ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងស្វែងរកទីផ្សាថ្មីសម្រាប់សណ្តែកសៀង ចិនក៏​កំពុង​រក​វិធី​ជំនួស​កសិករ​អាមេរិកដូចគ្នា

សហរដ្ឋ​អាមេរិកដែលធ្លាប់តែជាប្រទេសដែល​លក់​សណ្តែកសៀង​ឲ្យ​ប្រទេស​ចិន​ច្រើន​ជាងគេ ឥឡូវនេះ​ចិន​កំពុងតែ​រក​វិធី​ទៅជំនួស​កសិករ​អាមេរិក។ កាលពីឆ្នាំមុន បរិមាណសណ្តែកសៀងដែលសហរដ្ឋអាមេរិកបានលក់នៅក្នុងទីផ្សាប្រទេសចិន គឺមានច្រើនជាង 27 លានតោន ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ 12.8 ពាន់លានដុល្លារ។

សណ្តែកសៀងដែលមានទំហំប្រហែលមួយសង់ទីម៉ែត្រ វាត្រូវបានជនជាតិចិននិយមយកវាទៅកែច្នៃ ធ្វើជាតៅហ៊ូ ទឹកសណ្តែក និងផលិតផលផ្សេងៗទៀត។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ហេតុផលទាំងអស់នេះវា​មិនមែន​មានន័យថា សណ្តែកសៀង​វាគឺ​ជា​ទំនិញដែលអាច​រក​ចំណូល​បាន​ច្រើនជាងគេ​បំផុត​របស់អាមេរិក​នោះដែរ។

ប៉ុន្តែនៅពេលនេះអ្វីដែលជាបញ្ហាចោទ តើសណ្តែកសៀងអាមេរិកត្រូវលក់ទៅឲ្យនរណា? ជាងពាក់កណ្តាលនៃការនាំចេញសណ្តែកសៀងរបស់អាមេរិកទៅហើយ គឺពួកគេបានលក់វាទៅឲ្យប្រទេសចិន។

មានអ្នកជំនាញទីផ្សាជាច្រើនបានលើកឡើងថា ជម្រើសមួយក្នុងរយៈពេលដ៏វែងឆ្ងាយ ដែលជាការបោះបង់ប្រទេសចិននៅថ្ងៃនេះ ប៉ុន្តែប្រហែលជាអាចក្នុងរយៈពេលមួយទសវត្សរ៍ ឬពីរទសវត្សរ៍ទៀត ទើបសហរដ្ឋអាមេរិកទទួលបាននូវទីផ្សាថ្មីដ៏ពេញលេញ។ បើយោងតាមការរៀបរាប់ពីក្រុមប្រឹក្សានាំចេញសណ្តែកសៀងអាមេរិក និងសមាគមសណ្តែកសៀងអាមេរិកបានិយាយថា ឥឡូវនេះពួកគេកំពុងព្យាយាមអភិវឌ្ឍទីផ្សារធំផ្សេងទៀតដូចជា ប្រទេសឥណ្ឌា អេហ្ស៊ីប និងម៉ិកស៊ិកជាដើម។

សណ្តែកសៀងនាពេលនេះកំពុងតែពេញនិយមផ្សព្វផ្សាយលក់តាមអ៊ីនធឺណិតនៅសហរដ្ឋអាមេរិក ហើយអ្នកស្រាវជ្រាវក៏កំពុងសិក្សាពីសណ្តែកសៀងដើម្បីយកទៅធ្វើជាជីវឥន្ធនៈ និងការប្រើប្រាស់ដែលមិនមែនសម្រាប់ចំណីជាដើម។ ក្នុងបញ្ហាចោទជាច្រើន Bloomberg បានសង្កេតឃើញថា ចាប់តាំងពីលោក Trump បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មប្រឆាំងនឹងប្រទេសចិន តែនៅពេលនេះបែរជាកសិករសណ្តែកសៀងរបស់ប្រេស៊ីល បានក្លាយគឺជាអ្នកទទួលផលពីការលក់សណ្តែកសៀងទៅឲ្យចិនបានច្រើនជាងគេទៅវិញ។

ចិនបានក្លាយជាប្រទេសដែលនាំចូលប្រេងពីអ៊ីរ៉ុង ច្រើនជាគេបំផុតនៅក្នុងពិភពលោក

ការនាំចូលប្រេងនៅក្នុងប្រទេសចិនបានកើនឡើងក្នុងដល់កម្រិតមួយដែលខ្ពស់បំផុត គឺក្នុងរយៈពេល 17 ខែចុងក្រោយនេះ។ ​ កាលពីខែមីនា ការនាំចេញប្រេងពីអ៊ីរ៉ុងទៅកាន់ប្រទេសចិនមានចំនួនសរុប្រហែល 85 ភាគរយនៃការនាំចូលប្រេងទាំងមូលរបស់ចិន ដែលបានកើនឡើងរហូតដល់ 10.6 លានបារ៉ែលក្នុងមួយថ្ងៃ។

