ចំនុចពិសេសមួយចំនួន ដែលប្រទេសចិនអាចដណ្តើមយកទីផ្សាររថយន្តនៅអារ៉ាប់រួម

ក្នុងចន្លោះឆ្នាំ 2023 និង 2024 ក្រុមហ៊ុនផលិតរថយន្តចិនបានបង្កើនចំណែកទីផ្សាររបស់ខ្លួននៅ UAE ច្រើនជាង 86 ភាគរយទៅទៀត នេះបើយោងតាមក្រុមប្រឹក្សារថយន្តមជ្ឈិមបូព៌ា។

បើយោងតាមការរៀបរាប់ពីអ្នកនិពន្ធរបស់ AGBI លោក Imthishan Giado លោកបានសរសរថា ដោយយោងតាមការចែករំលែកដែលក្រុមអ្នកភិវឌ្ឍខាងផ្នែកឧស្សាហកម្មរបស់ចិន ពួកគេបាននិយាយថា ក្រុមការងាររបស់ពួកគេគឺពិតជាប្រឹងប្រែងណាមក្នុងព្យាយាម និងស្វែងយល់ពីចំណុចខ្វះខាតផលិតផលខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺដើម្បីយកវាមកកែលម្អនៅកក្តាដែលបណ្តាលឲ្យមានភាពរាំងស្ទះនៃការលក់រថយន្តចិនក្នុងតំបន់ឈូងសមុទ្រ ហើយជាពិសេសជាងគេនោះ គឺឌូបៃ។

ការសម្ភាសមួយដែលធ្វើឡើយដោយក្រុមអ្នកយកព័ត៌មានរបស់ AGBI ជាមួយនិងអ្នកតំណាងឲ្យក្រុមហ៊ុនផលិតរថយន្តជនជាតិចិន ពួកគេបានលើកឡើងថា។ មុននឹងឈានដល់ការលក់ ក្រុមអ្នកជំនាញខាងផ្នែកអេឡិចត្រូនិចរបស់ចិន តែងតែចោទជាសំនួរសួរខ្លួនឯងថាៈ តើរថយន្តចិនអាចធន់បានយូរប៉ុណ្ណាបើធៀបនឹងឡានរបស់ជប៉ុន ព្រោះថា កេរ្តិ៍ឈ្មោះរបស់ប្រទេសមួយនេះវាបានចាក់គ្រិះទៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាយូយាណាស់មកហើយ។ ចំពោះសំនួរមួយទៀតដែលយើងតែងតែសួរទៅកាន់អ្នកធ្វើទីផ្សា គឺយើងតែងសួរថា អ្វីដែលជាតម្រូវការចាំបាច់របស់អ្នកប្រើប្រាស់ ព្រោះថាថ្នត់គំនិចរបស់មនុស្សរមែងមានការផ្លាស់ប្តូរ ប្រសិនបើរបស់ថ្មីមួយនេះល្អទាំងតម្លៃ និងគុណភាព ម្យ៉ាងទៀតវាក៏មានការធានាថែមទៀតផង។

ភាពជោគជ័យរបស់រថយន្តចិនដំបូងគេដែលលក់ចេញក្នុងទឹកដី អារ៉ាប់រួមនោះគឺតម្លៃរបស់វា។ ការលក់ក្នុងតម្លៃមួយដ៏សមរម្យ បូករួមទាំងការធាមួយយ៉ាងច្បាស់លាស់ ប្រទេសចិនបានមើលឃើញថា បន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ១៩ សេដ្ឋកិច្ចនៅមិនទាន់មានភាពនឹងនរនោះទេ។ យ៉ាងណាមិញ ការកាត់បន្ថយចំណាយវាគឺរឿងចម្បងដែលមនុស្សជាច្រើននៅក្នុងពិភពត្រូវតែអនុវត្តន៍។ តែទន្ទឹមនឹងនោះ ការកាត់បន្ថយចំណាយវាមិនមែនមានន័យថា ពួកគេនឹងបញ្ឈប់ការចាយវាយទាំងស្រុងនោះទេ។

