ឌូបៃ បច្ចុប្បន្ន

បន្ទាប់ពីឌូបៃបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយម តែវាក៏បានបន្សល់ទុកនៅកំណត់ត្រានៃការមកដល់របស់ជនអន្តោប្រវេសន៍។ ថ្វីត្បិតតែអចលនទ្រព្យនៅក្នុងទីក្រុងឌូបៃបានចូលទៅបំបែកកំណត់ត្រាលក់ដាច់ជាងគេបំផុតនៅក្នុងពិភពលោក តែវាក៏ក្លាយទៅជាទីកន្លែងដែលពិភពលោកមើលឃើញថា មនុស្សកាន់តែច្រើនបរិយាកាសកាន់តែអាប់អួល។

នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ដែលគ្រប់គ្រងដោយរដ្ឋ Emirates បានរាយការណ៍ពីប្រាក់ចំណេញខ្ពស់បំផុត តែអ្នកដែលទៅរស់នៅទីនោះកំពុងសម្តែងការអន់ចិត្តរបស់ខ្លួន ចំពោះអាកាសធាតុដែលមានតែក្តៅ គឺរស់នៅជាមួយព្រះអាទិត្យពេញមួយឆ្នាំនៃ UAE ។

ការមកដល់នៃគ្រួសារអ្នកមានទ្រព្យសម្បត្តិជាបន្តបន្ទាប់ វាក៏ក្លាយទៅជាភាពតានតឹងសម្រាប់ប្រជាជនដែលរស់នៅអចិន្ត្រៃក្នុងតំបន់ទៅវិញ។

នៅពេលនេះចរាចរណ៍នៅក្នុងឌូបៃគឺកាន់តែអាក្រក់ជាងពេលណាៗទាំងអស់។ តម្លៃ​លំនៅឋាន​នៅ​តែ​បន្ត​ឡើង​ថ្លៃ បើ​ទោះ​ជា​គម្រោង​អចលនទ្រព្យ​ថ្មី​ត្រូវ​បាន​ប្រកាស​ស្ទើរ​រាល់​ថ្ងៃ​ក៏​ដោយ។ អ្នកដែលទិញបានទីតាំងល្អ គឺមានតែអ្នកមានស្តុកស្តុម ឬក៏ជាជនបរទេសដែលមានលុយច្រើនសន្ធឹកសន្ធាប់ ជាការពិតវាពិតជាល្អសម្រាប់សេដ្ឋកិច្ច តែវាក៏បង្កឱ្យមានការរិៈគន់ និងព្រួយបារម្ភចំពោះប្រជាជនដែលមានដើមកំណើតនៅទីនោះផងដែរ។

តម្លៃពេជ្រកំពុងធ្លាក់ចុះ ដោយសារតែពេជ្របានបាត់បង់ភាពទាក់ទាញ ពីអតិថិជនទូទាំងពិភពលោក

ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ តម្លៃពេជ្រធម្មជាតិបានធ្លាក់ចុះប្រមាណ 26% ហើយចំណែកឯពេជ្របណ្តុះដោយមន្ទីរពិសោធន៍វិញក៏បានធ្លាក់ចុះមិនតិចជាង 74% ដែរ បើធៀបទៅនឹងតម្លៃរបស់វាកាលពីឆ្នាំ 2020 នេះបើយោងតាមរបាយការណ៍របស់ Guardian ដែលបានចេញផ្សាយនៅថ្ងៃទី 27 ខែមករា ឆ្នាំ 2025។

បើយោងតាមការរៀបរាប់ពីម្ចាស់ហាងលក់ពេជ្រខ្នាតយក្ស De Beers ដែលមានទីតាំងនៅក្នុងចក្រភពអង់គ្លេស ពួកគេបានរាយការណ៍ថា កាលពីក្នុងឆ្នាំ 2024 ហាងរបស់ខ្លួនមួយនេះបានស្តុកពេជ្រ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ $2 ពាន់លានដុល្លារ តែស្តុកមួយនេះគឺបានជាប់គាំងរហូតមកទល់នឹងពេលនេះ គឺដោយសារតែពួកគេមិនទាន់អាចលក់ចេញតាមការគ្រោងទុកនោះទេ។  

