Vietjet airline វាគឺជាក្រុមហ៊ុនអាកាសចរណ៍ឯកជនតែមួយគត់ ដែលមានតម្លៃទាបជាងគេបំផុតនៅក្នុងប្រទេសវៀតណាម។ បើយោងទៅតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុន Vietjet ខាងលើនេះ បានធ្វើកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយនិងក្រុមហ៊ុនផលិតយន្តហោះដែលធំជាងគេបំផុតនៅក្នុងពិភពលោក គឺ ក្រុមហ៊ុន Airbus ថែមទៀតផង។
ប្រភពដដែលមួយនេះបាននិយាយទៀតថា កិច្ចសហប្រតិបត្តិការណ៍នៃឧស្សាហកម្មអាកាសចរណ៍ ដែលធ្វើឡើងនៅក្នុងទីក្រុងហាណយកាលពីពេលថ្មីៗនេះ ប្រសិនបើយើងគិតជាទឹកប្រាក់វិញ គឺវាមានតម្លៃរហូតដល់ទៅ 5.9 ពាន់ដុល្លាសហរដ្ឋអាមេរិកឯណោះ។ យ៉ាងណាមិញ ការប្តេជ្ញារចិត្តរបស់ក្រុមហ៊ុន Vietjet បានប្រកាសថា ខ្លួនត្រូវតែទិញទិញយន្តហោះ A330-900 ពីក្រុមហ៊ុន Airbus ឲ្យបានយ៉ាងតិចបំផុតចំនួន 20 គ្រឿង។ ក្រុមហ៊ុនមួយនេះបាននិយាយទៀតថា ខ្លួននឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការណ៍លើកនេះ ឲ្យក្លាយទៅជាការបញ្ជាទិញដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនអá
