H&M បានតែងតាំង CEO ថ្មី ខណៈដែលប្រាក់ចំណេញកាន់តែធ្លាក់ចុះ

កាលពីថ្ងៃទី ៣១ ខែមករា ក្រុមហ៊ុនលក់សម្លៀកបំពាក់ទាន់សម័យ H&M  (Hennes & Mauritz)  បានធ្វើឲ្យក្រុមអ្នកវិនិយោគជាច្រើននៅក្នុងពិភពលោកមានការភ្ញាក់ផ្អើជាខ្លាំង បន្ទាប់ពីខ្លួនបានប្រកាសនាយកប្រតិបត្តិថ្មីភ្លាមៗ គឺបន្ទាប់ពីប្រាក់ចំណេញទាបជាងការរំពឹងទុកនៅក្នុងត្រីមាសទីបួន នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤។

 លោកស្រី Helena Helmersson ត្រូវបានចាកចេញពីតំណែង បន្ទាប់ពីលោកស្រីបាននិយាយថា តួនាទីនេះវាបានទាមទារឲ្យចំណាយពេលផ្ទាល់ខ្លួនខ្លាំងពេក។

ក្រុមហ៊ុនលក់សំលៀកបំពាក់ ដែលធ្លាប់បានចុះបញ្ជីថាខ្លួនគឺជាអ្នកលក់ធំជាងគេទីពីរនៅក្នុងពិភពលោកគឺមានទស្សនវិស្ស័យផ្តោតទៅលើប្រាក់ចំណេញជាងការកាត់បន្ថយតម្លៃ ហេតុដូច្នេះហើយទើបនៅក្នុងទីផ្សានាពេលបច្ចុប្បន្នអ្នកលក់រាយរបស់ H&M មិនអាចយកឈ្នះដៃគូប្រកួតប្រជែង។

គួររំលឹកថា កាលពីក្នុងកំឡុងពេលដែលលោកស្រី Helena Helmersson កាន់មុខដំណែងជា CEO ប្រាក់ចំណេញរបស់ក្រុមហ៊ុននៅត្រីមាសទី 4 បានធ្លាក់ចុះរហូតដល់ 7.2% បើយើងធៀបនឹងត្រីមាសទីបី។

ការវាស់វែងជាសាច់ប្រាក់របស់ ក្រុមហ៊ុន H&M បានឲ្យដឹងថា ចាប់ពីការលក់នៅថ្ងៃទី 1 ខែធ្នូដល់ថ្ងៃទី 29 ខែមករា វាគឺជាការលក់ដែលធ្លាក់ចុះខ្លាំងបំផុត បើយើងធៀបដូចគ្នាទៅនឹងឆ្នាំមុន ប្រាក់ចំណូលវាបានធ្លាក់រហូតដល់ 4% តែកាលពីឆ្នាំមុនគឺមានការកើនឡើងប្រមាណ 5% ។

បើទោះជាយ៉ាងណាក៏ដោយ ការប្រកាសប្រាក់ចំណេញរបស់ H&M នៅត្រីមាសទី 4 នេះ វាគឺជាំចំនួនដែលមានតម្លៃជាទឹកប្រាក់ត្រឹមតែ 415.4 លានដុល្លារតែប៉ុណ្ណោះ វាមិនមែនជាចំនួនដែលអ្នកវិនិយោគនៅក្នុងក្រុមហ៊ុនមួយនេះចង់បាននោះទេ។ ប៉ុន្តែផ្ទុយទៅវិញបន្ទាប់ពីការចាកចេញរបស់លោកស្រី Helena ភាគហ៊ុនរបស់ក្រុមហ៊ុន H&M បែរជាបានធ្លាក់ចុះរហូតដល់ទៅ 9 ភាគរយឯណោះ។

 យ៉ាងណាមិញការមកដល់របស់លោក Daniel Erver ដែលមានវ័យ ៤២ឆ្នាំ និងជាបុគ្គលិកដែលបម្រើការឲ្យក្រុមហ៊ុនច្រើនជាំង១៨ ឆ្នាំនោះ វាត្រូវបានម្ចាស់ភាគហ៊ុនជាច្រើនបានរំពឹងទុកថា ក្រុមហ៊ុន H&M ត្រូវតែបង្កើនការលក់យ៉ាងតិចចន្លោះពី10-15 ភាគរយក្នុងមួយឆ្នាំ ដោយបូករួមទាំងប្រាក់ចំណេញដែលខ្ពស់បំផុត។

