វៀតណាមកំពុងរៀបចំផែនការ តភ្ជាប់ផ្លូវដែកល្បឿនលឿនជាមួយប្រទេសចិន

ក្រសួងផែនការ និងការវិនិយោគរបស់ប្រទេសវៀតណាមបានប្រកាសថា ប្រទេសវៀតណាមមានគោលបំណងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួនពីរខ្សែរ ដោយក្នុងនោះគឺមានមួយខ្សែតភ្ជាប់ពីរដ្ឋធានីហាណូយរបស់ខ្លួន ជាមួយនិងប្រទេសចិនឲ្យមុនឆ្នាំ 2030 ថែមទៀតផង នេះបើយោងទៅតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី ១០ ខែមេសា​ ឆ្នាំ ២០២៤។

ប្រទេសមហាលអំណាចសេដ្ឋកិច្ចធំជាងគេទីពីរដូចជាប្រទេសចិន មិនខ្វះនោះទេអ្នកដែលមានបំណងចង់បានមកធ្វើជាដៃគូរខាងផ្នែកពាណិជ្ជកម្មនោះ។ យ៉ាងណាមិញការអំណោយផលមកពីធម្មជាតិនៃទឹកដីព្រុំប្រទល់រវាង ប្រទេសវៀតណាម និងចិន វាក៏បានអង្រួនឲ្យប្រទេសវៀតកំពុងតែស្រែកឃ្លានក្នុងនាំចេញផលិតផលក្នុងស្រុករបស់ខ្លួនទៅកាន់ទីផ្សាដ៏ធំមួយនេះជាយូយាណាស់មកហើយ។

ជាការពិតណាស់ ប្រទេសទាំងពីរខាងលើគឺធ្លាប់បានតភ្ជាប់ទំនាក់ទំនងចំពោះគ្នាទៅវិញទៅមករួចទៅហើយ គឺតាមរយៈប្រព័ន្ធផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងចាស់ចំនួនពីរខ្សែ ដោយបច្ចុប្បន្នផ្លូវរភ្លើងនោះគឺត្រូវបានអាជ្ញាធរខាងប្រទេសវៀតកំពុងតែកែលម្អ។

បើយោងទៅតាមអ្នកនាំពាក្យរបស់ក្រសួងផែនការវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលរបស់យើងគឺមានគម្រោងរៀបចំនូវខ្សែរថភ្លើងល្បឿនលឿនមួយខ្សែ ដោយគ្រោងនឹងរត់ចេញពីទីក្រុងកំពង់ផែ Haiphong និង Quang Ninh របស់វៀតណាម រួចឆ្លងកាត់ទីក្រុងហាណូយ ដើម្បីឆ្ពោះទៅកាន់ខេត្ត Lao Cai ដែលមានព្រំប្រទល់ជាប់ខេត្ត Yunnan របស់ប្រទេសចិន។

ហើយចំពោះមួយខ្សែទៀតគឺយើងនឹងរត់ពីទីក្រុងហាណូយទៅកាន់ខេត្ត Lang Son ដែលមានព្រំប្រទល់ជាប់តំបន់ Guangxi របស់ប្រទេសចិន ដោយក្នុងនោះវានឹងឆ្លងកាត់តំបន់ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលជាមួយនឹងរោងចក្រផលិតជាសកល ដែលមានការចូលរួមដោយអ្នកវិនិយោគរបស់ប្រទេសចិនផងដែរ។

ប៉ុន្តែបើទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះ​មិន​បាន​ផ្តល់នូវ​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​គម្រោង​នេះឲ្យបានច្បាស់លាស់នោះ​ទេ។ គួរបញ្ជាក់ថា កាលពីដើមខែនេះ ប្រទេសវៀតណាមធ្លាប់បាននិយាយថា ខ្លួនកំពុងស្វែងរកការរៀនសូត្របន្ថែមពីខាងប្រទេសចិន គឺដើម្បីយកមកអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួន ហើយនាពេលលនោះខាងរាជរដ្ឋាភិបាលរបស់វៀតណាមក៏បានបញ្ជូនមន្ត្រីជាច្រើននាក់ឲ្យទៅធ្វើការជាមួយ ក្រុមហ៊ុនផ្លូវដែកចិនថែមទៀតផង ។

គួររំលឹកថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនផ្លូវដែកចិន ក្នុងអំឡុងពេលទស្សនកិច្ចនៅក្នុងទីក្រុងប៉េកាំងផងដែរ។ ដំណើរទស្សនកិច្ចនាពេលនោះ ខាងក្រុមការងាររបស់ CNN បានរាយការណ៍ថា វាគឺជាសកម្មភាពមួយដែលបានកើតឡើងបន្ទាប់ពីវៀតណាម និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយដែលមានតម្លៃរាប់សិបលានដុល្លាសហរដ្ឋអាមេរិកឯណោះ។

បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមបាននិយាយទៀតថា ពាណិជ្ជកម្មរវាងវៀតណាម និងចិនក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤នេះគឺបានកើនឡើងរហូតដល់ទៅ 22% ប្រសិនបើយើងធៀបនឹងឆ្នាំមុន ហើយប្រសិនបើយើងគិតជាចំនួនទឹកប្រាក់វិញនោះគឺតម្លៃប្រមាណ 43.6 ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ថ្វីបើប្រទេសទាំងពីរកំពុងតែឈានទៅដល់ទំនាក់ទំនងមួយដែលល្អប្រសើរខាងផ្នែកពាណិជ្ជកម្មក៏ពិតមែន តែអ្នកជំនាញរបស់ CNN នៅតែចាប់អារម្មណ៍ឃើញថា វៀតណាម និងចិន គឺនៅតែជាប់គាំងនៅក្នុងជម្លោះដែនសមុទ្រ។ យ៉ាងណាមិញចំពោះជំលោះដ៏យូរឆ្នាំនៅសមុទ្រចិនខាងត្បូងវាបានកន្លងផុតទៅក៏ពិតមែន តែភាពតានតឹងហាក់ចំពោះរឿងមួយនេះវាហាក់ដូចជាបានស្ងប់ស្ងាត់ទៅវិញនោះទេ។

បារីអេឡិចត្រូនិចរាប់​ពាន់ដើម ​ត្រូវ​បានអាជ្ញាធរ​រឹបអូសពីហាងចំនួន 5 ដែលមានទីតាំង​នៅ​ក្បែរ​សាលារៀន

បារីអេឡិចត្រូនិចយ៉ាងតិចចំនួន 12,000 ដើម គឺវាមានតម្លៃប្រហែលជា 3,6 លានបាត គឺត្រូវបានអាជ្ញាធររឹបអូសក្នុងអំឡុងពេលដែលខាងសមត្ថកិច្ចបានវាយឆ្មក់តាមហាងចំនួន 5 ដែលមានទីតាំងនៅជិតសាលារៀនមួយដែលស្ថិតក្នុងទីក្រុងបាងកក នេះបើយោងតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤។

បើយោងតាមការរៀបរាប់ពីលោកស្រី Phuangphet Chunla-iad ដែលជារដ្ឋមន្ត្រីនៃការិយាល័យរបស់នាយករដ្ឋមន្ត្រីបាននិយាយប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ថង់ប្លាស្ទិចចំនួន 20 ដែលមានបារីអេឡិចត្រូនិច (vaping) សរុបជាង 12,000 គឺមានតម្លៃរហូតដល់ទៅជិត ៤ លានបាត។

