Skytrax ៖ បានវាយតម្លៃដល់ក្រុមហ៊ុនអាកាសចរណ៍ដែលល្អបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំ 2024

Skytrax គឺជាអង្គភាពវាយតម្លៃ និងកែលម្អគុណភាពសេវាកម្មអាកាសចរណ៍ ក៏ដូចជាអាកាសយានដ្ឋានទាំងអស់នៅក្នុងពិភពលោក។ Skytrax ត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ 1989 ហើយវាគឺមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុងឡុងដ៏ នៃចក្រភពអង់គ្លេស។

ជាមួយនឹងមូលដ្ឋាននៃចំណេះខាងផ្នែកហោះហើរ អង្គភាពមួយនេះគឺមានតួនាទីសង្កេតនិងតាមដានរាល់គុណភាពសេវាកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជានិច្ច ពោលគឺធ្វើយ៉ាងណាដើម្បីឲ្យអ្នកធ្វើដំណើរទាំងអស់កាន់តែមានភាពងាយស្រួល និងមានសុវត្តិភាព។

បទពិសោធន៍ក្នុងចំណោមការចែករំលែកជាច្រើនពី Skytrax វាត្រូវបានអ្នកនិពន្ធរបស់ CNN លើកយកមកសរសេររៀបរាប់ថា  ការហោះហើរមួយដែលធ្វើការឆ្លងកាត់ផ្ទៃមេឃដ៏ធំល្វឹងល្វើយ ជាពិសេសគឺក្នុងរយៈកម្ពស់ប្រមាណ 40,000 ហ្វីតនោះ វាត្រូវតែមានអ្នកជំនាញ និងមានបទពិសោធន៍នៅទីនោះគ្រប់ពេលវេលា។

យ៉ាងណាមិញ ប្រសិនបើយើងនិយាយពីការវាយតម្លៃលើគុណភាពសេវាកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកនាឆ្នាំ ២០២៤ វិញនោះ Skytrax បានប្រកាសជាផ្លូវការកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ ថា Qatar Airways វាគឺជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសដែលល្អជាគេបំផុតនៅក្នុងពិភពលោក។

គួរបញ្ជាក់ថា Qatar Airways គឺជាក្រុមហ៊ុនអាកាសចរណ៍ដែលធំជាងគេបង្អស់របស់ប្រទេសកាតា ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះគឺមានបុគ្គលិកសរុបច្រើនជាង 43,000 នាក់ទៅទៀត។ Qatar Airways មិនមែនជាក្រុមហ៊ុនអាកាសចរណ៍ដែលទើបតែទទួលបាននូវពានរង្វាន់ Skytrax Awards ក្នុងឆ្នាំនេះប៉ុណ្ណោះទេ តែវាគឺជាលើកទី៨ហើយដែលក្រុមហ៊ុនដដែលនេះបានទទួលចំណាត់ដែលល្អជាងគេបំផុតពី Skytrax។

Qatar Airways  វាគឺជាក្រុមហ៊ុនអាកាសចរណ៍មួយដែលមាន យន្តហោះសរុបប្រមាណ 230 គ្រឿង ហើយរាល់យន្តហោះនីមួយៗរបស់ក្រុមហ៊ុននេះវិញគឺមានចាប់ពីហោះប្រភេទ A380 superjumbos យ៉ាងតិចក៏ចំនួន 10 គ្រឿង បន្ទាប់មកយន្តហោះ Boeing 777-300ERs, Boeing 787-8s និង 787-9s, Airbus A350-900s និង A350-1000s បូករួមទាំងយន្តហោះតូចៗជាច្រើនទៀតដែលសុទ្ធសឹងជាយន្តហោះស៊េរីថ្មីនិងទំនើបៗ។

ចំពោះការវាយតម្លៃរបស់ Skytrax បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២៤ នេះគឺមាន ក្រុមហ៊ុនអាកាសចរណ៍កំពូលរហូតដល់ទៅ 20 ទូទាំងពិភពលោក ដោយក្នុងនោះរួមមាន៖

