មហាលសេដ្ឋីវ័យក្មេង Mark Zuckerberg បានយកឈ្នះលោក Elon Musk ដោយមិនចាំបាច់វ៉ៃក្នុងទ្រុង

មហាលសេដ្ឋីលំដាប់ពិភពលោក Elon Musk  ដែលធ្លាប់តែឈរនៅតារាងកំពូលនៃក្រុមអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោកនាពេលថ្មីៗនេះបានធ្លាក់មកនៅត្រឹមលេខរៀងទី ៤ វិញម្តងហើយ នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg ។

បើយោងតាមអ្នកជំនាញរបស់ Reuters វិញបានរាយការណ៍ថាបច្ចុប្បន្នក្រុមហ៊ុន Tesla Inc. បានសម្រេចចិត្តលុបចោលនូវផែនការសម្រាប់ការរថយន្តដែលមានតម្លៃថោកចេញពីផែនការទីផ្សារបស់ខ្លួន ព្រោះតែពួកគេបានដឹងថា ការផលិតនូវរថយន្តអគ្គិសនីប្រភេទនោះច្បាស់ណាភាគហ៊ុនរបស់ក្រុមហ៊ុន Tesla Inc និងកាន់តែធ្លាក់ចុះជាងមិនខាន។

ប្រភពដដែលបាននិយាយទៀតថា កាលពីដើមសប្តាហ៍នេះការដឹកជញ្ជូនរថយន្តរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាបន្តបន្ទាប់ ប្រសិនបើយើងគិតត្រឹមរយៈពេល 3 ខែចុងក្រោយដោយយើងគឹតត្រឹមចុងខែមីនា ហើយការធ្លាក់ចុះលើកនេះវាក៏ជាការធ្លាក់ចុះលើកដំបូងដូចគ្នាដែរ ប្រសិនបើយើងគិតចាប់តាំងពីថ្ងៃដំបូងនៃជំងឺរាតត្បាត Covid។

យ៉ាងណាមិញប្រសិនបើយើងរំលឹកឡើងមកវិញកាលពីចុងឆ្នាំ ២០២៣ គឺមានការប្រកាសសង្គ្រាមមួយដ៏គួរឲ្យភ្ញាក់ផ្អើរ ដែលធ្វើឲ្យអ្នកលេងអ៊ីនធើណេតជាច្រើនបានចូលទៅតាមដាន។ ដោយពេលនោះ លោក Elon Musk ធ្លាប់បាននិយាយថា លោកចង់ប្រកួតក្នុងទ្រុងជាមួយនឹងស្ថាបនិករបស់ក្រុមហ៊ុន Meta គឺលោក Mark Zuckerberg ហើយលោក Elon Musk  បានប្រកាសទៀតថា លោកបានហ្វឹកហាត់ដើម្បីរង់ចាំប្រកួតជាមួយនិងលោក Mark Zuckerberg ថែមទៀតផង។

ផ្ទុយទៅវិញបើទោះបីជាលោក Mark Zuckerberg មិនបានឡើងប្រកួតក្នុងទ្រុងជាមួយនឹងលោក Muskផង តែមហាលសេដ្ឋីវ័យក្មេងរូបនេះគឺបានយកឈ្នះរួចទៅហើយ។ បើយោងតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៤ បានឲ្យដឹងថា នាពេលនេះទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានធ្លាក់ចុះប្រមាណ 48.4 ពាន់លានដុល្លារ ខណៈដែលលោក Zuckerberg បានកើនឡើងបន្ថែមប្រហែល $58.9 ពាន់លានដុល្លារ។