លោកស្រី Phuangphet បាននិយាយបន្តថា ដំបូងឡើយផលិតផលដែលជាបារីអេឡិចត្រូនិចខាងលើ គឺត្រូវបានអាជីវករជាច្រើនតែងតែដាក់តាំងលក់នៅជិតសាលារៀន ដោយពួកបានដាក់តាំងជិតអាហារសម្រន់ ប៊ិចសរសេរធម្មតា ឬនៅក្បែរទឹកដោះគោតូចៗជាដើម។ ការធ្វើបែបនេះគឺត្រូវបានពួកអ្នកលក់ទាំងនោះបាននិយាយរៀបរាប់ប្រាប់អាអាអជ្ញាធរទៀតថា ការដែលខ្លួនធ្វើបែបនេះក៏ព្រោះតែពួកគេបានដឹងថា វានិងទទួលបានការចាប់អារម្មណ៍ពីយុវវ័យឆាប់រហ័ស តែជាមួយគ្នានោះ ​ការ​វេច​ខ្ចប់​បែប​នេះ ខាងគ្រូបង្រៀនពួកគាត់​មិន​បាន​ដឹង​ថា ប៊ិច​ vaping ត្រូវ​បាន​គេយក​លក់​នៅ​ក្បែរសាលា​នោះ​ទេ។ 

លោកស្រីបាននិយាយបន្តទៀតថា ជាតិនីកូទីនដែលមាននៅក្នុងបារីអេឡិចត្រូនិច វាគឺជាសារធាតុដែលមានគ្រោះថ្នាក់ខ្លាំងព្រោះវាអាចបំផ្លាញខួរក្បាលរបស់អ្នកប្រើប្រាស់បានយ៉ាងងាយស្រួល។

យ៉ាងណាមិញការចុះឆ្មក់ចូលទៅតាមតូបរបស់អាជីវករ វាគឺជាការណែនាំរបស់នាយករដ្ឋមន្ត្រីលោក ស្រេថា ថាវីស៊ីន ដោយលោកបានលើកឡើងក្នុងកំឡុងពេលប្រជុំគណៈរដ្ឋមន្ត្រី ដោយកាលនោះលោកបានមានប្រសាសន៍ថា ពួកយើងត្រូវតែរួមគ្នាដើម្បីបញ្ឈប់ការរត់ពន្ធ និងការលក់បារីអេឡិចត្រូនិក ជាពិសេសគឺនៅតាមហាងក្បែរសាលារៀន។

បច្ចុប្បន្ន លោក Thasornatt Thanittipun អគ្គលេខាធិការនៃការិយាល័យក្រុមប្រឹក្សាការពារអ្នកប្រើប្រាស់បាននិយាយថា អាជ្ញាធរកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីការពារអ្នកប្រើប្រាស់ ជាពិសេសគឺការអនុម័តច្បាប់ដែលពាក់ព័ន្ធនឹងអ្នកលក់បារីអេឡិចត្រូនិច។ ខ្លឹមនៃច្បាប់ការពារអ្នកប្រើប្រាស់បានសរសរថា ជនល្មើសច្បាប់ត្រូវជាប់ពន្ធនាគារជាអតិបរមាចំនួន 3 ឆ្នាំ និង/ឬត្រូវបានពិន័យជាប្រាក់ចំនួន 600,000 បាត។

លោក​បាន​បន្ត​ថា អ្នក​ដែល​រត់ពន្ធ​បារី​អេឡិច​ត្រូនិកនិង​ត្រូវ​ទទួល​ទោស​អតិបរមា ១០ ឆ្នាំ និង/ឬ​ពិន័យ​ជា​ប្រាក់ ៤ ដង​នៃ​តម្លៃ​ទំនិញ​ក្រោម​ច្បាប់​គយ។ ហើយចំពោះបារី​អេឡិច​ត្រូនិក​ដែលយើង​រឹបអូស​បាន ​នឹង​ត្រូវ​ប្រគល់​ឱ្យ​ប៉ូលិសដើម្បី​បំផ្លាញ​ចោល​នៅ​ពេល​បញ្ចប់​សំណុំរឿង​របស់​តុលាការ។

ចំនួនអ្នកគេងមិនលក់នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺកាន់តែមានការកើនឡើង

