Jennie សមាជិក BLACKPINK បាន​ចេញ​បទ​ចម្រៀង​រួមគ្នាមួយបទ ដោយបកស្រាយជាមួយ​តារា​រ៉េប​អាមេរិក

បទចម្រៀង” Slow Motion ” គឺជាបទចម្រៀងមួយបទដែលជាការបកស្រាយដោយតារាចម្រៀងជនជាតិអាមេរិកលោក Matt Champion និងតារាចម្រៀងរ៉េបស្រី ដ៏ល្បីឈ្មោះមួយរូបរបស់ក្រុម Blackpink ជនជាតិកូរ៉េខាងត្បូង ដែលមានយុវវ័យជាច្រើនបានស្គាល់យ៉ាងច្បាស់ថាជា  Jennie ។ 

ការចេញផ្សាយមួយកាលពីថ្ងៃទី 8 ខែមីនា ឆ្នាំ 2024 តាមរយៈ RCA Records បានឲ្យដឹងថា បទចម្រៀងមួយបទនេះគឺត្រូវបាននិពន្ធតារាចម្រៀងដោយតារាទាំងពីររូបខាងលើដោយផ្ទាល់តែម្តង។

          សមត្ថភាព និងទេពកុសល្យរបស់ Jennie ពិតជាមិនអាចឲ្យអ្នកគាំទ្រមិនសរសើរមិនបាន នាងពិតជាក្មេងស្រីម្នាក់ដែលមានសមត្ថភាពខ្ពស់។ Jennie នាងមិនត្រឹមតែជាតារាចម្រៀង និងរ៉េបមួយរូបដែលដែលលេចធ្លោនៅក្នុងក្រុមតែមួយមុខទេ តែនាងក៏ហ៊ានបង្កើតស្លាកយីហោផ្ទាល់ខ្លួនថែមទៀតផង។ កាលពីឆ្នាំ ២០២៣ Jennie បើទោះបីជាងនាងបានយល់ព្រមបន្តកុងត្រាជាមួយនឹងផលិតកម្ម YG Entertainment ក៏ដោយ ប៉ុន្តែនាងបានប្រកាសថា កុងត្រាមួយនោះគឺសម្រាប់តែ​សកម្មភាពជា​ក្រុម​ក្នុងរបស់នាងតែប៉ុណ្ណោះ។

          គួររំលឹកថា នៅពេលដែល Jennie បានបន្ថែមអាជីព ក្នុងការបង្កើតផលិតកម្មផ្ទាល់ខ្លួន Jennie បាន​ចេញ​នូវបទ​ចម្រៀង​ចំនួន​ពីរបទរួចមកហើយ ដោយបទចម្រៀងទាំងនោះមានចំណងជើងថា ​” You & Me ” និង ” One of the Girls “។ បើយោងទៅតាមការចុះផ្សាយរបស់យ៉ុនហាប់បានឲ្យដឹងថា បទចម្រៀងទាំងពីរបទដែលជាស្នាដៃរបស់ Jennieគឺសុទ្ធសឹងតែទទួលបាននូវចំណាត់ថ្នាក់កំពូលទាំងដប់នៃ Billboard Global 200 ថែមទៀតផង។ ហើយមិនយូប៉ុន្មាន វាក៏បានក្លាយទៅជាបទចម្រៀង ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុត ក្នុងនាមនាងជាអ្នកលេងភ្លេងរបស់ K-pop នារី គឺនៅក្នុង Billboard Hot 100 ។

បច្ចុប្បន្នសម្រាប់បទចម្រៀងទី ៣ ដែលទើបនឹងចេញនាពេលថ្មីៗនេះ ខាងក្រុមការងាររបស់យ៉ុនហាប់បានសង្កេតឃើញថា សិល្បករ​ទាំង​ពីរខាងលើនេះ គឺពួកគេម្នាក់ៗ គឺ​បាន​ប្រកាស​នៅ​លើ​គណនី​បណ្ដាញ​សង្គមរបស់ពួកគេ​រៀងៗ​ខ្លួនចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍មកម្ល៉េះ។ ហើយចំពោះកិច្ចខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​របស់ពួកគេលើកនេះផងដែរ ពួកគេទាំងពីបាននិយាយថា ខ្ញុំនិងមិនធ្វើឲ្យទស្សនិកជនខកចិត្តឡើយ។

