IPCC ៖ រដ្ឋតិចសាស់នឹងស្ថិតនៅក្រោមទឹកសមុទ្រ បន្ទាប់កម្រិតនៃទឹកសមុទ្រកាន់តែកើនឡើង

ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុរបស់សហរដ្ឋអាមេរិក (IPCC) បានប៉ាន់ប្រមាណថា នៅឆ្នាំ 2100 កម្រិតនៃទឹកសមុទ្រនឹងកើនឡើងចន្លោះពី 43 ទៅ 84 សង់ទីម៉ែត្រ (1.4-2.8 ហ្វីត) ប៉ុន្តែចំពោះពាក្យចចាមរ៉ាមដែលបានលេចលឺថាទឹកសមុទ្រនឹងកើនឡើងរហូតដល់ 2 ម៉ែត្រ (6.6 ហ្វីត)នោះ ខាង(IPCC) ក៏ “មិនបានបដិសេធដែរ “។

ប្រភពដដែលបាននិយាយទៀតថា  ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុវានឹងនាំឲ្យរាល់តបន់ដែលស្ថិតនៅតាមបណ្តោយឈូងសមុទ្រ Texas នៃម៉ិកស៊ិកអាចងាយរងគ្រោះខ្លាំងជាងគេ នេះក៏ព្រោះតែការកើននៃទឹកសមុទ្រ។

បើយោងតាមការព្យាករណ៍របស់រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ បានលើកឡើងថា ការកើនឡើងនៃកម្រិតទឹកសមុទ្រវាអាចប្រហែលជា 3 ហ្វីត ជាពិសេសគឺនៅតំបន់ដែលមានទីតាំងនៅជិតទីក្រុង Houston, Galveston និង Port Isabel ។

ប្រភពមួយនេះបាននិយាយទៀតថា ចំពោះជម្រកសត្វព្រៃជាតិ Anahuac វាអាចនឹងរលាយបាត់ទៅឈូងសមុទ្រខាងកើត ខណៈពេលដែលឆ្នេរ Surfside នឹងក្លាយទៅជាច្រាំងថ្មចោទ។

យ៉ាងណាមិញចំពោះឆ្នេរសមុទ្រ Nueces ដែលមានទីតាំងនៅជិត Corpus Christi វានឹងលាតសន្ធឹងនៅលើដីគោកបន្ថែមទៀត ខណៈដែលសមុទ្រនឹងចូលទៅគ្របដណ្តប់លើបឹងមួយចំនួនដែលនៅជិត Vanderbilt ដែលជាតំបន់ Jackson County ដោយពង្រីកឆ្នេរសមុទ្រ Lavaca ។ ការទន្ទ្រានស្រដៀងគ្នានឹងបង្ហាញសញ្ញានៃការកើតឡើងចំពោះ Green Lake និង Oyster Lake នៅក្បែរនោះថែមទៀតផង។

ការសិក្សាបានរកឃើញទៀតថាសម្រាប់ជម្រកសត្វព្រៃ San Bernard និង Brazoria National Wildlife Refuges វាក៏នឹងក្លាយជាសត្វក្នុងទឹកដូចគ្នាដែរ គឺនៅពេលដែល Freeport នៅក្នុង Brazoria County បានក្លាយទៅជាឧបទ្វីបថ្មីនោះ។

បើយោងតាមលោក David Thornalley សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសមុទ្រ និងអាកាសធាតុនៅសាកលវិទ្យាល័យ University College London ពីមុនបានកត់សម្គាល់ថាឆ្នាំ 2100 នៅសល់តែមួយជីវិតទៀតតែប៉ុណ្ណោះ ដោយលោកបាន ប្រាប់ Newsweek ថា កម្រិតនៃទឹកសមុទ្រនឹងកាន់តែកើនឡើងពីមួយឆ្នាំ ដោយតែវាបានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែការរលាយនៃផ្ទាំងទឹកកកនៅក្នុងតំបន់ប៉ូល។

