ពេជ្រពណ៌ខៀវដ៏កម្រមួយគ្រាប់ នឹងដាក់ឲ្យដេញថ្លៃចាប់ពី  20 លានដុល្លារឡើងទៅ

គ្រាប់ពេជ្រពណ៌ខៀវដ៏កម្រមួយគ្រាប់ ត្រូវបានគេប្រកាសឲ្យមានការដេញថ្លៃចាប់ពី 20 លានដុល្លាឡើងទៅ។ គ្រាប់ពេជ្រដែលមានទំហំជាង 10 ការ៉ាត់ត្រូវបាន CNN Travel ចុះផ្សាយថា វាគឺជាត្បូងពេជ្រពណ៌ខៀវដ៏កម្រមួយ ដែលអាចមានលទ្ធភាពលក់ចេញក្នុងតម្លៃប្រហែល100 លានដុល្លារឯណោះ។


ពេជ្រវាជាវត្ថុមួយដ៏មានតម្លៃ រហូតត្រូវបានគេចាត់ទុកថា វាគឺជាទីសំណព្វចិត្តសម្រាប់មនុស្សស្ទើរតែគ្រប់រូប ម្ល៉ោះហើយនៅពេលដែលវាកាន់តែមានភាពស្រស់ស្អាត និងថែមទាំងជាវត្ថុដ៏កម្រទៀតនោះ ប្រាកដណាស់វានឹងកាន់តែមានភាពទាក់ទាញ។


ត្បូងពេជ្រពណ៌ខៀវដែលមានប្រភពពីសមុទ្រមេឌីទែរ៉ាណេ វាគឺជាពេជ្រដ៏កម្របំផុតដែលឥឡូវនេះវាក៏កំពុងតែត្រូវបានគេដាក់ឲ្យដេញថ្លៃនៅហាងលក់គ្រឿងអលង្ការដ៏ល្បីដែលមានឈ្មោះថា Sotheby ក្នុងទីក្រុងហ្សឺណែ។ ពេជ្រពណ៌ខៀវមេឌីទែរ៉ាណេគឺជាពេជ្រពណ៌ខៀវរស់រវើកដែលមានទំហំ 10.03 ការ៉ាត់ ហើយវាក៏ត្រូវបានវិទ្យាស្ថាន Gemological Institute of America (GIA)ចាត់ថ្នាក់ថា វាជាពេជ្រដែលមានពណ៌ស្អាតបំផុតសម្រាប់ពេជ្រដែលមានពណ៌ខៀវ មិនត្រឹមតែប៉ុណ្ណោះ(GIA)បានចាត់ទៀតថា វាមានថ្នាក់ជាប្រភេទពេជ្រ IIb ទៀតផង។
គួរបញ្ជាក់ថា គ្រាប់ពេជ្រពណ៌ខៀវមួយគ្រាប់ខាងលើនេះ វានឹងត្រូវដាក់លក់ដេញថ្លៃនៅថ្ងៃទី 13 ខែឧសភា ក្នុងទីក្រុងហ្សឺណែវ។

សេដ្ឋកិច្ចរបស់ប្រទេសលីប៊ី ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញនៅឆ្នាំ 2025

សេដ្ឋកិច្ចរបស់ប្រទេសលីប៊ី ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញនៅឆ្នាំ 2025 នេះ គឺបន្ទាប់ពីមានការពង្រីកទៅលើផលិតកម្មប្រេង នេះបើយោងតាមការរាយការណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី 17 ខែមេសា ឆ្នាំ 2025។

ប្រភពដដែលខាងលើបាននិយាយប្រាប់ AGBI ទៀតថា ការបង្កើនការបូមប្រេង ភ្លាមៗនោះវាមិនអាចធ្វើឲ្យប្រទេសអាចរួចផុតពីប្រទេសក្រីក្របាននោះទេ តែវាគ្រាន់តែអាចជួយឲ្យប្រទេសអាចស្ថិតក្នុងកម្រិតមួយដែលក្បែរមធ្យម ប្រសិនបើពួកគេកាន់តែពន្លឿនល្បឿនក្នុងការបូមប្រេង។

IMF បានព្យាករណ៍ថា កំណើនដែលបានមកពីការបូមប្រេងរបស់ប្រទេសលីប៊ី  វាអាចស្ថិតក្នុងចន្លោះពី 5 ទៅ 6 ភាគរយ នៅឆ្នាំនេះ ដែលជំរុញដោយការចំណាយរបស់រដ្ឋាភិបាល។ បើយោងតាមអង្គការ OPec ដែលសមាគមន៍នាំចេញប្រេងបាននិយាយថា កាលពីខែខែវិច្ឆិកា ឆ្នាំមុន ផលិតកម្មប្រេងឆៅរបស់ប្រទេសមួយនេះបានកើនឡើងពី 141,000 បារ៉ែលក្នុងមួយថ្ងៃ (bpd) រហូតដល់ 1.2 លានបារ៉ែលក្នុងមួយម៉ោង។