គួរបញ្ជាក់ថានេះជាលើកទីមួយហើយដែលលោក Zuckerberg បានខិតឡើងរហូតដល់ចំណាត់ថ្នាក់កំពូលទាំងបីក្នុងចំណាត់ថ្នាក់អ្នកមានបំផុតរបស់ Bloomberg ដោយយើងគិតចាប់តាំងពីថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2020កន្លងមក។ ហើយនៅពេលទ្រព្យសម្បត្តិសុទ្ធរបស់លោក  Zuckerberg គឺមានរហូតដល់ទៅ ១៨៧ ពាន់លានដុល្លា តែចំពោះលោក Musk គឺមានទ្រព្យសម្បត្តិសុទ្ធប្រហែលជា ១៨១ ពាន់លានដុល្លាតែប៉ុណ្ណោះ។

សម័បច្ចេកវិទ្យាការប្រកួតគឺគេមិនពឹងផ្អែកទៅលើកំលាំងបាយទៀតនោះទេ។ ភាពភ្ញាក់ផ្អើរមួយដែលស្ថាបនិករបស់ក្រុមហ៊ុន Meta បានធ្វើវាសុទ្ធសឹងតែកើតឡើងដោយសារតែភាពវ័យឆ្លាតរបស់លោក។ លោក Mark  Zuckerberg បានធ្វើឲ្យមនុស្សជាច្រើននៅក្នុងពិភពលោកបានដឹងថា ភាពអត់ធ្មត់របស់លោក គឺមិនមែនអត់ប្រយោជន៍នោះទេ។ មហាលសេដ្ឋីបច្ចេកវិទ្យា Zuckerberg បានធ្វើយើងមានភាពភ្ញាក់ផ្អើរជាខ្លាំងជាមួយនឹងការកើនឡើងនៃទ្រព្យសម្បត្តិរបស់លោកជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

បើយើងក្រឡែកទៅមើលសកម្មភាពរបស់មហាលសេដ្ឋីរូបមួយចំណុចទៀត គឺលោក Zuckerberg មានទាំង Instagram និង Facebook ក៏ប៉ុន្តែលោក Zuckerberg ក៏នៅតែបង្កើតប្រព័ន្ធផ្សព្វផ្សាយសង្គមមួយបន្ថែមទៀតដែលមានឈ្មោះថា Threads ដើម្បីទៅប្រកួតប្រជែងជាមួយ X របស់លោក Musk ថែមទៀតផង ។ យ៉ាងណាមិញមានក្រុមអ្នកសារព័ត៌មានធំៗនៅក្នុងពិភពលោកជាច្រើនបានលើកឡើងថា កំថាឡើយលោក Musk ចង់ប្រកួតប្រជែងជាមួយនឹង Facebook សូម្បីតែលោក Musk ចង់ប្រជែងឲ្យឈ្នះ Threads ក៏គ្មានឪកាសផង ព្រោះបើយើងងាកទៅទៅមើលយុទ្ធសាស្ត្រក្នុងការដណ្តើមយកទីផ្សារបស់មហាលសេដ្ឋីវ័យ ៥២ឆ្នាំ គឺលោកនៅមានកម្រឹតនៅឡើយ។

ភ្លើងបានឆាបឆេះសាឡាងដឹកភ្ញៀវទេសចរណ៍មួយ នៅក្បែរឈូងសមុទ្រ Chalok Ban Kao ក្នុងកោះតៅ នៃប្រទេសថៃ

អ្នកដំណើរនៅលើសាឡាងជាង ១០០ បានលោតចូលទៅក្នុងសមុទ្រដើម្បីគេចពី ភ្លើងដែលកំពុងតែឆាបឆេះនៅលើនាវា ហេតុនេះផងដែរគឺបានកើតឡើងនៅក្នុងឈូងសមុទ្រ ថៃ កាលពីថ្ងៃព្រហស្បតិ៍។

សាឡាងដឹកមួយគ្រឿងដែលបម្រើសេវានាពេលយប់ថ្ងៃព្រះស្បត្តិ៍ម្សិលមិញនេះគឺបានធ្វើដំណើរចាកចេញពី Surat Thani ដើម្បីទៅកាន់កោះទេសចរណ៍ដ៏ពេញនិយម Koh Tao តែជាអកុសល់នៅពេលដែលសាឡាងបានធ្វើដំណើរជិតទៅដល់គោលដៅរបស់វាទៅហើយ ស្រាប់ភ្លាមនោះវាក៏មានអណ្តាតភ្លើងបានផ្ទុះឡើង។

យោងតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AP បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរណ៍ដែលបានធ្វើដំណើរគឺមានមនុស្សមួយចំនួនបានសម្រេចចិត្តលោតចូលទៅក្នុងសមុទ្រ ដើម្បីគេចពីអគ្គិសភ័យ។ តែបើទោះជាយ៉ាងណាក៏ដោយបើយោងទៅតាមការរៀបរាប់ពីក្រុមសមត្ថកិច្ចរបស់ប្រទេសថៃបាន​បញ្ជាក់​ថា រាល់អ្នកដំណើរទាំងអស់គឺមិន​មាន​អ្នក​ស្លាប់ឬរង​របួសនោះ​ទេ ។

បើយោងតាមការសម្ភាសដោយផ្ទាលល់ពី អ្នកដំណើរម្នាក់ឈ្មោះ Maitree Promjampa បានប្រាប់ AP ថា ដំបូងឡើយគាត់បានឮសំឡេងប្រេះ ហើយបន្ទាប់មកក៏ធុំក្លិនផ្សែង។ ក្នុងរយៈពេលមិនដល់ប្រាំនាទីផងក្រោយមក គាត់បានក៏ឃើញអណ្តាតភ្លើងបានលេចឡើង ភ្លាមៗនោះរាល់អ្នកដែលជិះលើសាឡាងក៏ចាប់ផ្តើមស្រែក ជាមួយនឹងសំឡេងរោទិ៍ដែលជាសញ្ញាប្រកាសអាសន្ន។

តែបើទោះជាយ៉ាងនេះក្តី ចំពោះមូលហេតុ​នៃ​ការ​ឆេះ​នេះ គឺខាងក្រុមសមត្ថកិច្ច​មិនទាន់​បង្ហាញ​ឱ្យយើង​ដឹងនៅ​ឡើយ ។

    គួរបញ្ជាក់ថា សម្រាប់ចំនួនសរុបនៃអ្នកលើសាឡាងគឺមាន 108 នាក់  ដែល ក្នុងនោះ 97 នាក់គឺជាអ្នកដំណើរ ហើយឥឡូវនេះពួកគេទាំងអស់ត្រូវបានរាយការណ៍ថាពួកគេម្នាក់ៗគឺមានសុវត្ថិភាពទាំងអស់។

បើយោងតាមការរៀបរាប់លោក Kritphet Chaichuai ដែលជាប្រធាននាយកដ្ឋាននៃផ្ទៃសមុទ្រ បាននិយាយថា សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ បានទទួលរបាយការណ៍ដំបូងនៃអគ្គីភ័យនៅម៉ោង 6.40 ព្រឹក ខណៈដែលសាឡាងមានចម្ងាយប្រហែល 2 ម៉ាយពីឆ្នេរសមុទ្រក្បែរឈូងសមុទ្រ Chalok Ban Kao ក្នុងកោះតៅ។

ចំពោះទូកដែលចេញពីកោះតាវបានប្រញាប់ប្រញាល់ទៅជួយអ្នកដំណើរ និងនាវិក ដែលអ្នកទាំងអស់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ។

ហើយភ្លើងគឺ​ត្រូវ​បានយើង​ពន្លត់​នៅ​វេលាម៉ោង ៨ និង ២០ នាទី​ព្រឹក ម៉ោង​ក្នុង​តំបន់។

ក្រុមហ៊ុន Alibaba បានប្រកាសទិញយកភាគហ៊ុនត្រឡប់មកវិញ ដើម្បីបង្កើនតម្លៃទីផ្សារភាគហ៊ុន

