មហាសេដ្ឋីទាំង 50 របស់ហុងកុងនាឆ្នាំ 2024៖ បានថយចុះនៃទ្រព្យសម្បត្តិគួរឲ្យចាប់អារម្មណ៍

ហុងកុងដែលធ្លាប់តែល្បីថា ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងកំពង់ផែពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ពិភពលោក គឺធ្លាប់បានទទួលនូវការកើនឡើងប្រមាណ 3.2% កាលពីក្នុងឆ្នាំ 2023  ប្រសិនបើយើងគិតត្រឹមពីការងើបឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩។ ក្រុមអ្នកជំនាញខាងសេដ្ឋកិច្ចបានរំពឹងទុកថា វិស័យអចលនទ្រព្យរបស់ទីក្រុងមួយនេះអាចនឹងនៅទ្រឹង ហើយចំណែកឯការនាំចេញវិញនឹងមានការធ្លាក់ចុះជាបន្តបន្ទាប់។ 

បើយោងតាមការចុះផ្សាយរបស់ Forbes កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានសរសេរថា សន្ទស្សន៍នៅក្នុងទីផ្សាភាគហ៊ុនដ៏បំផុតរបស់ហុងកុងដែលមានឈ្មោះថា Hang Seng បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំង 50 របស់ហុងកុងបានធ្លាក់ចុះរហូតដល់ទៅ 9% ឬស្មើនឹង 296 ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ជាសរុប នៅក្នុងបញ្ជីឈ្មោះសមាជិកទាំង 30 នាក់ វាត្រូវបានគេមើលឃើញថា ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីទាំងនោះគឺសុទ្ធសឹងតែធ្លាក់ចុះ បូករួមទាំងលោក Li Ka-shing ដែលជាអ្នកវិនិយោគកំពង់ផែម្នាក់ដ៏ធំបំផុត និងជាអ្នកអភិវឌ្ឍន៍ ព្រមទាំងជាប្រតិបត្តិករនៃអ្នកលក់រាយផ្នែកសុខភាព និងសម្រស់ដ៏ធំបំផុតនៅអាស៊ី និងអឺរ៉ុបដ៏ដោយ។លោក Li Ka-shing គាត់គឺជាមហាលសេដ្ឋីលេខមួយរបស់ហុងកុងម្នាក់ ហើយក៏ជាលំដាប់ថ្នាក់ទី ៣៣ នៅក្នុងពិភពលោកដែរនោះ គាត់ត្រូវបានគេធ្វើកំណត់សម្គាល់ថា លោក Li តែងតែរក្សាតំណែងរបស់ខ្លួនឲ្យនៅថេរជាច្រើនឆ្នាំកន្លងមកហើយ តែក្នុងរបាយការណ៍ចុងក្រោយនេះ លោកក៏នៅតែជួបការធ្លាក់ចុះនៃទ្រព្យសម្បត្តិរបស់ខ្លួនយ៉ាងតិចក៏ 36.2 ពាន់លានដុល្លារដែរ។

ទន្ទឹមនឹងនោះ ទស្សនាវដ្តីក៏បានចាប់អារម្មណ៍ទៅលើមហាសេដ្ឋីអចលនទ្រព្យផ្សេងមួយទៀត គឺលោក Lee Shau Kee នៅតែឈរនៅលេខ 2 ទោះបីជាទ្រព្យសម្បត្តិសុទ្ធរបស់គាត់ក៏ធ្លាក់ចុះដល់ 27 ពាន់លានដុល្លារ។ ភាគហ៊ុនរបស់ Henderson Land របស់គាត់ បានធ្លាក់ចុះប្រមាណ 30% នៅក្នុងទីផ្សារ បើទោះបីជាបច្ចុប្បន្នហុងកុងបានទទួលនូវភ្ញៀវទេសចរណ៍ល្អប្រសើរជាងមុនក៏ពិតមែន តែចំពោះអាជីវកម្មសណ្ឋាគាររបស់លោកក៏អាចទទួលបាននូវការកើនឡើងភ្លាមៗនោះឡើយ។

