ឥណ្ឌាបានក្លាយទៅជាដៃគូរពាណិជ្ជកម្មមួយយ៉ាងល្អសម្រាប់សហរដ្ឋអាមេរិក

អនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance នឹងចាប់ផ្តើមដំណើរ ទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ប្រទេសឥណ្ឌា គឺនៅថ្ងៃចន្ទនេះ ខណៈដែលប្រទេសទាំងពីរនេះកំពុងតែស្វែងរកការបើកឱកាសសម្រាប់ការនាំចេញរៀងៗខ្លួន។

តាមដានយើងតាមរយៈ Telegram CPN Daily


លោក Vance នឹងជួបជាមួយនាយករដ្ឋមន្ត្រី Narendra Modi នៅក្នុងទីក្រុង New Delhi ដើម្បីបើកកិច្ចពិភាក្សាមួយដែលស្តីអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងភូមិសាស្ត្រនយោបាយ។ យ៉ាងណាមិញ ចំពោះដំណើរទស្សនកិច្ចរបស់លោក Vance លើកនេះវាត្រូវបានអ្នកជំនាញរបស់ CNBC បានគេមើលឃើញថា វាគឺជាបេសកកម្មការទូតដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក គឺស្របដែលសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកាន់តែឡើងកំដៅ។


ដើម្បីឲ្យទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគីរបស់ពួកគេកាន់តែរឹងមាំ ក្នុងសហរដ្ឋអាមេរិក និងឥណ្ឌាបានកំណត់គោលដៅប្រកបដោយមហិច្ឆតា ដែលទំហំជាទឹកប្រាក់រហូតដល់ 500 ពាន់លានដុល្លារ គឺនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលលោកពួកគេរំពឹងទុកវានឹងកើតឡើងនៅឆ្នាំ 2030 ។


យ៉ាងណាមិញចំពោះការងាកមកចាប់យកដៃគូរជាមួយប្រទេសឥណ្ឌា ក្នុងនោះអ្នកជំនាញរបស់ CNBC បានមើលឃើញថា វាគឺជាជម្រើសមួយដ៏សក្តិសមបំផុតសម្រាប់សហរដ្ឋអាមេរិក ព្រោះមិនថាចំនួនប្រជាជន និងទីតាំងភូមិសាស្ត្រនយោបាយនោះឥណ្ឌានៅតែជាដៃគូរដែលយើងមិនអាចមើលរំលងបានឡើយ។ ការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក បានកើតឡើងនៅពេលដែលឥណ្ឌាប្រកាសថាខ្លួននឹងទិញប្រេង ថាមពល និងឧបករណ៍ការពារបន្ថែមទៀត រួមទាំងយន្តហោះចម្បាំងបំបាំងកាយជំនាន់ទីប្រាំពីសហរដ្ឋអាមេរិករួចមក។ ឥឡូវនេះ មានក្រុមហ៊ុនឈានមុខគេរបស់សហរដ្ឋអាមេរិកជាច្រើនដូចជា Apple Inc. និង Google បាននិយាយថា ពួកគេកំពុងពង្រីកប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ហើយកាលពីខែមុន Starlink របស់ Musk ក៏បានចុះកិច្ចព្រមព្រៀង ជាមួយប្រតិបត្តិករទូរគមនាគមន៍កំពូលរបស់ឥណ្ឌាផងដែរ ដើម្បីផ្តល់សេវាអ៊ីនធឺណិតតាមរយៈផ្កាយរណប។

scroll to top