ក្រុមហ៊ុន Alibaba Group ( BABA ) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបាន ទិញយកភាគហ៊ុនប្រមាណ 12.5 ពាន់លានដុល្លារពីទីផ្សារសហរដ្ឋអាមេរិក និងហុងកុងត្រឡប់មកវិញ ហើយទំហំនៃទឹកប្រាក់នោះផងដែរគឺមានតម្លៃស្មើរនឹង 5.1% នៃភាគហ៊ុនសរុបរបស់ខ្លួន។

គួរបញ្ជាក់ថាគ្រាន់តែនៅក្នុងត្រីមាសទី 1 ប៉ុណ្ណោះ ក្រុមហ៊ុនយក្សរបស់ចិន Alibaba បែរជាបានចំណាយទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយវាក៏ជាការចំណាយមួយដែលមានចំនួនច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរ។

យ៉ាងណាមិញការទិញយកភាគហ៊ុនត្រឡប់មកវិញបែបនេះ បើជាធម្មតាវានិងបង្កឱ្យមានការកើនឡើងនៃតម្លៃរបស់ភាគហ៊ុនជាមិនខាន ព្រោះវាដោយសារតែភាគហ៊ុនដែលនៅសល់គឺមានចំនួនតិចជាងនៅក្នុងទីផ្សារ។

តើមានហេតុផលអ្វីខ្លះ ដែលជម្រុញឲ្យនាយកប្រតិបត្តិរបស់ Alibaba ចាត់វិធានបែបនេះ? បើយើងរលឹកឡើងមកវិញខ្លះៗ គឺភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba ធ្លាប់បានធ្លាក់ចុះច្រើនជាងមួយភាគបួនទៀតកាលពីឆ្នាំមុន។ ហើយចំពោះកំណែទម្រង់នៃការផ្លាស់ប្តូររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba នៅពេលនេះគឺកើតឡើង ស្របពេលដែលនិយតកររបស់ប្រទេសចិនកំពុងតែស្នើសុំឱ្យក្រុមហ៊ុនទាំងអស់ចុះបញ្ជីទិញភាគហ៊ុនឡើងវិញ គឺដើម្បីរក្សាបាននូវស្ថិរភាពទីផ្សារ។

គួរបញ្ជាក់ថា ទីផ្សារភាគហ៊ុនរបស់ប្រទេសចិនបានទទួលរងនូវ ការធ្លាក់ចុះជាបន្តបន្ទាប់ ចាប់តាំងពីខ្លួនធ្លាប់មានការឡើងដល់ចុងកំពូលកាលក្នុងឆ្នាំ 2021 ។ ប៉ុន្តែបើទោះបីជាបច្ចុប្បន្នស្ថានភាពទីផ្សានៅក្នុងប្រទេសចិនមិនសូវជាអំណោយផលក៏ដោយ ទន្ទឹមនឹងនោះអ្នកគ្រប់របស់ក្រុមហ៊ុន SPI Asset Management បាននិយាយថា “ការសម្រេចចិត្តរបស់ Alibaba គឺបានបង្ហាញឲ្យយើងដឹងថា ក្រុហ៊ុន Alibaba គឺជាក្រុមហ៊ុនដែលគួរទុកចិត្តជាងគេបំផុតនាថ្ងៃអនាគត។

ស្នេហារបស់ Karina ដែលជាសមាជិកក្រុម  aespa បានដើរដល់ផ្លូវបំបែក

ទីបំផុតស្នេហារបស់តារាចម្រៀងស្រី Karina ដែលមហាលជនស្គាល់យ៉ាងច្បាស់ថា​ ជាសមាជិកដ៏លេចធ្លោម្នាក់របស់ក្រុមចម្រៀងនារី K-pop Aespa  នៅពេលនេះនាង និងលោក Lee Jae-wook, បានសម្រេចចិត្តចែកផ្លូវគ្នារួចទៅហើយ គឺបន្ទាប់ពីពួកគេបានរងនូវការរិៈគន់ពីមហាលជនជាច្រើនសប្តាហ៍កន្លងមក។