យ៉ាងណាមិញសម្រាប់មហាលសេដ្ឋីដែលឈរនៅលេខរៀង 3 នៃហុងកុង គាត់គឺជាមហាសេដ្ឋីអចលនទ្រព្យនិងគ្រឿងអលង្ការដែលមានឈ្មោះថា Henry Cheng ។ លោកគឺជាមហាលសេដ្ឋីម្នាក់ ដែលបានថយចុះនៃទ្រព្យសម្បត្តិសុទ្ធប្រហែលជិត 7 ពាន់លានដុល្លារ ហើយប្រសិនបើយើងគិតទាំងក្រុមគ្រួសាររបស់លោកវិញនោះ ការធ្លាក់ចុះនោះប្រហែលជា 22.1 ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។

គួរបញ្ជាក់ថា ចំពោះបញ្ជីចងក្រងខាងលើនេះផងដែរ វាត្រូវបានរៀបរៀងដោយក្រុមអ្នកជំនាញរបស់ Forbes ព្រមទាំងក្រុមអ្នកយកព័ត៌មានបុគ្គលជាច្រើននាក់ ក្រុមអ្នកវិភាគ ទីភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធ ក្រុមអ្នកសរសេរទិន្នន័យរបស់ភាគហ៊ុន ការប្រមូលទិន្នន័យពីមូលដ្ឋាន និងឯកសារពីប្រភពផ្សេងៗជាច្រើនទៀត។ យ៉ាងណាមិញសម្រាប់ទ្រព្យសម្បត្តិសុទ្ធ និងទួរលេខដែលបង្ហាញខាងលើ វាត្រូវបានក្រុមការងារ Forbes ផ្អែកលើតម្លៃភាគហ៊ុន និងអត្រាប្តូរប្រាក់គិតត្រឹមថ្ងៃបិទទីផ្សារនៅថ្ងៃទី 2 ខែកុម្ភៈ ហើយចំពោះតម្លៃសុទ្ធគឺយើងគិតទៅតាមពេលវេលាជាក់ស្តែងនៅលើ Forbes.com ដែលអាចឆ្លុះបញ្ចាំងពីការវាយតម្លៃផ្សេងៗគ្នាតិចតួច។ 

 ចំពោះរបាយការនៅក្នុងក្រុមហ៊ុនឯកជនគឺត្រូវបានគេវាយតម្លៃដោយប្រើសមាមាត្រហិរញ្ញវត្ថុ និងការប្រៀបធៀបផ្សេងទៀតជាមួយក្រុមហ៊ុនស្រដៀងគ្នាដែលត្រូវបានជួញដូរជាសាធារណៈ។ បញ្ជីនេះក៏អាចរួមបញ្ចូលពលរដ្ឋបរទេសដែលមានអាជីវកម្ម លំនៅដ្ឋាន ឬទំនាក់ទំនងផ្សេងទៀតជាមួយទីក្រុង ឬពលរដ្ឋដែលមិនរស់នៅក្នុងទីក្រុង ផងដែរ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក្រុមការងារ Forbes ក៏មានទំនាក់ទំនងជាមួយនិងអាជីវកម្មសំខាន់ៗ នៅក្នុងពិភពលោកដូចគ្នាដែរ។ សម្រាប់អ្នកកែសម្រួលរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានណាមួយ ឬដកចេញនូវបញ្ជីរាយនាមណាមួយ ប្រសិនយើងទទួលបាននូវការធ្វើបច្ចុប្បន្នភាព ឬដោយសារព័ត៌មានថ្មីណាមួយដែលជឿជាក់បាន។

នាយករដ្ឋមន្ត្រីថៃ៖ ឥឡូវនេះលោកបាន​ដឹងច្បាស់​ហើយ​ថា ​ហេតុ​អ្វី​ បានជាTaylor Swift មើលរំលង​ថៃ?

នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានសន្យាថា លោកនឹងនាំយកការប្រគុំតន្ត្រីកំពូលរបស់តារាចម្រៀងលំដាក់ថ្នាក់ពិភពលោក Taylor Swift យកមកកាន់ប្រទេសថៃនៅថ្ងៃណាមួយជាមិនខាន។ ការលើកឡើងនេះគឺបានកើតឡើង បន្ទាប់ពីលោក ស្រេតថា បានដឹងពីមូលហេតុយ៉ាងច្បាស់ថា ហេតុអ្វីបានជាតារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ មិនបានដាក់ប្រទេសថៃក្នុងដំណើរទេសចរណ៍ពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ កាសែតថៃបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤។

នាយករដ្ឋមន្ត្រីថៃ ព្រមទាំងរដ្ឋមន្ត្រីជាន់ខ្ពស់ទាំងអស់ បានប្រើប្រាស់វេទិកា iBusiness 2004 កាលពីថ្ងៃសុក្រ ដើម្បីចែករំលែកការយល់ដឹងអំពីការសន្ទនាជាមួយអ្នកផ្សព្វផ្សាយការប្រគុំតន្ត្រីសកលលោក Anschutz Entertainment Group (AEG) ហើយវាក៏ជាការចាប់ផ្តើមមួយ ដើម្បីបញ្ជាក់ថា លោក​ ស្រេតថា ពិតជាមានការប្តេជ្ញាចិត្តក្នុងការប្រែក្លាយប្រទេសថៃឲ្យក្លាយទៅជាមជ្ឈមណ្ឌលពិព័រណ៍ដ៏ពេញនិយមមួយនៅក្នុងអាស៊ីអាគ្នេយ៍។

បើយោងតាមការស្រង់សម្តី ពីលោក Srettha ដោយផ្ទាល់បានឲ្យដឹងថា ការខកខានក្នុងការប្រគំតន្រ្តីនៅក្នុងប្រទេសថៃ គឺបណ្តាលមកពីរដ្ឋាភិបាលរបស់ប្រទេសសិង្ហបុរីបានផ្តល់ហិរញ្ញប្បទានដល់ការប្រគុំតន្ត្រីរបស់ Taylor Swift ដោយផ្ទាល់ រហូតដល់ទៅ 2 លានទៅ 3 លានដុល្លារឯណោះក្នុងមួយកម្មវិធី ហើយវាក៏ជាថ្នូរនឹងការប្រគុំតន្ត្រីផ្តាច់មុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ថែមទៀតផង។

នាយករដ្ឋមន្ត្រីថៃបាននិយាយថា ការគាំទ្រផ្នែកហិរញ្ញវត្ថុបែបនេះ វាអាចបង្ហាញថា ការចំណាយលើការប្រគុំតន្ត្រីរបស់តារាល្បីៗលំដាប់ពិភពលោកគឺពិតជាមានតម្លៃខ្ពស់ ខណៈដែលប្រទេសរបស់យើងកំពុងតែត្រូវការភ្ញៀវទេសចរណ៍ឲ្យមកទស្សនាប្រទេសរបស់យើង។ ប្រសិនបើមានការប្រគុំតន្រ្តីមួយនេះ ពេលនោះទាំង”សណ្ឋាគារ អ្នកលក់រាយតាមដងផ្លូវ និងអ្នកផ្តល់សេវាកម្មដល់ភ្ញៀវជាដើមនោះ ប្រាកដជាទទួលបានប្រាក់ចំណូលខ្ពស់ក្នុងកំឡុងពេលមានតន្ត្រីទេសចរណ៍របស់ Taylor Swift ជាមិនខាន”។

លោកស្រេតថា បាននិយាយបន្តថា លោកបានអញ្ជើញនាយកប្រតិបត្តិ AEG សម្រាប់កិច្ចពិភាក្សានៅឯវិមានរដ្ឋាភិបាលកាលពីចន្ទ ទី ១២ ខែកុម្ភៈ គឺធ្វើឡើងក្នុងគោលបំណងដើម្បីទាក់ទាញការប្រគុំតន្ត្រីខ្នាតធំ និងពិធីបុណ្យលំដាប់ពិភពលោកទៅកាន់ប្រទេសថៃជាពិសេសតែម្តង។

