VW បានបោះទុនរហូតដល់ទៅ ៥ ពាន់​លាន​ដុល្លារ​ ដើម្បីប្រជែងជាមួយនឹង Tesla

រថយន្តអគ្គិសនី (EVs) វាត្រូវបានគេនិយមទិញយកប្រើប្រាស់ គឺដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងដើម្បីសម្រេចបាននូវគោលដៅគ្មានការបំភាយឧស្ម័នដែលត្រូវបានគេកំណត់ឡើងយ៉ាងយូបំផុតត្រឹមឆ្នាំ 2050 ហើយឧស្សាហកម្មមួយប្រភេទនេះវាក៏កំពុងតែក្លាយទៅជាទីផ្សាដែលមានការប្រកួតប្រជែងខ្លាំងផងដែរនាពេលបច្ចុបន្ន។

បើយោងទៅតាមការសិក្សារបស់ insideevs បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ នេះគឺមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចំនួន 5 គឺកំពុងតែលេចធ្លោនៅក្នុងទីផ្សាពិភពលោក ចំពោះក្រុមហ៊ុនដែលជាប់ជាង Top 5 នោះរួមមាន៖

  1. BYD Group: ដែលជាក្រុមហ៊ុនរបស់ប្រទេសចិន។
  2. Tesla: គឺជាក្រុមហ៊ុនរបស់មហាលសេដ្ឋីកំពូលនៅក្នុងពិភពលោកដោយយើងគិតត្រឹមថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ (Forbes)។
  3. Volvo ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ក្រុមហ៊ុន Geely Holding និងមានមូលដ្ឋាននៅក្នុងប្រទេស៊ុយអ៊ែត។
  4. VW ដែលឡានអគ្គិសនីរបស់ Volkswagen Group វាគឺមានទីស្នាក់ការកណ្តាលនៅទីក្រុង Wolfsburgរដ្ឋLower Saxony នៃប្រទេសអាល្លឺម៉ង់។
  5. ចុងក្រោយគេបង្អស់នោះគឺ SAIC ដែលរថយន្តអគ្គិសនីរបស់ប្រទេសចិនមួយទៀតហើយ វាគឺមានមូលដ្ឋានស្ថិតក្នុងទីក្រុងសៀងហៃ។

បើយោងតាមអ្នកជំនាញរបស់ insideevs បានចាប់ផ្តើមធ្វើកំណត់សម្គាល់ថា កាលពីឆ្នាំ 2022  ការលក់រថយន្ត EV គឺមានចំនួនច្រើនជាង 10 លានគ្រឿង ឬស្មើរនឹង 9%  ហើយលទ្ធផលមួយនេះផងដែរ វាពិតជាចំនួនមួយដែលខ្ពស់គួរសម ប្រសិនបើយើងធៀបកាលពីឆ្នាំ២០២១ ។

ដើម្បីជាផ្នែកមួយជួយដល់បរិស្ថាន និងដើម្បីបង្ហាញពីអំណាចនៃសាច់ប្រាក់ខ្លួន ជាការពិតណាស់ ចំនួននៃអ្នកប្រើប្រាស់រថយន្តអគ្គិសនីនិងកាន់តែមានការកើនឡើងនាថ្ងៃខាងមុខ។ យ៉ាងណាមិញក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើ ដូចជាក្រុមហ៊ុន Volkswagen (VW) ទើបតែប្រកាសជាផ្លូវការថា ខ្លួនចំណាយទុនដើម្បីវិនិយោគលើវិស័យមួយនេះរហូតដល់ទៅ 5 ពាន់លានដុល្លារសហរដ្ឋអាមេរិក (£3.94bn) ជាមួយនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Rivian ។

គួរបញ្ជាក់ថា Rivian វាគឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយ ដែលមានមូលដ្ឋាននៅក្នុង រដ្ឋ California សហរដ្ឋអាមេរិក។

បើតាមការបញ្ជាក់ពីទីភ្នាក់ងារសារព័ត៌មាន bbc កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា កិច្ចព្រមព្រៀងមួយដែលស្តីពីការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនយក្សផលិតរថយន្តអាល្លឺម៉ង់ និង Rivian គឺក្នុងគោលបំណងដើម្បីឲ្យក្រុមហ៊ុនរបស់អាមេរិកមួយនេះមានលទ្ធភាពទៅប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Tesla តែប៉ុណ្ណោះ។

យ៉ាងណាមិញបន្ទាប់ពីមានការប្រកាសដំណឹងខាងលើនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Rivian ក៏បានកើនឡើងយ៉ាងឆាប់រហ័សគឺប្រហែល 50% ឯណោះ។

យើងខ្ញុំសូមបញ្ជាក់សារជាថ្មីថា នៅក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរខាងលើ ខាងក្រុមហ៊ុន VW បានគូសបញ្ជាក់ថា ខ្លួននឹងវិនិយោគដំបូងចំនួន $1 ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញអគ្គិសនី និងរថយន្ត SUV ហើយចំពោះទឹកប្រាក់ 4 ពាន់លានដុល្លាទៀត ពួកគេនឹងដាក់ចូលទៅក្នុងក្រុមហ៊ុនទាំងអស់តែម្តងគឺនៅប៉ុន្មានឆ្នាំខាងមុខនេះ។

