ភាគហ៊ុន Meta បានធ្លាក់ចុះ ដោយសារការចំណាយលើ AI កាន់តែខ្ពស់

វិនិយោគិនជាច្រើនបានសម្តែងនូវការខកចិត្ត បន្ទាប់ពីមានការព្យាករណ៍មួយបានលើកឡើងថា ការចំណាយខ្ពស់ វាមិនសមស្របជាមួយនឹងប្រាក់ចំណូលនោះឡើយ។ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានពិភពលោករ៉យទ័របានចុះផ្សាយថា ក្រុមហ៊ុន Meta បានទម្លាក់តម្លៃទីផ្សាភាគហ៊ុនរបស់ខ្លួនរហូតដល់ទៅជិត 200 ពាន់លានដុល្លារ។ សកម្មភាពបែបនេះ​ វាបានបង្កើនឲ្យមានការភ័យខ្លាចកាន់តែច្រើនថា តើការកើនឡើងនៃការចំណាយលើប្រព័ន្ធ AI វាលើសពីផលប្រយោជន៍ដែលទទួលបានដែរឬទេ?

ភាគហ៊ុនរបស់ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បានធ្លាក់ចុះប្រហែល 15%

ការធ្លាក់ចុះនៅថ្ងៃចុងក្រោយនៃតម្លៃភាគហ៊ុនរបស់ Meta លើកនេះ វានាំឲ្យមានការខាតបង់ជាទឹកប្រាក់ប្រមាណ 232 ពាន់លានដុល្លារក្នុងមួយថ្ងៃ។

អ្នកនាំពាក្យរបស់ Meta បាននិយាយថា ក្រុមរបស់ខ្លួនបានរំពឹងទុកថា ប្រាក់ចំណូលចន្លោះពីខែមេសាដល់ខែមិថុនា គឺមានក្នុងចន្លោះពី 36.5 ពាន់លានដុល្លារទៅ 39 ពាន់លានដុល្លារ ជាមួយនឹងចំណុចកណ្តាល 37.8 ពាន់លានដុល្លា។ ក្រុមហ៊ុនបានលើកឡើងទៀតថា សម្រាប់ការចំណាយនៅឆ្នាំនេះ គឺយើងមានបំណងចង់គាំទ្រការវិនិយោគលើផលិតផល AI ថ្មី មិនត្រឹមតែប៉ុណ្ណោះ ការចំណាយបែបនេះ នឹងបន្តរហូតដល់ឆ្នាំក្រោយថែមទៀតផង។

បើទោះជាការចំណាយសរុបរបស់ក្រុមហ៊ុនយក្ស Meta ក្នុងឆ្នាំ 2024 បានកើនឡើងដល់ 96 ពាន់លានដុល្លារឬរហូតដល់ 99 ពាន់លានដុល្លារក៏ដោយ តែការចំណាយដើមទុនដ៏ច្រើនសន្ធឹកសន្ធាប់នេះ វានឹងធ្លាក់ចុះក្នុងចន្លោះពី 30 ពាន់លានដុល្លារទៅ 40 ពាន់លានដុល្លារផងដែរ។

 បើយោងទៅតាមការរៀបរាប់ពីនាយកប្រតិបត្តិដោយផ្ទាល់គឺលោក Mark Zuckerberg បានប្រាប់អ្នកវិភាគថា ការផ្តោតទៅលើបច្ចេកវិទ្យា AI វានឹងជួយ “ពង្រីកស្រោមសំបុត្រវិនិយោគរបស់យើងដែលប្រកបដោយអត្ថន័យ គឺមុនពេលដែលយើងអាចទទួលប្រាក់ចំណូលពីវា។

លោកបាននិយាយបន្តទៀតថា Meta រីករាយនឹង ការបង្កើតឲ្យមានការកើនឡើងដ៏ធំបំផុតនៅក្នុងមូលធននីយកម្មទីផ្សារនៅក្នុងប្រវត្តិសាស្រ្ត Wall Street ជាមិនខាន ពោលគឺបន្ទាប់ពីរបាយការណ៍ប្រចាំត្រីមាសចុងក្រោយរបស់ខ្លួនត្រូវបានគេប្រកាសថា វាគឺជាលទ្ធផលដ៏រឹងមាំមួយដែលមិនធ្លាប់មានពីមុនមក។

