ក្រុមហ៊ុន Lucapa បានរកឃើញ​ពេជ្រ​ពីរ​ដុំ ដែល​មាន​ទម្ងន់ច្រើន​ជាង 100 ការ៉ាត់ទៅទៀត

ក្រុមហ៊ុន Lucapa Diamond Company វាគឺជាអ្នករុករករ៉ែពេជ្រ និងអ្នករុករកដែលមានទ្រព្យសម្បត្តិនៅអាហ្វ្រិក និងនៅក្នុងប្រទេសអូស្ត្រាលី។ ក្រុមហ៊ុន Lucapa Diamond Company គឺជាក្រុមហ៊ុនមួយដែលបានចុះបញ្ជីក្នុង ASX ហើយក៏ជាដៃគូសហរការជាមួយនឹង Endiama , Rosas និង Petalas ផងដែរ។

          បើយោងទៅតាមកាចុះផ្សាយរបស់ listcorp កាលពីថ្ងៃទីល ០៥ ខែមីនា ឆ្នាំ ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុន Lucapa Diamond Company ព្រមទាំងដៃគូរបស់ខ្លួនបានរកឃើញនូវ ពេជ្រ ចំនួន ពីរគ្រាប់ ដែលមានទម្ងន់ច្រើនជាង 100 ការ៉ាត់ (ct) ទៅទៀត។ ប្រភពដដែលបាននិយាយទៀតថា  ភាពភ្ញាក់ផ្អើរដែលធ្វើឲ្យពួកគេនឹកស្មានមិនដល់នោះ គឺ ពេជ្រធំៗទាំងពីរនោះ បែរជាស្ថិតនៅលើផ្ទៃរាបស្មើនៃ Mining Block 46 ដែលជាអណ្តូងរ៉ែរបស់ប្រទេសក្នុងប្រទេស Angola គឺមានឈ្មោះថា Lulo។

ក្រុមអ្នកអ្នកជំនាញរបស់ Lucapa Diamond Company បាននិយាយថា តាមពិតទៅចំពោះពេជ្រធម្មជាតិដ៏ធំសម្បើមទាំងពីរនេះ  វាត្រូវបានគេរកឃើញចាប់តាំងពីខែកុម្ភៈមកម្ល៉េះ ដោយក្នុងនោះមានពេជ្រមួយគ្រាន់គឺមានទំហំ 162 ការ៉ាត់ និងពេជ្រមួយគ្រាប់ទៀតគឺមានទំហំ 116 ការ៉ាត់។

ក្រុមអ្នកអ្នកជំនាញខាងលើនេះ បានឲ្យដឹងទៀតថា ពេជ្រប្រភេទ IIa 116 (ការ៉ាត់) នឹងត្រូវបានក្រុមការងាររបស់ខ្លួនដាក់លក់តាមរយៈការដេញថ្លៃមួយដែលនឹងធ្វើឡើងនាពេលឆាប់នេះ។ ដោយក្នុងនោះពួកយើងនឹងធ្វើការតាំងបង្ហាញនូវពេជ្រប្រភេទ IIa ព្រមទាំងពេជ្រដែលមានតម្លៃខ្ពស់ផ្សេងៗជាច្រើនទៀត។ យ៉ាងណាមិញចំពោះពេជ្រដែលមានទំហំធំ ទាំងពីរខាងលើ  ដែលពួកយើងទើបតែបានរកឃើញនាពេលថ្មីៗនេះ គឺសម្រាប់ពេជ្រដែលមានទំហំ 162 (ការ៉ាត់) ពួកយើង នឹងដាក់លក់ជាធម្មតានៅចុងខែមីនា។

យើងខ្ញុំសូមបញ្ជាក់ថា បច្ចុប្បន្នក្រុមប្រឹក្សាភិបាល  និងអ្នកដែលមានទួនាទីសំខាន់ៗនៅក្នុង Lucapa គឺកំពុងតែចាប់អារម្មណ៍ក្នុងការរុករករ៉ែពេជ្របន្ថែមទៀត ដោយពួកគេបានចាប់អារម្មណ៍ខ្ពស់ទៅលើអណ្តូងរ៉ែពេជ្រ Mothae ដែលមានទីតាំងស្ថិតនៅក្នុងប្រទេស Lesotho។

ប្រភពដដែលខាងលើបានសរសេរទៀតថា បើយោងទៅតាមបទពិសោធន៍ និងបណ្តាញឧស្សាហកម្មពេជ្រទូទាំងពិភពលោករបស់ខ្លួន ស្ថាបនិករបស់ Lucapa បានលើកឡើងថា ខ្លួនផ្តោតទៅលើការលក់រាយដោយផ្ទាល់វិញម្តង។

