ស្របពេលដែល​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​ការ​បន្ត​សង្គ្រាម​នៅ​ហ្គាហ្សា អ៊ីស្រាអែលបែរជា​និយាយ​ថា ខ្លួន​បាន​ស្ទាក់​ចាប់​កាំជ្រួចជាច្រើនគ្រាប់​ដែល​បាន​បាញ់​ចេញ​ពី​ប្រទេស​យេម៉ែន

យោធាអ៊ីស្រាអែលកាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចរយៈចម្ងាយឆ្ងាយដែលបាញ់ចេញពីប្រទេសយេម៉ែន។ អ៊ីស្រាអ៊ែបាននិយាយទៀតថា រាល់កាំជ្រួចដែលបាញ់មកនោះគឺពួកគេមានគោលដៅតម្រុងមកលើទីក្រុងហ្សេរុយសាឡឹម នេះបើយោងតាមការចុះផ្សាយពី Euro News កាលពីថ្ងៃទី 25 ខែមីនា ឆ្នាំ 2025។


នៅពេលដែលខាងសហភាពអឺរ៉ុបបានប្រឆាំងនឹងការបន្តសង្គ្រាមនៅហ្គាហ្សា តែទន្ទឹមនឹងនោះក៏លេចចេញនូវពត៌មានថ្មីមួយទៀតកើតឡើង ដោយខាងអ៊ីស្រាអ៊ែលបានប្រកាសថា ស៊ីរ៉ែនបានរោលពេញទីក្រុងហ្សេរុយសាឡឹម គឺនៅពេលដែលមានសញ្ញាប្រកាសអាសន្នថា មានការវាយឆ្មក់តាមផ្លូវអាកាស។ គួរបញ្ជាក់ថា ការវាយប្រហារដែលអ៊ីស្រាអ៊ែលបានអះអាងនេះ គឺមិនមានភាពច្បាស់លាស់នោះទេ ព្រោះថាវាបានកើតឡើង នៅពេលដែលប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោកស្រី Kaja Kallas បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល និងធនាគារដែលកាន់កាប់ដោយអ៊ឺរ៉ុបកាលពីថ្ងៃចន្ទ ហើយវាក៏ជាកន្លែងដែលលោកស្រីបានជួបជាមួយមន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីនផងដែរ។


គួររំលឹកថា កាលពីក្នុងកំឡុងពេលដែលលោកស្រី Kaja Kallas បានជួបជាមួយទាំងមន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន លោកស្រីក៏បានធ្វើសន្និសីទកាសែតជាមួយនៅទីក្រុងរ៉ាម៉ាឡានៅ West Bank នៃទីក្រុងរ៉ាម៉ាឡាថែមទៀតផង។ ក្នុងនោះលោកស្រីបាននិយាយថា ដោយសារតែគាត់បានទទួលសារជាច្រើនចេញពីតំបន់បជ្ឈិមបូព៌ា ហេតុដូច្នេះហើយឆ្លៀតក្នុងឪកាសនេះក្នុងនាមលោកស្រីដែលជាអ្នកតំណាងឲ្យសហភាពអឺរ៉ុប លោកស្រីនឹង “ប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការបន្តសង្រ្គាមរបស់អ៊ីស្រាអ៊ែល”។ លោកស្រីបានបញ្ជាក់ទៀតថា “សាររបស់ខ្ញុំក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ អ្វីដែលអ៊ឺរ៉ុបចង់បានគឺសូមឲ្យអ៊ីស្រាអែលផ្តល់ជំនួយមនុស្សធម៌យ៉ាងពេញលេញឡើងវិញដល់ប្រជាជនដែលរស់នៅក្នុងតំបន់ហ្គាហ្សា ហើយការចរចាបទឈប់បាញ់ត្រូវតែបន្តឡើងវិញ”។