ដើម្បីជំរុញឲ្យមានតម្រូវការ យើងគប្បីត្រូវតែស្គាល់ពីចំនុចខ្សោយរបស់គូរប្រកួតប្រជែង។ ការលក់ផលិតផលមួយដែលមានតម្លៃទាប អ្នកត្រូវប្រាកដថា វាមិនមែនជាទំនិញដែលគ្មានគុណភាពនោះឡើយ ភាពបត់បែនខ្ពស់របស់ក្រុមហ៊ុនចិន គឺបានរកឃើញថា បច្ចុប្បន្នមានអ្នកទិញរថយន្តជាច្រើន រមែងសួររកនូវការរធានារយៈពេលវែង។ ប្រសិនបើយើងគ្មានវា នោះនឹងគ្មាននរណាម្នាក់ទុករថយន្តរបស់យើងនោះទេ អ្នកត្រូវចាំថា ដើម្បីឈរនៅលើទីផ្សាឱ្យបានយូរអង្វែង អ្នកគប្បីផ្សព្វផ្សាយនូវអ្វីដែលជាការពិត ហើយភាពពិតប្រាកដប្រជារបស់អ្នកនេះហើយ វាគឺជាមូលហេតុចម្បងមួយដែលនាំឲ្យផលិតផលរបស់ប្រទេសចិនអាចយកឈ្នះគូរប្រជែងនៅក្នុងឌូបៃ។

មន្ត្រីចិនប្រកាសច្រានចោលពាក្យចចាមរាម ដែលនិយាយថា វេទិកាTikTok បានលក់ឲ្យលោក Elon Musk

មន្ត្រីជាន់ខ្ពស់របស់ប្រទេសចិន បានបដិសេដនូវពាក្យចចាមរាមដែលនិយាយថា ចិនបានលក់ TikTok ទៅឲ្យមហាលសេដ្ឋី Elon Musk នោះគឺជារឿងមិនពិតនោះទេ នេះបើយោងតាមការចុះផ្សាយពី Bloomberg និង The Wall Street Journal នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។


ចំពោះអ្នកដែលតាមដានពត៌មានពួកគេពិតជាបានដឹងរួចទៅហើយថា អតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Joe Biden ធ្លាប់ស្នើសុំឲ្យស្ថាបនិករបស់ TikTok លក់កម្មវិធីមួយនេះមកឲ្យប្រទេសខ្លួន។ ប៉ុន្តែបើទោះជាបណ្តាញសង្គម TikTok មួយនេះត្រូវបិទនៅក្នុងប្រទេសមហាលអំណាចមួយនេះក៏ដោយ តែលោក Shou Zi Chew មិនព្រមលក់នោះឡើយ។
យ៉ាងណាមិញការវិលត្រឡប់របស់លោក Donald Trump គ្រប់យ៉ាងនូវតែបន្តអនុវត្តន៍ ហើយចំពោះការហាមឃាត់កម្មវិធី TikTok សភារបស់សហរដ្ឋអាមេរិកគ្រោងនឹងដាក់ចូលជាធរមានយ៉ាងយូបំផុតនៅថ្ងៃអាទិត្យនេះថែមទៀតផង។


គួរបញ្ជាក់ថា ប្រសិនបើ TikTok ត្រូវបានអាមេរិកហាមឃាត់ពិតមែននោះ ក្រុមហ៊ុន ByteDance និងបាត់បង់ចំណូលក្នុងមួយឆ្នាំយ៉ាងតិចក៏ 11 ពាន់លានដុល្លាដែរ។ បើយោងតាមការឆ្លើយតបពីអ្នកអ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok គាត់បានប្រាប់រ៉យទ័រថា “ពួកយើងមិនអាចឆ្លើយភ្លាមៗថា ពាក្យចចាមរាមខាងលើ វាគឺជារឿងប្រឌិតទាំងស្រុងនោះទេ” ។


