បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍របស់ប្រទេសកាណាដា ៦នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​លួច​មាស​នៅ​អាកាសយានដ្ឋាន​ ដែលមានតម្លៃប្រមាណ ២២ លាន​ដុល្លារ

មិនខ្វល់ថារឿងរ៉ាវបានកើតឡើងយូប៉ុណ្ណាទេ តែចំពោះក្រុមប៉ូលិសនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកនៅតែអាចស្វែងរកអ្នកដែលបានបង្ករហេតុជានិច្ច។

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី ១៧ ខែមេសា បានឲ្យដឹងថា ក្រុមសមត្ថកិច្ចខាងលើបានធ្វើការឃាត់ខ្លួនមនុស្សចំនួនប្រាំមួយនាក់ ក្នុងករណីលួចមាសដែលមានតម្លៃជាទឹកប្រាក់រាប់លានដុល្លារសហរដ្ឋអាមេរិក គឺនៅឯអាកាសយានដ្ឋានអន្តរជាតិ Pearson នៃទីក្រុងតូរ៉ុនតូ។

ប្រភពដដែលបាននិយាយទៀតថា ខាងប៉ូលីសក៏បានចេញដីកាចាប់ខ្លួនមនុស្សបីនាក់ផ្សេងទៀតផងដែរ ដោយសារតែជន​សង្ស័យ​ទាំង​៩​នាក់នោះ មានជាប់ពាក់ព័ន្ធនឹងការ​ចោទ​ប្រកាន់​លើស​ពី​១៩​ករណី។

ហេតុការណ៍នៃការលួចយកមាស គឺបានកើតឡើងកាលពីឆ្នាំមុន ដោយក្នុងក្រុមប៉ូលិសធ្លាប់បាននិយាយកាលពីថ្ងៃទី 17 ខែមេសា ឆ្នាំ 2023 ថា រថយន្តដែលបំរើការក្នុងការដឹកទំនិញចេញពីកន្លែងផ្ទុកដុំមាស និងរូបិយប័ណ្ណបរទេសច្រើនជាង 22 លានដុល្លារកាណាដានោះ គឺត្រូវបានគេលួចពីកន្លែងស្តុកទុកយ៉ាងសំងាត់ជាទីបំផុត។ កាលនោះគឺមានទាំងមាស និង​រូបិយ​ប័ណ្ណដែល​ទើប​តែ​បាន​មក​ដល់​តាម​ជើង​ហោះ​ហើរ Air Canada គឺដឹកមកពី Zurich របស់ប្រទេស​ស្វីស។

ក្រុមប៉ូលីសបាននិយាយបន្តថា ក្នុងចំណោមជនសង្ស័យយ៉ាងហោចណាស់គឺមានអតីតបុគ្គលិក Air Canada ចំនួនពីរនាក់ គឺត្រូវបានចោទប្រកាន់ថាបានចូលរួមក្នុងការលួចយ៉ាងសាហាវ។ ឥឡូវ​នេះ​ម្នាក់ៗ​ត្រូវ​បាន​ឃុំ​ខ្លួន​រួចរាល់ផងដែរ។

យើងខ្ញុំសូមបញ្ជាក់ថា បើទោះបីជាករណីខាងលើនេះបានកើតឡើងលើងប្រទេសកាណាដា និងពាក់ព័ន្ធជាមួយតែប្រទេសស្វីសក៏ពិតមែន តែចំពោះការស៊ើបអង្កេតនេះ គឺត្រូវបានគេដាក់ឈ្មោះថា “គម្រោង 24Karat” មានន័យថា គឺវាមានជាប់ពាក់ព័ន្ធនឹងផ្នែក Pennsylvania ដែលជាការិយាល័យរបស់សហរដ្ឋអាមេរិក(ATF) ដែលគ្រប់គ្រងលើការហាមឃាត់ គ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះជាដើម។ល។

ATF និយាយថា បុរសជនជាតិកាណាដាម្នាក់ដែលត្រូវបានចាប់ខ្លួននៅរដ្ឋ Pennsylvania គឺគាត់មានជាប់ពាក់ព័ន្ធពីបទរំលោភច្បាប់ចរាចរណ៍កាលពីក្នុងខែកញ្ញា ឆ្នាំ 2023។ ហើយនៅពេលនោះគាត់គឺជាអ្នកបើកបររថយន្តដែលលួចកុងតឺន័រដឹកទំនិញខាងលើនេះ។ បុរសនោះបានរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ហើយបានរត់ដោយថ្មើរជើងអំឡុងពេលឈប់ចរាចរណ៍ បន្ទាប់ពីទាហានរដ្ឋបានរកឃើញអាវុធនៅក្នុងរថយន្តជួលរបស់គាត់។

