ទាហានកូរ៉េខាងជើងប្រមាណ ២៧០០ នាក់​រង​របួសធ្ងន់ និង ​300 នាក់ ទៀតបានស្លាប់ដោយសារ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ៊ុយក្រែន

យោងតាមការចុះផ្សាយពី aljazeera នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥បានឲ្យដឹងថា មកទល់នឹងពេលនេះទាហានកូរ៉េខាងជើងប្រហែល 300 នាក់ត្រូវបានបាត់បង់ជីវិត ខណៈពេលដែលពួកគេកំពុងប្រយុទ្ធនៅក្នុងសង្គ្រាមរបស់រុស្ស៊ីដើម្បីឈ្លានពានអ៊ុយក្រែន។លោក Lee Seong-kweun សមាជិកសភារបស់កូរ៉េខាងត្បូងបាននិយាយប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា បន្ថែមពីលើការស្លាប់ប្រមាណ 300 នាក់ ក្នុងនោះគឺមានទាហានផ្សេងទៀតប្រហែល “2,700 នាក់” បានរងរបួសយ៉ាងធ្ងន់ធ្ងរ។

លោក Lee បាននិយាយបន្តថា “ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានពង្រីកដើម្បីរួមបញ្ចូលតំបន់ Kursk ជាមួយនឹងការប៉ាន់ប្រមាណនៃចំនួនអ្នកស្លាប់និងរបួសក្នុងចំណោមកងកម្លាំងកូរ៉េខាងជើងគឺមានការកើនឡើងមិនតិចជាង 3,000 នាក់នោះឡើយ” ។

សមាជិកសភារូបនេះបានបន្ថែមទៀតថា ការវិភាគរបស់ NIS ក៏បានបង្ហាញផងដែរថា ទាហានកូរ៉េខាងជើង “គឺមិនមានការយល់ដឹងអំពីសង្គ្រាមក្នុងសម័យទំនើបនោះទេ” ហើយពួកគេក៏មិនបានដឹងទេថា ខ្លួនកំពុងតែត្រូវបានរុស្ស៊ីយកទៅប្រើប្រាស់ក្នុងតំបន់ជួរមុខដ៏មានគ្រោះថ្នាក់បែបនេះដែរ។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំមុនថា ទីក្រុងព្យុងយ៉ាងបានដាក់ពង្រាយទាហានប្រមាណពី ១០,០០០ ទៅ ១២,០០០ នាក់ទៅកាន់ភាគខាងត្បូងប្រទេសរុស្ស៊ី ដើម្បីប្រយុទ្ធជាមួយ កងកម្លាំងអ៊ុយក្រែន ដើម្បីជាថ្នូរនឹងយន្តហោះគ្មានមនុស្សបើក។

ការនាំចេញរបស់ប្រទេសចិនកាលពីក្នុងខែធ្នូ នៅតែខ្ពស់ជាងការ​រំពឹង​ទុក​ ខណៈ​ដែលអាមេរិកត្រៀមខ្លួនតំឡើងពន្ធនាំចូល​

ទិន្នន័យពាណិជ្ជកម្មរបស់ប្រទេសចិនកាលពីក្នុងខែធ្នូ បានបង្ហាញថា ការនាំចេញគឺកើនឡើងច្រើនជាងការរំពឹងទុកទៅទៀត បើទោះបីជាអាមេរិកបានចាត់វិធានការដំឡើងពន្ធលើការនាំចូលក៏ដោយ។

កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ ទីភ្នាក់ងាររបស់ CNBC បានរាយការណ៍ថា ខណៈដែលរាជរដ្ឋាភិបាលរបស់ប្រទេសចិនកំពុងតែមានការព្រួយបារម្មណ៍ជុំវិញការតំឡើងពន្ធរាល់ការនាំចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ស្រាប់តែលទ្ធផលនៃការធ្វើពាណិជ្ជទៅក្រៅប្រទេសរបស់ខ្លួននៅក្នុងខែធ្នូ គឺបានកើនឡើងប្រមាណ10.7% បើធៀបនឹងឆ្នាំមុន ឬ 7.1% បើធៀបនឹងឆ្នាំ២០២៣ មានន័យថា កំណើននៃការនាំចេញទាំងមូលរបស់ចិនគឺ មានការកើនឡើងតិចតួច។

ថ្វីត្បិតតែវិស័យឧស្សាហកម្មមានការរីកចម្រើនក៏ពិតមែន តែអ្នកជំនាញរបស់ CNBC បានមើលឃើញថា កំណើនមួយនេះ មិនអាចធ្វើឲ្យចិនចាកចេញពីវិបត្តិក្នុងស្រុកដ៏រ៉ាំរ៉ៃ ដែលបង្ករឡើងដោយសារតែវិបត្តិអចលនទ្រព្យនោះឡើយ។ ភាពជាប់គាំងដោយសារតែដី និងផ្ទះគ្មានទីផ្សានោះ វាបានជម្រុញឲ្យប្រទេសចិនទាំងមូលបានពឹងផ្អែកទៅលើការនាំចេញជាចម្បងទៅហើយ។

បើយោងទៅតាមអ្នកជំនាញសេដ្ឋកិច្ចចិនជាច្រើននាក់ពួកគេបានអះអាងស្រដៀងៗគ្នាថា  តម្រូវការក្នុងស្រុកនៅតែបន្តធ្លាក់ចុះដោយសារតែផលប៉ពាល់នៃវិបត្តិអចលនទ្រព្យកាន់តែអូសបន្លាយពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ធ្វើប្រជាជនភាគច្រើនកាន់តែកាត់បន្ថយចំណាយ។

បច្ចុប្បន្នការនាំចេញវាគឺជាចំណុចដ៏ល្អបំផុតសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចទាំងមូលរបស់ចិន ចុះប្រសិនបើការនាំចេញមួយនេះធ្លាក់ចុះទៀតនោះ តើចិននិងមានអ្វីកើតឡើង?

ភាពតានតឹងខាងផ្នែកពាណិជ្ជកម្មរវាងចិន​ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបវាមិនអាចបង្ករឲ្យមានផលប៉ះពាល់ណាមួយចំពោះចិននោះទេ។ តែប្រសិនបើការត្រឡប់ទៅសេតវិមានវិញ របស់ Donald Trump ចាប់ផ្តើមអនុវត្តន ដូចដែលលោកបានប្រកាសវិញនោះ តើចិនអាចនឹងមានផលលំបាកឬយ៉ាងណា?

ការត្រៀមខ្លួនរបស់មេដឹកនាំទីក្រុងប៉េកាំងនៅឆ្នាំនេះ ប្រទេសចិននឹងត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការជំរុញឲ្យមានតម្រូវការក្នុងស្រុកមុនគេបង្អស់។ ការបង្កើនឲ្យមានកំណើននៃអចលនទ្រព្យ ការជំរុញឲ្យប្រជាជនមានការចំណាយ ជាការពិតណាស់ចំនួនប្រជាជនប្រមាណ 1.4 ពាន់លាននាក់ វានិងជម្រុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសមួយនេះការងើបឡើងវិញជាមិនខាន។

នៅក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅក្នុងប្រទេសបាំង នៅពេលនេះចំនួនអ្នករងរបួសបានកើនឡើងរហូតដល់ ៦៨នាក់

មានមនុស្សប្រមាណជា 68 នាក់បានរងរបួស គឺបន្ទាប់ពីមានការគ្រោះថ្នាក់ចរាចរណ៍រថភ្លើងមួយបានកើតឡើងនៅក្នុងប្រទេសបារាំង។

