ហេតុអ្វីបានជាគេចាត់ទុកថា មាសគឺជាវត្ថុដ៏មានតម្លៃ?

តើមានមូលហេតុអ្វីខ្លះ ដែលជំរុញឱ្យមាសកាន់តែមានតម្លៃ?

មាសគឺជាធាតុដ៏កម្រមួយដ៏មានតម្លៃ ហើយវាក៏ត្រូវបានមនុស្សជាច្រើននៅក្នុងពិភពលោក បានកែច្នៃវាមកធ្វើជាកាក់ ឬក៏យកមកធ្វើជាគ្រឿងអលង្ការជាដើម។

បើយោងតាមការចុះផ្សាយពី investopedia កាលពីដើមខែកុម្ភៈនេះបានឲ្យដឹងថា បច្ចុប្បន្នមាសមួយអោន គឺមានតម្លៃច្រើនជាង $1,870 ទៅទៀត។ ប្រភពមួយនេះបាននិយាយទៀតថា ថ្វីត្បិតតែមាសធ្លាប់បានធ្លាក់ចុះកាលពីខែមេសា ២០២២ ក៏ពិតមែន ប៉ុន្តែវាក៏នៅតែអាចឡើងថ្លៃមកវិញបាន។ បើយោងតាមការសិក្សាមួយបាននិយាយថា មាសគឺជាវត្ថុដែលនឹងកាន់តែមានតម្លៃនៅថ្ងៃអនាគត។ ជាកំណត់សម្គាល់មួយ នៅអ្វីដែលក្រុមអ្នកជំនាញបានគេចាប់អារម្មណ៍ខ្លាំងនើគឺនៅក្នុងរយៈពេល ៥០ ចុងក្រោយនេះ គឺបន្ទាប់ពីមាសនៅតែបន្តឡើងថ្លៃ ហើយតម្លៃរបស់វានឹងកាន់តែកើនឡើងបន្តទៀតដោយអាស្រ័យទៅតាមពេលវេលា។

មានឯកសារជាច្រើនបានសរសេរថា មាសគឺជាទុនបម្រុងរបស់ធនាគារកណ្តាល

ប្រភពដដែលនេះបាននិយាយទៀតថា ធនាគារកណ្តាល គឺមានទួនាទីគ្រប់គ្រងទៅលើរូបិយប័ណ្ណ និងមាសនៅក្នុងទុនបម្រុងរបស់ខ្លួន។ នៅពេលដែលធនាគារកណ្តាលធ្វើពិពិធ កម្មទុនបំរុងរូបិយវត្ថុ របស់ពួកគេ (ឆ្ងាយពី រូបិយប័ណ្ណក្រដាស នៅពេលនោះពួកគេនឹងប្រមូលទុកមាសវិញម្តង) ហើយតម្លៃមាស វានឹងកើនឡើង ព្រោះថាមានប្រទេសជាច្រើននៅក្នុងពិភពលោក បានរក្សាទុកនៅទុនបំរុងរបស់ខ្លួនជាមាសកាន់តែច្រើនដូចគ្នា។

បើយោងតាមរយៈអត្ថបទមួយដែលសរសេរដោយ Bloomberg បានរាយការណ៍ថា ធនាគារកណ្តាលពិភពលោក គឺកំពុងតែប្រមូលទិញមាសឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន គឺចាប់តាំងពីសហរដ្ឋអាមេរិកធ្លាប់បានបោះបង់ចោលនៅ ស្តង់ដារមាស ក្នុងឆ្នាំ 1971។