ខាងមន្ត្រីកាណាដា និងសហរដ្ឋអាមេរិក បាននិយាយទៀតថា ការស៊ើបអង្កេតកំពុងបន្ត ហើយនៅពេលនេះគឺយើងបានទទួលតែបំណែកនៃដុំមាសមួយចំនួន និងសាច់ប្រាក់ដែលត្រូវបានលួចតែប៉ុណ្ណោះ។ ប៉ូលីសបាននិយាយបន្តថា បន្ទាប់ពីអនុវត្តដីកាស្វែងរកក្នុងរដ្ឋ Ontario ពួកគេបានរកឃើញតែខ្សែដៃមាសត្រឹមតែ 5 ដែលមានតម្លៃប្រហែល 90,000 ដុល្លារ។

ស្នងការរងប៉ូលិសលោក Nick Milinovich បាននិយាយថា “ក្នុងករណីដែលបានកើតកាលពីឆ្នាំមុននេះ វាគឺជាការលួចយកមាសដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រកាណាដា ហើយបើយើងយោងតាមសេចក្តីរាយការណ៍របស់អាមេរិកបានលើកឡើងថា វាជាឧក្រិដ្ឋកម្មដ៏ធំបំផុតទីប្រាំមួយនៅក្នុងប្រវត្តិសាស្រ្តពិភពលោក” ។

រថភ្លើងលឿនដូចគ្រាប់កាំភ្លើងរបស់ប្រទេសជប៉ុន បែរជាត្រូវពន្យាពេលដោយសារតែសត្វពស់មួយក្បាលទៅវិញ

ស្ទើរតែមិនជឿទេថា រថភ្លើងល្បឿនលឿនដ៏ល្បីឈ្មោះជាងគេបំផុតរបស់ប្រទេសជប៉ុនបែរជាត្រូវបានគេចារក្នុងប្រវត្តិសាស្ត្រក្នុងការពន្យាពេលការធ្វើប្រតិបត្តិការណ៍ដោយសារតែការរំខានដោយសារតែសត្វពស់មួយក្បាលនោះ។

ប្រទេសជប៉ុនដែលតែងតែល្បីថា មានប្រជាជនដែលមានសុជីវធម៌ខ្ពស់ និងជាមនុស្សដែលគោរពពេលវេលា និងឲ្យតម្លៃពេលវេលាជាងគេនោះ គឺត្រូវបានក្រុមការងាររបស់ CNN កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ បានសរសេរថា ក្រុមការងាររបស់រថភ្លើងល្បឿនលឿន Central Japan Railway Company បានប្រកាសការសូមអធ្យាស្រ័យពីអតិថិជនរបស់ខ្លួន បើទោះបីជាការពន្យាពេលនោះត្រូវបានខកខានត្រឹមតែ 17 នាទីក៏ដោយ។

កាលពីថ្ងៃអង្គារ មានអ្នកធ្វើដំណើរម្នាក់បានរាយការណ៍ទៅបុគ្គលិកស្ថានីយ៍ក្នុងទីក្រុងតូក្យូថា សត្វពស់មួយក្បាលមានប្រវែងប្រហែល 40 សង់ទីម៉ែត្រ (16 អ៊ីញ) ត្រូវបានគេប្រទះឃើញនៅក្នុងទូរថភ្លើងនៅពេលដែលមកដល់ Nagoya។

ទីភ្នាក់ងាររបស់ CNN បានសរសេរទៀតថា រថភ្លើងល្បឿនលឿនខាងលើនេះ គឺបានធ្វើដំណើរចេញពី​ទីក្រុង​អូសាកា ប៉ុន្តែ​បន្ទាប់មកវាក៏ត្រូវ​បានគេ​បញ្ឈប់​ដំណើរការក្រោមហេតុផលមួយថាគឺដើម្បីសុវត្តិភាព ព្រោះក្រុមហ៊ុនរបស់ខ្លួន​បម្រើអតិថិជនដោយ​ការ​ប្រុង​ប្រយ័ត្ន។ ទន្ទឹមគ្នានោះដែររថភ្លើងមួយផ្សេងទៀតត្រូវបានចាត់តាំងឱ្យទៅផ្លូវនេះ ក៏ត្រូវពន្យារពេលដូចគ្នា គឺក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។