ប៉ុន្តែអ្វីដែលជាការសោកស្តាយនាពេលនេះ គឺ Taylor Swift នឹងសម្តែងចំនួនប្រាំមួយកម្មវិធីនៃ Eras Tour នៅពហុកីឡដ្ឋានជាតិដែលមានកៅអីចំនួន 55,000 ក្នុងប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី 2-9 ខែមីនាជាមួយនឹងការសម្រាកពីរថ្ងៃនៅចន្លោះថ្ងៃទី 5-6 ខែមីនា។ ហេតុដូច្នេះហើយទើបប្រទេសសិង្ហបុរីបានក្លាយទៅជាកន្លែងឈប់តែមួយគត់នៅអាស៊ីអាគ្នេយ៍សម្រាប់តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងដ៏ពេញនិយមបំផុតរបស់ពិភពលោក ដោយក្នុងនោះជនជាតិថៃជាច្រើនក៏នឹងហោះហើរទៅកាន់ប្រទេសសិង្ហបុរីសម្រាប់ការប្រគុំតន្ត្រីជាមិនខាន។

គួររំលឹកថា ចំពោះការប្រគុំតន្ត្រីរបស់ Taylor Swift នៅប្រទេសសឹង្ហបុរី វាមិនមែនជាការគិតគូររបស់នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្នតែម្នាក់នោះទេ។ ព្រោះកាលពីខែកក្កដាឆ្នាំមុន លោក Pita Limjaroenrat ដែលជាអ្នកទទួលបាននូវការគាំទ្រនាំមុខគេនៅក្នុងការបោះឆ្នោតជាសាកល លោកធ្លាប់ បានអញ្ជើញ Taylor Swift ដែលជា  បុគ្គលប្រចាំឆ្នាំរបស់ទស្សនារវដ្តី Time  ឲ្យមកប្រគុំតន្ត្រីនៅក្នុងប្រទេសថៃជាមួយនឹងដំណើរកម្សាន្ត Eras Tour របស់នាងផងដែរ។ ដោយកាលនោះលោកបានអះអាងថា ប្រទេសថៃឥឡូវនេះគឺជាប្រទេសប្រជាធិបតេយ្យមួយដ៏ពេញលេញវិញហើយ គឺបន្ទាប់ពី Taylor Swift បានលុបចោលការសម្តែងដែលបានគ្រោងទុកក្នុងឆ្នាំ 2014 ភ្លាមៗបន្ទាប់ពីរដ្ឋប្រហារយោធាដោយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ។

​ស្បែកជើង ​ប៉ាតាមួយគូរ ដែលមានហត្ថលេខារបស់ លោក Donald Trump គឺមានតម្លៃរហូតដល់ទៅ ៩០០០ ដុល្លារ

បុរសម្នាក់ដែលមានឈ្មោះថា Roman Sharf ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ហាងលក់នាឡិកា Luxury Bazaar បានចំណាយប្រាក់ 9,000 ដុល្លារទៅទិញស្បែកជើងមួយក្នុងចំណោមស្បែកជើង 1,000 គូ ដែលក្នុងនោះគឺមាន 10 គូរដែលត្រូវបានបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិក គឺលោក Donald Trump ។

បន្ទាប់ពីការបង្ហោះរូបភាពនៅក្នុងអ៊ីនធឺណេតនៃស្បែកជើងមួយគូរនោះ វាបានសរបញ្ជាក់ថា លោក Sharf គាត់គឺជាមនុស្សម្នាក់ដែលស្រលាញ់និងគាំទ្រ លោក Trump ហើយវាក៏បានធ្វើឲ្យ ដៃគូររបស់លោកជាច្រើនបានសម្តែងនៅការមិនពេញចិត្តជាខ្លាំង ហើយបន្ទាប់មកពួកគេបាននិយាយថា ចាប់ពីពេលនេះតទៅ ខ្លួននឹងលែងធ្វើជំនួញជាមួយគាត់ទៀតហើយ។ 

