ពពុះទឹកកកនៅក្នុងបឹង Abraham វាបានក្លាយទៅជាកន្លែងជិៈស្គីដ៏ពេញនិយមបំផុតនៅរដូវរងា

វីដេអូ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍មួយដែលបង្ហាញពីទេសភាព​នៃ​ការ​ជិះ​ស្គី​ព្រៃ​លើ​បឹង​កក​មួយនៃ​ខេត្ត Alberta ប្រទេស​កាណាដា វាត្រូវបានគេយកទៅចែករំលែកពាស​ពេញ​បណ្ដាញ​សង្គម Instagram  ។

បឹង Abraham វាគឺជាកន្លែងទេសចរណ៍មួយដ៏ល្អបំផុត សម្រាប់អ្នកដែលចង់ទៅទស្សនាកន្លែងបែបធម្មជាតិដោយមិនមានការកែច្នៃ ប៉ុន្តែបែរជាមានទេសភាពស្រស់ស្អាត និងអស្ចារ្យ។ មួយនៅក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនកន្លែងរបស់ប្រទេសកាណាដា ក៏ដូចជានៅក្នុងពិភពលោក បើយោងតាមរយៈអត្ថបទរបស់ newsweek ដែលសរសររៀបរាប់ពីកន្លែងទេសចរណ៍នារដូវរងា ដែលកំពុងតែពេញនិយមជាងគេនៅក្នុងពិភពលោក ក្នុងនោះគឺបឹង Abraham។

នៅក្នុងអត្ថបទមួយដែលត្រូវបានគេសរសេររៀបរាប់ថា ការទៅទស្សនាបាតុភូតដ៏គួរឱ្យភ្ញាក់ផ្អើលនៅបឹង Abraham វាពិតជាកន្លែងដែលល្អបំផុតសម្រាប់មនុស្សដែលស្រលាញ់និងចូលចិត្តធម្មជាតិដែលមិនមានការកែច្នៃ។

ប្រសិនបើយើងនិយាអំពីចំណុចពិសេសនៃបឹង Abraham វិញ គឺនៅក្នុងបឹងនោះវាសម្បូរទៅឧស្ម័នមេតានម្យ៉ាងដែលមានសមត្ថភាពបង្ករបានជា​ពពុះ​ទឹកកកដោយខ្លួនឯង។ ដោយដំបូងឡើយនៅក្នុងបឹង មានរុក្ខជាតិជាច្រើនដុះ ហើយក៏បានស្លាប់ទៅវិញ។ ការរលួយនៃរុក្ខជាតិនោះទៀតសោតវាក៏បង្កើតបានឧស្ម័នមេតាន ហើយបន្ទាប់មកវាក៏បង្កើតជាពពុះពាសពេញផ្ទៃបឹង  ដែលជាធម្មតាទឹកបឹងមួយនេះនឹងចាប់ផ្តើមកករៀងរាល់រដូវរងា ដែលជាមូលហេតុធ្វើឲ្យពពុះដែលនៅបាតបឹងនោះបានចូលទៅលាយឡំជាមួយនឹងដំទឹកក ហេតុដូច្នេះហើយទើបមនុស្សជាច្រើនតែងហៅវាហា ពពុះទឹកកក។

យ៉ាងណាមិញភាពអស្ចារ្យនៃពពុះដែលជាប់នៅក្នុងដំទឹកកក វាក៏មានបូកបញ្ចូលជាមួយទឹកបឹងដែលធ្លាប់មានពណ៌ខៀវថ្លានោះមួយទៀតផងដែរ ទើបធ្វើឱ្យបឹង Abraham ប្រែក្លាយទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតសម្រាប់អ្នកដែលចូលចិត្តថតរូប និងអ្នកដែលស្រលាញ់នូវអ្វីដែលជាធម្មជាតិ។ ជាកំណត់សម្គាល់បឹង Abraham វាតែងតែកកនៅចុងខែធ្នូ ហើយចំពោះអ្នកដែលចង់ទៅទស្សនានៅពេលដែលវាកំពុងតែស្អាតបំផុតនោះ គឺចាប់ពីពាក់កណ្តាលខែមករារហូតដល់ពាក់កណ្តាលខែកុម្ភៈ។