បើយោងទៅតាមទ្រឹស្ដីរបស់ Meta តែងតែនិយាយថា ឈរដើម្បីទទួលបានអត្ថប្រយោជន៍ពីសម្ពាធនៃបទប្បញ្ញត្តិដែលធ្លាក់ចុះលើដៃគូប្រកួតប្រជែង។

 TikTok របស់ចិនដែលកំពុង ប្រឈមមុខនឹងការគំរាមកំហែងនៃការហាមឃាត់របស់សហរដ្ឋអាមេរិក វាប្រៀបដូចជាការធ្លាក់ចុះនៃដៃគូប្រជែងរបស់ខ្លួនទៅហើយ។ Meta បានបង្ហោះប្រាក់ចំណូលត្រីមាសទី 1 ចំនួន 36.5 ពាន់លានដុល្លារ ដែលប្រហាក់ប្រហែលនឹងការរំពឹងទុករបស់ខ្លួន ដែលមានចំនួនប្រមាណ 36.2 ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យរបស់ LSEG ។

បុគ្គលិកប្រចាំថ្ងៃរបស់ Meta (DAP) ដែលតែងតែធ្វើការតាមដានពីតម្រូវការរបស់អ្នកប្រើប្រាស់ វាបានធ្វើឲ្យកម្មវិធីរបស់ក្រុមបុត្រសម្ព័នរបស់វាដូចជា Facebook, Instagram, Messenger និង WhatsApp បានកើនឡើងចំនួនអ្នកប្រើប្រាស់យ៉ាងតិច 7% ឯណោះ។

(WHO) ៖ កុមារនៅអង់គ្លេស ជាប់ចំណាត់ថ្នាក់កំពូលក្នុងតារាងពិភពលោក  ចំពោះការទទួលទានគ្រឿងស្រវឹង

ក្មេងប្រុស ​ស្រីជាច្រើននាក់ ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ពួកគេបានទទួលទានស្រា និង​គ្រឿងស្រវឹងផ្សេងៗជាច្រើនទៀត ខណៈដែលពួកគេមាន​អាយុក្រោម ​១៥​ឆ្នាំ។ បើយោងទៅតាមរបាយការណ៍របស់ អង្គការសុខភាពពិភពលោក WHO បានលើកឡើងថា ក្នុងចំណោមកុមារដែលផឹកគ្រឿងស្រវឹងច្រើនជាងគេនោះ ភាគច្រើនគឺជាកុមារដែលរស់នៅក្នុង​ប្រទេស​អង់គ្លេស បន្ទាប់មកគឺប្រទេសវែល និងចុងក្រោយនោះគឺជាប្រទេសប្រ​ស្កុតឡែន។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការប្រើប្រាស់គ្រឿងស្រវឹងទាំងដែលពួកគេមិនទាន់ពេញវ័យ (ក្រោមអាយុ១៨ឆ្នាំ) សារធាតុដែលមាននៅក្នុងគ្រឿងស្រវឹងទាំងនោះ វាអាចចូលទៅបំផ្លាញខួរក្បាលរបស់កុមារបានយ៉ាងងាយស្រួល។

ខាងអង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យប្រទេសនានានៅក្នុងពិភពលោក មេត្តដាក់ចេញនូវវិធានការណ៍យ៉ាងតឹងរឹងបន្ថែមទៀតដើម្បីការពារដល់កុមារ មានន័យថាគឺដើម្បីរក្សាធនធានមនុស្សនៅក្នុងប្រទេសរបស់ខ្លួន។

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយដោយ BBC កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងទៀតថា នៅរបាយការណ៍របស់ (WHO) បានបង្ហាញថា ទិន្នន័យដែលកុមារសេបគ្រឿងស្រវឹង គឺមានប្រហែល 4,500 នាក់ ដោយក្នុងនោះគឺមកពីប្រទេសជាច្រើនដូចជា៖ សហភាពអឺរ៉ុប អាស៊ីកណ្តាល និងកាណាដាជាដើម។

បើយោងតាមការរៀបរាប់ពីលោកវេជ្ជបណ្ឌិត Inchley បាននិយាយថា ការសេបគ្រឿងគ្រឿងស្រវឹង ដំបូងឡើយគឺកើតឡើងដោយចាប់ផ្តើមពីក្នុងផ្ទះរបស់គេ បន្ទាប់មកវាក៏ជំរុញឲ្យមានការផ្លាស់ប្តូរអាកប្បកិរិយារបស់ឪពុកម្តាយ ដែលជាហេតុនាំឲ្យកូនឈានទៅដល់ការសាកល្បង។

