ប្រធានប្រតិបត្តិ របស់ Samsung លោក Jay Y. Lee បានក្លាយទៅជាអ្នកមានបំផុតរបស់កូរ៉េជាលើកដំបូង

ការរីកដុះដាលនៃថាមពល AI វាក៏បានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics បានទទួលនូវប្រាក់ចំណូលយ៉ាងច្រើនលើសលប់ ហើយវាក៏ជាកក្តាដែលបានជំរុញឱ្យប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនមួយនេះគឺលោក Jay Y. Lee បានឡើងទៅដល់តំណែងកំពូលក្នុងបញ្ជីអ្នកមានជាងគេបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងជាលើកដំបូងថែមទៀតផង។

បើយោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានឲ្យដឹងទៀតថា លោក Lee ពិតជាសក្តិសមក្នុងការទទួលបានតំណែងមួយនេះខ្លាំងជាងគេ។ ព្រោះបើយើងគិតត្រឹមរយៈពេល 4 ឆ្នាំចុងក្រោយ បន្ទាប់ពីការ ស្លាប់ របស់ឪពុករបស់គាត់ គឺលោក Lee Kun-hee ដែលជាអតីតប្រធានក្រុមរឿងព្រេងនិទាន ហើយគាត់ក៏ធ្លាប់បានទទួលងារជាអ្នកមានបំផុតរបស់ប្រទេសកូរ៉េកាលពីឆ្នាំ២០០៥ផងដែរ។

ក្នុងងឆ្នាំ 2014 លោកJay Y. Lee  ត្រូវបានគេដាក់ឈ្មោះថាជាបុគ្គលដែលមានអំណាចបំផុតទី 35 របស់ពិភពលោក និងជាជនជាតិកូរ៉េដ៏មានឥទ្ធិពលបំផុតដោយជាការចុះផ្សាយដោយ ទស្សនាវដ្ដី Forbes នៅក្នុងបញ្ជីមនុស្សមានឥទ្ធិពលបំផុតរបស់ពិភពលោក រួមជាមួយឪពុករបស់គាត់គឺ លោក Lee Kun-hee ។

ពាក្យចាស់ដែលធ្លាប់និយាយថា ឪពុកពូកែ កូនខ្លាំង វាគឺជារឿងពិត។ បើយើងគិតត្រឹមតួរលេខចុងក្រោយរបស់លោក Lee ត្រឹមខែកញ្ញា ឆ្នាំ 2021 លោក Lee គឺមានទ្រព្យសម្បត្តិសរុបប្រមាណ 11 ពាន់លានដុល្លាររួចទៅហើយ តែកាលនោះគាត់អាចទទួលបានត្រឹមអ្នកមានបំផុតទីបួននៅកូរ៉េខាងត្បូងតែប៉ុណ្ណោះ។

ឥឡូវនេះប្រសិនបើយើងរំឭកឡើងវិញបន្តិចអំពីជីវប្រវត្តិរបស់ Samsung ខ្លះៗ។ Samsung ត្រូវបានបង្កើតឡើងដោយ Lee Byung-chul ក្នុងឆ្នាំ 1938។ បន្ទាប់មកក្នុងឆ្នាំ 1987 លោក Lee បានបំបែកឲ្យជាក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៧ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Samsung Group។ ក្នុងឆ្នាំ ១៩៩១ លោក Jay Y. Lee ដែលជាចៅប្រុសច្បងរបស់លោក Lee Byung-chul ក៏បានចូលកាន់ដំណែងជាប្រធានផ្នែកអតិថិជន។ ក្នុងឆ្នាំ២០១៩ លោក  Jay Y. Lee បានឡើងកាន់តំណែងជាប្រធានប្រតិបត្តិការ របស់ ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនស្ថិតក្រោមឧបសម្ព័ន្ធរបស់ Samsung Group នាពេលនោះគឺលោកឡើងទៅជំនួសដំណែងឪពុករបស់លោកបង្កើត គឺបន្ទាប់ពីលោក Lee Kun-hee បានលាលែងពីដំណែង។

