AI កំពុងគំរាមកំហែង ការងាររបស់ប្រជាជន អាមេរិក

អ្នកនិពន្ធរបស់ CNN បានសរសេរថា វត្តមានរបស់AI វានឹងធ្វើឲ្យមានផ្លាស់ប្តូរនូវរបៀបរស់នៅរបស់ជនជាតិអាមេរិក ។

ទន្ទឹមនឹងការរីកចម្រើនរបស់ Big Tech ទាំងប្រាំ តែក្នុងនោះភាពអត់ការងារធ្វើរបស់ប្រជាជនអាមេរិកវាក៏បានកើនឡើងដូចគ្នាដែរ។ បើយោងទៅតាមការសម្ភាសន៍ដោយផ្ទាល់ពីក្រុមការងារ CNN និងបុគ្គលិកជាច្រើននាក់ដែលបម្រើការនៅក្នុងចំណោមក្រុមហ៊ុនយក្សទាំង៥ខាងលើបានឲ្យដឹងថា កាលពីមុនពួកគេតែងតែធ្វើការមិនចេះគ្រប់គ្រាន់ព្រោះតែការងារមានច្រើន ដែលជាមូលហេតុនាំឲ្យពួកគេមានប្រាក់ចំណូលខ្ពស់។

ប៉ុន្តែបច្ចុប្បន្ន ដោយសារតែ AI ពួកយើងក៏ត្រូវប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំង វាក៏ព្រោះតែជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិអាមេរិកយើង។អ្នកបង្កើតគោលនយោបាយសកល និងអ្នកដឹកនាំធុរកិច្ច ឥឡូវនេះកំពុងព្រមានកាន់តែខ្លាំងឡើងថា ការកើនឡើងនៃបញ្ញាសិប្បនិមិត្តទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំងលើទីផ្សារការងារ ហើយវាក៏អាចធ្វើឱ្យ មនុស្សរាប់លាននាក់ឈប់ធ្វើការនៅប៉ុន្មានឆ្នាំខាងមុខជាមិនខាន (ខណៈពេលដែលក្រុមស្ថាបនិកទាំងនោះបានស្វែងរកវិធីសាស្ត្រថ្មីៗជាច្រើន ក្នុងការកាត់បន្ថយចំណាយ។

បើយោងតាមរយៈមូលនិធិរូបិយវត្ថុអន្តរជាតិវិញបានលើកឡើងថា កាលពីដើមឆ្នាំ២០២៤នេះ និកម្មភាពគឺមានប្រហែល 40% គឺទូទាំងពិភពលោក។ ចំពោះផលប៉ះពាល់មួយនេះ វាក៏អាចបណ្តាលពីការអភិវឌ្ឍនរបស់ AI ផងដែរ ហើយមួយផ្នែកទៀតគឺដោយសារតែបញ្ហាសេដ្ឋកិច្ចជាសាកល។

តែបើទោះជាយ៉ាងនេះក្តី សម្រាប់ការងាររបស់ជនជាតិអាមេរិកម្នាក់ៗ ភាគច្រើនពួកគេបានលើកឡើងថា វាគឺដោយសារតែ AI ។ ជនជាតិអាមេរិកាំងម្នាក់ លោក Tubbs បានប្រាប់ CNN ថា “យើងពិតជាមិនធ្វើការងារបានល្អក្នុងការរចនាគោលនយោបាយ ឬធ្វើអ្វីៗក្នុងគ្រាមានវិបត្តិនោះទេ” តែរឿងបន្ទាន់របស់លោកនៅពេលនេះគឺជាការចាប់ផ្តើមក្នុងការរៀបចំផែនការសម្រាប់កម្មវិធីប្រាក់ចំណូលឲ្យមានស្ថេរភាព ធ្វើយ៉ាងណាឲ្យបានមុនពេលដែលពិភពលោកប្រកាសថា និកម្មភាព 40% ជាសកលគឺដោយសារវត្តមានរបស់ AI ទៅបានហើយ ។

យ៉ាងណាមិញចំពោះអ្នកនិពន្ធបានលើកឡើថា រាល់ប្រាក់ចំណូលដែលមានការធានាវាមិនមែនជារឿងថ្មីទេសម្រាប់មនុស្សទេ។ បើយើងក្រឡែកទៅមើលទស្សនៈវិស័យរបស់លោក Samuel Harris Altman  ដែលជាសហគ្រិន និង វិនិយោគិន ជនជាតិអាមេរិកម្នាក់ ដែលត្រូវបានគេស្គាល់ថាជា CEO នៃ OpenAI ចាប់តាំងពីឆ្នាំ 2019 (គាត់ត្រូវបានគេបណ្តេញចេញ តែក្នុងខែវិច្ឆិកា ឆ្នាំ 2023គាត់ក៏ត្រូវបានក្រុមហ៊ុនអញ្ជើញត្រឡប់មកវិញ)។

លោក Altman ធ្លាប់មានប្រសាសន៍ថា  AI និងមានឥទ្ធិពលកាន់តែខ្លាំងនៅក្នុងពិភពលោក ហើយវាក៏បានធ្វើឲ្យមនុស្សជាច្រើនបានបាត់បង់ការងារដូចគ្នាដែរ។

  តែលោក Altman បានបង្ហាញការជឿជាក់ថា បច្ចេកវិទ្យាវានិងជួយលុបបំបាត់នូវការងារបែបប្រពៃណី នៅពេលនោះហើយ យើងនឹងមើលឃើញនូវកំណែទម្រង់មួយចំនួនផ្សេងទៀតជាមិនខាន។

ឧទ្ធម្ភាគចក្រជប៉ុនធ្លាក់ ក្នុងកំឡុងពេលហ្វឹកហ្វឺននៅប៉ាស៊ីហ្វិក

កងទ័ពជើងទឹកជប៉ុនកំពុងបន្តស្វែងរកនាវិកដែលបានបាត់ខ្លួនចំនួន ៧ នាក់ នៅឯមហាសមុទ្រប៉ាស៊ីហ្វិក គឺបន្ទាប់ពីមានឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងកាលពីយប់ថ្ងៃសៅរ៍ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន BBC កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤។

យើងខ្ញុំសូមបញ្ជាក់ថា ចំពោះមូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះ ខាងទីភ្នាក់ងាររបស់ BBC មិនទាន់ទទួលបានការរាយការណ៍ណាមួយជាក់លាក់ទេ ប៉ុន្តែចំពោះការកើតឡើងនៃឧប្បតិវហេតុវិញ គឺវាបានកើតឡើងនៅជិតកោះ Izu ដែលចំងាយពីដីគោកប្រហែល 600km (372 ម៉ាយ) នៃភាគខាងត្បូងទីក្រុងតូក្យូ។

នាយករដ្ឋមន្ត្រីប្រទេសជប៉ុនលោក Fumio Kishida បានប្រកាសថា គ្រប់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់និងការកាន់ទុក្ខចំពោះសោកនាដកម្មនេះនៅថ្ងៃចន្ទ។ ដោយលោក​បាន​មាន​ប្រសាសន៍បន្ត​ថា “លោក​ពិត​ជា​សោកស្ដាយ​ជា​ខ្លាំង ​ដែល​យើង​បាន​បាត់​បង់​បុគ្គលិក​របស់​យើង ខណៈ​ពួកគេ​បាន​ចូល​រួម​ក្នុង​ការ​ហ្វឹកហ្វឺន​យ៉ាង​លំបាក នៅកណ្តាល​យប់​ជ្រៅ”។