រាល់សមាជិករបស់ក្រុមហ៊ុនបានលើកឡើងទៀតថា ការបន្ថែមម៉ាកយីហោពីលើ H&M ដូចជា COS, Arket, & Other Stories និង Monki វាគួរតែជាលក្ខខណ្ឌដ៏ពិសេស សម្រាប់ CEO ក្នុងការធ្វើឲ្យមនាកំណើនប្រាក់ចំណេញ និងនិរន្តរភាពនាឆ្នាំ 2024។

ប្រទេសកូរ៉េខាងត្បូង អាចនិងខ្វះថវិកាសម្រាប់ប្រើប្រាស់ គឺបន្ទាប់ពីប្រាក់ចំណូលពន្ធក្នុងឆ្នាំ 2023 បានធ្លាក់ចុះយ៉ាងកំហុគ

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា ប្រាក់ចំណូលពន្ធរបស់ប្រទេសខ្លួន កាលពីឆ្នាំ ២០២៣បានធ្លាក់ចុះប្រមាណ 51.9 ពាន់ពាន់លានវ៉ុន (38.89 ពាន់លានដុល្លារសហរដ្ឋអាមេរិក)ខាងក្រសួងបាននិយាយទៀតថា ការធ្លាក់ចុះគឺបណ្តាលមកពីការធ្លាក់ចុះនៃសកម្មភាពសាជីវកម្ម និងបញ្ហាទីផ្សារអចលនទ្រព្យ នេះបើយោងតាមការចុះផ្សាយរបស់យ៉ុនហាប់ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤។  

បើយោងតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុខាងលើនេះដដែលបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលអាចទទួលបានចំណូលមកពីការប្រមូលពន្ធត្រឹមតែ 344.1 ពាន់ពាន់លានវ៉ុនប៉ុណ្ណោះកាលពីក្នុងឆ្នាំ 2023 ការធ្លាក់ចុះគឺស្មើនឹង 13.1 ភាគរយ បើយើងធៀបនឹងឆ្នាំ២០២២។

ខាងក្រសួងបានព្យាករណ៍រថា ការធ្លាក់ចុះក្នុងឆ្នាំ២០២៣ វានិងធ្វើឲ្យប្រទេសរងនូវការខ្វះខាតប្រមាណ 56.4 ពាន់ពាន់លានវ៉ុន ហើយវាក៏ជាសញ្ញាថ្មីដែលតម្រូវឲ្យរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត។ យ៉ាងណាមិញចំពោះការធ្លាក់ចុះនៃប្រាក់ចំណូលពន្ធប្រចាំឆ្នាំ វាត្រូវបានក្រុមអ្នកជំនាញនិយាយថា គឺដោយសារតែការធ្លាក់ចុះនៃពន្ធសាជីវកម្ម ស្របពេលដែលពិភពលោកកំពុងតែប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។

គួរបញ្ជាក់ថាការធ្លាក់ចុះនៃការប្រមូលពន្ធសាជីវកម្មក្នុងឆ្នាំ២០២៣ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ 23.2 ពាន់ពាន់លានវ៉ុន ឬស្មើនឹង 22.4 ភាគរយនោះ គឺវាបានកើតឡើងបន្ទាប់ពីឆមាសទីមួយនៃឆ្នាំមុន ប្រាក់ចំណេញនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីរួមបញ្ចូលគ្នាទាំងនោះវាបានធ្លាក់ចុះ 70.4 ភាគរយរួចទៅហើយ ទើបធ្វើពន្ធលើប្រាក់ចំណូលវាបានថយចុះដូចគ្នា។

ក្រុមអ្នកជំនាញបានព្យាករណ៍ក្នុង២០២៤​ ថា ប្រសិនបើតម្រូវនៅតែបន្តធ្លាក់ចុះ ចំណូលរបស់ពាណិជ្ជករក៏ធ្លាក់ចុះ បន្ទាប់មកប្រាក់ពន្ធក៏ថយទៅតាមហ្នឹងដែរ។ ប្រសិនបើយើងចង់ឲ្យទីផ្សាមានដំណើរការល្អ វាត្រូវតែមានការបញ្ជាទិញកើតឡើងជាមុនសិន។

រុស្ស៊ី កំពុងជំរុញវត្តមានរបស់ខ្លួននៅសមុទ្រ ចិនខាងត្បូង ដើម្បីប្រជែងជាមួយ អាមេរិក

កងទ័ពជើងទឹករុស្ស៊ីបានធ្វើសមយុទ្ធប្រឆាំងនឹងនាវាមុជទឹក នៅក្នុងសមុទ្រចិនខាងត្បូងកាលពីកាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពីថ្ងៃទី ៣០ ខែមករា​ ឆ្នាំ២០២៤។