ការស្រាវជ្រាវបង្ហាញថា ប្រសិនបើក្មេងៗនៅតែបន្តសាកល្បងទទួលទានសុរាទៀតនោះ បញ្ហានឹងកាន់តែធ្ងន់ធ្ងរ ហើយវាអាចក្លាយជាបញ្ហាមួយយ៉ាងធំនៅពេលដែលពួកគេកាន់តែចាស់។

គួរបញ្ជាក់ថា នៅក្នុងរបាយដែល (WHO) បានរកឃើញចំនួនកុមារដែលទទួលទានគ្រឿងស្រវឹង គឺភាគច្រើនពួកគេមានអាយុក្រោមអាយុ 13 ឆ្នាំ។ របាយការណ៍បានរកឃើញថាក្នុង 12% គឺជាក្មេងស្រី និង 9% គឺជាក្មេងប្រុសនៅក្នុងប្រទេសអង់គ្លេស។

ហើយប្រសិនបើយើងនិយាយពីកាសេបគ្រឿងស្រវឹង ចំពោះកុមារដែលមានអាយុ 15 ឆ្នាំ វិញនោះ គឺវាបានកើនឡើងដល់មួយភាគបីនៃក្មេងស្រី និងមួយភាគបួននៃក្មេងប្រុសសរុប។ ក្មេង​ស្រី​ជាង​ពាក់​កណ្តាលត្រូវ​បានរកឃើញទៀតថា ចាប់តាំងពី​ពួក​គេ​បានផឹកស្រា ក្មេងៗទាំងនោះបាន​ស្រវឹង​ស្រា​ច្រើនជាង​៣០​ថ្ងៃ ទៅទៀត។

ប្រជាជនហ្វីលីពីន៖ ពួកគេពិតជាពិបាកដកដង្ហើម ខណៈសន្ទស្សន៍កំដៅឡើងដល់ ៤៧ អង្សាសេ

តាមរយៈទីក្រុង ម៉ានីល កាលពីថ្ងៃទី ២៤ ខែមេសា បានឲ្យដឹងថា ជារៀងឆ្នាំ នៅក្នុងខែ​មីនា មេសា និង​ឧសភា ជា​ធម្មតាគឺវាមានអាកាសធាតុ​ក្តៅ និង​ស្ងួត​បំផុត ជាពិសេសជាងនេះទៅទៀតនោះគឺនៅ​ក្នុង​ប្រជុំកោះ ប៉ុន្តែបច្ចុប្បន្នអ្វីៗវាមិនដូចកាលពីមុនទេ នេះក៏ព្រោះតែ​ការប្រែប្រួលនៃអាកាសធាតុ ហើយអ្វីដែលសំខាន់នោះ​ឆ្នាំ២០២៤គឺមានការរួមបញ្ចូលទាំង​បាតុភូត​អាកាសធាតុ El Nino ថែមទៀតផង។

បើយោងតាមការចុះផ្សាយពីកាសែតចិនពេលព្រឹកបានឲ្យដឹងទៀតថា នៅភាគខាងត្បូងនៃទីក្រុងម៉ានីលថ្ងៃនេះគឺមានសន្ទស្សន៍កំដៅខ្ពស់រហូតដល់ 47 អង្សារសេ (116.6 អង្សាហ្វារិនហៃ) ប្រភពមួយនេះ បាននិយាយទៀតថា “វាមិនត្រឹមតែជាកំដៅដែលក្តៅខ្លាំងប៉ុណ្ណោះទេ តែក៏ពិបាកដកដង្ហើមផងដែរ” ។ កំដៅដែលក្តៅជ្រុលហួសហេតុបែបនេះ មិនចាំបាច់មានការប្រមានទេ ក៏ប្រជាជនដែលរស់នៅទីនោះ មិននិយាយមុនទៅហើយថា ពួកគេមិនហ៊ានចេញពីផ្ទះឡើយ។

កម្មវិធីចាក់វីដេអូកំពុងចាក់ផ្សាយពាណិជ្ជកម្ម។ អ្នកអាចរំលងការផ្សាយពាណិជ្ជកម្មក្នុងរយៈពេល 5 វិនាទីដោយប្រើកណ្តុរ ឬក្តារចុច

បើយោងតាមការរៀបរាប់ពីលោក អាណា សូលីស ដែលជាអ្នកជំនាញផ្នែកអាកាសធាតុនៃអ្នកព្យាករណ៍អាកាសធាតុរដ្ឋបាននិយាយថា នៅប៉ុន្មានថ្ងៃខាងមុខទៀតកំដៅនិង កាន់តែខ្លាំងជាងពេលនេះទៅទៀត។