តម្លៃរបស់មាសកាន់តែកើនឡើង ស្របពេលដែលឌូបៃកាន់តែបង្កើនការនាំចូល

មាសបានឡើងថ្លៃក្នុងកម្រឹតមួយដែលខ្ពស់បំផុត ដោយបច្ចុប្បន្នមាសគឺមានតម្លៃច្រើនជាង 3,000 ដុល្លារទៅទៀតក្នុងមួយអោន។ ប្រសិនបើយើងក្រឡេកទៅមើលទីផ្សារហ៊ុន New York Commodity Exchange កាលពីថ្ងៃសុក្រវិញ តម្លៃរបស់មាសបានឈានទៅដល់ $3,022 ឯណោះក្នុងមួយអោន នេះបើយោងតាមការចុះផ្សាយពី AGBI កាលពីថ្ងៃទី 22 ខែមីនា ឆ្នាំ 2025។
អារ៉ាប់រួម(UAE) បាននាំចូលមាសពីប្រទេសស្វីសកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺក្នុងខែកុម្ភៈ ហើយការនាំចូលដ៏ច្រើនលើសលប់នេះផងដែរ វាត្រូវបាន AGBI បានចុះផ្សាយទៀតថា ដោយសារតែក្រុមអ្នកវិនិយោគនៅក្នុងប្រទេសមួយនេះបានងាកទៅរកទ្រព្យសម្បត្តិ ដែលមានសុវត្ថិភាព ហើយក៏ជាទ្រព្យចល័តមួយដ៏ល្អបំផុតសម្រាប់ពួកគេ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពនឹងនរ។
បើយោងតាមទិន្នន័យគយរបស់ប្រទេសស្វីសបានបង្ហាញថា មាសប្រមាណ 3,465 គីឡូក្រាមត្រូវបានបញ្ជូនទៅកាន់ប្រទេសអារ៉ាប់រួមកាលពីក្នុងខែកុម្ភៈ នេះគឺជាតួរលេខមួយដែលខ្ពស់បំផុត ឬស្មើនិង ពីរដងឯណោះ ប្រសិនបើយើងធៀបនិងមករា។
ប្រភពខាងលើបាននិយាយទៀតថា ការកើនឥតឈប់ឈរនេះ វាត្រូវបានគេដឹងទៀតថា ក្នុងនោះដោយសារតែខាងធនាគារកណ្តាលរបស់អេមីរ៉ាតអារ៉ាប់រួមក៏កំពុងតែបន្ថែមប្រាក់បម្រុងជាមាសបន្តទៀត ដើម្បីឲ្យស្របតាមនិន្នាការសកលលោក និងដើម្បីឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់នៃពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល។
យើងខ្ញុំសូមបញ្ជាក់ថា ប្រទេសស្វីសគឺជាអ្នកនិយមស្តុកមាសដ៏ធំបំផុតមួយនៅក្នុងទីផ្សារមាសពិភពលោក មិនត្រឹមតែប៉ុណ្ណោះប្រទេសមួយនេះក៏មានសេវាកម្មដឹកជញ្ជូនមាស ដែលធំបំផុតរបស់ពិភពលោកផងដែរ ។

ហេតុអ្វី​បាន​ជា​ប្រទេសចិន​ចំណាយប្រាក់​រាប់​ពាន់​លានដុល្លា ​ដើម្បីជួយចេញថ្លៃចំណាយរបស់ប្រជាជនខ្លួន?