លោកបានមានប្រសាសន៍បន្តទៀតថា ចំពោះផ្ទាំងទឹកកកដែលងាយរងគ្រោះខ្លាំងជាងគេនៅពេលនេះគឺជាផ្ទាំងទឹកកកដែលស្ថិតនៅក្នុងទ្វីបអង់តាក់ទិក ហើយវាក៏ជាមូលហេតុចម្បងដែលនាំឲ្យនីវ៉ូទឹកសមុទ្រកាន់តែកើនឡើង។

គួរបញ្ជាក់ថា សម្រាប់ផ្ទាំងទឹកកកដែលស្ថិតនៅក្នុងតំបន់អង់តាក់ទិក គឺវាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីលើកកំពស់កម្រិតនៃទឹកសមុទ្រឲ្យឡើងខ្ពស់រហូតដល់ទៅ 190 ហ្វីតឯណោះ។

បើយោងទៅតាមរបាយការណ៍ពីក្រុមអ្នកវិទ្យាបានធ្វើការប៉ានប្រម៉ាណកាលពីឆ្នាំ 2022 ថា ផ្ទាំងទឹកកកក្នុងសមុទ្រអាកទិកវានឹងដួលរលំក្នុងរយៈពេលប្រហែលជា 2,000 ឆ្នាំខាងមុខ ហើយវាក៏អាចកើតឡើងក្នុងរយៈពេល 500 ឆ្នាំបន្ទាប់ផងដែរ។

ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងទៀតថា ក្រៅពីការរលាយនៃផ្ទាំងទឹកកកធំៗក្នុងសមុទ្រអាកទិច ទន្ទឹមនឹងនោះវាក៏មានការរលាយនៃផ្ទាំងទឹកកកក្នុងតំបន់ Greenland ផងដែរ ហើយការកើតឡើងក្នុងពេលដំណាលគ្នានោះកម្រឹតនៃទឹកសមុទ្រទាំងមូលវាអាចនឹងកើនឡើងប្រមាណ 23 ហ្វីតបន្ថែមទៀត។

ក្រុមអ្នកវិទ្យាសាស្ត្របានលើកជាឧទាហរណ៍ទៀតថា ប្រសិនបើផ្ទាំងទឹកកកទាំងអស់របស់ពិភពលោកត្រូវបានរលាយ នៅពេលនោះកម្រិតនៃទឹកសមុទ្រវាត្រូវបានគេព្យាករណ៍ទុកជាមុនថា វានឹងកើនឡើងដល់ទៅ 216 ហ្វីត ឬស្មើនឹង ៦៥ ម៉ែត្រ។

នៅក្រោមសេណារីយ៉ូខាងលើនេះផងដែរ ខាងឆ្នេរសមុទ្រអាត្លង់ទិកវាត្រូវបានព្យាករណ៍ទុកទៀតថា កម្រឹតទឹកសមុទ្រនៅទីនោះនឹងកាន់តែអាក្រក់ទៅៗ ជាងមហាសមុទ្រប៉ាស៊ីហ្វិកទៅទៀត។ 

យ៉ាងណាមិញបើយោងតាមការវិភាគដោយ National Geographic កាលពីក្នុងឆ្នាំ 2013 បានបង្ហាញថា រដ្ឋផ្លរីដាទាំងមូល អាចនឹងបាត់បង់ដោយសារទឹកសមុទ្រ មិនតែប៉ុណ្ណោះ ចំពោះរដ្ឋដែលនឹងគ្រប់ដណ្តប់ដោយទឹកវាក៏កើតឡើងនៅផ្នែកមួយចំនួននៃរដ្ឋ Carolinas ថែមទៀតផង តួយ៉ាងដូចជាឧបទ្វីប Delmarva ទីក្រុង New Orleans និងទីក្រុងញូវយ៉កជាដើម។  

