ស្ថាបនិករបស់ Amazon បានខាតបង់ជាមួយនឹងការបន្តាក់ទុនក្នុង ឧស្សាហកម្មព័ត៌មាន

ស្ថាបនិករបស់ Amazon លោក Jeff Bezos គាត់គឺជាមហាសេដ្ឋីលំដាប់ទី 3 នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធប្រហែល 175.4 ពាន់លានដុល្លារសហរដ្ឋអាមេរិក តួរលេខនេះគឺយើងគិតត្រឹមថ្ងៃទី 16 ខែមករា ឆ្នាំ 2024។ ម្យ៉ាងទៀតលោក Jeff Bezos គាត់ក៏ធ្លាប់ស្ថិតក្នុងលំដាប់អ្នកមានជាងគេបំផុតនៅក្នុងពិភពលោកផងដែរ គឺនៅក្នុងឆ្នាំ 2017 ដល់ឆ្នាំ 2021 នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg និង Forbes ។ 

យ៉ាងណាមិញការចាប់ផ្តើមនិន្នាកាក្នុងការរក្សាឧស្សាហកម្មព័ត៌មានដំបូងគេសម្រាប់មហាលសេដ្ឋីនៅក្នុងពិភពលោក លោក Jeff Bezos បានទិញយក The Washington Post ក្នុងតម្លៃ 250 លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំ 2013 ។ បន្ទាប់មក គឺក្នុងឆ្នាំ 2018  លោកបណ្ឌិតជីវវិទ្យា Patrick Soon-Shiong បានទិញកាសែត Los Angeles Times ក្នុងតម្លៃ 500 លានដុល្លារ ហើយចំនែកឯស្ថាបនិក Salesforce លោក Marc Benioff បានទិញទស្សនាវដ្តី Time ក្នុងតម្លៃ 190 លានដុល្លារក្នុងឆ្នាំដដែលនោះដូចគ្នា។

បើទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបោះពុម្ពផ្សាយរបស់អ្នកទាំងបីខាងលើបានបង្ហាញថាពួកគេសុទ្ធសឹងតែទទួលបាននូវផលចំណេញផ្នែកហិរញ្ញវត្ថុគួរឲ្យកត់សម្គាល់ នេះបើយោងតាមរបាយការណ៍ពីកាសែត The New York Times។

បើយោងតាមរយៈលោកស្រី​ Ann Marie Lipinski ដែលជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Harvard បាននិយាយប្រាប់កាសែត Times ថា “មហាសេដ្ឋីមិនមែនជាអ្នកព្យាករណ៍សម្រាប់ការដោះស្រាយបញ្ហាគ្រប់យ៉ាងនោះទេ”។  ប៉ុន្តែយើងរមែង​ឃើញ​ក្តី​សង្ឃឹមដ៏​ឆោតល្ងង់​ជា​ច្រើន ដែលតែងតែភ្ជាប់ជាមួយទស្សនៈវិស័យរបស់បុគ្គលិកនៃក្រុមហ៊ុនរបស់មហាលសេដ្ឋីទាំងនោះជានិច្ច នេះក៏ព្រោះតែវាគឺជាមនោគមន៍វិជ្ជាដែលមហាលសេដ្ឋីភាគច្រើនយកវាប្រើប្រាស់ជាមួយនឹងកូនចៅរបស់ពួកគេ”។

នៅឆ្នាំ 2023 មួយទសវត្សរ៍បន្ទាប់ពីការទិញរបស់ លោក Jeff Bezos ដែលបានទិញយកកាសែត Washington Post នោះ គឺលោកកំពុងតែខាតបង់ជាទឹកប្រាក់ប្រមាណ 100 លានដុល្លារសហរដ្ឋអាមេរិក នេះ បើយោងតាមរបាយការណ៍របស់ New York Times ដែលបានធ្វើការដកស្រង់សម្តីពី “មនុស្សពីរនាក់ ដែលមានចំណេះដឹងអំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយនេះ” ។

ហើយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ កាសែត Times ក៏​បាន​ព្យាករណ៍ថា ​ការ​បញ្ឈប់បុគ្គលិកនៅក្រុមហ៊ុនកាសែតមួយនេះនិងកើនឡើងជាលំដាប់។ កាសែត The Times ក៏បានរាយការណ៍ផងដែរថា នៅក្នុងឧស្សាហកម្មព័ត៌មាន មួយផ្សេងទៀត ដែលមានឈ្មោះថាទស្សនាវដ្តី Time ក៏បានបង់ខាតប្រហែល 20 លានដុល្លារផងដែរ កាលពីបិទបញ្ជីក្នុងឆ្នាំ 2023 ម្យ៉ាងវិញទៀតក្រុមហ៊ុនមួយនេះក៏បានប្រកាសថា ខ្លួននិងខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយក្នុងឆ្នាំ 2024 ថែមទៀតផង។

ជារួម កាសែត Times បានរកឃើញថា បច្ចុប្បន្នមានមហាសេដ្ឋីជាច្រើនកំពុងបង្ហាញថា “ខ្លួនពិតជាអស់កម្លាំងកាន់តែខ្លាំង” ជុំវិញការខាតបង់មិនថាតែនៅក្នុងឧស្សាហកម្មព័ត៌មាននោះទេ។

ដោយក្នុងនោះអ្នកវិភាគ និងជាសហគ្រិនប្រព័ន្ធផ្សព្វផ្សាយម្នាក់ លោក Ken Doctor បាននិយាយថា “អ្នកទាំងអស់គ្នានិងជួបការលំបាក់នាថ្ងៃអនាគតកាន់តែច្រើនជាងពេលបច្ចុប្បន្ននេះទៅទៀត គឺព្រោះតែការរកលុយកាន់តែមានភាពពិបាកៗទៅ តែការបាត់បង់លុយពីមួយឆ្នាំទៅមួយឆ្នាំគឺកាន់តែកើនឡើង ដែលជាមូលហេតុធ្វើឲ្យអ្នកទិញនិងកាន់តែធ្លាក់ចុះ ។ 

អត្ថបទនេះបានដកស្រង់ចេញពី foxbusiness ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤។

ពិធីបុណ្យព្រិល និងទឹកកកថ្មី របស់ប្រទេសម៉ុងហ្គោលី  បានបំបែកកំណត់ត្រាពិភពលោក

ភាពល្បីល្បាញដែលបានមកពីជ្រលងភ្នំបៃតងខៀវស្រងាត់ បូករួមទាំងវប្បធម៌ប្រពៃណីយ៉ាងស្រស់ស្អាតនោះ វាត្រូវបានគេចាត់ទុកថា ប្រទេសម៉ុងហ្គោលីគឺជាគោលដៅទេសចរណ៍ដែលល្អបំផុតក្នុងរដូរងារ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍ថ្មីមួយដ៏គួរឲ្យទាក់ទាញ វាបានធ្វើឲ្យក្រុមអ្នកទេសចរណ៍ភាគច្រើននៅក្នុងពិភពលោកបានកំណត់គោលដៅរួចទៅហើយ គឺដើម្បីទៅទស្សនា និងស្វែងរកបទពិសោធន៍ថ្មីៗក្នុងរដូវរងាយ៉ាងពិតប្រាកដរបស់ម៉ុងហ្គោលី។

យ៉ាងណាមិញការបង្កើតពិធីបុណ្យព្រិល និងទឹកកក ប្រទេសម៉ុងហ្គោលី ក៏ចាប់ផ្តើមបង្កើតជាព្រឹត្តិការណ៍អន្តរជាតិដំបូងគេបង្អស់របស់ខ្លួន ដែលចាប់ផ្តើមនៅថ្ងៃទី 14 ខែមករា រហូតដល់ថ្ងៃទី 28 ខែមករា នៅ Sky Resort ដែលជារមណីយដ្ឋានវាយកូនហ្គោល និងជិះស្គីនៅជាយក្រុង Ulaanbaatar ។

បើយោងតាមរយៈរដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រទេសម៉ុងហ្គោលី លោក Nomin Chinbat បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រឹត្តិការណ៍ឥតគិតថ្លៃមួយនេះ  វានឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍រដូវរងារបស់ម៉ុងហ្គោលី” ។

