បើទោះជាក្រុមហ៊ុន Apple បានរវិនិយោគជាទឹកប្រាក់ចំនួន 1 ពាន់លានដុល្លារក្នុងប្រទេស ឥណ្ឌូនេស៊ីក៏ដោយ តែចំពោះការហាមប្រាមមិនឲ្យលក់iPhone 16 គឺនៅតែអនុវត្តន៍

រដ្ឋមន្ត្រីឧស្សាហកម្មរបស់ឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុន Apple នៅតែមិនអាចលក់ iPhone 16 របស់ខ្លួននៅក្នុងប្រទេសមួយនេះបានជាដាច់ខាត បើទោះបីជាពួកយើងមានកិច្ចព្រមព្រៀងក្នុងការសាងសង់រោងចក្រផលិតក្នុងស្រុករួចហើយក៏ដោយ។

ការមិនគោរពតាមច្បាប់មាតិការបស់ឥណ្ឌូនេស៊ី មានន័យថាអ្នកមិនមានសិទ្ធក្នុងដាក់លក់ ឬធ្វើអាជីវកម្មណាមួយឡើយ។ ការឆ្លើយតបនេះ គឺរដ្ឋមន្ត្រីខាងលើចង់បញ្ជាក់ឲ្យក្រុមហ៊ុន Apple បានដឹងថា ក្រុមការងាររបស់លោកកាលពីឆ្នាំមុន បាននិយាយរួចមកហើយថា  iPhone 16 និងមិនអាចចរាចរណ៍ក្នុងទឹកដីឥណ្ឌូនេស៊ីបាននោះទេ ប្រសិនបើភាគីក្រុមហ៊ុន Apple មិនអាចបំពេញតាមតម្រូវការដែលរដ្ឋាភិបាលខ្លួនចង់បាននោះ។

គួរបញ្ជាក់ការលើកឡើងនេះ គឺកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រី Agus Gumiwang Kartassmita បានធ្វើកិច្ចព្រមព្រៀងមួយ ជាមួយនិងលោក Tim Cook ដើម្បីសាងសង់រោងចក្រលើទឹកដីឥណ្ឌូនេស៊ីដែលមានតម្លៃប្រមាណជា 1 ពាន់លានដុល្លារអាមេរិក ហើយរោងចក្រនេះទៀតសោតនឹងចាប់ផ្តើមប្រតិបត្តិការយ៉ាងយូបំផុតនៅឆ្នាំក្រោយ។

យ៉ាងណាមិញ ប្រសិនបើយើងគិតទៅលើប្រាក់ចំណេញសម្រាប់ក្រុមហ៊ុន Apple ចំពោះប្រជាជនប្រមាណ280 លាននាក់នោះ វាក៏ហាក់ដូចជាមិនមែនជាគោលដៅទីផ្សារបស់ក្រុមហ៊ុនយក្សមួយនេះប៉ុន្មានឡើយ។

តែបើទោះជាយ៉ាងនេះក្តី សម្រាប់ការសាងសង់រោងចក្រនៅលើកោះ Batam នៃប្រទេសឥណ្ឌូនេស៊ី វាត្រូវបានយើងមើលឃើញថា ក៏ព្រោះតែតំបន់មួយនោះវាមានទីតាំងនៅជិតប្រទេសសិង្ហបុរីតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសមួយដែលមានក្រុមហ៊ុនផលិតទូរស័ព្ទដែលជាគូប្រជែងជាច្រើនបានជ្រើសរើសការសាងសង់រោងចក្រនៅទីនោះ ដែលមានដូចជា Samsung និង Xiaomi ជាដើម។

 ជាសរុបចំពោះការហាមឃាត់ iPhone 16 មិនឲ្យចរាចរណ៍ គឺលោក ​​Agus គ្រាន់តែទាមទាឲ្យក្រុមហ៊ុន Apple សម្របទៅតាមតម្រូវការ និងការទាមទាពីរដ្ឋាភិបាលខ្លួន។ ក្នុងនោះផងដែរ លោកAgus ក៏បានបើកកិច្ចប្រជុំរយៈពេលពីរថ្ងៃជាមួយនឹងអនុប្រធានផ្នែកកិច្ចការរដ្ឋាភិបាលពិភពលោករបស់ Apple លោក Nick Ammann ក្នុងសប្តាហ៍នេះដើម្បីពន្លឿននៅភាពរាំងស្ទះខាងលើឲ្យកាន់តែឆាប់រហ័ស ពោលឲ្យបានការដាក់លក់ iPhone 17 ។

នាយកប្រតិបត្តិក្រុមហ៊ុន Meta និងធ្វើការផ្លាស់ប្តូរនីតិវិធីមួយចំនួន ដើម្បីឲ្យស្របទៅនឹងការចង់បានរបស់លោក Donald Trump