យ៉ាងណាមិញអ្វីដែលក្រុមអ្នកជំនាញកំពុងតែព្រួយបារម្មណ៍ខ្លាំងជាងគេនាពេលនេះគឺជារដ្ឋតិចសាស់ ហ៊ូស្តុន ព្រោះតំបន់ទាំងពីរនេះនឹងក្លាយជាផ្នែកមួយនៃឈូងសមុទ្រម៉ិកស៊ិកមុនគេ ។

នាវាបំបែកទឹកកកតំបន់ប៉ូលទី 1 ផលិតក្នុងស្រុករបស់ប្រទេសចិន Xuelong 2 មកទស្សនា HKSAR

នាវាបំបែកទឹកកកក្នុងតំបន់ប៉ូលដំបូងគេបង្អស់របស់ប្រទេសចិនដែលមានឈ្មោះថា Xuelong 2 ឬ Snow Dragon 2 បានចូលចតនៅក្នុងកំពង់ផែនអន្តរជាតិមួយដែលស្ថិតនៅ Tsim Sha Tsui នៃទីក្រុងហុងកុង កាលពីថ្ងៃចន្ទ គឺបន្ទាប់ពីនាវាបំបែកទឹកកកមួយគ្រឿងនេះបានធ្វើដំណើរបេសកកម្មក្នុងសមុទ្រទឹកកកអាកទឹកអស់រយៈពេល៧ថ្ងៃកន្លងមក នេះបើយោងតាមការរាយការពីសារព័ត៌មានចិនស៊ិនហួរកាលពីថ្ងទី ៩ ខែមេសា ឆ្នាំ២០២៤។

នាវាបំបែកទឹកកកមួយប្រភេទដែលមានឈ្មោះថា Xuelong 2 ដែលជានាវាផលិតក្នុងស្រុកដំបូងគេបង្អស់របស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃចន្ទថា នាវា Xuelong 2 គឺបានធ្វើដំណើរមកដល់តំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង (HKSAR) រួចរាល់គឺដើម្បីប្រកាសពីសមទ្ធផលរបស់ខ្លួនដែលទទួលបានក្នុងកំឡុងពេលធ្វើដំណើរទស្សនកិច្ច។

បើយោងតាមការរៀបរាប់ពីលោក John Lee ដែលជានាយកប្រតិបត្តិនៃ HKSAR បាននិយាយថា Xuelong 2 គឺជានាវាបំបែកផ្ទាំងទឹកកកតំបន់ប៉ូល ដែលផលិតក្នុងស្រុកដំបូងគេរបស់ប្រទេសចិន ដោយយើងបានរចនាឡើងសម្រាប់ការធ្វើបេសកកម្មនៅតំបន់ប៉ូលជាពិសេសតែម្តង។ ហើយចំពោះការផលិតនូវនាវាមួយប្រភេទនេះផងដែរគឺយើងបានប្រើបច្ចេកវិទ្យាសំខាន់ៗជាច្រើន បូកទាំងការច្នៃប្រឌិតមួយចំនួនធំពីក្រុមបច្ចេករបស់ប្រទេសចិនជាច្រើននាក់។

លោក Lee បាននិយាយថា ចំពោះកំពង់ផែនដែលជាចំណតដ៏សក្តិសមក្នុងការរង់ចាំទទួលនាវា Xuelong 2 នោះវាគឺមានទីតាំងស្ថិតនៅក្នុងទីក្រុងហុងកុង ដោយក្នុងនោះខាងក្រុមការងារដែលចុះបេសកកម្មនៅអង់តាក់ទិករបស់ប្រទេសបានលើកឡើងថា ពួកនឹងចែករំលែកដល់សាធារណជនឲ្យបានច្បាស់អំពីលទ្ធផលការងារ និងការស្រាវជ្រាវខាងផ្នែកវិទ្យាសាស្ត្ររបស់ពួកគេ ហើយពួកគេនឹងធ្វើការបង្ហាញយ៉ាងពេញលេញនូវភាពយកចិត្តទុកដាក់របស់រដ្ឋាភិបាលកណ្តាលសម្រាប់ហុងកុងថែមទៀតផង។

