ក្រុមហ៊ុន Apple បានរងនូវការផាកពិន័យចំនួន 2 ពាន់លានដុល្លារពីសហភាពអឺរ៉ុប

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ខាងទីក្រុងព្រុចសែលបានពិន័យលើក្រុមហ៊ុន Apple ប្រមាណ1.84 ពាន់លានអឺរ៉ូ (2 ពាន់លានដុល្លារ) ចំពោះ ការបំពានច្បាប់របស់សហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បានរងនូវការចោទប្រកាន់ពីគណៈកម្មការរបស់សហភាពអឺរ៉ុប នៅពេលដែលប្រទេសស៊ុយអ៊ែតបានលើកឡើងថា ក្រុមហ៊ុន Apple មានចេតនារារាំងការដំណើរការសេវាកម្ម  ស្ទ្រីមអូឌីយ៉ូ និងប្រព័ន្ធផ្សព្វផ្សាយ របស់ខ្លួន (Spotify) ។

គណៈកម្មការរបស់សហភាពអឺរ៉ុប  (EU antitrust)បានលើកឡើងទៀតថា ការរឹតបន្តឹងរបស់ក្រុមហ៊ុន Apple គឺមានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌពាណិជ្ជកម្មមួយដែលមិនមានភាពយុត្តិធម៌ ហើយវាក៏ជាទង្វើលមួយដែល ប្រឆាំងនឹងការទុកចិត្តរបស់ប្រទេសហូឡង់ផងដែរ។

គួរបញ្ជាក់សារជាថ្មីថា កាលពីពេលថ្មីៗនេះបន្ទាប់ពីក្រុមហ៊ុន Apple បានរងនូវការចោទប្រកាន់ វាក៏បានធ្វើឲ្យភាគហ៊ុនរបស់មួយនេះបានធ្លាក់ចុះរហូតដល់ទៅ 3.2% គឺមកនៅត្រឹម 173.88 ដុល្លារកាលពីរសៀលថ្ងៃចន្ទ។ យ៉ាងណាមិញការផាកពិន័យមកលើក្រុមហ៊ុន Apple វាក៏ត្រូវបានអ្នកជំនាញរបស់រ៉យទ័របានរំពឹងទុកថា គណៈកម្មការអឺរ៉ុបនឹងបន្តដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Apple បន្តទៀតជាមិនខាន ។

អ្នកជំនាញរបស់រ៉យទ័របានលើកឡើងទៀតថា បើទោះបីជាការផាកពិន័យពីគណៈកម្មការរបស់សហភាពអឺរ៉ុបមានចំនួនច្រើនក៏ពិតមែន ប៉ុន្តែចំពោះទឹកប្រាក់ចំនួន 1.84 ពាន់លានអឺរ៉ូ គឺវាមានតម្លៃប្រហែលត្រឹមតែ 0.5% នៃប្រាក់ចំណូលសរុបរបស់ Apple តែប៉ុណ្ណោះ ។

តែបើទោះជាយ៉ាងនេះក្តី សម្រាប់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកមួយ បានធ្វើការរិះគន់ទៅលើការសម្រេចចិត្តរបសសហភាពអឺរ៉ុបនេះថា វាគឺជាការចោទប្រកាន់មួយដែលមិនមានភស្តុតាងច្បាស់លាស់។

បើយើងរំលឹកឡើងមកវិញបន្តិច គឺនៅក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ខាងនិយតកររបស់សហភាពអឺរ៉ុបបានពិន័យទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកជាបន្តបន្ទាប់តួរយ៉ាងដូចជា ក្រុមGoogle ដែលទើបនឹងទទួលនូវការផាកពិន័យជាទឹកប្រាក់ប្រមាណ 8.25 ពាន់លានអឺរ៉ូក្នុងករណីចំនួនបីថែមទៀតផង។

ក្រុមអ្នករិៈគន់បានលើកឡើងថា និយតកររបស់សហភាពអឺរ៉ុប គួរតែស្វែងរកមតិដើម្បីកែលម្អនូវការអនុវត្តរបស់ខ្លួន ហើយជាពិសេសគួរតែសិក្សាទៅលើការផាកពិន័យទៅលើក្រុមហ៊ុន Apple ឡើងវិញផងដែរ។