ការស្ទង់មតិជាងពាក់កណ្តាលនៃប្រជាជនកូរ៉េខាងត្បូង៖ រឿងរ៉ាវកន្លងមករបស់ជំទាវទីមួយ វានឹងប៉ះពាល់ដល់ការសម្រេចចិត្តនៅពេលបោះឆ្នោត

ភាពចម្រូងចម្រាសជុំវិញភរិយារបស់លោកប្រធានាធិបតី Yoon Suk Yeol គឺលោកជំទាវ Kim Keon Hee គឺត្រូវបានមហាលជនជាច្រើនបានតាមដានយ៉ាងយកចិត្តទុកដាក់  ជាពិសេសគឺក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតប្រធានាធិបតីនៅអណត្តិបន្ទាប់។

ការស្ទង់មតិមួយដែលត្រូវបានគេធ្វើឡើងកាលពី ពេលថ្មីៗនេះបានឲ្យដឹងថា បច្ចុប្បន្នប្រជាជនកូរ៉េច្រើនជាងពាក់កណ្តាល ឬស្មើនឹង 57 ភាគរយ បានយាយថា បញ្ហាដែលបានកើតឡើងលើជំទាវទីមួយ វាពិតជាមានឥទ្ធិពលមកលើការសម្រេចចិត្តរបស់ពួកគេជាខ្លាំង ខណៈដែលកាបោះឆ្នោតសកលកំពុងតែខិតជិតមកដល់ នេះបើយោងតាមការស្ទង់មតិសាធារណៈដែលធ្វើឡើងដោយ Hankook Research ហើយក៏ត្រូវបានកែសម្រួលឡើងវិញដោយកាសែត The Korea Times កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៤។ 

ទិដ្ឋភាពដ៏សំខាន់មួយដែលនឹងរួមចំណែកដល់អារម្មណ៍អវិជ្ជមានរបស់ប្រជាជន គឺបន្ទាប់ពីមានពាក្យចចាមរ៉ាមមួយបាននិយាយថា លោកជំទាវ Kim គឺមានជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Deutsch Motors ដែលជាក្រុមហ៊ុនចែកចាយរថយន្ត BMW ក្នុងចន្លោះឆ្នាំ 2009 និង 2012។ លើសពីនេះ លោកជំទាវទីមួយ រូបនេះគឺត្រូវបានសារព័ត៌ទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនបានចុះផ្សាយថា លោកស្រីបានទទួលកាបូប Dior មួយដែលមានតម្លៃប្រហែល 3 លានវ៉ុន ($2,240)  ពីគ្រូគង្វាលជនជាតិអាមេរិកជនជាតិកូរ៉េម្នាក់កាលពីក្នុងឆ្នាំ 2022 ។

ជុំវិញរឿងអាស្រូវដែលបានកើតឡើងលើជំទាវទីមួយ ប្រាកដណាស់វានិងធ្វើឲ្យមានផលប៉ះពាល់ ទៅលើការឈរឈ្មោះរបស់លោក Yoon Suk Yeol យ៉ាងពិតប្រាកដ។ តែទន្ទឹមនឹងនោះ វាក៏ហាក់ដូចជាអំណោយផលដល់បក្សប្រឆាំងផងដែរ ការប៉ុនប៉ងរបស់គណបក្សប្រជាធិបតេយ្យប្រជាធិបតេយ្យកូរ៉េ (DPK) ដែលជាបក្សប្រឆាំងដ៏ធំបំផុតរបស់កូរ៉េខាងត្បូង គឺកំពុងតែមានប្រៀបជាងគណបក្សដែលកំពុងតែកាន់អំណាច។

មេដឹកនាំបក្សប្រឆាំង DPK បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងណែនាំឡើងវិញនូវវិក័យប័ត្រស៊ើបអង្កេតពិសេសដែលផ្តោតលើជំទាវទីមួយ  ហើយលើកនេះផងដែរ លោកនឹងលើកយកនូវសំណុំរឿងកាបូប Dior មកធ្វើជាប្រធានបទថែមទៀតផង។

ការស្ទង់មតិក៏បានបង្ហាញទៀតថា រាល់អ្នកដែលមានសិទ្ធបោះឆ្នោតទាំងអស់ក៏កំពុងតែតាមដានយ៉ាងដិតដល់លើដំណើរការជ្រើសរើសបេក្ខជនដែលមកពីគណបក្សប្រឆាំងផងដែរ ។

