ស្រីលង្កា៖ មនុស្ស ៧នាក់បានបានបាត់បង់ជីវិត  ដោយសារតែការប្រណាំងរថយន្ត

មានមនុស្សយ៉ាងតិច18 នាក់ បានរងរបួស និង 7​ នាក់ផ្សេងទៀតបានបាត់បង់ជីវិ គឺនៅក្នុងឧបទ្ទវហេតុមួយដែលកើតឡើងក្នុងព្រឹត្តិការណ៍ Fox Hill Supercross ដោយធ្វើឡើងក្នុងទីក្រុង Diyatalawa កាលពីថ្ងៃអាទិត្យ។

បើយោងតាមការចុះផ្សាយដោយ BBC បានឲ្យដឹងថា ​ក្នុង​ចំណោម​អ្នក​ស្លាប់ទាំងអស់គឺ​មាន​មន្ត្រីប្រចាំការនៅកន្លែង​ប្រណាំងចំនួន​បួន​នាក់ ​ព្រម​ទាំងមាន​អ្នកចូលទៅទស្សនា​ក្នុង​នោះ​មាន​ក្មេង​ស្រី​អាយុ​ប្រាំបី​ឆ្នាំ​ម្នាក់​ផង​ដែរ។

សូមបញ្ជាក់ថា ចំពោះការប្រណាំងរថយន្តខាងលើនេះ ត្រូវបានរៀបចំឡើងដោយមន្ត្រីរបស់ស្រីលង្កា ដោយមានអ្នកចូលទៅទស្សនាសរុបជាង 100,000 នាក់ឯណោះ។

បើយោងតាមរយៈវីដេអូ និងសាក្សីដែលឃើញផ្ទាល់ភ្នែកបាននិយាយប្រាប់ BBC ថា មនុស្សជាច្រើនដែលកំពុងទស្សនាបានប្រញាប់ប្រញាល់រត់ នៅពេលឡានបើកប្រណាំងនោះបានរេចង្កូតទៅកន្លែហ្វូងមនុស្ស ទើបធ្វើឲ្យខាងមន្ត្រីផ្អាកព្រឹត្តិការណ៍នេះជាបន្ទាន់ បន្ទាប់ពីគ្រោះមួយនេះបានកើតឡើង។

គួររំឮកថា ជន​រង​គ្រោះចំនួន ​២ ​នាក់​បាន​ស្លាប់​ដោយសារ​របួស​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ហើយចំណែកឯអ្នករបួសខ្លះទៀតកំពុងតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

មិនខ្វល់ថាគ្រោះថ្នាក់មួយនេះ បានកើតឡើងដោយចេតនា ឬអចេតនាយ៉ាងណាទេ តែចំពោះការស៊ើបអង្កេតរបស់ប៉ូលីសគឺពួកគេកំពុងតែធ្វើការធម្មតា។

ការតំឡើងអត្រាការប្រាក់​ វាបានធ្វើឲ្យក្រុមអ្នកវិនិយោគមានការថយចុះ

នៅក្នុងការចុះផ្សាយរបស់ Wall Street កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ បានលើកឡើងថា

ជំលោះជាបន្តបន្ទាប់ពីសង្គ្រាមបានកើតឡើងលើទឹកដីអ៊ុយក្រែន រួចក៏បន្តទៅរកទំនាស់ថ្មីមួយទៀតលើទឹកដីរបស់មជ្ឈិមបូព៌ាវិញម្តង។  បើជម្លោះចេះតែផ្ទុះឡើងមិនចេះចប់បែបនេះ តើអ្នកវិនិយោគ ឬក៏ឈ្មួញធំៗនៅក្នុងពិភពលោកទាំងនោះ ហ៊ានបណ្តាក់ទុនតទៅទៀតដែរទេ?

          សូមកុំប៉ានស្មាន យើងអាចលើកយកតួរលេខជាក់ស្តែងមកនិយាយតែម្តង។  បើយោងទៅតាមការរៀបរាប់ពីក្រុមហ៊ុនផ្តល់សេវាវាយតម្លៃដែលធំជាងគេនៅក្នុងពិភពលោក S&P បានឲ្យដឹងថា សេវាកម្មផ្តល់ឥណទានបានធ្លាក់ចុះរៀងរាល់សប្តាហ៍ ខណៈដែលភាគហ៊ុនរបស់អ្នកបច្ចេកវិទ្យាកំពូលទាំងប្រាំពីរបានថយចុះប្រាក់ចំណេញជិត 8% ដោយកើតឡើងក៏ព្រោះតែការប្រែប្រួលនៃតម្លៃភាគហ៊ុនរបស់ខ្លួន។

