អាងហែលទឹក Aura Skypool របស់ឌូបៃ ត្រូវបានគេកត់ត្រាថា វាជាអាងហែលទឹកដែលវែងជាងគេលើពិភពលោក

Aura Skypool វាជាកន្លែងលំហែរអារម្មណ៍ និងជាកន្លែងជជែកកំសាន្តមួយប្រភេទដែលខ្ពស់កប់ពពក។ Aura Skypool វាបានក្លាយទៅជាអាងទឹកមួយដែលគ្មានដែនកំណត់ ព្រោះវាមានទីតាំងស្ថិតនៅលើកំពូលនៃ Palm Tower ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងឌូបៃ។

 បច្ចុប្បន្នចំពោះទិដ្ឋភាពនៅលើពិភពលោក វាមិនមានអ្វីដែលគួរឱ្យយើងមានភាពភ្ញាក់ផ្អើលទៀតនោះទេ តែអាងហែលទឹក Palm Tower វាបានផ្តល់នូវបទពិសោធន៍ថ្មីមួយបន្ថែមទៀត ជាមួយនឹងទេសភាពព័ទ្ធជុំវិញខ្លួនយើងរហូតដល់ 360 ដឺក្រេនៃទីក្រុងឌូបៃ។ លើសពីនេះទៅទៀត សម្រាប់ទីតាំងសំខាន់ៗទាំងអស់ដែលយើងអាចមើលឃើញយ៉ាងច្បាស់ពី Aura Skypool គឺយើងអាចមើលឃើញអគារដែលខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក Burj Khalifa, អគារ Burj Al Arab និង Ain Dubaiជាដើម។

ការបំផុសគំនិត ដោយសិក្សាពីចំណាប់អារម្មណ៍របស់ពួកមហាលសេដ្ឋី និងអ្នកមានទ្រព្យសម្បត្តិច្រើន ទីក្រុងឌូបៃពិតជាមានភាពមមាញឹកខ្លាំងណាស់ ព្រោះថាមហិចតារបស់អារ៉ាប់រួម គឺចង់ឲ្យមនុស្សទាំងអស់នោះមានអារម្មណ៍ត្រេកត្រអារ ចង់ដឹងនិងស្គាល់អ្វីទៅជាឌូបៃ។

ការប្រើជីវិតមួយដ៏ស៊ីវីល័យ ដោយអមជាមួយនឹងភោជនីយដ្ឋានប្រមាណប្រាំបីកន្លែង ព្រមទាំង​បន្ទប់ VIP ជាច្រើប្រភេទ បូករួមទាំងកន្លែង​អង្គុយ និង​គ្រែ​គេង​ដ៏​អស្ចារ្យទៀតនោះ ពិតណាស់ប្រសិនបើអ្នកមានលទ្ធភាពប្រាកដជាចង់ទៅទស្សនាឌូបៃជាមិនខាន។ យ៉ាងណាមិញក្នុងចំណោមអ្នកដែលបានទៅដល់អាងហែលទឹក Aura Skypool ក្រុមការងាររបស់ CNN បានធ្វើបទសម្ភាសន៍ដោយផ្ទាល់ជាមួយអ្នកដែលបានទៅលេងនៅទីនោះថា ការអង្គុយនៅញាំអីនៅក្បែរអាងហែលទឹកខ្នាតយក្សមួយនោះ គឺគាត់បានទទួលអារម្មណ៍ថា គាត់ហាក់ដូចជាកំពុងតែស្ថិតនៅក្នុង​លំហ។ គាត់បាននិយាយបន្តទៀតថា នៅពេលដែលយើងកំពុងតែស្ថិតនៅក្នុងអាងទឹកដែលគ្មានដែនកំណត់នោះវិញ យើងក៏មានអារម្មណ៍មួយទៀតថា វាហាក់បីដូចជាគ្មានអ្វីដែលនៅពីក្រោមយើងទាល់តែសោះ នៅពេលនោះហើយយើងពិតជាមានអារម្មណ៍ដ៏គួរឲ្យភ្ញាក់ផ្អើថា យើងកំពុងតែហែលទឹកនៅកណ្តាលពពក ព្រមទាំងបានមើលឃើញទីក្រុងឌូបៃស្ទើតែ ៣៦០ ឌឺក្រេ ហើយយើងអាចដឹងយ៉ាងច្បាស់ថា ទីក្រុងមួយនេះវាពិតជាស្រស់ស្អាតខ្លាំងណាស់”។