យ៉ាងណាមិញបន្ទាប់ពីការធ្លាក់ចុះនៃការទិញមាសរបស់ធនាគារកណ្តាលក្នុងឆ្នាំ 2020 ល្បឿននៃការទិញមាសក៏បានកើនឡើងមកវិញម្តងទៀតនៅឆ្នាំ 2021។ ម្យ៉ាងទៀតនៅក្នុងណត់ត្រាមួយផ្សេងទៀតក៏បានសរសេរទៀតថា បន្ទាប់ពីរយៈពេលជាង 50 ឆ្នាំកន្លងមក ចំនួនអ្នកដែលបានទិញមាសគឺបានកើនឡើងខ្ពស់ជាងគេ គឺនៅក្នុងឆ្នាំ 2022 គឺនៅពេលដែលធនាគារកណ្តាលរបស់ Türkiye បានសម្រុកទិញមាសខ្លាំងជាងគេ ហើយបន្ទាប់មក Uzbekistan ឥណ្ឌា និងប្រទេសកាតាជាដើម។

តើលោកអ្នកធ្លាប់មានចម្ងល់ទេថា តើមាសមានទំនាក់ទំនងយ៉ាងណាខ្លះជាមួយនឹងប្រាក់ដុល្លារអាមេរិក?

តម្លៃនៃមាស ជាទូទៅគឺមានទំនាក់ទំនងផ្ទុយគ្នាទៅនឹងតម្លៃនៃ ប្រាក់ដុល្លារអាមេរិក ដោយសារតែលោហៈធាតុមួយប្រភេទនេះត្រូវបានគេកំណត់តម្លៃជាគោលជាមួយនឹងប្រាក់ដុល្លារ។ 

កាលណាគេចង់ឲ្យប្រាក់ដុល្លារអាមេរិកកាន់តែរឹងមាំ អាមេរិកនឹងមាននិន្នាការថែររក្សាតម្លៃមាសឱ្យទាបជានិច  ខណៈពេលដែល ប្រាក់ដុល្លារអាមេរិកកំពុងតែទន់ខ្សោយ។  តែផ្ទុយទៅវិញ នៅពេលដែលមាសធ្លាក់ថ្លៃ គឺមានមនុស្សជាច្រើនបានឆ្លៀតឳកាសសម្រុកទិញមាស ហើយវាក៏ជាកក្តាដែលជំរុញឱ្យតម្លៃមាសឡើងខ្ពស់យ៉ាងឆាប់រហ័សផងដែរ។

ជាលទ្ធផល មាសបានដើរទន្ទឹមគ្នាជាមួយនឹងអតិផរណា។ អតិផរណាបានកើតឡើង នៅពេលដែលតម្លៃទំនិញនៅក្នុងទីផ្សាបានកើនឡើង ហើយតម្លៃនៃប្រាក់ដុល្លារក៏បានធ្លាក់ចុះ។ ហេតុដូច្នេះហើយទើបមានមនុស្សជាច្រើនតែងតែយល់ថា នៅពេលដែល អតិផរណា កើនឡើង តម្លៃមាសក៏កើនឡើងដូចគ្នាដែរ។

investopedia បានសរសេរទៀតថា សម្រាប់គ្រឿងអលង្ការដែលធ្វើឡើងពីមាស គឺមានប្រហែល 44% ប៉ុណ្ណោះនៃតម្រូវការទីផ្សាកាលពីឆ្នាំ 2022 នេះបើយោងតាម ក្រុមប្រឹក្សាមាសរបស់ពិភពលោក ។ ប្រភពមួយនេះបានបង្ហាញទៀតថា ចំពោះប្រទេសដែលនិយមប្រើប្រាស់គ្រឿងអលង្ការពីមាសច្រើនជាងគេបំផុត គឺមានដូចគ្នាប្រទេសឥណ្ឌា ចិន និងសហរដ្ឋអាមេរិក។ ប្រភពដដែលមួយនេះបាននិយាយបន្តថា ប៉ុន្តែក្នុងចំណោមនៃតម្រូវការខាងលើនេះ វាក៏មាន 7.5% នៃតម្រូវការសរុបវាត្រូវបានគេសន្មតថា មាសវាត្រូវបានគេយកទៅប្រើប្រាស់ជាមួយនឹងផ្នែកឧស្សាហកម្មបច្ចេកវិទ្យាទៅវិញទេ។  ព្រោះថាមាស គឺជាលោហៈធាតុមួយ ដែលត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយជាមួយនឹងការផលិតឧបករណ៍វេជ្ជសាស្ត្រដូចជា stents និងគ្រឿងអេឡិចត្រូនិចជាដើម តួរយ៉ាងដូចជាបន្ទះឈីប ជាដើម។