សារមួយឃ្លានេះ វាបានចូលទៅអង្រួនចិត្តក្រុមអ្នកសារព័ត៌មានជាច្រើន ព្រោះពួកគេពិតជាចង់ដឹងណាស់ថា តើរឿងនេះមានហេតុផលនយោបាយឬយ៉ាងណា? ដើម្បីជាការស្រាយនៅចម្ងល់របស់មហាលជនជុំវិញពិភពលោកដែលកំពុងតែតាមដាន ខាង Newsweek បានទាក់ទងទៅ TikTok លោក Musk និងក្រសួងការបរទេសចិន តាមរយៈអ៊ីមែលសម្រាប់ធ្វើអត្ថាធិប្បាយផងដែរ។

Vietnam Airlines ត្រូវបានគេរាប់បញ្ជូលថាជា  ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោកក្នុងឆ្នាំ 2025

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ត្រូវបានគេដាក់ឈ្មោះថា ជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរផ្លូវអាកាសមួយដែលមានសុវត្ថិភាពបំផុតក្នុងចំណោមក្រុមហ៊ុនទាំង 25 នៅលើពិភពលោកសម្រាប់ឆ្នាំ 2025 នេះបើយោងតាមការចុះផ្សាយពីក្រុមហ៊ុន AirlineRatings ដែលជាគេហទំព័រដ៏ល្បីល្បាញសម្រាប់សុវត្ថិភាពអាកាសចរណ៍ និងការវាយតម្លៃផលិតផលរបស់ពិភពលោក។

គួរបញ្ជាក់ថា ក្រុមហ៊ុន Vietnam Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសវៀតណាមមួយដែលមានឈ្មោះបោះសម្លេងជាងគេបំផុតនៅក្នុងប្រទេស។ Vietnam Airlines តែងតែទទួលបាននៅការកោតសរសើរជាប្រចាំមិនថាភ្ញៀវជាតិ ឬអន្តរជាតិនោះទេ។ ការលើកឡើងមួយពីសំណាក់អ្នកសង្កេតរបស់ AirlineRatings ពួកគេបានលើកឡើងថា បុគ្គលិករបស់ Vietnam Airlines តែងតែយកចិត្តទុកដាក់លើអ្នកដំណើរជានិច្ចពោលគឺដើម្បីបញ្ជាសនៅបញ្ហាណាមួយដែលអាចកើតឡើង។

ប្រសិនបើនិយាយចំពោះចំណីអាហារដែលខាងក្រុមហ៊ុនបានរៀបចំវិញ គឺមើលមានសោភ័ណភាពនិងគួរឲ្យចង់ទទួលទាន នៅពេលដែលយើងកំពុងសម្រាកនៅលើកាប៊ីនមួយដែលស្អាតនិងមានអនាម័យទៀតនោះ ទើបធ្វើឲ្យអ្នកធ្វើជាច្រើនបាននិយាយសរសើរថា ក្រុមហ៊ុនអាកាសចរណ៍​មួយនេះគឺពិតជាល្អ​ ហើយសក្តិសមជាមួយនឹង​តម្លៃ។

តំបន់ធ្លាក់ព្រិល និងទឹកកកនៅក្នុងប្រទេសចិន វាត្រូវបានគេចាត់ទុកថា ជាអណ្តូងរ៉ែមាស

រដ្ឋាភិបាលរបស់ប្រទេសចិនបានដាក់ចេញនូវផែនការមួយ ដោយលើកយកកីឡារដូវរងាមកជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសខ្លួន នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានស៊ិនហួរកាលពីចុងឆ្នាំ ២០២៤។

