ការប្រែប្រួលអាកាសធាតុ វាក៏បានធ្វើឲ្យប្រទេសរុស្ស៊ីកំពុងជួបបញ្ហា​រលក​កម្ដៅ

ខណៈដែលស្ទើតែគ្រប់បណ្តាលប្រទេសដែលនៅក្បែរមហាលសមុទ្រ កំពុងរងនៅការព្រមានអំពីខ្យល់ព្យុះនោះ ស្រាប់តែប្រទេសដែលនៅជាប់តំបន់ប៉ូលច្រើនជាងគេ ដូចជាប្រទេសរុស្ស៊ី បែរជាកំពុងរងនៅរលកកំដៅទៅវិញ។

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា នៅក្នុងទីក្រុងម៉ូស្គូនាពេលឥឡូវនេះបានបំបែកកំណត់ត្រារបស់ខ្លួនហើយ គឺជាមួយនឹងតុណ្ហភាពលើសពី 35 អង្សាសេទៅទៀត ។

បើយោងតាមការរៀបរាប់ពីមជ្ឈមណ្ឌលអាកាសធាតុ FOBOS បាននិយាយថា នៅទីក្រុងមូស្គូ វាគឺជាទីកន្លែងមួយដែលត្រជាក់ខ្លាំង ហើយពេលខ្លះក៏មានសីតុណ្ហភាពត្រជាក់រហូតដល់ដក 40 អង្សារសេក្នុងរដូវរងាថែមទៀតផង។ ប្រភពមួយនេះបាននិយាយទៀតថា ប្រសិនបើយើងនិយាយអំពីកំដៅដែលខ្លាំងសម្រាប់ក្នុងទីក្រុងមូស្គូនាពេលកន្លងមកវិញនោះ គឺទីក្រុងដ៏ធំមួយនេះធ្លាប់ជួបនៅស៊ីតុណ្ហភាពដែលក្តៅខ្លាំងបំផុតគឺត្រឹម 32.7 អង្សាសេប៉ុណ្ណោះ កាលពីក្នុងឆ្នាំ 1917 ។

ខាង FOBOS បាននិយាយបន្តទៀតថា បច្ចុប្បន្នអាកាសធាតុគឺប្រែក្លាយជាក្តៅខុសពីធម្មតា ដោយក្នុងនោះវាបានជំរុញឱ្យរាល់កន្លែងធ្វើការ និងនៅតាមគេហដ្ឋានមួយចំនួនត្រូវការប្រើរម៉ាស៊ីនត្រជាក់ និងកង្ហារកាន់តែច្រើន។

យ៉ាងណាមិញ​ ចំពោះការឡើងកំដៅខុសប្រក្រតីបែបនេះ ខាងអភិបាលក្រុងមូស្គូលោក Sergei Sobyanin បានអំពាវនាវឱ្យប្រជាជននៅតំបន់ទីប្រជុំជនទីក្រុងមូស្គូទាំងអស់ ដែលមានប្រជាជនលើសពី ២០លាននាក់នោះ ត្រូវតែមានការប្រុងប្រយ័ត្ន និងជៀសវាងការចេញទៅខាងក្រៅនៅពេលក្តៅបំផុតនៃពេលថ្ងៃ។

លោក Sergei Sobyanin  បាននិយាយបន្តទៀតថា “ក្នុងអំឡុងពេលថ្ងៃ សីតុណ្ហភាពនិងខ្យល់ វាអាចនឹងលើសពីបទដ្ឋានអាកាសធាតុ ហេតុដូច្នេះហើយទើបលោកស្នើរប្រជាជនរបស់ខ្លួន ទទួលទានទឹកឲ្យបានច្រើនជាងពេលពីមុនផងដែរ។

លោក​បាន​បន្ត​ថា បញ្ហាកំដៅគឺវាបានកើតឡើងស្របពេលដែលមានព្យុះ​ផ្គរ​រន្ទះ បើយោងតាមការ​ព្យាករ បានឲ្យដឹងទៀតថានៅ​ថ្ងៃ​សុក្រសប្តាហ៍នេះ នៅក្នុងទីក្រុងម៉ូស្គូន​អាច​នឹង​មាន​ព្រឹល​ធ្លាក់ថែមទៀតផង។

កូរ៉េខាងត្បូង៖ បង្កើតកន្លែងប្រគុំតន្ត្រី K-pop មួយដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ទៅ28,000 នាក់