ជាទូទៅមាស វាត្រូវបានក្រុមអ្នកសេដ្ឋកិច្ចជាច្រើននៅក្នុងពិភពលោកបានឲ្យនិយមន័យថា មាសអាចដើរតួរជា​អ្នកផ្គត់ផ្គង់ ផង និងជា​តម្រូវការផង ។ មានន័យថា នៅពេលដែលតម្រូវការនៃការប្រើប្រាស់សម្រាប់គ្រឿងអលង្ការ និងគ្រឿងអេឡិចត្រូនិចកាន់តែកើនឡើង) តម្លៃមាសក៏កើនឡើងដូចគ្នាដែរ។

តម្លៃនៃមាសគឺបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្រ្តនៃអរិយធម៌របស់មនុស្សជាយូយាណាស់មកហើយ។ តម្លៃនៃ​មាស បានកើនឡើង ​នៅពេលដែល​សង្គម បានពឹង​ផ្អែកទៅ​លើវាជាចម្បង។

 ប៉ុន្តែបើទោះជាយ៉ាងនេះក្តី តម្លៃរបស់មាសក៏មានកាប្រែប្រួលដដែល ពេលខ្លះវាក៏អាចឡើងថ្លៃ ហើយពេលខ្លះវាក៏បែរជាធ្លាក់ថ្លៃទៅវិញ។ នេះដោយសារតែមាស គឺត្រូវបានគេកំណត់តម្លៃគោលជាប្រាក់ដុល្លារ ហេតុដូច្នេះហើយ នៅពេលដែលប្រាក់ដុល្លារអាមេរិកកាន់តែរឹងមាំ តម្លៃរបស់មាសក៏បានធ្លាក់ចុះ។ អត្រាអតិផរណាមួយដែលពិតប្រាកដ វាមិនមែនអាស្រ័យទៅលើតម្លៃរបស់មាសតែមួយមុខនោះទេ។ ហើយចំនែកឯការ​ទិញ​មាស​ដោយ​ធនាគារ​កណ្តាលវិញ វាក៏មិនមែនជាមូលហេតុចម្បងទាំងស្រុងដែលជះ​ឥទ្ធិពលទៅ​លើ​ការឡើងថ្លៃនៃមាសនោះដែរ យើងត្រូវដឹងថា ប្រសិនបើ​តម្រូវ​ការនៃ​មាសកាន់តែកើនឡើង នោះវានិងកាន់តែមានតម្លៃ។

ផ្ទាំងទឹកកនៅតំបន់ហ្គ្រីនឡែន បានរលាយកាន់តែឆាប់រហ័ស

តំបន់ Greenlad  បានបាត់បង់ដុំទឹកកកយ៉ាងឆាប់រហ័ស ប្រសិនបើយើងគិតត្រឹមក្នុងរយៈពេល 3 ទសវត្សរ៍ចុងក្រោយនេះ ហើយការបាត់បង់នោះទៀតសោតវាមានទំហំប្រហែលជា 36 ដងនៃទីក្រុងញូវយ៉ក នេះបើយោងតាមការសិក្សាស្រាវជ្រាវពីក្រុមអ្នកវិទ្យាសាស្ត្រ និងត្រូវបានកែរសម្រួលឡើងវិញដោយទីភ្នាក់ងារ CNN ។