យ៉ាងណាមិញបើយើងនិយាយអំពីខ្សែ​វីដេអូ​ដែលបានបង្ហាញ​ពី​មនុស្ស​ម្នាក់​កំពុង​ជិះ​ស្គី​កាត់​បឹង​ទឹកកក ខណៈ​ដែល​មាន​ព្រិល​ធ្លាក់​ពេញ​បឹងវិញនោះ។ ​  ប្រសិនបើនារីម្នាក់នោះមិនបាននិយាយរៀបរាប់ពីទីតាំង ម្ល៉េះរាល់អ្នកដែលបានចូលទៅទស្សនាតាមរយៈវីដេអូប្រាកដជាយល់ថា នារីរូបនោះកំពុងតែជិះស្គីលើសមុទ្រទឹកកកជាមិនខាន ព្រោះថាទាំងល្បឿននៃការជិៈស្គី បូករួមទាំងព្រិលដែលបានធ្លាក់មកនោះវាប្រៀបបានដូចជាចលនានៃរលកទឹកសមុទ្រ។

បើយោងតាម ​​hashtags ដែលត្រូវបានចែករំលែកជាមួយនឹងការបង្ហោះវីដេអូនៃការជិះស្គីរបស់នារីម្នាក់ ដែលត្រូវបានគេថតនៅតំបន់ឧទ្យានជើងភ្នំដ៏ធំមួយនៃ Canadian Rockies ដែលលាតសន្ធឹងលើផ្ទៃដី 1,544 ម៉ាយការ៉េ ហើយតំបន់នេះវាក៏ត្រូវបានគេហទំព័ររបស់ Tourism Canmore Kananaskis បានសរសេរថា វាគឺជាតំបន់ឧស្សាហកម្មទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ប្រទេសកាណាដា។

នៅក្នុងគេហទំព័រដដែលខាងលើនេះបានសរសេរទៀតថា  តំបន់មួយដែលនៅជាប់ព្រំប្រទល់ឧទ្យានជាតិ Banff និងទីក្រុង Canmore វាគឺជា “ឋានសួគ៌ធម្មដ៏ស្រស់ស្អាតបំផុត”  ព្រោះទីនោះបានបង្ហាញឲ្យមនុស្សគ្រប់គ្នាស្គាល់ពីរសជាតិនៃការជិៈស្គីទឹកកកពីជើងភ្នំ បន្ទាប់មកក៏ឆ្លងកាត់ ព្រៃឈើ ដែលកំពុងតែរំព័ទ្ធទៅដោយព្រិល និងទឹកកកពិតៗ។

តែបើទោះជាយ៉ាងណា នៅក្នុងគេហទំព័រមួយនេះក៏មិនបានសរសេរលំអិតអំពីការព្រមានថា “សម្រាប់កន្លែងទេសចរណ៍បែបធម្មមួយនេះ គឺមិនមានការត្រួតពិនិត្យទៅលើផ្ទៃទឹកកកដើម្បីជាសុវត្ថិភាព ឬការដាក់ស្លាកសញ្ញាក្នុងការសម្គាល់គ្រោះថ្នាក់ណាមួយដែលអាចកើតមាននោះដែរ។

ហេតុដូច្នេះហើយ “ប្រសិនបើអ្នកជ្រើសរើសជិះស្គីលើទឹកកកធម្មជាតិ អ្នកត្រូវទទួលស្គាល់ថា វាគឺជារឿងហានិភ័យមួយសម្រាប់អ្នកដូចគ្នា” ។

