នៅ​ក្នុង​តំបន់ Olomouc របស់​ឆេក ត្រូវបានគេប្រកាសអាសន្ន ជុំវិញការ​កំពប់​សារធាតុ benzene

អាជ្ញាធរក្នុងតំបន់ Olomouc នៃសាធារណរដ្ឋឆេក បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នមួយខែ បន្ទាប់ពីរថភ្លើងមួយគ្រឿងបានបើកធ្លាក់ផ្លូវដែលបានបណ្តាលឱ្យសាយភាពនូវសារធាតុពុល ដែលបង្ករឡើងដោយbenzene ។
យោងតាមការចុះផ្សាយពី Euro News នៅថ្ងៃទី 29 ខែមីនា ឆ្នាំ 2025 បានឲ្យដឹងថា ប្រទេសឆេក កាលពីពេលថ្មីៗនេះ គឺមានរថភ្លើងមួយគ្រឿងដែលដឹកសារធាតុ benzene ប្រហែល 1,020 បានបើកធ្លាក់ផ្លូវ ទើបបណ្តាលឲ្យរថភ្លើងនោះក្រឡាប់ និងមានការលេចធ្លាយនូវសារធាតុមួយប្រភេទនោះប្រហែល 350 តោន។ ប្រភពដដែលមាននិយាយទៀតថា ភាគច្រើននៃការកំពប់នោះ គឺវាបានជ្រាបចូលទៅក្រោមដី។
អាជ្ញាធរក្នុងតំបន់ Olomouc បាននិយាយថា បន្ទាប់ពីមានការកំពប់នូវសារធាតុ benzene ទៅលើថ្នល់ជាតិ ក្នុងថ្ងៃដដែលនោះ មានឡានដឹកទំនិញប្រមាណ 17 គ្រឿងបានឆាបឆេះភ្លាមៗ បន្ទាប់ពីបើកឆ្លងកាត់កន្លែងគ្រោះថ្នាក់នោះ។
បើយោងតាមអ្នកជំនាញពួកគេបានលើកឡើងថា កំហាប់នៃសារធាតុ benzene វាគឺជាសារធាតុដែលងាយឆេះបំផុត មិនត្រឹមតែប៉ុណ្ណោះវាបានជ្រាបតាមបាតថ្ម និងដីក្នុងល្បឿនមួយដែលលឿនបំផុត ហើយវាក៏ជាមូលហេតុ ធ្វើឲ្យបឹងក្បែរនោះមានសារធាតុពុលបែបនេះ សូម្បីតែដីស្រែក្បែរនោះក៏រងការបំពុលយ៉ាងធ្ងន់ធ្ងរដូចគ្នាដែរ ។ ចំពោះដំណោះស្រាយបណ្តោះអាសន្ន អាជ្ញាធរក្នុងតំបន់បានត្រូវហាមឃាត់ការចូល ស្នាក់នៅ និងផ្អាកធ្វើសកម្មភាពនៅក្នុងតំបន់ដែលបានកំណត់ខាងលើរហូតដល់វិបត្តិត្រូវបានបន្ធូរបន្ថយ។
គួរបញ្ជាក់សារថ្មីថា Benzene វាគឺជាធាតុផ្សំធម្មជាតិនៃ ប្រេងឥន្ធនៈ និងជា សារធាតុគីមីឥន្ធនៈមួយប្រភេទដែលត្រូវបានគេចាត់ថ្នាក់ថា ជាអ៊ីដ្រូកាបូនក្រអូប ។ Benzene គឺជាវត្ថុរាវគ្មានពណ៌ និង ងាយឆេះខ្លាំងជាគេបំផុត ដោយសារតែវាមានក្លិនផ្អែម ឬហៅថាប្រេងសាំងក្រអូប ។

អ្នក​វិទ្យាសាស្ត្រ​បាន​បកស្រាយ​អំពី​គ្រោះ​រញ្ជួយ​ដី​កម្រិត 7.7 រ៉ិចទ័រ ដែល​បាន​កើតឡើងនៅភាគ​កណ្តាល​ប្រទេស​មីយ៉ាន់ម៉ា

