ការទទួលទានស្រាក្រហមវានឹងបង្កឱ្យអ្នកឈឺក្បាល តើពិតដែរឬទេ?

មានការសិក្សាមួយដោយក្រុមអ្នកវិទ្យាសាស្ត្រ៖ មនុស្សជាច្រើនបានត្អូញត្អែរថា ពួកគេតែងតែឈឺក្បាល បន្ទាប់ពីទទួលទានស្រាក្រហម។

បើយោងតាមការសិក្សារបស់លោក Morris Levin សាស្ត្រាចារ្យផ្នែកសរសៃប្រសាទ និងជានាយកមជ្ឈមណ្ឌលឈឺក្បាលនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់ហ្វ្រាន់ស៊ីស្កូ បាន និយាយថា មានមនុស្សប្រហែលជារាប់លាននាក់ ឬក៏ច្រើនជាងនេះ គឺបានទទួលរងនូវការឈឺក្បាល បន្ទាប់ពីពួកគេបានផឹកគ្រឿងស្រវឹងតួរយ៉ាងដូចជាស្រាក្រហមជាដើម។

បើយោងតាមការរៀបរាប់ពីលោកវិជ្ជបណ្ឌិត Chia-Chun Chiang អ្នកឯកទេសខាងជំងឺឈឺក្បាល និងជាជំនួយការសាស្រ្តាចារ្យផ្នែកសរសៃប្រសាទនៅ Mayo Clinic បាននិយាយថា ការសិក្សារបស់ពួកគេកន្លងមកដែលផ្តោតពិសេសទៅលើមនុស្សដែលមានជំងឺឈឺក្បាលប្រកាំងប្រមាណ 2,200 នាក់ យើងបានរកឃើញថា  1 ក្នុងចំណោម 3 នាក់ គឺមានជំងឺមួយនេះបន្ទាប់ពីពួកគេបានទទួលទានស្រាបៀ ដែលស្មើនឹង ២៨ ភាគរយ ប៉ុន្តែមនុស្ស78 ភាគរយផ្សេងទៀត គឺកើតឡើងបន្ទាប់ពីពួកគេបានទទួលទានស្រាក្រហមទៅវិញ។

អ្នកជំនាញបានបង្ហាញពីសម្មតិកម្មមួយចំនួនបន្ថែមពីលើតួរលេខខាងលើទៀតថា នៅក្នុងស្រាក្រហមអាចនាំឱ្យយើងឈឺក្បាលវាគឺជារឿងពិត ប៉ុន្តែចំពោះមូលហេតុនៃសារធាតុបង្ករ ក្រុមអ្នកជំនាញក៏មិនអាចស្វែងរកអំណះអំណាងណាមួយឲ្យបានច្បាស់លាស់នៅឡើយ។

ដោយក្នុងនោះ លោក Aaron White ទីប្រឹក្សាវិទ្យាសាស្ត្រជាន់ខ្ពស់របស់នាយកវិទ្យាស្ថានជាតិស្តីពីការប្រើប្រាស់គ្រឿងស្រវឹង និងការសេពគ្រឿងស្រវឹងបាន និយាយថា “របៀបដែលគ្រឿងស្រវឹងបង្កឱ្យមានការឈឺក្បាល នាពេលនេះវាគ្រាន់តែជាសំនួរមួយ ដែលយើងមិនទាន់អាចស្វែងរកចម្លើយឲ្យបានក្បោះក្បាយនោះទែ។

តែបើទោះជាយ៉ាងណាក៏ដោយចំពោះអង់ស៊ីម និងថ្លើមគឺវាមានទួនាទីទៅបំប្លែងជាតិអាល់កុល ឬអេតាណុល (អាសេតាល់ដេអ៊ីត) ដែលជាសារធាតុពុលដោយស្វ័យប្រវត្តិក៏ពិតមែន។ ប៉ុន្តែនៅពេលដែល acetaldehyde មិនត្រូវបានបំបែកឱ្យបានត្រឹមត្រូវ វាអាចបង្ករឲ្យមានប្រតិកម្មអាកុល ហើយសារធាតុនេះហើយដែលជាអ្នករួមចំណែកនៃការឈឺក្បាល។ ដោយផ្អែកលើមូលហេតុទាំងអស់នោះហើយ ទើបអ្នកស្រាវជ្រាវបាននិយាយថា អាសេតាល់ដេអ៊ីតដែលស្ថិតក្នុងស្រាក្រហម ក៏អាចបង្កឱ្យឈឺក្បាលបានដែរ។

