ទីក្រុងរបស់ប្រទេសអូទ្រីស ត្រូវបានគេចាត់ទុកថា ជាទីក្រុងដែលស្រស់ស្អាតជាងគេបំផុតនៅក្នុងពិភពលោក

រដ្ឋធានីរបស់ប្រទេសអូទ្រីស ដែលមានឈ្មោះថា Vienna វាត្រូវបានគេចាត់ទុកថា វាគឺជាទីក្រុងមួយដែលសម្បូរប្រជាជនរស់នៅច្រើនជាងគេ ហើយក៏ជាទីក្រុងដែលស្រស់ស្អាតជាងគេបំផុតនៅក្នុងពិភពលោកផងដែរ។

EIU (Economist Intelligence Unit)ដែលជាអង្គការរបស់ The Economist បើយោងទៅតាមការចុះផ្សាយពីគេហទំព័ររបស់អង្គការមួយនេះជាផ្លូវការ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ បានឲ្យដឹងថា ក្នុងចំណោមទីក្រុមចំនួន 173 ជុំវិញពិភពលោក ក្នុងនោះគឺមានមួយដែលនៅតែអាចរក្សាបាននៅកត្តាសំខាន់ៗជាចម្បងរបស់ខ្លួនជាប្រចាំ ហើយចំណុចធំៗទាំង 5 នោះរួមមាន៖ ការថែទាំសុខភាព វប្បធម៌ បរិស្ថាន ស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំជាដើម។

បើយោងតាមការចុះផ្សាយពី CNN Travel បានឲ្យដឹងបន្ថែមថា ទីក្រុង Vienna បានឈរនៅលើកំពូលតារាងរបស់ EIU ចំនួន 3 ឆ្នាំជាប់ៗគ្នាតែម្តង។ ជោគជ័យដ៏ធំមួយនេះ វាក៏ព្រោះតែទីក្រុងរបស់អ៊ឺរ៉ុបខាងលើនេះ នៅតែអាចទទួលបានពិន្ទុមួយដែល “ល្អឥតខ្ចោះ” ពោល គឺ 4 ក្នុងចំណោមទាំង 5 ប្រភេទដែលអង្គការ EIU បានកំណត់។

ជាការពិតណាស់ ចំពោះចំណាត់ថ្នាក់លេខ 1 ដែល EIU អាចផ្តល់ជូនបាននោះ គឺវាមែនគ្រាន់តែទីក្រុងមួយដែលស្រស់ស្អាតតែមួយមុខនោះទេ។ ភាពស្រស់ស្អាតដ៏បរិបូរណ៍ លុះត្រាតែទីក្រុងនីមួយៗអាចអនុវត្តន៍នូវគោលការទាំង 5 ណុចរបស់ EIU ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។

 យើងខ្ញុំសូមបញ្ជាក់ថា EIU គឺជាអង្គការស្រាវជ្រាវ និងវិភាគ ទៅលើសេវាកម្ម និងហានិភ័យនានាដែលអាចនឹងកើតមានឡើងនៅក្នុងបណ្តាលប្រទេសរបស់ពិភពលោក។  EIU គឺជាអង្គការដ៏ធំមួយដែលមានការិយាល័យធំនៅក្នុងទីក្រុងចំនួនបួន ដោយក្នុងនោះរួមមាន  ទីក្រុងឡុងដ៍ ញូវយ៉ក ហុងកុង និងឌូបៃ។ 

បើយោងតាមការសិក្សាពីក្រុមអ្នកជំនាញរបស់ CNN បានកត់សម្គាល់ថា ក្នុងចំណោមទីទាំងបួនខាងលើនេះ ពួកបានសង្កេតឃើញថា រាល់ទីក្រុងទាំងនោះគឺនៅមិនទាន់សម្រេចបាន ក្នុងនាមជាទីក្រុងដែលល្អជាងគេនៅឡើយ។