ប្រភពពដដែលបាននិយាយទៀតថា ហេតុការដែលបានកើតឡើងនៅលើរថភ្លើងល្បឿនលឿនមួយនេះគឺមិនបានបង្ករឲ្យនរណាម្នាក់​រង​របួសនោះទេ បើទោះបីជាក្នុងនោះមានអ្នកដំណើរច្រើនជាង 600 នាក់ក៏ដោយ។

          គួរបញ្ជាក់ថារថភ្លើងល្បឿនលឿនជាងគេបំផុតរបស់របស់ទេសជប៉ុន ដែលមនុស្សភាគច្រើនតែងហៅវាថា រថភ្លើងលឿនដូចគ្រាប់កាំភ្លើង ព្រោះតែវារត់ក្នុងល្បឿនរហូតដល់ទៅ 320 គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមហ៊ុន ផ្លូវដែករបស់ប្រទេសជប៉ុនមួយនេះផងដែរ វាគឺជាក្រុមហ៊ុនផ្លូវដែកដ៏សំខាន់ជាងគេបំផុត ដោយសារតែវាធ្វើប្រតិបត្តិការនៅក្នុង តំបន់ Chūbu ( Nagoya ) នៃភាគកណ្តាលប្រទេសជប៉ុន ហើយចំពោះពាក្យកាត់របស់រថភ្លើងល្បឿនលឿនមួយនេះគេតែងហៅឈ្មោះវាជាសាអង់គ្លេសថា JR Central និងជាភាសាជប៉ុនថា JR Tōkai ។

JR Central គឺជាស្ថានីយ៍រថភ្លើងល្បឿនលឿនមួយ ដែលមានភាពមមាញឹកជាងគេ ហើយក៏មានប្រវែងជាងគេបំផុតក្នុងប្រទេសជប៉ុន។ គួររំឮកថា JR Central បានទទួលផលចំណេញយ៉ាងច្រើនលើសលប់ ជាមួយនឹងការដឹកអ្នកដំណើរប្រមាណ 138 លាននាក់ដោយយើងគិតត្រឹមក្នុងឆ្នាំ 2009។ ម្យ៉ាងទៀតអ្វីដែលគួរឱ្យកត់សម្គាល់ច្រើនជាងគេនោះ ក្នុងឆ្នាំដដែល JR Central បានធ្វើកត់ត្រាក្នុងប្រទេសខ្លួនឲ្យពិភពលោកបានដឹងទៀតថា ខ្លួនគឺជាអ្នកដែលបានដឹកអ្នកដំណើរតាមរយៈផ្លូវដែកល្បឿនលឿនបានច្រើនជាងគេបំផុត ដោយមានមនុស្សសរុបច្រើនជាង 289 លាននាក់ទៅទៀត។

យ៉ាងណាមិញចំពោះហេតុការដែលបានកើតឡើងលើរថភ្លើង JR Central ខាងនិយ័តកររបស់ក្រុមហ៊ុនផ្លូវដែកបានប្រាប់ CNN ថា ពូជពស់មួយប្រភេទនេះយើងពិតជាមិនដែលស្គាល់ពូជរបស់វាទេ ហើយការពិនិត្យឡើងវិញកំពុងដំណើរការដើម្បីកំណត់ពីរបៀបដែលពស់ឡើងលើរថភ្លើងរបស់យើង ហើយពួកយើងនិងមិនធ្វើឲ្យហេតុការបែបនេះកើតឡើងលើរថភ្លើងរបស់យើងម្តងទៀតនោះដែរ។

ប្រទេសអារ៉ាប់រួម កំពុងតែជួបនូវភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល 75 ឆ្នាំចុងក្រោយ

មិនមែនមានតែអារ៉ាប៊ីសាអូឌីត (UAE) តែម្នាក់នោះទេដែលមានភ្លៀងធ្លាក់ ព្រោះទន្ទឹមគ្នានោះនៅប្រទេសបារ៉ែន អូម៉ង់ កាតាក៏មានភ្លៀងធ្លាក់ខ្លាំងដូចគ្នាដែរ។ តើមូលហេតុអ្វីខ្លះបានជាសារព័ត៌មានទូទាំងពិភពលោកបាន ចាប់អារម្មណ៍ខ្ពស់ចំពោះភ្លៀងធ្លាក់នៅអារ៉ាប់រួម?

បើយោងទៅតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN , CBSNEWS និង AFP កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ បានលើកឡើងថា ភ្លៀងធ្លាក់ដ៏សាហាវលើកនេះគឺវាធ្ងន់ធ្ងរជាងការបង្ករឡើងដោយសារការប្រែប្រួលនៃអាកាសធាតុទៅទៀត តើវាមានន័យថា ជាការបង្កឡើងដោយសារមនុស្ស”?

មានរបាយការណ៍ជាច្រើនបានដកស្រង់សម្តីអ្នកឧតុនិយមនៅមជ្ឈមណ្ឌលជាតិសម្រាប់ឧតុនិយម ពួកគេទាំងនោះបានលើកឡើងថា មុនពេលមានភ្លៀងធ្លាក់ខ្លាំងគឺគេបានសង្កេតឃើញថា នៅUAE គឺមានយន្តហោះរបស់រដ្ឋាភិបាលរបស់ប្រទេសមួយនេះប្រហែលជា 6 ឬ 7 គ្រឿងបានធ្វើការហោះហើរកាត់កាត់ដុំពពកកាលពីថ្ងៃអាទិត្យ ដើម្បីបង្កើតជាការប្រមូលផ្តុំនៃផ្ទាំងពពកឲ្យប៉ះទង្គិចគ្នារួចក៏បង្កើតបានជាទឹកភ្លៀង។ អ្នកជំនាញបានលើកឡើងទៀតថា អារ៉ាប់រួម​ (UAE) គឺជាប្រទេសមួយដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើរោងចក្រចម្រោះទឹក ប៉ុន្តែបច្ចុប្បន្នទំហំទឹកដែលនៅក្រោមដីគឺមានកម្រឹត ហេតុដូច្នេះហើយទើបរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីតតែងតែព្យាយាមក្នុងការបង្កើតឲ្យមានទឹកភ្លៀងលើផ្ទៃប្រទេសរបស់ខ្លួន។

បើទោះជាយ៉ាងណាក៏ដោយ ក្នុងនោះគឺមានមន្ត្រីម្នាក់នៅមជ្ឈមណ្ឌលជាតិឧតុនិយមរបស់ UAE បានឆ្លើតបតាមរយៈកាសែតក្នុងស្រុក The National ដោយលោកបាននិយាយថា ភ្លៀងមិនមែនបណ្តាលមកពី ការប្រមូលផ្តុំនៃពពកពពក នោះទេ។ លោកបានមានប្រសាសន៍បន្តថា ការលើកឡើងទាំងនោះវាគ្រាន់តែជាពាក្យចចាមអារ៉ាម។ រដ្ឋាភិបាលរបស់ខ្លួនគ្រាន់តែមានបំណងបង្កើនទឹកភ្លៀងនៅក្នុងតំបន់ស្ងួត ឬពាក់កណ្តាលស្ងួត ដោយជាការប្រមូលផ្តុំនូវ “ដុំពពក” នៃពពកដែលមានស្រាប់ រួមជាមួយនឹងសារធាតុម្យ៉ាងហើយទីបំផុតនោះវាក៏ជួយឱ្យមានភ្លៀង។ លោកបានបន្តទៀតថា អេមីរ៉ាតអារ៉ាប់រួមបានធ្វើបែបនេះតាំងពីទសវត្សរ៍ឆ្នាំ 1990 មកម្ល៉េះ ហើយអ្វីជាលទ្ធផលគឺយើងតែងតែទទួលបាននៅភ្លៀងជាទៀងទាត់ប្រសិនបើយើងគិតត្រឹមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

          តែប្រសិនបើយោងទៅតាមការរៀបរាប់ពីខាងការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរបស់ UAE បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ភាពចលាចលដែលបង្ករឡើងដោយសារតែទឹកភ្លៀងវាបានកើតឡើងនៅក្នុងប្រទេសអារ៉ាប់រួម បន្ទាប់ពីប្រទេសមួយនេះមិនធ្លាប់ជួបនូវភ្លៀងធ្លាក់ខ្លាំងបែបនេះអស់រយៈពេល 75 ឆ្នាំកន្លងមកហើយ។