បើយោងតាមការចុះផ្សាពី RFI កាលពីថ្ងៃទី ១២ ខែមករា បានឲ្យដឹងបន្ថែមថា  កាលពីរសៀលថ្ងៃសៅរ៍គឺមានរថភ្លើងមួយគ្រឿងឈប់នៅចំណតក្រោមដីនៅស្ថានីយ៍រថភ្លើងសំខាន់មួយរបស់ Strasbourg  ត្រូវបានរថភ្លើងមួយគ្រឿងបុកយ៉ាងឃោរឃៅ ហើយបច្ចុប្បន្នខាងក្រុមអាជ្ញាធរនៅតែមិនទាន់អាចសន្មត់ពីមូលហេតុនៃគ្រោះថ្នាក់មួយនេះនៅឡើយ។

បើយោងតាមការរៀបរាប់ក្រុមការងារដែលនៅប្រចាំការពួកគេបាននិយាយប្រាប់ RFI ថា រថភ្លើងបង្ករហេតុបានរំកិលខ្លួនចេញពីខ្សែរថភ្លើងដែលត្រូវរត់​ គឺក្រោមមូលហេតុស្ទះចរាចរណ៍ តែកាលដែលធ្វើបែបនោះវាបានធ្វើឲ្យខ្លួនក្លាយទៅជាអ្នកបើបរបញ្ច្រាសហើយភ្លាមៗនោះវាក៏ទៅបុករថភ្លើងកំពុងតែចតនៅឯស្ថានីយ៍រថភ្លើងតែម្តង។

គួរបញ្ជាក់ថា បន្ទាប់ពីការប៉ះទង្គិចគ្នានេះផងដែរគឺមានអ្នករងរបួសចំនួន ៦៨ នាក់ ហើយអ្នកធ្វើដំណើរផ្សេងទៀតប្រហែលមួយរយនាក់បានរត់គេចខ្លួនដោយសុវត្តិភាព។

យើងខ្ញុំសូមបញ្ចាក់ម្តងទៀតថា ចំពោះគ្រោះថ្នាក់ដែលបានកើតឡើងខាងលើ​ក្នុងនោះខាងការិយាល័យរដ្ឋអាជ្ញាសាធារណៈបានលើកឡើងថា ថ្វីត្បិតតែរឿងមួយនេះវាកើតឡើងដោយការធ្វេសប្រហែសរបស់អ្នកបើកបររថភ្លើងក៏ដោយ តែចំពោះការស៊ើបអង្កេតគឺយើងនៅតែអនុវត្តន៍។

ដើម្បីកំណត់ ទៅលើ “អ្នករងរបួសថាជារឿងដែលកើតឡើងដោយអចេតនា” ឬជារឿងដែលអ្នកបើកបរមានគោលបំណងណាមួយ ដោយបំភ័ណ្ឌថាជាជាកើតឡើងដោយសារគ្រោះថ្នាក់ណាមួយ នោះជនល្មើសនិងទទួលទោសទៅតាមច្បាប់

យ៉ាងណាមិញ ដើម្បីឲ្យភាពតក់ស្លត់ដែលបានកើតឡើងនាថ្ងៃសៅរ៍ឲ្យមានភាពធូស្បើយជាងនេះ ខាងក្រុមហ៊ុន​ដឹក​ជញ្ជូន Strasbourg ( CTS ) លោក Emmanuel Auneau បាននិយាយថា ចរាចរណ៍ផ្លូវដែកនៅស្ថានីយ៍រថភ្លើងត្រូវតែផ្អាកជាបណ្តោះអាសន្ន (ច្រើនថ្ងៃ)។ លោកបានបន្ថែមថា ចំពោះគ្រោះថ្នាក់មួយនេះផងដែរ វាក៏បានកើតឡើងនៅកន្លែងដែលមិនគួរឲ្យកើតបំផុតដែរ ព្រោះថាផ្លូវរូងក្រោមដីវាគឺជាទីតាំងដែលងងឹតបំផុត។