យ៉ាងណាមិញក្រៅពីលក្ខខណ្ឌ ក៏ដូចជាឈ្មោះទីក្រុងដែលទទួលបាននូវតំណែងជាទីក្រុងដែលល្អជាងគេបំផុតក្នុងឆ្នាំ2024 នោះ យើងខ្ញុំក៏សូមប្រកាសឈ្មោះនៃទីក្រុងដែលបានឈរនៅក្នុងតារាងទាំង 10 របស់ EIU វិញម្តង ដោយរួមមាន៖

1. ទីក្រុង Vienna ប្រទេសអូទ្រីស

2. ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក

3. Zurich ប្រទេសស្វីស

៤.ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី

5. Calgary ប្រទេសកាណាដា

5. ទីក្រុងហ្សឺណែវ ប្រទេសស្វីស

៧.ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី

7. ទីក្រុង Vancouver ប្រទេសកាណាដា

៩.អូសាកា ប្រទេសជប៉ុន

៩.ទីក្រុង Auckland ប្រទេសនូវែលសេឡង់

ក្រុមហ៊ុន HEINEKEN បិទរោងចក្រផលិតស្រាបៀរមួយកន្លែង គឺបន្ទាប់ពីតម្រូវការកាន់តែធ្លាក់ចុះ

ការផ្លាស់ប្តូរឥរិយាបទនៃប្រជាជនវៀតណាម វាបានធ្វើឲ្យក្រុមហ៊ុនផលិតស្រាបៀរលំដាប់មួយដែលមានឈ្មោះថា HEINEKEN បានសម្រេចចិត្តបិទទ្វារោងចក្រផលិតស្រាបៀរមួយកន្លែងរបស់ខ្លួន គឺរជារោងចក្រដែលស្ថិតនៅក្នុងតំបន់ Quang Nam ។

បើយោងតាមការចុះផ្សាយពី Vietnam news កាលពីថ្ងៃទី ២៥ ខែមិថុនា បានឲ្យដឹងថា ប្រជាជនរបស់ខ្លួននាពេលនេះគឺកាន់តែយល់ដឹងអំពីការថែទាំសុខភាពរបស់ពួកគេ ហេតុដូច្នេះហើយទើបធ្វើឲ្យ​​រោង​ចក្រដ៏​តូច​បំផុត​ក្នុង​ចំណោម​រោង​ចក្រ​ផលិត​ស្រា​ទាំង​ប្រាំមួយ​របស់ HEINEKEN នៅ​ក្នុង​ប្រទេស​វៀតណាមមួយនេះត្រូវបិទទ្វានោះ។

គួរបញ្ជាក់ថា ក្រុមហ៊ុនស្រាបៀរ HEINEKEN វាគឺជាក្រុមហ៊ុនផលិតស្រាបៀរមួយដែលមានកេរ្តិ៍ល្បីជាយូយាណាស់មកហើយ។ ស្រាបៀរ HEINEKEN ត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ 1864 ដោយវាមានមូលដ្ឋាននៅក្នុងប្រទេសហូឡង់។ ការរីកសោះសាយ ក៏ដូចជាការនិយមរបស់មនុស្សដែលចូលចិត្តទទួលទានស្រាបៀរគឺកាន់តែកើនឡើងឥតឈប់ឈរ ហើយវាក៏ជាមូលហេតុតនាំឲ្យក្រុមហ៊ុនខាងលើចាប់ផ្តើមពង្រីរោងចក្ររបស់ខ្លួនរហូតដល់ក្នុងតំបន់អាស៊ីអាគេ្នយ៍ថែមទៀតផង។ ក្រុមហ៊ុនស្រាបៀរ HEINEKEN បានសាងសង់រោងផលិតស្រាបៀររបស់ខ្លួននៅក្នុងប្រទេសវៀតណាមចាប់តាំងពីឆ្នាំ 2007 មកម្ល៉េះ។ ការមកដល់នៃរោងចក្រមួយនេះផងដែរ វាបានជួយឲ្យប្រជាជនវៀតណាមការងារធ្វើប្រមាណជា 3,000 នាក់ និងមានប្រាក់ចំណូលយ៉ាងសមរម្យ។ មិនត្រឹមតែប៉ុណ្ណោះ វត្តមានដ៏ធំមួយនេះ វាក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ថវិការក្នុងស្រុកផងដែរ ព្រោះថាជាមធ្យមរោងចក្រអាចស្វែងរកប្រាក់ចំណូលបានរហូតដល់ចន្លោះពី 1-2 ពាន់ពាន់លានដុង (39.3-78.6 លានដុល្លារ) ក្នុងមួយឆ្នាំ។