ប្រទេសកូរ៉េខាងត្បូងនៅពេលនេះ គឺកំពុងតែរៀបចំផែនការសាងសង់មជ្ឈមណ្ឌល K-pop មួយកន្លែង ដើម្បីសម្រេចបាននូវព្រឹត្តិការណ៍ប្រគុំតន្ត្រីខ្នាតយក្សជាលើកដំបូងរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ 2027។

បើយោងតាមអភិបាលក្រុងសេអ៊ូល លោកបាននិយាយប្រាប់ Korean times ថា បច្ចុប្បន្នពួកយើងកំពុងតែមមាញឹកចំពោះការរៀបចំផែនការដើម្បីសាងសង់កីឡាដ្ឋានមួយដែលមានឈ្មោះថា Seoul Arena ។ Seoul Arena វាគឺជាកន្លែងវប្បធម៌ជាមជ្ឈមណ្ឌល K-pop មួយដែលមានទីតាំងស្ថិតនៅក្នុងភាគឦសាននៃទីក្រុងសេអ៊ូល។ លោកបានមានប្រសាសន៍បន្តទៀតថា ការចំនាយប្រាក់របស់រាជរដ្ឋាភិបាលទៅលើគម្រោងមួយនេះ គឺយើងចង់បញ្ជាក់ពីដឹងគុណរបស់យើងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិល្បៈករ និងសិល្បៈការនីទាំងអស់កន្លងមក ជាពិសេសជាងគេនោះគឺតារាចម្រៀង K-pop។

គួរបញ្ជាក់ថាវិស័យចម្រៀង K-pop គឺបានជួយរកប្រាក់ចំណូលដល់ប្រទេសកូរ៉េខាងត្បូងរាប់ពាន់លានក្នុងមួយឆ្នាំៗ។ បើយោងតាមរបាយករណ៍របស់មូលនិធិកូរ៉េ និងក្រសួងការបរទេស បានឲ្យដឹងទៀតថា កាលពីឆ្នាំ ២០២៣ ចំនួនអ្នកទិញសំបុត្រដើម្បីទស្សនាការប្រគុំតន្ត្រី K-pop គឺមានច្រើនជាង 225 លាននាក់ទៅទៀត។ ការមកដល់ទាំងភ្ញៀវក្នុងស្រុក និងនៅជុំវិញពិភពលោក នាពេលនោះ វាពិតជាបានជួយដល់វិស័យទេសចរណ៍ និងជួយបង្កើនប្រាក់ចំណូលដល់ប្រជាជនកូរ៉េបានយ៉ាងច្រើនថែមទៀតផង។

ប្រភពខាងលើដដែលបាននិយាយបន្តទៀតថា ប្រសិនបើយើងនិយាយតែពីសមត្ថផលរបស់ K-pop ត្រឹមក្នុងឆ្នាំ២០២៣មកវិញនោះ​ ចំនួនអ្នកគាំទ្រនៅក្នុងវិស័យចម្រៀងមួយនេះគឺបានកើនឡើងប្រហែលជាជិត១០ លាននាក់ ឬស្មើនឹង 68% ដោយយើងប្រៀបធៀបទៅនឹងកាលពីឆ្នាំ 2012។ ជាការពិតណាស់ឧស្សាហកម្មតន្ត្រីរបស់កូរ៉េខាងត្បូង (K-pop) គឺបានរួមចំណែកជួយដល់សេដ្ឋកិច្ចរបស់កូរ៉េយ៉ាងសំខាន់ តួរយ៉ាងដូចជា កាលពីឆ្នាំ ២០២២ វិស័យមួយនេះបានរកចំណូលបានជាង 927.6 ដុល្លារ ប៉ុន្តែនៅក្នុងឆ្នាំ២០២៣ ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុនកម្សាន្ត K-pop គឺបានធ្លាក់ចុះប្រហែលជា 1.62 ពាន់ពាន់លានវ៉ុន គឺដោយសារតែកាលនោះសមាជិកក្រុមរបស់ BTS ត្រូវបានគេតម្រូវឲ្យចូលបម្រើវិស័យកងទ័ព ហេតុដូច្នេះហើយទើបធ្វើឲ្យការលក់បទចម្រៀងនាពេលនោះអាចទទួលបានចំណូលត្រឹម (298 លានដុល្លារសហរដ្ឋអាមេរិក)។