រដ្ឋាភិបាល​ចិន​បាន​សន្យា​ថា ខ្លួននឹងផ្តល់ប្រាក់ឧបត្ថមសរុបប្រមាណ 41 ពាន់លានដុល្លារាល់ការជាវសម្ភារៈប្រើប្រាស់សម្រាប់ដាក់ក្នុងគេហដ្ឋានថ្មី ថែមទាំងរួមបញ្ចូលរាល់ការទិញរថយន្តអគ្គិសនី និងនាឡិកាឆ្លាតវៃថែមទៀតផង នេះបើយោងតាមការចុះផ្សាយពី BBC កាលពីថ្ងៃទី 18 ខែមីនា។

ខណៈពេលដែលសហរដ្ឋអាមេរិក និងប្រទេសមហាអំណាចផ្សេងទៀតបានតស៊ូជាមួយនឹងអតិផរណាក្រោយ ជំងឺរាតត្បាត Covid 19  តែទន្ទឹមនឹងនោះ នៅក្នុងប្រទេសចិនបែរជាជួបនិងបរិត្តផរណាទៅវិញ។ អំណាចនៃការទិញនៅក្នុងប្រទសចិនកាន់តែធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឲ្យតម្លៃទំនិញនៅក្នុងប្រទេសមួយនេះបានធ្លាក់ចុះក្នុងរយៈពេល 18 ខែជាប់គ្នា គឺក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ។

ជាការពិតណាស់ អ្នកអាចនឹងយល់ថា ការធ្លាក់ថ្លៃនេះវាគឺជាដំណឹងល្អសម្រាប់អ្នកប្រើប្រាស់។ ប៉ុន្តែប្រសិនបើអ្នកបានយល់ពីបញ្ហាទីផ្សា អ្នកប្រាកដជាដឹងយ៉ាងច្បាស់ថា ​ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រើ​ប្រាស់​ជា​បន្ត​បន្ទាប់បែបនេះ វាគឺជា រង្វាស់​នៃ​អ្វី​ដែល​គ្រួសារនីមួយៗនៅក្នុងប្រទេសចិនបានចំណាយលើការ​ទិញកាន់តែតិច នេះហើយវា​សញ្ញា​នៃ​បញ្ហា​សេដ្ឋកិច្ចដែល​កាន់​តែ​ជ្រៅ។

អ្នកត្រូវដឹងថា នៅពេលដែលមនុស្សឈប់ចំណាយ អាជីវកម្មនិងចាប់ផ្តើមកាត់បន្ថយតម្លៃ គឺធ្វើយ៉ាងណាដើម្បីទាក់ទាញអ្នកប្រើប្រាស់។ ហើយប្រសិនបើ រឿងនេះកើតឡើងកាន់តែច្រើន ក្រុមហ៊ុនទាំងនោះនិងរកប្រាក់បានកាន់តែតិច នោះការកាត់បន្ថយលើបុគ្គលិកនិងកើតមាន ហើយប្រសិនបើវានៅមានក៏ប្រាក់ឈ្នួលនោះនៅនឹងទ្រឹងដែរ ទាំងអស់នេះហើយវាជាមូលហេតុដ៏ធំដែលនាំឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។

ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងដើម្បីជំរុញឲ្យមានតម្រូវការក្នុងស្រុកឡើងវិញ ក្នុងនោះមេដឹកនាំទីក្រុងប៉េកាំងបានលើកឡើងថា ខ្លួននឹងបង្កើនការវិនិយោគនៅក្នុងកម្មវិធីសុខុមាលភាពសង្គមដែលជាផ្នែកមួយនៃផែនការសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសខ្លួនសម្រាប់ឆ្នាំ 2025 ។

គួរបញ្ជាក់ថា លោក ស៊ី ជីងពីង បានកំណត់ទិសដៅថា ប្រសិនបើទីផ្សារអ្នកប្រើប្រាស់ចិនកាន់តែរឹងមាំ ប្រាក់ឈ្នួលខ្ពស់ បណ្តាញសុវត្ថិភាពសង្គមកាន់តែរឹងមាំ នោះពួកគេនឹងយល់ថា ការរស់នៅរបស់ខ្លួនគឺមានសុវត្តិភាពគ្រប់គ្រាន់ហើយ ដូច្នេះពួកគេក៏មិនចាំបាច់បង្កើនការសន្សំ ដោយកាត់បន្ថយចំណាយនោះដែរ។

