អង់គ្លេស បានរកឃើញ បច្ចេកវិទ្យាដែលសាកថ្មអាគុយឡានអគ្គិសនី ដែលចំណាយពេលតិចជាង 5 នាទី

ម្ចាស់ក្រុមហ៊ុនផលិត ថ្មីលីចូមអ៊ីយ៉ុងមួយដែលមានឈ្មោះថា Nybolt បានប្រកាសជាសាធារណៈថា អ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅពេលនេះគឺមិនចាំបារម្មណ៍លើការសាកថ្មអាគុយយូទៀតនោះទេ ព្រោះថាប្រភេទថ្មលីចូមអ៊ីយ៉ុង 35kWh សេរីថ្មីរបស់ខ្លួន គឺចំណាយពេលតិចជាង 5 នាទីទៅទៀត។

ស្ថាបនិករបស់ក្រុមហ៊ុនខាងលើបានបញ្ជាក់ទៀតថា​ កន្លងមកចំពោះល្បឿនៃការសាកថ្មីរថយន្តដែល​លឿន​ជាងគេគឺយ៉ាងហោចណាស់ក៏ត្រូវចំណាយពេលប្រហែលជា 20 នាទីយ៉ាងតិច ហើយចំពោះបច្ចេកវិទ្យាមួយនោះផងដែរ វាគឺជារថយន្ត​អគ្គិសនីមួយ​ចំនួនដែល​ប្រើ​ឆ្នាំង​សាកល្បឿន​លឿន​ដូចជា Tesla ( TSLA ) Supercharger ប៉ុណ្ណោះ។

លោកបាននិយាយបន្តទៀតថា ថ្មលីចូមអ៊ីយ៉ុង 35kWh សេរីថ្មីរបស់ក្រុមហ៊ុន Nyobolt គឺត្រូវបានក្រុមអ្នកជំនាញរបស់យើងបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ និងគិតគូរពីសុវត្តិភាពរបស់អ្នកប្រើប្រាស់ស្ទើគ្រប់ជ្រុងជ្រោយ។ លោកអ្នកអាចបើកបរយ៉ាងមានទំនុកចិត្តដោយមិនខ្វល់ថា អ្នកកំពុងបើកបរក្នុងល្បឿនលឿន ឬឆ្ងាយយ៉ាងណានោះទេ ព្រោះថាអាគុយថ្មលីចូមអ៊ីយ៉ុងរបស់យើងវាអាចបង្កើតជាកំដៅក្នុងកម្រឹតមួយដែលទាបបំផុត ហេតុដូច្នេះហើយទើបអ្នកមិនចាំបាច់បារម្មណ៍អំពីការផ្ទុះ ឬឆេះដែលបង្ករឡើងដោយសារកំដៅនោះឡើយ។

លើសពីនេះទៅទៀតថ្មលីចូមអ៊ីយ៉ុង35kWh សេរីថ្មី វាត្រូវបានយើងបង្កើតឡើងដោយមានការបញ្ចូលនូវវត្ថុធាតុដែលប្រើដើម្បីធ្វើឱ្យ anodes របស់ថ្មអាគុយអាចអនុញ្ញាតឱ្យផ្ទេរអេឡិចត្រុងលឿនជាងមុនថែមទៀតផង។

យើងខ្ញុំសូមបញ្ជាក់ថា បច្ចុប្បន្ននេះរាល់អ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន Nyobolt ទាំងអស់ពួកគេកំពុងតែពិភាក្សាទៅលើការលក់អាគុយរបស់ខ្លួនទៅឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗចំនួនប្រាំបីនៅក្នុងពិភពលោក។ តែបើទោះជាយ៉ាងណាក៏ដោយ ការប្រកាសអំពីសមត្ថផលថ្មីរបស់ចក្រភពអង់គ្លេសនៅពេលនេះ វាត្រូវបានក្រុមអ្នកជំនាញខាងរថយន្តអគ្គិសនីជាច្រើនបានលើកឡើងថា កំលាំងអាគុយសម្រាប់រថយន្តអគ្គិសនីដែលមានកម្រឹតត្រឹមតែ 35 kWhថ្ម គឺវាពិតជាចំនួនមួយដែលតូចពេកហើយ ខណៈដែលរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិច(EV) ធម្មតាគឺបានប្រើប្រាស់កំលាំងថ្មីអាគុយរហូតដល់ទៅ85 kWh រួចទៅហើយនោះ។