យ៉ាងណាមិញបើយោងតាមរយៈលោក Sun Shuxian ដែលជាអនុរដ្ឋមន្ត្រីក្រសួងធនធានរ៉ែធម្មជាតិ បាននិយាយថា កាលពីក្នុងខែតុលា ឆ្នាំ២០០៤ នៅពេលដែលក្រុមបេសកកម្មរបស់យើងបានធ្វើដំណើរទៅកាន់តំបន់អង់តាក់ទិកកាលពីលើកទី ២១ នៅពេលនោះប្រទេសចិនក៏បានចាប់ផ្តើម ចង់បង្កើតនូវនាវាស្រាវជ្រាវតំបន់ប៉ូលមួយប្រភេទដែលមានឈ្មោះថា Xuelong ។

លោក Sun បាននិយាយបន្តថា បន្ទាប់ពីរយៈពេល 20 ឆ្នាំកន្លងមកនេះ Xuelong 2 នឹងជំរុញទៅមុខជាមួយនឹងការផ្លាស់ប្តូរ ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រផ្នែកដីគោក និងហុងកុងដើម្បីទទួលបាននូវភាពជោគជ័យមួយលើវិស័យស្រាវជ្រាវក្នុងតំបន់ប៉ូល ។

          តាមពិតទៅចំពោះគោលបំណងក្នុងការបង្កើតនាវាបំបែកផ្ទាំងទឹកកកក្នុងតំបន់ប៉ូល គឺប្រទេសចិនមានគោលបំណងសំខាន់ៗចំនួន២ គឺដើម្បីស្រាវជ្រាវពីអាថ៌កំបាំងក្នុងសមុទ្រអាកទិច និងដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញពីទីក្រុងសៀងហៃ ទៅកាន់ទ្វីអឺរ៉ុប។

គណៈកម្មាធិការរៀបចំនៃដំណើរទស្សនកិច្ចរបស់ Xuelong 2 បានសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចលើកនេះនឹងជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនហុងកុងអំពីបេសកកម្មតំបន់ប៉ូលរបស់ប្រទេស ជាពិសេសគឺដើម្បីទាមទាចំណាប់អារម្មណ៍ពីក្រុមយុវជនឲ្យសម្លឹងឲ្យបានវែងឆ្ងាយ ក៏ដូចជាសាទរចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រតំបន់ប៉ូលរបស់រៀមច្បងរបស់ខ្លួន។

សូមជម្រាបថា នាវាបំបែកទឹកកក Xuelong 2 នឹងអនុញ្ញាតឱ្យមានការចូលទៅទស្សនាជាសាធារណៈចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រសប្តាហ៍នេះ។ ហើយក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងហុងកុង ក្រុមបេសកកម្មអង់តាក់ទិកនឹងធ្វើសន្និសីទអន្តរជាតិក្នុងរយៈពេលពីរថ្ងៃដោយស្តីពីការប្រែប្រួលអាកាសធាតុដែលស្ថិតក្នុងបរិវេននៃសាកលវិទ្យាល័យចិនហុងកុង។

ក្រុមអ្នកវិទ្យាសាស្ត្ររបស់ Xuelong 2 នឹងជួបជាមួយសិស្សនិស្សិតប្រហែលជា 200 នាក់នៅសារមន្ទីរវិទ្យាសាស្ត្រហុងកុង ដែលជាកន្លែងពិព័រណ៍ “ការស្រាវជ្រាវប៉ូល និងការប្រែប្រួលអាកាសធាតុ” ជាពិសេសតែម្តង។

គួររំលឹកសាជាថ្មីថា Xuelong 2 គឺជានាវាស្រាវជ្រាវប៉ូលទីបួនហើយសម្រាប់ប្រទេសចិន បន្ទាប់ពី Xiangyanghong 10, Jidi និង Xuelong ។ Xuelong 2 វាមានប្រវែងសរុបប្រមាណ 122.5 ម៉ែត្រ ជាមួយនឹងទំងន់ប្រមាណជិត 14.000 តោន ដោយផ្ទុកនៅថាមពលដំឡើងសរុបប្រហែល 23.2 មេហ្គាវ៉ាត់ និងមានសមត្ថភាពផ្ទុកនាវិក និងអ្នកដំណើរប្រមាណ 101 នាក់។