ការស្រាវជ្រាវមួយ ដែលត្រូវបានគេផ្តោតទៅលើបរិមាណទឹកកកដែលបានបាត់បង់នៅក្នុងតំបន់ហ្គ្រីនលែនគឺបានកើនឡើងទ្វេដង គឺនៅចន្លោះពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1980 រហូតមកដល់ពាក់កណ្តាលឆ្នាំ 2010 ។ ការរលាយនៃផ្ទៃទឹកកកនេះផងដែរ វាដោយសារតែតំបន់ជាច្រើននៃប្រទេសមួយចំនួនដែលធ្លាប់តែគ្របដណ្តប់ដោយទឹកកក និងព្រិលនោះវាត្រូវបានផ្លាស់ប្តូរទៅជាស្ងួត  ឬដោយសារបាត់បង់ព្រៃឈើជាដើម។ 

បើយោងតាមរយៈរូបភាពពីផ្កាយរណប ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា Greenland បានបាត់បង់ទឹកកកក្នុងទំហំប្រមាណ 28,707 គីឡូម៉ែត្រការ៉េ (ប្រហែល 11,000 ម៉ាយការ៉េ) ត្រឹមតែរយៈពេល 3 ទសវត្សរ៍តែប៉ុណ្ណោះ។ យ៉ាងណាមិញ ការបាត់បង់ផ្ទាំងទឹកកនៅទីនោះ វាក៏បានព្រមានអំពីផលប៉ះពាល់ជាច្រើនមកលើភពផែនដីយ៉ាងធ្ងន់ធ្ងរ ជាឧទាហរណ៍ដូចជាការប្រែប្រួលអាកាសធាតុ ការកើនឡើងកំដៅនៃភពផែនដី និងកម្រិតទឹកសមុទ្រកាន់តែកើនឡើងជាដើម។ល។

នៅពេលសីតុណ្ហភាពកាន់តែក្តៅ ផ្ទាំងទឹកកកគឺកាន់តែឆាប់រលាយ ហើយវាក៏ជាមូលហេតុដែលបណ្តាលឲ្យ permafrost ដែលជាស្រទាប់ទឹកកកនៅខាងក្រោមផ្ទៃផែនដី នៃតំបន់អាក់ទិកភាគច្រើន ក៏បានរលាយដូចគ្នា បន្ទាប់មកវាក៏បញ្ចេញជាកាបូនឌីអុកស៊ីត និងមេតានកាន់តែច្រើន ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញទៀតថា ការសាយភាយនេះវាគឺជាកក្តាដែលធ្វើឲ្យភពផែនដីកាន់តែឡើងកំដៅ បន្ទាប់មកវាក៏បណ្តាលឲ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងអគារថែមទៀតផង។

លោក Jonathan Carrivick ដែលជាប្រធាននៃក្រុមសិក្សាស្រាវជ្រាវបាននិយាយថា ការ​បាត់​បង់​ទឹក​កក​វាបានធ្វើឲ្យ តំបន់ទាំងនោះកាន់តែស្រូបយកថាមពលពីពន្លឺព្រះអាទិត្យកាន់តែច្រើន រួចហើយវាក៏ទៅបង្កើនសីតុណ្ហភាពលើផ្ទៃដី ដែលជាមូលហេតុបណ្តាលឱ្យដុំទឹកកកដែលនៅសេសសល់បានរលាយកាន់តែឆាប់រហ័ស។

ហ្គ្រីនលែនបានឡើងកំដៅក្នុងអត្រាជាមធ្យមប្រហែលជាពីរដង ដោយយើងគិតត្រឹមទសវត្សរ៍ឆ្នាំ 1970 ហើយអ្នកនិពន្ធនៃការសិក្សាបានព្រមានថា សីតុណ្ហភាពនឹងកាន់តែអាក្រក់ទៅនាពេលអនាគត ព្រោះថាកំដៅថ្ងៃនឹងចេះតែកើនឡើងជាលំដាប់។

គួរបញ្ជាក់ថា ហ្គ្រីនឡែនគឺជាកោះដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក ហើយភាគច្រើនកោះមួយនេះគឺគ្របដណ្តប់ទៅដោយទឹកកក និងផ្ទាំងទឹកកក និងមានប្រជាជនរស់នៅប្រហែល 57,000 នាក់ដែលអ្នករស់នៅទីនោះច្រើនជាងគេគឺជាជនជាតិភាគតិច។

បើយោងទៅតាមការរៀបរាប់ពីលោក Michael Grimes អ្នកដឹកនាំរបាយការណ៍បាននិយាយថា សម្រាប់ទឹកកកដែលបានរលាយនៅតំបន់ហ្គ្រីនលែនគឺភាគច្រើនបានហូរចូលទៅលាយឡំជាមួយនឹងដីល្បាប់ ព្រមទាំងសារធាតុចិញ្ចឹមផ្សេងដែលមាននៅក្នុងសមុទ្រ ហើយបញ្ហានេះនឹងបង្ករឲ្យមានផលប៉ះពាល់ដល់សហគមន៍ជនជាតិដើមភាគតិចដែលពឹងផ្អែកលើការនេសាទ និងបរបាញ់សត្វ។

លោកបានមានប្រសាសន៍ទៀតថា  ការបាត់បង់ម៉ាសទឹកកកនៅហ្គ្រីនឡែន វាក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការកើនឡើងកម្រិតទឹកសមុទ្រជាសកល ដែលអាចនឹងបង្កឲ្យមានបញ្ហាប្រឈមយ៉ាងសំខាន់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។”

តើវាជារឿងចំឡែកដែរឬទេ ប្រសិនបើប្រធានាធិបតី របស់បេឡារុស្ស ឈរឈ្មោះនៅអាណត្តិទីប្រាំពីរ នាឆ្នាំ 2025 នោះ?

ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសបេឡារុស្ស BelTA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មេដឹកនាំរបស់ប្រទេសខ្លួន លោក Alexander Lukashenko នឹងឈរឈ្មោះជាប្រធានាធិបតីបន្តទៀតនៅឆ្នាំ 2025 នេះបើយោងតាមការចុះផ្សាយ VOA កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ប្រធានាធិបតីប្រទេសបេឡារុស្ស លោក Alexander Lukashenko ដែលយើងស្គាល់យ៉ាងច្បាស់ថា គាត់គឺជាសម្ព័ន្ធយ៉ាងជិតដិតជាមួយនឹងមេដឹកនាំវិមានក្រឹមឡាំង បានធ្វើការអត្ថាធិប្បាយមួយបន្ទាប់ពីមានការបោះឆ្នោតនៅក្នុងសភា ក៏ដូចជាក្រុមប្រឹក្សាមូលដ្ឋាន ហើយវាក៏ជាការបោះឆ្នោតមួយដែលត្រូវបានសហរដ្ឋអាមេរិកបាននិយាយវាគឺជាការបោះឆ្នោតក្លែងក្លាយ។ 

គួរបញ្ជាក់ថា លោក Alexander បានឡើងកាន់អំណាចតាំងពីឆ្នាំ 1994 មកម្ល៉េះ ហើយបច្ចុប្បន្នលោកមានអាយុ ៦៩ ឆ្នាំ។ លោក Alexander ត្រូវបានមហាលជនជាច្រើននៅក្នុងពិភពលោកបានទទួលស្គាល់ថា គាត់គឺជាមេដឹកនាំម្នាក់ដែលស្ថិតនៅក្រោមបង្គាប់របស់ លោក ពូទីន។

គួររំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ប្រធានាធិបតីរបស់ប្រទេសបេឡារុស្ស បានអនុញ្ញាតឲ្យលោក Vladimir Putin ប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីទៅវាយប្រហារប្រទេសអ៊ុយក្រែនថែមទៀតផង។ 