កន្លែងងូតទឹក ដែលមានការគ្រប់គ្រងដោយសីតុណ្ហភាពយ៉ាងត្រឹមត្រូវ និងព្រមទាំងមានបំពាក់នូវឧបករណ៍បំពងសំឡេងក្រោមទឹកទៀតនោះ កន្លែងងូតទឹកដែលធំជាងគេមួយនេះគឺពិតពិសេសនិងជាអស្ចារ្យ។

ចំពោះថ្លៃសំបុត្រចូលទៅហែលទឹកសម្រាប់មនុស្សម្នាក់ គឺមានតម្លៃតិចបំផុត$272 ហើយប្រសិនបើអ្នក ហែលទឹកនៅកាប៊ីន VIP ដែលបំពាក់ដោយប្រព័ន្ធសំឡេងផ្ទាល់ខ្លួន ម៉ាស៊ីនត្រជាក់ ផ្កាឈូក ព្រមទាំងបន្ទប់ទទួលទានអាហារ និងសួនច្បារឯកជនវិញនោះ អ្នកអាចនិងត្រូវចំណាយប្រាក់យ៉ាងតិចក៏ $10,000 ដែរ។

អាងហែលទឹកដែលមានទម្ងន់ជិត 10,000 តោន និងមានទំហំប្រមាណ ៧០០ ម៉ែត្រការ៉េ វាត្រូវបានសាងសង់ជាប្រាំបីផ្នែក ហើយលើកដាក់ជាមួយរថយន្តស្ទូចក្នុងរយៈពេលបីថ្ងៃ ដែលតម្រូវឱ្យផ្លូវចរាចរណ៦ខាងក្រោមត្រូវបានបិទជាច្រើនដង។ ចំពោះគម្រោងនៃការសាងសង់អាងហែលទឹកខ្នាតយក្សដំបូងគេបង្អស់នេះផងដែរ ខាងក្រុមការងាររបស់ CNN បានរាយការណ៍ថា ក្នុងតម្លៃមួយដែលមិនជាក់លាក់ យ៉ាងតិចបំផុតក៏ 1 ពាន់លានដុល្លារដែរ។

ឥណ្ឌា​ ចាត់​វិធានការ​អនុវត្ត​ច្បាប់​ក្នុងការកំណត់ទៅលើសញ្ជាតិកាន់តែតឹងរឹង ហើយថែមទាំងមិន​រាប់​បញ្ចូល​អ្នក​កាន់​សាសនា​ឥស្លាមថែមទៀតផង

ប្រទេស​ឥណ្ឌា​បាន​ប្រកាស​ពី​ការធ្វើវិសោធនកម្មច្បាប់​ដែលខ្លួនបានសរសេរថា រដ្ឋាភិបាលនិង​អនុវត្ត  ​ច្បាប់​កំណត់លើសញ្ជាតិដ៏តឹងរឹង ដោយក្នុងនោះពួកគេមិន​រាប់​បញ្ចូល​អ្នក​កាន់​សាសនា​ឥស្លាមនោះឡើយ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី ១២​ ខែមីនា ឆ្នាំ ២០២៤។

ក្រសួងកិច្ចការផ្ទៃក្នុងរបស់ឥណ្ឌាបានប្រកាសពីច្បាប់កែតម្រូវថ្មីរបស់ខ្លួនកាលពីថ្ងៃច័ន្ទ គឺនៅមុនពេលការបោះឆ្នោតសកលកំពុងតែខិតជិតមកដល់ ពោលគឺនៅពេលដែលនាយករដ្ឋមន្ត្រី Narendra Modi កំពុងតែស្វែងរកអាណត្តិទីបីដើម្បីបន្តអំណាច។

ការធ្វើវិសោធនកម្មទៅលើច្បាប់ដែលស្តីពីសញ្ជាតិ យើងអាចចាត់ទុកថា វាគឺជាការពន្លឿនដល់ជនអន្តោប្រវេសន៍ដើម្បីទទួលបាននូវសញ្ជាតិមួយស្របច្បាប់ ប៉ុន្តែក្នុងនោះរាជរដ្ឋាភិបាលរបស់ឥណ្ឌាមិនលើកទឹកចិត្តដល់អ្នកកាន់សាសនាមូស្លីមនោះដែរ។ 

ច្បាប់​ចម្រូងចម្រាស​នឹង​អនុវត្ត​ចំពោះ​ជន​ជាតិ​ភាគតិចដែលមានការបែងចែក​សាសនា វា​ហាក់ដូចជា​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​មូលដ្ឋាន​សាសនាខ្លាំងជាងគេ។ តើវាអាចទៅរួចដែរឬទេ ដែរមានពាក្យចចាមរ៉ាមជាច្រើនបាននិយាយថា ច្បាប់មួយនេះត្រូវបានសភាអនុម័តដោយសារតែលោក Narendra Modi ជាអ្នកជាតិនិយមហិណ្ឌូ?