ប្រទេសអូម៉ង់ បានប្រកាសពីផែនការអភិវឌ្ឍតំបន់មាត់ទឹករបស់ខ្លួនដោយចំណាយជាទឹកប្រាក់ប្រមាណ $1.3 ពាន់លានដុល្លារ

ប្រមុខរដ្ឋាភិបាលរបស់ប្រទេសអូម៉ង់បានប្រកាសថា ខ្លួននឹងពង្រីករដ្ឋធានី Muscat ដោយប្រើប្រាស់ថវិការជាតិប្រមាណ1.3 ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍តំបន់មាត់ទន្លេរបស់ប្រទេសខ្លួន នេះបើយោងតាមការចុះពីទីភ្នាក់ងារសាព័ត៌មាន CNN កាលពីដើមខែមេសាឆ្នាំ ២០២៤។

គម្រោងអភិវឌ្ឍន៍ក្នុងតំបន់ទីប្រជុំជន Al Khuwair Muscat និង Waterfront គឺមានទំហំប្រមាណ 3.3 លានម៉ែត្រការ៉េ ដោយរួមបញ្ចូលទាំងអគារលំនៅដ្ឋាន កន្លែងចតទូកទេសចរណ៍ កន្លែងវប្បធម៌ ផ្លូវដើរកំសាន្តតាមប្រឡាយជាច្រើនកន្លែង គឺត្រូវបានរចនាឡើងដោយស្ថាបត្យករម្នាក់ដែលកំពុងតែល្បីនៅក្នុងពិភពលោកនោះ គឺលោកស្រី Zaha Hadid (ZHA) ។

យ៉ាងណាមិញបើយោងតាមបទសម្ភាសន៍ដោយផ្ទាល់ពីនាយករងរបស់ ZHA គឺស្ថាបត្យករ Paolo Zilli បានប្រាប់ CNN ថា លោកនិងក្រុមការងារ    ZHA បានចំណាយពេលប្រហែលជិតមួយឆ្នាំក្នុងការគូរប្លង់មួយដែលល្អឥតខ្ចោះ ដើមបីបង្ហាញដល់ក្រសួងលំនៅដ្ឋាន និងនគរូបនីយកម្មរបស់ប្រទេសអូម៉ង់។

លោកបាននិយាយរៀបរាប់បន្តទៀតថា នៅក្នុងចក្ខុវិស័យរបស់លោក គឺលោកបានដកយាន្តយន្ត និងរបងទាំងអស់ចេញពីតំបន់កំសាន្ត។ ការធ្វើបែបនេះផងដែរគឺដើម្បី​បង្កើតឲ្យ​បរិវេណរបស់យើងកាន់តែទូលំទូលាយ និងមានសោភ័ណភាពកាន់តែស្រស់ស្អាត ​និងកាន់តែ​គួរឲ្យទាក់​ទាញ។

លោកបាននិយាយបន្តថា ការលើកទឹកចិត្តឲ្យមានអ្នកថ្មើរជើងវាក៏អាចជួយដល់ផ្នែកបរិស្ថាន និងធ្វើឲ្យមនុស្សកាន់តែមានលំហាត់ប្រាណ ដូច្នេះយើងចំនេញបានទាំងសុខភាព និងជួយកាត់បន្ថយការបញ្ចេញឧស្ម័នថែមទៀតផង។ ការដាំដើមឈើនៅតាមដងផ្លូវនិង មាត់ទន្លេ ការប្រើប្រាស់ថាមពលដែលកកើតឡើងវិញ វាគឺជារឿងមួយដែលមនុស្សជំនាន់ថ្មីស្រលាញ់និងគាំទ្រពេញទំហឹង។

 គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសអូម៉ង់បានពឹងផ្អែកលើប្រេងជាយូរមកហើយ ប៉ុន្តែឥឡូវថ្នាក់ដឹកនាំរបស់ប្រទេសមួយនេះ គឺកំពុងតែផ្តោតទៅលើការវិនិយោគក្នុងគម្រោងអចលនទ្រព្យវិញម្តង។ ដើម្បីជំរុញឲ្យមានអ្នកវិនិយោគពីបរទេសកាន់តែច្រើន ជាពិសេសគឺការស្វែងរកប្រាក់ចំណូលមួយដែលស្ថិតថេរនោះ គឺវាមិនមែនជាការពឹងផ្អែកទៅលើឧស្សាហកម្មប្រេងនោះទេ។ ស្តេចស៊ុលតង់បច្ចុប្បន្ននៃប្រទេសអូម៉ង់គឺមានយុទ្ធសាស្ត្រ និងចក្ខុវិស័យសម្រាប់ឆ្នាំ 2040 រួចរាល់ គឺទ្រង់បានផ្តោតទៅលើវិស័យទេសចរណ៍ ដោយធ្វើយ៉ាងណាគឺត្រូវកៀងកងភ្ញៀវទេសចរណ៍អន្តរជាតិឲ្យមកទស្សនាប្រទេសខ្លួនឲ្យកាន់តែច្រើន។

 បច្ចុប្បន្ននៅក្នុងរដ្ឋធានី Muscat គឺត្រូវបានគេព្យាករណ៍ថា នឹងប្រជាជនកើនឡើងចន្លោះពី 1.5 លាននាក់ទៅ 2.7 លាននាក់នៅឆ្នាំនេះ។ ក្នុងនោះផងដែរលោកបណ្ឌិត Khalfan bin Saeed bin Mubarak al-Shueili រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងនគរូបនីយកម្មនៃប្រទេសអូម៉ង់បានប្រាប់ CNN ថា ប្រទេសអូម៉ង់និងមានការផ្លាស់ប្តូរច្រើនដែលធ្វើឲ្យអ្នកនឹកស្មានមិនដល់ ។ លោកបានមានប្រសាសន៍បន្តថា ពួកយើងនិងផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសដោយពឹងផ្អែកទៅលើទេពកោសល្យ ជំនាញ និងសមត្ថភាពរបស់យុវជន ហើយពួកយើងនិងជុំរុញឲ្យប្រជាជនដែលរស់នៅក្នុងប្រទេសរបស់យើងក្លាយទៅមនុស្សដែលតាមទាន់បច្ចេកវិទ្យាថែមទៀតផង។

លោកបានបន្ថែមទៀតថា ភាពច្នៃប្រឌិតរបស់ស្ថាបត្យករ Zaha Hadid ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងចូលមកកែប្រែវាសនារបស់រដ្ឋធានី Muscat របស់យើងមិនឲ្យចាញ់បណ្តាលប្រទេសដទៃទៀតដែលលោកស្រីធ្លាប់បានក៏សាងនោះទេ។ លោកបានសង្ឈឹមយ៉ាងមុតមាំថាម្ចាស់ពានរង្វាន់ Pritzker Prize និងធ្វើឲ្យក្តីស្រម៉ៃនៃទីក្រុងនិម្មិតរបស់ប្រទេសអូម៉ង់ក្លាយទៅជាការពិត។

យន្តហោះ Boeing 737-800 បានធ្លាក់គម្របម៉ាស៊ីន ហើយមកប៉ះនឹងស្លាបរបស់យន្តហោះក្នុងកំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Houston

យន្តហោះ Boeing 737-800  ដែលដំណើរការដោយក្រុមហ៊ុន Southwest Airlines បានធ្វើដំណើរទៅកាន់ទីក្រុង Houston បានត្រឡប់មកអាកាសយានដ្ឋានអន្តរជាតិ Denver វិញ ដោយសុវត្ថិភាព គឺមិនមានការស្លាប់និងរងរបួសនោះទេ បើទោះបីជាគម្របម៉ាស៊ីនរបស់យន្តហោះបានធ្លាក់ ទៅប៉ះនឹងស្លាបរបស់យន្តហោះក៏ដោយ នេះបើយោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ។

