ប្រទេសចិន បានប្រារព្ធទិវា​អវកាស​របស់ខ្លួនជាលើកដំបូង

បន្ទាប់រដ្ឋបាលអវកាសជាតិចិន (CNSA) បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍មុនថា ប្រទេសចិននឹងរៀបចំវេទិកាដោយស្តីអំពីកិច្ចសហប្រតិបត្តិការអវកាសជាលើកដំបូងរបស់ខ្លួន ជាមួយនឹងបណ្តាលប្រទេសនៅអាមេរិកឡាទីន និងតំបន់ការាបៀននាលពេលខាងមុខ។ ការប្រកាសមួយនេះវាបានក្លាយទៅជាការពិត ដោយខាងទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ថា ការតាំងពិពណ៌មួយដែលប្រកាសដោយ(CNSA) ឥឡូវនេះពួកគេបានប្រារព្ធឡើងហើយ គឺនៅក្នុងមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ Wuhan ដោយវាមានទីតាំងស្ថិតនៅក្នុងខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន។

ការតាំងពិព័រណ៍មួយ ដែលជាការដាក់បង្ហាញពីសមិទ្ធិផលនៃឧស្សាហកម្មអវកាសរបស់ចិន ពួកគេបានអនុញ្ញាតឲ្យមានអ្នកចូលទៅទស្សនារាល់កម្រងរូបភាព និងទិដ្ឋភាពទាំងមូល ដែលបញ្ជាក់ថា វិស័យអវកាសរបស់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺពិតជាមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។

គួរបញ្ជាក់ថា ពិព័រណ៍ដោយស្តីអំពីការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាផ្នែកឧស្សាហកម្មអវកាសទាំងមូលរបស់ចិននាពេលមានអ្វីខ្លះនោះ។ លោកអ្នកក៏អាចចូលរួមបាន ចាប់ពីរសៀលថ្ងៃទី២៤ ខែមេសារហូតដល់ថ្ងៃទី ២៧ ខែមេសា ហើយចំណែកឯតំបន់និយមវិទ្យាសាស្ត្រនឹងបើករហូតដល់ថ្ងៃទី ៥ ឧសភា។

ម្យ៉ាងទៀតវេទិកាលើនេះផងដែរ ក៏មានការរួមបញ្ចូលនូវវេទិការងចំនួនបួនផ្សេងទៀត ដោយមានជាប់ ទាក់ទងនឹងការរួមចំណែករបស់អ្នករចនាហេដ្ឋារចនាសម្ព័ន្ធសម្រាប់អ្នកអវកាស ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់យើងប្រកបដោយនិរន្តរភាពនោះ ពួកយើងត្រូវតែរុករកយ៉ាងជ្រៅ ដោយជាការទៅដល់លំហរអាកាស ការអភិវឌ្ឍន៍និងការច្នៃប្រឌិតនៃខ្សែសង្វាក់ឧស្សាហកម្មអវកាស អភិបាលកិច្ចសកល និងការកសាងសមត្ថភាពនៅក្នុងលំហរថែមទៀតផង។

គួររំឮកថា ចំពោះពិព័រណ៍ដែលបង្ហាញពីការរីកចម្រើននៃវិស័យអាវកាស គឺបានបើកជំហរយ៉ាងទូលំទូលាយ ដើម្បីផ្តល់ឪកាសឲ្យមហាលជនអាចចូលទៅទស្សនាជាសាធារណៈចាប់ពីរសៀលថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី ២៧ ខែមេសា ហើយចំណែកឯតំបន់និយមវិទ្យាសាស្ត្រវិញ នឹងបើករហូតដល់ថ្ងៃទី ៥ ខែឧសភា។

FDA៖ និយាយថា មេរោគគ្រុនផ្តាសាយបក្សី  ត្រូវបានរកឃើញនៅក្នុងទឹកដោះគោ Pasteurized

រដ្ឋបាលចំណីអាហារ និងឪសថរបស់សហរដ្ឋអាមេរិក (FDA)បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សំណាករបស់ទឹកដោះគោ Pasteurized ដែលត្រូវបានគេយកទៅធ្វើតេស្តនោះ គឺទទួលបានជាលទ្ធផលវិជ្ជមាន គឺវាផ្ទុកនៅមេរោគផ្តាសាយបក្សី នេះបើយោងតាមការចុះដោយ VOA កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤។

