ស្ថាបនិកគំនូរជីវចល បានក្លាយទៅជាមហាលសេដ្ឋីមួយរូប ដែលស្ថិតក្នុងចំណោមអ្នកមានបំផុតរបស់ចិន

ប្រធានក្រុមហ៊ុន Bloks Group Ltd. លោក Zhu Weisong ត្រូវបានគេចាត់ថា ជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសចិន  គឺបន្ទាប់ពីលោកបានបង្ហាញពីចំនួនទ្រព្យសម្បត្តិសុទ្ធរបស់ខ្លួនដែលមានតម្លៃប្រមាណជា $215 លានដុល្លារ។ ចំពោះការប្រកាសកាលពីថ្ងៃសុក្រនេះផងដែរ វាក៏បានធ្វើឲ្យភាគហ៊ុនរបស់លោកបានកើនឡើងប្រហែលជា 41% នៅលើការជួញដូរដំបូងនៃឆ្នាំ២០២៥ នេះថែមទៀតផង។

បើយោងទៅតាមការចុះផ្សាយពីទស្សនាវដ្តី Forbes កាលពីថ្ងៃទី ១០ ខែមករា បានឲ្យដឹងទៀតថា លោក Zhu គាត់ធ្លាប់ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនហ្គេមដ៏ធំមួយរបស់ហុងកុង ហើយស្ទើរតែពាក់កណ្តាលជីវិតរបស់លោកទៅហើយដែលគាត់បានរកចំណូលពីការផលិតប្រដាប់ក្មេងលេង សៀវភៅណែនាំសម្រាប់កុមារ និងគំនូរជីវចលជាដើម។ យ៉ាងណាមិញ សម្រាប់របរមួយដែលគ្រាន់តែជាការផ្តោតទៅចំណូលចិត្តរបស់កុមារ វាបានធ្វើឲ្យតម្លៃភាគហ៊ុនរបស់គាត់ទាំងមូលនាពេលនេះគឺមានតម្លៃប្រហែល 1.7 ពាន់លានដុល្លារឯណោះ។

គួរបញ្ជាក់ថា អតីតវិស្វករផ្នែកទន់លោក Zhu Weisong រូបនេះ គាត់មិនមែនមានមុខរបរដូចការរៀបរាប់ខាងលើប៉ុណ្ណោះទេ តែក្នុងរយៈជាច្រើនឆ្នាំកន្លងមកនេះគាត់ក៏មានចំណូលផ្សេងទៀតដែលបានមកពីហ្គេមចិន Youzu Interactive ដែលបានជំរុញឲ្យទ្រព្យសម្បត្តិសរុបរបស់គាត់បានឈានទៅដល់ 2 ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ។

លោក Zhu បច្ចុប្បន្នគាត់មានអាយុ 42 ឆ្នាំ គឺជាស្ថាបនិកមួយរូបដែលបានបង្កើត Bloks កាលពីឆ្នាំ 2014។ លោក Zhu គាត់គឺជាអ្នកបង្កើតឲ្យមានហ្គេមអនឡាញដែលមានឈ្មោះថា League of Angels ដំបូងគឺនៅក្នុងក្នុងទីក្រុង Shenzhen។ ហើយបន្ទាប់មកលោកក៏ចាប់ផ្តើមលក់ ប្រដាប់ប្រដាក្មេងលេងដែលធ្វើពីឥដ្ឋ ការបង្កើតឲ្យមានរូបតួអក្សរផ្គុំដែលត្រូវបានគេយកទៅប្រើប្រាស់ពាសពេញពិភពលោក បូករួមទាំងគំនូរជីវចលដ៏ល្បីល្បាញ ដែលរួមមាន Ultraman និង Transformers ។

UN ៖ មនុស្សរាប់សិបនាក់បានស្លាប់ ដោយការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ានៅរដ្ឋរ៉ាឃីន

អង្គការសហប្រជាជាតិបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសដោយយោធាមីយ៉ាន់ម៉ានៅភាគនភាគខាងលិចនៃរដ្ឋរ៉ាឃីនាសប្តាហ៍នេះ វាបានសម្លាប់មនុស្សរាប់សិបនាក់ ខណៈដែលប្រទេសនេះនៅតែបន្តជាប់គាំងនៅក្នុងអំពើហិង្សារយៈពេលបួនឆ្នាំបន្ទាប់ពីរដ្ឋប្រហារ។