គួររំលឹកថា ថ្វីត្បិតតែក្រុមហ៊ុន Rivian ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០០៩​ ក៏ពិតមែន ប៉ុន្តែធាតុពិតនៅក្នុងឆមាសទី១នៃឆ្នាំ ២០២៤ នេះ ក្រុមហ៊ុនរបស់អាមេរិកមួយនេះនូវតែមិនទាន់អាចទទួលបាននូវប្រាក់ចំណេញឡើយ។ ក្រុមការងាររបស់ BBC បាននិយាយទៀតថា ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ 2024 ក្រុមហ៊ុន Rivian បានខាតបង់ជាងទឹកប្រាក់ប្រមាណ 1.5 ពាន់លានដុល្លារថែមទៀតផង។

ការដណ្តើមយកនៃចំនែកទីផ្សារថយន្តអគ្គិសនី VW គឺកំពុងតែស្ថិតនៅក្រោមសម្ពាធពីគូប្រជែងដូចជា Tesla និង BYD ខ្លាំងជាងគេ ហេតុដូច្នេះហើយការជ្រើសរើសយកក្រុមហ៊ុនផ្សេងមួយទៀតមកធ្វើជាដៃគូសហការ គឺពួកគេសង្ឈឹមថា Rivian នឹងអាចជួយកាត់បន្ថយឥទ្ធិពលរបស់ Tesla បានមួយកម្រឹតផងដែរ។

អ្នកចូលនិវត្តន៍នៅ កូរ៉េខាងត្បូង ភាគច្រើនបានផ្លាស់ទីទៅរស់នៅតំបន់ជនបទវិញ

មានទិន្នន័យមួយបានបង្ហាញកាលពីថ្ងៃអង្គារថា ចំនួនប្រជាជនកូរ៉េភាគច្រើនបានផ្លាស់ទីលំនៅពីទីក្រុងដើម្បីស្វែងរកជីវិតទីពីរនៅក្នុងសហគមន៍ជនបទ ឬសហគមន៍នេសាទវិញបន្ទាប់ពីខ្លួនចូលនិវត្តន៍។

បើយោងតាមការចុះផ្សាយពីកាសែត the Korean times កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា នៅក្នុងការស្រាវជ្រាវដែលរចេញផ្សាយដោយស្ថិតិកូរ៉េ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ និងក្រសួងមហាសមុទ្រ និងនេសាទ បានលើកឡើងថា ថ្វីត្បិតតែចំនួនប្រជាជនដែលបានផ្លាស់ទីលំនៅទៅរស់នៅជនបទ បានធ្លាក់ចុះជាងកាលពីឆ្នាំ ២០២៣​ ក៏ពិតមែន តែចំនួនអ្នកប្តូរទីលំនៅគឺនៅតែកើតឡើងជាប្រចាំ ពោលគឺដើម្បីកាត់បន្ថយការចំណាយរបស់ខ្លួន ខណៈដែលអតិផរណាកាន់តែមានការកើនឡើង។

ប្រភពដដែលបានឲ្យដឹងទៀតថា ចំពោះចំនួននៃអ្នកដែលចូលនិវត្តន៍ចាប់ផ្តើមសម្រុកផ្លាស់ទីលំនៅ បានកើនឡើងដំបូងនៅក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ គឺក្នុងកំឡុងពេលដែលមានការរាតត្បាតនៃជំងឺ COVID-19 បានវាយលុកប្រទេស ខណៈដែលទីផ្សារការងារនៅតាមទីក្រុងនៅនឹងទ្រឹង។

ស្ថិតិរបស់ស្ថាប័នកូរ៉េខាងត្បូងបានពន្យល់ថា “រហូតមកដល់ពេលនេះ ចំនួនប្រជាជនដែលសម្រេចចិត្តធ្វើចំណាកស្រុកគឺភាគច្រើនដោយសារតែពួកគេគ្រប់អាយុចូលនិវត្តន៍” ។ ហើយចំពោះ”ការកើនឡើងថ្មីៗនៅក្នុងឆ្នាំនេះវិញ គឺដោយសារតែពួកគេចង់ផ្លាស់ប្តូរបរិយាកាសរស់នៅ ដោយជាការសម្រាកលំហែរនៅតំបន់ជនបទវិញម្តង”។

យ៉ាងណាមិញ ចំពោះនិន្នាការ​បែប​នេះ​ វាហាក់ដូចជាប្រែប្រួលបន្តិច ព្រោះនៅក្នុងឆ្នាំ២០២៤នេះគេបានសង្កេតឃើញថា ​មនុស្សចាស់​ដែលមានវ័យចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ គឺបានទៅ​រស់នៅ​ជនបទប្រមាណជា ៤៦,៥ ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ ទន្ទឹមនឹងនោះ គឺមានប្រហែលជា 52.9 អ្នកចូលនិវត្តន៍ទាំងនោះបានទៅរស់នៅក្នុងតំបន់នេសាទទៅវិញ។