          ក្នុងកំណត់ត្រាបានសរសេរទៀតថា កាលពីក្នុងឆ្នាំ ១៩៤៩ ទឹកភ្លៀងដែលបានជន់លិចផ្លូវថ្នល់ ដើមត្នោតដែលរុះរើ និងបាក់ស្រុតអគារ គឺមិនធ្លាប់មាននៅក្នុងប្រទេសមជ្ឈិមបូព៌ា គឺក្នុងកម្រឹតមិនលើសពី250 មីលីម៉ែត្រ ហើយក៏មិនលើសពី 24 ម៉ោងនោះដែរ ។ យ៉ាងណាមិញបើយោងទៅតាមទិន្នន័យរបស់អង្គការសហប្រជាជាតិវិញនោះបានឱ្យដឹងថា នៅពេលនេះក្នុងប្រទេសអារ៉ាប់រួមគឺមានភ្លៀងធ្លាក់រហូតដល់ទៅមួយរយមិល្លីម៉ែត្រ (ជិត 4 អ៊ីង) គឺធ្លាក់ក្នុងរយៈពេលត្រឹមតែ 12 ម៉ោងប៉ុណ្ណោះកាលពីថ្ងៃអង្គារ។

ភ្លៀងបានធ្លាក់យ៉ាងគំហុក និងលឿនខ្លាំង ដែលធ្វើឱ្យអ្នកបើកបរយានយន្តមួយចំនួនត្រូវបង្ខំចិត្តបោះបង់យានយន្តចោល ខណៈដែលទឹកបានជន់ឡើង ហើយផ្លូវថ្នល់ប្រែក្លាយទៅជាទន្លេនោះ។

បច្ចុប្បន្នសេវាកម្មដឹកជញ្ជូនបានឈប់ដំណើរការ ហើយអ្នករស់នៅទីក្រុងឌូបៃជាច្រើនមិនអាចចាកចេញពីផ្ទះរបស់ពួកគេបាននោះទេ ដោយសារផ្លូវទឹកលិច ទាំងរថយន្ត និងអ្នកថ្មើរជើងមិនអាចចេញចូលបាន។ តែនៅពេលនេះមធ្យោបាយតែមួយគត់ ក្នុងការធ្វើដំណើរក្នុងទីក្រុងដែលកំពុងតែពេញនិយមនិងស៊ីវីល័យជាងគេគឺអ្នករស់នៅទាំងអស់ត្រូវប្តូរមកជាការជិៈទូកកាណូតវិញម្តង។

កូនប្រុសបីនាក់របស់មេដឹកនាំក្រុមហាម៉ាស់ ត្រូវគេបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស

កូនប្រុសចំនួន​បីនាក់​របស់​មេដឹកនាំ​ក្រុម​ហាម៉ាស់គឺលោក Ismail Haniyeh ត្រូវបានគេ​សម្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាសដោយក្រុមយោធា​អ៊ីស្រាអែល ហេតុការណ៍នេះគឺបានកើតឡើងនៅ​ក្នុងតំបន់​ហ្គាហ្សា​ស្ទ្រីប​កាលពី​ថ្ងៃ​ពុធ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤។

បើយោងតាមរយៈអ្នកនាំពាក្យរបស់យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ក្រុមរបស់ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារក៏ពិតមែន តែនាពេលនោះ​កូន​ប្រុស​ទាំង​បីរបស់មេដឹកនាំហាម៉ាសគឺពួកគេកំពុងតែធ្វើ​ប្រតិបត្តិការជាមួយនិងក្រុម​ប្រដាប់​អាវុធរបស់ខ្លួន។

យ៉ាងណាមិញខាងក្រុមហាម៉ាសបាននិយាយថា កូនប្រុសទាំងបីនាក់គឺ Hazem, Amir និង Mohammad ត្រូវបានយោធាអ៊ីស្រាអ៊ែលសម្លាប់នៅពេលដែលរថយន្តរបស់ពួកគេកំពុងបើកបរ តែជាអកុសលនៅពេលនោះ អ៊ីស្រាអ៊ែលកំពុងតែបំផ្ទុះនៅក្នុងជំរុំ Al-Shati របស់ហ្គាហ្សា។ ក្រុមហាម៉ាសបាននិយាយបន្តថា ទន្ទឹមនឹងការស្លាប់កូនប្រុសរបស់មេដឹកនាំហាម៉ាស គឺមានចៅៗ៤នាក់ផ្សេងទៀតរបស់លោក គឺក្មេងស្រី 3 នាក់ និងក្មេងប្រុសម្នាក់ ពួកគេក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះផងដែរ។