1. Qatar Airways
2. Singapore Airlines
3. Emirates
4. ANA All Nippon Airways
5. Cathay Pacific
6. Japan Airlines
7. Turkish Airlines
8. EVA Air
9. Air France
10. Swiss International Air Lines
11. Korean Air
12. Hainan Air Lines
13. British Airways
14. Fiji Airways
15. Iberia
16. Vistara
17. Virgin Atlantic
18. Lufthansa
19. Etihad Airways
20. Saudi Arabian Airlines

អគ្គីភ័យឆាបឆេះកប៉ាល់ទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក

នាវិកដែលប្រចាំការនៅក្នុងកប៉ាល់ទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក Icon of the Seas បានអំពាវនាវឱ្យមានការអន្តារគមន៍ឲ្យទាន់ពេលវេលា គឺដើម្បីជួយពន្លត់អគ្គីភ័យនៅក្នុងកប៉ាល់ ខណៈដែលកប៉ាល់ដ៏ធំមហិមាមួយនេះកំពុងតែចតនៅកំពង់ផែមួយនៃប្រទេសម៉ិកស៊ិកូ ព្រោះដើម្បីត្រៀមធ្វើដំណើរទៅកាន់កោះ Cozumel។

បើយោងតាមអ្នកនាំពាក្យរបស់ប្រតិបត្តិករនាវា Royal Caribbean ម្នាក់បានបញ្ជាក់ប្រាប់ CNN Travel ថា ចំពោះអគ្គីភ័យដែលបានឆាបឆេះកាលពីថ្ងៃពុធនេះផងដែរ វាមិនបានបង្ករឲ្យមានអ្នកដំណើរណាមួយបានបាត់បង់ជីវិតនោះទេ ហើយអណ្តាតភ្លើងដែលបានលេចឡើងនោះ វាក៏មានផលប៉ះពាល់ដល់​នាវាក្នុងកម្រឹតមួយដែលតិចតួចបំផុត។

គួរបញ្ជាក់ថា នាវាទេសចរណ៍ Icon of the Seas វាគឺជានាវាមួយគ្រឿងដែលបានបំបែកកំណត់ត្រាពិភពលោកជាមួយនឹងប្រវែងប្រមាណ 365 ម៉ែត្រ ឬស្មើរនឹង 1,200 ហ្វីត ដែលមានសមត្ថភាពផ្ទុករហូតដល់ទៅ 250,800 តោន។

យ៉ាងណាមិញ បន្ទាប់ពីនាវាខាងលើបានចូលចតនៅកំពុងផែ Costa Maya នៃប្រទេសម៉ិកស៊ិក នៅពេលនោះកប៉ាល់ក៏បានជួបនូវឧបទ្ទវហេតុភ្លើងឆេះ ដែលបង្ករឲ្យនាវាបានបាត់បង់ថាមពលអស់មួយចំនួន ប៉ុន្តែបើទោះជាយ៉ាងនេះក្តីវាមិនមែនជាក្តីបារម្មណ៍សម្រាប់នាវិកនោះឡើយ ដោយក្នុងនោះពួកគេបានប្រើប្រាស់ថាមពលបម្រុងមកជំនួសវិញភ្លាមៗផងដែរ។