តើមានអ្វីទៀតដែលអ្នកគួរដឹង៖

មនុស្ស រួមទាំងអ្នកដែលមានដើមកំណើតអាស៊ីជាច្រើននាក់ ដែលខ្វះអង់ស៊ីម ដែលជាអ្នកមានទួនាទីទៅបំបែកអាសេតាល់ដេអ៊ីត អ្នកគួរតែជៀសវាងគ្រឿងស្រវឹង រួមទាំងស្រាក្រហមផងដែរ តែក៏មិនមែនសម្រាប់តែអ្នកមានជំងឺនោះទេ គឺសូម្បីអ្នក​ដែល​ឈឺក្បាល​​ម្តងម្កាល ក៏សូមជៀសវៀងការទទួលនូវគ្រឿងស្រវឹងគ្រប់ប្រភេទ បើទោះជាស្រាក្រហម​។

ការស្នើឲ្យមានការជៀសវាងនេះ គឺដោយសារតែក្រុមអ្នកស្រាវជ្រាវបានរកឃើញរួចហើយថា ការថយចុះនៃអង់ស៊ីម ការអន់ថយនូវសមត្ថភាពថ្លើម វាសុទ្ធសឹងតែបង្ករឡើងដោយសាការទទួលទានគ្រឿងស្រវឹង។

លោក Jeff Bezos បានប្រកាសលក់ភាគនៅក្នុង Amazon របស់ខ្លួនទាំំងអស់ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ $ 8.6 ពាន់

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos គ្រោងនឹងលក់ភាគហ៊ុនចំនួន 50 លានភាគហ៊ុននៃភាគហ៊ុន Amazon ទាំងមូលនាឆ្នាំបន្ទាប់ នេះបើយោងតាម ឯកសារបទប្បញ្ញត្តិ ដែលបានបង្ហោះ កាលពីថ្ងៃទី សុក្រ ដែលត្រូវបានគេធ្វើការកែសម្រួលឡើងវិញដោយក្រុមហ៊ុនសារព័ត៌មានលំដាប់ពិភពលោក CNN កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រភពខាងលើបានសរសេរថា ភាគហ៊ុនរបស់លោក Jeff Bezos Amazon នៅក្នុង Amazon គឺមានប្រមាណ ៥០ លានហ៊ុនដែលមានតម្លៃជាទឹកប្រាក់សរុបរហូតដល់ទៅ 8.6 ពាន់លានដុល្លារសហរដ្ឋអាមេរិក​ឯណោះ។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Amazon គឺបង្កើតឡើងនៅថ្ងៃទី 5 ខែកក្កដា ឆ្នាំ 1994 ដោយមហាលសេដ្ឋីលំដាប់លេខរៀងទី 3 នៅក្នុងពិភពលោកគឺលោក Jeff Bezos ។ Amazon.com គឺជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកមួយដ៏ពេញនិយមបំផុតនៅក្នុងពិភពលោក ដែលមហាលជនបានទទួលស្គាល់ថា វាគឺជាវេទិការលក់ផលិតផលស្ទើរតែគ្រប់ប្រភេទ។

យ៉ាងណាមិញការលក់ភាគហ៊ុនដែលជាការគ្រោងទុករបស់លោក Bezos វាក៏ជាការរួមបញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Amazon ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ គឺដោយសារតែច្បាប់របស់គណៈកម្មការមូលបត្រ បានតម្រូវឲ្យលោក Bezos ត្រូវតែលាតត្រដាងរឿងមួយនេះជាសាធារណៈ។ប្រភពដដែលបាននិយាយទៀតថា ដំណឹងខាងលើនេះ គឺបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនយក្សមួយនេះបានរាយការណ៍អំពីលទ្ធផលប្រចាំត្រីមាស ដោយក្នុងទិន្នន័យបានបង្ហាញថា ភាគហ៊ុនរបស់ Amazon គឺបានកើនឡើងប្រហែល 8% កាលពីថ្ងៃសុក្រ។