រ៉ុក្កែត New Glenn របស់ Blue Origin ក្លាយទៅជាគូប្រជែងដ៏មានសក្តានុពលបំផុត របស់ Falcon 9 

ក្រុមហ៊ុន Blue Origin ដែលគេស្គាល់ថាជាដៃគូរប្រកួតប្រជែងដ៏ធំជាងគេរបស់ Space X បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងតែត្រៀមខ្លួនក្នុងការបញ្ជូនយានទៅកាន់គន្លងតារាវិធីជាលើកដំបូង នេះបើយោងតាមការចុះផ្សាយពី CNN កាលពីថ្ងទី ១១ ខែមករា ឆ្នាំ២០២៥។

បើគិតមកទល់នឹងពេលនេះ គឺជិតមួយសតវត្សន៍ទៅហើយដែលលោក Jeff Bezos បានបង្កើតក្រុមហ៊ុន Blue Origin ប៉ុន្តែអ្វីដែលគួរសោកស្តាយ គឺលោកមិនអាចប្រជែងឈ្នះក្រុមហ៊ុន Space X នោះឡើយ។ យ៉ាងណាមិញ ការកំណត់នូវគោលដៅមួយដ៏ជាក់លាក់ វាមិនអាចធ្វើឲ្យមហាលរូបនេះរាលថយនោះឡើយ នៅដើមឆ្នាំ ២០២៥ នេះ លោក Jeff Bezos បានប្រកាសជាសាធារណៈតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X , ប៉ុស្តិ៍ YouTube របស់ Blue Origin ថា ក្រុមហ៊ុនរបស់លោកនឹងបាញ់បង្ហោះរ៉ុក្កែត New Glenn ជាលើកដំបូងនៅវេលាម៉ោង 1 ព្រឹក ថ្ងៃច័ន្ទ ពីស្ថានីយ៍កងកម្លាំងអវកាស Cape Canaveral ក្នុងរដ្ឋផ្លរីដា។ ដោយលោកបាននិយាយបន្ថែមទៀតថា នៅក្នុងលក្ខខណ្ឌអាកាសធាតុក្បែរមាត់សមុទ្រ វាជាកន្លែងដែលក្រុមហ៊ុនសង្ឃឹមថានឹងអាចយកមកវិញនូវផ្នែកនៃគ្រាប់រ៉ុក្កែតបន្ទាប់ពីការបាញ់បង្ហោះ។

គួរបញ្ជាក់ថា រ៉ុក្កែត New Glenn វាមានប្រវែងប្រហែល 320 ហ្វីត (98 ម៉ែត្រ)។រ៉ុក្កែត New Glenn មិនត្រឹមតែជារ៉ុក្កែតរបស់ក្រុមហ៊ុន Blue Origin ដំបូងគេដែលត្រូវបានរចនាឡើងដើម្បីអាចដឹកផ្កាយរណបទៅកាន់ទីអវកាសប៉ុណ្ណោះទេ តែវាក៏ស្ថិតក្នុងចំណោមរ៉ុក្កែតដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោកផងដែរ។ រ៉ុក្កែត New Glenn វាក៏ត្រូវបានចាត់ថ្នាក់ជាយានបាញ់បង្ហោះធុនធ្ងន់មួយប្រភេទ ដែលអាចផ្ទុកថាមពលច្រើនជាងពីរដង។

 ប្រសិនបើបេកកម្មមួយនេះទទួលបាននូវជោគជ័យនោះ ក្រុមហ៊ុន Blue Origin និងកាន់តែមានភាពជឿជាក់កាន់តតែខ្លាំងឡើងក្នុងការយកឈ្នះក្រុមហ៊ុន SpaceX របស់ លោក Elon Musk ដែលជាអ្នកគ្រប់គ្រងលើវិស័យបាញ់បង្ហោះជាយូរមកហើយ។

scroll to top