បើយោងតាមការរៀបរាប់ពីអ្នកនាំពាក្យរបស់ក្រុមហ៊ុនប្រឹក្សាតាមដាននាវាដឹកប្រេង Vortex បាននិយាយ AGBI ថា ការដឹកជញ្ជូនប្រេងឆៅតាមនាវាគឺកាន់តែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺដឹកទៅកាន់ប្រទេសចិន។ ពិភពលោកសុទ្ធតែបានដឹងថា អ៊ីរ៉ុងគឺជាប្រទេសមួយដែលបានរងនូវការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកជាយូរណាស់មកហើយ តែប្រទេសចិននៅតែបំពាន។ Vortex បានរកឃើញទៀតថា ប្រេងដែលដឹកចេញពីអ៊ីរ៉ុងគឺត្រូវបានគេបញ្ជូនទៅខេត្ត Shandong ហើយទីវាជាទីតាំងរបស់រោងចក្រចម្រាញ់ប្រេងឯករាជ្យមួយដ៏ធំរបស់ប្រទេសចិន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មេដឹកនាំទីក្រុងប៉េកាំងថែមទៀតផង។

វាហាក់ដូចជាមិនមានអ្វីដែលចម្លែកនោះទេសម្រាប់ប្រទេសដែលពឹងផ្អែកលើការនាំចេញប្រេងដូចជាអ៊ីរ៉ុង ពួកគេពិតជាគ្មានជម្រើសណាផ្សេងក្រៅពីលក់ប្រេងរបស់ខ្លួនក្នុងតម្លៃមួយទាប ដើម្បីទាក់ទាញប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកដូចជាចិនឲ្យមកជួយទិញខ្លួននោះឡើយ។ យ៉ាងណាមិញ ចំពោះការបញ្ចុះតម្លៃយ៉ាងគំហុកកន្លងមកនេះ AGBI ក៏បានសង្កេតឃើញថា កាលពីខែមីនា ក្នុងនោះក៏មានព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងប្រទេសអ៊ីរ៉ាក់ បានប្រកាសថា ពួកគេនឹងបញ្ចុះតម្លៃប្រេងឲ្យទាបជាងក្នុងទីផ្សាទៅទៀត ហើយនៅពេលនោះពួកគេទាំងពីរខាងលើនេះក៏ទទួលបានការគាំទ្រពីប្រទេសចិនដូចគ្នា។

គួរបញ្ជាក់ថា រាល់បណ្តាលប្រទេសទាំងឡាយណាដែលរងនូវការដាក់សម្ពាធពាណិជ្ជកម្មពីសហរដ្ឋអាមេរិក ប្រាកដណាស់ពួកគេប្រាកដជាងាកទៅរកប្រទេសចិន។ ពួកលោកសេរីនឹងគោរពតាមការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក តែទន្ទឹមនឹងនោះសម្រាប់ប្រទេសចិនវិញ ដែលជាប្រទេសដែលឆ្លៀតឪកាស ហេតុដូច្នេះហើយទើបចិននៅតែបន្តទិញប្រេងឆៅពីអ៊ីរ៉ង់ រុស្ស៊ី និងអ៊ីរ៉ាក់។

(លោក Amena Bakr អ្នកសរសេរអត្ថបទ AGBI និងជាប្រធាននៃ Middle East Energy & OPec)។

ឥណ្ឌាបានក្លាយទៅជាដៃគូរពាណិជ្ជកម្មមួយយ៉ាងល្អសម្រាប់សហរដ្ឋអាមេរិក

អនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance នឹងចាប់ផ្តើមដំណើរ ទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ប្រទេសឥណ្ឌា គឺនៅថ្ងៃចន្ទនេះ ខណៈដែលប្រទេសទាំងពីរនេះកំពុងតែស្វែងរកការបើកឱកាសសម្រាប់ការនាំចេញរៀងៗខ្លួន។


លោក Vance នឹងជួបជាមួយនាយករដ្ឋមន្ត្រី Narendra Modi នៅក្នុងទីក្រុង New Delhi ដើម្បីបើកកិច្ចពិភាក្សាមួយដែលស្តីអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងភូមិសាស្ត្រនយោបាយ។ យ៉ាងណាមិញ ចំពោះដំណើរទស្សនកិច្ចរបស់លោក Vance លើកនេះវាត្រូវបានអ្នកជំនាញរបស់ CNBC បានគេមើលឃើញថា វាគឺជាបេសកកម្មការទូតដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក គឺស្របដែលសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកាន់តែឡើងកំដៅ។


ដើម្បីឲ្យទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគីរបស់ពួកគេកាន់តែរឹងមាំ ក្នុងសហរដ្ឋអាមេរិក និងឥណ្ឌាបានកំណត់គោលដៅប្រកបដោយមហិច្ឆតា ដែលទំហំជាទឹកប្រាក់រហូតដល់ 500 ពាន់លានដុល្លារ គឺនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលលោកពួកគេរំពឹងទុកវានឹងកើតឡើងនៅឆ្នាំ 2030 ។


