តាមរយៈទីក្រុងវ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃ 7 ខែសីហា នេះថា លោក ដូណាល់ ត្រាំ គ្រោងនឹងផ្តល់កញ្ចប់ជំនួយសន្តិសុខចំនួន 1 ពាន់លានដុល្លារ ដល់ប្រធានាធិបតីថ្មីរបស់កូឡុំប៊ីគឺលោក Abelardo De La Espriella ដែលទើបតែស្បថចូលកាន់តំណែងជាផ្លូវការកាលពីពេលថ្មីៗនេះ។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ទៀតថា ជំនួយខាងលើនេះធ្វើឡើងក្នុងគោលបំណងគាំទ្រដល់រដ្ឋាភិបាលថ្មីរបស់កូឡុំប៊ី ក្នុងការសម្រេចបាននូវគោលដៅរួមគ្នារវាងប្រទេសទាំងពីរឲ្យកាន់តែយូរអង្វែង។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកក៏ចង់បង្ហាញពីទឹកចិត្តក្នុងការស្វាគមន៍ប្រទេសកូឡុំប៊ី ដែលបានចូលទៅក្នុងសម្ព័ន្ធភាពយោធា «Shield of the Americas» ដែលបង្កើតឡើងដោយលោក ដូណាល់ ត្រាំ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់អាមេរិកឡាទីន។
គួររំលឹកថា ការជ្រៀតជ្រែក និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីសរដ្ឋអាមេរិក វានឹងធ្វើឲ្យកូឡុំប៊ីផ្លាស់ប្តូរទិសដៅនយោបាយ ពោលគឺផ្ទុយស្រឡះពីអតីតប្រធានាធិបតី លោក Gustavo Petro។
យ៉ាងណាមិញ ការផ្លាស់ប្តូរមេដឹកនាំរបស់កូឡុំប៊ីលើកនេះ យើងក៏អាចមើលឃើញកាន់តែច្បាស់ថា ជំនួយរបស់សហរដ្ឋអាមេរិក វាមិនមែនត្រឹមតែជាការគាំទ្រប៉ុណ្ណោះទេ តែវាក៏ជាការចាប់ផ្តើមឡើងវិញនៃទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរឹងមាំផងដែរ។



