កោះតៃវ៉ាន់បានជួបគ្រោះរញ្ជួយដីកម្រិត 7.4 រ៉ិចទ័រ ហើយវានឹងអាចបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ

ការរញ្ជួយដីដ៏ចម្លែកមួយបានកើតឡើងនៅលើកោះតៃវ៉ាន់កាលពីព្រឹកថ្ងៃពុធ បើយោងតាមការរាយការដោយទីភ្នាក់ងារសារព័ត៌មាន CNN បាននិយាយ នៅពេលនេះគឺមានអគារជាច្រើនដែលស្ថិតនៅក្នុងទីក្រុង Hualien ត្រូវបានដួលរំលំ ហើយវាគឺជាគ្រោះថ្នាក់មួយដែលអាចនិងបង្កឱ្យមានការជូនដំណឹងទុកជាមុនអំពីរលកយក្សស៊ូណាមិផងដែរ។

 បើយោងតាមរយៈវីដេអូមួយដែលត្រូវបានគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា គ្រោះធម្មជាតិមួយនេះគឺបានធ្វើឲ្យអគារខ្ពស់ៗជាច្រើនបានដួលរលំ ហើយចំណែកឯច្រាំង​ថ្ម​ដ៏ធំ​នៅ​ក្បាល​កោះ Guishan ដែល​មាន​រាង​ជា​អណ្តើក​ត្រូវ​បាន​ខូចខាតស្ទើទាំងស្រុង។ ការរាយការណ៍ដដែលបាននិយាយទៀតថាឥឡូវនេះរាល់អ្នកធ្វើដំណើរជាច្រើននៅលើដងផ្លូវបានឈប់​រថយន្ត និងម៉ូតូខណៈដែល​ស្ពាន​កំពុងតែ​ញ័រ​និង​យោល​។

បើយោងទៅតាមក្រុមអ្នកជំនាញរបស់សហរដ្ឋអាមេរិក ដែលបានធ្វើការស្ទាបស្ទង់ភូគព្ភសាស្ត្របានពិនិត្យនិងវាស់ស្ទង់លើការរញ្ជួយដី នោះបានវាយតម្លៃថា ទីក្រុងតៃប៉ិគឺបានរងនូវការរញ្ជួយដីក្នុងកម្រិត 7.4។ ហើយការរញ្ជួយដីលើកនេះវាក៏ជាសញ្ញានៃការព្រមានអំពីរលកយក្សស៊ូណាមិដែលនឹងកើតចេញពីអូគីណាវ៉ា និងកោះក្បែរៗនោះក្នុងប្រទេសជប៉ុនថែមទៀតផង។

គួរបញ្ជាក់ថា ចំពោះការរញ្ជួយដីលើកនេះថ្វីត្បិតតែវានៅនៅក្បែរតំបន់ទឹករាក់ក៏ពិតមែន តែយើង​មាន​អារម្មណ៍ថាវាហាក់ដូចជាកើតឡើង​ពាសពេញ​កោះ​តៃវ៉ាន់ និងផ្ទៃ​សមុទ្រដូច្នេះដែរ។ ព្រោះបើយោងតាមមន្ត្រីរបស់កោះ​តៃវ៉ាន់​ម្នាក់​បាននិយាយ​ប្រាប់​អ្នកសារព័ត៌មាន​បារាំង AFP ថា គ្រោះរញ្ជួយមួយនេះគឺវាពិតជាការរញ្ជួយដីមួយដែលខ្លាំងជាងគេបំផុតប្រសិនបើយើងគិតត្រឹមរយៈពេល 25 ឆ្នាំចុងក្រោយ គឺចាប់តាំងពីការរញ្ជួយដីកាលពីឆ្នាំ (1999)” ។

