ក្រុមហ៊ុន Apple បានពិភាក្សាជាមួយ OpenAI ដើម្បីអភិវឌ្ឍមុខងារ AI របស់ iPhone

Bloomberg  បានរាយការណ៍ កាលពីថ្ងៃទី ២៧ ខែមេសានេះថា ក្រុម Aplle បានពិភាក្សាជាអង្គការស្រាវជ្រាវបញ្ញាសិប្បនិមិត្ត (OpenAI) ដើម្បីធ្វើការកែប្រែ និងអភិវឌ្ឍនូវមុខងា AI ជំនាន់ថ្មីរបស់ខ្លួន។

ប្រភពខាងលើបាននិយាយទៀតថា Apple និងធ្វើការកែប្រែជាពិសេសទៅលើមុខងារមួយចំនួន ដែលមាននៅក្នុង startup គឺដើម្បីឲ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល។ យ៉ាងណាមិញ បន្ទាប់ពីការពិភាក្សា ជាច្រើនលើក បើយោងមនុស្សម្នាក់ដែលដឹងពីរឿងខាងលើនេះបាននិយាយប្រាប់ Bloomberg ថា ចំពោះមុខងារ OpenAI នឹងត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ របស់iPhone បន្ទាប់ពីក្រុមហ៊ុនបានដាក់ឲ្យដំណើរការនៅ iOS 18 ។

តែបើទោះជាយ៉ាងណាក៏ទាំងក្រុមហ៊ុន Apple និង OpenAI មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​របស់​រ៉យទ័រ​ សម្រាប់​ការ​ធ្វើ​អត្ថាធិប្បាយ ជុំវិញពាក្យចចាមរ៉ាមដែលខាងសារព័ត៌មានរបស់ Bloomberg បានចុះផ្សាយនោះដែរ។

គួររំឮកថា កាលពីខែមុន Bloomberg ក៏ធ្លាប់បានរាយការណ៍ថា Apple កំពុងពិភាក្សាជុំវិញការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន Google ក្នុងប្រើប្រាស់មុខងារ Gemini chatbot នៅក្នុង iPhone សេរីថ្មីរបស់ខ្លួន។ យ៉ាងណាមិញ ចំពោះក្រុមហ៊ុនApple ក៏មិន​ទាន់​បាន​ធ្វើ​ការ​សម្រេច​ចិត្តជា​ចុង​ក្រោយនោះទេថា តើ​ដៃគូ​ណាមួយដែល​ខ្លួន​នឹងជ្រើសរើសនោះ។ តែប្រសិនបើយើងនិយាយអំពី រឿងដែល​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀងនាពេលខាងមុខវិញមានក្រុមអ្នកជំនាញជាច្រើនបានទស្សទាយថា ក្រុមហ៊ុន Apple ប្រាកដជាជ្រើសរើស​ទាំង OpenAI និង Alphabet Inc’s (GOOGL.O)ជាមិនខាន។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះក្រុមហ៊ុន Apple គឺហាក់ដូចជាមានភាពយឺតយ៉ាវក្នុងការដាក់ចេញនូវ AI ជំនាន់ថ្មី ដែលមានសមត្ថភាពអាចបង្កើតការឆ្លើយតបដូចមនុស្ស ខណៈដែលដៃគូប្រកួតប្រជែងកំពុងតែប្រមូលប្រាក់ពីមុខងារមួយនេះ។

តែបើយោងតាមការប្រកាសពីនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយ កាលពីខែកុម្ភៈថា ក្រុមហ៊ុនលោកកំពុងវិនិយោគ “យ៉ាងសំខាន់” គឺនៅក្នុង AI ជំនាន់ថ្មី ហើយលោកនឹងបង្ហាញបន្ថែមទៀតអំពីផែនការរបស់ខ្លួនក្នុងការដាក់ចេញនូវបច្ចេកវិទ្យាមួយនេះ ឱ្យអតិថិជនបានប្រើប្រាស់យ៉ាងយូបំផុតនៅចុងឆ្នាំ២០២៤នេះ។

ខណៈដែលភាគហ៊ុនរបស់ Meta បានធ្លាក់ចុះ លោក Elon Musk ក៏បានវ៉ាដាច់  Mark Zuckerberg វិញម្ដង

ថ្មីៗនេះទ្រព្យសម្បត្តិរបស់ស្ថាបនិក Facebook លោក Mark Zuckerberg បានថយចុះប្រមាណ 20 ពាន់លានដុល្លារ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms Inc. បានធ្លាក់ចុះផងដែរនោះ វាក៏ក្លាយទៅជាឪកាសសម្រាប់ លោក Elon Musk ក្នុងការទទួលបានដំណែងជាមហាសេដ្ឋីលំដាប់លេខរៀងទីបីរបស់ពិភពលោកវិញម្តង។  