ប្រាក់បាតអាចនឹងធ្លាក់ចុះរហូតដល់ ៣៦ បាតទើបប្តូរបាន១ ដុល្លា

មជ្ឈមណ្ឌលស្រាវជ្រាវថៃ Kasikorn (K-Research) បាននិយាយថា ប្រាក់បាតអាចនឹងធ្លាក់ចុះបន្ថែមទៀត គឺរហូតដល់ 36 បាតទើបអាចប្តូរបានមួយដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤។

រូបិយប័ណ្ណថៃកាលពីថ្ងៃព្រហស្បតិ៍ គឺត្រូវបានគេជួញដូរនៅក្នុងតម្លៃចន្លោះពី 35.76-35.78បាត ទើបប្តូរបានប្រាក់មួយដុល្លា។  បើយោងតាមរយៈលោកស្រី Kanjana Chockpisansin ប្រធានផ្នែកស្រាវជ្រាវនៅ K-Research បាននិយាយថា ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកគឺនៅតែរក្សាអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលយូរបន្តទៀត ខណៈដែលអត្រានៃអតិផរណាគឺមានកម្រឹតខ្ពស់ជាងគោលដៅរបស់ខ្លួន។

លោកស្រី​បាន​បន្ត​ថា ពួកយើងបាន​ព្យាករ​ទុកទៀតថា ធនាគារ​កណ្តាល​អាមេរិក​នឹង​ចាប់​ផ្តើម​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នៅ​ត្រីមាស​ទី​ពីរក្នុង​ឆ្នាំ​នេះ។ តែទន្ទឹមនឹងនោះ ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចថៃគឺនៅតែមានភាពផុយស្រួយនៅឡើយ។

អ្នកស្រីបាននិយាយបន្តថា បើយើងគិតត្រឹមថ្ងៃទី 24 ខែមករា លំហូរចេញនៃមូលនិធិពីទីផ្សារភាគហ៊ុនថៃមានចំនួនសរុប 23.9 ពាន់លានបាតក្នុងមួយឆ្នាំ ខណៈដែលក្រុមអ្នកវិនិយោគបរទេសជាច្រើនបានព្យាយាមលក់មូលបត្របំណុលនៅក្នុងប្រទេសថៃ ហើយប្រសិនបើយើងគិតជាទឹកប្រាក់គឺមានតម្លៃប្រមាណ 5.9 ពាន់លានបាត។

អ្នកស្រី Kanjana បានប្រាប់ កាសែតបាងកកប៉ុស្តិ៍ ថា “ប្រសិនបើផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក និងតួលេខអតិផរណានៅតែមានភាពរឹងមាំ ប្រាកដណាស់ប្រាក់បាតអាចធ្លាក់ដល់ 36 ទើបស្មើមួយដុល្លារ” ។

អ្នកស្រី Kanjana មានជំនឿ​ជាក់​ថា គ្រប់សកម្មភាពដែលបានកើតឡើងនៅក្នុងប្រទេសមហាលអំណាចដូចជា​សហរដ្ឋ​អាមេរិក ជាការពិតណាស់វា​នឹងជះ​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ទៅ​លើ​ប្រាក់​បាត។

មូលហេតុដែលកើត​ ព្រិល

ព្រិលគឺជា ទឹកដែលកក ដែលបានកើតឡើងនៅពេលដែលចំហាយទឹកវាបានប្រែក្លាយទៅជាទឹកកក ។ បើយោងតាមការចុះផ្សាយរបស់ snexplores បានសរសេរថា ដុំ​ព្រិលវាត្រូវបាន​បង្កើត​ឡើង ​ខណៈ​ដែលម៉ូលេគុល​ទឹកតូចៗជាច្រើន​បានវិល​ជុំវិញផ្ទៃអាកាស។ តាមពិតទៅដុំទឹកកកដែលបានបង្កើតចេញជាព្រិលនីមួយៗបាន ជាធម្មតាគឺត្រូវចំណាយពេលពី ១៥ ឬរហូតដល់ទៅមួយម៉ោងក៏មានដែរ។ 