គួរបញ្ជាក់ថា សមយុទ្ធរួមគ្នាលើកនេះគឺបានកើតឡើងនៅពេលដែលភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូងកាន់តែឡើងកំដៅ ខណៈដែលខាងទីក្រុងប៉េកាំងបានទាមទាអធិបតេយ្យភាពលើដែនសមុទ្រស្ទើរទាំងស្រុងនោះ វាក៏បានធ្វើឱ្យមានការប្រឈមមុខគ្នាកាន់តែខ្លាំងឡើងរវាងកងកម្លាំងដែនសមុទ្ររបស់ចិន និងភាគីនៃសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ដែលជាសម្ព័ន្ធមិត្តរបស់ហ្វីលីពីន។

ប្រាក់ចំណូលដែលបានមកពីការឆ្លងកាត់ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ 5.3 ពាន់ពាន់លានដុល្លារ វាត្រូវបានគេប៉ាន់ស្មានថា វាគឺជាមូលហេតុចម្បងនៃភាពតានតឹង។ 

បើយោងតាមរយៈលោក Jan Kallberg សហការីជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់ការវិភាគគោលនយោបាយអឺរ៉ុប និងជាសហការីនៅវិទ្យាស្ថាន Army Cyber ​​Institute នៅ West Point បាននិយាយប្រាប់ Newsweek ថា ទីក្រុងម៉ូស្គូទំនងជាមានបំណងធ្វើសមយុទ្ធនៅទីធ្លាខាងក្រោយរបស់ប្រទេសចិន។ លោកបានមានប្រសាសន៍ទៀតថា ” រុស្ស៊ី ប្រហែលជាចង់ទទួលយកឥទ្ធិពលនយោបាយពីខាងប្រទេសចិន ព្រោះថាទីតាំងមួយនេះ វាពិតជាអំណោយផលដល់រុស្ស៊ី ការបង្ហាញឲ្យសហរដ្ឋអាមេរិកបានដឹងថា ខ្លួនគឺមានសមត្ថភាពផលិត និងស្តុកគ្រាប់មីស៊ីល កាំភ្លើងធំដោយខ្លួនឯង ហេតុដូច្នេះហើយរុស្ស៊ីត្រូវតែស្វែងរកដៃគូភូមិសាស្ត្រនយោបាយណាមួយដែលរឹងមាំ” ។

យ៉ាងណាមិញចំពោះសង្រ្គាមដែលកំពុងបន្តជាមួយអ៊ុយក្រែន វាក៏បានបង្ខំឱ្យរុស្ស៊ីត្រូវស្វែងរកមើលកន្លែងផ្សេងទៀតដើម្បីបំពេញឡើងវិញនូវអាវុធដើម្បីបន្តប្រយុទ្ធ និងការស្វែងរកអ្នកផ្គត់ផ្គង់បន្តដូចជាកូរ៉េខាងជើង ជាដើម។

ភាពឯកោរបស់រុស្ស៊ីគឺបានចាប់ផ្តើមតាំងពីការឈ្លានពានទៅលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ 2022 មកម្ល៉េះ ដើម្បីទប់ទល់នឹងការដាក់ទណ្ឌកម្មរបស់បស្ចិមប្រទេស និងសហរដ្ឋអាមេរិក រុស្ស៊ីមានជម្រើសតែមួយគត់គឺគាំទ្រមេដឹកនាំទីក្រុងប៉េកាំង។

ប្រទេសចិនបានក្លាយទៅជាប្រទេសដ៏មានឥទ្ធិពលបំផុតលើប្រទេសរុស្ស៊ី ខណៈដែលមេដឹកនាំវិមានក្រឹមឡាំងកំពុងត្រូវការចំណូលដើម្បីបន្តខ្សែប្រយុទ្ធ ក៏ដូចជាការអភិវឌ្ឍបច្ចេកវិទ្យាអាវុធរបស់ខ្លួននោះ។ លោក Jan Kallberg បាននិយាយទៀតថា បច្ចុប្បន្នរុស្ស៊ីបានក្លាយទៅជាប្រទេសមួយដែលកំពុងតែនាំមុខគេលើបច្ចេកវិទ្យានាវាមុជទឹក ហើយវាក៏បានធ្វើឲ្យរុស្ស៊ីបានលុបចោលទាំងស្រុងនៅទាហ៊ានថ្មើរជើងផ្លូវទឹកទាំងអស់របស់ខ្លួនដែលនៅអ៊ុយក្រែន។ សមត្ថផលទាំងអស់នេះហើយ គឺជាអ្វីដែលលោកពូទីន ចង់បង្ហាញថា វាគឺជាកក្តាដែលនាំឲ្យរុស្ស៊ី-ចិន មានមិត្តភាពយូអង្វែង។