លោកបាននិយាយបន្តថា “យើងត្រូវកំណត់ពេលវេលាដែលយើងត្រូវចំណាយពេលនៅខាងក្រៅ ហើយជាពិសេសយើងត្រូវតែទទួលទានទឹកឱ្យបានច្រើន ត្រូវចាំថាអ្នកត្រូវប្រើឆ័ត្រ និងមួកពេលចេញទៅខាងក្រៅជានិច្ច”។

លោកបាននិយាយបន្ថែមទៀតថា បាតុភូត El Nino វាគឺជាហេតុផលចម្បងនៃការឡើង “កំដៅខ្លាំង” ហើយវានិងបន្តប៉ះពាល់ដល់តំបន់ជាច្រើនទៀតក្នុងប្រទេសរបស់យើង ដោយក្នុងនោះគឺមានខេត្តប្រហែលពាក់កណ្តាលនៃប្រទេសបានស្ថិតក្នុងភាពរាំងស្ងួតយ៉ាងជាក់លាក់។

គួរបញ្ជាក់ថា ឥឡូវនេះខាងសាលាក្រុងភាគខាងជើងនៃ Aparri បានលើកឡើងថាពួកគេបានស៊ូទ្រាំធ្វើការទាំងសន្ទស្សន៍កំដៅបានឡើងដល់ 48 ដឺក្រេ។ ចំពោះកម្រិតមួយនេះគឺវាតួរលេខដែលខ្ពស់បំផុតនៅក្នុងប្រទេស យើងហើយ។

យ៉ាងណាមិញ សម្រាប់សីតុណ្ហភាព​ក្តៅ​ខ្លាំង​ក្នុង​រដ្ឋធានី​ម៉ានីល វាក៏​បាន​បង្ខំ​ឱ្យ​សាលារៀន​ជាច្រើន​ប្តូរ​កម្មវិធីដោយ​រៀន​ពី​ចម្ងាយ រហូតដល់ខាងអាជ្ញាធរប្រកាសថាស៊ីតុណ្ហភាពត្រឡប់មកប្រក្រតីវិញ។

បាតុភូតដែលបង្ករឡើងដោយ ធូលី បូករួមជាមួយអ័ព្ទពណ៌ទឹកក្រូច វាបានគ្របដណ្តប់លើទឹកដីប្រទេសក្រិក

អ័ព្ទពណ៌លឿង និងទឹកក្រូច ដែលអមជាមួយនិងធូលីជាច្រើន បានចូលមកគ្របដណ្តប់លើវាលខ្សាច់សាហារ៉ា ហើយវាក៏បន្តទៅគ្របដណ្តប់នៅផ្នែកខ្លះនៃប្រទេសក្រិកថែមទៀតផង។ ចំពោះបាតុភូតនេះផងដែរ ថ្វីត្បិតតែវាបានជួយបង្កើតឲ្យមានទេសភាពកាន់តែមានភាពទាក់ទាញ និងអស្ចារ្យក៏ពិតមែន ផ្ទុយទៅវិញខាងក្រសួងសុខាភិបាល បានប្រកាសថា វានិងមានផលប៉ះពាល់សុខភាព ជាពិសេសជាងគេនោះគឺផ្លូវដង្ហើយ។

បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ បាននិយាយថា ចំពោះលក្ខខណ្ឌអាកាសធាតុនៅក្នុងពិភពលោកនាពេលខាងមុខ វានិងកាន់តែអាក្រក់ទៅៗ តួរយ៉ាងដូចជានៅក្នុងទ្វីអាហ្រិកជាដើម ។

បើយោងតាមការរៀបរាប់ពីខាងសេវាកម្មរបស់ប្រទេសក្រិកបានព្យាករណ៍ថា បន្ទាប់ពីមានការប្រមូលផ្តុំធូលីឡើងលើផ្ទៃអាកាស ដែលបង្ករឲ្យបរិយាកាសទាំងមូលនៅទីនោះនៃភាគខាងត្បូងប្រទេសក្រិកបានរងនូវភាពអាប់អួលនោះ វាក៏ចាប់ផ្តើមថយចុះទៅវិញនៅព្រឹកថ្ងៃពុធ  តែនៅថ្ងៃដដែល គឺចាប់ពីថ្ងៃត្រង់តទៅ វានឹងកើនឡើងនៅលើតំបន់នៃភាគខាងកើតនៃប្រទេសវិញម្តង”។