ព្យុះព្រិល បានបោកបក់នៅផ្នែកខ្លះនៃប្រទេសប៉ាគីស្ថាន ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច ៣៥នាក់បានបាត់បង់ជីវិត

ភ្លៀងធ្លាក់ខ្លាំងបូករួមជាមួយនឹងព្រិលផងដែរនោះ វាក៏បានបង្ករឲ្យប្រជាជនរបស់ប្រទេសប៉ាគីស្ថានបានបាត់បង់ជីវិតយ៉ាងហោចណាស់ ៣៥នាក់ ហើយរាប់សិបនាក់ផ្សេងទៀតបានរងរបួសធ្ងន់ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន bbc កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៤។

គ្រោះធម្មជាតិដែលធ្វើឲ្យយើងនឹងកស្មានមិនដល់ វាក៏បោកបង់ទៅលើតំបន់ដាច់ស្រយ៉ាលមួយដែលស្ថិតនៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ។ ខាងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសមួយនេះបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបូករួមទាំងដំទឹកកកតូចៗផងដែរនោះ វាបានបំផ្លាញផ្ទះរបស់ប្រជាជនរាប់សិបខ្នង ដោយក្នុងគឺមានក្មេងប្រមាណ ២២ នាក់បាត់បង់ជីវិតដោយផ្ទះបាក់សង្កត់។

ជាធម្មតានៅក្នុងប្រទេសប៉ាគីស្ថាននាខែមីនា វាត្រូវបានក្រុមអ្នកជំនាញនិយាយថា វាតែងមានអាកាសធាតុក្តៅ ហើយសើម។ ប៉ុន្តែបើយោងទៅតាម លោក Mushtaq Ali Shah អតីតប្រធាននាយកដ្ឋានឧតុនិយមរបស់ប្រទេសបានសន្មតថា លក្ខខណ្ឌធម្មជាតិនាពេលនេះ គឺមានរឿងជាច្រើនដែលអាចកើតឡើងបន្តទៀត ព្រោះវាបង្កឡើងដោយការប្រែប្រួលនៃអាកាសធាតុ។

លោកបានបន្ថែមថា ព្យុះព្រឹលដ៏ស្រាលដែលអូសបន្លាយ ប្រហែល”មួយសន្ទុះ” នឹងមិនគួរឱ្យពួកយើងមានការភ្ញាក់ផ្អើលនោះទេ ហើយជាធម្មតាវាក៏មិនអាចបក់បោកលើពី 30 នាទីនោះដែរ។

តែបើទោះជាយ៉ាងណាក៏ដោយ ខាងទីភ្នាក់ងាររបស់ BBC បានរាយការណ៍ថា ព្យុះភ្លៀងព្រិលប្រភេទនេះគឺពិតជាគួរឲ្យខ្លាច ព្រោះវត្តមានរបស់វាអាចមានសមត្ថភាពបំផ្លិបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងហោចណាស់ 150 ខ្នង ហើយផ្ទះប្រហែលជា 500 ខ្នងផ្សេងទៀតបានរងនូវការខូចខាតជាខ្លាំង។

បើយោងតាមសន្និដ្ឋានពីនាយកដ្ឋានឧតុនិយមរបស់ប្រទេសប៉ាគីស្ថាននិយាយថា “មុននិងអាកាសធាតុចាប់ផ្តើមចុះត្រជាក់ ប្រកដណាស់នៅក្នុងតំបន់ភាគច្រើននៃប្រទេសដែលជាប់ភ្នំគឺប្រាកដជាមានធ្លាក់ព្រិល។ ហើយប្រសិនបើយើងអាចស្វែងយល់ពីមូលហេតុនិង ឬគល់វិញនោះ វានិងជួយឲ្យយើងអាចដឹងនិង ការពារខ្លួនទាន់ពេលវេលា។

យន្តហោះចម្បាំង USFK F-16 បានចូលរួមធ្វើសមយុទ្ធពហុជាតិនៅក្នុងប្រទេសថៃ

យន្តហោះចម្បាំង F-16 មួយក្រុមដែលប្រតិបត្តិការដោយកងកម្លាំងរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង (USFK) បានចាកចេញពីប្រទេសកូរ៉េខាងត្បូងកាលពីខែមុន គឺក្នុងគោលបំណងដើម្បីចូលរួមធ្វើសមយុទ្ធពហុជាតិមួយដែលមិនធ្លាប់មានពីមុនមកគឺនៅក្នុងប្រទេសថៃ នេះបើយោងតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤។