អ្នកវិទ្យាសាស្ត្របានធ្វើការអត្ថាធិប្បាយអំពីគ្រោះរញ្ជួយដីកម្រិត 7.7 រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី 28 ខែមីនា នេះថា ប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសមួយក្នុងចំនោមប្រទេសដែលមានសកម្មភាពរញ្ជួយដីខ្លាំងជាងគេនៅលើពិភពលោក ដូច្នេះការរញ្ជួយដីលើនេះ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទៀតនោះទេ។
យ៉ាងណាមិញ ការរញ្ជួយដីនៅថ្ងៃសុក្រនេះ វាប្រហែលជាការរញ្ជួយដីដ៏ធំបំផុតនៅលើដីគោកមីយ៉ាន់ម៉ាក្នុងរយៈពេលបីសតវត្សន៍ចុងក្រោយនេះ។ អ្នកជំនាញបានមើលឃើញថា ការរួមបញ្ចូលគ្នានៃទំហំ និងជម្រៅរាក់បំផុតនឹងបង្កើនឱកាសនៃការខូចខាត។ ប៉ុន្តែគ្រោះថ្នាក់លើកនេះវាក៏មិនមែនបង្ករឡើងដោយសារតែការរញ្ជួយដីទាំងស្រុងនោះដែរ។ ប្រភពដដែលបាននិយាយទៀតថា គុណភាពសំណង់ជាទូទៅវាអាចនឹងមិនមានគុណភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងកម្រិតនៃការរញ្ជួយ ឬក៏សក្តិសមនិងសណ្ឋានដីនៅទីនោះ។
ការរញ្ជួយដីនេះទើបតែបានកើតឡើង ហើយព័ត៌មានអំពីការខូចខាត និងការបាត់បង់ជីវិត នៅប្រទេសមីយ៉ាន់ម៉ា នៅតែលេចចេញជារូបរាងឡើងដដែលៗ ពោលបើទោះបីជាប្រទេសមួយនេះជួបរឿងមួយនេះញឹកញាប់យ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញកត្តាសង្គម និងនយោបាយ ក៏ដូចជា ប្រាក់ចំណូល សិទ្ធិទទួលបានព័ត៌មាន ស្មាមកូដអគារ និងប្រព័ន្ធឆ្លើយតបរហ័ស ឥទ្ធិពលទាំងអស់នេះវាសុទ្ធសឹងតែអាចជួយឲ្យពួកគេបានរួចផុតពីគ្រោះធម្មជាតិ។
អ្វីដែលនឹងមានសារៈសំខាន់បំផុតរបស់មនុស្ស គឺការប្រុងប្រយ័ត្ន អ្នកត្រូវតាមដាន និងស្វែងយល់បន្ថែម ដើម្បីជៀសវៀងរឿងដដែលបែបនេះដែលនឹងកើតឡើងម្តងទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានថ្ងៃខាងមុខនេះ។ ជាការពិតណាស់ការជួយដែលទាន់ពេលវេលា វាពិតជាមិនអាចទៅរួចសម្រាប់ប្រជាជនដែលក្រីក្រនោះទេ អ្នកដែលរងគ្រោះភាគច្រើនគឺជាអ្នកដែលមានជីវភាពខ្វះខាត ហើយពួកគាត់ទាំងនោះហើយដែលងាយរងគ្រោះខ្លាំងជាងគេបំផុត ហើយក៏ជាអ្នកស្ថិតនៅក្នុងកន្លែងដែលងាយរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដូចគ្នា។ (sciencemediacentre.org 28 ខែមីនា)។

នៅក្នុងបទឈប់បាញ់ លើកន្លែងថាមពល ក្នុងនោះមេដឹកនាំវិមានក្រឹមឡាំងបានតម្រូវឲ្យ EU ភ្ជាប់ប្រព័ន្ធ SWIFT ឲ្យប្រទេសខ្លួនឡើងវិញ

បន្ទាប់ពីកិច្ចចរចាថ្មីនៅអារ៉ាប៊ីសាអូឌីតត្រូវបានបញ្ចប់ សហរដ្ឋអាមេរិកបានប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានប្តេជ្ញា អនុវត្តបទឈប់បាញ់មួយផ្នែក ដោយជៀសវាងការវាយប្រហារលើ “គ្រឿងបរិក្ខារថាមពល” ដែល ជាសំណើររបស់ លោក Donald Trump។ យ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើរជាងគេនៅពេលនេះ វាមិនមែនជាបទឈប់បាញ់នោះទេ ប៉ុន្តែវាគឺជាជម្រើសដែលធ្វើឲ្យសហភាពអ៊ឺរ៉ុបពិបាកសម្រេចចិត្តជាងគេបំផុត។