 គួរបញ្ជាក់ថា ចំពោះបទចម្រៀងដែល​មាន​ចំណង​ជើង​ថា “Slow Motion” ដែលទើបនឹង​ចេញ​នៅ​ថ្ងៃ៨ មីនា បើយើងក្រឡេកទៅមើលនៅក្នុង ឆានែលយូធូបរបស់ Matt Champion វិញ គឺមានចំនួនអ្នកចូលទៅទស្សនាច្រើនជាង ៥០មឺននាក់ទៅទៀត តែទន្ទឹមនឹងនោះ សម្រាប់ឆានែលយូធូបរបស់ Jennie ផ្ទាល់ដែលមានឈ្មោះថា OA ENTERTAINMENT គឺមានអ្នកចូលទៅទស្សនា ត្រឹម ៥២៤ នាក់ ដោយយើងគិតត្រឹមរយៈពេល ២១​ ម៉ោងចុងក្រោគឺបន្ទាប់ពីការចុះផ្សាយ។

តែបើទោះជាយ៉ាងណាក៏ដោយ ចំពោះគណនីសង្គមរបស់Jennie ផ្ទាល់ នាងបានសរសេរទៅកាន់អ្នកគាំទ្ររបស់នាងថា “ខ្ញុំមានការរំពឹងទុកថា ថ្ងៃណាមួយមនុស្សនៅក្នុងពិភពលោក នឹងស្តាប់បទចម្រៀងរបស់នាង” ។

សហរដ្ឋអាមេរិក បានចំណាយប្រាក់ប្រហែល 20 លានដុល្លារ ដើម្បីថែរក្សានាវាទំនើបដែលបានរឹបអូសពី រុស្ស៊ី

រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកតែងតែចំណាយជាទឹកប្រាក់ប្រមាណ 1 លានដុល្លារ ជារៀងរាល់ខែគឺក្នុងគោលបំណងដើម្បីថែរក្សានូវនាវាដ៏ទំនើបមួយ ដែលប្រទេសខ្លួនបានរឹបអូសពីមហាលសេដ្ឋីម្នាក់របស់រុស្ស៊ីហើយការរឹបអូសនោះគឺ ត្រូវបានក្រុមមន្ត្រីការពារដែនសមុទ្របានលើកឡើងថា វាគឺជាទណ្ឌកម្មមួយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ក្នុងការដាក់សម្ពាធលើវិមានក្រឹមឡាំង។

បើយោងតាមរយៈអ្នកយកការណ៍របស់ CNN កាលពីថ្ងៃទី ០៨ ខែមីបានឲ្យដឹងថា ចំពោះនាវាដែលត្រូវបានសហរដ្ឋអាមេរិករឹបអូស វាគឺជាពានរង្វាន់មួយដែលស្ថិតក្នុងចំណោមពានរង្វាន់នាវាដំបូងគេ ដែលខាងព្រះរាជអាជ្ញារបស់ប្រទេសរុស្ស៊ី បាននិយាយថា វានាមួយនេះវាគឺជារង្វាន់ដើម្បីលើកទឹកចិត្តដល់បុគ្គលដែលបានខិតខំប្រឹងប្រែងធ្វើការដើម្បីមេដឹកនាំវិមានក្រឹមឡាំងវ។