បើទោះជាយ៉ាងណាក៏ដោយលោក Bezos ដែលមានវ័យ 60 ឆ្នាំ បានសម្រេចចិត្តលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលគាត់បានបង្កើតឡើងនេះតាំងពីក្នុងឆ្នាំ 2021មកម្ល៉េះ។ ប៉ុន្តែដោយវាជាការស្រលាញ់ចូលចិត្ត លោក Bezos ក៏នៅបន្តកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៅ Amazon ដដែល។

តែប្រសិនបើយោងតាមពាក្យចចាមរ៉ាមមួយចំនួន បាននិយាយថា អ្នកដឹកនាំវេទិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក លោក Jeff Bezos និងគូរដណ្តឹងរបស់លោក ( Lauren Sanchez) គឺមានចំណូលចិត្តនិងមហិច្ចតាក្នុងការអភិវឌ្ឍន៍ទៅលើវិស័យអវកាសវិញម្តង តួយ៉ាងដូចជាការផ្តោតទៅលើក្រុមហ៊ុនឯកជនរបស់លោកមួយផ្សេងទៀត ដែលមានឈ្មោះថា  Blue Origin  ។

ចំពោះពាក្យចចាមរ៉ាមមួយនេះវាអាចជាការពិត ព្រោះបើយោងតាមរបាយការណ៍ប្រចាំដែលក្រុមការងារ CNN ប្រមូលបាន បាននិយាយថាលោក  Bezos បានអនុម័តផែនការជួញដូរដើម្បីលក់ភាគហ៊ុន Amazon រហូតដល់ 50 លានហ៊ុន ដោយមានគម្រោងបញ្ចប់នៅថ្ងៃទី 31 ខែមករា ឆ្នាំ 2025។

លើសពីនេះទៅទៀត បើយោងតាមក្រុមអ្នកជំនាញខាងទីផ្សាជាច្រើននៅក្នុងពិភពលោកបាននិយាយថា អ្វីៗទាំងអស់នាពេលនេះវាហាក់ដូចជាអំណោយផលយ៉ាងល្អសម្រាប់លោក Bezos ដើម្បីលក់ភាគហ៊ុនទាំងនោះ។ ព្រោះបើយោងតាមទិន្នន័យនិងរបាយការហិរញ្ញវត្ថុបានឲ្យដឹងថា ថ្វីត្បិតតែភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ធ្លាប់បានធ្លាក់ចុះក្នុងឆ្នាំ 2022 ក៏ពិតមែន ប៉ុន្តែមហាលសេដ្ឋីរូបនេះនៅតែស្តារស្ថានភាពឡើងមកវិញដោយគ្មានបញ្ហា។ ហើយអ្វីដែលកាន់តែអស្ចារ្យការសោចស្រង់ទាំងនោះគឺមិនត្រឹមតែធ្វើឲ្យភាគហ៊ុនរបស់វេទិកាអនឡានមួយនេះមានអាចទទួលបាននូវតម្លៃខ្ពស់ឡើងមកវិញទេ វាក៏បានកើនឡើងយ៉ាងឆាប់រហ័សគឺប្រហែល 90% ប្រសិនបើយើងគិតចាប់តាំងពីភាគហ៊ុនបានធ្លាក់ចុះមកត្រឹមតម្លៃ 84 ដុល្លារក្នុងមួយហ៊ុនកាលពីក្នុងខែធ្នូ ឆ្នាំ 2022។

ប្រសិនបើយើងនិយាយអំពីការផ្លាស់ប្តូរទីតាំងរបស់ក្រុហ៊ុនរបស់លោក Bezos  ពីរដ្ឋ Washington ទៅកាន់រដ្ឋ Florida វិញនោះ គឺមានន័យថាគាត់អាចជៀសវាងបង់ពន្ធជូនរដ្ឋសម្រាប់ការលក់ភាគហ៊ុនមួយនេះថែមទៀតផង។ ព្រោះបច្ចុប្បន្នរដ្ឋផ្លរីដាមិនមានការគិតពន្ធលើការបង្កើនដើមទុនទេ ហេតុដូច្នេះហើយលោកត្រូវតែប្តូរទីតាំង បើទោះជាលោកមាន​កំណើតនៅក្នុង​រដ្ឋ Washington ក៏ដោយ។ក្នុងនាមជាអ្នករកស៊ីដ៏ឆ្លាតវ៉ៃម្នាក់ លោក Bezos  តែងប្រកាន់ភ្ជាប់នូវវិធានការមួយដែលធ្វើយ៉ាងណាដើម្បីតែការបង្កើនប្រាក់ចំនេញជានិច្ច នេះបើយោងតាមអត្ថបទដែលបានចុះផ្សាយដោយ Seattle Times។