គួរបញ្ជាក់ជាថ្មីថា សម្រាប់ការច្នៃប្រឌិតរបស់ក្រុមហ៊ុន Nyobolt ដែលត្រូវបានសាកល្បងនៅក្នុងគំរូរថយន្តស្ព័រកាលពីសប្តាហ៍មុន គឺពួកគេមានចេតនាចង់បំផុសគំនិត ក៏ដូចជាចង់លើកទឹកចិត្តឲ្យប្រជាជនរបស់ខ្លួនងាកមកប្រើប្រាស់ជាមួយនឹងរថយន្តអគ្គិសនីវិញផងដែរ។ តែបើទោះជាយ៉ាងណាក៏ដោយ ការជ្រៀតចូលទៅក្នុងទីផ្សានាពេលបច្ចុប្បន្នគឺវាពិតជាមិនងាយស្រួលនោះទេ កំថាឡើយក្នុងទីផ្សារថយន្តអគ្គិសនីនោះ។

យ៉ាងណាមិញបើយោងទៅតាមការសង្កេតពីក្រុមការងាររបស់ CNN ពួកគេបានរកឃើញទៀតថា ការលក់រថយន្តនៅក្នុងសហរដ្ឋអាមេរិក និងបណ្តាលប្រទេសរបស់សហភាពអឺរ៉ុបវាអាចនិងមានផលលំបាកច្រើន។ ជាឧទាហរណ៍ ប្រសិនបើលោកអ្នកក្រឡេកទៅមើល ហេដ្ឋារចនាសម្ព័ន្ធសាកថ្មសាធារណៈនោះ គឺរាល់បណ្តាលប្រទេសខាងលើ នៅមិនទាន់មានភាពទូលំទូលាយនៅឡើយ។ ប្រសិនបើយើងនិយាយអំពីអ្នកដែលធ្វើការផ្លូវឆ្ងាយ ហើយឆ្លងតាមផ្លូវល្បឿនលឿនទៀតនោះ ពួកគេគឺនៅមានមន្ទិលនិងមានក្តីបារម្មណ៍ច្រើន ខណៈដែលនៅតាមដងផ្លូវគឺមានការផ្គត់ផ្គង់សាំងច្រើនជាងកន្លែងសាកថ្មរថយន្ត។

បើយោងទៅតាមការសម្ភាសដោយផ្ទាល់ពីក្រុមការងាររបស់ CNN និងប្រជាជនមួយចំនួនដែលរស់នៅអាមេរិក និងអង់គ្លេស ក្នុងនោះមានមនុស្សមួយចំនួនបានឆ្លើយថា ក្រៅពីការសាកថ្មយឺត វាក៏មានឧបសគ្គផ្សេងទៀតចំពោះពួកគាត់ដែរ។ ចំពោះពួកគាត់ដែលជាអ្នកដែលកំពុងតែប្រើប្រាស់ឡានអគ្គិសនី គឺតែងជួបនៅពេលមានបញ្ហាដូចជា ការធុញថប់បារម្ភនៅពេលតម្រង់ជួរដើម្បីសាកថ្ម ការព្រួយបារម្ភនៅពេលដែលពួកគាត់បើកផ្លូវឆ្ងាយ (ឆ្លងរដ្ឋ) គឺពួកគាត់ខ្លាចមិនមានថាមពលថ្មគ្រប់គ្រាន់ដើម្បីទៅដល់គោលដៅរបស់ខ្លួន ហើយពេលខ្លះគាត់ក៏មានអារម្មណ៍ថាភ័យខ្លាចនៅដែលគាត់បើកបរក្នុងរយៈពេលយូរ។ ប៉ុន្តែចំពោះឧបសគ្គដែលក្រុមការងាររបស់ CNN បានមើលឃើញនោះ គឺវាកាន់តែធំជាងការរៀបរាប់ខាងលើនេះទៅទៀត ហើយបញ្ហាធំបំផុតនោះគឺតម្លៃមរបស់រថយន្តអគ្គិសនីវាជាពិតជាខ្ពស់ជាងរថយន្តធម្មតាច្រើនគួរសម។