គួរបញ្ជាក់ថា អង្គភាព(USFK) ធ្លាប់បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមនាវិករបស់យន្តហោះចម្បាំង F-16 មិនបានធ្វើការបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនឲ្យបានច្បាស់លាស់នោះទេ។ យ៉ាងណាមិញ បើយោងតាមប្រភពដដែលខាងលើ បាននិយាយថា យន្តចម្បាំង F-16  ដែលបានចេញចេញពីប្រទេសកូរ៉េខាងត្បូងទៅកាន់ប្រទេសថៃ គឺជាកងកំលាំងយន្តហោះចម្បាំងទី 8 របស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅទ័ពអាកាស Kunsan នៃទីក្រុង Gunsan ចម្ងាយប្រហែល 178 គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងសេអ៊ូល ដោយបានចាកចេញពីប្រទេសកាលពីថ្ងៃទី 22 ខែកុម្ភៈ ដើម្បីចូលរួមក្នុងសមយុទ្ធ Cobra Gold ប្រចាំឆ្នាំ។

ចំពោះសមយុទ្ធ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង​ថៃវាត្រូវគេរាយការណ៍ទៀតថា ពួកគេនិងបាន​ចាប់ផ្តើមចាប់ពី​ថ្ងៃ​អង្គារសប្តាហ៍​មុនមកម្ល៉េះ ហើយពួកគេក៏​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​សប្តាហ៍​នេះផងដែរ​។ បើយោងតាមអ្នកយកការណ៍របស់យ៉ុនហាប់បានឲ្យដឹងទៀតថា នៅក្នុងការសមយុទ្ធដែលធ្វើឡើងក្នុងប្រទេសថៃគឺមាន​ការចូលរួម​ពី​កងទ័ពជាច្រើនដែលមកពី​ប្រទេស​កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ជប៉ុន សិង្ហ​បុរី និង​ម៉ាឡេស៊ីថែមទៀត​ផង​។

អង្គភាព(USFK) បាននិយាយនៅក្នុងការចេញផ្សាយមួយថា “អង្គភាព Fighter Wing ទី 8 បានរក្សាវត្តមានជាប់លាប់នៅក្នុងសមយុទ្ធមួយដើម្បីត្រៀមលក្ខណៈឲ្យបានពេញលេញគឺនៅទូទាំង 43 លើករបស់ខ្លួន គឺដើម្បីគាំទ្រដល់សម្ព័ន្ធភាពដ៏រឹងមាំ និងទំនាក់ទំនងដ៏យូអង្វែង។ គួរបញ្ជាក់សារជាថ្មីថា សមយុទ្ធដែលធ្វើឡើងនៅក្នុងប្រទេសថៃលើកនេះ វាត្រូវបានក្រុមអ្នកជំនាញជាច្រើនបានលើកឡើងថា វាគឺយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងអំណាចរបស់ខ្លួននៅក្នុងអាស៊ីអាគ្នេយ៍ ដោយក្នុងនោះសហរដ្ឋអាមេរិកបានជ្រើសរើសយកព្រះរាជាណាចក្រថៃ” ។

ជាកំណត់សម្គាល់អំពីការដាក់ពង្រាយនៃ USFK F-16 ដែលត្រូវបានគេស្គាល់ចុងក្រោយបង្អស់នោះ គឺនៅខាងក្រៅប្រទេសកូរ៉េ។ ហើយម្យ៉ាងវិញទៀត កាលពីខែមករា ទីភ្នាក់ងារខាងលើបានសង្កេតឃើញទៀតថា យន្តហោះ F-16 ចំនួនប្រាំមួយគ្រឿង គឺចតទីលានយន្តហោះចម្បាំងទី 8 បន្ទាប់មកក៏ហោះសំដៅទៅកាន់មូលដ្ឋានទ័ពអាកាស Kadena នៃទីក្រុង Okinawa របស់ប្រទេសជប៉ុន ដើម្បីប្រតិបត្តិការចាក់ប្រេង បន្ទាប់មកទៀតទើបបន្តដំណើរទៅកាន់ប្រទេសថៃ។ 