ថ្នាក់ដឹកនាំប្រទេសចិនបានរំពឹងទុកថា ខ្លួននិងប្រមូលប្រាក់ពីវិស័យទេសចរណ៍យ៉ាងតិច 1 ពាន់ពាន់លានយន់ក្នុងឆ្នាំ 2025។ ការពោលបែបនេះ គឺបានកើតឡើងបន្ទាប់ពីក្រសួងទេសចរណ៍បានប្រកាសថា វិស័យឧស្សាហកម្មគ្មានផ្សែងក្នុងឆ្នាំ 2024 បានរកចំណូលជូនជាតិច្រើនជាង 970 ពាន់លានយន់(133 ពាន់លានដុល្លារ)ទៅទៀត។

ខាងក្រសួងទេសចរណ៍បានព្យាករណ៍ទុកទៀតថា កំណើននៃភ្ញៀវទេសចរណ៍និងធ្វើឲ្យវិស័យមួយនេះមានកំណើនយ៉ាងតិច 1.2 ពាន់ពាន់លានយន់នៅឆ្នាំ 2027 និង 1.5 ពាន់ពាន់លានយន់នៅឆ្នាំ 2030។

គួរបញ្ជាក់ថា ចំនួនអ្នកទេសចរណ៍នៅក្នុងប្រទេសចិនបានស្ទុះឡើងបំផុត នៅពេលដែលរដូវរងារបានមកដល់។ ការចាប់អារម្មណ៍ទៅលើការស្គីលើទឹកកកបានក្លាយទៅជារឿងមួយដ៏ពេញនិយមបំផុតសម្រាប់អ្នកបានទៅដល់ទីនោះ។

យ៉ាងណាមិញ នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសចិន វាតែងតែមានព្រិលធ្លាក់គួរឲ្យចាប់អារម្មណ៍ ហើយតំបន់មួយនេះផងដែរ វាបានក្លាយទៅជាទីតាំងសម្រាប់លេងកីឡានារដូវរងារចាប់តាំងពីមានព្រឹត្តិការណ៍កីឡាអូឡាំពិកសម្រាប់រដូវរងារចាប់តាំងពីឆ្នាំ 2022 មកម្ល៉េះ។ ការបង្ហាញនូវកីឡាប្លែកៗជាច្រើននៅពេលមានព្រិលធ្លាក់ វាមិនត្រឹមតែអង្រួនចិត្តរបស់យុវជនប៉ុណ្ណោះទេ តែសូម្បីតែមនុស្សវ័យចំណាស់ក៏មានបំណងចង់ស្គាល់រសជាតិនៃការជិៈស្គីទឹកកក ខណៈដែលមានព្រិលធ្លាក់នេះដែរ។

កីឡារដូវរងាមិនត្រឹមអាចជួយឲ្យប្រទេសចិនកើនប្រាក់ចំណូលពីអ្នកទេសចរណ៍ប៉ុណ្ណោះទេ តែវាក៏បានជួយឲ្យខាងវិស័យឧស្សាហកម្មមានការរីកចម្រើនដូចគ្នា។ រដូវត្រជាក់មួយនេះបានធ្វើឲ្យប្រជាជនជាច្រើនទទួលបានចំណូលពីការលក់ អាវរងា សម្ភារៈសម្រាប់លេងកីឡាដែលមានដូចជាៈ ក្តាស្គីទឹកកក និងឧបករណ៍វាយកូនគោលលើទឹកកកជាដើម។

បើយោងទៅតាមការរៀបរាប់ពីលោក Yan Yan សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យបច្ចេកវិទ្យាណានជីងបាននិយាយថា “សេដ្ឋកិច្ចចិននារដូវទឹកកកនិងព្រិល វាគឺជាអណ្តូងរ៉ែមាសដ៏ធំបំផុតរបស់ចិន” ។ “ភាពជោគជ័យស្ថិតនៅលើការដឹកនាំមួយដែលចេះបង្កើតគុណសម្បត្តិ ដោយអមជាមួយនឹងអ្វីដែលប្លែក ហើយទាន់សម័យ អ្វីទាំងអស់នេះហើយ វាគឺជាអ្វីដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់ស្គាល់។

scroll to top