តែបើទោះជាយ៉ាងនេះក្តី ច្បាប់មួយនេះគឺត្រូវបានគណបក្សប្រឆាំងព្យាយាមតវ៉ាជាខ្លាំង ដោយពួកគេបានអះអាងថា ឥណ្ឌាមិនមែនជាប្រទេសដែលគោរពតាមច្បាប់រដ្ឋធម្មនុញ្ញពិតប្រាកដឡើយ តើពួកគេចាត់ទុកជនជាតិឥស្លាមចំនួន 200 លាននាក់ដែលរស់នៅក្នុងប្រទេសឥណ្ឌានេះជាអ្វី?

ក្រុមអ្នករិះគន់ជាច្រើនបានលើកឡើងថា ច្បាប់មួយ វាគឺជារបៀបដែលបង្ហាញពីចិត្តគំនិតរបស់លោក Modi និងគណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata Party (BJP) ព្រោះថារបៀបវារៈរបស់ពួកគេគឺដឹងថា ជនជាតិឥណ្ឌាដែលកាន់សាសនាហិណ្ឌូគឺមានច្រើនជាង1.3 ពាន់លាននាក់ទៅទៀត ហេតុដូច្នេះហើយបើធៀបនិងជនជាតិ ម៉ូស្លីម ពួកគេនិងទទួលបាននូវការគាំទ្រច្រើនចំពោះសន្លឹកឆ្នោត  ។

នៅក្នុងពាក្យមួយឃ្លាដែលគណបក្សកាន់អំណាចក្នុងប្រទេសឥណ្ឌា តែងតែនិយាយនោះ គឺឥណ្ឌាជាប្រទេសហិណ្ឌូ។

ប្រសិនបើយើងរំលឹកឡើងមកវិញ ចាប់តាំងពីការឡើងកាន់អំណាចរបស់លោក Modi ជិតមួយទស្សវត្សរ៍មុនមក នៅពេលនោះមានអ្នករិះគន់ជាច្រើនបាននិយាយថា សីលធម៌ដែលបង្កើតខាងលោកិយ និងលទ្ធិប្រជាធិបតេយ្យដ៏បំផុតរបស់ពិភពលោកកំពុងតែដួលរលំជាបណ្តើរៗហើយ។ រាល់ការរិៈគុន ការបង្ហាញពីអារម្មណ៍ដែលប៉ះពាល់ទៅលើការដឹកនាំរបស់នាយករដ្ឋមន្ត្រីឥណ្ឌា គឺពួកគេតែងតែបាននូវការចាប់ពិរុទ្ធ និងការដាក់ទណ្ឌកម្មជានិច្ច។

ក្រោមការដឹកនាំ របស់ នាយករដ្ឋមន្ត្រី Narendra Modi ជិត១ ទស្សវត្សន៍កន្លងមកនេះ ឥណ្ឌាគឺពោលពេញទៅដោយការបែងចែក ឋានៈ និងសាសនា។ ការគ្រប់គ្រងរបស់ លោកNarendra Modi វាបានធ្វើឲ្យប្រជាជនមូស្លីមជនជាតិភាគតិចមានតែការឈឺចាប់ ជាពិសេសនៅពេលដែលោកបានសម្ពោធប្រាសាទហិណ្ឌូដ៏ធំមួយនៅលើទីតាំងរបស់វិហារអ៊ីស្លាម។

មនុស្សវ័យចំណាស់នៅក្នុងប្រទេសកូរ៉េខាងត្បូងប្រហែលជិត 40%  បានជាប់គាំងក្នុងភាពក្រីក្រ

អត្រានៃភាពក្រីក្ររបស់មនុស្សវ័យចំណាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺធ្លាប់បានថយចុះម្តងរួចទៅហើយកាលពីមុនឆ្នាំ 2022 តែឥឡូវនេះភាពក្រីក្ររបស់មនុស្សចាស់គឺបានកើនឡើងម្តងទៀតហើយ  ដែលជាមូលហេតុធ្វើរដ្ឋាភិបាលរបស់ប្រទេសមួយនេះ បានព្រួយបារម្មជាខ្លាំង ជាពិសេសគឺទាក់ទងទៅនឹងលទ្ធភាពរបស់ពួកគាត់ក្នុងការទទួលបានការថែទាំសុខភាពឲ្យបានត្រឹមត្រូវ នេះបើយោងតាមការចុះផ្សាយពីកាសែត the Korean times កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤។

បើយោងទៅតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះបានឲ្យដឹងថា ខាងក្រសួងសុខាភិបាលរបស់កូរ៉េខាងត្បូងបានលើកឡើងថា អត្រានៃភាពក្រីក្រនៃមនុស្សចាស់ដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ គឺបានកើនឡើងរហូតដល់ទៅ 38.1 ភាគរយនៅក្នុងឆ្នាំនេះ ឬក៏កើនឡើង 0.5 ភាគរយធៀបបើនឹងឆ្នាំមុន។

យ៉ាងណាមិញចំពោះអត្រានៃភាពក្រីក្រដែលកំពុងតែកើនឡើង  គឺវាមានជាប់ទាក់ទងទៅនឹងមនុស្សដែលមានប្រាក់ចំណូលក្រោម 50 ភាគរយនៃប្រាក់ចំណូលជាមធ្យមមុនគេ។ ក្នុងនោះផងដែរ ខាងក្រសួងបានលើកឡើងទៀតថា ចំពោះតួរលេខរបស់ស្ត្រីដែលមានអាយុចាប់ពី 65 ឆ្នាំឡើងវិញ គឺមានច្រើនជាង  43  ភាគរយទៅទៀត ខណៈដែលខាងបុរសមានប្រហែល 31 ភាគរយ។

គួររំលឹកថា កាលពីឆ្នាំ 2020 តួលេខខាងលើនេះគឺធ្លាប់បានធ្លាក់ចុះក្រោម 40 ភាគរយរួចម្តងទៅហើយ គឺលើកដំបូងនៃភាពក្រីក្ររបស់មនុស្សចាស់គឺមានត្រឹមតែ 38.9 ភាគរយ ហើយបន្ទាប់មកទៀតវាក៏បានធ្លាក់ចុះរហូតដល់ 37.6 ភាគរយកាលពីឆ្នាំ 2021 ប៉ុន្តែកាលពីឆ្នាំ 2022 តួរលេខក៏បានកើនឡើងដល់ 38.1 ភាគរយ។

អត្រានៃភាពក្រីក្រចុងក្រោយបំផុតសម្រាប់មនុស្សចាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺខ្ពស់ជាងតួលេខសម្រាប់ប្រជាជនទាំងមូលរបស់ប្រទេសទៅទៀត។ ប្រសិនបើយើងនិយាយពីប្រជាជនដែលមានអាយុចន្លោះពី18 ទៅ 65 ឆ្នាំវិញ ក្នុងចំណោមពួកគេគឺមានប្រហែលជា 10 ភាគរយប៉ុណ្ណោះ ដែលមានចំណូលតិចជាង 50 ភាគរយនៃអ្នកដែលមានចំណូលមធ្យម ។ បើយោងតាមទិន្នន័យរបស់ OECD វិញបានបង្ហាញថា អត្រានៃភាពក្រីក្រដែលទាក់ទងសម្រាប់មនុស្សដែលមានអាយុ 66 ឆ្នាំឬចាស់ជាងនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺមានចំនួនប្រហែលជា 40.4 ភាគរយឯណោះ ចំនួននេះគឺពិតជាខ្ពស់ជាងមធ្យមភាគ OECD ដែលធ្លាប់បានធ្វើការកត់ត្រា រហូតដល់ទៅ 14.2 ភាគរយ។

ខណៈដែលប្រទេសចិនកំពុងព្រួយបារម្ភអំពីការវិលត្រឡប់របស់លោក Donald Trump ប៉ុន្តែខ្លួនក៏បានមើលឃើញពីឱកាសផងដែរ

តាមរយៈទីក្រុងប៉េកាំង បានឲ្យដឹងថាកាលពីពេលថ្មីៗគឺមានគណៈប្រតិភូរាប់ពាន់នាក់ បានមកជួបជុំនៅក្នុងកម្មវិធីដ៏ធំមួយប្រចាំឆ្នាំ ដែលជាការកំណត់ដោយរដ្ឋាភិបាល គឺក្នុងគោលបំណងដើម្បីកំណត់គោលដៅសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត និងព្រមទាំងអបអរសាទរដល់ការដឹកនាំរបស់លោក Xi Jinping នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤។។

បើយោងតាមការរាយការពីទីភ្នាក់ងាររបស់ CNN បានឲ្យដឹងថា នៅក្នុងការប្រមូលផ្តុំខាងលើនេះផងដែរ​ថ្នាក់ដឹកនាំរបស់ចិនកក៏បានលើកឡើងអំពីការវិលត្រឡប់មកវិញរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថែមទៀតថង។ យ៉ាងណាមិញចំពោះទស្សនៈនៃក្រុមអ្នកដឹកនាំរបស់ចិនបាននិយាយថា  ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ បើទោះបីជាក្នុងចំណោម លោក Joe Biden ឬ លោក Donald Trump មាននរណាម្នាក់ឈ្នះក៏ដោយ ក៏ពួកគេនៅតែមានគោលបំណងចង់ឲ្យគោលនយោបាយរបស់យើងនៅតែមានភាពតឹងតែងដដែល។