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មានក្នុងស្រុកមួយដែលមានឈ្មោះថា Yonhap គឺពួកគេបានសរសេរថា កាលពីថ្ងៃល្ងាចអង្គារ តារាសម្តែង Lee Jae-wook និង តារាចម្រៀងស្រី Karina បានបញ្ចប់ទំនាក់ទំនងស្នេហា គឺបន្ទាប់ពីពួកគេទាំងពីរបានទាក់ទងគ្នាអស់រយៈ ៥សប្តាហ៍កន្លងមក។

យ៉ាងណាមិញបើយោងទៅតាមទីភ្នាក់ងារគ្រប់គ្រងរបស់ C-JeS Studios បាននិយាយនៅក្នុងការចេញផ្សាយថា នៅពេលនេះតារាសម្តែងរបស់យើងគឺលោក Lee Jae-wook  បានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហារបស់ខ្លួន ដោយផ្តោតតែលើការងារតែមួយមុខគាត់ ហើយនាពេលបច្ចុប្បន្ននេះផងដែរលោក Lee គ្រាន់តែចង់បានការយកចិត្តទុកពីមិត្តរួមអាជីព ពីអ្នកគាំទ្រ និងក្រុមគ្រួសាររបស់លោកតែប៉ុណ្ណោះ ។

ប៉ុន្តែបើទោះជាយ៉ាងនេះក្តី អ្នកយកព័ត៌មានរបស់ យ៉ុនហាប់ក៏បានព្យាយាមទាក់ទងទីក្រុមការងាររបស់ K-pop Aespa ផងដែរ គឺជាអ្នកគ្រប់គ្រងរបស់ SM Entertainment ដោយផ្ទាល់តែម្តង ដើម្បីធ្វើការបញ្ជាក់អំពីរឿងមួយនេះឲ្យកាន់តែច្បាស់។

គួររំលឹកថា ទំនាក់ទំនងរបស់ពួកគេត្រូវបានបង្ហាញជាលើកដំបូងនៅថ្ងៃទី 27 ខែកុម្ភៈ នៅពេលដែល Dispatch ដែលជាបណ្តាញព័ត៌មានកម្សាន្តអនឡាញក្នុងស្រុកដ៏ពេញនិយមមួយបានរាយការណ៍ថា តារាទាំងពីរដួងខាងលើបានណាត់ជួបគ្នាជាច្រើនលើក រហូតដល់ពួកគេបានធ្វើឱ្យទំនាក់ទំនងមួយនោះក្លាយទៅជាសាធារណៈ។

តារា​ទាំង​ពីររូប​ត្រូវ​បាន​គេ​រាយការណ៍ទៀត​ថា ពួកគេ​បាន​ជួប​គ្នា​ដំបូងគឺនៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដមួយដែលធ្វើឡើង​ក្នុង​ទីក្រុង Milan កាល​ពី​ខែ​មករា បន្ទាប់មកពួកគេក៏​ចាប់​ផ្ដើម​មាន​ស្នេហា​។

មិនខ្វល់ថា Karina បានរងនូវការរិៈគន់ទាំងក្នុងនិងក្រៅប្រទេសយ៉ាងក៏ដោយ ​តែនៅពេលនេះក្រុមនារី k-pop Aespa គឺមានគម្រោង​ចេញ​អាល់ប៊ុម​ថ្មី​របស់​ខ្លួន​នៅ​ឆមាស​ទីពីរ​នៃ​ឆ្នាំ​នេះរួចទៅហើយ។

ហើយចំណែកឯលោក Lee​ វិញ ដែលត្រូវបានគេស្គាល់ថាជាតួឯកនៅក្នុងរឿងភាគរបស់ទូរទស្សន៍ TVN “Alchemy of Souls”  គឺត្រូវបានក្រុមការងាររបស់លោកបានបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងតែសម្តែងនៅក្នុងរឿងភាគមួយដែលជារបស់ក្រុមហ៊ុន Disney មានចំណងជើងថា “The Impossible Heir” រឿងនោះគឺគេមានគម្រោងចាក់បញ្ចាំងនាពេលឆាប់ៗនេះហើយ។

scroll to top