ច្បាប់ហាមប្រាមការដឹក ‘ប្រេងឥន្ធនៈកខ្វក់’ នៅសមុទ្រទឹកកកអាក់ទិកសម្រាប់កប៉ាល់បានចូលជាធរមាន

បម្រាមហាមឃាត់រាល់ការដឹកប្រេង​ឥន្ធនៈទាំងឡាយណាដែលមានសារធាតុ​កខ្វក់ខ្លាំង គឺមានការអនុញ្ញាតឲ្យដឹកឆ្លងកាត់តំបន់ប៉ូលទៀតនោះទេ ហើយច្បាប់មួយនេះគឺបានចូលជាធរមានក្នុង​ដែនទឹក​អាកទិកចាប់ពីថ្ងៃការជូនដំណឹងនេះតទៅ។

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ BBC កាលពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំពោះប្រភេទប្រេងម្យ៉ាងដែលមានឈ្មោះថា Heavy Fuel Oil (HFO) វាត្រូវបានគេចាត់ទុកថា វាគឺជាប្រេងឥន្ធនៈដែលកខ្វក់ជាងគេបង្អស់ ប៉ុន្តែដោយសារតែវាមានតម្លៃថោក ម្ល៉ោះហើយទើបប្រេងឥន្ធនៈមួយប្រភេទនេះត្រូវបានគេនិយមទិញយកទៅប្រើប្រាស់យ៉ាងទូលំទូលាយ ហើយចំពោះការដឹកជញ្ជូនប្រេង (HFO) នេះទៀតសោតគឺគេតែងតែដឹកជញ្ជូនវាដោយធ្វើការឆ្លងកាត់សមុទ្រទឹកកកអាកទិក។

គួរបញ្ជាក់ថា ប្រេងឥន្ធនៈ HFO វាត្រូវបានជំនាញខាងច្បាប់អន្តរជាតិបានសិក្សា និងធ្វើពិសោធជាច្រើនលើកទើបពួកគេបានធ្វើសេចក្តីសម្រេចក្នុងការអនុវត្តច្បាប់ខាងលើនេះ។ បើតាមការគូសបញ្ជាក់ពីក្រុមការងាររបស់ BBC បានគូសឲ្យដឹងបន្ថែមថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះការរលាយទឹកកក និងផ្ទាំងទឹកកកក្នុងតំបន់អាកទិកគឺកាន់តែមានល្បឿនលឿន ហើយមូលហេតុចម្បងនៅក្នុងនោះ គឺដោយសារតែការបញ្ចេញកំដៅ និងសារធាតុពលដែលបង្ករឡើងដោយការឆ្លងកាត់នៃកាបូនខ្មៅជាប្រចាំ។

បើយោងតាមការសម្ភាសន៍ដោយផ្ទាល់ពីអ្នកយកការណ៍របស់ BBC ជាមួយនឹងអ្នកធ្វើយុទ្ធនាការនៅអាកទិក ពួកគេបាននិយាយរៀបរាប់ថា ច្បាប់ហាមឃាត់មួយនេះ គឺយើងមានគោលបំណងតែមួយគត់គឺដើម្បីថែរក្សាបរិស្ថាន ជាពិសេសដើម្បីជួយការពារនៃការឡើងកំដៅភពផែនដី។ ប្រេងឥន្ធនៈដែលមានសារធាតុបំផ្លាញបរិយាសខ្លាំង យើងគប្បីត្រូវតែហាមឃាត់ ព្រោះថាលំហូរនៃការឆ្លងកាត់ប្រេង HFO វាបានបង្កការគំរាមកំហែងខ្លាំងជាងគេដល់មហាសមុទ្រជាទូទៅ ហើយអ្វីដែលយើងត្រូវតែការពារខ្លាំងបំផុតនោះគឺសមុទ្រទឹកកអាកទិកតែម្តង។

ដើម្បីជាការឆ្លើយតប និងគាំទ្រដល់ការអនុវត្តន៍ច្បាប់ខាងលើ ក្នុងនោះមានក្រុមអ្នកជំនាញជាច្រើនបាននិយាយថា ពាក្យថាប្រេងឥន្ធនៈវាមិនមែនជាសារធាតុដែលងាយនឹងរលាយនោះទេ ប៉ុន្តែប្រសិនបើសារធាតុនោះវាបានលិចនៅក្នុងដី ឬដក់ជាប់នឹងដីល្បាប់វិញនោះ ប្រកដណាស់ប្រព័ន្ធអេកូឡូស៊ីនៅទីនោះនឹងកាន់តែមានភាពផុយស្រួយជាមិនខាន។

