នាយករដ្ឋមន្ត្រីអូស្ត្រាលី បានហៅ Elon Musk ថា ជា “មហាសេដ្ឋីដ៏ក្រអឺតក្រទម”

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ខាងតុលាការរបស់អូស្ត្រាលីបានចេញដីការ ឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Elon Musk ដែលមានឈ្មោះថា X ជួយលាក់បាំងនូវវីដេអូមួយ ដែលបង្ហាញពីការវាយប្រហារមួយបានកើតឡើងនៅទីក្រុងស៊ីដនីកាលពីសប្តាហ៍មុន។

យ៉ាងណាមិញ បើយោងទៅតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC បានឲ្យដឹងថា ខាងអ្នកនាំពាក្យរបស់ក្រុមហ៊ុន X បានធ្វើការឆ្លើយតបទៅកាន់តុលាការបស់ប្រទេសមួយនេះវិញថា ​ដីកាខាង​នេះគឺ​មិន​ស្ថិត​នៅ​ក្នុង​វិសាលភាព​នៃ​ច្បាប់​របស់ប្រទេសអូស្ត្រាលីនោះ​ទេ។

ការឆ្លើយតបដោយបុគ្គលិករបស់លោក Elon Musk  វាបានជំរុញឲ្យស្នងការ eSafety របស់ប្រទេសអូស្ត្រាលី ដែលជានិយតករឯករាជ្យហាក់ដូចជាមិនពេញទាល់តែសោះ។ ដោយក្នុងនោះ eSafety បានលើកឡើងថា

ប្រសិនប្រព័ន្ធផ្សព្វផ្សាយសង្គម X នៅតែមិនព្រមលុបវីដេអូនៃការចាក់សម្លាប់នៅក្នុងព្រះវិហារ Assyrian Christ the Good Shepherd នោះទេ ក្រុមហ៊ុនមួយនេះប្រាកដជារងនៅការផាកពិន័យជាមិនខាន។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃអង្គារនេះផងដែរ  លោកនាយករដ្ឋមន្ត្រី Anthony Albanese បានប្រាប់ ABC News ថា ការឆ្លើយតបរបស់ លោក Elon Musk គឺលើសពីសមភាពបន្តិចហើយ ។ លោក Albanese បាននិយាយបន្តទៀតថា “ខ្ញុំយល់ថា វាពិតជាអស្ចារ្យខ្លាំងណាស់ ដែលខាងប្រព័ន្ធផ្សព្វផ្សាយ X បានជ្រើសរើសយកការមិនសហការជាមួយនិងតុលារបស់អូស្ត្រាលីនោះ ។ លោកមានប្រសាសន៍បន្ថែមទៀតថា កាលដែលយើងស្នើរឲ្យបិទនូវវីដេអូមួយនេះ គឺយើងចង់ការពារ​សិទ្ធរបស់លោកស្រី Inman Grant ព្រោះថាលោកស្រី គាត់គឺជាស្ត្រីម្នាក់ដែលបានចេញមុខការពារប្រជាជន​អូស្ត្រាលីយើងជាងគេ។ លោកបានរិៈគន់ទៀតថា ប្រព័ន្ធផ្សព្វផ្សាយសង្គម X គឺជាបណ្តាញសង្គមមួយដែលមិនមានទំនួលខុសត្រូវ។

តែបើទោះជាយ៉ាងណាក៏ដោយ  លោក Elon Musk បានឆ្លើកយតបដោយការសរសេរបង្ហោះជាបន្តបន្ទាប់តាមអ៊ីនធឺណិតថា ខ្ញុំចង់ចំណាយពេលបន្តិច ដើម្បីថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ដែលបានជូនដំណឹងដល់សាធារណជនថា វេទិការបស់លោកគឺវេទិកាដែលបានបង្ហាញនូវអ្វីដែលការពិតតែមួយគត់”។ តែកំភ្លេចថាមនុស្សម្នាក់ៗគឺមានសិទ្ធ និងសេរីក្នុងការបញ្ចេញមតិ ហើយក៏មានសិទ្ធបង្ហាញនូវអ្វីដែលជាកាពិត។

រដ្ឋាភិបាលចិន៖ ចង់ឱ្យប្រជាជនខ្លួន ងាកទៅរកផលិតផលក្នុងស្រុក ដើម្បីជួយសន្សំសំចៃសេដ្ឋកិច្ច

ឧស្សាហកម្មរថយន្តអគ្គិសនី (EV) របស់ប្រទេសចិននាពេលនេះ គឺកំពុងវាយលុកនៅក្នុងទីផ្សាពិភពលោកដែលជាកក្តាមួយបានរួមចំនែកបន្ថែមឲ្យមានភាពតានតឹងខាងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប កាន់តែខ្លាំងឡើង។