ចំនួននៃអ្នកដែលគេងមិនលក់គឺចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តែទន្ទឹមនឹងនោះអ្នកលក់សម្ភារៈសម្រាប់បន្ទប់គេង និងអាហារបំប៉នបែជាកាន់តែមានទីផ្សាទៅវិញ។ បើយោងតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយដែលមានឈ្មោះថា Korean times បានឲ្យដឹងថា ពួកគេបានចាប់អារម្មណ៍ទៅលើការបញ្ជារទិញពីប្រជាពលរដ្ឋរបស់ខ្លួនទៅលើសម្ភារៈក្នុងផ្ទះគួរឲ្យកត់សម្គាល់ ហើយជាពិសេសនោះគឺ ពូក ភួយ និងខ្នើយខ្លាំងជាងគេ។ តើមានមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យអ្នកទាំងនោះព្យាយាមសន្សំសំចៃលើការទិញទំនិញប្រណិត តែបែរជាជំនួសដោយសម្ភារៈបន្ទប់គេងទៅវិញ?

បើយោងតាមការធ្វើសម្ភាសន៍ដោយផ្ទាល់ជាមួយនិងនារីម្នាក់ ដែលកំពុងតែទិញពូក ក៏ដូចជាខ្នើយដែលមានតម្លៃថ្លៃនាងបាននិយាយប្រាប់ កាសែតkorean times ថា នាងមានឈ្មោះថា Kim Eh-ra នាងគឺជាបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ហើយបច្ចុប្បន្ននាងមានវ័យជាង 30 ឆ្នាំហើយ នាងបាននិយាយថា ជារៀងរាល់ខែ នាងតែងតែចំណាយប្រាក់ខែរបស់នាង ដោយនាងមិនខ្វល់ថាសម្ភារៈទាំងនោះមានតម្លៃថ្លៃប៉ុណ្ណាទេ សំខាន់ឲ្យតែនាងអាចគេងលក់ស្រួល នាងបាននិយាយបន្តទៀតថា ចាប់តាំងពីនាងមានភាពតានតឹង បូករួមទាំងសម្ភាពពីកន្លែងធ្វើការងាររបស់នាងមក នាងក៏កាន់តែប្រឈមជាមួយនឹងបញ្ហាដំណេកជាប្រចាំ។

នាងបាននិយាយបន្តទៀតថា នាងនៅពេលនេះបានក្លាយទៅជាមនុស្សស្រីម្នាក់ដែលគេងមិនលក់ ហើយនាងក៏បានចាប់ផ្តើមប្រើប្រាស់ជាមួយនឹងថ្នាំងងុយគេងដំបូងនោះគឺវាមានតម្លៃប្រហែល 10,000 វ៉ុន (7.30 ដុល្លារ) ប៉ុណ្ណោះ) ហើយបន្ទាប់មកនាងក៏ប្រើប្រាស់ដល់អាហារបំប៉នជាច្រើនប្រភេទ រួមទាំងថ្នាំ melatonin gmmies និងថ្នាំគ្រាប់ម៉ាញ៉េស្យូមថែមទៀតផង។ តែនៅទីបំផុតនាងក៏សម្រេចចិត្តទិញខ្នើយមួយប្រភេទដែលមានតម្លៃជាង 300,000 វ៉ុន ទៅទៀត តែខ្ញុំមិនខ្វល់ទេព្រោះខ្ញុំចង់គេងលក់ស្រួលដូចមនុស្សទូទៅដែរ”។