តម្រូវការចំពោះពេជ្រគឺកាន់តែធ្លាក់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការជាប់គាំងជាច្រើនឆ្នាំកន្លងមកនេះ វាអាចបណ្តាលមកពីការកើនឡើងនៃអតិផរណា ជាពិសេសគឺលើទំនិញប្រើប្រាស់ប្រចាំថ្ងៃកាន់តែខ្ពស់ ហើយវាក៏ជំរុញឲ្យវិស័យប្រណីតធ្លាក់ចុះ ម្យ៉ាងទៀតពួកគេបានសង្កេតឃើញទៀតថា ក្រោយកូវីដអត្រានៃអ្នកសុំមនុស្សស្រីរៀបការក៏មានតិចជាងមុនដែរ កក្តាទាំងអស់នេះវាបានជំរុញឲ្យអ្នកលក់ពេជ្រយល់ថា បច្ចប្បន្នមនុស្សភាគច្រើនបានងាកទៅរកការសន្សំប្រាក់ជំនួសការទិញវត្ថុមានតម្លៃ។

គួរបញ្ជាក់ថា កាលពីមុនឆ្នាំ 2022 តម្លៃពេជ្រធម្មជាតិជាមធ្យមមួយការ៉ាត់គឺមិនអាចលក់ក្រោម 1,800 ដុល្លារនោះទេ តែនៅពេលនេះ មួយការ៉ាត់មកនៅសល់ត្រឹមតែ $892 ប៉ុណ្ណោះ។

តែបើទោះយ៉ាងណាក៏ដោយ រាល់អ្នក​លក់​គ្រឿងអលង្ការ​ភាគច្រើនមិនដែលនិយាយថា ការលក់របស់ខ្លួនបានធ្លាក់ចុះនោះទេ ហើយពួកគេក៏តែងតែព្យាយាមនិយាយថា​ ដំណើរការនៃការលក់របស់ខ្លួនគឺ​រឹងមាំ ពោលគឺខ្លួនបានចូលស្តុកថ្មី និងម៉ូដថ្មីៗជានិច្ច គឺដើម្បីឲ្យអតិថិជនកាន់តែមានទំនុកចិត្តមកលើហាងរបស់ខ្លួន។

តើការបំពុលខ្យល់កើតឡើងដោយសារតែមូលហេតុអ្វីខ្លះ?

ការបំពុលខ្យល់បានកើតឡើងនៅពេលដែលភាគល្អិតរឹង និងរាវ (aerosols)  បានបញ្ចប់ទៅក្នុងខ្យល់។ ចំពោះភាគល្អិតដែលមានផលប៉ះពាល់ខ្លាំងដល់មនុស្ស និងសត្វខ្លាំងជាងគេនោះ វាត្រូវបានក្រុមអ្នកស្រាវជ្រាវជឿជាក់ថា គឺវាកើតឡើងដោយសារតែសកម្មភាពរបស់មនុស្ស។  

aerosols វាកាន់តែកើនឡើងនៅក្នុងបរិយាកាស នៅពេលដែលមនុស្សចាប់ផ្តើមដុតឥន្ធនៈហ្វូស៊ីល ដូចជាធ្យូងថ្ម ប្រេង និងឈើជាដើម។ ប៉ុន្តែពេលខ្លះ aerosols វាអាចនឹងកើតឡើងនៅក្នុងតំបន់ដែលអ្នករស់នៅ បើទោះបីជាទីនោះមិនមានការធ្វើសកម្មភាពដូចដែលបានរៀបរាប់ខាងលើក៏ដោយ។

ការបំពុលខ្យល់វាបានកើតឡើង នៅពេលដែលក្នុងតំបន់ដែលអ្នករស់នៅ ឬក្បែរនោះ មានការបញ្ចេញផ្សែងរថយន្តច្រើន រោងចក្រ និងសូម្បីតែភ្លើងឆេះព្រៃ។ នៅពេលនោះភាគល្អិត និងឧស្ម័នមួយចំនួនដែលបានមកដោយផ្ទាល់ពីប្រភពទាំងអស់នោះ វាក៏ចូលទៅលាយឡំគ្នានៅក្នុងខ្យល់ រហូតបង្កើតជាប្រតិកម្មគីមីនៅក្នុងបរិយាកាស។

អ្នកនិពន្ធរបស់ climatekids.nasa បានសរសេររៀបរាប់ទៀតថា នៅពេលខ្លះ Aerosols វាអាចមកពីកន្លែងផ្សេងទៀត ដែលមានដូចជា កំទេចផេះពីភ្នំភ្លើងដែលកំពុងផ្ទុះ ឬជាកំទេចធូលីដែលខ្យល់បក់មកផងដែរ។

តើការបំពុលខ្យល់វានាំឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់យើងយ៉ាងដូចម្តេច?