បុគ្គលិករបស់ក្រុមហ៊ុន Meta បានធ្វើការរិះគន់ជុំវិញការសម្រេចចិត្តរបស់លោក Mark Zuckerberg បន្ទាប់ពី នាយកប្រតិបត្តិរូបនេះបានកែប្រែច្បាប់មួយចំនួន ក៏ដូចជាការបន្ថែមសមាជិកថ្មីទៅក្នុងក្រុមប្រឹក្សាភិបាល។

វត្តមានរបស់នាយកប្រតិបត្តិ UFC គឺលោក Dana White ដែលគេស្គាល់ថាគាត់គឺជាមិត្តដ៏យូរលង់ណាស់មកហើយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន លោក Donald Trump វាបានធ្វើឲ្យបុគ្គលិកជាច្រើនរបស់ក្រុមហ៊ុន Meta​ សម្តែងការមិនពេញចិត្តប៉ុណ្ណោះទេ តែពួកគេក៏មិនគាំទ្រឲ្យលោក Mark Zuckerberg អនុវត្តគោលការណ៍ណាមួយរបស់ខ្លួនដែលមានលក្ខណៈមិនច្បាស់លាស់នោះដែរ។

ដើម្បីជ្រៀតចូលទៅក្នុងឆាកនយោបាយ យើងបានសង្កេតឃើញថា មហាលសេដ្ឋីរូបនេះបានផ្តើមចេញពីការចំណាយជាទឹកប្រាក់ប្រមាណ 1 លានដុល្លារដល់ការសម្ពោធពិធីកាន់តំណែងជាផ្លូវការដំបូងរបស់លោក Trump ។

បើយោងតាមបុគ្គរបស់ Meta ម្នាក់បានិយាយប្រាប់ CNBC ថា ការដកការរឹតបន្តឹងលើគោលការណ៍មួយចំនួននាពេលនេះ  វាដោយសារតែប្រធានក្រុមហ៊ុនខាងលើចង់ផ្តោតទៅលើតែការសម្របខ្លួនតែប៉ុណ្ណោះ ហើយវាក៏ជាហេតុផលនយោបាយផងដែរ។

CNBC បានសរសេរទៀតថា ការចាប់យកក្រុមហ៊ុន Meta គឺក៏ព្រោះតែវាជាក្រុមហ៊ុនដែល បានគ្រប់គ្រងលើប្រព័ន្ធសង្គមដែលលេចធ្លោជាងគេ ជាមួយនឹងអ្នកប្រើប្រាស់រាប់ពាន់លាននាក់នៅលើវេទិការបស់ខ្លួនទូទាំងពិភពលោក ហេតុដូច្នេះហើយទើប លោក Zuckerbergបានក្លាយទៅជាគោលដៅរបស់លោក Trump។

តែបើទោះជាយ៉ាងនេះក្តី បើយោងតាមការរៀបរាប់ពីលោក Zuckerberg បាននិយាយថា “រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយសង្គម ហេតុដូច្នេះហើយទើបលោក បាននិយាយនៅក្នុងសេចក្តីប្រកាសរបស់គាត់ថា​ Meta នឹងធ្វើការកែរសម្រួលច្បាប់នៃការសម្របសម្រួលមាតិកាថ្មីដែលមានលក្ខណៈបន្ធូរបន្ថយនៅលើ Facebook, Instagram និង Threads ។

អ្នកជំនាញ ៖ តម្លៃប្រេងបានកើនឡើង ក៏ព្រោះតែកំណើនសេដ្ឋកិច្ច

តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃពុធ ខណៈដែលការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី និងសមាជិកអង្គការ OPEC កាន់តែមានការថយចុះ។

បើយោងតាមអ្នកជំនាញរបស់រ៉យទ័របានលើកឡើងកាលពីថ្ងៃទី ០៨ ខែមករា នេះថា ប្រតិបត្តិការឥតឈប់ឈរនៅក្នុងសហរដ្ឋអាមេរិក វាបានទៅចង្អុលបង្ហាញពីការពង្រីកសកម្មភាពសេដ្ឋកិច្ច និងការកើនឡើងនៃតម្រូវការប្រេងមុនគេ។

ប្រេងឆៅមួយ Brent បានកើនឡើងប្រមាណ 32 សេន ឬស្មើរនឹង 0.42%។ បើយោងតាមការស្ទង់មតិពី Reuters បានបង្ហាញទៀតថា ទិន្នផលប្រេងពីអង្គការ OPEC គឺបានធ្លាក់ខ្លាំងកាលពីខែធ្នូ ទើបវាបានក្លាយទៅជាមូលហេតុនៃការឡើងថ្លៃប្រេង។ តែទន្ទឹមនឹងនោះវាក៏មានការបកស្រាយពីខាង Bloomberg បានរាយការណ៍ផងដែរថា នៅក្នុងប្រទេសរុស្ស៊ី ទិន្នផលប្រេងជាមធ្យមគឺមានត្រឹមតែ 8.971 លានបារ៉ែលក្នុងមួយថ្ងៃ(ខែធ្នូ) ហើយចំនួនមួយនេះគឺវាពិតជាទាបជាងតម្រូវការ និងគោលដៅរបស់ប្រទេសបានរំពឹងទុកច្រើនណាស់។

