ចិនបានក្លាយជាប្រទេសដែលនាំចូលប្រេងពីអ៊ីរ៉ុង ច្រើនជាគេបំផុតនៅក្នុងពិភពលោក

ការនាំចូលប្រេងនៅក្នុងប្រទេសចិនបានកើនឡើងក្នុងដល់កម្រិតមួយដែលខ្ពស់បំផុត គឺក្នុងរយៈពេល 17 ខែចុងក្រោយនេះ។ ​ កាលពីខែមីនា ការនាំចេញប្រេងពីអ៊ីរ៉ុងទៅកាន់ប្រទេសចិនមានចំនួនសរុប្រហែល 85 ភាគរយនៃការនាំចូលប្រេងទាំងមូលរបស់ចិន ដែលបានកើនឡើងរហូតដល់ 10.6 លានបារ៉ែលក្នុងមួយថ្ងៃ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការរៀបរាប់ពីអ្នកនាំពាក្យរបស់ក្រុមហ៊ុនប្រឹក្សាតាមដាននាវាដឹកប្រេង Vortex បាននិយាយ AGBI ថា ការដឹកជញ្ជូនប្រេងឆៅតាមនាវាគឺកាន់តែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺដឹកទៅកាន់ប្រទេសចិន។ ពិភពលោកសុទ្ធតែបានដឹងថា អ៊ីរ៉ុងគឺជាប្រទេសមួយដែលបានរងនូវការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកជាយូរណាស់មកហើយ តែប្រទេសចិននៅតែបំពាន។ Vortex បានរកឃើញទៀតថា ប្រេងដែលដឹកចេញពីអ៊ីរ៉ុងគឺត្រូវបានគេបញ្ជូនទៅខេត្ត Shandong ហើយទីវាជាទីតាំងរបស់រោងចក្រចម្រាញ់ប្រេងឯករាជ្យមួយដ៏ធំរបស់ប្រទេសចិន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មេដឹកនាំទីក្រុងប៉េកាំងថែមទៀតផង។

វាហាក់ដូចជាមិនមានអ្វីដែលចម្លែកនោះទេសម្រាប់ប្រទេសដែលពឹងផ្អែកលើការនាំចេញប្រេងដូចជាអ៊ីរ៉ុង ពួកគេពិតជាគ្មានជម្រើសណាផ្សេងក្រៅពីលក់ប្រេងរបស់ខ្លួនក្នុងតម្លៃមួយទាប ដើម្បីទាក់ទាញប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកដូចជាចិនឲ្យមកជួយទិញខ្លួននោះឡើយ។ យ៉ាងណាមិញ ចំពោះការបញ្ចុះតម្លៃយ៉ាងគំហុកកន្លងមកនេះ AGBI ក៏បានសង្កេតឃើញថា កាលពីខែមីនា ក្នុងនោះក៏មានព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងប្រទេសអ៊ីរ៉ាក់ បានប្រកាសថា ពួកគេនឹងបញ្ចុះតម្លៃប្រេងឲ្យទាបជាងក្នុងទីផ្សាទៅទៀត ហើយនៅពេលនោះពួកគេទាំងពីរខាងលើនេះក៏ទទួលបានការគាំទ្រពីប្រទេសចិនដូចគ្នា។

គួរបញ្ជាក់ថា រាល់បណ្តាលប្រទេសទាំងឡាយណាដែលរងនូវការដាក់សម្ពាធពាណិជ្ជកម្មពីសហរដ្ឋអាមេរិក ប្រាកដណាស់ពួកគេប្រាកដជាងាកទៅរកប្រទេសចិន។ ពួកលោកសេរីនឹងគោរពតាមការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក តែទន្ទឹមនឹងនោះសម្រាប់ប្រទេសចិនវិញ ដែលជាប្រទេសដែលឆ្លៀតឪកាស ហេតុដូច្នេះហើយទើបចិននៅតែបន្តទិញប្រេងឆៅពីអ៊ីរ៉ង់ រុស្ស៊ី និងអ៊ីរ៉ាក់។

(លោក Amena Bakr អ្នកសរសេរអត្ថបទ AGBI និងជាប្រធាននៃ Middle East Energy & OPec)។

scroll to top