គួរបញ្ជាក់ថា លោក Ismail Haniyeh បច្ចុប្បន្នគឺមានវ័យ ៦១ ឆ្នាំ លោកមានកូនប្រុសស្រីសរុបចំនួន ១៣ នាក់ ហើយលោកបានបញ្ចប់កាសិក្សាមកពីប្រទេសកាតា។ លោក Ismail Haniyeh បាននិយាយប្រាប់ទូរទស្សន៍ Pan-Arab Al Jazeera TV ថាឈាមរបស់កូនប្រុសរបស់ខ្ញុំ គឺមិនគួរឱ្យអាសូដូចជាឈាមរបស់ប្រជាជនរបស់យើងនោះទេ” ។

បើយោងតាមការរៀបរាប់ពីសាច់ញាត្តិរបស់លោកបានឱ្យដឹងថា កូនប្រុសទាំងបី និងចៅបួននាក់នាពេលនោះ គឺពួកគេបានទៅលេងគ្រួសារក្នុងថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Fitr របស់មូស្លីមនៅ Shati ដែលជាជំរុំជនភៀសខ្លួននៃសាច់ញាតិរបស់ពួកគេនៅក្នុងទីក្រុង Gaza ។

តែបើទោះបីជាក្រុមហាម៉ាស់បានព្យាយាមសិក្សា ក្នុងការស្នើរសុំឲ្យមានបទឈប់បាញ់ពីអ៊ីស្រាអែលនៅក្នុងហ្គាហ្សាអស់រយៈពេលជាងប្រាំមួយខែកន្លងមកក៏ពិតមែន ប៉ុន្តែពួកគេពិតជាមិនអាចបំពេញបាននូវការទាមទារណាមួយពីសំណាកប្រជាជនប៉ាឡេស្ទីនឡើយ។

“ការទាមទាររបស់ជនជាតិប៉ាឡេស្ទីនគឺវាពិតជាមានភាពច្បាស់លាស់ និងជាក់លាក់ តែបើទោះជាយ៉ាងនេះក្តីខាងអ៊ីស្រាអែល ហាក់ដូចជាមិនអើពើទាល់តែសោះ។ យោធាអ៊ីស្រាអ៊ែលតែងតែ ការកំណត់គោលដៅមកកូនប្រុសរបស់លោក Ismail Haniyeh រហូតមកដល់រឿងបានក្លាយទៅជាបែបនេះ។

នៅក្នុងខែទី 7 នៃសង្រ្គាមដែលមានការវាយលុកតាមផ្លូវអាកាស និងដីរបស់អ៊ីស្រាអែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សា តែចំពោះក្រុមហាម៉ាស់គឺមានឆន្ទចង់បញ្ចប់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល និងការដកខ្លួនចេញពីតំបន់ជុំវិញ និងការអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅត្រឡប់ទៅផ្ទះវិញ។

យោធាអ៊ីស្រាអែលតែងតែចាត់ទុកថា ថ្នាក់ដឹកនាំក្រុមហាម៉ាសទាំងមូលគឺជាក្រុមភេរវករ ដោយចោទប្រកាន់លោក Haniyeh និងមេដឹកនាំផ្សេងទៀតថា ជាអ្នកអូសប្រជាជនខ្លួនចូលទៅក្នុងអង្គការភេរវកម្មហាម៉ាសថែមទៀតផង”។

មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh បានលើកឡើងថា ការវាប្រហារដែលបានកើតឡើងដំបូងកាលពីថ្ងៃទី ​៧ ខែ​តុលា មក​លើ​ប្រទេស​អ៊ីស្រាអែល ដោយ​ពួក​សកម្មប្រយុទ្ធ​មាន​មូលដ្ឋាន​នៅ​តំបន់ Gaza វាហាក់ដូចជាមិនមានភាពច្បាស់លាស់ណាមួយនោះទេ ដែលថាវាគឺជាទង្វើលរបស់ក្រុមហាម៉ាស។

លោកបាននិយាយបន្តទៀតថា ផែនការវាយប្រហារដែលត្រូវបានគេគូរឡើង សូម្បីតែក្រុមប្រឹក្សាយោធារបស់ហាម៉ាសនៅតំបន់ហ្គាហ្សា និងអ្នកដែលដឹងពីអាថ៌កំបាំងទាំងអស់ ក៏បង្ហាញពីភាពភ្ញាក់ផ្អើលរបស់ពួកគេដែរ ឧទាហរណ៍ដូជា ទាំងពេលវេលា និងទំហំវាដូចជាមិនសក្តិសមទាល់តែសោះ។

scroll to top