គួររំលឹកថាការរញ្ជួយដីក្នុងឆ្នាំ 1999 គឺមានកម្រិតប្រមាណ 7.6 រ៉ិចទ័រ ហើយវាបានសម្លាប់មនុស្សប្រមាណ 2,400 នាក់។ បើយោងតាមការរាយការពីទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងទៀតថា ទីភ្នាក់ងាររញ្ជួយដីរបស់ប្រទេសហ្វីលីពីនក៏បានព្រមានប្រជាជននៅតាមឆ្នេរសមុទ្រនៃខេត្តមួយចំនួនឱ្យឡើងដល់ដីខ្ពស់ផងដែរ ព្រោះថាចំពោះតំបន់ដែលនៅក្បែរតំបន់ឆ្នេរសមុទ្រគឺអាចប្រឈមនឹងគ្រោះថ្នាក់បានគ្រប់ពេល។

ប្រទេសកូរ៉េខាងជើង បាន​បាញ់​មីស៊ីល​បាលីស្ទិក​រយៈ​ចម្ងាយ​មធ្យម​ចូល​សមុទ្រ​ខាងកើតជាលើកទី៣

យោធារបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី២ខែមេសាថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយមធ្យមចូលទៅក្នុងសមុទ្រខាងកើតកាលពីថ្ងៃអង្គារ ហើយពួកគេបានបញ្ជាក់ទៀតថា នេះជាការបាញ់មីស៊ីលផ្លោងលើកទីបីហើយប្រសិនបើយើងគិតត្រឹមក្នុងឆ្នាំ២០២៤នេះ។

          បើយោងតាមរយៈអគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ក្រុមការងាររបស់ខ្លួនបានរកឃើញនូវភស្តុតាងជាច្រើនដែលអាចឲ្យពួកយើងសន្មតបានថា មីស៊ីលដែលមានរយៈចំងាយមធ្យមមួយនោះគឺបានបាញ់ចេញពីទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល 6:53 ព្រឹក។

អ្នកនាំពាក្យរបស់ JCS បាននិយាយនៅក្នុងសារជាអក្សរទៅកាន់អ្នកយកព័ត៌មានបន្ថែមទៀតថា “យោធារបស់យើងនាពេលនេះគឺកំពុងតែបង្កើនការឃ្លាំមើល និងការប្រុងប្រយ័ត្នកាន់តែខ្ពស់ជាងមុនទៅទៀតគឺដើម្បីរៀបចំនិងបន្ថែមការការពារជាពិសេសគឺបន្ទាប់ពីមានការបាញ់បង្ហោះដោយទីក្រុងព្យុងយ៉ាង។ ម្យ៉ាងវិញទៀតមេដឹកនាំរបស់កូរ៉េខាងត្បូងក៏បានចែករំលែកព័ត៌មានដែលទាក់ទងនឹងការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងជាមួយនឹងអាជ្ញាធរអាមេរិក និងជប៉ុនរួចរាល់ហើយផងដែរ” ។

បើយោងទៅតាមការរៀបរាប់ពីក្រសួងការពារជាតិរបស់ប្រទេសជប៉ុនបាននិយាយថា មីស៊ីលផ្លោងរបស់កូរ៉េខាងជើងដែលបានបាញ់នាពេលថ្មីៗនេះគឺបានធ្លាក់ចូលទៅក្នុងដែនទឹករបស់ខ្លួនដែលស្ថិតនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសជប៉ុនថែមទៀតផង។

គួរបញ្ជាក់ថា ការបាញ់បង្ហោះកាំជ្រួចផ្លោងចុងក្រោយនេះ គឺបានកើតឡើងនា ១៥ថ្ងៃ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំសមយុទ្ធបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ នៅឯតំបន់ភាគខាងលិចរបស់ប្រទេស។

យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលដែលបាញ់ដោយប្រព័ន្ធរ៉ុក្កែតបាញ់ជាច្រើនគ្រាប់គឺមានទំហំប្រមាណ 600 មីលីម៉ែត្រ ដោយកូរ៉េខាងជើងបានហោះបានចម្ងាយប្រហែល 300 គីឡូម៉ែត្រ ហើយក្នុងនោះពួកគេបានកំណត់គោលដៅភាគច្រើនគឺនៅឯដែនទឹកនៃកូរ៉េខាងត្បូង។ បើតាមការបញ្ជាក់ពីខាងក្រុង​ព្យុងយ៉ាង​បាន​អះអាង​ថា ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យុទ្ធសាស្ត្ររបស់ខ្លួនលើកនេះ គឺ​អាចនឹង​ត្រូវ​បំពាក់​លើ​អាវុធមួយប្រភេទ​នេះថែមទៀតផង។