យ៉ាងណាមិញប្រសិនបើយើងនិយាយពីផលពាល់ដដែលនេះនៅក្នុងលក្ខខណ្ឌអាកាសធាតុវិញ ប្រេងឥន្ធនៈ HFO មួយប្រភេទនេះវាគឺជាសារធាតុម្យ៉ាងដែលមានគ្រោះថ្នាក់បំផុត។ ជាក់ស្តែងចំពោះគ្រោះថ្នាក់ដែលបង្ករឡើងដោយសារវាជាពិសេសនោះ គឺមិនត្រឹមតែឥន្ធនៈដែលផលិតឧស្ម័នកំដៅឲ្យភពផែនដីក្នុងបរិមាណដ៏ច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចេញភាគល្អិតដែលហៅថាកាបូនខ្មៅថែមទៀតផង។

ក្នុងចំណោមការបញ្ជាក់នៃជំនាញ ក្នុងនោះមានវេជ្ជបណ្ឌិតម្នាក់ដែលមានឈ្មោះថា Sian Prior លោកគឺមកពីក្រុមអ្នកធ្វើយុទ្ធនាការ Clean Arctic Alliance គាត់បាននិយាយប្រាប់ BBC ថា “កាបូនខ្មៅកំពុងតែចូលទៅបង្កើតប្រភេទនៃផលប៉ះពាល់ទ្វេដងនៅក្នុងតំបន់អាក់ទិកមួយចំណែកទៀតហើយ” ។ ” HFO វាបានទាញយកកំដៅយ៉ាងក្រាស់ក្រាលមកតំបន់ប៉ូលកាន់តែខ្លាំង ខណៈពេលដែលវាស្ថិតនៅក្នុងបរិយាកាស ហើយបន្ទាប់មកវាក៏បង្ករឲ្យមានការធ្លាក់ព្រិល និងទឹកកក ហើយអ្វីដែលត្រៀមនឹងកើតឡើងទៅមុខទៀតនោះ គឺការបន្ថែមល្បឿននៃការរលាយផ្ទាំងទឹកកកនៅមហាលសមុទ្រអាកទិកតែម្តង។”

គួររំលឹកថា ប្រេង HFO វាត្រូវបានគេហាមឃាត់មិនឱ្យប្រើប្រាស់ ឬដឹកជញ្ជូននៅតំបន់អង់តាក់ទិកចាប់តាំងពីឆ្នាំ ២០១១ ម្ល៉េះ តែបើទោះជាយ៉ាងនេះក្តី ការហាមឃាត់មួយដែលមិនមានវិធានការតឹងតែង វារមែងតែមានអ្នកបំពាន។ ផ្ទុយទៅវិញ ចាប់តាំងពីមានការរឹតបន្តឹងដែលប្រកាសជាផ្លូវការដែលចូលជាធរមាននៅក្នុងដែនទឹកអាកទិករួចមក អ្នកធ្វើយុទ្ធនាការទាំងអស់បានរំពឹងទុកថា ការថយចុះនៃអ្នកដឹកជញ្ជូន HFO និងមានការថយចុះ។ អ្នកធ្វើយុទ្ធនាការបានរំពឹងទុកទៀតថា HFO និងគ្មាននៅសមុទ្រទឹកកកអាកទិកយ៉ាងយូបំផុតត្រឹមឆ្នាំ 2029។

ក្នុងត្រីមាសទី 1 ប៉ុណ្ណោះ Youtube បានទទួលប្រាក់ចំណូលច្រើនជាង 8 ពាន់លានដុល្លាទៅទៀត

ប្រហែលជាជិត 20 ឆ្នាំហើយ ដែល YouTube ត្រូវបានបង្កើតឡើងដោយអតីតបុគ្គលិក PayPal ចំនួនបីនាក់ គឺលោក Chad Hurley , Steve Chen និង Jawed Karim គឺកាលពីក្នុងខែកុម្ភៈ ឆ្នាំ 2005។