ភាគហ៊ុនរបស់ Meta បានធ្លាក់ចុះរហូតដល់ទៅ 16% កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបាននិយាយថា ការលក់នៅត្រីមាសទីពីរទំនងជាទាបជាងការរំពឹងទុក។ យ៉ាងណាមិញ ចំពោះការធ្លាក់ចុះនៃទ្រព្យសម្បត្តិសុទ្ធរបស់ Zuckerberg ក្នុងរយៈពេលត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ វាក៏បានធ្វើឲ្យមហាលសេដ្ឋីវ័យក្មេងរូបនេះបានរំកិលខ្លួនមកនៅត្រឹមចំណាត់ថ្នាក់ទីបួនទៅហើយ។

បើយោងទៅតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយគេបង្អស់ ពីក្រុមការងារ Bloomberg បានឲ្យដឹងទៀតថា លោក Mark Zuckerberg គឺមានទ្រព្យសម្បត្តិសុទ្ធប្រមាណតែ 155 ពាន់លានដុល្លា ស្រប់ពេលដែលលោក Elon Musk ទើបតែមានការកើនឡើងប្រហែល 400 លានដុល្លារទៀតនោះ ទើបធ្វើឲ្យគម្លាតលេខរៀងត្រឹមតែមួយសោះតែអ្នកលំដាប់ទីបី គឺមានទ្រព្យសម្បត្តិសុទ្ធច្រើនជាង 178 ពាន់លានដុល្លារទៅទៀត។

គួររំឮកថា មហាសេដ្ឋីទាំងពីរធ្លាប់បានផ្លាស់ប្តូរចំណាត់ថ្នាក់ម្តងហើយគឺនៅដើមខែនេះ ដោយនៅពេលនោះ គឺមានសារព័ត៌មានធំៗនៅក្នុងពិភពលោកជាច្រើន បានបង្ហាញនូវភាពភ្ញាក់ផ្អើរថា បុរសស្ញៀមស្ងាត់ Zuckerberg ដែលមានវ័យត្រឹម 39 ឆ្នាំ ពិតជាមានសមត្ថភាពមិនធម្មតា ដែលអាចឈានដល់ការវ៉ាដាច់ មហាលសេដ្ឋីដែលមានមុខជំនួញធំៗក្នុងដៃជាច្រើន ដូចជាលោក Musk បាននោះ។

តើហេតុអ្វី បានជាពិភពលោកចាប់អារម្មណ៍ទៅលើ លេខរៀងរបស់អ្នកទាំងពីរនេះខ្លាំងម្ល៉េះ? រឿងគ្រប់យ៉ាងវាបានធ្វើឲ្យមនុស្សជាច្រើននៅជុំវិញពិភពលោក តែងតែតាមដានទៅលើចំណាត់ថ្នាក់របស់ទាំងពីរខ្លាំងជាងគេនោះ គឺនៅពេលដែល បុរស Elon បានប្រកាសម្តងហើយម្តងទៀតតាមប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកថា លោកចង់វ៉ៃដាក់ទ្រុងជាមួយនឹងម្ចាស់មេដាយJiu Jitsu ។

យើងខ្ញុំសូមបញ្ជាក់ថា ចំពោះការធ្លាក់ចុះនៃភាគហ៊ុនរបស់ Meta គឺបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ គឺនៅពេលដែលស្ថាបនិករបស់ក្រុមហ៊ុនមួយនេះបានប្រកាសថា ការចំណាយរបស់ក្រុមហ៊ុនក្នុងការវិនិយោគទៅលើបច្ចេកវិទ្យា AI គឺនៅមានបន្តទៀត។

ផ្ទុយទៅវិញ ទន្ទឹមការសំណូមពីម្ចាស់របស់ Meta ដែលស្នើរសុំឲ្យម្ចាស់ភាគហ៊ុនឲ្យអត់ធ្មត់នោះ តែខាងភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលមានមូលដ្ឋាននៅទីក្រុង Austin បានកើនឡើងប្រមាណ 12% កាលពីថ្ងៃពុធ បន្ទាប់ពីលោក Musk បានប្តេជ្ញាថា លោកនឹងផ្តល់ជូននូវរថយន្តដែលមានតម្លៃសមរម្យដល់អតិថិជនឱ្យបានឆាប់បំផុត គឺនៅក្នុងឆ្នាំនេះ។ លោក Musk បានបន្ធូរបន្ថយការព្រួយបារម្ភអំពីលទ្ធផលនៃប្រាក់ចំណូលជានិច្ច បើទោះបីជាក្រុមហ៊ុន Tesla ធ្លាប់បានធ្លាក់ចុះប្រហែលជា 42% ក៏ដោយ។   