ប្រភពពដដែលបានឲ្យដឹងទៀតថា ទីភ្នាក់ងាររបស់អាមេរិកនាពេលនេះបានធ្វើការយ៉ាងយកចិត្តទុកដាក់ និងបានសង្កត់ធ្ងន់ថា មេរោគដែលពួកយើងបានរកឃើញនៅក្នុងទឹកដោះគោ ភasteurized វាគឺជាហានិភ័យមួយដ៏ខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់ ដោយខាងមន្ត្រី​បាន​បន្ថែម​ថា ពួកគេ​កំពុង​បន្ត​សិក្សា​ពី​បញ្ហា​នេះ។

ខាង FDA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រហូតមកដល់សព្វថ្ងៃនេះ ពួកយើងនៅតែអាចផ្លាស់ប្តូរការវាយតម្លៃរបស់យើងនោះទេថា អ្នកប្រើប្រាស់ពិតជាអាចទទួលបាននូវទឹកដោះគោដែលមានសុវត្ថិភាពពេញលេញនោះឡើយ” ។

គួរបញ្ជាក់ថា ការប្រកាសបែបនេះ គឺបានកើតឡើងបន្ទាប់ពីជិតមួយខែ នៃជំងឺគ្រុនផ្តាសាយបក្សីត្រូវបានគេរកឃើញជាបន្តបន្ទាប់នៅក្នុងសត្វគោដែលចិញ្ចឹមយកទឹកដោះយ៉ាងតិចចំនួន ៨ កន្លែង ទូទាំងសហរដ្ឋអាមេរិកតែម្តង។

បើយោងតាមរយៈ លោក Lee-Ann Jaykus ដែលជាអ្នកជំនាញផ្នែកមីក្រូជីវសាស្រ្ត និងជាអ្នកជំនាញខាងមេរោគនៅសាកលវិទ្យាល័យ North Carolina បាននិយាយថា ការធ្វើតេស្តដោយមន្ទីរពិសោធន៍ដែលពួកគេបានប្រើ គឺបានរកឃើញសារធាតុហ្សែនរបស់មេរោគ តែបន្ទាប់ពីនោះសូម្បីតែយើង យកមេរោគនោះទៅសម្លាប់ដោយកំដៅយ៉ាងណាក្តី តែចំពោះការធ្វើតេស្តចុងក្រោយដោយប៉ាស្ទ័រនៅតែបង្ហាញថា មេរោគនោះគឺវាមិនបានបាត់បង់ទាំងស្រុងឡើយ។

លោក Jaykus បាននិយាយបន្តទៀតថា ឥឡូវនេះពួកយើងមិនទាន់អាចបង្ហាញភ័ស្តុតាងណាមួយឲ្យជាក់លាក់ទេ តែយើងនិងធ្វើការជាមួយ FDA បន្ថែមទៀត ដើម្បីបង្ហាញពីរបៀបនៃការឆ្លងមេរោគមួយនេះឲ្យកាន់តែច្បាស់។

ពិធីបុណ្យសិច ‘ដំបូង និងធំបំផុត’ របស់ប្រទេសកូរ៉េ ត្រូវបានគេរំសាយ

អ្នកផ្តើមគំនិតធ្លាប់ស្រមៃថា កម្មវិធីដែលមានការចូលរួមដោយតារាសម្តែងរឿងអាសអាភាសរបស់ប្រទេសជប៉ុន ក៏ដូចជាតារាសិចស៊ីល្បីៗនៅក្នុងរបស់ប្រទេសជាច្រើននាក់នោះ វាប្រាកដជាមានអ្នកចូលទៅទស្សនាយ៉ាងតិចក៏  5,000 នាក់ដែរ។ កម្មវិធីពិព័ណដែលមានការដាក់ទាំងរបស់របរផ្សេងៗជាច្រើន ដែលហាក់ដូចជាបើកជំហរខ្លាំងពេក វាបានធ្វើឲ្យមានផលប៉ះពាល់ដល់សិលធម៌សង្គម។ តែនៅរយៈ ២៤ ម៉ោងមុនការធ្វើកម្មវិធីបែបអាសអាភាសនោះ វាក៏ត្រូវបានគេលុបចោលទៅវិញ។

មានមនុស្សជាច្រើនទូទាំងពិភពលោកបានសម្រុកទៅមើលតារាសិចជប៉ុន និងតារាសិចស៊ីដែលពួកគេចូលចិត្ត ដោយពួកគេទាំងនោះបានហោះហើរទៅប្រទេសកូរ៉េដើម្បីទៅទស្សនាព្រឹត្តិការណ៍ដ៏ធំ និងដំបូងគេមួយនោះកាលពីចុងសប្តាហ៍មុនថែមទៀតផង។