ដើម្បីជាការដឹងគុណ និងសម្រួលដល់អ្នកគាំទ្ររបស់ K-pop ទាំងអស់ នាពេលខាងមុខនេះលោកអ្នកដែលស្រលាញ់និងតែងតែតាមដាន និងចង់រួមទស្សនាការប្រគុំតន្ត្រីដោយផ្ទាល់នោះ លោកអ្នកមិនបានមានកង្វល់ពីចំនួនកៅអីទៀតនោះទេ ព្រោះថាមជ្ឈមណ្ឌល  Seoul Arena គឺអាចផ្ទុកចំនួនមនុស្សបានរហូតដល់ 28,000 នាក់ឯណោះ។

Seoul Arena វាគឺជាមជ្ឈមណ្ឌលវប្បធម៌មួយដែលត្រូវបានគេសាងសង់ឡើងជាមួយទំហំយ៉ាងទូលាយ ដោយនៅខាងក្នុងរបស់វាមានជាកៅអីសរុបច្រើនជាង 18,200 ទៅទៀត ម្យ៉ាងទៀតក្នុងនោះក៏មានដូចជាសាលសំដែងសម្រាប់ខ្នាតកណ្តាលដែលមានរហូតដល់ទៅ 2,010 កៅអី។

ដើម្បីសម្រេចបាននូកង្វល់ និងដើម្បីដោះស្រាយបញ្ហាខ្វះខាតនសកន្លែងប្រគុំតន្ត្រី កីឡាដ្ឋាន Seoul Arena និងចាប់ផ្តើមសម្ភោធការសាងសង់ចាប់ពីខែវិច្ឆិកា ឆ្នាំ 2023 នេះតទៅ ហើយគម្រោងនេះនឹងបញ្ចប់ទៅវិញយ៉ាងយូបំផុតត្រឹមដើមឆ្នាំ2027។

យ៉ាងណាមិញបើយោងតាមការរបៀបរាប់អភិបាលរបស់ទីក្រុងសេអ៊ូល លោកបានសង្ឈឹមយ៉ាងមុតមាំថា វត្តមានរបស់ Seoul Arena នៅក្នុងទីក្រុងមួយនេះគឺមិនគ្រាន់តែជួយដល់វិស័យសិល្បៈតែមួយមុខនោះទេ ផ្ទុយទៅវិញមជ្ឈមណ្ឌលមួយនេះវានឹងអាចទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាយ៉ាងតិចក៏ 2 លាននាក់ក្នុងមួយឆ្នាំផងដែរ។

ព្យុះសង្ឃរា Beryl បានវាយប្រហារប្រទេស Jamaica យ៉ាងធ្ងន់ធ្ងរ

ព្យុះសង្ឍរាដ៏កាចសាហាវមួយដែលមានឈ្មោះថា Beryl បានបក់បោកមកលើប្រទេស Jamaica យ៉ាងខ្លាំងក្លាកាលពីរសៀលថ្ងៃពុធ បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ Reuters បាននិយាយថា ការមកដល់នៃព្យុះសង្ឍរា Beryl វាបានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរបស់ប្រទេស Jamaica រាប់ពាន់ខ្នង ហើយចំពោះដំណាំកសិផលវិញគឺបានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ប្រភពដដែលបានរាយករណ៍ទៀតថា បន្ទាប់ពីព្យុះបានបោកបក់លើទឹកដីរបស់ប្រទេស Jamaica អស់រយៈពេលបីថ្ងៃកន្លងមក ក្រុមអ្នកយកការណ៍របស់ Reuters បានបញ្ជាក់ទៀតថា ក្នុងនោះគឺមានអ្នកស្លាប់ដោយសារខ្យល់ព្យុះប្រមាណជា 9 នាក់ ប៉ុន្តែវាត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា ចំនួននេះនឹងកើនឡើង ខណៈដែលចំនួននៃបាត់ខ្លួននៅតែមិនទាន់រកឃើញនោះ។

          គួរបញ្ជាក់ថា ចំពោះខ្យល់ព្យុះដែលបានកើតឡើងនៅក្នុប្រទេស Jamaica វាត្រូវបានមន្ត្រីឧត្តុនិយមរបស់ប្រទេសមួយនេះបានលើកឡើងថា ផលប៉ះពាល់ដែលប្រទេសខ្លួនកំពុងតែជួបប្រទះនេះ វាគ្រាន់តែជាកម្រឹតទី៤នៃកំលាំខ្យល់ព្យុះប៉ុណ្ណោះ។