តែបើទោះជាយ៉ាងនេះក្តី ចាប់តាំងពីមានជំងឺរាត្បាតកូវីដ 19 បានកើតឡើងមក វាបានធ្វើឲ្យប្រាក់ចំនូលរបស់ក្រុមហ៊ុនមួយនេះបានថយចុះជាលំដាប់។ យ៉ាងណាមិញ បើយោងទៅតាមប្រភពខាងលើដដែលបានបញ្ជាក់ទៀតថា ការថយចុះនៃតម្រូវការជាច្រើនឆ្នាំកន្លងមកនេះ វាពិតជាមិនអាចធ្វើឲ្យក្រុមហ៊ុនមានលទ្ធភាពដើម្បីបន្តការបង់ខាតរបស់ខ្លួនទៀតបាននោះទេ។ ហេតុដូច្នេះហើយទើបម្ចាស់ក្រុមហ៊ុន HEINEKEN បានប្រកាសថា “ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងអាជីវកម្មរបស់ខ្លួន HEINEKEN បានសម្រេចចិត្តសម្រួលប្រតិបត្តិការ និងផ្អាករោងចក្រជាបណ្តោះអាសន្ននៅក្នុងខេត្ត Quang Nam”​នៃប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ ខាងក្រុមហ៊ុនក៏សុំធ្វើការផ្លាស់ប្តូរបុគ្គលិកមួយចំនួនដែលរងផលប៉ះពាល់ពី Quang Nam ឲ្យទៅកាន់រោងចក្រស្រាបៀរ HEINEKEN ផ្សេងទៀតដែលមាននៅក្នុងប្រទេសវៀតណាមដូចគ្នាដដែល។

ប្រាក់បាតថៃ អាចចនឹងបន្តធ្លាក់ចុះរហូតដល់ចុងឆ្នាំនេះ

ប្រាក់បាតអាចទំនងជានឹងធ្លាក់ចុះរហូតដល់ 37.25 ទើបប្តូរបានមួយដុល្លារសហរដ្ឋអាមេរិកនាពេលខាងមុខ ការអះអាងនេះគឺត្រូវបានក្រុមអ្នកវិភាពសេដ្ឋកិច្ចរបស់ប្រទេសថៃបានលើកឡើងថា ត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែស្ទើតែរាល់រូបិយប័ណ្ណនៅតាមបណ្តាលប្រទេសក្នុងអាស៊ីគឺបានធ្លាក់ចុះដល់កម្រិតមួយដែលទាបបំផុតប្រសិនយើងគិតចាប់តាំងពីឆ្នាំ 2022 មក។ យ៉ាងណាមិញ ការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ គឺវាចំពេលដែលមានការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនដែរ ហេតុដូច្នេះហើយរាល់ការប្រែប្រួលជាសកល វាក៏ធ្វើឲ្យប្រទេសថៃបានរងសម្ពាធមួយនេះដូចគ្នា។

បើយោងតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា រូបិយប័ណ្ណប្រាក់បាតថៃបានធ្លាក់ចុះរហូតដល់ 36.99 ទើបស្មើរមួយដុល្លារ ចំពោះអត្រាប្តូរប្រាក់មួយនេះផងដែរ គឺយើងគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះប៉ុណ្ណោះ។ ប្រភពមួយដដែលបានបន្តទៀតថា​ អត្រាប្តូរប្រាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ វាគឺអត្រាមួយដែលបង្ហាញថា លុយបាតថៃគឺមានតម្លៃទាបបំផុតប្រសិនបើយើងធៀបនៅក្នុងរយៈពេលពីរខែចុងក្រោយនេះ។