បើយោងទៅតាមក្រុមអ្នកជំនាញរបស់កូរ៉េខាងត្បូងបានលើកឡើងថា ការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយមធ្យមគឺពួកគេបានប្រើនូវ ឥន្ធនៈរឹង ដោយបំពាក់នូវក្បាលគ្រាប់មួយប្រភេទដែលមានល្បឿនលឿនជាងសំឡេងទៅទៀត។

ជាច្រើនឆ្នាំមកនេះ មានអ្នកទេសចរជាច្រើនបានជិះទូកឆ្លងកាត់តំបន់អច្ឆរិយៈធម្មជាតិដ៏ពិសិដ្ឋមួយរបស់អូស្ត្រាលីនេះ (ទឹកធ្លាក់ Horizontal )

ទឹកធ្លាក់ Horizontal វាត្រូវបានមនុស្សជាច្រើនបានចាត់ថាវាគឺជារមណីយដ្ឋានធម្មជាតិដ៏ចម្លែកមួយដែលមានភាពទាក់ទាញជាងគេបំផុតនៅក្នុងប្រទេសអូស្ត្រាលី។ ភាពអស្ចារ្យដែលបានកើតឡើងនៅក្នុងភូមិសាស្ត្ររបស់ប្រទេសមួយនេះ វាក៏បានធ្វើឲ្យភ្ញៀវទេសចរណ៍ជាច្រើននៅក្នុងពិភពលោកបានចំណាយប្រាក់យ៉ាងច្រើនដើម្បីទៅទស្សនា។

Horizontal Falls ឬ Horizontal Waterfalls វាត្រូវបានមនុស្សជាច្រើនតែងតែហៅវា ” Horries ” គឺពួកគេហៅតាមជនជាតិដើមភាគតិចក្នុងតំបន់មួយនេះ គឺវាមានន័យថា បាតុភូតធម្មជាតិ មិនធម្មតាមួយ ដែលបានកើតឡើងនៅលើឆ្នេរនៃ តំបន់ Kimberley ។

ទឹកធ្លាក់ Horries គឺមានទីតាំងស្ថិតនៅឈូងសមុទ្រ Talbot ដែលជាកន្លែងដាច់ស្រយាលមួយ គឺនៅលើឆ្នេរសមុទ្រនៃភាគពាយ័ព្យរបស់ប្រទេស។ តាមពិតទៅពាក្យថាដាច់ស្រយ៉ាលវាមិនមែនជារឿងដែលគួរឲ្យចំឡែកនោះទេសម្រាប់ប្រទេសអូស្ត្រាលីនោះទ ប្រសិនបើយើងបានយល់ច្បាស់ពីទីតាំងនិងភូមិសាស្ត្ររបស់ប្រទេសអូស្ត្រាលីជាមុននោះ។ ប្រទេសអូស្ត្រាលីវាត្រូវបានគេឲ្យនិយមន័យថា វាគឺជាកោះដ៏ធំមួយ ដែលស្ថិតនៅអឌ្ឍគោល ខាងត្បូង រវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ហើយប្រសិនបើយើងក្រឡេកទៅមើលផែនទីពិភពលោកវិញនោះអ្នកនឹងដឹងថា អូស្ត្រាលីវាគឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅឆ្ងាយពីប្រទេសដ៏ទៀតនៅក្នុងពិភពលោកមិនចាញ់​ New Zealand នោះទេ។