Bloomberg បានចុះផ្សាយកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ នេះថា ការដណ្តើមយកនូវចំនែកទីផ្សាធំៗនៅក្នុងពិភពលោក វាគឺជាគោលដៅរបស់រដ្ឋាភិបាលចិនក្នុងការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសខ្លួន។

ខាងទីក្រុងប៉េកាំងបានបង្ហាញអំពីផែនការចុងក្រោយរបស់ខ្លួន តាមរយៈការលើកទឹកចិត្តដល់សារជីវកម្មក្នុងស្រុកត្រូវមានសន្ទុះជាមុនសិន។ យ៉ាងណាមិញ ការធ្វើបែបនេះ គឺត្រូវបានមេដឹកនាំរបស់ទីក្រុងប៉េកាំងបានរំពឹងយ៉ាងទូលំទូលាយថា កម្មវិធីជំរុញមួនេះ យើងត្រូវផ្តើមឲ្យមានលើកទឹកចិត្តឲ្យមានការទិញក្នុងស្រុកនៅឆ្នាំ 2024 ជាមុនសិន ហើយវានិងរុញច្រានឲ្យសេដ្ឋទាំងមូលនិងមានសន្ទុះកាន់តែខ្លាំងឡើង។ តែផ្ទុយទៅវិញ មានអ្នកសេដ្ឋកិច្ចជាច្រើនបានចោទជាសំនួរថា តើរដ្ឋាភិបាលចិននឹងត្រូវចំណាយប៉ុន្មាន?

ប្រសិនបើយើងនិយាយតែ នៅក្នុងទីក្រុង Suzhou ក្នុងខេត្ត Jiangsu ដែលជាខេត្តមួយដែលមានសេដ្ឋកិច្ចល្អជាងគេនោះ រដ្ឋាភិបាលរបស់ប្រទេសចិន បានប្រកាសការឧបត្ថម្ភជាធនធាន ដែលមានតម្លៃប្រមាណ 100 លានយន់ រួចទៅហើយ គឺសម្រាប់ប្រជាជនរបស់ខ្លួនដែលបានទិញនូវរថយន្តក្នុងស្រុករបស់ខ្លួន  (EV)  ដោយខាងរដ្ឋាភិបាលជួយចេញថ្លៃចំណាយ រហូតដល់ 6,000 យន់ក្នុងមួយគ្រឿង និង 20 លានយ័នផ្សេងទៀតដែលជាលុយរួម សម្រាប់ជួយចេញការចំណាយលើគ្រឿងប្រើប្រាស់ចាស់ៗក្នុងស្រុកជាដើម។

បើទោះជាយ៉ាងណាក៏ដោយ ខាងទីក្រុងប៉េកាំងមិនបានបញ្ជាក់អំពីចំនួនសាច់ប្រាក់ដែលខ្លួនបានត្រៀមផ្តល់នោះទេ តែក្នុងនោះខាងមន្ត្រីបានពិពណ៌នាថា វាគឺជាហិរញ្ញប្បទានមួយចំនួនពីខាងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

ការចំណាយរបស់ប្រជាជនចិន ថ្វីត្បិតតែវាជាលក្ខណៈគ្រួសារក៏ពិតមែន តែសកម្មភាពខាងលើនេះគឺបានបង្ហាញថា វាគឺជាចំណុចដ៏សំខាន់នៃការគាំទ្រសារពើពន្ធ។ ការឧបត្ថម្ភធន នឹងត្រូវបានផ្តល់ជូនដល់អ្នកប្រើប្រាស់ដែលបានទិញរថយន្ត EV ថ្មី ឬការទិញរថយន្តដែលសន្សំសំចៃថាមពលផ្សេងទៀតដែលផលិតនៅក្នុងស្រុក វាក៏ជាមូលដ្ឋាននៃការចែករំលែកការចំណាយមួយចំនួនផងដែរ។

តើអ្នកមានចម្ងល់ទេថា  តើទង្វើលទាំងនេះ វានឹងជួយឱ្យមានតុល្យភាពសេដ្ឋកិច្ចឡើងវិញមែនឬទេ?