យ៉ាងណាមិញបើយោងទៅតាមបញ្ជីរាយនាមចុងក្រោយគេដោយទស្សនាវដ្តី Forbes កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤ ឈ្មោះអ្នកជំនួនទាំង ៥០ នាក់នៅក្នុងប្រទេសកូរ៉េ លោក Jay Y. Lee គាត់គឺជា មហាលសេដ្ឋីម្នាក់ដែលលេចធ្លោជាងគេបំផុត ជាមួយនឹងព្រទ្យសម្បតិសុទ្ធប្រមាណ 11.5 ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ការកើនឡើងដ៏ឆាប់រហ័ររបស់លោកក្នុងឆ្នាំ២០២៤ លោកអាចកែប្រែទ្រព្យសម្បត្តិសុទ្ធពី 8 ពាន់លានដុល្លារ ទៅ11.5 ពាន់លានដុល្លារ វាមិនជារឿងដែលគ្រប់អ្នកជំនួញសុទ្ធតែអាចធ្វើបាននោះទេ។

នាយករដ្ឋមន្ត្រីថៃ បានទម្លាយផែនការសាងសង់ប៉មខ្ពស់ជាងគេនៅលើពិភពលោក

ស្ទើរតែគ្រប់បណ្តាលប្រទេសនៅក្នុងពិភពលោកទៅហើយ ដែលបានទទួលស្គាល់ថា អគារ Burj Khalifa ដែលមានទីតាំងស្ថិនៅក្នុងទីក្រុងឌូបៃ វាគឺជាអគារមួយដែលខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ជាមួយនឹងកម្ពស់ប្រមាណ 829.8 ម៉ែត្រ (2,722 ហ្វីត)។

យ៉ាងណាមិញបើយោងទៅតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៤ បាននិយាយថា រាជរដ្ឋាភិបាលរបស់ប្រទេសថៃបានប្រកាសពីផែនការរបស់ខ្លួនថា ប្រទេសថៃនិងដណ្តើមយកចំណាត់ថ្នាក់លេខមួយក្នុងនាមជាប្រទេសដែលមានអគារខ្ពស់ជាងគេបំផុតវិញម្តង។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានមានប្រសាសន៍បែបនេះ នៅពេលដែលលោកបានជួបជាមួយនឹងអ្នកវិនិយោគមួយក្រុមដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ។ ដោយលោកបានអះអាងទៀតថា បច្ចុប្បន្ននេះពួកយើងកំពុងតែពិភាក្សាគ្នាដើម្បីសាងសង់ប៉មដែលខ្ពស់បំផុតមួយ ដើម្បីទៅជំនួសតំណែងរបស់ប្រទេសអារ៉ាប់រួមថែមទៀតផង។

លោក ស្រេត ថា បានមានប្រសាសន៍បន្តទៀតថា ការជួបជាមួយក្រុមអ្នកវិនិយោគដែលមកពីតំបន់មជ្ឈិមបូព៌ា និងចិន រួមទាំងការចូលរួមដោយ Emaar Group, Broad Group និង Vatone Group ទៀតនោះ ប្រាកដណាស់ពួកយើងពិតជាអាចសម្រេចបាននូវគោលដៅមួនេះជាមិនខាន។

នៅក្នុងគម្រោងដែលយើងចង់សាងសង់អគារដែលខ្ពស់ជាងគេនាពេលខាងមុខនេះ គឺវាមានកម្ពស់រហូតដល់ទៅ 70 ជាន់ ជាមួយនឹងកម្ពស់ 318 ម៉ែត្រ ហើយវានិងលេចចេញជាងរូបរាងនៅក្នុងរាជធានីរបស់យើងតែម្តង។

លោកបានបន្ថែមទៀតថា ​ចំពោះគោលបំណងក្នុងការសាងសង់ប៉ម​ដែលខ្ពស់ជាងគេនាពេលខាងមុខនេះ ព្រោះលោកមនុស្សដែលមកដល់ប្រទេសថៃ អាចស្វែងរកបានស្ទើតែគ្រប់មុខទាំងអស់ដោយនៅតែក្នុងអគារមួនេះ ឧទាហរណ៍ដូចជា៖ផ្សារទំនើប ការិយាល័យ មជ្ឈមណ្ឌលហិរញ្ញវត្ថុ សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តជាដើម។ល ។

លោកស្រេតថា បានសង្ឈឹមយ៉ាងមុតមាំថា បន្ទាប់ពីគម្រោងមួយនេះត្រូវបានបញ្ចប់ដោយជោគជ័យ ប្រទេសថៃ នឹងបង្កើននូវភាពទាក់ទាញកាន់តែខ្លាំងឡើង តួយ៉ាងដូចជាការហូរចូលនៅអ្នកវិនិយោគ ភាពទាក់ទាញទៅកាន់ភ្ញៀវទេសចរនៅជុំវិញពិភពលោក ហើយនិងជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋរបស់យើង។