 ប្រភពមួយនេះបាននិយាយបន្ថែមថា កងកម្លាំងរដ្ឋាភិបាលយោធាបានវាយប្រហារលើភូមិ Kyauk Ni Maw ដែលជាភូមិមួយក្នុងសង្កាត់កោះ Ramree ហើយវាបានសម្លាប់មនុស្សជាង 40 នាក់ និងបំផ្លាញផ្ទះរបស់ប្រជាជនប្រហែល 500 ខ្នង ដោយមូលហេតុបែបនេះហើយទើបមានមនុស្សប្រមាណ 3.5 លាននាក់ត្រូវផ្លាស់ទីលំនៅជាបន្ទាន់។

 គួរបញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលស្របច្បាប់គឺលោកស្រី Aung San Suu Kyi ត្រូវបានពួកយោធាទម្លាក់កាលពីឆ្នាំ2021  ប្រទេសមួយនេះបានធ្លាក់ចូលទៅក្នុងវបត្តិសង្គ្រាមដ៏រ៉ាំរ៉ៃ។ ប្រភពដដែលបាននិយាយទៀតថា ការក្រោកឈរដើម្បីទាមទារឯករាជ្យវាបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ត្រូវបានគេក្រុមយោធាសម្លាប់ដោយមិនញញើតដៃ។

បើយោងតាមការរៀបរាប់ពីមន្ត្រីរបស់ UN ម្នាក់បាននិយាយប្រាប់ AFP កាលពីព្រឹកមិញនេះថា ការតវ៉ាប្រឆ្នាំរបស់ប្រជាពលរដ្ឋ វាបានធ្វើឲ្យប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលនេះកំពុងតែប្រឈមនឹងវិបត្តិស្បៀងអាហារមុនគេ។ ដោយក្នុងនោះមានអ្នកសម្របសម្រួលមនុស្សធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានលើកឡើងថា ប្រជាជនក្នុងរដ្ឋឃីន មិនមែនស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ក្រុមយោធាតែមួយមុខនោះទេ តែខណៈពេលនោះពួកគេក៏គ្មានចំណីអាហារគ្រប់គ្រាន់សម្រាប់បរិភោគផងដែរ។

ថ្លែងទៅកាន់មេដឹកនាំយោធាមីយ៉ាន់ម៉ាការណ៍កាលពីថ្ងៃសុក្រ ខាងអង្គការសហប្រជាជាតិបានអំពាវនាវឱ្យភាគីទាំងអស់ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់មនុស្សធម៌អន្តរជាតិជាចម្បង។

គួរបញ្ជាក់ថា សម្រាប់ការអំពាវនាវខាងលើនេះ គឺដើម្បីឲ្យភាគីទាំងអស់ “ធានាការទទួលបានជំនួយមនុស្សធម៌ដោយគ្មានឧបសគ្គ ដើម្បីផ្តល់ជំនួយឲ្យបានទាន់ពេលវេលាដល់ជនរងគ្រោះ”។

ទីផ្សាភាគហ៊ុនរបស់ឥណ្ឌាបានធ្លាក់ចុះ នៅខែបើកទំព័រនៃឆ្នាំ 2025

ការចាប់ផ្តើមនៃឆ្នាំ 2025 វាបានបង្ហាញថា ទីផ្សារភាគហ៊ុននៅក្នុងប្រទេសឥណ្ឌាហាក់ដូចជាមិនសូវជាអំណោយផលប៉ុន្មាននោះទេ ម្ល៉ោះហើយទើបរឿងមួយនេះត្រូវបានគេចាត់ទុកថា ជារឿងដ៏គួរឲ្យភ័យខ្លាចរបស់រដ្ឋាភិបាល ព្រោះតែវាជាមូលហេតុដែលនាំឲ្យមានការធ្លាក់ចុះនៃប្រាក់ចំណូលរបស់ប្រជាជន។

កាលពីពេលថ្មីៗនេះ ខាងInside India បានធ្វើការប៉ាន់ប្រមាណថា វិនិយោគិននៅក្នុងប្រទេសឥណ្ឌនឹងវាយតម្លៃឡើងវិញចំពោះចំនួនបុក្គលិក ជាពិសេសគឺលើមុខតំណែង។

តើមានរឿងអ្វីខ្លះបានកើតឡើងលើអ្នកវិនិយោគ ក្នុងប្រទេសឥណ្ឌា?