គួរបញ្ជាក់ថា លោក Roman Sharf គាត់គឺជាអតីតជនអន្តោប្រវេសន៍អ៊ុយក្រែន និងជាទាហានជើងចាស់អាមេរិកម្នាក់ផងដែរ។      ​លោកបានសម្តែងការសោកស្តាយថា ក្នុងនាមលោកគឺជាជនជាតិអ៊ុយក្រែនម្នាក់ តែនៅពេលនេះគាត់បានប្រែក្លាយទៅជាផ្នែកមួយនៃរុស្ស៊ីទៅវិញ។

គួររំលឹកថា លោក Trump គឺជាបេក្ខជនប្រធានាធិបតីដែលមកពីគណបក្សសាធារណរដ្ឋ ហើយគោលជំហរបស់លោក គឺចង់បញ្ចប់ជំនួយដល់ប្រទេសអ៊ុយ ព្រមទាំងចង់ដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូថែមទៀតផង ប្រសិនបើគាត់បានក្លាយទៅជាប្រធានាធិបតីរបស់អាមេរិកម្តងទៀតនោះ។

ម្យ៉ាងទៀតលោក Trump បានប្រកាសថា លោកនិងដាក់លក់នូវ ស្បែកជើងប៉ាតាថ្មីរបស់គាត់ក្នុងអំឡុងពេលបង្ហាញខ្លួនគួរឱ្យភ្ញាក់ផ្អើលនៅឯ Sneaker Con កាលពីថ្ងៃសៅរ៍ថែមទៀតផង។ យ៉ាងណាមិញ ការចំណាយទឹកប្រាក់ក្នុងតម្លៃមួយដែលខ្ពស់គួរសមលើស្បែកជើងម៉ាកយីហោរបស់លោក Trump វាបានធ្វើឲ្យពួកលោកសេរីបានបង្ហាញនូវការមិនពេញចិត្តទៅលើ ភាពជាអ្នកដឹកនាំរបស់លោក Trump ឬក៏អ្នកគាំទ្រលោក Trump នោះឡើយ។

ប្រទេសចិន បានកេនទ័ពដើម្បីត្រៀមខ្លួន នៅពេលមានសង្គ្រាម

ក្រុមហ៊ុនចិនធំៗប្រហែលជា 16 កន្លែងបានបង្កើតកងកម្លាំងប្រយុទ្ធអស់រយៈពេលជាងឆ្នាំកន្លងមកហើយ នេះបើយោងតាមការវិភាគរបស់ CNN ដោយយោងទៅតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសចិន។

អង្គភាពទាំងយក្សរបស់ចិន ដែលត្រូវបានគេស្គាល់ថាជានាយកដ្ឋានកងកម្លាំងប្រដាប់អាវុធរបស់ប្រជាជន គឺមានការចូលរួមដោយជនស៊ីវិលជាច្រើននាក់ ដោយស្ថិតនៅក្រោមការថែរក្សាការងារចំពោះពួកគេ។

ប្រភពខាងលើបាននិយាយទៀត សកម្មភាពទាំងនេះ វាគឺជាការត្រៀមទុកមួយយ៉ាងជាក់លាក់ គឺដើម្បីជាធ្វើជាកងកម្លាំងបម្រុង និងជំនួយសម្រាប់យោធារបស់ប្រទេសចិន ក្នុងករណីប្រទេសបានជួបនឹងគ្រោះមហន្តរាយធម្មជាតិ ឬពេលមានសង្រ្គាមជាដើម។