យ៉ាងណាមិញចំពោះប្រទេសដែលមាននិន្នាការទៅរករបបផ្តាច់ការដូចជាបេឡារុស្ស ខាងក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើការថ្កោលទោសលើប្រទេសមួយនេះថា វាគ្រាន់តែជាការបោះឆ្នោតដើម្បីឲ្យតែល្អមើលតែប៉ុណ្ណោះ។ បើយោងទៅតាមអ្នកនាំពាក្យនាយកដ្ឋានលោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការបោះឆ្នោតនៅក្នុងប្រទេសបេឡារុស្ស វាត្រូវបានធ្វើឡើងក្នុងបរិយាកាសមួយដ៏ភ័យខ្លាច ដែលមិនមានដំណើរការបោះឆ្នោតណាមួយអាចត្រូវបានគេហៅថាប្រជាធិបតេយ្យនោះទេ” ។

អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា កាលពីអាណត្តិទី ៦ ក្នុងឆ្នាំ ២០២២ ការបោះឆ្នោតឡើងវិញរបស់ លោក Lukashenko វាធ្លាប់បានបង្កឱ្យមានការតវ៉ាដែលមិនធ្លាប់មានពីមុនមក ដោយក្រុមប្រឆាំងដោយចោទប្រកាន់ថា ប្រធានាធិបតីរូបនេះបានក្លែងបន្លំសន្លឹកឆ្នោត។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី លោកពូទីនបានផ្តល់ការគាំទ្រដល់លោក Lukashenko ដោយលោកបាននិយាយថា ការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនគឺមានមូលដ្ឋានច្បាស់លាស់។ យើងខ្ញុំសូមបញ្ជាក់ថា លោក Lukashenko បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងពង្រឹងតួនាទីរបស់សភាឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ ខាង BelTA បាន​ដក​ស្រង់​សម្ដី​គាត់ទៀត​ថា​៖ «​មនុស្ស​កំពុង​ចាប់​ផ្ដើម​យល់​ថា អ្វីគ្រប់យ៉ាងនៅពេលនេះ​ជាដូជាការសម្តែង ប៉ុន្តែលោកបាននិយាយថា ប្រធានាធិបតី​មិន​មែន​ជា​ព្រះ ឬ​ជា​អាទិទេពនោះទេ ហេតុដូច្នេះហើយ លោកពិតជាមិនអាចផ្គាប់ចិត្តមនុស្សបានគ្រប់គ្នានោះឡើយ តែលោកចង់និយាយថា ការងាររបស់លោកគឺមានភាព​លំបាក​ខ្លាំង​ណាស់ ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមានសមត្ថភាពធ្វើបានដូចគាត់នោះឡើយ។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម បានចំនាយទឹកប្រាក់រហូតដល់ទៅ $5.9 ពាន់លានដុល្លារសម្រាប់យន្តហោះ Airbus A330-900 ចំនួន 20 គ្រឿង

Vietjet airline វាគឺជាក្រុមហ៊ុនអាកាសចរណ៍ឯកជនតែមួយគត់ ដែលមានតម្លៃទាបជាងគេបំផុតនៅក្នុងប្រទេសវៀតណាម។ បើយោងទៅតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុន  Vietjet ខាងលើនេះ បានធ្វើកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយនិងក្រុមហ៊ុនផលិតយន្តហោះដែលធំជាងគេបំផុតនៅក្នុងពិភពលោក គឺ ក្រុមហ៊ុន Airbus ថែមទៀតផង។