គួរបញ្ជាក់ថា ការធ្លាក់ចុះយ៉ាងកំហកនៃប្រាក់បាត វាមិនមែនជារឿងមួយដែលប្រទេសថៃបានជួបប្រទះតែម្នាក់ឯងនោះទេ ផ្ទុយទៅវិញប្រាក់យ៉េនដែលជារូបិយប័ណ្ណរបស់ប្រទេសជប៉ុន ដែលសាកលលោកបានដឹងថា ប្រទេសមួយនេះគឺជាប្រទេស ដែលជាប់ឈ្មោះជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី 4 នៅក្នុងពិភពលោកនោះ វាក៏ត្រូវបានសារព័ត៌មានធំៗនៅក្នុងពិភពលោកបានលើកយកមកសរសេរថា ប្រាក់យ៉េនជប៉ុនគឺបានធ្លាក់ចុះហួសពីកម្រិត ពោលគឺវាទាបជាងអត្រាដែលទាបបំផុតដែលប្រទេសជប៉ុនធ្លាប់ជួបពីមុនមកទៅទៀត។

អត្រាប្តូប្រាក់ចុងក្រោយនៅក្នុងប្រទេសជប៉ុន​គឺបានធ្លាក់ចុះរហូតដល់ទៅ 160 យ៉េន ទើបប្តូរបានប្រាក់មួយដុល្លារ ទិន្នន័យបានបង្ហាញឲ្យឃើញថា លុយយ៉េនគឺបានធ្លាក់ចុះដល់កម្រិតមួយដែលទាបបំផុតគឺក្នុងរយៈពេល 38 ឆ្នាំចុងក្រោយនេះ។

យ៉ាងណាមិញចំពោះការធ្លាក់ចុះនៃរូបិយប័ណ្ណប្រាក់បាត វាក៏ត្រូវបានលោក Kanjana Chockpisansin ដែលជាប្រធានផ្នែកស្រាវជ្រាវ វិស័យធនាគារ និងហិរញ្ញវត្ថុនៅមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បាននិយាយប្រាប់កាសែតបាងកកប៉ុស្តិ៍ថា  បច្ចុប្បន្នប្រាក់បាតគឺបានធ្លាក់ចុះប្រហែលជា 7.7% ហើយចំពោះមូលហេតុធំនៃការនាំឲ្យលុយបាតធ្លាក់ចុះបែបនេះ វាក៏ព្រោះការដកប្រាក់ចេញពីក្រុមអ្នកវិនិយោគ។

លោកបាននិយាយបន្តទៀតថា អត្រាប្តូរប្រាក់វាអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត ប្រសិនបើសេដ្ឋកិច្ចនៅក្នុងទីផ្សាសាកល​នៅតែ​បន្ត​អូសបន្លាយ។

កូរ៉េខាងត្បូង៖ នារីច្រើនជាង 4ក្នុងចំណោម 5នាក់ ដែលមានអាយុពី 30-34 ឆ្នាំគឺមិនទាន់រៀបការ

តើវាគឺជារឿងដែលចម្លែកដែរឬទេ ខណៈដែលស្ត្រីភាគច្រើននៅក្នុងប្រទេសដែលអភិវឌ្ឍ និងប្រទេសដែលកំពុងអភិវឌ្ឍកាន់តែចង់បន្តជីវិតនៅលីវរបស់ខ្លួន ដោយក្នុងនោះពួកគេបានឆ្លើយថា នាងមិនចង់មានសម្ភាធបន្ទាប់ពីរៀបការនោះឡើយ។

មួយក្នុងចំណោមបណ្តាលប្រទេសខាងលើ មានទិន្នន័យមួយបានបង្ហាញ នារីជនជាតិកូរ៉េដែលមានអាយុចន្លោះពី 30 ទៅ 34 ឆ្នាំ បើយោងតាមការស្ទង់មតិបានបង្ហាញថា 4​ ក្នុងចំណោម 5 ពួកគេបានឆ្លើយថា ពួកគេមិនទាន់ចង់រៀបការនោះទេ។