Inside India បានសរសេរថា ធនាគារវិនិយោគបានទម្លាក់ចំណាត់ថ្នាក់ភាគហ៊ុនរបស់ឥណ្ឌាកាលពីដើមសប្តាហ៍ ហើយវាក៏រឿងដំបូងហើយដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រឥណ្ឌា។ តាម​ពិត​ទៅស្ថានភាពទីផ្សារបស់ឥណ្ឌា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គឺវាបានចូលទៅក្នុងបន្ទាត់​ក្រហមរួចទៅហើយ ដោយគ្រាន់តែរឿងមួយនេះ វាមិនត្រូវបានគេលើកយកមកលាតត្រដាង។ តែបើទោះ​ជា​យ៉ាង​នេះក្តី ក្នុងនោះមានអ្នកវិភាគជាច្រើនបានមើលឃើញរួចទៅហើយថា ឆ្នាំថ្មីនេះអតិផរណានិងកើនឡើង ខណៈដែលក្រុមហ៊ុនស្ទើរតែទាំងអស់បានបន្តធ្លាក់ចំណូល។

គួររំលឹកថា រដ្ឋាភិបាលឥណ្ឌាបានរំពឹងទុកថា សេដ្ឋកិច្ចរបស់ខ្លួននឹងកើនឡើងប្រមាណ 6.4% ក្នុងឆ្នាំសារពើពន្ធ 2024-2025 ។ តែទន្ទឹមនឹងនោះខាងការិយាល័យស្ថិតិជាតិឥណ្ឌាបានផ្តល់ការព្យាករណ៍ជាមុនជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារថាជាការធ្លាក់ចុះក្នុងកម្រិតមួយដែលទាបបំផុតដោយគិតចាប់តាំងពីឆ្នាំ 2020 មក គឺនៅពេលដែលផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះច្រើនជាង 5%។

ដើម្បីឲ្យក្តីរំពឹងរបស់ថ្នាក់ដឹកនាំទទួលបាននៅជោគជ័យ មានមន្ត្រីជាន់ខ្ពស់ជាច្រើនបានលើកហេតុផលថា ឥណ្ឌាគួរតែជំរុញការនាំចេញឲ្យបានច្រើនជាងបច្ចុប្បន្ន។ បើយោងតាមការរៀបរាប់ពីមន្ត្រីម្នាក់ដែលធ្វើការក្នុងជួររដ្ឋាភិបាលលោកបានប្រាប់ CNBC-TV18 ថា ក្រសួងពាណិជ្ជកម្មឥណ្ឌាបានស្នើឱ្យផ្នែកបេសកកម្មឥណ្ឌា បង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការស៊ើបអង្កេតទីផ្សារ និងកំណត់ឱកាសនាំចេញដែលប្រកបដោយប្រសិទ្ធភាពថែមទៀតផង។

ប្រភពមួយនេះបានឲ្យដឹងទៀតថា ដើម្បីកែប្រែស្ថានាការ ប្រទេសឥណ្ឌាត្រូវតែក្លាយជា ”ម៉ាស៊ីនផ្សំនៃការចែកចាយទៅក្រៅប្រទេស” ។ ប្រសិនបើឥណ្ឌាមិនអាចដោះស្រាយបញ្ហាខាងលើ ចំណាប់អារម្មណ៍របស់វិនិយោគិនទៅលើប្រទេសឥណ្ឌានិងកាន់តែចុះ។ ពោលគឺពបន្តបានធ្លាក់ចុះខ្លាំងជាងគេគឺនៅចុងឆ្នាំ 2024 ហើយកក្តាចម្បងដែលជំរុញឲ្យពួកគេទាំងនោះដកខ្លួន វាដោយសារតែការថយចុះនៃតម្លៃភាគហ៊ុនរបស់ឥណ្ឌា។