ប្រភពដដែលមួយនេះបាននិយាយទៀតថា កិច្ចសហប្រតិបត្តិការណ៍នៃឧស្សាហកម្មអាកាសចរណ៍ ដែលធ្វើឡើងនៅក្នុងទីក្រុងហាណយកាលពីពេលថ្មីៗនេះ ប្រសិនបើយើងគិតជាទឹកប្រាក់វិញ គឺវាមានតម្លៃរហូតដល់ទៅ 5.9 ពាន់ដុល្លាសហរដ្ឋអាមេរិកឯណោះ។ យ៉ាងណាមិញ ការប្តេជ្ញារចិត្តរបស់ក្រុមហ៊ុន Vietjet បានប្រកាសថា ខ្លួនត្រូវតែទិញទិញយន្តហោះ A330-900 ពីក្រុមហ៊ុន Airbus ឲ្យបានយ៉ាងតិចបំផុតចំនួន 20 គ្រឿង។ ក្រុមហ៊ុនមួយនេះបាននិយាយទៀតថា ខ្លួននឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការណ៍លើកនេះ ឲ្យក្លាយទៅជាការបញ្ជាទិញដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសវៀតណាមថែមទៀតផង។ 

ថ្វីត្បិតតែការចំណាយរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet វាជាចំនួនមួយដ៏ច្រើនលើសលប់ក៏ពិតមែន ប៉ុន្តែប្រសិនបើយើងនិយាយពីចំនួនទឹកប្រាក់មួយនេះ វាគ្រាន់តែជាតួរលេខមួយដែលសាមញ្ញបំផុតសម្រាប់ក្រុមហ៊ុនផលិតយន្តខ្នាតយក្សរបស់ពួកអឺរ៉ុបតែប៉ុណ្ណោះ។

តែបើទោះជាយ៉ាងណាក៏ដោយ នៅក្នុងការចុះផ្សាយរបស់ទស្សនាវដ្ត Forbes បាននិយាយរៀបរាប់ទៀតថា ក្រុមហ៊ុន Vietjet វាគឺជាក្រុមបម្រើសេវាកម្មហ៊ុនហោះហើរមួយ ដែលត្រូវបានគេស្គាល់ថា មានគុណភាពខ្ពស់ និងតម្លៃសមរម្យ។ យ៉ាងណាមិញ ការផ្លាស់ប្តូរម៉ូដែលយន្តហោះពី A330-300 សេរីចាស់ៗរបស់ខ្លួន គឺក្រុមហ៊ុនមានបំណងចង់ឲ្យអតិថិជនបានដឹងថា ក្រុមហ៊ុន Vietjet គឺជាក្រុមហ៊ុនមួយដែលតែងតែគិតគូរទៅលើសុវត្តិភាពរបស់អ្នកដំណើរជានិច្ច។

គួរបញ្ជាក់ថា សម្រាប់ការកែលម្អ និងការជ្រើសរើសយក យន្តហោះពីក្រុមហ៊ុន Airbus វាគឺជាយុទ្ធសាស្ត្រមួយដែលប្រកបដោយនិរន្តរភាព និងគោលដៅយ៉ាងវែងឆ្ងាយ។ ព្រោះបើយើងនិយាយពីការជ្រើសរើសយកម៉ូឌែលប្រភេទនេះ វាគឺជាជួយដល់បរិស្ថានកាន់តែច្រើន ខណៈដែលយន្តហោះ A330-900 វាគឺជាយន្តហោះដែលកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័ន CO2 រហូតដល់ទៅ 25%ឯណោះ។

កិច្ចព្រមព្រៀងមួយដែលបញ្ជាក់ពីយុទ្ធសាស្ត្រកំណើនប្រកបដោយមហិច្ឆិតារបស់ Vietjet និងការប្តេជ្ញាចិត្តក្នុងការធ្វើទំនើបកម្មកងនាវារបស់ខ្លួនជាមួយនឹងយន្តហោះដែលមានសុវត្តិភាពខ្ពស់ជាងមុន ហើយក៏ជាមិត្តដ៏ល្អចំពោះបរិស្ថាន អ្នកជំនាញរបស់ Forbes បានសរសើរថា វាគឺជាការកំណត់បាននូវសេវាកម្មមួយដែលមានស្តង់ដារខ្ពស់បំផុតដែលក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតគួរយកគម្រូតាម។

scroll to top