លោក Xi Jinping បានប្តេជ្ញាទៀតថា “លោកនឹងធ្វើឱ្យតម្រូវការក្នុងស្រុកក្លាយជាកម្លាំងជំរុញដ៏សំខាន់ និងមានស្ថេរភាព” ។ បើយោងតាមការលើកឡើងពីលោក  Caiyun Wang តំណាងសភាប្រជាជនជាតិបាននិយាយថា “ជាមួយនឹងចំនួនប្រជាជន 1.4 ពាន់លាននាក់ បើទោះជាកើនឡើងត្រឹមតែ 1% នៃតម្រូវការ នោះមានន័យថាចិនអាចបង្កើតទីផ្សារបានយ៉ាងតិចក៏ 14 លាននាក់ដែរ” ។

ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​ ខណៈ​ប្រទេស​រ៉ូម៉ានី​រារាំង​បេក្ខជន​ប្រធានាធិបតី​មួយរូបដែល​គាំទ្រប្រទេស​រុស្ស៊ី

ផ្ទុះការ​តវ៉ាដ៏ធំមួយនៅក្នុងប្រទេស​ប្រទេស​រ៉ូម៉ានី  បន្ទាប់ពីគណកម្មាធិការរៀបចំការបោះឆ្នោតបានដកសិទ្ធិបេក្ខជនមួយរូបដែលមាននិន្នាការគាំទ្រប្រទេសរុស្ស៊ី នោះគឺលោក Calin Georgescu។

គួរបញ្ជាក់ថា ខាងការិយាល័យបោះឆ្នោតរបស់ប្រទេសរូម៉ានីបានច្រានចោលលោក Calin Georgescu សម្រាប់ការធ្វើដំណើរការឡើងវិញនៃការបោះឆ្នោតសកលដែលត្រូវបានលុបចោលកាលពីខែឧសភា ឆ្នាំមុន។ បើយោងតាមសេចក្តីសម្រេចលម្អិតដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យ បានឲ្យដឹងទៀតថា អាជ្ញាធររៀបចំការបោះឆ្នោតបានលើកឡើងថា ដោយសារតែតុលាការកំពូលរបស់ប្រទេសរ៉ូម៉ានី បានរកឃើញថា លោក Calin Georgescu គឺជាបេក្ខជនប្រធានាធិបតីមួយរូបដែលមិនបានអនុវត្តខ្លួនទៅតាមបទប្បញ្ញត្តិនោះទេ។ បើយោងតាមការរាយការណ៍ពីaljazeera នៅថ្ងៃទី 10 ខែមីនា បានឲ្យដឹងបន្ថែមថា ការសម្រេចចិត្តខាងលើនេះ គឺវាមានជាប់ពាក់ព័ន្ធទៅនឹងរឿងរ៉ាវមួយចំនួនដែលបានកើតឡើងនៅអង្គការណាតូ និងសហភាពអឺរ៉ុប។

យ៉ាងណាមិញ ការសម្រេចចិត្តដកសិទ្ធិលើកនេះ វាបានជំរុញឱ្យមានចលាចលមួយបានកើតឡើងនៅក្នុងរដ្ឋធានី Bucharest ។ មានអ្នកគាំទ្រលោក Georgescu រាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យបោះឆ្នោតកាលពីយប់ថ្ងៃអាទិត្យដោយស្រែកថា “ជនក្បត់!”។ ក្រុមអ្នក​តវ៉ាមិនត្រឹមតែស្រែកប៉ុណ្ណោះទេ ពួកគេថែមទាំង​បាន​គប់​ដុំ​ថ្ម ក្រឡាប់​រថយន្ត និង​ដុត​ធុង​សម្រាមថែមទៀតផង ការបង្ក្រាបក្រុមបាតុករ ខាងក្រុមប៉ូលីសកុប្បកម្មក៏បានឆ្លើយតបដោយប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្ស។

scroll to top