សូមរំឮកថា ការហ្វឹកហ្វឺនរបស់នាហ្វឹកជប៉ុន គឺពួកគេបានប្រព្រឹត្តទៅនៅវេលាម៉ោង 22:38 ម៉ោងក្នុងស្រុក (14:38 BST) ចេញពីកោះ Torishima ហើយការធ្វើសមយុទ្ធនោះគឺពួកគេមានបំណងចង់ប្រឆាំងនាវាមុជទឹករបស់ចិននៅពេលយប់។ នៅពេលដែលឧទ្ធម្ភាគចក្របានហោះហើរដើម្បីធ្វើប្រតិបត្តិការនោះ មួយនាទីក្រោយមក មន្ត្រីប្រចាំការក៏បានទទួលនូវសញ្ញាអាសន្នពីឧទ្ធម្ភាគចក្រទាំងពីរនោះ។

នៅ 25 នាទីបន្ទាប់ ទើបខាងយោធាបានដឹងថា ប្រព័ន្ធទំនាក់ទំនងជាមួយយន្តហោះផ្សេងទៀតគឺបានកាត់ផ្តាច់នៅក្នុងតំបន់ដូចគ្នាដែរ។ ភ្លាមៗនោះខាងអាជ្ញាធររបស់ប្រទេសជប៉ុន ​បាន​បើក​ប្រតិបត្តិការ​ស្វែង​រក​ដ៏​ធំ​មួយ​ដោយ​ប្រើ​កប៉ាល់​ចំនួន១០​គ្រឿង និង​យន្តហោះ​៥​គ្រឿង​ដើម្បី​ពិនិត្យទូទាំង​ដែនទឹករបស់ខ្លួន​។

ក្នុងនោះផងដែរមានមន្ត្រីកងទ័ពជើងទឹកម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “យើងមានប្រតិបត្តិការរយៈពេល 24 ម៉ោងសម្រាប់ការស្វែងរក ដែលបានកើតឡើងពេញមួយថ្ងៃ និងពេញមួយយប់” ។

ការស្វែងរកពួកគេបានរកឃើញ​សាកសព​បុរស​ម្នាក់ក្នុងចំណោមនាវិកដែលបានបាត់ខ្លួន ព្រមទាំង​បាន​រក​ឃើញ​ឧបករណ៍​ថត​សំឡេង​ និង​កំទេច​កំទី​ដែល​រួម​មាន​ផ្នែក​នៃ​ស្លាប​រ៉ូទ័រ​ផង​ដែរ។

តាមពិតទៅនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសជប៉ុនបាន បង្កើនការចំណាយលើវិស័យការពារជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ី ដើម្បីឆ្លើយតបទៅនឹង ការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិននៅក្នុងតំបន់ មិនតិចឡើយ។

ហើយប្រសិនបើយើងនិយាយអំពីការធ្លាក់ឧទ្ធម្ភាគចក្ររបស់ជប៉ុនវិញនោះ វាមិនមែនជាលើកទីមួយនោះទេ។ ព្រោះកាលពីខែមេសា ឆ្នាំ 2023 ឧទ្ធម្ភាគចក្រកងទ័ពជប៉ុនគឺធ្លាប់បានធ្លាក់នៅក្បែរកោះ Miyako ក្នុងខេត្ត Okinawa ភាគខាងត្បូងម្តងរួចទៅហើយ នៅពេលនោះវាក៏បានស្លាប់មនុស្សប្រមាណជា១០នាក់ថែមទៀតផង។

យ៉ាងណាមិញចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ UH60 ដែល​គេ​ស្គាល់​ថា​ជា Black Hawk វាបាន​ធ្វើ​ការ​អង្កេត​តំបន់ តែវាបែរជា​បាន​បាត់​ខ្លួននោះ រឿងនេះគឺត្រូវបានមេបញ្ជាការកងកម្លាំងស្វ័យការពារដីគោកជាន់ខ្ពស់របស់ជប៉ុនបានសន្និដ្ឋានថា ក្នុងចំណោមពួកគេគឺមិនមានអ្នកម្នាក់អាចនៅមានជីវិតនោះទេ។

មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីទឹកជំនន់ដ៏ធំនៅក្នុង ប្រទេសចិន

អាជ្ញាធររបស់ប្រទេសចិនបានម្លៀសប្រជាជនខ្លួន 60,000 នាក់ ចេញពីផ្ទះសម្បែងរបស់ពួកគេដែលស្ថិតនៅក្នុងខេត្ត Guangdong ខណៈដែលតំបន់មួយនេះបានរងនូវភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃកន្លងមក។

បើយោងតាមការចុះផ្សាយពី BBC កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នា វាបានបណ្តាលឱ្យមានទឹកជំនន់ដ៏ធំមួយបានកើតឡើង នៅក្នុងខេត្តដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសចិន។ ទឹកជំនន់ដោយសារទឹកភ្លៀង បានធ្វើឲ្យមនុស្ស​១១​នាក់​បាន​បាត់​ខ្លួន ប៉ុន្តែក្នុងនោះគឺមិនមាន​នរណាម្នាក់​រង​របួស​ទេ​។

បើយោងតាមរយៈខ្សែវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងអនឡាញបង្ហាញឲ្យឃើញថា នៅក្នុងខេត្តដ៏ធំល្វឹងល្វើយ គឺមានតែផ្ទៃទឹកប៉ុណ្ណោះ ។ វីដេអូបានបង្ហាញទៀតថា ក្រុមអ្នកជួយសង្គ្រោះកំពុងជិះកាណូតដើម្បីទៅយកមនុស្សដែលកំពុងស្ថិតនៅក្នុងទឹកជ្រៅ។

ទន្លេធំៗជាច្រើននាពេលនេះគឺបានបាក់ច្រាំង ហើយអាជ្ញាធរកំពុងតាមដានយ៉ាងដិតដល់នូវកម្រិតទឹក “ខ្ពស់ដ៏គ្រោះថ្នាក់”មួយនេះផងដែរ។ អាជ្ញាធររបស់ចិនបានព្រមានថា កម្រិតទឹកទន្លេនៅភាគខាងជើងនៃខេត្តក្វាងទុងអាចឡើងដល់កម្រិតកំពូល “រាល់រយៈពេល 100 ឆ្នាំម្តង “គឺនៅព្រឹកថ្ងៃចន្ទ បើទោះបីជាវាមិនទាន់ឡើងដល់កម្រឹតខ្ពស់ភ្លាមៗក៏ដោយ។

ចំពោះតំបន់មួយចំនួននៃខេត្តក្វាងទុង ត្រូវបានគេចាត់ទុកថា វាគឺជាផ្នែកមួយនៃតំបន់ដីសណ្តទន្លេគុជ ដែលងាយនឹងកើតមានទឹកជំនន់ខ្លាំងជាងគេ ព្រោះថាវានឹងរងឥទ្ធិពលខ្លាំង ដោយសារតែការកើនឡើងនៃកម្រិតទឹកសមុទ្រ និងការកើនឡើងនៃព្យុះជាដើម។

តំបន់ដីសណ្តជាទូទៅ វាគឺជាមូលដ្ឋានផលិតកម្មដ៏សំខាន់នៅក្នុងប្រទេសចិន និងជាតំបន់មួយដែលមានប្រជាជនរស់នៅច្រើនជាគេបំផុតរបស់ខ្លួន។ ប្រសិនបើយើងនិយាយពីចំនួនប្រជាជនវិញ គ្រាន់តែនៅក្នុងខេត្ត Guangdong តែមួយគត់ គឺមានប្រជាជនរស់នៅប្រហែល 127 លាននាក់ទៅហើយ។

យ៉ាងណាមិញ នៅក្នុងរដ្ឋធានីនៃខេត្តក្វាងចូវ ក៏ដូចជាទីក្រុងតូចៗ Shaoguan និង Heyuan វាក៏ត្រូវបានគេចាត់ទុកថា ជាតំបន់ដែលស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះដែរ។