នាវា Amadea គឺត្រូវបានគេដឹងថា វាគឺនាវាដ៏ទំនើបមួយគ្រឿងដែលមានប្រវែងប្រមាណ 348 ហ្វីត (106 ម៉ែត្រ) វាត្រូវបានមន្ត្រីអនុវត្តច្បាប់ក្នុងតំបន់ និង FBI របស់សហរដ្ឋអាមេរិក រឹបអូសនៅពេលនាវាមួយនោះ បានចូលចតនៅកំពង់ផែ Fiji ដែលស្ថិតនៅក្នុងទីក្រុង San Diego កាលពីក្នុងឆ្នាំ 2022 ។ ដោយកាលនោះរដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិកបានចោទប្រកាន់ថា អ្នកដឹកនាំនាវានោះបានរំលោភលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយពួកគេបានប្រើប្រព័ន្ធធនាគាររបស់សហរដ្ឋអាមេរិកដើម្បីមករ៉ាប់រងទៅលើការចំណាយរបស់នាវារុស្ស៊ី។

ប្រភពដដែលបានឲ្យដឹងទៀតថា  បច្ចុប្បន្នរដ្ឋអាជ្ញាសហព័ន្ធបានស្នើសុំឲ្យចៅក្រម អនុញ្ញាតឲ្យអង្គភាពរបស់ខ្លួនអាចលក់នូវកប៉ាល់មួយនេះ ដោយពួកគេបានលើកឡើងថា ចាប់តាំងពីយើងបានរឹបអូសយកកប៉ាល់មួយនោះមករក្សាទុក វាបានធ្វើឱ្យរដ្ឋាភិបាលអាមេរិកខាតបង់ជាទឹកប្រាក់ប្រហែល 20 លានដុល្លារ នេះបើយោងតាមឯកសាររបស់តុលាការសហរដ្ឋអាមេរិក។

ប្រភទមួយនេះបានសរសេរទៀតថា ព្រះរាជអាជ្ញាពិតជាមានការភ្ញាក់ផ្អើរទៅលើការចំណាយកន្លងមក ដោយពួកគេបាននិយាយថា “វាពិតជាចំនួនមួយដែលច្រើនពេកហើយ” គ្រាន់តែដើម្បីរក្សា Amadea តែយើងបែរជាត្រូវចំណាយជាទឹក រហូតដល់ជិត ១ លានដុល្លាក្នុងមួយខែទៅវិញ។

គួរបញ្ជាក់ថា ឥឡូវនេះខាងចៅក្រមបានអះអាងថា ពួកគេនឹង “ផ្តល់សំណងដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកវិញ គឺសម្រាប់ការចំណាយកន្លងមកទៅការថែរក្សានាវា Amadea ហើយក៏ជាថ្នូរនឹងការយកនាវានោះត្រឡប់មកវិញផងដែរ។ 

 ការចំណាយទៅលើតំហែរទាំនាវា Amadea គឺពិតជាមានតម្លៃថ្លៃ ហេតុដូច្នេះហើយទើបចៅក្រមមិនចង់ឱ្យសហរដ្ឋអាមេរិកទទួលបន្ទុកនោះតែម្នាក់ឯងនោះទេ។ 

សម័យបច្ចេកវិទ្យា ពេជ្រក៏អាចត្រូវបានគេយកទៅបណ្តុះនៅក្នុងវាលខ្សាច់

រាប់ពាន់ ឆ្នាំមកនេះ មានក្រុហ៊ុនជាច្រើននៅក្នុងពិភពលោក បានព្យាយាមជីកយ៉ាងជ្រៅទៅក្នុងផែនដី គឺក្នុងគោលបំណងមួយដើម្បីតែស្វែងរករ៉ែពេជ្រ។ តែទន្ទឹមជាលទ្ធផល ផ្ទៃដីមួយដែលធ្លាប់តែរាបស្មើ វាក៏ប្រែទៅជារណ្តៅ ហើយចំពោះរណ្តៅដែលមនុស្សបានបង្កើតឡើងធំជាគេបំផុតនៅក្នុងពិភពលោកនោះ គឺមាននៅក្នុង ប្រទេសរុស្ស៊ី និង អាហ្វ្រិកខាងត្បូង ព្រោះបើយោងតាមការរាយការពីទីភ្នាក់ងាររបស់ CNN បាននិយាយថា រណ្តៅដែលពួកគេបានជីកទៅក្រោមដីគឺមានជម្រៅ រហូតដល់ 625 ម៉ែត្រ (2,050 ហ្វីត) ។