ការស្ទង់មតិបានរកឃើញទៀតថា តម្លៃស្នូលនៃការជ្រើសរើសប្រធានាធិបតីបន្ទាប់​ វាពិតជាទាក់ទងនិងការដោះស្រាវនូវវិបត្តិសេដ្ឋកិច្ច ព្រោះវាគឺជាកង្វល់ចម្បងក្នុងចំណោមអ្នកបោះឆ្នោតដែលនឹងមានឥទ្ធិពលលើការបោះឆ្នោតនៅអាណត្តិនេះ។

Karina សមាជិក Aespa បានសូមទោសដល់អ្នកគាំទ្រ គឺបន្ទាប់ពីនាងបានធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានណាត់ជួប

Karina គឺជាតារាចម្រៀងមួយរូបដែលលេចធ្លោជាងគេបំផុតរបស់ aespa បានធ្វើការសូមទោសដល់អ្នកគាំទ្ររបស់ខ្លួនកាលពីថ្ងៃអង្គារ គឺបន្ទាប់ពីនាងបានធ្វើឱ្យទស្សនិកជនជាច្រើនបានភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានមួយដែលនិយាយអំពីទំនាក់ទំនងស្នេហារបស់នាងជាមួយតារាសម្តែង Lee Jae-wook ។

ទំនាក់ទំនង​របស់យុវវ័យមួយ​គូរ​នេះ គឺ​ត្រូវ​បានក្រុមអ្នកសារព័ត៌មាន​លាតត្រដាងជាសាធារណៈ​លើក​ដំបូងនោះ គឺនៅក្នុងការចុះផ្សាយរបស់​សារព័ត៌មានក្នុងស្រុកមួយដែលមានឈ្មោះថា ​ based entertainment ។ ជាមួយគ្នានោះដែរ ទាំងក្រុមការងាររបស់លោក Lee និង Karina បានធ្វើការបញ្ជាក់ភ្លាមៗនៅលើការចេញផ្សាយមួយថា ការណាត់ជួបរវាងពួកគេទាំងពីរនាពេលនោះ វាគ្រាន់តែស្ថិតក្នុងដំណាក់កាលដំបូងនៃទំនាក់ទំនងស្នេហាតែប៉ុណ្ណោះ។

Karina បានសម្តែងនៅភាពសោកស្តាយរបស់នាងថា នាងពិតជាមានវិប្បដិសារីខ្លាំងណាស់ ចំពោះសកម្មភាពដែលនាងបានបង្កឡើងខ្លាំងណាស់។

នាងបានសរសេរដោយប្រើឈ្មោះផ្លូវការរបស់អ្នកគាំទ្រថា “ខ្ញុំដឹងថា MY (អ្នកគាំទ្ររបស់ aespa) ជាច្រើនប្រាកដជាខកចិត្ត” ។”ខ្ញុំចង់ពិតជាសូមទោសដោយស្មោះចំពោះអ្នកគាំទ្រ ព្រោះថាមានតែអ្នកទាំងអស់គ្នាទេ ដែលបានផ្តល់ការគាំទ្រយ៉ាងកក់ក្តៅដល់ខ្ញុំចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ខ្ញុំកន្លងមក” ។

នាងបាននិយាយទៀតថា អ្វីដែលសំខាន់សំខាន់សម្រាប់ខ្ញុំនៅពេលនេះ គឺជាអ្នកទាំងអស់គ្នា នាងបាននិយាយថា “អ្នកគ្រប់គ្នានៅតែមានវត្ថុដែលមានតម្លៃសម្រាប់ខ្ញុំជានិច្ច” ។

បើទោះជាយ៉ាងណាក៏ដោយ ចំពោះការសូមអធ្យាស្រ័យពី Karina ទៅកាន់អ្នកគាំទ្រ គឺបានកើតឡើងស្របពេលដែល មហាលជនកំពុងតែមានប្រតិកម្ម ដោយក្នុងនោះក្រុមការងាររបស់ យ៉ុនហាប់ បានសង្កេតឃើញថា អ្នកគាំទ្រមួយចំនួនក៏នៅតែបន្តការគាំទ្រ តែងខ្លះទៀតបានសម្តែងការខកចិត្តចំពោះព័ត៌មានដែលកើតឡើងភ្លាមៗបន្ទាប់ពីការបង្ហាញខ្លួនរបស់ Karina ។

ការណាត់ជួបក្នុងចំណោមខ្លួនគឺជាតារាចម្រៀងរបស់ K-pop វាពិតជាប្រធានបទមួយដ៏រសើបបំផុតសម្រាប់មហាលជន។​តែបើទោះជាយ៉ាងណាក៏ដោយ វាគឺជាជីវិតឯកជនរបស់នាង ការមានស្នេហា វាមិនមែនជារឿងមួយដែលអាក្រក់នោះទេ ហេតុដូច្នេះហើយ បើទោះបីជានាងគឺជាតារាចម្រៀងដ៏លេចធ្លោក៏ពិតមែន តែនាងក៏គួរតែមានសិទ្ធបើកចំហរអំពីជីវិតឯកជនរបស់នាងគេមនុស្សដទៃទៀតផងដែរ។