បើទោះជាយ៉ាងណាក៏ដោយ រាល់ការមានប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីថៃ វាគ្រាន់តែឆន្ទៈមួយប៉ុណ្ណោះ។ ដើម្បីឲ្យប្រជាជន និងពិភពលោកអាចជឿទុកចិត្ត នៅគំនិតដឹកនាំរបស់លោក លោកបាននិយាយប្រាប់សារព័ត៌មានរបស់ពិភពលោក Bloomberg ថា ប្រទេសថៃ និងក្រុមអ្នកជំនាញដែលមកពី អារ៉ាប់រួម និង ចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងសាងសង់អគារដែលខ្ពស់ជាងគេនៅក្នុងពិភពលោក ដើម្បីជំនួសតំណែងរបស់ទីក្រុងឌូបៃ។

គួររំឭកថា ចាប់តាំងពីចូលកាន់តំណែងក្នុងខែកញ្ញាមក លោក ស្រេត ថា បានបំពេញនូវទួនាទីរបស់ខ្លួនបានយ៉ាងល្អ ក្នុងនាមជាប្រធាន “ផ្នែកលក់” របស់ប្រទេសថៃ ដោយបានជួបជាមួយក្រុមហ៊ុនធំៗ និងអ្នកវិនិយោគដែលមានសក្តានុពលនៅក្នុងពិភពលោកជាច្រើន វាក៏ព្រោះតែលោកចង់ទាក់ទាញការវិនិយោគទាំងនោះ ឲ្យចូលទៅប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់អាស៊ីអាគ្នេយ៍ ដែលមានប្រទេសថៃជាម្ចាស់ផ្ទះ។

នាយករដ្ឋមន្ត្រីបានជួបជាមួយនាយកប្រតិបត្តិកំពូលមកពីក្រុមហ៊ុនជាង 60 ដោយដាក់សំណើសម្រាប់ការវិនិយោគបរទេសនៅទូទាំងវិស័យដែលមានតម្លៃខ្ពស់ ដើម្បីលើកអត្រាកំណើនរបស់ប្រទេសថៃពីជាមធ្យមតិចជាង 2% ក្នុងទសវត្សរ៍ចុងក្រោយនេះ។ 

គួរបញ្ជាក់សាជាថ្មីថា ប្រទេសថៃបានកើនឡើងច្រើនជាង 40% នៃការមកដល់របស់ភ្ញៀវទេសចរបរទេសនៅឆ្នាំនេះ គឺប្រហែល 11 លាននាក់ ដោយសារកម្មវិធីលើកលែងទិដ្ឋាការ និងច្បាប់ធ្វើដំណើរងាយស្រួលទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក។ នៅឆ្នាំនេះ ប្រទេសមួយនេះក៏មានគោលបំណងស្វាគមន៍ភ្ញៀវទេសចរបរទេសពី 35 លានឲ្យក្លាយទៅ 40 លាននាក់ផងដែរ ព្រោះដើម្បីទទួលបាននៅតួរលេខដដែលនេះត្រឡប់មកវិញកាលពីមុនមានការរាតត្បាតជំងឺកូវីតក្នុងឆ្នាំ 2019 ។

មន្ត្រី​អាមេរិក​ប្រាប់ CNN ថា៖ អ៊ីស្រាអែល ​បាន​វាយប្រហារប្រទេស​អ៊ីរ៉ង់

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្របានចេញផ្សាយតាមរយៈវីដេអូ និងរូបភាពជាច្រើនដោយបង្ហាញឲ្យយើងបានដឹងថា នៅក្នុងប្រទេសរបស់ខ្លួននាពេលនេះគឺមានភាពស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីមានការវាយប្រហារតាមអាកាសមកលើខេត្ត Isfahan ។

មន្ត្រី​អ៊ីរ៉ង់​ម្នាក់​បាន​និយាយ​ប្រាប់ CNN នៅថ្ងៃទី ១៩ ខែមេសាថា កងការពារ​ដែនអាកាសរបស់ប្រទេស  ​បាន​ស្ទាក់​ចាប់​យន្តហោះ​គ្មាន​មនុស្ស​បើកចំនួន​បី​គ្រឿង ​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​អំពី​ការ​ផ្ទុះ​នៅ​ជិត​មូលដ្ឋាន​ទ័ព​មួយ​ក្នុង​តំបន់​កណ្តាលនៃប្រទេស​។