តើហេតុអ្វីបានជានៅលើភពផែនដីដូចគ្នាតែ កន្លែងខ្លះមានព្រិល កន្លែងខ្លះគ្មាន? ជាឧទាហរណ៍ដូចជានៅក្នុងសហរដ្ឋអាមេរិក ក៏មិនមែនគ្រប់រដ្ឋទាំងអស់សុទ្ធតែទទួលបាននូវព្រិលនោះដែរ ហើយពេលខ្លះនៅទីតាំងមួយចំនួនក៏បែរជាគ្របដណ្តប់ដោយទឹកកកពេញមួយឆ្នាំថែមទៀតផង។ 

នៅក្នុងអត្ថបទមួយរបស់ snexplores បានបកស្រាយថា ក្នុងតំបន់មួយចំនួនដែលមាន គឺវាមានទីតាំងនៅក្បែរកំពូលភ្នំនៃផ្ទាំងទឹកកក។ ដោយភ្នំទឹកកកទាំងនោះ គឺកើតចេញពីព្រិលដែលធ្លាក់មកលើដីអស់រយៈពេលជាច្រើនឆ្នាំ ។ ហើយតំបន់ដែលមានព្រិល និងភ្នំទឹកកនោះ គឺវាមានទីតាំងនៅជាប់ឬក៏ក្បែរអង់តាក់ទិក ព្រោះទ្វីបមួយនោះវាត្រូវបានគ្របដណ្តប់ទៅដោយដុំទឹកកកឬក៏ព្រិលប្រមាណ 97.6 ភាគរយនៃទ្វីបទាំងមូល។

អ្នកជំនាញរបស់ snexplores បានសរសេរទៀតថា ផែនដីមិនមែនជាភពតែមួយគត់ដែលមានព្រិល និងទឹកកកនោះទេ។ តួរយ៉ាងដូចជាភពព្រះច័ន្ទ និងភពសៅវាក៏មានកន្លែងមួយចំនួនត្រូវបានគ្របដណ្តប់ដោយព្រិលដូចគ្នាដែរ។ ព្រោះបើយោងតាម​អ្នក​វិទ្យាសាស្ត្រ​ ពួកគេបានធ្វើការប៉ានស្មានថា ​ភពទាំងពីរនេះគឺធ្លាប់មានព្រិល ប៉ុន្តែក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក វាក៏បាន​រលាយ ហើយទឹករបស់វានោះ​ក៏បានរីង​ស្ងួតអស់ទៅវិញ។ 

អាងទឹកជាច្រើននៅក្នុងពិភពលោក គឺកំពុងតែបាត់បង់ទឹក

ក្រុមអ្នកស្រាវជ្រាវ បានរាយការណ៍កាលពីថ្ងៃទី25 ខែមករា ឆ្នាំ២០២៤ នេះថា អាងស្តុកទឹកសាបជាច្រើននៅក្នុងពិភពលោកគឺកាន់តែរាក់ទៅៗ ហើយនៅក្នុងអាងទឹកប្រហែលមួយភាគបី គឺបានរីងស្ងួតយ៉ាងឆាប់រហ័ស បើយើងគិតត្រឹមពីរទស្សវត្សរ៍ចុងក្រោយ នេះបើយោងតាមការសិក្សាពីក្រុមអ្នកស្រាវជ្រាយរបស់ ទស្សនាវដ្តី Nature ។

មួយភាគពីរនៃទឹកដែលបានរីង គឺដោយសារតែការប្រែប្រួលនៃអាកាសធាតុ។ ការឡើងកំដៅនៃភពផែនដីវាបានធ្វើឱ្យកម្រិតទឹកសាបនៅក្នុងពិភពលោកគឺកាន់តែធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ ការបាត់បង់នេះទៀតសោតគឺវាបានធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ត្របានទស្សទាយថា ការខ្វះខាតទឹកសាបនិងកើនឡើង ខណៈដែលការជ្រៀតចូលនៃទឹកសមុទ្រគឺកាន់តែខ្ពស់។ ការសិក្សាថ្មីបានបង្ហាញទៀតថា ការថយចុះនៃទឹកក្រោមដីគឺកាន់តែបង្កើនល្បឿន ហើយការបាត់នេះ គឺវាបានកើតឡើងចាប់តាំងពីឆ្នាំ 2000 មកម្ល៉េះ ការសិក្សាបានបង្ហាញទៀតថា ការបាត់បង់ទឹក វាគឺជាការបាត់បង់មួយដែលមិនត្រឡប់មកវិញឡើយ។