យ៉ាងណាមិញចំពោះទឹកធ្លាក់ Horries  វាត្រូវបានគេឲ្យនិយមន័យទៀតថាវាគឺជាទឹកធ្លាក់មួយដែលអច្ឆរិយៈនិងអស្ចារ្យបំផុត ព្រោះថាបាតុភូតធម្មជាតិនេះគឺកើតឡើង ដោយសារតែការផ្លាស់ប្តូរនៃកម្រិតទឹកសមុទ្រក្នុងតំបន់ ហេតុដូច្នេះហើយទើបធ្វើឲ្យ Horries មានទឹកធ្លាក់បញ្ច្រាស់គ្នាទៅវិញទៅមក គឺម្តងហូរចេញ ហើយក៏ហូរត្រលប់មកវិញម្តងទៀត ហើយចំពោះកម្រឹតទឹកដែល​បង្កើត​ឡើង​នៅ​ផ្នែក​ម្ខាង ឬ​ម្ខាង​ទៀត​នៃ​ចន្លោះ​វានោះគឺមានកំពស់រហូតដល់ទៅ ៤ ម៉ែត្រ (១៣ ហ្វីត)ឯណោះ អញ្ចឹងហើយទើបធ្វើឲ្យយើងមើលឃើញថាវាពិតជាស្រដៀងទៅនឹងទឹកជ្រោះ។

អស់ជាច្រើនទស្សវត្សមកហើយ មានភ្ញៀវទេសចរណ៍ជាច្រើនពិតជាចង់ទៅស្គាល់និងចង់ទម្លុះចន្លោះនោះខ្លាំងណាស់ តើទីនោះវាមានទេសភាពយ៉ាងណាខ្លះ?

អ្នកនិពន្ធអត្ថបទរបស់CNN បានសរសេររៀបរាប់ថា ការពិតចំពោះមូលហេតុចម្បងរបស់ភ្ញៀវទេសចរណ៍ដែលបានទៅទស្សនានៅទីនោះវិញ គឺពួកគេបាននិយាយថា វាមិន​មែនតែជាដំណើរកំសាន្តសម្រាប់គាត់តែមួយមុខនោះទេ។

អ្នកនិពន្ធបាននិយាយរៀបរាប់ថា ការធ្វើ​ដំណើរនៅក្នុងតំបន់ធម្មជាតិវាគឺជារឿងមួយដែលមានការប្រថុយខ្លាំងណាស់ ដូច្នេះយើងអាចនិយាយបានថា ការធ្វើដំណើរទៅកាន់ទឹកធ្លាក់ Horries វាគឺជាដំណើរទេសចរណ៍ផ្សងព្រងបែបប្រថុយជីវិត។ បើយើងរំលឹកឡើងមកវិញកាលពីក្នុង ខែឧសភា ឆ្នាំ 2022 គឺមានទូកមួយបានបើកបុកថ្ម ហើយវាក៏បណ្តាលឲ្យមានអ្នកដំណើរជាច្រើនបានរងរបួស តែសំណាងហើយដែលមានក្រុមអ្នកជួយសង្គ្រោះទាន់ពេលវេលា។ យ៉ាងណាមិញចំពោះ ឧបទ្ទវហេតុ​នេះ វាក៏បានធ្វើឲ្យរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីប្រកាសឱ្យ​ផ្អាកធ្វើ​ដំណើរ​កម្សាន្តទៅកាន់តំបន់នោះ ក្រោម​ហេតុផលមួយថាគឺដើម្បី​សុវត្ថិភាព ។

ហេតុ​អ្វី​បាន​ជា​ប្រាក់​យ៉េនធ្លាក់ចុះខ្សោយ​ខ្លាំង​ម្ល៉េះ ហើយ​មានន័យ​យ៉ាងណា​សម្រាប់​ប្រទេស​ជប៉ុន?