គួរបញ្ជាក់ថា បើយោងតាមអ្នកជំនាញរបស់ CNBC ពួកគេបានរកឃើញថាហេតុផលចម្បងដែលនាំឲ្យភាគហ៊ុនឥណ្ឌាបានចាប់ផ្តើមធ្លាក់ចុះ គឺនៅពេលដែលក្រុមអ្នកវិនិយោគបានសម្រុកដកខ្លួនចេញពីឥណ្ឌាខ្លាំងជាងគេគឺនៅចុងឆ្នាំ 2024 គឺនៅពេលដែលរដ្ឋាភិបាលឥណ្ឌាបានចំណាយលើហេដ្ឋារចនាសម្ព័ន្ធច្រើន ហើយវាក៏ជាមូលហេតុដែលនាំឲ្យតម្លៃនៃមូលបត្របំណុលរបស់រាជរដ្ឋាភិបាលបានធ្លាក់ចុះក្នុងរយៈពេល 10 ឆ្នាំចុងក្រោយ រហូតមកទល់ពេលនេះ។

ហេតុផលមួយផ្នែក នៃការទាមទារបស់លោក Trump សម្រាប់ការគ្រប់គ្រង Greenland

តំបន់ហ្គ្រីនឡែនត្រូវបានគ្រប់គ្រងដោយព្រះរាជាណាចក្រដាណឺម៉ាកនៅដើមសតវត្សទី 18 រហូតដល់សង្គ្រាមលោកទី 2 បានកើតឡើង ហើយនៅពេលនោះសហរដ្ឋអាមេរិកបានបង្កើតវត្តមាននៅលើកោះមួយនេះដូចគ្នាដែរ។  តែទន្ទឹមនឹងនោះឯកអគ្គរដ្ឋទូតរបស់ដាណឺម៉ាកដែលប្រចាំនៅសហរដ្ឋអាមេរិក លោក Henrik Kauffmann បានធ្វើការបដិសេធមិនព្រមចុះចាញ់ចំពោះការកាន់កាប់របស់អាមេរិកឡើយ។

បន្ទាប់ពីសង្គ្រាមលោកលើកទី 2 ត្រូវបានបញ្ចប់ដាណឺម៉ាកក៏បានបន្តគ្រប់គ្រង Greenland តែបើទោះបីជាហ្គ្រីនលែននៅតែជាផ្នែកមួយនៃព្រះរាជាណាចក្រ ដាណឺម៉ាក ក៏ដោយ ជាក់ស្តែងតំបន់ខាងលើនេះវាគឺជាតំបន់មួយដែលមានស្លាក់ស្នាមនៃរឿងរ៉ាវជាច្រើនដែលជាប់ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍របស់អាមេរិកខាងជើង ។

វប្បធម៌ដំបូងគេបង្អស់ដែលគេស្គាល់នៅហ្គ្រីនលែនគឺ វប្បធម៌ Saqqaq  និង វប្បធម៌ Independence I ។ ឯកសារមួយចំនួនបានសរសេរថា អ្នកប្រតិបត្តិនៃវប្បធម៌ទាំងពីរនេះត្រូវបានគេគិតថា ពួកគេគឺបានមកពីក្រុមដាច់ដោយឡែកពីគ្នា ពោលគឺមួយក្រុមដែលបានមកដល់ Greenland ពួកគេគឺជាជនជាតិអាមេរិក (ខាងជើង) ដែលនៅជិត Nunavut ។ ហើយចំពោះវប្បធម៌ Saqqaq គឺត្រូវបានគេមើលឃើញមុនគេនៅក្នុងតំបន់ភាគខាងត្បូងនៃ ហ្គ្រីនឡែន វាគឺជា វប្បធម៌របស់ Paleo-Eskimo ដែលត្រូវបានគេស្គាល់ផងដែរថាជា Pre-Thule ឬ Pre-Inuit មានន័យថា ពួកគេគឺជាអ្នករស់នៅ តំបន់ អាក់ទិក ហើយបច្ចុប្បន្នពួគទាំងនោះកំពុងតែរស់នៅក្នុងប្រទេសរុស្ស៊ី។

តើអ្នកមានចម្ងល់ទេថា តើហេតុអ្វីបានជា លោក Donald Trump ចង់គ្រប់គ្រងហ្គ្រីនឡែន?