មិនត្រឹមតែប៉ុណ្ណោះជំនន់ដោយសារទឹកភ្លៀង វាបានធ្វើឲ្យជើងហោះហើរជាច្រើនត្រូវបានលុបចោល និងពន្យារពេល។ កាសយានដ្ឋានអន្តរជាតិ Baiyun ក្នុងទីក្រុង Guangzhou ត្រូវផ្អាកដំណើរការជាបន្តបន្ទាប់ ខណៈដែលសាលារៀនត្រូវបានបញ្ជាឱ្យបិទចំនួនបីថ្ងៃមកហើយនោះ។

ទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀង វាបានបង្កឲ្យផ្ទះរាប់សិបខ្នងនៅទូទាំងខេត្តបានដួលរលំ ខ្លះទៀតបានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងនោះខាងអាជ្ញាធរប៉ាន់ប្រមាណថា ការខាតបង់សេដ្ឋកិច្ចរបស់ចិនដោយផ្ទាល់នាពេលនេះ គឺមានតម្លៃរហូតដល់ទៅជិត 140.6 លានយន់ (19.8 លានដុល្លារ)។

គួររំឮកថា កាលពីខែកក្កដាឆ្នាំមុន រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន និងខេត្តជុំវិញដូចជាទីក្រុង Hebei វាត្រូវបានជន់លិចដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដូចគ្នា បន្ទាប់ពីតំបន់ទាំងនោះបានរងនូវឥទ្ធិពលពីព្យុះទីហ្វុងដែលបក់មកពីមហាសមុទ្រប៉ាស៊ីហ្វិក។ នៅពេលនោះប្រទេសចិនបាននិយាយថា

ទីក្រុងប៉េកាំងបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល 140 ឆ្នាំចុងក្រោយ។

មិននឹកស្មានថា មានមហាសេដ្ឋីជាច្រើននៅក្នុងពិភពលោក គឺមានស្រុកកំណើតនៅក្នុងទ្វីប អាហ្រ្វិក

តើលោកអ្នកមានដឹងទេថា នៅក្នុងទ្វីបអាហ្រ្វិកមានមហាលសេដ្ឋីប៉ុន្មាននាក់? មានអត្ថបទមួយបាននិយាយថា ក្នុងទឹកដីអាហ្វ្រិកគឺមានផ្ទះដែលជាកម្មសិទ្ធរបស់មហាសេដ្ឋីនៅក្នុងពិភពលោកគឺមានរហូតដល់ទៅ 135,200 នាក់ឯណោះ នេះបើយោងតាមការចុះផ្សាយពីកាសែតបារាំងកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤។

តាមពិតទៅនៅក្នុងទ្វីបអាហ្វ្រិកទាំងមូល គឺគេបានសង្កេតឃើញថា ក្នុងនោះមានរដ្ឋចំនួនប្រាំដែលមានចំណែកធំបំផុតនៃការរស់នៅរបស់ក្រុមមហាសេដ្ឋី។ បើយើងនិយាយទៅតាមលំដាប់លំដោយនៃបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់ជាងគេ ចុះទៅក្រោមគឺរួមមាន អាហ្រ្វិកខាងត្បូង អេហ្ស៊ីប នីហ្សេរីយ៉ា កេនយ៉ា និងម៉ារ៉ុក។

ពិភពដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមមហាលសេដ្ឋីខាងលើគឺមាន 56 ភាគរយ ពួកគេគឺជាបុគ្គលគឺសុទ្ធសឹងតែជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភក្នុងចំណោមតារាងមហាលសេដ្ឋីរបស់ពិភពលោក។

បច្ចុប្បន្នអាហ្រ្វិកខាងត្បូងកំពុងតែនាំមុខគេ ក្នុងនាមជាប្រទេសដែលមានមហាសេដ្ឋីប្រមាណ 37,400 នាក់ ខណៈដែលមហាលសេដ្ឋីក្នុងប្រទេសអេហ្ស៊ីបមានសរុបប្រមាណ15,600នាក់ ។

