អាមេរិក៖ ការបំផ្ទុះនៅជិតតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូរបស់ប្រទេសយេម៉ែន វាគឺជាមីស៊ីលរបស់ក្រុម Houthi

យោធាអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការបំផ្ទុះគ្រាប់បែកនៅជិតតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងទីក្រុងសាណា នៃរដ្ឋធានីយេម៉ែន វាមិនមែនជាការវាយប្រហារតាមអាកាសរបស់អាមេរិកនោះទេ តែវាគឺជាស្នាដៃរបស់ក្រុម Houthis ។

តាមដានយើងតាមរយៈ Telegram CPN Daily

ការបំផ្ទុះគ្រាប់បែកដ៏សាហាវក្នុងប្រទេសយេម៉ែន វាត្រូវបានក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុម Houthi បាននិយាយថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ ហើយការវាយប្រហារដ៏ព្រៃផ្សៃនោះវាគឺជាទង្វើលរបស់សហរដ្ឋអាមេរិកតែមួយគត់។ ទីក្រុង​ចាស់ Sanaa ដែលជា​តំបន់​បេតិកភណ្ឌ​ពិភពលោកដ៏ល្បីមួយកន្លែល វាត្រូវបាន​ទទួល​ស្គាល់​ដោយ​អង្គការ​យូណេស្កូចាប់តាំងពីឆ្នាំ 1986 មកម្ល៉េះ។

គួរបញ្ជាក់ថា ក្រុម Houthis បាន​គ្រប់គ្រង​ទឹកដីរបស់ប្រទេស​យេម៉ែន​អស់​រយៈពេលជាង​មួយ​ទសវត្សរ៍​កន្លងមកហើយ។ កាលពីខែវិច្ឆិកា ឆ្នាំ 2023 ជារឿយៗក្រុម Houthis  បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចពីលើនាវានៅសមុទ្រក្រហមជាច្រើនលើក ដោយក្នុងនោះពួកគេបានពិពណ៌នាថា ពួកគេកំពុងកំណត់គោលដៅលើនាវាដែលមានទំនាក់ទំនងជាមួយនឹងប្រទេសអ៊ីស្រាអែលតែប៉ុណ្ណោះ។

សហរដ្ឋអាមេរិកបានទទួលស្គាល់ថា ការវាយប្រហារថ្មីៗរបស់ខ្លួនគឺបានសម្លាប់មនុស្សរាប់សិបនាក់ រួមទាំង មនុស្ស 74 នាក់នៅឯស្ថានីយប្រេង។ តែចំពោះការបំផ្ទុះគ្រាប់បែកនៅក្បែររដ្ឋធានី Sanaa សហរដ្ឋអាមេរិកនៅតែបដិសេធថាវាមិនមែនជាគោលដៅរបស់ខ្លួននោះឡើយ។  តែបើទោះជាយ៉ាងណាក៏ដោយ ខាងមន្ត្រី Houthi បដិសេធការចោទប្រកាន់របស់អាមេរិក ដោយក្នុងនោះ ក្រុម Houthi បានឆ្លើយតបវិញថា ការសម្លាប់ប្រជាជននៅក្នុងទីក្រុង Sanaa  គឺជាការប៉ុនប៉ងដើម្បីលាបពណ៌ឲ្យក្រុម Houthi ។

scroll to top