អារ៉ាប៊ីសាអូឌីត បានបង្ហាញពីតំបន់ដែលកំពុងតែពេញនិយមជាងគេបំផុត

តើក្នុងឆ្នាំ២០២៤ នេះឧបទ្វីបអារ៉ាប់បានក្លាយទៅជាតំបន់ដែលមានភាពទាក់ទាញបំផុតមែនដែរឬទេ?

បន្ទាប់ពីមានការចុះផ្សាយមួយកាលពីដើមឆ្នាំ២០២៤ បាននិយាយថា ប្រទេសអារ៉ាប៊ីបានវ៉ាដាច់ GIC របស់សិង្ហបុរី  គឺបន្ទាប់ពីខ្លួនបានប្រមូលមូលនិធិទ្រព្យសម្បត្តិរបស់ក្រុមអ្នកវិនិយោគនៅក្នុងពិភពលោក អស់រយៈពេលប្រាំមួយឆ្នាំកន្លងមក។

ប្រទេសអារ៉ាប៊ីសាអូឌីត ដែលយើងធ្លាប់តែល្បីថា ជាប្រទេសដែលនាំចេញប្រេងទៅកាន់ពិភពលោកធំជាងគេទី ២ បានទទួលនូវការរីកចម្រើនគួរឲ្យកត់សម្គាល់។ នៅក្នុងឆ្នាំ២០១៧ បើយើងគិតចាប់តាំងពីស្តេច Salman bin Abdulaziz បានតែងតាំងបុត្រាទី១ ដែលមានព្រះនាមថា Mohammed bin Salman ឲ្យក្លាយទៅជាអនុព្រះរាជទាយាទ ក្រុមអ្នកសារព័ត៌មានធំៗជាច្រើននៅក្នុងពិភពលោកបានសរសេរថា  ការធ្វើកំណែទម្រង់របស់អ្នកអង្គម្ចាស់ Mohammed bin Salman នៅក្នុងសង្គម និងសេដ្ឋកិច្ច គឺដើម្បីកាត់បន្ថយការពឹងផ្អែករបស់ទៅលើការនាំចេញប្រេង តែទ្រង់នឹងធ្វើឲ្យប្រទេសមួយនេះសម្បូរទៅដោយក្រុមអ្នកវិនិយោគ ការតាមទាន់នូវបច្ចេកវិទ្យា ជាពិសេសជាងនេះទៅទៀតទ្រង់បានផ្តោតទៅលើឧស្សាហកម្មគ្មានផ្សែងវិញម្តង។

បើយោងទៅតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថារាល់កំណែរទម្រង់ខាងលើរបស់អ្នកអង្គម្ចាស់  Mohammed bin Salman  គឺគេបានចាប់អារម្មណ៍ឃើញថា ផ្នែកវិស័យទេសចរណ៍នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយនឹងការកើនឡើងជាមធ្យមប្រមាណ ១១%ជារៀងរាល់ឆ្នាំ។ ដោយក្នុងនោះខាងក្រសួងទេសចរណ៍របស់អារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសរបស់ខ្លួននឹងទទួលបាននូវភ្ញៀវអន្តរជាតិយ៉ាងតិច 22 លាននាក់នៅឆ្នាំ 2025។ 

យ៉ាងណាមិញក្រៅពីតំបន់ទេសចរណ៍ដែលមានឈ្មោះល្បីនៅអារ៉ាប៊ីសាអូឌីតដូចជាការមុជទឹក សមុទ្រក្រហម និង ការទស្សនាប្រាសាទបុរាណជាដើម។ តែឥឡូវនេះ ក្រសួងទេសចរណ៍របស់ប្រទេសមួយនេះបានបង្ហាញពីតំបន់កំសាន្តថ្មីរបស់ខ្លួនមួយបន្ថែមទៀតហើយ នោះ គឺជាវាលខ្សាច់ Hisma។

តើអ្នកយល់យ៉ាងណាដែរចំពោះពាក្យថា វាលខ្សាច់?