លោក Elon Musk គាត់គឺជាមហាសេដ្ឋីម្នាក់ ដែលមានមុខជំនួញកាន់កាប់ធំៗជាច្រើន បើទោះបីជាប្រាក់ចំណូលដែលបានមកពី Telsa មានការថយចុះក៏ពិតមែន តែលោកក៏នៅមានចំណូលច្រើនដែលបានមកពី ក្រុមហ៊ុន SpaceX ប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter  ក្រុមហ៊ុន Boring និង ក្រុមហ៊ុនផលិតបន្ទះឈីបខួរក្បាល Neuralink ​ជាដើម។

ទីភ្នាក់ងារអវកាសចិន៖ ការបាញ់បង្ហោះផ្កាយរណប Shenzhou-18 ដោយជោគជ័យ

អវកាសយានិកបីនាក់នៅលើយានអវកាស Shenzhou-18 របស់ប្រទេសចិនបានចូលទៅក្នុងស្ថានីយអវកាសរបស់ប្រទេស ហើយពួកគេក៏បានជួបជាមួយអវកាសយានិកបីនាក់ផ្សេងទៀតកាលពីព្រឹកថ្ងៃសុក្រ បន្ទាប់មកពួកគេនិងចាប់ផ្តើមប្រគល់ក្រុមនាវិកឲ្យគញនានៅក្នុងគន្លងថ្មី។ 

នាវិក Shenzhou-17 បានបើកទ្វានៅម៉ោង 5:04 ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ។ ដោយអ្នកកាន់កាប់ស្ថានីយអវកាសទាំងបីបានស្វាគមន៍អ្នកមកដល់ថ្មី ហើយពួកគេបានថតរូបជាក្រុមថែមផង។

បើយោងតាមទីភ្នាក់ងារអវកាសចិនបានឲ្យដឹងទៀតថា អវកាសយានិកទាំងប្រាំមួយរូបនឹងរស់នៅទីនោះ ដើម្បីបំពេញភារៈកិច្ចរួមគ្នា និងធ្វើការជាមួយគ្នាប្រហែល 5 ថ្ងៃ។

គួររំឮកថា ការជួបគ្នារវាងនាវិកទាំងពីរក្រុម គឺបានកើតឡើងបន្ទាប់ពី ទីភ្នាក់ងារអវកាសចិន (CMSA) បានប្រកាសភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះផ្កាយរណប យាន Shenzhou-18 ដោយជោគជ័យពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅវាលខ្សាច់ Gobi ភាគឦសាននៃប្រទេសចិន កាលពីថ្ងៃពុធ ខ្ទង់វេលាម៉ោង ៨៖៥៩នាទីយប់។

ដោយកាលនោះខាងកាសែតចិនពេលព្រឹកបាននិយាយថា នៅលើយានអវកាសមួយគឺមានមេបញ្ជាការបេសកកម្ម Ye Guangfu ដែលគេស្គាល់ថា គាត់គឺជាជើងចាស់មួយរូបនៃបេសកកម្ម Shenzhou-13 កាលពីក្នុងឆ្នាំ 2021ហើយ ដោយមានទាំងនាវិក Li Cong និង Li Guangsu ដែលជាអតីតអ្នកបើកយន្តហោះចម្បាំងថែមទៀតនោះ វានិងធ្វើឲ្យបេសកកម្មខាងលើនេះ កាន់តែមានភាពភ្ញាក់ផ្អើរជាមិនខាន។

នាយករង CMSA លោក Lin Xiqiang បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅ Jiuquan ថា អ្នកទាំងបីនឹងចំណាយពេលប្រហែល 6 ម៉ោងកន្លះដើម្បីទៅដល់ Tiangong គឺបន្ទាប់ពីយានអវកាសបានទៅដល់គន្លងតារាវិថី រួចហើយពួកគេនិងធ្វើការណាត់ជួបដោយស្វ័យប្រវត្តិ  គឺនៅស្ថានីយអវកាសមួយដែលមានចំងាយប្រហែល 400 គីឡូម៉ែត្រ (250 ម៉ាយ) ពីលើភពផែនដី។ ឥឡូវនេះការទន្ទឹងរង់ចាំគឺបានមកដល់ហើយ ពួកគេទាំងពីរក្រុម គឺ Shenzhou-17 និង Shenzhou-18 ក៏បានជួបគ្នាហើយផងដែរ។ តើនៅ៥ ថ្ងៃខាងមុខនេះ ពួកគេនិងបង្ហាញពី បទពិសោធន៍ និងសមិទ្ធផលអ្វីខ្លះ?