ចំពោះការលើកឡើងខាងលើនេះ បើយោងទៅតាមការរៀបរាប់ពីអ្នកជំនាញម្នាក់ ដែលមានមូលដ្ឋាននៅ KB Financial Group កាលពីថ្ងៃពុធបានឲ្យដឹងថា បច្ចុប្បន្នការចំណាយរបស់ប្រជាជនយើងទៅលើថ្នាំជំនួយដំណេក និងសម្ភារៈសម្រាប់ការគេងវាហាក់ដូចជាមានចំនួនច្រើនលើសលប់។ លោកបានបន្តទៀតថា ទីផ្សារសម្រាប់ការទទួលទានដំណេកវាកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកូរ៉េ ហើយវាក៏ជាការកើនឡើងមួយដែលលើសពី 6 ដង ឬស្មើនឹង 3 ពាន់ពាន់លានវ៉ុនឯណោះប្រសិនបើយើងគិតក្នុងចន្លោះពីឆ្នាំ 2011 ដល់ឆ្នាំ 2021 ។ លោកបាននិយាយរៀបរាប់ទៀតថា ទីផ្សានៃការលក់ថ្នាំងងុយគេង អាហារបំប៉ន ឬសម្ភារៈបន្ទប់គេងវានិងកាន់តែមានការកើនឡើងជាងពេលនេះទៅទៀត។

លោកបានលើកឡើងទៀតថា សម្រាប់ទិន្នន័យកាលពីក្នុងឆ្នាំ 2021 ខាង OECD បាននិយាយថា ពេលវេលាគេងជាមធ្យមរបស់មនុស្សទូទៅគឺប្រហែលជា 471 នាទីក្នុងមួយថ្ងៃ ហើយវាគ្រាន់តែទាបជាងចំនួននាទីដែលOECD បានកំណត់ត្រឹមតែ 30 នាទី​ តែប៉ុណ្ណោះ។

ហើយប្រសិនបើយើងនិយាយពីប្រជាជន ដែលរស់នៅក្នុង​ចំណោម​ប្រទេស​សេដ្ឋកិច្ច​ធំៗនៅក្នុងពិភពលោកវិញនោះ ប្រទេស​កូរ៉េខាងត្បូងគឺជាប្រទេសមួយដែល​ធ្វើ​បាន​ល្អ​ជាងគេ បើទោះបីជាក្នុងនោះ​ប្រជាជនរបស់ប្រទេសជាមធ្យម​បាន​ចំណាយ​ពេលគេងប្រហែលជា 442 នាទី​ជា​រៀង​រាល់​ថ្ងៃក៏ដោយ។

ម្យ៉ាងទៀតប្រសិនបើយើងក្រឡែកទៅមើលប្រជាជននៃប្រទេសអភិវឌ្ឍនតួយ៉ាងដូចជា ចក្រភពអង់គ្លេសនោះ ទិន្នន័យបានបង្ហាញថា ជាមធ្យមប្រជាជនរបស់ប្រទេសអង់គ្លេសបានចំណាយពេលសម្រាប់ការគេងប្រហែលជា 508 នាទីក្នុងមួយថ្ងៃ ខណៈដែលជនជាតិអូស្ត្រាលីមាន 512 នាទី ជនជាតិអាមេរិកមាន 531 នាទី និងជនជាតិចិនមាន 541 នាទី។

បើទោះជាយ៉ាងនេះក្តី បើយើងនិយាយទៅលើគុណភាពនៃការគេងលក់របស់ជនជាតិកូរ៉េខាងត្បូងវាជាចំនួនមួយដែលយើងអាចចាត់ទុកថាល្អគួរសម។

តាមពិតទៅចំពោះការទទួលទានដំណេក ខាង WHO បានគិតគូរជាយូយាណាស់មកហើយ បើយោងទៅតាមការធ្វើកម្រងសំនួររបស់ពួកគេបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន 13,000 នាក់ដែលមកពី 13 ប្រទេស គឺត្រូវបានគេដឹងថា ប្រជាជនរបស់ប្រទេសភីលីពីន គឺមានអ្នកគេងលក់ធម្មតាគេជាមធ្យមប្រមាណ 55 ភាគរយ ប៉ុន្តែ​សម្រាប់​ជនជាតិ​កូរ៉េវិញគឺមានប្រហែលជា ៤១ ភាគរយ។