បើយោងតាមការចុះផ្សាយពីភ្នាក់ងារសារព័ត៌មាន CNN បានរាយការថា ក្នុងកំឡុងពេលដែលយន្តហោះម៉ាក Boeing 737-800  បានធ្វើដំណើរចាកចេញពីទីក្រុង Denver ទៅកាន់ទីក្រុង Houston ស្រាប់តែមួយសន្ទុះក្រោយមកអ្នក​ដំណើរ និង​អ្នក​បម្រើ​លើ​យន្តហោះ​ជា​ច្រើន​នាក់​បាន​ឮ​សំឡេងដូចជាមានអ្វីម្យ៉ាងបានមកបុកស្លាបរបស់យន្តហោះ។

ប្រភពដដែលបាននិយាយទៀតថា ជាធម្មតាការចំណាយពេលសម្រាប់ការហោះហើរពីទីក្រុង Denver ទៅកាន់ទីក្រុង Houston ឬពី ទីក្រុង Houston ទៅកាន់ទីក្រុង Denver គឺចំណាយពេលត្រឹមតែ ៣ ម៉ោងតែប៉ុណ្ណោះ ដោយធ្វើការហោះហើរក្នុងរយៈកំពស់ប្រមាណ 10,000 ហ្វីត។ យ៉ាងណាមិញសម្រាប់ ឧប្បតិវហេតុដែលបានកើតឡើងនៅវេលាម៉ោងម៉ោង 7 និង 49 នាទីព្រឹកម៉ោងក្នុងស្រុក ខាងក្រុមការងាររបស់ក្រុមហ៊ុន Southwest Airlines ក៏សូមអធ្យាស្រ័យដល់ដំណើរចំពោះភាពរអាក់រអួលនៃការពន្យារពេលរបស់ពួកគេផងដែរ ដោយក្រុមហ៊ុនបានបញ្ជាក់ទៀតថា ក្រុមការងាររបស់ខ្លួនតែងតែយកចិត្តទុកដាក់ទៅលើសុវត្តិភាពខ្ពស់ជាងគេបំផុត។

គួររំលឹកថា យន្តហោះ Boeing 737-800  គឺធ្លាប់​បាន​គេ​ចាត់​ទុក​ថា វាគឺជាយន្តហោះមួយប្រភេទដែល​ស័ក្តិសម​ក្នុង​ការ​ហោះហើរជាងគេក្នុងចំណោមយន្តហោះទេសចរណ៍ នេះបើយោងតាម​កំណត់ត្រា​របស់ FAAក្នុង​ខែ​ឧសភា ឆ្នាំ ២០១៥ ។ តែបើទោះជាយ៉ាងណាក៏ដោយ ខាង FAA បានប្រកាសថា ខ្លួននិងបើកការស៊ើបអង្កេតជុំវិញករណីដែលបានកើតឡើងខាងលើនេះឲ្យបានច្បាស់លាស់។ ខាង FAA បាននិយាយទៀតថា នេះគឺជាបញ្ហាចុងក្រោយបង្អស់នៃ បញ្ហាមេកានិច ដែលកន្លងមកវាតែងតែញាំញីយន្តហោះ Boeing នៅទូទាំងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនលើកក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ខាង FAA បាននិយាយទៀតថា យើងនិងស្វែងរកមូលហេតុឲ្យបានច្បាស់លាស់ បើទោះបីជាក្រុមហ៊ុន Boeing ធ្លាប់បានប្រឈមមុខនឹងការត្រួតពិនិត្យជាច្រើនឆ្នាំ ជាពិសេសគឺបញ្ហាដែលទាក់ទងនឹងសុវត្ថិភាពនៃយន្តហោះរបស់ខ្លួន ក៏ដោយ។

scroll to top