ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron និងភរិយា ទៅកាន់វៀតណាម កាលពីថ្ងៃទី 26 ខែមិថុនា វាគឺជាលើកដំបូងហើយ ប្រសិនបើយើងគិតចាប់តាំងពីលោកឡើងកាន់តំណែងក្នុងឆ្នាំ 2017 ហើយត្រូវបានជាប់ឆ្នោតឡើងវិញនៅឆ្នាំ 2022 កន្លងមក។
នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្ម វៀតណាមបានក្លាយទៅជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ទៅហើយនៅក្នុងអ៊ឺរ៉ុប។ យ៉ាងណាមិញ ប្រសិនបើយើងក្រឡែកទៅមើលទំហំពាណិជ្ជកម្មដែលវៀតណាមទទួលបានពីប្រទេសបារាំងវិញនោះ ខាងកាសែត VNS បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរបានឈានដល់ 5.33 ពាន់លានដុល្លារកាលពីក្នុងឆ្នាំ 2022 ហើយបន្ទាប់មកក៏ឡើង 5.42 ពាន់លានក្នុងឆ្នាំ 2024 ហើយចុងក្រោយនេះ ប្រមាណ 1.79 ពាន់លានដុល្លារដោយគិតត្រឹមរយៈពេល 4 ខែដំបូងនៃឆ្នាំ 2025។
យ៉ាងណាមិញ ចំពោះការមកដល់របស់លោក Macron នៅក្នុងប្រទេសវៀតណាមលើកនេះផងដែរ វាត្រូវបានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Đinh Toàn Thắng បាននិយាយថា បារាំងមានគោលបំណងចង់ផ្លាស់ប្តូរគំនិត និងចំណេះដឹងលើប្រព័ន្ធឌីជីថលជាមួយវៀតណាម ហើយវាក៏ជាអាទិភាពយុទ្ធសាស្ត្រមួយសម្រាប់វៀតណាមផងដែរ ដើម្បីអាចជួយដល់សមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រ ដែលជាគ្រឹៈមួយជួយឲ្យពួកគេអាចក្លាយជាប្រទេសមួយដែលនាំមុខក្នុងការច្នៃប្រឌិត។