បើទោះបីជាការប្រព្រឹត្តទៅនៃវេទិកាទេសចរណ៍កំពូលរបស់ប្រទេស គឺធ្វើឡើងដើម្បីស្វែងរកចំណូលដល់ប្រជាពលរដ្ឋក៏ពិតមែន តែចំពោះផ្ទះសំណាក់ សណ្ឋាគារ ថ្លៃអាហារ ថ្លៃធ្វើដំណើរវិញ វាត្រូវបានរដ្ឋាភិបាលគិតគូរយ៉ាងហ្មត់ចត់ គឺដើម្បីយកឱកាសដ៏កម្រមួយនេះ មកផ្តល់ជូនដល់អ្នកទេសចរណ៍អន្តរជាតិទាំងអស់ អាចទទួលបាននូវបទពិសោធន៍ថ្មីនៃប្រទេសម៉ុងហ្គោលី ក្នុងគោលបំណងដើម្បីឲ្យអ្នកដែលបានមកដល់ជួយផ្សព្វផ្សាយបន្ត។

ជាការពិតណាស់ ភាពស្រស់ស្អាតរបស់ប្រទេសម៉ុងហ្គោលីនារដូវរងា គឺមានរួមបញ្ចូលនៅការតាំងបង្ហាញជាច្រើនរួមមាន៖ រូបចម្លាក់ព្រិលទឹកកកដែលមានកម្ពស់ប្រាំម៉ែត្រ ហើយរូបចម្លាក់នោះទៀតសោត វាគឺជារូបខ្លាឃ្មុំ Gobi ដែលសត្វមួយប្រភេទដែលត្រូវបានការពារដោយប្រទេសម៉ុងហ្គោលីជាពិសេស។​ ព្រោះថាបច្ចុប្បន្នកូនរបស់វាគឺត្រូវបានរដ្ឋាភិបាលរបស់ប្រទេសមួយនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការថែរក្សានិងការពារសត្វដែលជិតផុតពូជមួយនេះថែមទៀតផង។ យ៉ាងណាមិញនៅក្នុងពិធីបុណ្យខាងលើនេះ ខាងមន្ត្រីដែលជាប់ពាក់ព័ន្ធនបានដាក់តាំងរូបសំណាកខ្លាឃ្មុំ Mazaalai ចំនួន 52 ក្បាលថែមទៀតផង ដោយក្នុងនោះមន្ត្រីក្រសួងទេសចរណ៍បាននិយាយថា យើងចង់ឲ្យព្រឹត្តិការណ៍មួយនេះរឹតតែពិសេស ព្រោះវាមិនមែនគ្រាន់តែជាការផ្សព្វផ្សាយតំបន់ទេសចរណ៍របស់យើងតែមួយមុខទេ តែយើងក៏ចង់ឲ្យពិភពលោកស្គាល់នូវអរិយធម៌របស់យើងឲ្យកាន់តែទូលំទូលាយជាងបច្ចុប្បន្ននេះទៅទៀត។

គួររំលឹកថា កាលពីថ្ងៃទី 17 ខែមករា ខាងមហោស្រពជាតិរបស់ម៉ុងហ្គោលីបានរៀបចំការប្រកួតកីឡាទឹកកកអន្តរជាតិ Mazaalai ដោយក្នុងនោះមានការចូលរួមដោយសិល្បករល្បីៗនៅក្នុងពិភពលោកចំនួន 24 នាក់ដោយមកពីប្រទេសចំនួន 6 រួមមាន៖ ប្រទេសចិន ថៃ បារាំង រុស្ស៊ី សហរដ្ឋអាមេរិក និងម៉ុងហ្គោលី។

យើងខ្ញុំសូមបញ្ជាក់ថា ប្រទេសម៉ុងហ្គោលីគឺត្រូវបានគេចាត់ទុកថាប្រទេសដែលត្រជាក់បំផុតមួយនៅក្នុងពិភពលោកផងដែរ ព្រោះវាមានងសីតុណ្ហភាពក្នុងខែមករាជាមធ្យមនៅគ្រប់ទីកន្លែងចាប់ពីដក 15 ដល់ 30 អង្សាសេ។ ហេតុដូច្នេះហើយទើបវាអាចធ្វើឲ្យប្រទេសមួយនេះក្លាយទៅជាកន្លែងទេសចរណ៍ដែលទទួលបាននៅភាពទាក់ទាញបំផុតក្នុងឆ្នាំ២០២៤ នេះ។