ចំពោះបញ្ហានៃការគេងមិនលក់ពួកគេបានឆ្លើយថា ស្ត្រេសមានចំនួន 54 ភាគរយ ដោយក្នុងនោះចំពោះស្ថានភាពបន្ទប់គេង 40 ភាគរយ ការធ្វើការងារច្រើនលើសលប់ 37 ភាគរយ ការចំណាយហួសប្រមាណ 36 ភាគរយ ស្ថានភាពសុខភាព 32 ភាគរយ និងការគេងមិនបានឆ្អែតដែលកើតឡើងដោយការស្រមុកគឺមាន 29 ភាគរយ។

គួររំលឹថាប្រទេសកូរ៉េគឺមានចំនួនអ្នកជំងឺដែលមានបញ្ហាដំណេកប្រហែលជា 1.09 លាននាក់ក្នុងឆ្នាំ 2022 ដោយជាការកើនឡើងពីចំនួន 855.000 នាក់កាលពីក្នុងឆ្នាំ 2018 ។

​រុស្ស៊ី បាន​លាក់បាំង​ការ​ស្លាប់​ក្នុង​សង្រ្គាម ដើម្បី​ចៀសវាង​ការ​បង់​ប្រាក់​ដល់​គ្រួសារជនរងគ្រោះ

យោងទៅតាមការហៅទូរស័ព្ទដែលស្ទាក់ចាប់ដោយ Military Intelligence (HUR) បានឱ្យដឹងថា កាធ្វេសប្រហែសរបស់មេដឹកនាំទីក្រុងម៉ូស្គូ គឺត្រូវបានគេយកទៅចែកចាយជាបន្តបន្ទាប់ ដោយស្តីពី ការគេចវែសនូវទំនួលខុសត្រូវរបស់លោកពូទីន លើទាហ៊ានរបស់ខ្លួនដែលបានបាត់បង់ជីវិតដោយសារការធ្វើសង្គ្រាមនៅលើទឹកដីប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន newsweek កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

បើយោងទៅតាមការរាយការណ៍ដោយសម្ងាត់ពី HUR កាលពីថ្ងៃសុក្រ ពួកគេបានឮថា ថ្វីត្បិតតែខាងវិមានក្រឹមឡាំងបានរាយបញ្ជីឈ្មោះយុទ្ធជនដែលបានស្លាប់ ឬ “បាត់ខ្លួន” ដោយសារការធ្វើសង្គ្រាមក៏ពិតមែន តែមេដឹកនាំផ្តាច់ការរូបនេះមិនបានធ្វើតាមការសន្យារបស់ខ្លួននោះទេ បើទោះបីជាលោកពូទីនធ្លាប់បានប្រកាសក្តែងៗថា ខ្លួននឹងផ្តល់សំណងដល់ក្រុមគ្រួសាររបស់ជនគ្រោះ។

ប្រភពដដែលខាងលើបាននិយាយទៀតថា នៅក្នុងរបាយការណ៍ដែលខ្លួនទទួលបានពីយកការណ៍បាន​បង្ហាញទៀត​ថា រុស្ស៊ីនៅពេលនេះគឺ​កំពុងតែស្វែង​រកស្ទើគ្រប់​វិធីសាស្ត្រ​ដើម្បី​បញ្ចៀសនូវអ្វីជាការ​សន្យា​របស់​ខ្លួន ជាពិសេសនោះគឺ​ការ​ផ្តល់​សំណង​ដល់​គ្រួសាររបស់​ទាហាន​ខ្លួន​ដែល​បាន​ស្លាប់ ឬបាត់ខ្លួននៅ​ក្នុង​សង្គ្រាម។

គួររំឮកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លោកធ្លាប់បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីខែមករា ឆ្នាំ 2023 ដោយស្តីពីសន្យារបស់ខ្លួនជាមួយនិងទាហ៊ាន ដែលក្នុងនោះកិច្ចសន្យានោះបានសរសេរថា លោកសូមសន្យាថា លោកនឹងធ្វើការបង់ប្រាក់ឱ្យក្រុមគ្រួសាររបស់ទាហ៊ានខ្លួនដែលបានបាត់បង់ជីវិត ឬក៏បាត់ខ្លួន ក្នុងកំឡុងពេលធ្វើសង្គ្រាមជាមួយនិងប្រទេសអ៊ុយ ហើយប្រសិនបើមានទាហានណាម្នាក់បានជួបបញ្ហាដូចចែងលើ នោះលោកនឹងសងសំណងដល់ក្រុមគ្រួសារអ្នកស្លាប់ចំនួន 5 លានរូប្លែ ឬ 53,800 ដុល្លារសហរដ្ឋអាមេរិក។ ហើយប្រសិនបើក្នុងករណីដែលទាហ៊ានរបស់យើងរងរបួសនៅសមរភូមិ ដែលធ្វើឲ្យពួកគេបាត់បង់កាយសាមទាណាមួយនោះលោកនិងបង់ប្រាក់ចំនួន 3 លានរូប្លែ (32,280 ដុល្លារ) ។

តើការសន្យាវាគ្រាន់តែជាការលួងចិត្តមែនដែរឬទេ សម្រាប់ប្រទេសដែលប្រកាន់យកនូវរបបកុំម្មុយនីស?

កាលពីដើមខែមិថុនាឆ្នាំ 2023 គឺមានម្តាយរបស់ទាហានរុស្ស៊ីម្នាក់ដែលមានឈ្មោះថា Mikhail Cherkasov លោកស្រីបាននិយាយប្រាប់វិទ្យុអឺរ៉ុបសេរី / វិទ្យុសេរីភាព ថា លោកស្រីត្រូវបានទាហ៊ានម្នាក់ដែលរួមដំណើរជាមួយកូនគាត់នោះបានប្រាប់ថា កូនប្រុសរបស់អំស្រីត្រូវបានគេសម្លាប់ក្នុងសង្គ្រាមកាលពីដើមខែ។ តែបើទោះជាយ៉ាងណាក៏ដោយ ខាងយោធារបស់រុស្ស៊ីបានបញ្ជាឱ្យបុរសម្នាក់នោះចាកចេញពីសាកសពរបស់កូនប្រុសគាត់ដោយ មេទាហ៊ានរបស់រុស្ស៊ីបាននិយាយថា នៅលើសមរភូមិរបស់យើងគឺមិនមាន “ផលចំណេញ”ណាមួយនោះទេ ប្រសិនបើយើងនាំយកសាកសពទៅឲ្យក្រុមគ្រួសាររបស់គេ។

យ៉ាងណាមិញបើយោងតាមការរាយការណ៍ពីទីភ្នាក់ងារស៊ើបអង្កេតរុស្ស៊ីឯករាជ្យ Mozhem Obyasnit (យើងអាចពន្យល់បាន) បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានបោះពុម្ពកាលពីខែធ្នូថា ទាហានរុស្ស៊ីម្នាក់ទៀតដែលរងរបួសយ៉ាងធ្ងន់ធ្ងរនៅជួរមុខ តែចំពោះសំណងគឺគាត់បានទទួលត្រឹមតែ ការ៉ុតពីរធុង និងខ្ទឹមបារាំងមួយថង់ពីរដ្ឋាភិបាលតែប៉ុណ្ណោះ។

បើយោងទៅតាមការរៀបរាប់ពីភរិយារបស់ទាហានដែលរងគ្រោះនោះ លោកស្រី Irina Rybkina បានប្រាប់អ្នកសារព័ត៌មានថា ប្តីរបស់នាងមានការឈឺចាប់ខ្លាំង ហើយត្រូវការវះកាត់ជង្គង់ថែមទៀតផង ប៉ុន្តែអ្វីដែលគាត់ទទួលបានពីរដ្ឋាភិបាល គឺប្តីរបស់គាត់ត្រូវបានគេបញ្ជូនឱ្យត្រឡប់ទៅសមរភូមិវិញដោយគ្មានការព្យាបាល។

scroll to top