ទូរទស្សន៍រដ្ឋ CCTV៖ កូនកោះ Sandy Cay បានក្លាយជារបស់ប្រទេសចិន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ឆ្មាំឆ្នេរសមុទ្រចិនបានរឹបអូសយកច្រាំងខ្សាច់តូចមួយនៅសមុទ្រចិនខាងត្បូង ដែលជាច្រកមួយក្នុងការបង្កើនជម្លោះជាមួយនឹងប្រទេសហ្វីលីពីន។

ទូរទស្សន៍រដ្ឋ CCTV បានចេញផ្សាយរូបភាពមន្ត្រីបួននាក់ដែលពាក់អាវខ្មៅ និងកាន់ទង់ជាតិចិនឈរនៅលើថ្មប៉ប្រះទឹក Sandy Cay ក្នុងប្រជុំកោះ Spratly របស់ហ្វីលីពីន ។


គួរបញ្ជាក់ថាថ្មប៉ប្រះទឹក Sandy Cay វាមានទីតាំងស្ថិតនៅជិតកោះ Thitu ដែលជាបន្ទាយយោធាហ្វីលីពីន ហើយជារឿងៗ កោះមួយនេះវាត្រូវបានគេយកទៅប្រើប្រាស់ដើម្បីតាមដានសកម្មភាពរបស់ចិន។
តែបើទោះបីជារូបភាពជាច្រើនបានចេញផ្សាយដោយទូរទស្សន៍រដ្ឋរបស់ចិនក៏ពិតមែន ប៉ុន្តែបើយោងតាមការរាយការណ៍ពី BBC បានឲ្យដឹងថា ក្រុមការងាររបស់ពួកគេមិនទាន់ទទួលបានរបាយការណ៍ណាមួយដែលបង្ហាញថា ប្រទេសចិនកំពុងកាន់កាប់កោះ Sandy Cay នោះឡើយ។


គួរបញ្ជាក់សារជាថ្មីថា ខាងសេតវិមានបាននិយាយថា ប្រសិនបើរបាយការណ៍របស់ចិនដែលបង្ហោះថា ប្រទេសខ្លួនបានរឹបអូសយកច្រាំងថ្មប៉ប្រះទឹកហ្វីលីពីនជារឿងពិត នោះវានឹងក្លាយជារឿងព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់សមុទ្រចិនខាងត្បូង (BBC 27 Apr)។

សហរដ្ឋអាមេរិក បានចាប់ផ្តើមជីកយករ៉ែកនៅសមុទ្រជ្រៅ

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដ៏ធំមួយ ដើម្បីចាប់ផ្តើម ការការជីកយករ៉ែនៅសមុទ្រជ្រៅ ដើម្បីបំបែកកំណត់ត្រារបស់ប្រទេសចិន។

រដ្ឋបាលរបស់លោក Trump កំពុងស្វែងរកការតាមដានយ៉ាងរហ័សនូវការស្វែងរកសារធាតុរ៉ែសំខាន់ៗ ដែលមានដូចជា នីកែល ទង់ដែង និងធាតុកម្រពីបាតសមុទ្រដែលមាននៅក្នុងសហរដ្ឋអាមេរិក និងដែនទឹកអន្តរជាតិ។

បើយោងតាមការរៀបរាប់ពីលោក Trump បាននិយាយនៅក្នុងបទបញ្ជាប្រតិបត្តិកាលពីថ្ងៃព្រហស្បតិ៍ថា លោកបាននិយាយថា សហរដ្ឋអាមេរិកត្រូវតែនាំមុខខាងផ្នែកសន្តិសុខ  និងការថែររក្សាភាពជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅសមុទ្រជ្រៅ ជាពិសេសគឺធនធានរ៉ែនៅបាតសមុទ្រ” ។

គួរបញ្ជាក់ថា សម្រាប់សកម្មភាពឯកតោភាគីរបស់សហរដ្ឋអាមេរិកដែលធ្វើឡើងនាពេលនេះ គឺពួកគេមានគោលបំណង ចង់ប្រឆាំងនឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងខ្លាំង ជាពិសេសគឺទៅលើធនធានរ៉ែនៅបាតសមុទ្រដែលជ្រៅ។

ទីតាំងដែលមាននៅក្នុងលិខិតអនុញ្ញាតរបស់លោក Trump គឺមាននៅតាមបណ្តោយខ្ពង់រាបទ្វីបខាងក្រៅរបស់សហរដ្ឋអាមេរិក រហូដល់តំបន់ហួសពីដែនសមត្ថកិច្ចជាតិរបស់អាមេរិកផងដែរ (CNBC 25 Apr)។

ព្រះអង្គម្ចាស់រាជទាយាទរបស់អារ៉ាប៊ីសាអូឌីតបានសន្យាថា ទ្រង់នឹងផ្តល់ការវិនិយោគចំនួន 100 ពាន់លានដុល្លារដល់ប្រទេសឥណ្ឌា

ឥណ្ឌានឹងពង្រឹងភាពជាដៃជាមួយប្រទេសអារ៉ាប៊ីសាអូឌីត  បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ទៅកាន់ទីក្រុង Riyadh នៅសប្តាហ៍នេះ។

Bloomberg បានរាយការណ៍ថា កិច្ចព្រមព្រៀងលើវិស័យថាមពលរវាងប្រទេសឥណ្ឌា និង អារ៉ាប៊ីសាអូឌីត គឺវាមានជាប់ពាក់ពាន់ទៅនឹងការសាងសង់រោងចក្រចម្រាញ់ប្រេងថ្មីចំនួនពីរនៅក្នុងប្រទេសឥណ្ឌា  វារីអគ្គិសនី ថាមពលកកើតឡើងវិញ និងបជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជាដើម។

រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman និងលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជួបប្រជុំគ្នានៅទីក្រុង Jeddah កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមខាងលើនេះ។

បើយោងតាមសារព័ត៌មាន Reuters បានឱ្យដឹងបន្ថែមថា ក្រុមហ៊ុនប្រេងដ៏ធំដែលគ្រប់គ្រងដោយរដ្ឋអារ៉ាប៊ីសាអូឌីត Aramco បច្ចុប្បន្នកំពុងតែពិភាក្សាលើការវិនិយោគនៅក្នុងរោងចក្រចម្រាញ់ប្រេង Bharat Petroleum Corp (BPC) ដែលគ្រោងនឹងធ្វើឡើងនៅរដ្ឋ Andhra Pradesh ភាគខាងត្បូង និងរោងចក្រចម្រាញ់ប្រេង និងឧស្ម័នធម្មជាតិ (ONGC) នៅរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌាផងដែរ។

គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលើកនេះ ព្រះអង្គម្ចាស់រាជទាយាទរបស់អារ៉ាប៊ីសាអូឌីតបានសន្យាថា ខ្លួននឹងផ្តល់ការវិនិយោគចំនួន 100 ពាន់លានដុល្លារដល់ប្រទេសឥណ្ឌា ដើម្បីជួយសម្រួលដល់កំណើនពាណិជ្ជកម្មរបស់ឥណ្ឌាថែមទៀតផង។

គួររំលឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើនេះ វាបានកើតឡើងបន្ទាប់ពីឥណ្ឌាបានទិញប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសរុស្ស៊ី។ យ៉ាងណាមិញ ចំពោះគោលបំណងរបស់ព្រះអង្គម្ចាស់ គឺទ្រង់ចង់ឲ្យឥណ្ឌាក្លាយទៅជាប្រទេសដែលនាំចូលប្រេងពីអារ៉ាប៊ីសាអូឌីតបានច្រើនជាងគេនៅក្នុងពិភពលោក។

អាមេរិក៖ ការបំផ្ទុះនៅជិតតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូរបស់ប្រទេសយេម៉ែន វាគឺជាមីស៊ីលរបស់ក្រុម Houthi

យោធាអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការបំផ្ទុះគ្រាប់បែកនៅជិតតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងទីក្រុងសាណា នៃរដ្ឋធានីយេម៉ែន វាមិនមែនជាការវាយប្រហារតាមអាកាសរបស់អាមេរិកនោះទេ តែវាគឺជាស្នាដៃរបស់ក្រុម Houthis ។

ការបំផ្ទុះគ្រាប់បែកដ៏សាហាវក្នុងប្រទេសយេម៉ែន វាត្រូវបានក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុម Houthi បាននិយាយថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ ហើយការវាយប្រហារដ៏ព្រៃផ្សៃនោះវាគឺជាទង្វើលរបស់សហរដ្ឋអាមេរិកតែមួយគត់។ ទីក្រុង​ចាស់ Sanaa ដែលជា​តំបន់​បេតិកភណ្ឌ​ពិភពលោកដ៏ល្បីមួយកន្លែល វាត្រូវបាន​ទទួល​ស្គាល់​ដោយ​អង្គការ​យូណេស្កូចាប់តាំងពីឆ្នាំ 1986 មកម្ល៉េះ។

គួរបញ្ជាក់ថា ក្រុម Houthis បាន​គ្រប់គ្រង​ទឹកដីរបស់ប្រទេស​យេម៉ែន​អស់​រយៈពេលជាង​មួយ​ទសវត្សរ៍​កន្លងមកហើយ។ កាលពីខែវិច្ឆិកា ឆ្នាំ 2023 ជារឿយៗក្រុម Houthis  បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចពីលើនាវានៅសមុទ្រក្រហមជាច្រើនលើក ដោយក្នុងនោះពួកគេបានពិពណ៌នាថា ពួកគេកំពុងកំណត់គោលដៅលើនាវាដែលមានទំនាក់ទំនងជាមួយនឹងប្រទេសអ៊ីស្រាអែលតែប៉ុណ្ណោះ។

សហរដ្ឋអាមេរិកបានទទួលស្គាល់ថា ការវាយប្រហារថ្មីៗរបស់ខ្លួនគឺបានសម្លាប់មនុស្សរាប់សិបនាក់ រួមទាំង មនុស្ស 74 នាក់នៅឯស្ថានីយប្រេង។ តែចំពោះការបំផ្ទុះគ្រាប់បែកនៅក្បែររដ្ឋធានី Sanaa សហរដ្ឋអាមេរិកនៅតែបដិសេធថាវាមិនមែនជាគោលដៅរបស់ខ្លួននោះឡើយ។  តែបើទោះជាយ៉ាងណាក៏ដោយ ខាងមន្ត្រី Houthi បដិសេធការចោទប្រកាន់របស់អាមេរិក ដោយក្នុងនោះ ក្រុម Houthi បានឆ្លើយតបវិញថា ការសម្លាប់ប្រជាជននៅក្នុងទីក្រុង Sanaa  គឺជាការប៉ុនប៉ងដើម្បីលាបពណ៌ឲ្យក្រុម Houthi ។

scroll to top