ម្យ៉ាងទៀតសម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះផងដែរ វាត្រូវបានទីភ្នាក់ងាររបស់ CNN រាយការទៀតថា  ខាង Guinness World Record បានធ្វើការកត់ត្រាវេទិការទេសចរណ៍របស់ប្រទេសម៉ុងហ្គោលីថា ជាកន្លែងទេសចរណ៍ដែលល្អនិងមានសុវត្តិភាព នៅក្នុងពិភពលោកថែមទៀតផង។

គួរបញ្ជាក់ជាថ្មីថា ម៉ុហ្គោលីអាចទទួលបាននូវការកត់ត្រាពី Guinness គឺដោយសារតែការជិៈស្លាយទឹកកកដែលមានប្រវេងប្រមាណ 6.4 ម៉ែត្រ ដោយធានាបានទាំងសុវត្តិភាព។

អតិផរណា​របស់​ចក្រភព​អង់គ្លេស​កើនឡើងដល់កម្រឹតមួយ ដែលយើង​មិន​នឹកស្មាន​ដល់

អតិផរណារបស់ចក្រភពអង់គ្លេសបានកើនឡើងជិត 4.0% កាលពីចុង ខែធ្នូ ឆ្នាំ២០២៣។ ហើយវាជាលើកទីមួយហើយដែលប្រទេសមួយនេះបានជួបនៅវបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបែបនេះ ប្រសិនបើយើងគិតត្រឹមរយៈពេល 10 ខែចុងក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ guardian កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤។

ទន្ទឹមនឹងការឡើងថ្លៃនៃទំនិញនៅក្នុងទីផ្សា តែចំពោះភាគហ៊ុននៅក្នុង FTSE 100 បែរជាធ្លាក់ចុះប្រមាណ 1.5% ទៅវិញ​ ហើយការធ្លាក់ចុះនេះទៀតសោតវាបានកើតឡើងចាប់តាំងពីខែសីហាឆ្នាំមុនមកម្ល៉េះ។

បើយោងតាមការិយាល័យស្ថិតិជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា អតិផរណាប្រចាំឆ្នាំរបស់ប្រទេស យើងអាចធ្វើការវាស់វែងតាមរយៈតម្លៃទំនិញដែលយើងប្រើប្រាស់ជាប្រចាំ គឺបានកើនឡើង 3.9% ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្នថ្វីត្បិតតែអត្រាអតិផរណាបានធ្លាក់ក៏ពិតមែន ប៉ុន្តែអន់ថយត្រឹមតិចតួចបំផុត គឺមកនៅត្រឹម 3.8% បើយើងគិតត្រឹមដើមឆ្នាំ២០២៤  ចំពោះតួរលេខនេះផងដែរ វាបានធ្វើឲ្យអ្នកសេដ្ឋកិច្ចមានការខកចិត្តជាខ្លាំងចំពោះថ្នាក់ដឹកនាំរបស់ប្រទេសខ្លួន។

តាមពិតទៅអតិផរណាដែលឡើងខ្ពស់ជ្រុលមួយនេះ វាត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេសបានលើកឡើងថា តួរលេខដែលស្ទុះឡើងជ្រុលហួសហេតុនេះ គឺបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេសបានតំឡើងពន្ធទៅលើថ្នាំជក់និងគ្រឿងស្រវឹងធ្វេដង ដែលជាហេតុនាំឲ្យតួរលេខជារួមបានកើនឡើងខ្ពស់កប់ពពក។

យ៉ាងណាមិញចំពោះតម្លៃថ្នាំជក់វាបានកើនឡើងប្រមាណ 16% នៅក្នុងឆ្នាំនេះ ខណៈដែលគ្រឿងស្រវឹងកើនឡើងថ្លៃប្រមាណ 9.6% ហេតុដូច្នេះហើយទើបអ្នកសេដ្ឋកិច្ចជាច្រើនបានចាត់ទុកថា បារី និងគ្រឿងស្រវឹង វាគឺជាទំនិញដែលបានរួមចំណែកច្រើនគេបំផុតដល់អតិផរណា។