ក្រុមអ្នកវិភាគ ក៏ដូចជាអ្នកជំនាញរបស់ CNN បាននិយាយថា ការបង្កើតកងពលតូចតាមសាជីវកម្មជាច្រើនកន្លែងបែបនេះ វាអាចបង្ហាញថា មេដឹកនាំទីក្រុងប៉េកាំងកំពុងតែមានការព្រួយបារម្មណ៍អំពីជម្លោះដែលអាចកើតមាននៅក្រៅប្រទេស ក៏ដូចជាភាពចលាចលក្នុងសង្គម ស្របពេលដែលសេដ្ឋកិច្ចរបស់ខ្លួននាពេលនេះគឺកាន់តែយ៉ាប់យឺន។

យ៉ាងណាមិញ”ការត្រឡប់មកវិញនៃកងជីវពលសាជីវកម្ម គឺវាបានឆ្លុះបញ្ចាំងពីការកើនឡើងនៃការផ្តោតអារម្មណ៍របស់លោក ស៊ី ជីងពីង ទៅលើតម្រូវការដើម្បីធ្វើសមាហរណកម្មដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើងជាមួយនឹងសន្តិសុខជាតិនាថ្ងៃអនាគត ខណៈដែលប្រទេសនេះកំពុងតែប្រឈមមុខនឹងអនាគតដ៏លំបាកជុំវិញការប្រកួតប្រជែងខាងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង។

លោក បាននិយាយថា “កងជីវពលសាជីវកម្ម គឺត្រូវតែស្ថិតនៅក្រោមការដឹកនាំរបស់យោធាចិន ហើយវាក៏អាចជួយឱ្យបក្សកុម្មុយនិស្តកាន់តែមានប្រសិទ្ធភាព ក្នុងការលុបបំបាត់ឧប្បត្តិហេតុនៃភាពចលាចលក្នុងសង្គមតួរយ៉ាងដូចជា ការតវ៉ារបស់អ្នកទិញ ព្រមទាំងការធ្វើកូដកម្មពីសំណាក់បុគ្គលិកផងដែរ”។

គួរបញ្ជាក់ថា សេដ្ឋកិច្ច របស់ប្រទេសចិន បានកើនឡើងប្រមាណ 5.2% កាលពីក្នុងឆ្នាំ 2023 ហើយទិន្នន័យនោះវាភាពល្អប្រសើរជាងទិសដៅផ្លូវការដែលទីក្រុងប៉េកាំងបានកំណត់ទៅទៀត។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី សម្រាប់ប្រទេសមួយដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី២នៅក្នុងពិភពលោកមួយនេះ ក៏នៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា ការធ្លាក់ចុះនៃទីផ្សាអចលនទ្រព្យ  ភាពអត់ការងារធ្វើរបស់យុវជន និងអតិផរណាបានកើនឡើងជាលំដាប់។

ផ្ទុយទៅវិញ នៅក្នុងរយៈពេលវែងជាងនេះ លោក Xi ប្រហែលជាកំពុងរៀបចំសម្រាប់តែការលុកលុយកោះតៃវ៉ាន់តែប៉ុណ្ណោះ ព្រោះថាមេដឹកនាំរូបនេះ កំពុងតែព្យាយាមធ្វើឲ្យទីក្រុងធំៗរបស់ចិនភាគច្រើននឹងក្លាយទៅជា”តំបន់យោធា” ឬ “កំពង់ផែ” ។

លោក Xi បានប្តេជ្ញាថា “ការបង្រួបបង្រួមឲ្យក្លាយទៅជាប្រទេសចិនតែមួយ” វាគឺជាមូលហេតុចម្បង ដែលលោកចង់ឲ្យកោះតៃវ៉ាន់ត្រូវតែស្ថិតនៅក្រោមការដឹកនាំរបស់ទីក្រុងប៉េកាំង។

ដូច្នេះការកេនទ័ព វាត្រូវបានពិភពលោកមើលឃើញយ៉ាងទូលំទូលាយថា បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ចិន គឺមានមហិចតាតែមួយគត់ គឺដើម្បីដណ្តើមយកកោះតៃវ៉ាន់។

scroll to top