នាវាទេចរណ៍ Icon of the Seas វាមិនមែនគ្រាន់តែជានាវាដែលធំជាងគេបំផុតនៅក្នុងពិភពលោកនោះទេ Icon of the Seas វាត្រូវបានគេស្ថាបនាឡើងដោយយកចិត្តទុកដាក់ ពោលគឺធ្វើយ៉ាងណាមដើម្បីឲ្យសក្តិសមជាមួយនឹងតម្លៃប្រមាណជា 2 ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ថ្លែងទៅកាន់ CNN Travel អ្នកនាំពាក្យក្រុមហ៊ុន Royal Caribbean បាននិយាយថា ភ្លើងឆេះតិចតួចនេះ វាមិនមែនជារឿងធម្មតានោះទេ ប៉ុន្តែសម្រាប់ពួកយើងវាក៏មិនមែនជារឿងដែលចម្លែកនោះដែរ។ ប៉ុន្តែចំពោះទំនួលខុសត្រូវរបស់ក្រុមហ៊ុន គឺយើងបានរៀបចំយ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេសគឺការបណ្តុះបណ្តាលរាល់បុគ្គលិកក្នុងនាវាទាំងអស់ឲ្យចេះដោះស្រាយបានយ៉ាងរហ័ស ហើយអ្វីដែលយើងផ្តោតជាចម្បងនោះគឺត្រូវតែជួយដល់អ្នកដំណើររបស់យើងជាអាទ្ធិភាព។

យានអវកាសចិន៖ បានត្រលប់មកវិញ ជាមួយនឹងថ្មដ៏កម្ររបស់ភពព្រះច័ន្ទ

យានរុករកទៅឋានព្រះច័ន្ទរបស់ប្រទេសចិន បានត្រឡប់មកភពផែនដីវិញហើយ គឺមកជាមួយនឹងភាពដ៏អស្ចារ្យមួយ ដែលបានគូសបញ្ជាក់ថា ជនជាតិចិនពិតជាអាចធ្វើបាន។

យាន Chang’e-6 បានចុះចតនៅលើវាលខ្សាច់នៃប្រទេសម៉ុងហ្គោលីកាលពីថ្ងៃអង្គារ គឺបន្ទាប់ពីខ្លួនបានបញ្ចប់បេសកកម្មក្នុងរយៈពេលជិតពីរខែកន្លងមក។

យ៉ាងណាមិញរាល់អ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិន គឺកំពុងតែរង់ចាំយ៉ាងអន្ទះសារ  ខណៈដែលគំរូនៃថ្មដែលយាន Chang’e-6 នាំយកមកនោះ ពួកគេពិតជាចង់ដឹងណាស់ តើភពព្រះច័ន្ទបានបង្កើតវាឡើងដោយរបៀបណា?

គួរបញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសតែមួយគត់ដែលបានចុះចតនៅផ្នែកឆ្ងាយបំផុតនៃភពព្រះច័ន្ទបានមុនគេព្រោះថាផ្នែកដ៏ឆ្ងាយមួយនេះ វាមានទីតាំងឆ្ងាយពីភពផែនដីខ្លាំងជាងគេ ហើយវាក៏ជាកន្លែងធ្វើឲ្យនាវិកទាំងនោះ អាច ប្រឈមនឹងហានិភ័យខ្ពស់ច្រើនជាងគេរ គឺដោយសារតែចម្ងាយរបស់វា ក៏ដូចជាដីនៅទីនោះវាមានភាពលំបាកច្រើន បើយោងតាមការរៀបរាប់ពីអ្នកនិពន្ធរបស់ BBC បានសរសេរថា ផ្នែកដែលឆ្ងាយជាងគេនៃភពព្រះច័ន្ទគឺវាពោពេញទៅដោយរណ្ដៅយក្សស្ទើគ្រប់កន្លែង ហើយចំពោះផ្ទៃរាបស្មើវិញគឺមានតិចតួចបំផុត។