ភ្នំ និងវាលខ្សាច់ Hisma គឺមានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសអារ៉ាប៊ីសាអូឌីត វាគឺជាជម្រកនៃសិលាចារឹកអារ៉ាប់ដែលបានឆ្លាក់រូបកុលសម្ព័ន្ធបុរាណជាច្រើនដែលមានអាយុកាលជាង 2,600 ឆ្នាំ។

វត្ថុបុរាណវាគឺជាសំណុលនៃរឿងរ៉ាវដែលបានកើតឡើងក្នុងអតីតកាល តែអ្វីដែលកាន់តែអស្ចារ្យនោះ គឺនៅលើភ្នំ តែចំពោះមនុស្សនៅសម័យដើមក៏អាចបង្កើតឲ្យក្លាយផ្លូវពាណិជ្ជកម្មសម្រាប់យានជំនិៈបានដែរ ជាឧទាហរណ៍កាលពីសម័យមុន អ្នករស់នៅទីនោះតែងតែធ្វើដំណើរដោយសត្វអូដ្ឋដើម្បីឆ្លងកាត់ភ្នំនិងវាលខ្សាច់ជាដើម  ។
          បើយោងតាមរយៈលោក Salma Hawsawi ដែលជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្របុរាណនៅសកលវិទ្យាល័យ King Saud បាននិយាយរៀបរាប់ថា ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាព្រះរាជាណាចក្រមួយដែលសម្បូរទៅដោយភស្ដុតាងបុរាណវិទ្យានៃអរិយធម៌បុរាណ។ ព្រោះថាស្លាកស្នាមដែលបន្សល់ទុកនោះ បានបង្ហាញឲ្យយើងឃើញពីការរីកចម្រើនរបស់មនុស្សជំនាន់មុន។ អារ៉ាប៊ីសាអូឌីតគឺជាប្រទេសដែលអំណោយផលខាងផ្នែកភូមិសាស្ត្រ និងអាកាសធាតុ ថ្វីត្បិតតែវាជា​វាលទំនាប​ដែល​តូច​ចង្អៀត​តែវាមាន​ភ្នំ និង​ខ្ពង់រាប មាន​វាល​ខ្សាច់ តែបែរជាមាន​អូរ​»។
          យ៉ាងណាមិញចំពោះភាពខុសគ្នានៃភូមិសាស្ត្រ និងអាកាសធាតុក្នុងតំបន់ទាំងអស់នេះហើយ ទើបបង្កើតឲ្យប្រទេសនីមួយៗនៅក្នុងពិភពលោកមានអរិយធម៌ និងវប្បធម៌ខុសៗគ្នា។

បើយោងតាមការសម្ភាសដោយផ្ទាល់ពីក្រុមការងាររបស់ CNN ជាមួយនិងភ្ញៀវទេសចរណ៍ម្នាក់ដែលទៅបានទៅលេង Hisma បុសររូបនោះបាននិយាយថា៖ នៅពេលដែលលោក បានដេកនៅបាតទន្លេដែលបានស្ងួតហួតហែង គាត់មានអារម្មណ៍ថាទីនោះគឺមានទាំងកំដៅ និងខ្យល់ត្រជាក់ តែគាត់បានគិតថាវាគឺជាកក្តាធម្មជាតិតែប៉ុណ្ណោះ។ តែតាមពិតទៅវាមិនមែនដូចអ្វីដែលគាត់បានគិតនោះទេ អាកាសធាតុមួយនេះគឺកើតឡើងដោយតែ អារ៉ាប៊ីសាអូឌីតសម្បូរទៅដោយភាពចម្រុះដែលមិនគួរឱ្យជឿ តួរយ៉ាងដូចជា៖ ឥទ្ធិពលពីភ្នំភ្លើងខ្មៅ បរិយាកាសនៃវាលខ្សាច់ថ្មភក់ក្រហមដែលហ៊ុំព័ទ្ធទៅដោយជួរថ្មក្រានីតខ្ពស់ៗ និងព្រៃរមៀលរបស់អេហ្ស៊ីដែលនៅក្បែរនោះជាដើម ទើបវាបានធ្វើឲ្យ“អាកាសធាតុ និងសម្រស់ធម្មជាតិនៅទីនេះ គឺពិតជាមានភាពអស្ចារ្យ វាគឺជាតំបន់មជ្ឈិមបូព៌ាដែលល្អទាំងការរស់នៅ និងជាកន្លែងដែលជួយឲ្យយើងរំសាយនូវទុកកង្វលបានយ៉ាងល្អ។