លោកប្រធានាធិបតី Xi បានអំពាវនាវឱ្យផ្តោតលើឧស្សាហកម្មដែជឿនលឿន ជាពិសេសគឺភាពជោគជ័យនៃរថយន្តអគ្គិសនី EV របស់ប្រទេសខ្លួន ហើយចំពោះនិមិត្តសញ្ញានៃកិច្ចខិតខំប្រឹងប្រែងមួយនេះហើយ វាគឺជាមូលហេតុចម្បងដែលថ្នាក់ដឹកនាំត្រូវតែជួយដល់ពួកគេវិញ។

អ៊ីរ៉ង់បង្អួត ប្រព័ន្ធការពារដែនអាកាសជំនាន់ថ្មីរបស់ខ្លួន

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីរ៉ង់បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន គឺមានសមត្ថភាពខ្លាំងមិនធម្មតា។ Bavar-373 វាគឺជាប្រព័ន្ធការពារមួយប្រភេទ ដែលខាងទីក្រុងតេអេរ៉ុងបានអះអាងអំពីវា បន្ទាប់ពីពួកគេបានលម្អជាច្រើនលើកនោះ វាមានឈ្មោះថា Bavar-373។ ឥឡូវនេះ Bavar-373 គឺមានលទ្ធភាពអាចស្ទាក់ចាប់យន្តហោះចម្បាំងបំបាំងកាយរបស់សហរដ្ឋអាមេរិកថែមទៀតផង។

យើងខ្ញុំសូមបញ្ជាក់ថា Bavar-373 គឺមីស៊ីល រយៈចម្ងាយឆ្ងាយមួយប្រភេទ ដែលគេអាចបាញ់ពីដីទៅផ្ទៃអាកាស  Bavar-373 វាគឺជាផលិតផលក្នុងស្រុកដំបូងគេ ដែលប្រើដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ផ្ទាល់តែម្តង ប្រសិនបើយើងនិយាយអំពី សមត្ថភាពរបស់វាកាលពីក្នុងឆ្នាំ 2019​ វិញនោះ គឺវាមានសមត្ថភាពមិនចាញ់ S-300 របស់រុស្ស៊ីប៉ុន្មានទេ។

ផ្ទុយទៅវិញ ការកែរលម្អរជាបន្តបន្ទាប់ប៉ុន្មានឆ្នាំចុងក្រោយ ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយពីដីទៅអាកាសរបស់យើង វាបានក្លាយទៅជាគូរប្រជែងដ៏សក្តិសមជាមួយនឹងប្រព័ន្ធ Patriot របស់សហរដ្ឋអាមេរិកខ្លាំងជាងគេ។

គួរកត់សម្គាល់ថា មន្ត្រីអ៊ីរ៉ង់បានធ្វើការអះអាងយ៉ាងម៉ឺងម៉ាត់អំពី Bavar-373 ថ្មីរបស់ខ្លួន វាក៏ត្រូវបានក្រុមអ្នកជំនាញជាច្រើននៅក្នុងពិភពលោកបានលើកឡើងថា ការអួតរបស់ពួកគេវាហាក់ដូចជាលើសពីសមត្ថភាពរបស់ខ្លួនបន្តិចហើយ។

ជាឧទាហរណ៍៖ អ៊ីរ៉ុងបាននិយាយថា Bavar-373 ចុងក្រោយបង្អស់អាចស្ទាក់ចាប់យន្តហោះចម្បាំងជំនាន់ទី 5 ដូចជា យន្តហោះ F-35 Lightning របស់ Lockheed Martin ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាបំបាំងកាយ ដោយខាងអាមេរិកបានរចនាឡើងដើម្បីគេចពីការចាប់របស់រ៉ាដាយ៉ាងពិសេសនោះ។

ម្យ៉ាងទៀតសូមអ្នកទាំងអស់គ្នាគួរពិចារណាថា ប្រសិនបើ Bavar-373 អាចមានសមត្ថភាពរហូតអាចរុករក និងតាមដានគោលដៅរហូតដល់ 100 គោលដៅតាមអាកាសក្នុងពេលដំណាលគ្នាពិតមែននោះ ម្ល៉េះអ៊ីរ៉ុងគួរតែក្លាយទៅជាប្រទេសដែលមានប្រព័ន្ធការពារដែនអាកាសខ្លាំងជាងគេបំផុតនៅក្នុងពិភពលោកបាត់ទៅហើយ។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ក្រុមការងាររបស់ Newsweek បានព្យាយាមទាក់ទងទៅកាន់ក្រសួងការបរទេសអ៊ីរ៉ង់ តាមរយៈអ៊ីមែលកាលពីថ្ងៃចន្ទ ដើម្បីសុំការអត្ថាធិប្បាយជុំការវែកញែកខាងលើនេះផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីមានការអះអាងខាងលើ ក្រុមការងាររបស់ Newsweek  បានចូលទៅអាននៅក្នុងគេហទំព័រយោធាផ្លូវការរបស់អ៊ីរ៉ុងរួចហើយថា  Bavar-373 ដែលបានធ្វើបច្ចុប្បន្នភាពជាច្រើនលើកន្លងមកនេះ គឺវាមានសមត្ថភាពអាចបាញ់ក្នុងចម្ងាយលើសពី 186 ម៉ាយ (300 Km) និងអាចបាញ់ឡើងក្នុងរយៈកម្ពស់រហូតដល់ទៅ 75 ម៉ាយ (120Km)។