មេដឹកនាំរបស់ទីក្រុងមូស្គូបានដាក់បន្ថែមនូវលក្ខខណ្ឌចំនួន 5 មុនពេលដែលមានការសមុទ្រខ្មៅអាចស្តារឡើងមកវិញបាន។ ផ្នែកមួយនៃការទាមទារពីរុស្ស៊ី គឺពួកគេបានអំពាវនាវឱ្យដក “ទណ្ឌកម្ម” និង “ការរឹតបន្តឹង” ដែលរុស្ស៊ីនិយាយថា រឿងនោះកំពុងតែរឹតបន្តឹងការនាំចេញផលិតផលម្ហូបអាហារ និងជីរបស់ខ្លួនទូទាំងពិភពលោក រួមទាំងលើគ្រឿងយន្តកសិកម្ម និងការធានារ៉ាប់រងសម្រាប់ទំនិញរបស់រុស្ស៊ីជាដើម។

គួរបញ្ជាក់ថា ប្រសិនបើខាងសភាពអ៊ឺរ៉ុបព្រមតាមសំណើរទីមួយនេះ មានន័យថា រុស្ស៊ីនឹងទទួលបានសិទ្ធក្នុងការភ្ជាប់ឡើងវិញជាមួយសេវាកម្ម SWIFT ដែលជាប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុតសម្រាប់ការផ្ទេរប្រាក់យ៉ាងឆាប់រហ័សរបស់ពិភពលោក។


យើងខ្ញុំសូមបញ្ជាក់សារជាថ្មីថា SWIFT វាត្រូវបានគេចាត់ទុកថា ជាប្រព័ន្ធមួយដ៏គួរឲ្យទុក្ខចិត្តបំផុតសម្រាប់ធនាគារនៅតាមប្រទេសនីមួយៗ ព្រោះវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពាសពេញពិភពលោក ដោយក្នុងនោះវាមានភ្ជាប់ជាមួយនិងស្ថាប័នជាង 11,000 ឯណោះ នៅទូទាំងជាង 200 ប្រទេស។ ការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT ជាមធ្យមមានទំហំជាទឹកប្រាក់យ៉ាងតិចក៏ 50 លានដុល្លាក្នុងមួយថ្ងៃ។ SWIFT ត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ 1973 ដោយសមជិក EU ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង La Hulpe ប្រទេសបែលហ្ស៊ិក ដូច្នេះហើយាគឺជាកម្មវត្ថុនៃច្បាប់របស់សហភាពអឺរ៉ុប (Euro News 26 Mar)។

ចិននៅតែជាគូរប្រជែងដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក មិនថាផ្នែកយោធា និងបច្ចេកវិទ្យា

នាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក លោកស្រី Tulsi Gabbard បាននិយាយប្រាប់គណៈកម្មាធិការថា ទីក្រុងប៉េកាំងគឺជា “គូប្រជែងយុទ្ធសាស្ត្រដែលមានសមត្ថភាពបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន” នេះបើយោងតាមការចុះផ្សាយពី រ៉យទ័រ កាលពីថ្ងៃទី 26 ខែមីនា ឆ្នាំ 2025។

លោកស្រី Tulsi Gabbard បានរាយការណ៍ទៀតថា “យោធារបស់ប្រទេសចិនបានបំពាក់ប្រើប្រាស់ឧបករណ៍ទំនើបៗជាច្រើន រួមមាន យន្តហោះបំបាំងកាយ នាវាមុជទឹកទំនើប និងឃ្លាំងអាវុធនុយក្លេអ៊ែរដែលមានទំហំធំជាង” នាយកផ្នែកចារកម្មជាតិទៅទៀត។ លោកស្រីបានបន្តថា គោលដៅរយៈពេលវែងរបស់ប្រទេសចិននាពេលខាងមុខនោះ គឺជាការពង្រីកខ្លួនចូលទៅក្នុងទឹកដី Greenland ដើម្បីគ្រប់គ្រងធនធានធម្មជាតិនៅទីនោះ ម្យ៉ាងទៀតវាក៏ជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងតំបន់អាក់ទិកផងដែរ។
លោកស្រី បានបន្ថែមទៀតថា ចិនមិនមែនគ្រាន់តែចង់ក្លាយជាប្រទេសមហាលអំណាចតែមួយមុខនោះទេ តែចិននឹងកំណត់គោលដៅទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងលំហអាកាស ហើយក៏ជាប្រទេសមានបច្ចេកវិទ្យាខ្លាំងជាងគេយ៉ាងយូត្រឹមឆ្នាំ 2030 ។

គួរបញ្ជាក់ថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា លោកនឹងធ្វើទស្សនកិច្ចទៅកាន់ Greenland ក្នុងសប្តាហ៍នេះ ដែលអមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់របស់សហរដ្ឋអាមេរិកថែមទៀតផង។

scroll to top