ដំណើរការមួយ ដែលមានឥទ្ធិពលយ៉ាងខ្លាំងខ្លាទៅលើ ធម្មជាតិ និងមនុស្ស គឺកើតឡើងដោយសារតែលក្ខខណ្ឌការងារតម្រូវ ហើយគឺជាការអនុវត្តមួយដ៏គ្រោះថ្នាក់ផងដែរ ព្រោះសកម្មភាពទាំងនោះវាកំពុងតែបំផ្លាញ ប្រព័ន្ធអេកូឡូស៊ី។

យ៉ាងណាមិញចំពោះការជីកយករ៉ែ វាក៏មិនមែនជាមធ្យោបាយតែមួយគត់ដើម្បីស្វែងរកប្រភពនៃពេជ្រនោះដែរ។  គ្រាប់ពេជ្រមួយដ៏ស្រស់ស្អាតវាមិនមែនមានតែពេជ្រធម្មជាតិនោះទេ បើយោងតាមអត្ថបទរបស់អ្នកនិពន្ធនៅ CNN បានសរសេរថា ពេជ្រគឺត្រូវបានយកទៅដាំដុះចាប់តាំងពីឆ្នាំ ១៩៥០ មកម្ល៉េះ គឺជាការបង្កើតឡើងដោយមន្ទីរពិសោធន៍ (LGD)នេះយោងតាមការរៀបរាប់ដោយ សមាគមត្បូងអន្តរជាតិ។

សម័យបច្ចេកវិទ្យា អ្វីគ្រប់យ៉ាងគឺសុទ្ធសឹងតែមានការច្នៃប្រឌិត បើយោតាមប្រភពដដែលសរសេរទៀតថា បច្ចុប្បន្នគឺមានមន្ទីរពិសោធន៍ច្រើនណាស់បានដាំដុះនូវប្រភេទត្បូងដែលមានតម្លៃ ដោយក្នុងនោះយើងសូមលើកយកនូវប្រភេទគ្រីស្តាល់។ គ្រីស្តាល់វាគឺជាត្បូងមួយដែលនិយមយកមកធ្វើជាគ្រឿងអង្ការមិនចាញ់ គ្រាប់ពេជ្រប៉ុន្មានទេ ម្យ៉ាងទៀតគ្រីស្តាល់វាក៏ជាត្បូងមួយប្រភេទដែលមានគុណភាពនិងមានតម្លៃសមរម្យថែមទៀតផង។ គ្រីស្តាល់វាគឺជាត្បូង ដែលមានតម្លៃថោកជាងពេជ្រធម្មជាតិរហូតដល់ទៅ ៨០% ឯណោះ។ ហើយប្រសិនបើអ្នកជ្រើសរើសយកត្បូងគ្រីស្តាល់យកមកប្រើប្រាស់ នោះមានន័យថា អ្នកកំពុងតែជួយដល់ធម្មជាតិដោយប្រយោលថែមទៀតផង។

តែបើទោះជាយ៉ាងណាក៏ដោយ គ្រីស្តាល់វាពិតជាមិនអាចមកជំនួសតំណែងរបស់ពេជ្របាននោះទេ ម្ល៉ោះហើយលោកអ្នកក៏នៅតែមានជម្រើសប្រសិនបើអ្នកមានលទ្ធភាព។ បើយោងតាមការរាយការណ៍ដោយទីភ្នាក់ងាររបស់ CNN បាននិយាយថា ឥឡូវនេះ ពេជ្រគឺត្រូវបានគេយកទៅបណ្តុះនៅទីកន្លែងមួយដែលយើងនឹកស្មានដល់ ព្រោះថាទីនោះវាគ្រាន់តែជាវាលខ្សាច់មួយតែប៉ុណ្ណោះ។