បើយោងតាមរយៈលោក Grant Fitzner ប្រធានសេដ្ឋវិទូរបស់ ONS បាននិយាយថា ចំពោះអតិផរណាស្នូល គឺយើងមិនរាប់បញ្ចូលសារធាតុដែលងាយនឹងបង្កជាហេតុនោះទេ ក្នុងនោះរួមមាន៖ ប្រភេទអាហារដែលផ្តល់ថាមពលខ្ពស់ គ្រឿងស្រវឹង និងថ្នាំជក់ ជាដើម។

តែអ្វីដែលយើងគួរតែចាប់អារម្មណ៍ជាងគេនោះ គឺ អតិផរណានៃសេវាកម្មព្រោះវាបានកើនឡើងតិចតួចប៉ុណ្ណោះ ពី 6.1% ទៅ 6.2% ។ ហើយអ្វីដែលគួរឲ្យចាប់រម្មណ៍ជាងនេះទៅទៀតនោះ គឺតម្លៃប្រេងឥន្ធនៈរបស់យាន្តជំនិៈ វាបែរជាធ្លាក់ចុះប្រមាណ 10.8% កាលពីចុងឆ្នាំ២០២៣។

បើទោះជាយ៉ាងណាក៏ដោយចំពោះតួលេខអតិផរណាដែលបានឡើងជិត 4% ក្នុងខែធ្នូ វាក៏អាចធ្វើឱ្យនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស លោក Rishi Sunak ប្រកាសជ័យជម្នះលើអាទិភាពសេដ្ឋកិច្ចកំពូលរបស់គាត់សម្រាប់ឆ្នាំ 2023 បានដែរ គឺបន្ទាប់ពី គាត់បានសន្យាកាលពីខែមករាឆ្នាំមុនថា គាត់នឹងកាត់បន្ថយអត្រានេះនៅពាក់កណ្តាលខែចុងឆ្នាំ២០២៣។ ខណៈដែលអតិផរណាក្នុងសហភាពអឺរ៉ុបបានកើនឡើងដល់ 2.9% នៅក្នុងខែធ្នូ ហើយសហរដ្ឋអាមេរិកបានកើនឡើងដល់ 3.4% ។

ជារួមថ្វីបើអតិផរណានៅក្នុងចក្រភពអង់គ្លេសជារួម វាមានភាពល្អប្រសើរជាងបណ្តាលប្រទេសរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ពិតមែន តែក្រុមអ្នកជំនាញនៅក្នុងប្រទេសមួយនេះបានលើកឡើងថា  “តម្លៃទំនិញនៅតែកើនឡើងជាងពីមុន បើយើងធៀបមុនពេលការបោះឆ្នោត។ ហើយចំពោះស្ថានភាពគ្រួសារដែលទទួលបានក្រៃជាមធ្យម£ 1,200 គឺកាន់តែលំបាកទៅៗ ប្រសិនបើយើងគិតចាប់តាំងពីលោក Rishi Sunak ចូលកាន់អំណាច ។

ទីក្រុងឌូបៃ បានសាងសង់អគារលំនៅដ្ឋាន ដែលខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក

 ទីក្រុង​ឌូបៃ​បាន​បន្ថែម​តួលេខ​នៃអគារដ៏​ខ្ពស់ស្កឹមស្កៃបន្ថែម​មួយទៀតហើយ បើទោះជាខ្លួនបានជោគជ័យជាមួយអគារ Burj Khalifa ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅនៅក្នុងពិភពលោក ។ Burj Khalifa វាគឺជាអគារពាណិជ្ជកម្មមួយដែលស្ថិតក្នុងទីក្រុងឌូបៃ ដែលកម្ពស់ប្រមាណ 828 ម៉ែត្រ (2,717 ហ្វីត) និងមានចំនួន រហូតដល់ទៅ163 ជាន់។ 

 យ៉ាងណាមិញ ក្រៅពីអគារ Burj Khalifa ឌូបៃក៏មានអគារ  Marina ដែលមានកម្ពស់ 425 ម៉ែត្រ (1,394 ហ្វីត) ដែលជាប់ចំណាត់ថ្នាក់ជាអាគារខ្ពស់ជាងគេទី ៤ នៅក្នុងពិភពលោកថែមទៀតផង។ តែបើទោះជាយ៉ាងនេះក្តី ចំពោះទីក្រុងឌូបៃក៏មិនបញ្ចប់មហិចតារបស់ខ្លួនក្នុងការក៏សាងទីក្រុងមួយនេះ ឲ្យក្លាយទៅជាប្រជុំអគារខ្ពស់ៗនោះដែរ។ យើងអាចនិយាយបានថា ឌូបៃនៅតែអាចរក្សាកេរិ៍ឈ្មោះរបស់ខ្លួន ក្នុងនាមជាទីក្រុងដែលមានអគារខ្ពស់ៗច្រើនជាងគេក្នុងពិភពលោក ដោយមានអគារយ៉ាងហោចចំនួន ១៨ គឺមានកម្ពស់យ៉ាងតិចបំផុតក៏ 300 ម៉ែត្រ ដែរ។

