ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដ៏ធំមួយ ដើម្បីចាប់ផ្តើម ការការជីកយករ៉ែនៅសមុទ្រជ្រៅ ដើម្បីបំបែកកំណត់ត្រារបស់ប្រទេសចិន។
រដ្ឋបាលរបស់លោក Trump កំពុងស្វែងរកការតាមដានយ៉ាងរហ័សនូវការស្វែងរកសារធាតុរ៉ែសំខាន់ៗ ដែលមានដូចជា នីកែល ទង់ដែង និងធាតុកម្រពីបាតសមុទ្រដែលមាននៅក្នុងសហរដ្ឋអាមេរិក និងដែនទឹកអន្តរជាតិ។
បើយោងតាមការរៀបរាប់ពីលោក Trump បាននិយាយនៅក្នុងបទបញ្ជាប្រតិបត្តិកាលពីថ្ងៃព្រហស្បតិ៍ថា លោកបាននិយាយថា សហរដ្ឋអាមេរិកត្រូវតែនាំមុខខាងផ្នែកសន្តិសុខ និងការថែររក្សាភាពជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅសមុទ្រជ្រៅ ជាពិសេសគឺធនធានរ៉ែនៅបាតសមុទ្រ” ។
គួរបញ្ជាក់ថា សម្រាប់សកម្មភាពឯកតោភាគីរបស់សហរដ្ឋអាមេរិកដែលធ្វើឡើងនាពេលនេះ គឺពួកគេមានគោលបំណង ចង់ប្រឆាំងនឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងខ្លាំង ជាពិសេសគឺទៅលើធនធានរ៉ែនៅបាតសមុទ្រដែលជ្រៅ។
ទីតាំងដែលមាននៅក្នុងលិខិតអនុញ្ញាតរបស់លោក Trump គឺមាននៅតាមបណ្តោយខ្ពង់រាបទ្វីបខាងក្រៅរបស់សហរដ្ឋអាមេរិក រហូដល់តំបន់ហួសពីដែនសមត្ថកិច្ចជាតិរបស់អាមេរិកផងដែរ (CNBC 25 Apr)។