តាមរយៈវីដេអូ និងរូបភាពដែលត្រូវបានចែករំលែកតាមអ៊ីនធឺណិតបានបង្ហាញទៀតថា មានមនុស្សជាច្រើនដែលរស់នៅក្នុងទីក្រុងអាថែន កំពុងតែអង្គុយមើលអ័ព្ទពណ៌លឿង និងពណ៌ទឹកក្រូចពីភ្នំដែលនៅក្បែររដ្ឋធានីក្រិក។ទន្ទឹមនឹងនោះ ក៏មានអ្នក​ផ្សេង​ទៀត​បាន​ដើរ​លេង​ពេល​ល្ងាច​ក្នុង​ទីក្រុងធម្មតា ហើយពួកគេទាំងនោះថែមទាំង​បាន​ចែក​រំលែករូបភាពនៃ​ផ្ទៃ​ពណ៌​ទឹកក្រូចដែលកំពុងតែជះពន្លឺ​ភ្លឺ​លើទីក្រុងរបស់ពួកគេថែមទៀតផង។

យ៉ាងណាមិញ ក្នុងនោះយើងបានសង្កេតឃើញ ខាងក្រុមអ្នកជំនាញឧតុនិយមក្រិក លោក Kostas Lagouvardos បានបង្ហោះនៅលើ Facebook ថា ទីក្រុង Athens មើលទៅហាក់ដូចជា “អាណានិគមនៃភពព្រះអង្គារ” ។

លោកបានសរសេរបន្តថា ទាំងដុំពពក និងធូលីដែលផ្លាស់ទីពីភាគខាងជើងនៃទ្វីបអាហ្រ្វិកទៅកាន់ប្រទេសក្រិក និងតំបន់ផ្សេងទៀតនោះ យើងមើលទៅវាហាក់ដូចជាបាតុភូតមួយដែលកើតឡើងម្តងម្កាលតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នកស្វែងយល់ពីមូលហេតុ នោះអ្នកនឹងបានដឹងថាកម្រិតនៃលំអងធូលី បូករួមជាមួយពណ៌ទឹកក្រូច គឺបានឆ្លុះបញ្ចាំងថា ប្រជាជនរបស់យើងគឺកំពុងតែរងនូវការព្រមានអំពីហានិភ័យខ្ពស់នៃជំងឺផ្លូវដង្ហើម។

តែបើទោះជាយ៉ាងណាក៏ បាតុភូតចម្លែកនេះ វាមិនមែនកើតឡើងតែលើប្រទេសក្រិកតែឯងនោះទេ ទីភ្នាក់ងាររបស់ CNN បានរាយការណ៍បន្តថា ​នៅភាគ​ខាង​កើតនៃសមុទ្រ​មេឌីទែរ៉ាណេដូចជា ប្រទេស​ស៊ីប​ក៏​រង​ការ​ប៉ះ​ពាល់​ដោយ​ធូលី​ដី​ដែរ។

គួរបញ្ជាក់ថា ខាងអង្គការណាសាបាននិយាយកាលពីថ្ងៃអង្គាររួចមកហើយថា ប្រព័ន្ធសម្ពាធទាបមួយនៅលើទ្វីបអាហ្រ្វិកខាងជើង វាបានបោកបក់ធូលីមកគ្របដណ្តប់លើប្រទេសស៊ីបជាច្រើនដង ជាពិសេសគឺនៅពាក់កណ្តាលខែមេសា ក្នុងកំឡុងពេលនោះ  “មេឃនៅទីនោះក៏ប្រែជាងងឹត បន្ទាប់មកវាក៏កាត់បន្ថយខ្យល់អុកស៊ីសែន ។

យ៉ាងណាមិញ បើយោងទៅតាមរូបភាពពីផ្កាយរណប Terra របស់អង្គការ NASA បានបង្ហាញ “សំបកពណ៌ទង់ដែង” នៅលើកោះ Cyprus កាលពីថ្ងៃទី 22 ខែមេសា គឺពិតជាពោពេញទៅដោយលំអងធូលី។ ហើយធូលីទាំងនោះវាត្រូវបានគេរំពឹងទុកថា វានឹងបន្តឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ បន្ទាប់មកវាក៏ជះឥទ្ធិពលបែបនេះបន្តទៀត ទៅលើប្រទេស Cyprus និង ប្រទេស Greece ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

scroll to top