ចាប់តាំងពី YouTube ត្រូវបានបង្កើតឡើង ក្រុមហ៊ុន Social Media មួយនេះផងដែរ ក៏បានក្លាយទៅប្រព័ន្ធផ្សាយសង្គមមួយដែលមានភាពលេចធ្លោជាងគេបំផុតមួយ ព្រោះថាគោលដៅរបស់អ្នកទាំងបីខាងលើនេះ តែងតែបង្កើតជាមួយនឹងមាតិកាដែលប្រកបដោយប្រសិទ្ធភាព និងជាទីចាប់អារម្មណ៍សម្រាប់អ្នកប្រាស់ជានិច្ច។

តែបើទោះជាយ៉ាងនេះក្តីក្នុងឆ្នាំ 2006 YouTube ក៏បានលក់ទៅឲ្យក្រុមហ៊ុន Google ជាមួយនឹងតម្លៃប្រមាណជា 1.65 ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយចាប់តាំងពីពេលនោះមកទើបអ្នកប្រើប្រាស់ប្រព័ន្ធសង្គមមួយនេះភាគច្រើន ពួកគេតែងតែមានគណនី Gmail ព្រោះថាក្រុមហ៊ុនទាំងពីរនេះវាគឺសុទ្ធសឹងតែបុត្រសម្ព័ន្ធ របស់ Google ។

បើយោងតាមការចុះផ្សាយពី CNBC កាលពីចុងខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា នៅក្នុងសហរដ្ឋអាមេរិកគឺមានចំនួនអ្នកដែលនិយមទស្សនា Youtube ច្រើនជាងគេ ហើយបន្ទាប់មកគឺជា Netflix  Disneyនិង Warner Bros. Discovery ជាដើម។

បើយោងតាមការរៀបរាប់ពីលោក Tara Walpert Levy អនុប្រធាន YouTube ប្រចាំទ្វីបអាមេរិក បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា នៅថ្ងៃខាងមុខខ្ញុំបានសម្លឹងឃើញថា ចំនួននៃអ្នកចាប់អារម្មណ៍មកលើ YouTube និងមានកាន់តែច្រើនឡើងជាងពេលនេះទៅទៀត។ លោកបានបន្ថែមថា សព្វថ្ងៃនេះ ក្រុមហ៊ុនរបស់លោកគឺមានអ្នកចូលទៅទស្សនាច្រើនជាង 1 ពាន់លានម៉ោងនៃមាតិកា YouTube នៅលើអេក្រង់ទូរទស្សន៍ជារៀងរាល់ថ្ងៃ។លោក Tara Walpert Levy បានបន្ថែមទៀតថា ប្រសិនបើយើងនិយាយពីប្រាក់ចំណូលរបស់ក្រុមហ៊ុនដែលទទួលបានវិញ ពួកយើងមិនមែនមានតែចំណូលដែលបានមកការផ្សព្វផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ តែក្នុងនោះពួកយើងក៏មានអតិថិជនដែលជាជនជាតិអាមេរិកច្រើនជាង 150 លាននាក់ គឺពួកគេបានបង់សេវាប្រចាំខែថែមទៀតផង ។

យើងខ្ញុំសូមបញ្ជាក់ថា កាលពីក្នុងឆ្នាំ 2023 YouTube បានទទួលនូវប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មច្រើនជាង 31ពាន់លានដុល្លារទៅទៀត។ ប្រភពខាងលើដដែលបាននិយាយទៀតថា ការកើនឡើងនេះគឺមានចំនួនប្រមាណជា 8% បើធៀបទៅនឹងឆ្នាំ 2022 ឬស្មើរនឹង 271% ប្រសិនបើយើងធៀបទៅនឹងកាលពីប្រាំមួយឆ្នាំមុន។

យ៉ាងណាមិញចំពោះលទ្ធផលនៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2024 វិញ ក្រុមការងាររបស់ CNBC បានឲ្យដឹងទៀតថា ប្រាក់ចំណូលដែលបានមកពីការផ្សាយពាណិជ្ជកម្មរបស់ YouTube គឺបានកើនប្រហែលជា 21%  ឬស្មើរនឹង8 ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយយើងធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ។