          ប្រភពដដែលបាននិយាយបន្តថា ខ្យល់ព្យុះសង្ឈរា ដែលមានឈ្មោះថា Beryl វាបានថយចុះកំលាំងសម្ពាធខ្យល់អស់មួយចំនួនរួចទៅហើយគឺបន្ទាប់ពីវាបានឆ្លងកាត់កោះ Caribbean ព្រមទាំងកោះតូចៗជាច្រើនទៀតមុនពេលវាបានមកដល់ Jamaica។

          តែបើយោងតាមការសិក្សាពីអ្នកជំនាញខាងអាកាសធាតុបានឲ្យដឹងបន្ថែមថា បច្ចុប្បន្នរាល់ការព្រមានអំពីខ្យល់គឺវាហាក់ដូចជាធ្ងន់ធ្ងរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ យ៉ាងណាមិញប្រសិនបើយើងនិយាយពីលក្ខខណ្ឌនៃខ្យល់ព្យុះមួយនេះវិញ គឺដំបូងឡើយវាមានឈ្មោះថា ហឺរីខេន ហើយខ្យល់ព្យុះមួយប្រភេទនេះគឺវាមានកំលាំងបោកបក់ខ្លាំងលើសពីខ្យល់ព្យុះធម្មតាស្រាប់ទៅហើយ។ ដោយក្នុងនោះខាងក្រុមអ្នកវិទ្យាសាស្ត្របានអះអាងទៀតថា ល្បឿននៃខ្យល់ព្យុះដ៏កាចសាហាវក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺវាត្រូវបានជំរុញឡើង ដោយការប្រែប្រួលអាកាសធាតុ។

          ផ្ទុយទៅវិញនៅក្នុងឆ្នាំ ២០២៤ នេះ ខ្យល់ព្យុះហឺរីខេន ខាងលើនេះវាបែរជាធ្វើការបក់បោកខ្លាំងជាងការសិក្សាពីមុនទៅទៀត។  នៅក្នុងរដូវកាលដំបូងនៃឆ្នាំ២០២៤ ដដែល ព្យុះហឺរីខេនបានបំលែងខ្លួនក្លាយទៅជាព្យុះដែលមានល្បឿនលឿនជាងមុនធ្វេរដង ដែលពួកគេបានហៅវា ព្យុះ Beryl។ បើយោងទៅតាមការរៀបរាប់ពីរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA) បាន ព្យាករណ៍ពីព្យុះសង្ឃរាធំៗដែលតែងតែកើតឡើងនាពេលបច្ចុប្បន្ននេះថា ពិភពលោកកំពុងតែស្ថិតនៅក្នុងរដូវកាលមួយដែល “មិនធម្មតា” ។

          ការប្រែប្រួលនៃអាកាសធាតុវាត្រឹមតែធ្វើឲ្យភពផែនដីឡើងកំដៅតែមួយមុខនោះទេ តែវាក៏បានធ្វើឲ្យបណ្តាលប្រទេសនៅទូទាំងពិភពលោកបានទទួលរងនូវខ្យល់ព្យុះកាចសាហាវជាញឹកញាប់ គ្រោះរញ្ជួយដី ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។

ម្ចាស់ក្រុមហ៊ុន Red Bull ឥឡូវនេះ បានក្លាយទៅជាអ្នកដែលមានជាងគេបំផុតនៅប្រទេសថៃ

សហម្ចាស់កម្មសិទ្ធរបស់ក្រុមហ៊ុន Red Bull ដែលស្ថិតនៅក្រោមការដឹកនាំដោយ លោក Chalerm Yoovidhya និងក្រុមគ្រួសាររបស់លោកនាពេលនេះ គឺបានក្លាយទៅជាមហាលសេដ្ឋីដែលមានជាងគេបំផុតនៅក្នុងប្រទេសថៃ នេះបើយោងទៅតាមការចុះផ្សាយពីទស្សនាវដ្តីដ៏ល្បីរបស់ពិភពលោក ដែលមានឈ្មោះថា Forbes។