ម្យ៉ាងវិញទៀត បើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ១៨ ខែមករា​ ឆ្នាំ២០២៤ បានរាយការណ៍ថា ឌូបៃ បានក៏សាងអគារនាឡិការមួយបន្ថែមទៀត ដែលមានឈ្មោះថា Aeternitas Tower ។ អគារនេះផងដែរ វាត្រូវបានគេដាក់បង្ហាញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍សម្ពោធកាលពីសប្តាហ៍មុន ហើយវាក៏នឹងក្លាយជាប៉មនាឡិកាសម្រាប់ការរស់នៅដែលទំនើប និង អស្ចារ្យជាទីបំផុត ព្រោះវាមានកម្ពស់រហូតដល់ 450 ម៉ែត្រ (1,476 ហ្វីត)។ ទីភ្នាក់ងាររបស់ CNN​ បានរាយការទៀតថា ប៉មនាឡិកាថ្មីមួយនេះ គឺមានកម្ពស់ខ្ពស់ជាង Big Ben របស់ទីក្រុងឡុងដ៍រហូតដល់ទៅបួនដង មិនត្រឹមតែប៉ុណ្ណោះអគារនេះទៀតសោត គឺទាបជាង អគារលំដាប់ទី១៥ ដែលមានឈ្មោះថា Central Park Tower ត្រឹមតែ ២២ ម៉ែត្រប៉ុណ្ណោះ។

 Aeternitas Tower វាបានក្លាយទៅជាប៉មនាឡិកាដែលខ្ពស់ជាងគេដំបូងគេក្នុងពិភពលោក ដែលមានរហូតដល់ទៅ 106 ជាន់។Aernitas Tower  ត្រូវបានគេរចនាឡើង ដោយមានការតុបតែងដោយពុម្ពអក្សរបុរាណ និងលេខដែលមានទំហំខុសៗគ្នា ដែលជាមូលហេតុធ្វើឲ្យវាក្លាយទៅអគារដែលមានលក្ខណៈពិសេសខុសពីអគារធម្មតា ជាពិសេសជាងនេះទៅទៀត ប្រសិនបើយើងមើលដោយភ្នែកទទេរ អ្នកនិងឃើញ ចុងកំពូលរបស់អគារគឺជាប់គ្នាជាមួយនឹងជើងមេឃរបស់ឌូបៃថែមទៀតផង។

ការក៏សាងអគារលំនៅឋានAeternitas Tower វាក៏ជាគម្រោងមួយដែលមិនមែនគ្រាន់តែជាអគារដែលស្ថិតក្នុងចំណោមអគារដែលខ្ពស់បំផុតនៅក្នុងពិភពលោកនោះដែរ។ មហិចតារបស់មេដឹកនាំរបស់ឌូបៃ គឺធ្វើយ៉ាងណាដើម្បី ឲ្យទីក្រុងរបស់ខ្លួនក្លាយទៅជាមជ្ឈមណ្ឌលទ្រព្យសម្បត្តិនៅឆ្នេរសមុទ្រដែលពេញនិយមបំផុតសម្រាប់ក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តុម្ភ ដែលកំពុងមានស្វែងរកការរស់នៅក្នុងទីក្រុងដ៏ទំនើប ឬដើម្បីពង្រីកការវិនិយោគជាដើម។  យ៉ាងណាមិញឌូបៃ បានផ្តល់ឱកាសដល់អ្នកមានមូលធនច្រើននៅក្នុងពិភពលោក ឲ្យទទួលបាននូវការវិនិយោគដ៏សម្បូរបែប ការរស់នៅស៊ីវីល័យ និងមានសុវត្តិភាពជាងគេបំផុត។

scroll to top