គួររំឮកថា ដំបូងឡើយដើមកំណើតនៃក្រុមមហាសេដ្ឋីខាងលើនេះ គឺបានកើតនៅក្នុងទ្វីបអាហ្រ្វិកប្រហែល 54 នាក់តែប៉ុណ្ណោះ។  តែអ្វីដែលយើងចាប់អារម្មណ៍ខ្ពស់ជាងគេនោះ ក្នុងពួកគេគឺមាន មានមហាលសេដ្ឋីដែលធ្លាប់ឈរនៅលំដាប់កំពូលរបស់តារាង Forbes ម្នាក់ ដែលគាត់មានដើមកំណើតចេញពីអាហ្វ្រិកខាងត្បូង នោះគឺជាលោក Elon Musk ។

អ្នកនិពន្ធបាននិយាយរៀបរាប់ទៀតថា ស្ថាបនិករបស់Tesla លោក Elon Musk កាលដែលលោកធ្លាប់ឈរនៅចំណាត់ថ្នាក់លេខមួយនៃតារាងអ្នកមានជាងគេបំផុតនៅក្នុងពិភពលោក វាហាក់ដូចជាលោកចង់បង្ហាញឲ្យអ្នកជំនួញនៅក្នុងទ្វីបអាហ្វ្រិកទាំងអស់បានដឹងថា ពួកគេសុទ្ធតែមានឪកាសក្នុងការដណ្តើមយកលេខរៀងនៅក្នុងតារាងលេខរៀងកំពូលរបស់Forbes បានដូចជាលោកផងដែរ។

ផ្ទុយទៅវិញស្ទើរតែពាក់កណ្តាលនៃមហាសេដ្ឋីដែលមានដើមកំណើតនៅក្នុងទ្វីបអាហ្រ្វិក ពួកគេក៏បានចាកចេញពីទ្វីបរបស់ខ្លួន ហើយទៅរស់នៅកន្លែងផ្សេង ឧទាហរណ៍ដូចជាប្រទេសស្វីស សិង្ហបុរី ម៉ូណាកូ ឬសហរដ្ឋអាមេរិកជាដើម។

ប្រភពខាងលើបានបង្ហាញពីមូលហេតុទៀតថា ការចេញពីមាតុប្រទេស ក៏ព្រោះតែពួកគេចង់បានមានគុណភាពជីវិតកាន់តែប្រសើរ ទាំងការអប់រំកាន់ឲ្យកាន់តែមានប្រសិទ្ធភាពសម្រាប់កូនៗ ការថែទាំសុខភាពកាន់តែល្អប្រសើរ និងទទួលបាននូវឱកាសអាជីវកម្មកាន់តែច្រើនជាងមុន។

បើទោះបីជាពួកគេទាំងនោះបានទៅរស់នៅក្នុងទ្វីបផ្សេងក៏ពិតមែន  ប៉ុន្តែក្នុងចំណោមពួកគេគឺមានមហាសេដ្ឋីជាច្រើននាក់ គឺពួកគេបានប្រមូលប្រាក់ចំនេញរបស់ខ្លួនទៅក្នុងប្រទេសកំណើតរបស់ខ្លួនដែល។ សញ្ញានេះអាចបង្ហាញឲ្យដឹងថា ថ្វីត្បិតតែពួកគេបានចេញពីស្រុកកំណើតរបស់ខ្លួនក៏ពិតមែន តែនៅចុងបញ្ចប់ពួកគេក៏មិនបោះបង់សញ្ជាតិរបស់ខ្លួនដែរ ម្យ៉ាងទៀតពួកគេក៏នៅតែវិលត្រឡប់ទៅរស់នៅលើទឹកដីកំណើតរបស់ខ្លួនវិញ។

scroll to top