ភ្លើងឆេះព្រៃបានបង្ខំមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញបណ្តោះអាសន្ន ពោលគឺបន្ទាប់ពីមានភ្លើងឆេះព្រៃនៅប្រទេសកាណាដាអស់រយៈពេលជិតពីរសប្តាហ៍កន្លងមក។
យោងតាមការចុះផ្សាយពី Theguardian បានចុះផ្សាយនៅថ្ងៃទី 31 ខែឧសភានេះថា ផ្សែងដែលហុយចេញពីភ្លើងឆេះព្រៃដ៏ធំសម្បើម បានផ្ទុះឡើងសូម្បីតែខេត្តដែលមានតែវាលស្មៅ។
ភ្លើងឆេះព្រៃលើផ្ទៃដីប្រហែល 200,000 ហិកតាហើយនៅឆ្នាំនេះ វាគឺមានទំហំរហូតដល់ទៅជិតបីដងនៃចំនួនមធ្យមពេញមួយឆ្នាំ ដែលយើងអាចនិយាយបានថា ភ្លើងឆេះព្រៃលលើកនេះបានចូលទៅបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់កាណាដាថែមទៀតផង។
យ៉ាងណាមិញ ដើម្បីជាការការពារដល់សុខភាពរបស់មនុស្សនឹងសត្វ ក្រុមអ្នកឆ្លើយតបគ្រោះមហន្តរាយរបស់កាណាដាបានជូនដំណឹងអំពីគុណភាពខ្យល់ថា ផ្សែងដែលចូលទៅលាយឡំជាមួយនឹងខ្យល់វានឹងធ្វើឲ្យគុណភាពខ្យល់កាន់តែអាក្រក់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយផលប៉ះពាល់នេះទៀតសោតវាមិនមែនមានតែប្រជាជនកាណានោះទេ ព្រោះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ តំបន់មួយចំនួននៃភាគខាងកើត និងខាងជើងសហរដ្ឋអាមេរិកនឹងទទួលរងនូវផលប៉ះពាល់នេះដូចគ្នា។
