ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងស្វែងរកទីផ្សាថ្មីសម្រាប់សណ្តែកសៀង ចិនក៏​កំពុង​រក​វិធី​ជំនួស​កសិករ​អាមេរិកដូចគ្នា

សហរដ្ឋ​អាមេរិកដែលធ្លាប់តែជាប្រទេសដែល​លក់​សណ្តែកសៀង​ឲ្យ​ប្រទេស​ចិន​ច្រើន​ជាងគេ ឥឡូវនេះ​ចិន​កំពុងតែ​រក​វិធី​ទៅជំនួស​កសិករ​អាមេរិក។ កាលពីឆ្នាំមុន បរិមាណសណ្តែកសៀងដែលសហរដ្ឋអាមេរិកបានលក់នៅក្នុងទីផ្សាប្រទេសចិន គឺមានច្រើនជាង 27 លានតោន ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ 12.8 ពាន់លានដុល្លារ។

តាមដានយើងតាមរយៈ Telegram CPN Daily

សណ្តែកសៀងដែលមានទំហំប្រហែលមួយសង់ទីម៉ែត្រ វាត្រូវបានជនជាតិចិននិយមយកវាទៅកែច្នៃ ធ្វើជាតៅហ៊ូ ទឹកសណ្តែក និងផលិតផលផ្សេងៗទៀត។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ហេតុផលទាំងអស់នេះវា​មិនមែន​មានន័យថា សណ្តែកសៀង​វាគឺ​ជា​ទំនិញដែលអាច​រក​ចំណូល​បាន​ច្រើនជាងគេ​បំផុត​របស់អាមេរិក​នោះដែរ។

ប៉ុន្តែនៅពេលនេះអ្វីដែលជាបញ្ហាចោទ តើសណ្តែកសៀងអាមេរិកត្រូវលក់ទៅឲ្យនរណា? ជាងពាក់កណ្តាលនៃការនាំចេញសណ្តែកសៀងរបស់អាមេរិកទៅហើយ គឺពួកគេបានលក់វាទៅឲ្យប្រទេសចិន។

មានអ្នកជំនាញទីផ្សាជាច្រើនបានលើកឡើងថា ជម្រើសមួយក្នុងរយៈពេលដ៏វែងឆ្ងាយ ដែលជាការបោះបង់ប្រទេសចិននៅថ្ងៃនេះ ប៉ុន្តែប្រហែលជាអាចក្នុងរយៈពេលមួយទសវត្សរ៍ ឬពីរទសវត្សរ៍ទៀត ទើបសហរដ្ឋអាមេរិកទទួលបាននូវទីផ្សាថ្មីដ៏ពេញលេញ។ បើយោងតាមការរៀបរាប់ពីក្រុមប្រឹក្សានាំចេញសណ្តែកសៀងអាមេរិក និងសមាគមសណ្តែកសៀងអាមេរិកបានិយាយថា ឥឡូវនេះពួកគេកំពុងព្យាយាមអភិវឌ្ឍទីផ្សារធំផ្សេងទៀតដូចជា ប្រទេសឥណ្ឌា អេហ្ស៊ីប និងម៉ិកស៊ិកជាដើម។

សណ្តែកសៀងនាពេលនេះកំពុងតែពេញនិយមផ្សព្វផ្សាយលក់តាមអ៊ីនធឺណិតនៅសហរដ្ឋអាមេរិក ហើយអ្នកស្រាវជ្រាវក៏កំពុងសិក្សាពីសណ្តែកសៀងដើម្បីយកទៅធ្វើជាជីវឥន្ធនៈ និងការប្រើប្រាស់ដែលមិនមែនសម្រាប់ចំណីជាដើម។ ក្នុងបញ្ហាចោទជាច្រើន Bloomberg បានសង្កេតឃើញថា ចាប់តាំងពីលោក Trump បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មប្រឆាំងនឹងប្រទេសចិន តែនៅពេលនេះបែរជាកសិករសណ្តែកសៀងរបស់ប្រេស៊ីល បានក្លាយគឺជាអ្នកទទួលផលពីការលក់សណ្តែកសៀងទៅឲ្យចិនបានច្រើនជាងគេទៅវិញ។

scroll to top