Greenland វាគឺជាកោះមួយដែលមានទីតាំងស្ថិតនៅភាគឦសាននៃប្រទេសកាណាដា ហើយភាគច្រើនគឺវាត្រូវបានគ្របដណ្តប់ដោយផ្ទាំងទឹកកក ។ Greenland ត្រូវបានគេចាត់ទុកថា វាគឺជាកោះដែលធំជាងគេលើពិភពលោក ប៉ុន្តែទីនោះវាមានប្រជាជនរស់នៅត្រឹមតែ 60,000 នាក់ប៉ុណ្ណោះ ហើយបច្ចុប្បន្នកោះខាងលើនេះវាក៏ត្រូវបានគេចាត់ទុកថា វាជាដែនដីពាក់កណ្តាលស្វយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។

ការសិក្សា និងយល់ដឹងអំពីទីតាំងភូមិសាស្ត្រ កំថាឡើយទាំងក្នុងប្រវត្តិសាស្ត្រ ឬអនាគត ទីតាំងនៃកោះដ៏ធំមួយនេះ វានៅតែជាតំបន់មួយដែលសហរដ្ឋអាមេរិក រុស្ស៊ី និងសូម្បីតែបណ្តាលប្រទេសដែលជាសមាជិកអឺរ៉ុបក៏ស្រែកឃ្លានចង់បានកោះមួយនេះដូចគ្នាដែរ។

យ៉ាងណាមិញ បើយើងលើកឡើងអំពីផលប្រយោជន៍នៃសេដ្ឋកិច្ចយកមកនិយាយ ហ្គ្រីនឡែនត្រូវបានគេមើលឃើញថា​ វាគឺជាផ្លូវឆ្លងកាត់មួយដ៏ល្អដើម្បីឆ្លងកាត់តំបន់អាក់ទិក។ ម្យ៉ាងទៀតប្រសិនបើយើងពីផលប្រយោជន៍ភូមិសាស្ត្រវិញនោះ ហ្គ្រីនឡែនវាគឺជាទីតាំងនៃមូលដ្ឋានទ័ពមួយដ៏ល្អបំផុតសម្រាប់អាមេរិកខាងជើង។

ជុំវិញការលើកឡើងរបស់លោក Trump កាលពីថ្ងៃអង្គារ លោកបាននិយាយថា “យើងត្រូវការ Greenland សម្រាប់គោលបំណងសន្តិសុខជាតិ និងដើម្បីការពារពិភពលោកសេរី” ។

ជាការពិតណាស់ សង្គ្រាមត្រជាក់វាមិនទាន់សាបរលាភនៅឡើយទេ សហរដ្ឋអាមេរិកបានមើលឃើញថា ជាច្រើនទស្សវត្តន៍កន្លងមកនេះ មហាលសមុទ្រអាក់ទិកត្រូវបានកប៉ាល់ធំៗរបស់ចិន និងរុស្ស៊ីបានធ្វើការឆ្លងកាត់ជាញឹកញាប់ គឺដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ហើយប្រទេសទាំងពីរនេះមិនបានគិតពីហានិភ័យដែលខ្លួនបានបង្កឡើងចំពោះការរលាយផ្ទាំងទឹកកកឡើយ។

ផ្លូវ Northwest Passage ឬ Northern Sea route វាត្រូវបានគេឆ្លងកាត់ជាលើកដំបូងក្នុងរដូវរងារដោយកប៉ាល់ពាណិជ្ជកម្មរុស្ស៊ី។ មិនយូប៉ុន្មាន រុស្ស៊ីក៏ចាប់ផ្តើមតភ្ជាប់កំពង់ផែសំខាន់ៗរបស់អាស៊ីខាងកើតទៅកាន់អឺរ៉ុប និងមហាសមុទ្រអាត្លង់ទិក។ ក្តីកង្វល់ដែលលោក Trump បានមើលឃើញមុនគេនោះ គឺរុស្ស៊ី និងចិន មានន័យថា ពួកគេនិងប្រើវាដើម្បីបង្កើនវត្តមានរបស់ខ្លួននៅតំបន់អាត្លង់ទិកខាងជើង។  

Greenland ត្រូវបានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបចាត់ថា វាគឺជាទ្រព្យសម្បត្តិសន្តិសុខដ៏ធំមួយសម្រាប់រដ្ឋបរទេស ព្រោះថាតំបន់មួយនេះវាអំណោយផលទាំងការវិនិយោគ និងជាកន្លែងដែលអាចរក្សាបានទាំងសន្តិសុខ។

អត្ថបទនេះបាននិពន្ធឡើងដោយ លោក Frank Sejersen សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Copenhagen លោកបាននិយាយប្រាប់ CBS News កាលពីថ្ងៃពុធ។

scroll to top