មានមនុស្សជាច្រើនដែលបានទៅដល់តែងតែនិយាយថា អារ៉ាប៊ីសាអូឌីត ភាគច្រើនគឺជាវាលខ្សាច់ ប៉ុន្តែបែជាមានទេសភាពស្អាតហើយប្លែកៗជាច្រើនកន្លែង។ បើយោងតាមបុរសខាងលើដដែលបាននិយាយ​បន្ថែមទៀត​ថា​៖ «​ការ​ដើរ​លេង​នៅ​អារ៉ាប៊ីសាអូឌីត​ គឺសម្បូរទៅដោយវត្ថុដែលមាន​ព្រហ្មចារីជាងគេ ព្រោះរាល់វត្ថុ និងរបស់របរនៅនៅទីនោះភាគច្រើន មិនអនុញ្ញាតឲ្យយើង​ប៉ះ​ពាល់នោះទេ ប៉ុន្តែយើងក៏នៅតែទទួលបាននូវរម្មណ៍មួយដែលស្រស់ស្រាយ ក៏ព្រោះតែយើងបានទៅដល់ទីនោះ»។

ពូទីន៖ អាវុធ​របស់​ អាមេរិក​ ដែលផ្តល់ទៅឲ្យ អ៊ុយក្រែន បាន​ឆ្លង​កាត់​បន្ទាត់​ក្រហម​

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បាននិយាយថា ការស៊ើបអង្កេតដែលធ្វើឡើងដោយប្រទេសរបស់លោក បានរកឃើញថា ប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិក វាត្រូវបានអ៊ុយក្រែនយកទៅប្រើប្រាស់ដើម្បីបាញ់ទម្លាក់ យន្តហោះដឹកជញ្ជូនយោធារបស់ខ្លួន Ilyushin Il-76 ខណៈដែលយន្តនោះកំពុងបើកនៅក្នុងទឹកដីរបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពី ៣១ ខែមករា ឆ្នាំ២០២៤។

សង្រ្គាមកូនកាត់រវាងអ៊ុយក្រែន និងរុស្ស៊ីវាត្រូវបាន មន្ត្រីរបស់វិមានក្រឹមឡាំងបាននិយាយថា ការប្រើប្រាស់អាវុធរបស់លោកខាងលិច និងអាមេរិកដោយទីក្រុង Kyiv មកលើទឹកដីរុស្ស៊ី វាអាចបង្កើតបានជាការឆ្លងកាត់មួយ ដែលយើងហៅថា “បន្ទាត់ក្រហម” ហើយវាក៏បណ្តាលឱ្យមានការកើនឡើងនៃជម្លោះផងដែរ។

មន្ត្រីវិមានក្រឹមឡាំងបាននិយាយទៀតថា តាមពិតទៅការឆ្លងបន្ទាត់ក្រហម វាបានកើតឡើងចាប់ពីមានការផ្តល់អាវុធរយៈចម្ងាយឆ្ងាយដោយចក្រភពអង់គ្លេសមកម្ល៉េះ។ ហេតុដូច្នេះហើយ វិមានក្រឹមឡាំងអាចនិងមិនស្ទាក់ស្ទើរក្នុងការឆ្លើយតបទៅវិញនោះទេ ព្រោះថាទាំងសហរដ្ឋអាមេរិក និងពួកលោកខាងលិច បានព្យាយាមផ្គត់ផ្គង់សព្វាវុធគ្រប់ប្រភេទដល់ទីក្រុងគីវកន្លងមក រុស្ស៊ីគឺមានហេតុផលគ្រប់គ្រាន់ក្នុងការឆ្លើយតបនិងសកម្មភាពរបស់ពួកគេ។