អត្រាប្តូរប្រាក់នៃរូបិយប័ណ្ណរបស់ប្រទេសជប៉ុនបានបន្តធ្លាក់ចុះ ពោលគឺវាកំពុងតែជិតឈានទៅដល់កម្រិតមួយដែលទាបបំផុតនៅក្នុងប្រវត្តិសាស្ត្រ ប្រសិនបើយើងធៀបទៅនឹងប្រាក់គោលដុល្លារ។

 បើយោងទៅតាមការចុះផ្សាយរបស់ Bloomberg បានសរសេរថា អត្រាប្តូរប្រាក់យ៉េន កាលពីថ្ងៃទី 19 ខែមីនា ឆ្នាំ២០២៤ វាគឺជាអត្រាមួយដែលទាបបំផុតចំពោះប្រទេសជប៉ុនក្នុងរយៈពេល 17 ឆ្នាំចុងក្រោយ។

ការ​ធ្លាក់​ចុះ​ប្រាក់​យ៉េន​វាបានបង្កឲ្យមានផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ចរបស់ប្រទេសមួយនេះយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺខាង អាជីវកម្ម និង​អ្នក​ប្រើ​ប្រាស់។ ការបង្កើតគោលនយោបាយរបស់មេដឹកនាំនៃប្រទេសជប៉ុនគឺបានគិតគូយ៉ាងហ្មត់ចត់ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការនចាត់វិធានការគ្រប់វិធីសាស្ត្រដើម្បីគាំទ្ររូបិយប័ណ្ណជាតិកាលពីក្នុងឆ្នាំ 2022 ប៉ុន្តែទីបំផុតខ្លួនក៏នៅតែមិនអាចរក្សាបាននៅចំណាត់ថ្នាក់ទី ៣ របស់ខ្លួនដដែល គឺបន្ទាប់ពីចិនបានដណ្តើមយកនូវចំណាត់ថ្នាក់លេខ២រួចមកហើយនោះ។

អ្នកជំនាញរបស់ Bloomberg បានសរសេរទៀតថា ប្រាក់យ៉េនវាគឺជា រូបិយប័ណ្ណមួយប្រភេទដែលអាក្រក់បំផុតនៅឆ្នាំនេះ ដោយវាបានធ្លាក់ចុះច្រើនជាង 6%ទៅទៀត ។

ចំពោះកក្តាចម្បងនៃការធ្លាក់ចុះវាត្រូវបានក្រុមអ្នកជំនាញជាច្រើនបានលើកឡើងថា វាដោយសារតែគម្លាតដ៏ធំទូលាយនៃអត្រាការប្រាក់រវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិកវាបានកើនឡើងរួចទៅហើយ។ យ៉ាងណាមិញប្រសិនបើយើងលើកឡើងពីគោលនយោបាយនៃការដំឡើងអត្រាការប្រាក់ជាប្រវត្តិសាស្ត្រនាពេលថ្មីៗនេះនៅក្នុងប្រទេសជប៉ុនវិញនោះ គឺពួកគេបានសង្កេតឃើញថាគោលនយោបាយរូបបិយវត្ថុថ្មីរបស់ប្រទេសជប៉ុន នៅដើមឆ្នាំ២០២៤នេះ គឺវាមានការរីកចម្រើនទាបបំផុតប្រសិនបើយើងធៀបទៅនឹងប្រទេសអភិវឌ្ឍន៍ដូចគ្នានោះ គឺនៅចន្លោះពី 0% ទៅ 0.1% តែប៉ុណ្ណោះ។

ការថ្លឹងថ្លែងទៅលើឱនភាពសារពើពន្ធចម្បងនៅក្នុងប្រទេសជប៉ុនគឺត្រូវបានក្រុមអ្នកជំនាញបាននិយាយទៀតថា វាគឺនៅតែមានទំហំធំដដែលជាពិសេសនៅក្នុងឆ្នាំ 2024។ ហើយចំពោះការឆ្លុះបញ្ចាំងពីអតិរេកគណនីចរន្តវិញ គឺត្រូវបានគេរំពឹងទុកថានឹងកើនឡើងនៅឆ្នាំនេះ គឺត្រូវតែធ្វើឲ្យការនាំចេញខ្ពស់ និងការនាំចូលទាប បើមិនដូច្នេះទេ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងកាន់មានភាពលំបាក។

scroll to top