ប៉ុន្តែ ប្រទេសកូរ៉េ​ខាង​ត្បូងគឺជាប្រទេសមួយដែលនៅមានអរិយធម៌បែបបុរាណច្រើន ហេតុដូច្នេះហើយ ចំពោះ​ ការផ្សព្វផ្សាយដែលជំហរឲ្យមានមនុស្សអាក្រាតកាយ ឬក៏ការបង្ហាញរូបអាសអាភាសជាសាធារណៈនោះ ដាច់ខាតប្រជាជនកូរ៉េត្រូវតែតវ៉ា។

បើយោងតាមការរៀបរាប់ពីលោក Lee Hee Tae ដែលមកពីក្រុមហ៊ុន Play Joker បាននិយាយថា “ជាធម្មតាគ្រប់ប្រទេសអភិវឌ្ឍន៍ទាំងអស់សុទ្ធតែមានពិធីបុណ្យផ្លូវភេទបែបនះ ប៉ុន្តែនៅក្នុងប្រទេសកូរ៉េខាងត្បូងរបស់យើងគឺមិនអនុញ្ញាតឲ្យមានវប្បធម៌កម្សាន្តបែបនេះឡើយ។

លោកបានលើកឡើងទៀតថា  កាល​ពី​មួយ​ខែ​មុន ក្រុម​សិទ្ធិ​ស្ត្រី​ដែលមក​ពី​ក្រុង Suwon ក៏ធ្លាប់ចេញមកតវ៉ានូវកម្មវិធីបែបនេះរួចមកហើយ។ ពួក​គេ​បាន​ចោទ​ប្រកាន់​ពិធីបុណ្យអាសអាភាស​នេះ​ថា ជាកម្មវិធី​កេងប្រវ័ញ្ចផ្លូវភេទលើ​ស្ត្រី។

គួរបញ្ជាក់ថា ចំពោះគោលបំណងដែលគេចង់រៀបចំកម្មវិធីបែបអាក្រាតកាយនេះឡើង គឺពួកគេមានគោលបំណងធំៗចំនួន ២៖

ទី១ កម្មវិធីដែលមាននារីៗស្លៀកសម្លៀកបំពាក់បែបស្រើបស្រាល ប្រាកដណាស់ វានិងមានបុរសយ៉ាងច្រើនលើសលប់បានចំណាយលុយក្នុងការទិញសំបុត្រចូលទស្សនាជាមិនខាន។

ទី ២ លំហូរនៃអ្នកដែលមកទស្សនា គឺនិងអ្នកមកពីក្រៅប្រទេស វាក៏ជាកក្តាដែលជំរុញឲ្យប្រជាជនរបស់យើងបានចំណូល។

តែផ្ទុយទៅវិញ អភិបាលក្រុងក្នុងតំបន់បានថ្កោលទោសចំពោះព្រឹត្តិការណ៍នេះ ព្រោះថាពួកគេបែរជាចង់តាំងបង្ហាញនៅទីតាំងមួយ ដែលនៅជិតសាលាបឋមសិក្សា ក្នុងនោះខាងអាជ្ញាធរបានគំរាមថា ពួកគេនិងដកហូតអាជ្ញាប័ណ្ណទីកន្លែងមួយនេះថែមទៀតផង។ គួរបញ្ជាក់ថា នៅថ្ងៃបន្ទាប់ពីប្រទេសកូរ៉េប្រកាសមិនមានកម្មវិធីរបៀបនេះនៅក្នុងប្រទេសរបស់ខ្លួននោះ ភ្លាមៗនោះតារា​សិចរបស់ប្រទេស​ជប៉ុនក៏ត្រឡប់ទៅប្រទេសរបស់ខ្លួនវិញផងដែរ។

កំណែទម្រង់របស់ លោក Jack Ma វាបានធ្វើឲ្យភាគហ៊ុនរបស់ Alibaba កាន់តែមានការកើនឡើង

ស្ថាបនិក Alibaba លោក Jack Ma បានសរសើរចំពោះការរៀបចំឡើងវិញរបស់ក្រុមហ៊ុនខ្លួន បន្ទាប់ពីមានការផ្លាស់ប្តូរដ៏ច្របូកច្របល់មួយកាលពីឆ្នាំមុន។