បើយោងទៅតាមរយៈវីដេអូដែលបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក ISNA បានបង្ហាញថា នៅពេលស្ថានភាពនៅក្នុង Isfahan ហាក់ដូចជាមានសភាពធម្មតាឡើងមកវិញហើយ។ ព្រោះយើងបានឃើញអ្នកស្រុកអាចធ្វើដំណើរបានធម្មតា បើទោះបីជានៅក្បែទីតាំងសំខាន់ៗដូចជា ទីលាន Naqsh-e Jahan និងតាមដងទន្លេ Zayandeh Rud ក៏ដោយ។

យ៉ាងណាមិញចំពោះហេតុការដែលបានកើតឡើងលើប្រទេសអ៊ីរ៉ុងមុននេះ  ក្រុមការងាររបស់ CNN អាចសន្មត់បានថា អ៊ីស្រាអែលគ្រាន់តែចង់កំលាចអ៊ីរ៉ង់តែប៉ុណ្ណោះ។ ព្រោះបើយោងតាមការរៀបរាប់ពីមន្ត្រីអាមេរិកម្នាក់បានប្រាប់ CNN ថា ជំហ៊ានមួយនេះ យើងអាចដឹងថា វាគឺជាវិធានការដែលនាំឲ្យមានការគំរាមកំហែងជាមុនសិន តែវាមិនទាន់បង្ករទៅជាជម្លោះនោះដែរ។

ឥឡូវនេះផងដែរ ក្រុមការងាររបស់ CNN កំពុងតែរង់ចាំការឆ្លើយតបពីខាង យោធា ​អ៊ីស្រាអែល ឲ្យបានច្បាស់លាស់សិន មុននិងសារព័ត៌មានរបស់ពិភពលោកមួយនេះ​ធ្វើការ​អត្ថាធិប្បាយបន្តទៀត។

អារ៉ាប់រួមបានត្រៀមបង្កើតថាមពល 50% បន្ថែមពីលើប្រភពបៃតងនៅឆ្នាំ 2030

មន្ត្រីជាន់ខ្ពស់របស់ធនធានទឹក និងថាមពល (Ewec) បាននិយាយថា Abu Dhabi បានរៀបចំផែនការមួយដោយស្តីពីការផលិតអគ្គិសនីឲ្យបានច្រើនជាងមុនពាក់កណ្តាល ហើយថាមពលនោះវាគឺជាថាមពលដែលអាចកកើតឡើងវិញថែមទៀតផង នេះបើយោងទៅតាមការចុះផ្សាយពី agbi កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

ទីក្រុង Abu Dhabi ស្ថិតនៅលើកោះមួយក្នុង ឈូងសមុទ្រពែរ្ស ក្បែរឆ្នេរសមុទ្រភាគខាងលិច។ Abu Dhabi វាគឺជាទីក្រុងរបស់ប្រធានាធិបតី UAE ដែលជាសមាជិកនៃ គ្រួសារ Al Nahyan ។ Abu Dhabi វាគឺជាទីក្រុងធំជាងគេទី២ បន្ទាប់ពីទីក្រុង Dubai ហើយវាក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ អារ៉ាប់រួម (UAE) មិនចាញ់ Dubai ប៉ុន្មានឡើយ។ 

តើ(UAE) មានបច្ចេកវិទ្យាអ្វីខ្លះ ដែលយើងមិនទាន់បានដឹងនោះ?

អារ៉ាប់រួមវាបានក្លាយជានិមិត្តរូបនៃភាពច្នៃប្រឌិតរបស់ពិភពលោក។ ភាពអស្ចារ្យជាច្រើនបានកើតឡើងនៅក្នុង (UAE) តើអ្នកមានចម្ងល់ទេថា តើធនធានមនុស្សរបស់ប្រទេសមួយនេះមានសមត្ថភាពខ្លាំងប៉ុណ្ណា?

អារ៉ាប់រួម (UAE) បានធ្វើឲ្យពិភពលោកមានភាពភ្ញាក់ផ្អើកន្លងមកមិនតិចនោះទេ តួរយ៉ាងដូចជាពាក្យស្លោកមួយដែលប្រទេសមួយនេះតែងតែនិយាយថា ចូលសម្លឹងឆ្ពោះទៅអនាគត ដោយធ្វើឲ្យប្រទេសរបស់យើងក្លាយទៅជាប្រទេសមួយដ៏អស្ចារ្យ គឺមិនឲ្យចាញ់អតីតកាលនៅក្នុងប្រវត្តិសាស្ត្ររបស់យើងឡើយ។