មានក្រុមអ្នកវិភាគជាច្រើនបានលើកឡើងថា ការកើនឡើងនៃប្រាក់ចំនេញរបស់ YouTube វាក៏ព្រោះតែវេទិកាខាងលើនេះ ជាប្រព័ន្ធផ្សព្វផ្សាយមួយដែលមិនត្រឹមតែផ្តល់ឲ្យយើងនូវភាពសម្បូរបែបនៃវីដេប៉ុណ្ណោះទេ វាក៏ជួយឲ្យអ្នកទស្សនាទាំងអស់អាចទទួលបាននូវចំណេះដឹង ជាមួយនឹងវីដេអូអប់រំផងដែរ។ You Tube បានជួយឲ្យមនុស្សជាច្រើនអាចរកប្រាក់ចំណូលបានដោយជាការធ្វើ វីដេអូខ្លីៗ បទចម្រៀង បទភ្លេង វីដេអូប្លុក និងវីដេអូផ្សេងៗជាច្រើនទៀតដែលជាប្រភេទ(Origional)។ You Tube ត្រូវបានគេចាត់ថា វាគឺជាវេទិកាសង្គមមួយ ដែលបានផ្តល់ផលចំណេញឲ្យទាំងអ្នកមើល និងអ្នកផ្សព្វផ្សាយអាជីវកម្មផងដែរ។

ទឹកជំនន់ដោយសារទឹកភ្លៀង បានធ្វើឲ្យមានការប៉ះពាល់ដល់ជើងហោះហើរនៅភូកេត

ភ្លៀងធ្លាក់ឥតឈប់ឈរវាបានបង្ករមានទឹកជំនន់ទូទាំងខេត្តទេសចរណ៍ដ៏ធំមួយនៅក្នុងប្រទេសថៃ ហើយវាក៏បានរារាំងដល់ការហោះហើរជាច្រើនជើងត្រូវបានពន្យា និងផ្អាកទូទាំងអាកាសយានដ្ឋានភូកេតទាំងអស់ ដោយយើងគិតចាប់ពីម៉ោង ៧ ព្រឹកកន្លងមក។

បើយោងតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា ជើងហោះហើរមួយចំនួនធំក្នុងខេត្តភូកេត ត្រូវបានគេបង្វែរទៅកាន់អាកាសយានដ្ឋានផ្សេងជំនួសវិញ តួរយ៉ាងដូចជាអាកាសយានដ្ឋានដុនមឿង និងសុវណ្ណភូមិ ជាដើម គឺក្រោមហេតុផលមួយថា  អាកាសយានិក មិនអាចមើលឃើញ ផ្លូវរត់ ។

គួររំលឹកថា បន្ទាប់ពីខេត្តភូកេត បានទទួលរងនូវភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នាកន្លងមក ខេត្តមួយនេះក៏បានរងនូវការលិចលង់។ បើយោងតាមការបញ្ជាក់ពីមន្ត្រីប្រចាំការនៅអាកាសយាន្តភូកេតបាននិយាយប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ទឹកភ្លៀងវាបានធ្វើឲ្យទីធ្លាមួយចំនួនធំនៅក្នុងព្រលានយន្តហោះបានលិច តែក៏មិនធ្ងន់ធ្ងរនោះដែរ។ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ដើម្បីជាសុវត្តិភាព ក្រុមការងារទាំងអស់របស់យើងបានសម្រេចចិត្តថា យើងនិងបង្វែរការហោះហើរទៅកាន់អាកាសយាន្តផ្សេងបណ្តោះសន្នសិន រហូតដល់ស្ថានភាពបានធូស្បើយទើបយើង គិតគូរពីការហោះហើរឡើងមកវិញ។

យើងខ្ញុំសូមបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃវាបានបង្ករឲ្យមានទឹកជំនន់បានកើតឡើងពាសពេញទាំងខេត្តភូកេតតែម្តង ម្យ៉ាងទៀតនៅក្នុងតំបន់មួយចំនួនដូចជា ភាគខាងជើងនៃកោះ ស្រុកថាឡាង គឺបានលិចជ្រៅជាងគេ។ បើយោងតាមការព្យាការណ៍ពីក្រុមមន្ត្រីឧត្តុនិយមរបស់ប្រទេសថៃ បាននិយាយថា កម្រឹតនៃទឹកភ្លៀងវាអាចនឹងថយចុះនៅថ្ងៃច័ន្ទសប្តាហ៍នេះ។

scroll to top