តែបើទោះជាយ៉ាងណាក៏ដោយប្រសិនបើយើងនិយាយទៅលើតែផ្នែកសេដ្ឋកិច្ចវិញនោះ មានអ្នកជំនាញជាច្រើនបានលើកឡើងថា មូលហេតុចម្បងនៃការឡើងថ្លៃប្រេង គឺវាបណ្តាលមកពីការកើនឡើងនៃចំនួនការងារនៅសហរដ្ឋអាមេរិកតែមួយគត់។

គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ចំនួននៃការបញ្ឈប់ការងារនៅសហរដ្ឋអាមេរិកគឺមានកម្រិតទាបបំផុត ហើយចាប់តាំងពីពេលនោះមក វាក៏បានធ្វើឲ្យកម្មករជាច្រើនមានការស្ទាក់ស្ទើរក្នុងការសម្រចចិត្តឈប់ធ្វើការ ឬក៏ផ្លាស់ប្តូរការងារ។

ការថយចុះនៃការប្រមូលទិន្នផលប្រេង វាមិនអាចពន្លឿនតម្លៃប្រេងឲ្យឡើងថ្លៃឆាប់រហ័ស ដូចសន្ទុះនៃកំណើនសេដ្ឋកិច្ចនោះឡើយ។

មានការបកស្រាយមួយចំនួនបានលើកឡើងមុនពេលដែល ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ យីងឡាក់ ត្រឡប់មកមាតុប្រទេសវិញ

បន្ទាប់ពីមានលេចលឺនូវពាក្យចរចាមរ៉ាមជាច្រើនបាននិយាយថា អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra នឹងវិលត្រឡប់ស្រុកកំណើតវិញនាពេលខាងមុខនេះ ក្នុងនោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong បាននិយាយកាលពីថ្ងៃអង្គារថា ប្រសិនបើលោកស្រី Yingluck ពិតជាត្រឡប់មកវិញពិតមែននោះ ជំរើសសម្រាប់លោកស្រីគឺមានតែមួយគត់គឺការឃុំខ្លួនក្នុងពន្ធនាគារ។

គួររំឭកថា លោកស្រី Yingluck Shinawatra បានទទួលការកាត់ទោសរយៈពេលប្រាំឆ្នាំ ជុំវិញអំពើពុករលួយនៅក្នុងគម្រោងសន្យាទិញស្រូវរបស់រដ្ឋាភិបាល ហើយពេលនោះលោកស្រីបានធ្វើឲ្យរដ្ឋខាតបង់ប្រហែល 500 ពាន់លានបាត គឺកាលពីក្នុងខែសីហា ឆ្នាំ 2017 ។ ប៉ុន្តែចំពោះករណីនៅក្រោមបទប្បញ្ញត្តិថ្មី ការកាត់ទោសមួយចំនួនវាក៏ត្រូវបានគេកែរតម្រូវ ការកាត់សារជាថ្មីគឺបានតម្រូវឲ្យលោកស្រីក៏ត្រូវជាប់ពន្ធនាគារមិនលើសពី 4 ឆ្នាំនោះឡើយ ហើយការឃុំឃាំងថ្មីនេះ វាត្រូវបានអះអាងដោយអគ្គនាយក DoC គឺលោក Sahakarn Phetnarin។

បើយោងតាមការរៀបរាប់ពីលោករដ្ឋមន្ត្រីខាងលើ លោកបានលើកឡើងទៀតថា ការកែរតម្រូវថ្មីៗសម្រាប់ប្រទេសថៃ គឺយើងនៅតែអនុលោមតាមស្តង់ដារកែតម្រូវអន្តរជាតិដែលជាហេតុផលសម្រាប់ការបន្តគោលនយោបាយដដែល។ លោក​បន្តទៀត​ថា បច្ចុប្បន្នដោយសារ​ថវិការបស់រដ្ឋ​មាន​កំណត់ ទើបយើង​អាច​សាងសង់​ពន្ធនាគារ​ថ្មី​បាន​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ហើយវាក៏ជាមូលហេតុដែលធ្វើឲ្យគុកនៅក្នុងប្រទេសថៃមានលក្ខណៈតូច​ចង្អៀត​។

លោក​បាន​និយាយបន្ថែមទៀត​ថា បើយោងតាមការសិក្សាថ្មី ទិន្នន័យបានបង្ហាញថា អ្នកទោសដែលត្រូវបានអនុញ្ញាតឱ្យឃុំខ្លួននៅខាងក្រៅពន្ធនាគារ វាមានអត្រាទាបជាងអ្នកទោសដែលជាប់ពន្ធនាគារពេញលេញទៅទៀត ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ រាល់ការសម្រេចចិត្តទាំងអស់គឺយើងពឹងផ្អែកទៅលើមូលដ្ឋានច្បាប់ជាចម្បង។

scroll to top