គួររំឮកថា មិនខ្វល់ថាការអះអាងរបស់អ៊ីរ៉ង់អំពី Bavar-373 ជារឿងពិតឬក៏ជាការនិយាយបំភ្លើសយ៉ាងណាទេ តែចំពោះ “ការសាកល្បងរបស់ពួកគេទៅកាន់ពិភពលោកវាគឺជារឿងពិត”។

អ៊ីរ៉ង់គឺជាប្រទេសមួយដែលធ្លាប់មានប្រវត្តិសហការជាយុទ្ធសាស្រ្ត ជាមួយនឹងបណ្តាប្រទេសកុំម្មុយនីសជាច្រើន ឧទាហរណ៍ដូចជារុស្ស៊ី និងចិន ជាដើម។

ហេតុដូច្នេះហើយប្រសិនបើពួកគេទាំងនោះ សហការជាមួយគ្នាម្តងទៀត ប្រាកដណាស់ពិភពនិងអាចជួបនៅការគំរាមកំហែងជាមិនខាន។

អ៊ីរ៉ង់​៖ ខ្លួនមិនចង់ប្រើអាវុធ​នុយក្លេអ៊ែរប៉ុន្មានទេ ប៉ុន្តែបើស្ថានភាពបង្ខំ នោះយើងត្រូវតែប្រើវា

តាមរយៈទីក្រុងឌូបៃបានឲ្យដឹងថា  ក្រសួងការបរទេសរបស់អ៊ីរ៉ុង បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ ទី២២ ខែមេសា ថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាមិនមែនជាគោលបំណងរបស់ប្រទេសអ៊ីរ៉ង់ទេ តែប្រសិនបើកាលៈទេសៈបង្ខំហើយនោះ មានន័យថាភាពអត់ធ្មត់របស់យើងគឺដល់ទីបញ្ចប់ហើយ។

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា នៅប៉ុន្មានថ្ងៃបន្ទាប់ពីមេបញ្ជាការឆ្មាំបដិវត្តន៍បានព្រមានជាសារធារណៈថា ទីក្រុងតេអេរ៉ង់អាចនឹងផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើប្រទេសរបស់មួយនេះនៅតែរងសម្ពាធដោយការគំរាមកំហែងពីប្រទេសអ៊ីស្រាអែលទៀតនោះ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ុង លោក Nasser Kanaani បាននិយាយក្នុងអំឡុងសន្និសីទកាសែតនៅទីក្រុងតេអេរ៉ង់ថា “អ៊ីរ៉ង់បាននិយាយម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់យើងគឺធ្វើឡើងដើម្បីឲ្យមានសន្តិក្នុងតំបន់របស់ខ្លួនតែប៉ុណ្ណោះ។

អាវុធនុយក្លេអ៊ែរគឺអាវុធមួយប្រភេទ ដែលមិនងាយនឹងហោះហើរផ្តេសផ្តាស់នោះទេ ប្រសិនបើគ្មានការបង្ខំ។ លោកបានបន្តទៀតថា អ៊ីស្រាអ៊ែលហាក់ដូចជាបានដៃបន្តិចហើយ ខណៈដែលអ៊ីរ៉ុងកំពុងតែសម្ងំ។ ការអត់ធ្មត់របស់មនុស្សគឺមានដែនកំណត់ ការគៀបសង្កត់ និងការគំរៀមកំហែង វានឹងនាំឲ្យយើងចេះរើបំរាស់។

យ៉ាងណាមិញ ការពិនិត្យមើលឡើងវិញចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាល្មមដល់ពេលឲ្យយើងត្រូវគិតពិចារណាហើយ ព្រោះថាទីក្រុងតេអេរ៉ុង អាចនឹងមិនមានការស្ទាក់ស្ទើរចំពោះការប្រើប្រាស់វានោះឡើយ។

គួររំឮកថា ការឆ្លើយតបពីសំណាកប្រទេសអ៊ីរ៉ុង គឺបានកើតឡើងបន្ទាប់ពី អ៊ីស្រាអ៊ែលបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើជាច្រើនគ្រឿង ដោយសំដៅទៅលើខេត្ត  Isfahan នៃប្រទេសអ៊ីរ៉ុង។ តែបន្ទាប់ពីមានការសម្របសម្រួលដោយសហរដ្ឋអាមេរិក ទើបខាងទីក្រុងតេអេរ៉ុង ព្រមរង់ចាំដំណោះស្រាយ។

scroll to top