ក្រុមហ៊ុន Microsoft ទទួលបាននូវប្រាក់ចំណេញលើសពីការរំពឹងទុក

ការកើនឡើងនៃការលក់រាយ វាបានធ្វើឲ្យក្រុមហ៊ុន Microsoft Corp. បានទទួលនូវប្រាក់ចំណេញប្រចាំត្រីមាសច្រើនជាងការរំពឹងទុករបស់ពួកគេទៅទៀត។

បើយោងតាមការចុះផ្សាយពី Bloomberg កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ បាឲ្យដឹងថា បច្ចុប្បន្នតម្រូវការនៃអាជីវកម្មគឺកាន់តែមានការកើនឡើង ដែលនាំឲ្យក្រុមហ៊ុនបម្រើសេវា cloud និងបញ្ញាសិប្បនិម្មិត(AI) ដូចជា Microsoft អាចទទួលបាននូវប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់។

ប្រភពដដែលបាននិយាយថា ក្រុមហ៊ុន Microsoft បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណូលនៅក្នុងត្រីមាសទីបីដែលបានបញ្ចប់នៅថ្ងៃទី 31 ខែមីនាបានកើនឡើងប្រមាណ 17% ឬស្មើនឹង 61.9 ពាន់លានដុល្លារ ខណៈពេលដែលប្រាក់ចំណេញនៃម្ចាស់ភាគហ៊ុនទទួលបានគឺស្មើនឹង 2.94 ដុល្លារក្នុងមួយហ៊ុន។

បើយោងទៅតាមក្រុមអ្នកជំនាញខាងផ្នែកទីផ្សាបានធ្វើការប៉ាន់ប្រមាណថា ប្រាក់ចំណូលក្នុងមួយហ៊ុនជាមធ្យមគឺមានតម្លៃ 2.83 ដុល្លារ ដោយយើងគិតទៅលើតែការលក់ចេញដែលទទួលបានជាទឹកប្រាក់ 60.9 ពាន់លានដុល្លារ។         យ៉ាងណាមិញ បើយោងតាមរយៈនាយកប្រតិបត្តិ Satya Nadella លោកបានប្រកាសថា បច្ចុប្បន្នពួកយើងកំពុងបញ្ចូលខ្សែផលិតផលទាំងមូលរបស់ Microsoft ជាមួយនឹងបច្ចេកវិទ្យា AI មកធ្វើជាដៃគូ OpenAI តែម្តង ។ ដោយក្នុងនោះ គេបានសង្កេតឃើញថា មានអតិថិជនជាច្រើន បានចុះឈ្មោះជាមួយនិងទីភ្នាក់ងាររបស់ក្រុមហ៊ុន ដើម្បីជាវ Azure cloud ដោយមានផលិតផល OpenAI នៅក្នុងនោះតែម្តង ។

បើយោងតាមការរៀបរាប់ពីលោក Dan Morgan អ្នកគ្រប់គ្រងផលប័ត្រជាន់ខ្ពស់នៅក្រុមហ៊ុន Synovus Trust Co. បាននិយាយថា “ប្រាក់ចំណូលជាក់លាក់ដែលបានមកពី AI របស់ Microsoft វាបានក្លាយជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់អ្នកប្រើប្រាស់រួចទៅហើយ”។ ម្ល៉ោះហើយវាក៏បានក្លាយទៅជាកក្តាចម្បងមួយ ដែលជំរុញឲ្យប្រាក់ចំណូលដែលបានមក Azure បានកើនឡើងខ្ពស់រហូតដល់ 31% នៅក្នុងត្រីមាសនេះ។

ក្រុមហ៊ុនបានព្យាករណ៍ទៀតថា កំណើន Azure នាពេលបច្ចុប្បន្ន ដែលនឹងបញ្ចប់នៅថ្ងៃទី 30 ខែមិថុនា វាអាចនៅចន្លោះ ពី 30% ទៅ 31% ហើយវាក៏ជាតួរលេខដែលលើសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគBloomberg ផងដែរ ដោយមុននោះពួកគេបានសន្និដ្ឋានថា ការកើនឡើងគឺមិនលើសពី 29% ។

គួររំឮកថា ក្រុមហ៊ុន Microsoft ធ្លាប់បាននិយាយទៀតថា គ្រាន់តែប្រាក់ចំណូលដែលបានមកពី cloud វាបានធ្វើឲ្យអាជីវកម្មរបស់បានកើនឡើងដល់ 23% ឬស្មើនឹង 35.1 ពាន់លានដុល្លារទៅហើយ ដូច្នេះចំពោះរង្វាស់នៃប្រាក់ចំណូលនាពេលអនាគត វានឹងមានកើនឡើងយ៉ាងតិចក៏ 29% ទៀតដែរ” ។

scroll to top