យ៉ាងណាមិញការធ្លាក់ យន្តហោះ Il-76 កាលពីថ្ងៃទី២៤ ខែមករា នៅតំបន់ Belgorod របស់រុស្ស៊ី ដែលមានទីតាំងស្ថិតនៅជិតព្រំដែនអ៊ុយក្រែន វាក៏បានទាក់ទាញចំណាប់អារម្មណ៍ពីអន្តរជាតិជាខ្លាំង។ ព្រោះគ្រប់​គ្នា​នៅ​លើ​យន្តហោះ​គឺត្រូវ​បាន​គេ​សម្លាប់ ហើយ​រុស្ស៊ី​បាន​អះអាង​ថា ក្នុងនោះគឺមាន​មាន​អ្នក​ទោស​សង្គ្រាម​អ៊ុយក្រែន​ចំនួន ៦៥ នាក់ ដែលត្រៀម​សម្រាប់​ការ​ដោះ​ដូរថែមទៀតផង។

ប៉ុន្តែបើទោះបីជាមានការអះអាងបែបនេះដោយភាគីរុស្ស៊ីយ៉ាងណាក្តី  ចំពោះភាគីអ៊ុយក្រែនបានឆ្លើយតបវិញថា ខ្លួន​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​ទម្លាក់​យន្តហោះ​នោះ​ទេ ។

បើយោងតាមកាសែត The Moscow Times បានសរសេរថា “ការបាញ់ទម្លាក់យន្តហោះរបស់ប្រទេសខ្លួន គឺជាការបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស Patriot របស់អាមេរិក” 

តែចំពោះក្រុមការងាររបស់ Newsweek គឺមិន​អាច​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​លើ​ការ​អះអាង​របស់​លោក Putin ទាក់ទង​នឹង​ការ​ស៊ើបអង្កេត​រុស្ស៊ី​លើ​ឧប្បត្តិហេតុ​នេះបានដែរទេ។

រាល់ការអត្ថធិប្បាយរបស់មេដឹកនាំរុស្ស៊ីតាមរយៈសេចក្តីរាយការណ៍បាននិយាយថា អ៊ុយក្រែនពិតជានៅពីក្រោយការបាញ់ទម្លាក់យន្តហោះ Il-76 ។ ហើយការធ្លាក់យន្តហោះ Il-76 នេះផងដែរវាត្រូវបានលោក Andrey Kartapolov ប្រធានគណៈកម្មាធិការការពារជាតិនៃសភារុស្ស៊ីបាននិយាយថា ប្រព័ន្ធ Patriot របស់អាមេរិក និងប្រព័ន្ធ Iris T ដែលផលិតដោយអាឡឺម៉ង់ វាប្រាកដជាមានមួយដែលចូលរួមប្រើប្រាស់ក្នុងឧបទ្ទវហេតុខាងលើនេះ។          លោក Kartapolov ក៏បាននិយាយផងដែរថា ទីក្រុងមូស្គូបានផ្តល់ការព្រមានដល់ទីក្រុង Kyiv រយៈពេល 15 នាទី មុនពេលយន្តហោះចូលទៅក្នុងតំបន់ដែលបានធ្លាក់។ ហេតុដូច្នេះហើយ ការស៊ើបអង្កេតបឋមរបស់រុស្ស៊ីដែលរាយការថា កាំជ្រួចប្រឆាំងយន្តហោះដែលបាញ់ចេញពីភូមិ Liptsy ដែលជាភូមិមួយក្នុងសង្កាត់ Kharkov នៃប្រទេសអ៊ុយក្រែន វាពិតជាអ្នកដែលបានបាញ់ទម្លាក់យន្តហោះនោះយ៉ាងពិតប្រាកដ។

លោក ពូទីន បាននិយាយថា “កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះរបស់ខ្លួន ដែលផ្ទុកទាហានចំនួន 65 នាក់ដើម្បីដោះដូរនោះ គឺត្រូវបានលោក ពូទីន ហៅទង្វើលនោះថា វាគឺជាអំពើឧក្រិដ្ឋកម្ម” ។

បើទោះជាយ៉ាងណាក៏ដោយ ខាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីឧបទ្ទវហេតុនេះ ប៉ុន្តែក្នុងនោះមានអ្នកជំនាញជាច្រើនបាននិយាយថា ខ្លួនមិនអាចផ្ទៀងផ្ទាត់ទៅលើការធ្លាក់យន្តហោះនោះបាននៅឡើយ។

scroll to top