          នៅក្នុងកិច្ចខិតខំប្រឹងប្រែងដំបូងរបស់ NASA ដោយពួកគេបានសិក្សាទៅលើការសំយោគនៃទឹកក្រោមដី ដោយប្រព័ន្ធផ្កាយរណបបានឲ្យដឹងថា បរិមាណនៃវិសាលភាពរបស់ទឹកក្រោមដី ដែលបានបាត់បង់វា គឺវាស្ថិតក្នុងបរិមាណមួយដែលច្រើនលើសលប់។ ប៉ុន្តែចំពោះអ្វីដែលមនុស្សជាច្រើនអាចធ្វើបាននាពេលនេះ គឺពួកគេមានតែព្យាយាមបង្កើនអណ្តូងទឹក និងអាងស្តុកទឹកតែប៉ុណ្ណោះ។

          បើយោងតាមរបាយការណ៍របស់ លោកសាស្ត្រាចារ្យម្នាក់នៃ សាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់តា បាបារ៉ា និងសហការីរបស់លោក ដែលប្រមូលចាប់តាំងពីឆ្នាំ 1980 បានឲ្យដឹងថា អាងស្តុកទឹកគឺមានប្រហែល 170,000 កន្លែងជុំវិញពិភពលោក។ ដោយក្នុងនោះគឺមានប្រហែល 1,700 កន្លែង ដែលមានទំហំធំជាងគេបំផុតនៅក្នុងពិភពលោក។

យ៉ាងណាមិញចំពោះទិន្នន័យនៃអណ្តូង វាត្រូវបានក្រុមការងាររបស់លោកសាស្ត្រាចារបានសន្និដ្ឋានថា ការបាត់បង់ទឹកក្រោមដី វាហាក់ដូចជាត្រូវបានពន្លឿនយ៉ាងលឿនបំផុត។ ព្រោះក្នុងនោះចំនួនទឹកប្រមាណ 12 ភាគរយនៃអាងស្តុកទឹកគឺកំពុងតែធ្លាក់ចុះជាងកន្លះម៉ែត្រក្នុងមួយឆ្នាំ។ ហើយនៅក្នុង 36 ភាគរយនៃប្រព័ន្ធអាងទឹក កម្រិតទឹកកំពុងធ្លាក់ចុះប្រហែលមួយភាគដប់នៃម៉ែត្រក្នុងមួយឆ្នាំ។

ចំពោះការបាត់នេះផងដែរ វាបានធ្វើមានផលប៉ះពាល់ដល់តំបន់មួយចំនួននៅក្នុងពិភពលោក បានទទួលរងនូវភាពស្ងួតហួតហែងជាងគេបំផុតនោះរួមមាន៖ ប្រទេសឈីលី អ៊ីរ៉ង់ និងភាគខាងលិចនៃសហរដ្ឋអាមេរិកជាដើម។

បើទោះជាយ៉ាងណាក៏ដោយ ការសិក្សាក៏បាននិយាយទៀតថា ការឡើងកំដៅនៃផែនដី វានិងបង្កឲ្យផ្នែកណាខ្លះនៃពិភពលោកដែលប្រឈមនឹងហានិភ័យបំផុតនៃការខ្វះខាតទឹក ដែលអាចនឹងធ្វើឲ្យមានអ្នកចំណាកស្រុក ឬក៏ផ្លាស់ប្តូរទីលំនៅ ជាពិសេសគឺបណ្តាលប្រទេសទាំងឡាយណាដែលមានប្រាក់ចំនូលទាប និងមធ្យម។

scroll to top