តែទីបំផុត Karina បានបញ្ចប់សំបុត្រជាមួយនឹងការសន្យាទៅកាន់អ្នកគាំទ្ររបស់នាងដោយសរសេរថា “ខ្ញុំចង់ព្យាបាលរបួសដែលខ្ញុំបានបង្ក” ។”ខ្ញុំនឹងប្រឹងប្រែងបន្ថែមទៀត ហើយខ្ញុំនិងបង្ហាញអ្នកពីភាពចាស់ទុំនៃខ្លួនខ្ញុំ ដោយមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តម្តងទៀតឡើយ ។

លោក Jeff Bezos បានទម្លាក់លោក Elon Musk ចេញពីតំណែងកំពូលនៅតារាងមហាលសេដ្ឋីម្តងទៀតហើយ

នៅទីបំផុត លោក Jeff Bezos នៅតែអាច​ដណ្តើមយកនូវ​តំណែង​ជា​អ្នក​មាន​បំផុត​នៅក្នុងពិភពលោកត្រឡប់មកវិញម្តងទៀតហើយ  នេះ​បើ​យោង​តាម Bloomberg Billionaires Index កាល​ពី​ថ្ងៃ​ចន្ទទី ០៤ ខែមីនា ឆ្នាំ ២០២៤។

គួរបញ្ជាក់ថា បច្ចុប្បន្នទ្រព្យសម្បត្តិសុទ្ធរបស់ស្ថាបនិក Amazon គឺបានកើនឡើងរហូតដល់ទៅ 200 ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ ខណៈដែល លោក Elon Musk មានត្រឹមតែចំនួន 198 ពាន់លានដុល្លារ។ ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីពេលថ្មីៗនេះលោក Elon Musk បានថយចុះនូវទ្រព្យជាបន្តបន្ទាប់ ហើយប្រសិនបើយើងគិតជាចំនួនទឹកប្រាក់វិញគឺប្រហែលជា 31 ពាន់លានដុល្លារសហរដ្ឋអាមេរិក តែទន្ទឹមនឹងនោះ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Jeff  Bezos បែរជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្រុមការងាររបស់ Bloomberg បានរាយការថា ប្រាក់ចំនេញដែលលោក Jeff  Bezos ទើបតែទទួលបានគឺមានចំនួនប្រមាណ 23 ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ទីភ្នាក់ងាររបស់ Bloomberg បានរាយការណ៍បន្តទៀតថា ចាប់ពីចុងឆ្នាំ ២០២៣ រហូតមកទល់នឹងពេលនេះវិញ ពួកគេបានសង្កេតឃើញថា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla គឺបានធ្លាក់ចុះច្រើនជាង 7% ទៅទៀតកាលពីថ្ងៃចន្ទ ហើយវាក៏ជាមូលហេតុដែលបណ្តាលឲ្យលោក Elon Musk បានរំកិលចេញពីចំណាត់ថ្នាក់កំពូលមួយនេះផងដែរ។

តាមពិតទៅ ចំពោះចំណងជើងនៃអ្នកមានបំផុតនៅក្នុងតារាងកំពូលរបស់ Bloomberg គឺសុទ្ធសឹងតែអាចផ្លាស់ប្តូររៀងរាល់ពីរទៅបីខែម្តង ដោយអាស្រ័យទៅលើដំណើរការទីផ្សាររបស់ក្រុមមហាលសេដ្ឋីទាំងនោះ។

ជាកំណត់សម្គាល់ សម្រាប់ចំណាត់ថ្នាក់លេខ១ គឺត្រូវបានក្រុមអ្នកជំនាញតែងតែសង្កេតឃើញ ភាគច្រើនគឺធ្លាក់ទៅលើលោក Elon Musk និង Bernard Arnault ច្រើនជាងគេ ។

តែបើទោះជាយ៉ាងណាក៏ដោយ ចំពោះលទ្ធផលជាសរុប ដែលក្រុមអ្នកជំនាញបានធ្វើការវាស់វែងទៅទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីកំពូលទាំងប្រាំនៅលើផែនដីវិញនោះ បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ពួកគេគឺសុទ្ធតែមានការកើនឡើង គឺហែលជា 114% ឬ ស្មើរនឹង 869 ពាន់លានដុល្លារសហរដ្ឋអាមេរិក នេះបើយោងតាម  របាយការណ៍វិសមភាពប្រចាំឆ្នាំរបស់ Oxfam ។

scroll to top