          ភាពតានតឹងដែលចេះតែកើនឡើងជាបន្តបន្ទាប់ សូម្បីតែនៅក្នុងទ្វីបអាស៊ី តួរយ៉ាងដូចជានៅក្នុងសមុទ្រចិនខាងត្បូង បូករួមទាំងការស្រែកឃ្លានរបស់ចិនក្នុងការទាមទារយកកោះតៃវ៉ាន់មកគ្រប់គ្រង វាក៏បាធ្វើឲ្យចិន ជាមួយនិងសហរដ្ឋអាមេរិកមានភាពល្អកករជាមួយគ្នារួចទៅហើយ។

យ៉ាងណាមិញ ប្រសិនបើយើងលើកយកមួយមកនិយាយក្នុងចំនោមតម្រូវការដែលបានធ្លាក់ចុះជាងគេនៅក្នុងទីផ្សាជាក់ស្តែងនោះ វាគឺជាវិបត្តិអចលនទ្រព្យ។ តែបើយើងយោងតាមការរៀបរាប់ពីប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សាម្នាក់ដែលមានមូលដ្ឋាននៅ StoneX Group លោក បានរៀបរាប់ឲ្យដឹងថា ថ្វីត្បិតតែជម្លោះវាបានកើតឡើងរវាងតែអ៊ីស្រាអែល និងក្រុមហាម៉ាស់ តែវាក៏បានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃរហូតដល់លើសពី 100 ដុល្លារក្នុងមួយបារ៉ែលឯណោះ។

          បើវត្ថុធាតុដើមមួយនេះ វាមានតម្លៃខ្ពស់រួចទៅហើយនោះ តើការលក់ទំនិញផ្សេងទៀតនៅក្នុងទីផ្សាវាត្រូវប្រឈមមុខនិងបញ្ហាតម្លៃយ៉ាងណាខ្លះ?

វិនិយោគិនសព្វថ្ងៃនេះកំពុងតែប្រឈមមុខនឹងហានិភ័យខ្ពស់ៗជាច្រើនប្រភេទ ដែលអាចនិយាយបានថាវាមានចំនួនច្រើនធ្វេដង។ ប្រាក់ចំណូលនៃសាជីវកម្មរបស់ពួកគេកាន់តែធ្លាក់ចុះ ប្រាក់ចំនេញកាន់តែតិចទៅៗ  ចុះបើការប្រាក់នឹងឡើងថ្លៃ តើពួកគេខំវិនិយោគធ្វើអ្វី?

Fed បានចាប់ផ្តើមដំឡើងអត្រាការប្រាក់តាំងពីពីរឆ្នាំមុនមកម្ល៉េះ ប៉ុន្តែទំហំនៃការកើនឡើងរបស់ទីផ្សារឥឡូវនេះគឺកាន់តែមានការគំរាមកំហែង ដែលជាមូលហេតុធ្វើឲ្យទ្រព្យសម្បត្តិរបស់ពួកអ្នកវិនិយោគទទួលរងនូវហានិភ័យកាន់តែខ្ពស់។

ផ្ទុយទៅវិញចុះបើទំហំនៃការកើនឡើងនៃទីផ្សារឥឡូវនេះ វាមានតែការគំរាមកំហែងមិនចេះចប់នោះ ពិតប្រាកដណាស់ការកើនឡើងនៃសហាគ្រាសគឺវាមិនអាចមានទេ តែចំពោះការបិទវិញនោះវាអាចនិងមានការកើនឡើង។

តើមានរឿងអ្វីបានកើតឡើងនៅក្នុង ប្រទេសរុស្ស៊ី ?

ក្នុងតំបន់ Belgorod នាពេលនេះគឺមាន ផ្លូវជាច្រើនត្រូវបានគេបោះបង់ចោល ហាងក៏ត្រូវបានបិទទ្វារ ភោជនីយដ្ឋានប្រែក្លាយជាស្ងាត់ជ្រងំ។

កាលពីថ្ងៃទី ២០ ខែមេសា​ ឆ្នាំ២០៤ ខាងសារព័ត៌មានរបស់ CNN និយាយថា អគារនៅក្នុងប្រទេសរុស្ស៊ីបានរងនូវការ​ខូច​ខាតយ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែប៉ុណ្ណោះវាក៏មាន​រណ្ដៅ​ដែលបន្សល់ទុកបន្ទាប់ពីមាន​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួចរបស់អ៊ុយក្រែនជាច្រើនលើក។