នៅក្នុងប្រប្រទេសអារ៉ាប់រួម (UAE) គឺត្រូវបានពិភពលោកធ្វើកំណត់សម្គាល់ថា វាគឺជាឧបទ្វីបមួយដែលឈានមុខគេក្នុង ការនាំចូល និងនាំចេញពេជ្រ ប៉ុន្តែវាមិនមានរ៉ែពេជ្រទេនោះទេ។ បើយោងតាមការរៀបរាប់ពីសហគ្រិនម្នាក់ ដែលមានឈ្មោះថា Mohamed Sabeg បានឲ្យដឹងថា យើងអាចមើលឃើញនូវឱកាសមួយ តែក៏មែនគ្រាន់តែជាការធ្វើពាណិជ្ជកម្មពេជ្រធម្មជាតិតែមួយមុខនោះទេ ប៉ុន្តែយើងក៏បានជម្រុញឲ្យមានតម្រូវការនូវអ្វីដែលយើងបានដាក់បន្ថែមផងដែរ។

លោកបានមានប្រសាសន៍បន្តទៀតថា កាលពីឆ្នាំ 2022 លោកបានសហស្ថាបនិកនូវគ្រាប់ពេជ្រមួយប្រភេទ( 2DOT4 Diamonds) ហើយពេជ្រប្រភេទនោះ វាគឺជាពេជ្រដែលត្រូវបានគេបណ្តុះដោយមន្ទីពិសោធន៍នៅអារ៉ាប់រួម តែវាក៏នៅតែអាចជ្រៀតចូលទៅក្នុងទីផ្សារបស់ ឌូបៃ ដូចពេជ្រធម្មជាតិភ្លាមៗនោះដែរ។

លោក Sabeg បាននិយាយបន្តទៀតថា “គំនិតរបស់យើងគឺយើងនឹងនាំយកអណ្តូងរ៉ែទៅឱ្យអតិថិជន” គឺដើម្បីជំនួសឱ្យពេជ្រដែលហោះជុំវិញពិភពលោក ក្នុងគោលបំណងគាំទ្រផលិតផលក្នុងស្រុក និងដើម្បីកាត់បន្ថយការជីកយករ៉ែ”។ លោកបានបន្ថែមថា “កាលពី 60 ឆ្នាំមុន ប្រសិនអ្នកលក់និយាយថា ពេជ្រប្រភេទនេះគឺជាពេជ្របណ្តុះ ប្រាកដណាស់គឺពិតជាគ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយ។ ផ្ទុយទៅវិញ បច្ចុប្បន្ន​មនុស្ស​ជំនាន់​ក្រោយគឺមានចំណេះដឹងគ្រប់គ្រាន់ ពួកគេមានការគិតពិចារណាខ្ពស់ និងចេះ​ព្រួយ​បារម្ភ​ច្រើន​អំពី​បញ្ហា​បរិស្ថាន ជាពិសេសរាល់កង្វលល់ដែលទាក់ទងនិងផលវិបាក​ដែលកើតឡើងបន្ទាប់ពី​ការ​រុក​រក​រ៉ែ ។

ប្រមុខការទូតរបស់ចិន៖ សហរដ្ឋអាមេរិកមានបំណងរៀបចំជាយុទ្ធសាស្ត្រ ដើម្បីគាបសង្កត់ប្រទេសចិន

 អ្នកការទូតកំពូល របស់ប្រទេសចិនលោក Wang Yi បានចោទប្រកាន់សហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោន មានគោលបំណងរៀបចំជាយុទ្ធសាស្ត្រ ដើម្បីកៀបសង្កត់មកលើប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៤។

 គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលអ្នកតំណាងប្រទេសចិន ហ៊ានថ្លែងបែបនេះ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ គឺនៅខាងក្រៅការជួបជុំមួយរវាងអ្នកនយោបាយដែលធ្វើឡើងនៅទីក្រុងប៉េកាំង។ វេទិកាមួយដែលត្រូវបានក្រុមការងាររបស់ CNN​ បានរាយការណ៍ថា​ វាគឺកិច្ចប្រជុំដែលបានរៀបចំឡើងដោយមេដឹកនាំចិន គឺដើម្បីបង្ហាញពីការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា តែផ្ទុយទៅវិញប្រទេសមួយនេះបានប្រឈមមុខនឹងការទប់ស្កាត់ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយទៅកាន់ប្រមុខការទូតរបស់សហរដ្ឋអាមេរិកទៀតថា ពាក្យថាបញ្ជីទណ្ឌកម្មឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោននៅពេលនេះ គឺវាបានឈានដល់ “កម្រិតមួយដែលចិនមិនអាចទទួលយកបាននោះ ព្រោះរាល់ភស្តុតាងដែលសហរដ្ឋអាមេរិកបានលើកឡើងនៅពេលនេះ វាពិតជាមិនសមហេតុផលទាល់តែសោះ” ។

លោក Wang បាននិយាយទៀតថា ការរឹតបន្តឹងផ្នែកបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកវាហាក់ដូចជាហួសហេតុ លោកបាននិយាយបន្តថា ​ប្រសិន​បើ​អាមេរិក​ចង់​រីកចម្រើនតែម្នាក់ឯងនោះគឺអាចនិយាយតាមត្រង់បាន  ប៉ុន្តែអ្នកមិនគួរ​បដិសេធ​លើការ​អភិវឌ្ឍដែល​ស្របច្បាប់ពី​ប្រទេស​ដទៃនោះឡើយ។ តើ​យុត្តិធម៌​អន្តរជាតិ​ស្ថិតនៅឯណា?

គួរបញ្ជាក់សារជាថ្មីថា ការអត្ថាធិប្បាយរបស់លោក Wang ទៅកាន់សហរដ្ឋអាមេរិក គឺបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនថា ចិនបានររំលោភសិទ្ធិមនុស្សនៅក្នុង Xinjiang ហើយជាពិសេសនោះ អាមេរិកបាននិយាយទៀតថា ចិនបានផ្តល់ការគាំទ្រសម្រាប់ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនថែមទៀតផង។

លោកបានលើកឡើងទៀតថា លោកសូម​អំពាវនាវ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​ធ្វើការ​ជាមួយ​ទីក្រុង​ប៉េកាំង​ដើម្បី​ “នាំ​ទំនាក់ទំនង​មក​វិញ​លើ​ផ្លូវ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព និង​និរន្តរភាព”។

អ្វីដែលជាគោលបំណងនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំក្នុងសប្តាហ៍នេះ គឺការជំរុញរបស់ប្រទេសចិនដើម្បីពង្រឹង “ភាពជឿជាក់លើខ្លួនឯង និងភាពរឹងមាំរបស់ខ្លួននៅក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ដោយក្នុងនោះខាងទីក្រុងប៉េកាំងបានផ្ញើសារទៅកាន់ទីក្រុងវ៉ាស៊ីនតោនទៀតថា ការពឹងផ្អែកលើខ្លួនឯង វាគឺជារឿងមួយដែលល្អជាជាងយើងទៅអង្គុយរង់ចាំបច្ចេកវិទ្យាពីអ្នកដទៃ។

គួររំលឹកថា រាជរដ្ឋាភិបាលរបស់ប្រទេសបានប្រកាសពីផែនការរបស់ខ្លួនថា ចិននឹងបង្កើនថវិកាប្រចាំឆ្នាំនសម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន 10% ឬស្មើនឹង 370.8 ពាន់លានយន់ (51.6 ពាន់លានដុល្លារ) ចំនួនមួយនេះផងដែរ វាត្រូវបានគេដឹងថា វាគឺជាចំនួនដ៏ធំបំផុតប្រសិនបើយើងគិតចាប់តាំងពីឆ្នាំ 2019 មក។

scroll to top