Blue Lagoon របស់អ៊ីស្លង់បានប្រកាសជម្លៀសប្រជាជន និងភ្ញៀវទេសចរ មុនការផ្ទុះភ្នំភ្លើងបានខិតជិតមកដល់

The Blue Lagoon វាគឺជាកន្លែង ស្ប៉ា កំដៅមួយដែលល្បីជាងគេបំផុតនៅក្នុងពិភពលោក។ The Blue Lagoon  គឺជាកន្លែងស្ប៉ាមួយដែលមានទីតាំងស្ថិតនៅក្នុងវាលកម្អែភ្នំភ្លើងមួយ ដែលមានចម្ងាយប្រហែល 5 គីឡូម៉ែត្រ (3.1 ម៉ាយ) ពី Grindavík គឺនៅពីមុខភ្នំ Þorbjörn នៅលើ ឧបទ្វីប Reykjanes ហើយវាគឺជាទីតាំងមួយដែលអំណោយផលសម្រាប់ថាមពលកំដៅក្នុងភពផែនដី។

តើមានមូលហេតុអ្វីខ្លះ ដែលជម្រុញឲ្យភ្ញៀវទេសចរណ៍ជុំវិញពិភពលោក បានចាប់អារម្មណ៍ទៅទស្សនានៅទីនោះ បើទោះបីជាពួកគេដឹងថា ប្រទេសអីស្លង់អាចមានបាតុភូតធម្មជាតិកើតឡើងជាញឹកញាប់ក៏ដោយ?

អាងហែលទឹក The Blue Lagoon  វាគឺជាកន្លែងហែលទឹកមួដែលមានពណ៌ខៀវស្រង៉ាត់ គឺដោយសារតែនៅក្នុងទឹកនោះសម្បូរទៅដោយ ស៊ីលីកា។  ស៊ីលីកាគឺមានសមត្ថភាពបង្កើតឲ្យទឹកបឹងមានពណ៌សស្រទន់ ដែលជាហេតុធ្វើឲ្យអ្នកដែលបានងូតទឹកមានអារម្មណ៍ថា បឹងមួយនេះគឺពិតជាអស្ចារ្យ ព្រោះថាពួកគេអាចត្រាំក្នុងទឹកក្តៅមួយដែលមានសីតុណ្ហភាពជាមធ្យម ៣៧-៣៩°C (៩៩-១០២°F)។ 

យ៉ាងណាមិញចំពោះលក្ខខណ្ឌក្នុងការចូលទៅអាងហែលទឹកមួយនេះ គឺតម្រូវឲ្យភ្ញៀវទាំងអស់ងូតទឹកសម្អាតខ្លួនឲ្យបានស្អាតជាមុនសិន បន្ទាប់មកទើបពួកគេអាចចូលទៅស្ប៉ាកំដៅបានដោយមិនស្លៀកសម្លៀកបំពាក់។ 

តែបើទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៤ ទីភ្នាក់ងាររបស់ CNN បានរាយការណ៍ថា ប្រទេសអ៊ីស្លង់ បានជម្លៀសមនុស្សទាំងអស់ចេញពី Blue Lagoon គឺបន្ទាប់ពីអាជ្ញាធរនៅទីនោះបានរាយការណ៍ថា តំបន់មួយចំនួននៅក្បែរនោះបានជួបនឹងការរញ្ជួយដី ហើយការរញ្ជួយដីនោះក៏ត្រូវបានក្រុមអ្នកជំនាញបានលើកឡើងថា វានឹងមានបន្ទុះភ្នំភ្លើងមកកដល់នាពេលឆាប់ៗនេះ។

គួរបញ្ជាក់ថាអ៊ីស្លង់ គឺប្រទេសមួយដែលមានបន្ទុះភ្នំភ្លើងញឹកញាប់ជាងគេបំផុតនៅលើភពផែនដី។ ព្រោះថាក្នុងតំបន់ ឧបទ្វីប Reykjanes គឺត្រូវបានគ្របដណ្ដប់ដោយជ្រលងភ្នំប្រេះស្រាំ ជាមួយនឹងវាលកម្អែលភ្នំភ្លើងច្រើនជាងគេ។

scroll to top