នៅក្នុងកិច្ចប្រជុំគេបានសង្កេតឃើញថា ថ្វីត្បីតតែមេដឹកនាំជាន់ខ្ពស់របស់ចិនមិនបាននិយាយបញ្ជាក់ជាសាធារណៈអំពីការបោះឆ្នោតនៅក្នុងប្រទេសអាមេរិកក៏ពិតមែន តែទន្ទឹមនឹងនោះក្រុមអ្នកជំនាញបានលើកឡើងថា មេដឹកនាំទីក្រុងប៉េកាំងកំពុងតែរៀបជើងព្រួលជាបណ្តើរៗរទៅហើយ។ 

យ៉ាងណាមិញប្រសិនបើយើងនិយាយអំពីការលើករបស់អ្នកការទូតកំពូលរបស់ចិន គឺលោក Wang Yi បានបង្ហាញពីការព្រួយបារម្មណ៍របស់លោកថា រហូតមកទល់នឹងពេលនេះ រាល់ការគ្រប់គ្រងពាណិជ្ជកម្ម និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក គឺពួកគេសុទ្ធសឹងតែផ្តោតទៅលើប្រទេសចិនជាពិសេស ហើយនូវពេលនេះគឺវាបានឈានដល់ ” កម្រិតមួយដែលយើងមិនអាចទទួលយកបាន ” ។

នៅពីក្រោយការបិទទ្វារនៃកិច្ចប្រជុំ ក្រុមអ្នកសង្កេតការណ៍នយោបាយបាននិយាយប្រាប់អ្នកយកព័ត៌មានរបស់ CNNថា ការពិភាក្សាអំពីការបោះឆ្នោតរបស់សហរដ្ឋអាមេរិកនាពេលខាងមុខ វាទំនងជារឿងមួយដែលសំខាន់ ជាពិសេសពួកគេបានលើកឡើងអំពីឥទ្ធិពលនៃការវិលត្រឡប់មកវិញរបស់លោក Trump ថែមទៀតផង hហេតុដូច្នេះហើយសម្រាប់ការរៀបចំដើម្បីការទប់ទល់ពេលដែលលោក Donald Trump ត្រឡប់មកវិញនោះប្រាកដណាស់វានឹងមានច្រើនវិធី ជាជាងការបន្តតំណែងរបស់លោក Joe Biden។

មេដឹកនាំចិនបានរំពឹងទុកថា ប្រសិនបើលោក Donald Trump ពិតជាអាចវិលត្រឡប់មកកាន់សេតវិមានវិញម្តងទៀតនោះ លោកនឹងកែប្រែភាពតក់ស្លត់ទាំងនោះឲ្យក្លាយទៅជាឳកាសសម្រាប់សេដ្ឋកិច្ចចិនដូចគ្នា។

មេដឹកនាំទីក្រុងប៉េកាំងបានលើកឡើងទៀតថា ការដកថយរបស់សហរដ្ឋអាមេរិកក្នុងភាពជាដៃគូរប្រជែងរបស់ខ្លួននៅពេលដែលលោក Trump ចូលកាន់អំណាច់នោះវាក៏អាចបន្ធូបន្ថយសម្ពាធមួយចំនួនចេញពីប្រទេសចិនផងដែរ ហើយឱកាសមួយនេះហើយវាគឺជាគោលដៅដែលយើងកំពុងតែរង់ចាំ។

បញ្ចូលអ៊ីមែលរបស់អ្នកដើម្បីចុះឈ្មោះសម្រាប់ព្រឹត្តិបត្រព័ត៌មាន “Meanwhile in China” របស់ CNN ។

តែបើទោះជាយ៉ាងនេះក្តី ក្នុងនោះគឺមានក្រុមអ្នកជំនាញនយោបាយជាច្រើនបាននិយាយថា ប្រសិនបើលោក Donald Trump អាចត្រឡប់មកធ្វើជាប្រធានាធិបតីម្តងទៀតពិតមែននោះ វានិងជះឥទ្ធិពលខ្លាំងទៅលើបណ្តាលប្រទេសទាំងឡាយណាដែលប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ ហើយប្រទេសដែលមានបញ្ហាខ្លាំងជាងគេនោះគឺជាកោះតៃវ៉ាន់។

scroll to top