ការ​ស្រូប​ខ្យល់​កខ្វក់​អាច​ប៉ះពាល់​ដល់​សុខភាព​យើង​យ៉ាងធ្ងន់ធ្ងរ ហើយវាក៏ជាមូលហេតុចម្បងដែលបង្កើតឲ្យមានជំងឺបេះដូង សួត មហារីក និងបញ្ហាផ្លូវដង្ហើមផ្សេងៗជាច្រើនទៀត។

ដើម្បីតាមការបំពុលនៅក្នុងបរិយាកាស NASA បានប្រើប្រាស់ផ្កាយរណបជាច្រើនឲ្យធ្វើដំណើរជុំវិញផែនដី។  ហើយប្រសិនបើ អ្នកព្យាករណ៍គុណភាពខ្យល់ចង់ដឹងទិន្នន័យអំពី aerosols លុះត្រាតែពួគេទទួលបានទិន្នន័យពី ផ្កាយរណប Aqua , Terra និង Suomi-NPP របស់ NASA ជាមុនសិន។

តែបើទោះជាយើងបានយល់ដឹងពីមូលហេតុដែលបង្កើតឲ្យមានខ្យល់ពុល ប្រាកដណាស់អ្នកនឹងដឹងថា តើពួកយើងគួរធ្វើអ្វីខ្លះដើម្បីកាត់បន្ថយផ្សែងពុលទាំងនោះ ហើយចំនុចនេះវាជាគន្លឹះដែលអ្នកនិពន្ធរបស់ climatekids.nasa ចង់បង្ហាញអ្នក។

ក្រុមហ៊ុនក្រៅប្រទេសចំនួន 539 ពង្រីកនៅក្នុង ទីក្រុងហុងកុង

ក្រុមហ៊ុន Invest Hong Kong (InvestHK) បានប្រកាសថា កាលពីឆ្នាំ 2024 ក្រុមហ៊ុននៅក្រៅប្រទេស និងចិនដីគោកយ៉ាងតិចចំនួន 539 បានបង្កើត និងពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងទីក្រុងហុងកុង ដែលជាចំនួនមួយកើនឡើងប្រមាណជា 41% បើធៀបនឹងឆ្នាំមុន។

យ៉ាងណាមិញ ប្រសិនបើយើងនិយាយជាចំនួនទឹកប្រាក់សរុបដែលហុងកុងទទួលបានមកពីក្រុមអ្នកវិនិយោគវិញ គឺប្រមាណជា 67.7 ពាន់លានដុល្លា។ InvestHK បានិយាយទៀតថា ក្រុមហ៊ុនទាំង 539 អស់ខាងលើ ក៏បានយល់ព្រមបង្កើតការងារថ្មីសម្រាប់ប្រជាជនហុងកុងយ៉ាងតិចក៏ 6,864 នាក់ដែរ ដែលជាចំនួនកើនឡើងខ្ពស់បំផុតគឺស្មើរនឹង 67% បើធៀបនឹងឆ្នាំដដែល។

គួរបញ្ជាក់ថា កក្តាដែលជម្រុញឲ្យទីក្រុងហុងកុងក្លាយទៅជាតំបន់ដែលមានភាពទាក់ទាញនោះ គឺដោយសារតែ ទីក្រុងមួយនេះពោពេញទៅដោយភាពច្នៃប្រឌិត ការដើរទាន់បច្ចេកវិទ្យា សេវាកម្មហិរញ្ញវត្ថុ និងបច្ចេកវិទ្យា fintech ការិយាល័យគ្រួសារ ទេសចរណ៍ បដិសណ្ឋារកិច្ច និងសេវាកម្មអាជីវកម្មផ្សេងៗជាច្រើនទៀត រហូតធ្វើឲ្យហុងកុងបានក្លាយទៅជាប្រភពដែលមានការចាប់អារម្មណ៍ខ្ពស់ពីអ្នកវិនិយោគនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។

InvestHK បាននិយាយបន្តថា ខ្លួននឹងផ្តោតលើការទាក់ទាញការវិនិយោគប្រកបដោយគុណភាពនៅក្នុងផ្នែកដូចជា ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ការគ្រប់គ្រងរតនាគារ និងទីស្នាក់ការកណ្តាលគ្រប់គ្រងក្នុងតំបន់ ដើម្បីស្របទៅតាមផែនការលើកកម្ពស់ខាងវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើនដូចជាបច្ចេកវិទ្យា និងឧស្សាហកម្មវប្បធម៌។

គួរបញ្ជាក់ថា InvestHK គឺជានាយកដ្ឋានរបស់ រដ្ឋាភិបាលហុងកុង (SAR) ដែលទទួលខុសត្រូវលើ ការវិនិយោគផ្ទាល់ពីបរទេស និងដើម្បីគាំទ្រដល់អាជីវកម្មនៅក្រៅប្រទេសក្នុងការបង្កើត និងពង្រីកនៅក្នុងទីក្រុងហុងកុង ។ (Hong Kong Business News 22 Jan 2025)

scroll to top