ប្រភពមួយនេះបានសរសេររៀបរាប់ថា ខណៈដែលទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋី 50 រូបរបស់ប្រទេសថៃបានធ្លាក់ចុះប្រហែល 15% តែការធ្លាក់ចុះទាំងនោះ គឺបានបញ្ជាក់ឲ្យយើងដឹងថា ក្រុមគ្រួសាររបស់ Red Bull បែរជាមានការកើនឡើងនៃទ្រព្យសម្បត្តិរបស់ពួកគេទៅវិញ ដោយក្នុងនោះក្រុមការងាររបស់ Forbes បានរាយការណ៍ទៀតថា នៅក្នុងឆ្នាំ២០២៤ នេះ ក្រុមគ្រួសាររបស់លោក Chalerm Yoovidhya បានកើនឡើងទ្រព្យសម្បត្តិសុទ្ធរហូតដល់1.3 ពាន់ពាន់លានបាត (2.6 ពាន់លានដុល្លារសហរដ្ឋអាមេរិក)។

គួរបញ្ជាក់ថា ចំពោះកំណើននៃប្រាក់ចំណូលរបស់ក្រុមហ៊ុន Red Bull គឺមិនមែនជាអ្វីដែលទើបតែនឹងកើនឡើងនាពេលបច្ចុប្បន្ននោះទេ ប្រភពខាងលើបានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០២៣ ក្រុមហ៊ុនមួយនេះគឺធ្លាប់រកបានប្រាក់ចំណូលច្រើនជាង 405.5 ពាន់លានបាត (11 ពាន់លានដុល្លារសហរដ្ឋអាមេរិក) ទៅទៀត។ ក្នុងឆ្នាំដដែលនោះខាងក្រុមហ៊ុនមួយនេះធ្លាប់បានប្រកាសថា ខ្លួនបានលក់ភេសជ្ជៈពៅកំលាំង Red Bull នៅក្រៅប្រទេសស្ទើតែពាសពេញពិភពលោក ប្រសិនបើយើងគិតជាចំនួនវិញនោះ គឺមិនតិចជាង12 ពាន់លានដប និងកំប៉ុងនោះទេ។

គួររំលឹកថា ​ Red Bull គឺជា​ម៉ាក ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​ដែល​មានឈ្មោះជាភាសារថៃថា Krating Daeng  ។ ភេសជ្ជៈក្រាំង​ដាន​ត្រូវ​បាន​គេបង្កើតឡើងជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៧៥ ជាមួយនឹងរសជាតិដើម ដែលមានតែ ស្ករ​អំពៅ ជាតិ​កាហ្វេ អ៊ីន តូរីន ​​អ៊ី ណូ ស៊ីតូល និង ​វីតាមីន B តែប៉ុណ្ណោះ។ ក្នុងឆ្នាំ ១៩៧៦ ភេសជ្ជៈមួយប្រភេទនេះ វាក៏ត្រូវបានគេលើកទឹកចិត្តដល់អ្នកដែលធ្វើការកំលាំង ឲ្យទទួលទាន តួរយ៉ាងដូចជា កម្មករសំណង់ កសិករនៅតាមជនបទ និងយោធាជាដើម នៅពេលនោះផងដែរ Krating Daeng វាក៏ត្រូវបានអ្នកទាំងអស់នោះបានហៅវាថា red gaur ។ ក្នុងឆ្នាំ ១៩៨២ red bull’ or ‘red gaur វាត្រូវបានខាងក្រសួងសុខាភិបាលរបស់ថៃរកឃើញថា ការទទួលទានភេសជ្ជៈមួយប្រភេទនេះវាមិនមែនគ្រាន់តែជាភេជ្ជៈដែលមានរសជាតិឆ្ងាញ់ និងជួយពៅកំលាំងរបស់មនុស្សដែលនឿយហត់ប៉ុណ្ណោះទេ តែវាក៏បានជួយព្យាបាលនូវ ភាពយឺតយ៉ាវ របស់មនុស្សថែមទៀតផង។

បច្ចុប្បន្ន Red Bull វាគឺជាភេសជ្ជៈពៅកំលាំងមួយប្រភេទ ដែលគេនិយមទទួលទានច្រើនជាងគេបំផុតនោះគឺនៅក្នុងអាស៊ីអាគ្នេយ៍ និង ខាងកើត ជាពិសេសជាងនេះទៅទៀតនោះ Red Bull ត្រូវបានគេនាំចេញទៅលក់នៅទូទាំងពិភពលោកមិនតិចជាង 165 ប្រទេសនោះឡើយ។

scroll to top