យ៉ាងណាមិញចំពោះការងាកមកចាប់យកដៃគូរជាមួយប្រទេសឥណ្ឌា ក្នុងនោះអ្នកជំនាញរបស់ CNBC បានមើលឃើញថា វាគឺជាជម្រើសមួយដ៏សក្តិសមបំផុតសម្រាប់សហរដ្ឋអាមេរិក ព្រោះមិនថាចំនួនប្រជាជន និងទីតាំងភូមិសាស្ត្រនយោបាយនោះឥណ្ឌានៅតែជាដៃគូរដែលយើងមិនអាចមើលរំលងបានឡើយ។ ការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក បានកើតឡើងនៅពេលដែលឥណ្ឌាប្រកាសថាខ្លួននឹងទិញប្រេង ថាមពល និងឧបករណ៍ការពារបន្ថែមទៀត រួមទាំងយន្តហោះចម្បាំងបំបាំងកាយជំនាន់ទីប្រាំពីសហរដ្ឋអាមេរិករួចមក។ ឥឡូវនេះ មានក្រុមហ៊ុនឈានមុខគេរបស់សហរដ្ឋអាមេរិកជាច្រើនដូចជា Apple Inc. និង Google បាននិយាយថា ពួកគេកំពុងពង្រីកប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ហើយកាលពីខែមុន Starlink របស់ Musk ក៏បានចុះកិច្ចព្រមព្រៀង ជាមួយប្រតិបត្តិករទូរគមនាគមន៍កំពូលរបស់ឥណ្ឌាផងដែរ ដើម្បីផ្តល់សេវាអ៊ីនធឺណិតតាមរយៈផ្កាយរណប។

តំបន់ឈូងសមុទ្រ កំពុងតែគិតគូរអំពីសន្តិសុខស្បៀងរបស់ពួកគេយ៉ាងហ្មតចត់ ដើម្បីការពារការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក – ចិន

ស្របពេល​ដែលសង្គ្រាមពាណិជ្ជកម្មរវាង​អាមេរិក​និង​ចិនកំពុងតែ​កើន​ឡើង ​វាអាចនឹងបង្ករឲ្យ​មាន​ផល​ប៉ះ​ពាល់​ស្ទើរតែពាសពេញពិភពលោក រួម​ទាំងតំបន់​មជ្ឈិមបូព៌ា។ តំបន់ឈូងសមុទ្រវាត្រូវបានគេចាត់ទុកថា ជាក្រុមបណ្តាលប្រទេសដែលបានពឹងផ្អែកខ្លាំងលើការនាំចូលស្បៀងអាហារ ម្ល៉ោះហើយទើបថ្នាក់ដឹកនាំជាច្រើនក្នុងតំបន់មួយនេះបានរៀបចំវិធានការការពារ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងមុន។

បើយោងទៅទិន្នន័យពីធនាគារពិភពលោកបង្ហាញថា កាលពីឆ្នាំ 2022 ការនាំចូលផលិតផលម្ហូបអាហារពីសហរដ្ឋអាមេរិកទៅកាន់ UAE បានធ្លាក់ចុះមកត្រឹម 6 ភាគរយ ពោលគឺធ្លាក់ចុះជិតពីរភាគបី ដោយថយចុះ 16 ភាគរយបើធៀបនឹងឆ្នាំ 2000 ។ ទន្ទឹមនឹងនោះ នៅព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីតវិញ ការនាំចូលចំណីអាហារពីសហរដ្ឋអាមេរិកក៏ថយចុះដូចគ្នាដែរ គឺរហូតដល់ទៅ 29 ភាគរយ។

ត្រឹមរយៈពេលមួយដ៏ខ្លី ប្រទេសទាំងពីរខាងលើនេះបានទប់ទល់នឹងការនាំចូលចំណីអាហារយ៉ាងមានប្រសិទ្ធភាព។ ខាងក្រសួងកសិកម្មរបស់ពួកគេបានផ្តល់ឪកាសឲ្យកសិកររបស់ខ្លួនបានរួចផុតពីសម្ពាធ ដោយផ្តល់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាមួយនឹងតម្លៃជីនិងថ្នាំសម្លាប់សត្វល្អិតដ៏សមរម្យ ដែលអនុញ្ញាតឲ្យកសិករមានលទ្ធភាពពង្រីកការដាំដុះបានកាន់តែច្រើនជាងមុន។

ទីផ្សាក្នុងស្រុកវាជាដំណឹងមួយដែលល្អបំផុតសម្រាប់ កសិដ្ឋានតូចៗក៏មានលទ្ធភាពអាចពង្រីកអាជីវកម្មរបស់ពួកគេបាន តែផ្ទុយទៅវិញលទ្ធផលមួយនេះវាបានក្លាយទៅជារឿងដ៏អាក្រក់បំផុតសម្រាប់កសិករអាមេរិក ព្រោះពួកគេអាចប្រឈមមុខនឹងការធ្លាក់ចុះនៃតម្រូវការសម្រាប់ទិន្នផលរបស់ពួកគេ។

scroll to top