កំណើនដ៏ធំសម្បើមនេះ វាត្រូវបានIMF បានមើលឃើញថា គណនីចរន្ត និងសមតុល្យសារពើពន្ធរបស់ប្រទេសលីប៊ី ទំនងជាស្ថិតនៅក្រោមសម្ពាធដដែល ព្រោះថាតម្លៃប្រេងទំនងជាបន្តធ្លាក់ចុះ ហើយវាក៏បន្តទាមទារឱ្យរដ្ឋាភិបាលចំណាយប្រាក់ទាំងមូលរបស់ខ្លួនថែមទៀតផង។

IMF បានផ្តល់ជាយោបល់ថា រដ្ឋាភិបាលចាំបាច់ត្រូវកាត់បន្ថយ គម្លាតរវាងអត្រាប្តូរប្រាក់នៅក្នុងប្រទេស ដោយផ្តើមចេញពីការបន្ធូរបន្ថយលើលំហូរចូលនៃរូបិយប័ណ្ណបរទេសជាពិសេសគឺប្រាក់ដុល្លា។

IMF បាននិយាយបន្ថែមទៀតថា ប្រទេសមួយដែលខ្វះលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងរូបិយប័ណ្ណបរទេស វាគឺជាឧបសគ្គចម្បងចំពោះកំណើននៃវិស័យឯកជន។

ប្រទេសចិនបានរឹតបន្តឹងទៅលើការនាំចេញរ៉ែកម្រ

នៅពេលដែលសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិកកាន់តែមានភាពតានតឹង ឥឡូវនេះ ប្រទេសចិនបានបន្ថែមការយកចិត្តទុកដាក់លើការត្រួតពិនិត្យរាល់ការនាំចេញសម្រាប់សារធាតុរ៉ែ និងមេដែកដ៏កម្ររបស់ខ្លួនផងដែរ ហើយការពង្រឹងនេះវាត្រូវបានអ្នកនិពន្ធរបស់ BBC បានមើលឃើញថា វានឹងមានផលប៉ះពាល់ខ្លាំងដល់ប្រទេសមហាលអំណាចដូចជាសហរដ្ឋអាមេរិកមិនខាន។

តើសហរដ្ឋអាមេរិកគួរធ្វើយ៉ាងណាដើម្បីជៀសវៀងការពឹងផ្អែកលើរ៉ែទាំងនោះ?

នៅសប្តាហ៍នេះលោក Donald Trump បានបញ្ជាឱ្យនាយកដ្ឋានពាណិជ្ជកម្មបង្កើតមធ្យោបាយដើម្បីជំរុញការផលិតរ៉ែសំខាន់ៗដែលមាននៅក្នុងទឹកដីអាមេរិក ដែលជាជំហានមួយនៃការកាត់បន្ថយការពឹងផ្អែកលើការនាំចូល ហើយវាក៏ជាការប៉ុនប៉ងរបស់វ៉ាស៊ីនតោនដើម្បីរក្សានូវការបង្កើតឲ្យមានឡើងមកវិញចំពោះឧស្សាហកម្មដ៏សំខាន់ខាងលើនេះ។

តើ​ហេតុអ្វី​បាន​ជា​រ៉ែ​កម្រ​មាន​សារៈសំខាន់​ខ្លាំងចំពោះអាមេរិក?

រ៉ែកម្រវាគឺជាក្រុមនៃធាតុគីមី ដែលមានសារៈសំខាន់បំផុតក្នុងការផលិតនូវផលិតផលបច្ចេកវិទ្យា។

អ្នកនិពន្ធរបស់ BBC បានសរសេររៀបរាប់ថា ចិនគឺជាប្រទេសមួយដែលសម្បូរទៅដោយរ៉ែកម្រ។ ប្រភពមួយនេះបានឲ្យដឹងទៀតថា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ប៉ាន់ប្រមាណថា ប្រទេសចិនគឺមានរ៉ែកម្ររហូតដល់ទៅ 61% ដែលជាចំនួនមួយច្រើនជាងគេបំផុតនៅក្នុងពិភពលោក។

ប្រទេសចិនមានសិទ្ធិស្ទើតែផ្តាច់មុខទៅហើយក្នុងការទាញយករ៉ែកម្រ ក៏ដូចជាការចម្រាញ់រ៉ែកម្រចេញពីរ៉ែផ្សេងទៀត ហេតុដូច្នេះហើយទើបវាមានតម្លៃថ្លៃ។

ប្រសិនបើយើងនិយាយត្រឡប់មកវិញ ចំពោះការឆ្លើយតបទៅនឹងពន្ធដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន ទៅលើប្រទេសចិននៅដើមខែនេះ វាបានក្លាយទៅជារឿងដ៏ធំមួយដែលធ្វើឲ្យមេដឹកនាំទីក្រុងប៉េកាំងបានចាប់ផ្តើមបញ្ជាឱ្យរឹតបន្តឹងលើការនាំចេញសារធាតុរ៉ែកម្ររហូតដល់ទៅ 7 ប្រភេទ ហើយភាគច្រើនវាត្រូវបានគេស្គាល់ថាជារ៉ែកម្រ ដែលមានសារៈសំខាន់ចំពោះវិស័យការពារជាតិខ្លាំងជាងគេ។

យ៉ាងណាមិញ បើយើងងាកទៅលើមើលពីផលប៉ះពាល់ទៅលើសហរដ្ឋអាមេរិកវិញម្តងនោះ អ្នកជំនាញរបស់ BBC បានមើលឃើញថា ​ការ​រឹតត្បិត​ថ្មី​នេះ វាពិតជាអាច​វាយ​ប្រហារ​អាមេរិក​យ៉ាងមានប្រសិទ្ធភាព។ រ៉ែកម្រ វាគឺធាតុផ្សំមួយដ៏សំខាន់ ដែលត្រូវបានគេយកទៅប្រើប្រាស់ក្នុងវិស័យយោធាជាច្រើនដូចជា ការផលិតចេញជាកាំជ្រួច រ៉ាដា និងមេដែកជាដើម។ បើយោងតាមរបាយការណ៍របស់ CSIS ពួកគេបានធ្វើកំណត់សម្គាល់ថា នៅក្នុងបច្ចេកវិទ្យាការពារជាតិរបស់សហរដ្ឋអាមេរិកដែលរួមមានយន្តហោះចម្បាំង F-35 កាំជ្រួច Tomahawk និងយន្តហោះគ្មានមនុស្សបើក Predator គឺសុទ្ធតែពឹងផ្អែកលើសារធាតុរ៉ែទាំង 7 ប្រភេទខាងលើនេះ។

មូលហេតុមួយចំនួន ដែលធ្វើឲ្យលោក Trump តំឡើងពន្ធគយ

ហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលធ្វើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump តំឡើងពន្ធគយ។ លោក Trump បាននិយាយជាច្រើនលើកហើយថា សហរដ្ឋអាមេរិកត្រូវបានពួកឆបោក ជនក្លែងបន្លំជាច្រើនបានទាញយកប្រយោជន៍ពីទីផ្សារបស់សហរដ្ឋអាមេរិក។ តែបើទោះជាយ៉ាងនេះក៏ដោយ វាមិនមែនមាន័យថា ប្រជាជនដែលរស់នៅក្នុងចំណោមប្រទេសទាំងអស់នោះជាជនដែលក្លែងបន្លំនោះដែរ។ បើយោងតាមការវិភាគពីក្រុមអ្នកជំនាញ BBC ពួកគេបានមើលឃើញថា ការតំឡើងពន្ធនាំចូលរហូតដល់ទៅជិត 50% នេះ វានឹងធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើនកាន់តែជួបផលលំបាក ដោយក្នុងនោះរួមមាន កម្ពុជា វៀតណាម ម៉ាឡេស៊ី និងបង់ក្លាដែសខ្លាំងជាងគេ។

ជាការពិតណាស់ នៅក្នុងគោលនយោបាយរបស់លោក Trump ពន្ធគយ វាគឺជាផ្នែកកណ្តាលនៃចក្ខុវិស័យសេដ្ឋកិច្ចឲ្យរីកចំរើន ហេតុដូច្នេះហើយទើបប្រធានាធិបតីអាមេរិករូបនេះចូលចិត្តប្រើពាក្យថា “ពន្ធ” ។

 យ៉ាងណាមិញ ការតំឡើងពន្ធនាំចូល វាត្រូវបានលោក Trump បង្ហាញពីមូលហេតុចម្បងជាច្រើន ក្នុងនោះលោកបានអះអាងថា ពន្ធនឹងលើកទឹកចិត្តអ្នកប្រើប្រាស់អាមេរិកឱ្យទិញទំនិញដែលផលិតនៅអាមេរិកកាន់តែច្រើន ដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេសខ្លួនកាន់តែល្អប្រសើរជាងមុន។

ចំនុចសំខាន់ទីពីរ ប្រធានាធិបតីអាមេរិកក៏បាននិយាយផងដែរថា ពន្ធគយគឺមានបំណងបង្ខំឱ្យប្រទេសចិន ម៉ិកស៊ិក និងកាណាដា ដែលជាប្រទេសគោលដៅដំបូងរបស់លោក ត្រូវតែបញ្ឈប់ជនចំណាកស្រុកខុសច្បាប់ឲ្យមករស់នៅលើទឹកដីរបស់ខ្លួន ហើយប្រទេសទាំងបីនេះឯងដែលជាអ្នកជួញដូរ និងគ្រឿងញៀនចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកច្រើនជាងគេ។

scroll to top