បច្ចុប្បន្ន ចំពោះអត្រាកំណើតនៅក្នុងប្រទេសកូរ៉េខាងត្បូងគឺកាន់តែទាបពីមួយឆ្នាំទៅឆ្នាំ ហើយវាក៏បានក្លាយទៅការព្រួយបារម្មណ៍របស់រដ្ឋាភិបាលផងដែរ។ យ៉ាងណាមិញ នៅក្នុងរបាយការណ៍សង្ខេបជាទៀងទាត់នៃទិន្នន័យសេវាព័ត៌មានស្ថិតិកូរ៉េ (KOSIS) បានបង្ហាញទៀតថា ចំនួននារីនៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលបច្ចុប្បន្នគឺមានប្រមាណជាជិត 8 លាននាក់ ខណៈដែលបុរសមានរហូតដល់ទៅជាង 9 លានឯណោះ។ ជាការពិតជាក់ស្តែងស្ត្រីដែលកំពុងតែមានតិចជាងបុរសទៅហើយនោះ បែរជាពួកគេទាំងនោះចង់បន្តជីវិតនៅលីវរបស់ខ្លួនទៅមុខទៀត បើទោះជាពួកគេមានអាយុច្រើនជាង ៣០ ឆ្នាំទៅហើយនោះ ។

ប្រភពដដែលបាននិយាយទៀតថា ចំពោះសមាមាត្រនៃអ្នកនៅលីវ ខាងក្រុមមន្ត្រីរបស់ប្រទេសកូរ៉េបានធ្វើកំណត់សម្គាល់ថា ការកើនឡើងនៃនិន្នាការបែបនេះគឺវាបានកើនឡើងរហូតទៅ 3 ដង ឬស្មើរនឹង 18.7 ភាគរយ ប្រសិនបើយើងគិតត្រឹមឆ្នាំ 2000 ។

ការស្ទង់មតិបានបង្ហាញទៀតថា សម្រាប់នារីដែលមានអាយុចន្លោះពី 25 ទៅ 29 ឆ្នាំវិញ លទ្ធផលបានឲ្យដងថា អត្រានៃអ្នកចង់នៅលីវគឺបានកើនឡើងប្រហែលជា 33.2 ភាគរយ គឺពី 54.2 ភាគរយ ដល់ 87.4 ភាគរយ ដោយយើងគិតត្រឹមឆ្នាំ 2000 ដល់ 2020 ។

ទន្ទឹមនឹងនោះសម្រាប់អ្នកដែលមានអាយុចន្លោះពី 19 ទៅ 24 ឆ្នាំ តួរលេខគឺវាបានកើនឡើងប្រហែល 5.6 ភាគរយ គឺពី 93.1 ភាគរយទៅ 98.7 ភាគរយ ដោយយើងគឹតត្រឹងក្នុងរយៈពេលដូចគ្នាខាងលើ។

គួរបញ្ជាក់ថា នេះគឺជារបាយការណ៍លើកទីមួយហើយ ដែលទិន្នន័យស្ថិតនេះបានបញ្ចាក់ថា នារីជនជាតិកូរ៉េនាសម័យនេះគឺមានច្រើនជាង​ពាក់​កណ្តាល​ទៅទៀត គឺពួកគេចង់បានជីវិតមួយដែលឯករាជ្យ។

យើងខ្ញុំសូមបញ្ជាក់សារជាថ្មីថា ប្រទេសកូរ៉េខាងត្បូងបានចូលទៅបំបែកកំណត់ត្រារបស់ខ្លួនហើយ ខណៈដែលអត្រានៃអ្នកនៅលីវកាន់តែខ្ពស់ ហើយចំពោះអត្រាកំណើតដែលកាន់តែទាបនោះ គឺវាធ្វើឲ្យកូរ៉េខាងត្បូងបានជាប់ឈ្មោះជាប្រទេសមួយ ដែលមានអ្នកបន្តកំណើតទាបជាងគេបំផុតនៅក្នុងពិភពលោកថែមទៀតផង។

scroll to top