គួររំឭកថា កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Alibaba បានធ្វើការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដោយយើងអាចនិយាយបានថា វាគឺជាការផ្លាស់ប្តូររបៀបគ្រប់គ្រងរបស់លោក គឺក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីឲ្យក្រុមហ៊ុនរបស់ខ្លួនអាចវិលត្រលប់មកវិញក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន។

លោក ធ្លាប់បានលើកឡើងថា ដើម្បីឲ្យ Alibaba ក្លាយទៅជាក្រុមហ៊ុនដែលឈានមុខ ក្នុងនោះយើងត្រូវកែប្រែចាប់ពីបុគ្គលិកខាងក្នុងមុនគេ។ ការដើរទៅមុខវាត្រូវតែរងនូវសម្ពាធ មិនខ្វល់ថាវាជាបរិយាកាសខាងក្នុង ឬខាងក្រៅទេ តែយើងមានឆន្ទៈតែមួយគត់គឺដើម្បីឲ្យ Alibaba នៅតែជាក្រុមហ៊ុនដ៏រឹងមាំ។

សូមបញ្ជាក់ថា បច្ចុប្បន្នភាគហ៊ុន​របស់ Alibaba ដែល​ចុះ​បញ្ជី​នៅ​អាមេរិក គឺវា​បាន​ឡើង​ថ្លៃរហូត​ជិតដល់ 2% ។ ការកើនឡើងនេះ វាគឺជាភាពខ្លាំងមួយរបស់លោក Jack Ma យ៉ាងពិតប្រាកដ បើទោះបីជាកាលពីឆ្នាំ ២០២០ លោក Ma ត្រូវបាននិយតករចិន បានដក ការចុះបញ្ជីដ៏ធំនៃសម្ព័ន្ធហិរញ្ញវត្ថុរបស់លោក ដែលមានឈ្មោះថា Ant Group ក៏ដោយ។

ស្ថាបនិករបស់ Alibaba  ដែលជាមហាសេដ្ឋីលំដាប់ទីប្រាំមួយនៅក្នុងប្រទេសចិន ក៏ដូចជាមហាសេដ្ឋីលំដាប់ទី 50 នៅលើពិភពលោក គាត់គឺជាមនុស្សម្នាក់ដែលធ្លាប់ចាប់ផ្តើមពី e-commerce រហូតដល់ cloud computing តែដោយសារតែទន្ទឹមនឹងនោះគឺបទប្បញ្ញត្តិក្នុងប្រទេសច្រើនពេក បូករួមទាំងការកើនឡើងនៃការប្រកួតប្រជែងដូចជាPDDនិងម្ចាស់ TiKTok ByteDance ទៀតនោះ វាក៏បានធ្វើឲ្យប្រាក់ចំនេញរបស់លោក Ma មានការថយចុះ។

តែបើទោះជាយ៉ាងណាក៏ដោយស្ថាបនិក Alibaba រូបនេះក៏បាននិយាយផងដែរថា Alibaba ត្រូវតែគិតថា តើ e-commerce មើលទៅដូចជាអ្វីក្នុងរយៈពេល 3 ឆ្នាំខាងមុខ? យើងត្រូវចេះប្រមើរមើលទៀតថា តើចាប់តាំងពីមានការមកដល់នៃបញ្ញាសិប្បនិម្មិត តើយើងគួរត្រៀមអ្វីខ្លះ? លោក Ma គឺជាមនុស្សម្នាក់ដែលតែងតែស្វែងយល់ ពីបច្ចេកវិទ្យាជានិច្ច ហើយលោកក៏បានត្រៀមខ្លួនរួចជាស្រេច ចំពោះអ្វីដែលនឹងកើតឡើងនាពេលខាងមុខ។

គួររំឮកថា កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ លោក Jack Ma ក៏ធ្លាប់បានប្រកាសថា លោក និងទិញយកភាគហ៊ុនប្រមាណ 12.5 ពាន់លានដុល្លារពីទីផ្សារសហរដ្ឋអាមេរិក និងហុងកុងត្រឡប់មកវិញ ដោយក្នុងនោះលោកបានបង្ហាញពីគោលបំណងរបស់លោកថា លោកចង់ឱ្យតម្លៃរបស់ភាគហ៊ុនរបស់លោកងើបឡើងមកវិញ។

យ៉ាងណាមិញការទិញយកមកវិញនាពេលនោះ គឺទំហំប្រហែលជា 5% នៃភាគហ៊ុនសរុបរបស់ខ្លួន តែបច្ចុប្បន្នការកើនឡើងគឺមានប្រហែលត្រឹម 2%តែប៉ុណ្ណោះ។

scroll to top