អារ៉ាប់រួមមានសមត្ថភាពអាចបង្កើតអគារដែលខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ហើយជាប្រទេសដែលមានទីក្រុងសម្បូរដោយអគារខ្ពស់ៗច្រើនជាងគេនៅក្នុងពិភពលោកផងដែរ។ (UAE) មានសមត្ថភាពអាចដោះស្រាយបញ្ហាកង្វះទឹកក្នុងប្រទេសរបស់ខ្លួនបានយ៉ាងល្អ ដោយមេដឹកនាំរបស់ប្រទេសមួយនេះបានបង្កើតនូវភាពច្នៃប្រឌិតផ្សេងមួយទៀត ដើម្បីបង្កើតឲ្យមានភ្លៀងសប្បនិមិត្តលើតំបន់ដែលរាំងស្ងួត ( REP )។ គំនិតផ្តួចផ្តើមក្នុងត្រួសត្រាយផ្លូវមួយនេះ គឺពួកគេបានប្រើប្រាស់បច្ចេកវិជ្ជាមួយដ៏ទំនើប ដើម្បីបង្កើនកម្រិតទឹកភ្លៀង។ មានន័យថាពួកគេបានប្រើបច្ចេកទេសបណ្ដុះពពក (REP) ហើយជាលទ្ធផលក្នុងរយៈប៉ុន្មានឆ្នាំកន្លងមក កម្រឹតនៃទឹកភ្លៀងគឺបានកើនឡើងរហូតដល់ 35% ។

អារ៉ាប់រួមបានបង្កើតឲ្យមានការិយាល័យបោះពុម្ព 3D ដំបូងបង្អស់នៅក្នុងពិភពលោក។ កាលពីក្នុងឆ្នាំ 2016 ទីក្រុងឌូបៃបានបង្ហាញអគារការិយាល័យបោះពុម្ពចេញជារូប 3D មុនគេ។ មិនត្រឹមតែប៉ុណ្ណោះក្នុងឆ្នាំ 2020 (UAE) បានចាប់ផ្តើមបង្កើតឲ្យមានជាសាកលវិទ្យាល័យមួយដោយផ្តោតទៅលើតែបញ្ញាសិប្បនិម្មិត (AI) ដំបូងគេផងដែរ។ សាកលវិទ្យាល័យ Mohamed bin Zayed University of Artificial Intelligence ( MBZUAI ) វាគឺជាសាកលវិទ្យាល័យដែលបើកវគ្គបណ្តុះបណ្តាលនៅបច្ចេកវិទ្យា(AI) ហើយក៏ជាស្ថាប័នតែមួយគត់ដែលត្រួសត្រាយផ្លូវនូវចំណោះដឹងមួយសម្រាប់ AI នេះបានយ៉ាងល្អ រហូតបានក្លាយទៅជាមជ្ឈមណ្ឌលសកលសម្រាប់ការស្រាវជ្រាវ AI និងការច្នៃប្រឌិតថែមទៀតផង។

យ៉ាងណាមិញសម្រាប់ថាមពលបៃតង វាមិនមែនជារបកគំហើញថ្មីរបស់ (UAE) នោះទេ។ ប៉ុន្តែចំពោះគោលដៅរបស់មេដឹកនាំរបស់ប្រទេសមួយនេះ គឺលោកតែងតែប្រកាន់នូវគោលជំហររបស់ខ្លួនជានិច្ច ក្នុងការផ្តល់ជូនដល់អ្នកប្រើប្រាស់នូវថាមពលមួយដែលល្អស្អាត។ បើយោតាមការរៀបរាប់ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ Wam បានរាយការណ៍ដោយការដកស្រង់សម្តីពីនាយកប្រតិបត្តិ Othman Juma Al Ali ថា អង្គភាពរបស់ខ្លួនដែលគ្រប់គ្រងដោយរដ្ឋ នៅពេលនេះពួកយើងកំពុងបង្កើនផែនការផលិតថាមពលពន្លឺព្រះអាទិត្យ (PV) ឲ្យបានដល់ 7.6 ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ 2030 ហើយបន្ទាប់មកទៀតយើងនិងធ្វើ osmosis ដែលបញ្ច្រាសពីកាបូន គឺក្នុងគោលបំណងដើម្បីផលិតទឹកឲ្យបានច្រើនជាង 92 ភាគរយតាមរយៈរោងចក្រកែច្នៃ osmosis ដោយយើងនឹងធ្វើឡើងនៅឆ្នាំ 2031 ។

scroll to top