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសថៃ បានបដិសេធ ជុំវិញ​ការ​ត្រួតពិនិត្យ​ផ្ទះ​របស់លោក ​ប្រាយុទ្ធ

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសថៃគឺលោក Sutin Klungsang បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធរបស់លោកមិនបានកំណត់គោលដៅទៅលើសមាជិកសភាណាម្នាក់ដែលមកពីគណបក្សកៅក្រៃនោះទេ។ ការលើកឡើងនេះគឺបានកើតឡើងបន្ទាប់ពី កងកំលាំងរបស់លោក  Sutin ត្រូវបានគេស្នើសុំឲ្យចុះត្រួតពិនិត្យគេហដ្ឋាន ក៏ដូចជាបន្ទាយកងទ័ព របស់អតីតនាយករដ្ឋមន្ត្រី លោក Prayut Chan-o-cha កាលពីសប្តាហ៍មុន នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤។

លោក Sutin Klungsang បាននិយាយប្រាប់កាសែតបាងកកថា កងកម្លាំងប្រដាប់អាវុធរបស់លោកពិតជាមិនបានប្រើប្រាស់អាវុធណាមួយទៅលើលោក Jirat Thongsuwan សមាជិកសភា Chachoengsao ដែលបានអំពាវនាវឱ្យធ្វើដំណើរ ទៅកាន់គេហដ្ឋានរបស់លោកឧត្តមសេនីយ៍ Prayut ដើម្បីពិនិត្យមើលរបៀបរស់នៅរបស់គាត់ចាប់តាំងពីថ្ងៃដែលលោកបានបញ្ចប់ពីតំណែងជានាយករដ្ឋមន្ត្រី។

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសថៃ​បាន​ថ្លែងទៅកាន់ជនរួមជាតិ​ថា​៖ «​កង​កម្លាំង​ប្រដាប់​អាវុធ​របស់លោក និងមិនអាចចាប់អ្នកណាម្នាក់ឡើយ ប្រសិនបើអ្នកមិនប្រព្រឹត្តខុស ដូច្នេះហើយសូមអ្នកកំបារម្មណ៍។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនលោក Jirat បានស្នើឱ្យក្រសួងការពារជាតិចុះទៅត្រួតពិនិត្យរបស់ឧត្តមសេនីយ៍ Prayut ដែលយើងស្គាល់ថា វាគឺជាកន្លែងដែលគាត់បន្តរស់នៅដើម្បីត្រៀមចូលនិវត្តន៍ពីយោធា និងកិច្ចការនយោបាយ ព្រោះថាឥឡូវនេះរូបលោកគឺជា​ទីប្រឹក្សា​ឯក​ជនម្នាក់តែប៉ុណ្ណោះ។

មេដឹកនាំគណបក្ស United Thai Nation គឺលោកឧត្តមសេនីយ៍ Prayut ធ្លាប់មានការអនុវត្តមិនល្អកន្លងមកគឺជុំវិញការបោះឆ្នោតសកលកាលពីឆ្នាំមុន ប៉ុន្តែលោកបែរជានៅតែអាចចូលរួមជាមួយរដ្ឋាភិបាលចម្រុះនាពេលបច្ចុប្បន្នដោយគ្មានបញ្ហា។

ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក្នុងនាមលោក Sutin ជារដ្ឋមន្ត្រីការពារជាតិ លោកបានចោទសួរពីហេតុផលរបស់លោក Jirat ក្នុងការទាមទារឱ្យមានការត្រួតពិនិត្យ។ ដោយលោក​បាន​និយាយបន្ត​ថា​៖ ចំពោះសំណួរមួយនេះ ​គឺលោកគ្រាន់តែចង់បញ្ជាក់​ថា ​តើ​វា​សមរម្យ​ឬដែរក៏​អត់ ខណៈដែលលោក ប្រាយុទ្ធបានរក្សាភាពស្ងៀមស្ងាត់នោះ​?

គួររំលឹកថាកាលពីសប្តាហ៍មុន លោក Jirat បាននិយាយថា គាត់មិនយល់ពីមូលហេតុដែលគាត់ត្រូវបានគេរិៈគន់ ក្នុងករណីលោកបានអំពាវនាវឱ្យថ្នាក់ដឹកនាំចុះទៅត្រួតពិនិត្យគេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រីនោះទេ បើទោះជាលោកបានបង្ហាញឯកសារមួយចំនួនរួចហើយនោះ ។

scroll to top