អ្នកនិពន្ធដដែលរូបនោះបាននិយាយទៀតថា ការចាប់អារម្មណ៍របស់ពួកគេលើបេសកកម្មរបស់ចិន គឺដោយសារតែកន្លងមក មានអ្នកវិទ្យាសាស្ត្រជាច្រើន បានបរាជ័យក្នុងរុករកលើតំបន់ដ៏ឆ្ងាយមួយនេះជាច្រើនលើក តែផ្ទុយទៅវិញបេសកកម្ម Chang’e-6 របស់ប្រទេសបែរជាទទួលបានជោគជ័យលើសពីការរំពឹងទុកទៅទៀត។ ភាពជោគជ័យរបស់ជនជាតិចិនមួយនេះ គឺពិតជាធ្វើឲ្យយើងមានមោទនភាពខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជារឿងមួយដែលបានទាញយកចំណាប់អារម្មណ៍ពីគូប្រជែងរបស់ខ្លួនតួរយ៉ាងដូចជាសហរដ្ឋអាមេរិកជាដើម។

បើយើងយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានបង្ហាញថា ក្រុមមន្ត្រីរបស់ប្រទេសខ្លួនគឺកំពុងតែដាំទង់ជាតិចិនយ៉ាងស្គុះស្គាយ គឺបន្ទាប់ពីអ្នកនាំពាក្យរបស់ Chang’e-6 បានប្រកាសថា យាន Chang’e-6 បានមកដល់និងកំពុងតែចុះចតនៅវាលខ្សាច់នៃម៉ុងហ្គោលីនោះ។

យ៉ាងណាមិញ មោទនៈភាពដ៏ក្រៃឡេងមួយនេះ វាបានធ្វើឲ្យប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ទូរស័ព្ទ​ទៅ​អបអរសាទររាល់បុគ្គដែលបម្រើការ​នៅឯ​មជ្ឈមណ្ឌល​បញ្ជា​នៃ​បេសកកម្ម Chang’e-6 ថែមទៀតផង។

លោក ស៊ី ជីនពីង បានមានប្រសាសន៍ថា លោកពិតជារំភើប និងសូមចូលរួមត្រេកអរដល់ភាពជោគជ័យមួយនេះជាមួយផង ហើយលោកបានសង្ឃឹមទៀតថា អ្នកទាំងអស់គ្នានៅតែអាចបន្តការរុករកក្នុងលំហដ៏ជ្រៅ និង “ឈានដល់កម្រឹតខ្ពស់មួយទៀតសារជាថ្មីគឺដើម្បីស្រាយចម្ងល់ និងអាថ៌កំបាំង ឲ្យបានកាន់តែច្រើន គឺដើម្បីផ្តល់ជាផលប្រយោជន៍ដល់មនុស្សជាតិ និងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោកផងដែរ”។

សូមរំលឹកថា យាន Chang’e-6 បានបាញ់ចេញពីមជ្ឈមណ្ឌលអវកាសមួយកាលពីដើមខែឧសភា ហើយបានចុះចតដោយជោគជ័យនៅលើទីតាំងមួយដែលជារណ្ដៅដ៏ជ្រៅមួយ គឺនៅជិតប៉ូលខាងត្បូងរបស់ព្រះច័ន្ទ។

យ៉ាងណាមិញបន្ទាប់ពីបេសកកម្មរបស់ Chang’e-6 បានបញ្ចប់ក្នុងរយៈពេល 53 ថ្ងៃ ការមកដល់នៃថ្មកម្ររបស់ភពព្រះចន្ទនោះ គឺត្រូវបានគេបញ្ជូនទៅកាន់ទីក្រុងប៉េកាំងភ្លាមៗតែម្តង។

ទូរទស្សន៍រដ្ឋ CCTV បានចុះផ្សាយទៀតថា ការធ្វើដំណើរទៅកាន់ភពព្រះចន្ទ័នេះ វាគឺជាលើកទី៦ហើយសម្រាប់ជនជាតិចិន។ តែបើទោះជាយ៉ាងនេះក្តី ការដាំទង់ជាតិចិនលើផ្ទៃមួយដ៏ឆ្ងាយនៃភពព្រះចន្ទ័ វាមិនមែនជាគោលបំណងរបស់មេដឹកនាំចិននោះទេ។ ប្រភពដដែលបាននិយាយទៀតថា នាថ្ងៃខាងមុខ ក្រុមបេសកកម្មខាងលើនេះ ពួកគេមានគោលបំណងបញ្ជូននាវិករបស់ខ្លួនទៅកាន់ឋានព្រះច័ន្ទនៅឆ្នាំ 2030 ម្តងទៀត ហើយគម្រោងដដែលនេះគឺពួកគេគ្រោងនឹងសាងសង់មូលដ្ឋាននៅលើប៉ូលខាងត្បូងតាមច័ន្ទគតិថែមទៀផង។