អាជ្ញាធររបស់រុស្ស៊ីបានព្យាយាមបង្កើតសញ្ញាឲ្យប្រជាជនរបស់ខ្លួនប្រុងប្រយ័ត្នឲ្យបានខ្ពស់ មិនត្រឹមតែប៉ុណ្ណោះខាងមន្ត្រីក្នុងតំបន់បានបង្ហាញសញ្ញាតាមរយៈ ព្រួញ​នៅ​លើ​មុខ​ផ្ទះប្រជាជន ដើម្បីឲ្យពួកគេស្វែង​ជម្រកដែលមានសវត្តិភាពខ្លាំង​បំផុតថែមទៀតផង។

ខណៈនេះនៅក្នុងទីក្រុង Belgorod ដែលមានចម្ងាយប្រហែល 25 ម៉ាយពីភាគខាងជើងនៃព្រំដែនរុស្ស៊ីជាមួយអ៊ុយក្រែនគឺមានសភាពស្ងប់ស្ងាត់ជាទីបំផុត ដែលយើងអាចនិយាយបានថា ទីក្រុងមួយនេះវាបានប្រែក្លាយទៅជាទីក្រុងខ្មោចរួចទៅហើយ គឺបន្ទាប់ពីសំឡេងរោទ៍នៃស៊ីរ៉ែនព្រមានអំពីការបាញ់កាំជ្រួចដោយទាហ៊ានរបស់អ៊ុយក្រែននោះ។

បើយោងតាមការសម្ភាសដោយផ្ទាល់ពី ក្រុមអ្នកយកការរបស់ CNN ជាមួយនឹងអ្នករស់នៅទីក្រុង Belgorod បានចែករំលែកឲ្យដឹងថា ការតស៊ូរបស់ពួកគេនៅពេលនេះ គឺដើម្បីស្វែងរកអនាគតមួយដែលមិនមានភាពច្បាស់លាស់តែប៉ុណ្ណោះ។ នៅក្នុងទីក្រុងរបស់យើងឥឡូវនេះ យើងបានមើលឃើញថា ជីវិតរបស់ពួកយើងវាហាក់ដូចជាផុយស្រួយពេកហើយ។

តំបន់ Belgorod បានក្លាយទៅជាកន្លែងបាញ់បង្ហោះសម្រាប់ការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងមីស៊ីល ទៅលើអ៊ុយក្រែនវិញម្តងហើយ។ ប្រទេសរុស្ស៊ីបានប្រកាសទៀតថា  ទីក្រុង Belgorod វាគឺជាទីតាំងសម្រាប់ទាហានជួរមុខរបស់ខ្លួនក្នុងការតទល់ជាមួយនិងអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ តំបន់ Belgorod ត្រូវបានទទួលរងនូវការបាញ់ផ្លោង និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកស្ទើរតែរាល់ថ្ងៃ។ អាជ្ញាធររុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា វាជាការវាយប្រហារ បែបបំផ្លិចបំផ្លាញ ដែលបង្ករឲ្យជនជាតិរុស្ស៊ីជាច្រើននាក់បានស្លាប់ និងរងរបួស។

បើយោងទៅតាមអ្នកស្រុក និងអ្នកដែលធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ បានឲ្យដឹងទៀតថា ពួកគេនិងចំណាយពេលក្នុងការធ្វើដំណើរ ដោយខ្វល់ថា វាឆ្ងាយឬយូប៉ុណ្ណាទេ សំខាន់ឲ្យតែបានរួចផុតពីទុកលើកនេះទៅគឺគ្រប់គ្រាន់ហើយ។

មេដឹកនាំផ្តាច់ការកូរ៉េ​ខាង​ជើង ត្រូវបានគេច្រៀងទ​ចម្រៀង​សរសើរថា លោកគឺជា​​ឪពុក​ដ៏​រួស​រាយបំផុត

ប្រទេសកូរ៉េខាងជើងបានចេញផ្សាយនូវចម្រៀងថ្មីមួយបទ ដោយក្រុមអ្នកហែលហមទាំងនោះបានច្រៀងសរសើរមេដឹកនាំ គីម ជុងអ៊ុន ថា លោក Kim គឺជា “ឪពុកដ៏រួសរាយរាក់ទាក់” និងជា “មេដឹកនាំម្នាក់ដ៏អស្ចារ្យ” ថែមទៀតផង។

នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយដោយរ៉យទ័រ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ដើម្បីជាការឆ្លើយតបនូវសកម្មភាពគាំទ្ររបស់ពួកគេ ក៏ដូចជាការសម្តែងនូវការដឹងគុណដល់មេដឹកនាំរបស់ខ្លួន ក្រុមមន្ត្រីដែលមកពីគណបក្សកម្មករ បានសរសេរជាចម្រៀង ក៏ដូចជាការឃោសនាដើម្បីពង្រឹងនូវឥទ្ធិលរបស់មេដឹកនាំខ្លួននោះ ពួកគេបានព្យាយាមសរសើរ និងលើកតម្តើងមេដឹកនាំផ្តាច់ការរូបនេះតាមរយៈបទចម្រៀងយ៉ាងពេញទំហឹងតែម្តង។

 នៅក្នុងការចាកផ្សាយរបស់ KCNA ដែលជាសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង ព្រមទាំងទូរទស្សន៍​កណ្តាល​កូរ៉េ បានចាក់ផ្សាយទាំងរូបភាពនិង វីដេអូចម្រៀងមួយបទនេះជាច្រើនលើក។ យ៉ាងណាមិញ ចំពោះការផ្សព្វផ្សាយបទចម្រៀងបែបលើកជើងមួយបទនេះផងដែរ គេបានសង្កេតឃើញថា ពួកគេទាំងនោះបានកចាកផ្សាយទាំងក្នុងសាលារៀន ក្នុងកន្លែងហ្វឹកហ្វឺនទាហាន និងក្នុងមន្ទីពេទ្យក៏ដោយ ពួកមិនត្រឹមតែស្តាប់នោះទេ តែក៏បានច្រៀងចម្រៀងមួយបទនេះថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃពុធ ចម្រៀងមួយនេះវាក៏បានគេយកទៅសម្តែងបន្តផ្ទាល់លើឆាក និងតាមកញ្ចកទូរទស្សន៍ដើម្បីអបអរសាទរការបញ្ចប់ការសាងសង់ផ្ទះថ្មីចំនួន 10,000 ខ្នង ខណៈដែលលោកមានវត្តមាននៅទីនោះផងដែរ។

ការបន្តតំណែងបែបលក្ខណៈតវង្សត្រកូល របស់លោកគីម ដែលជាការគ្រប់គ្រងប្រទេសបែបផ្តាច់ការ គឺវាបានកើតឡើងចាប់តាំងពីមានសង្គ្រាមលោកលើកទី២មកម្ល៉េះ។ ត្រូកូលគីម បានព្យាយាមពង្រឹងការក្តាប់អំណាចរបស់ពួកគេ តាមរយៈការបង្កើនការកៀបសង្កត់ និងឲ្យតម្លៃដល់អ្នកពូកែយកចិត្តខ្លួនជានិច្ច។

យ៉ាងណាមិញ ចំពោះរាល់ការចេញផ្សាយបទចម្រៀងដែលមានចំណងជើងថា “Friendly Father” កើតឡើងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងថ្មីៗនេះបានផ្លាស់ប្តូរឈ្មោះដែលខ្លួនប្រើសម្រាប់ថ្ងៃបុណ្យសាធារណៈ ដែលជំរុញឱ្យមានការរំពឹងទុកថាការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងជំហររបស់លោក Kim ។

ជំនួសឱ្យការហៅថ្ងៃឈប់សម្រាកជាសាធារណៈប្រចាំឆ្នាំ ដែលប្រារព្ធថ្ងៃកំណើតរបស់ស្ថាបនិកប្រទេស Kim Il Sung ថា “ថ្ងៃនៃព្រះអាទិត្យ” ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចាប់ផ្តើមភាគច្រើនសំដៅទៅវាថាជា “ថ្ងៃឈប់សម្រាកខែមេសា” ព្រោះពួកគេបានគិតថា វាមានអព្យាក្រឹតជាង។

បើទោះជាយ៉ាងណាក៏ដោយ ខាងមន្ត្រីនៅក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយថា ការផ្លាស់ប្តូរបែបនេះ វាអាចជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក Kim ដើម្បីឈរនៅលើជើងរបស់គាត់ដោយមិនពឹងផ្អែកលើអ្នកកាន់តំណែងមុនរបស់ឪពុកខ្លួនបន្តទៀតនោះទេ។

scroll to top