យើងខ្ញុំសូមបញ្ជាក់ថា កន្លងមកខាងសហរដ្ឋអាមេរិកក៏ធ្លាប់បានប្រកាសថា ខ្លួនក៏មានគម្រោងដាក់អវកាសយានិកឋានព្រះច័ន្ទម្តងទៀតនៅឆ្នាំ 2026 ជាមួយនឹងបេសកកម្ម Artemis 3 ផងដែរ។

តែផ្ទុយទៅវិញ រាល់ផែនការរបស់ពួកគេទាំងពីរ គឺត្រូវបានក្រុមអ្នកវិភាគជាច្រើនបានជឿថា ការប្រណាំងក្នុងលំហអាកាស វានឹងមិនគ្រាន់តែជាការនិយាយអំពីការដាក់មនុស្សនៅក្នុងភពព្រះច័ន្ទប៉ុណ្ណោះទេ តែបន្ទាប់ពីនោះពួកគេនឹងចាប់ផ្តើមនិយាយអំពីរបៀប តើអ្នកណាដែលអាចកាន់កាប់ ឬក៏អាចទាមទារចំណែករបស់ពួកគេ ជាពិសេសគឺការគ្រប់គ្រងធនធាននានានៅទីនោះតាមច័ន្ទគតិជាដើម។

រដ្ឋាភិបាលថៃ កំពុងតែខ្នះខ្នែង ពន្លឿនតំណរភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនចិន-ថៃ

ការសាងសង់បន្តនៃការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនចិន-ថៃ (HSR) វាបានក្លាយទៅជាផែនការមួយដែលរដ្ឋាភិបាលថៃកំពុងតែគិតគូរខ្លាំងជាងគេបំផុត។

ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលមានប្រវែង 250.77 គីឡូម៉ែត្ររវាងទីក្រុងបាងកក និងនគររាជសីមា វាត្រូវបានគេរំពឹងថានឹងបញ្ចប់យ៉ាងយូត្រឹមឆ្នាំ 2028 ។

បើយោងតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា បច្ចុប្បន្ននេះ ដំណាក់កាលទីមួយនៃគម្រោងដែលមានតម្លៃប្រហែល 179.41 ពាន់លានបាតកំពុងដំណើរការសាងសង់ជាបណ្តើរៗហើយ។

ក្នុងនោះផងដែរ បើយោងតាមការរៀបរាប់ពី លោក Prasert Jantararauangtong រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលបានមានប្រសាសន៍ថា បញ្ហាផ្សេងទៀតដែលនឹងត្រូវដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ គឺពួកយើងចង់ផ្តោតលើតែការស្ថាបនាផ្លូវរថភ្លើងផ្លូវដែករវាងទីក្រុងទាំងពីរជាចម្បង។ ការក៏សាងផ្លូវរថភ្លើងល្បឿនលឿនគឺដើម្បីជួយសម្រួលដល់ផលិតផលកសិកម្មរបស់ប្រជាជនយើងឲ្យកាន់តែងាយស្រួលជាងមុន ជាពិសេសគឺចំណេញទាំងពេលវេលា និងកាត់បន្ថយការចំណាយថែមទៀតផង ហេតុដូច្នេះហើយទើបវាក្លាយទៅវាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ការប្រជុំនាព្រឹកថ្ងៃអង្គារម្សិលមិញនេះ។

scroll to top