បើយោងទៅតាមការរៀបរាប់ពីខាងមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសមួយនេះបានលើកឡើងថា  ចំនួននៃអ្នកចូលនិវត្តន៍ដែលបានកើតក្នុងចន្លោះពីឆ្នាំ 1968 ដល់ 1974 ចិត្តគំនិតរបស់ពួកគេទាំងនោះភាគច្រើន គឺចង់ទៅរស់នៅតាមជនបទ ហើយនិន្នាការបែបនេះ វាត្រូវបានខាងក្រុមមន្ត្រីបានរំពឹងទុកទៀតថា ចំនួននៃការផ្លាស់ប្តូរទីលំនៅទៅកាន់តំបន់ជនបទគឺនៅតែបន្តកើតមានប្រសិនពួកគេនៅតែមានភាពធុញទ្រាន់នឹងជីវិតក្នុងទីក្រុង” ។

អតីតគ្រូបង្រៀនសាលារដ្ឋម្នាក់ បានក្លាយទៅស្ត្រីដំបូងគេដែលមានប្រាក់ 100 ពាន់លានដុល្លារ

ព្រឹត្តិបត្រថ្មីនៃបញ្ជីឈ្មោះរបស់ទស្សនាវដ្តី Forbes បានចុះផ្សាយកាលពីថ្ងៃព្រហស្បត្តិសប្តាហ៍មុនថា នាពេលនេះគឺមានវត្តមានរបស់នារីមួយរូបទៀតហើយ គាត់មានឈ្មោះថាAnnie Lamont  នាងគឺជាស្ត្រីជនជាតិអាមេរិកម្នាក់ដែលបានក្លាយទៅជាស្ថាបនិកនារីដ៏ឆ្នើមមួយក្នុងចំណោមបញ្ជីឈ្មោះទាំង១០០។

ការចេញផ្សាយមួយដោយនិយាយអំពីបញ្ជី Midas ប្រចាំឆ្នាំលើកទី 23 វាគឺជាចំណាត់ថ្នាក់ដ៏ច្បាស់លាស់មួយរបស់ Forbes ហើយគឺពួកគេបានផ្តោតទៅលើតែក្រុមអ្នកបណ្តាក់ទុនវិនិយោគណាដែលល្អបំផុតរបស់ពិភពលោកប៉ុណ្ណោះ ។

យ៉ាងណាមិញនៅក្នុងការឆ្លុះបញ្ចាំងពីឧស្សាហកម្ម VC​ (Venture Capital)គឺវាមានភាពកាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ ដោយក្នុងយើងបានសង្កេតឃើញស្ត្រី ប្រហែល 11% គឺពួកគេមានសមត្ថភាពមិនធម្មតា ពោលគឺ វិនិយោគិនស្រីទាំង 13 នាក់នោះ បានក្លាយខ្លួនទៅជាអ្នកវិនិយោគឆ្នើមដែលមានក្នុងចំណោមវិនិយោគិនទាំង 100 នាក់នៃបញ្ជីប្រចាំឆ្នាំ២០២៤ថែមទៀតផង។

អ្នកស្រី Annie Lamont បានក្លាយទៅជាស្ត្រីទីមួយរបស់ Connecticut (រដ្ឋនៅក្នុងNew Englandនៃភាគឦសានសហរដ្ឋអាមេរិក) ក្នុងនាមនាងជាជំនួញស្ត្រីមួយរូបដ៏ឆ្នើម។ អ្នកស្រី Lamont បាននិយាយប្រាប់ទស្សនាវដ្ដី Forbes ថា អាថ៌កំបាំងនៃភាពជោគជ័យរបស់នាង វាគឺសមត្ថភាពក្នុងការសង្កេត និងទទួលយកវដ្ដបច្ចេកវិទ្យាថ្មីៗជានិច្ច បើទោះបីជាមានមនុស្សជាច្រើនបានព្យាយាមឱ្យនាងបង្វែរការចាប់អារម្មណ៍របស់នាងចេញពីផ្លូវដែលរកបាននាពេលបច្ចុប្បន្នក៏ដោយ។

អ្នកស្រីបានបន្តទៀតថា “វាមិនមែនជារឿងអ្វីដែលអស្ចារ្យសម្រាប់អ្នករកស៊ីបណ្តាក់ទុននោះទេ។ ប៉ុន្តែទាំងនេះវាគឺរបៀបដែលអ្នកស្រីអាចបន្តដំណើរទៅមុខ ព្រោះថាអ្នកស្រីតែងតែបានដឹងមុន និងទស្សទាយទុកមុនរួចទៅហើយ ចំពោះអ្វីដែលអាចនិងកើតឡើងនាពេលខាងមុខ។ អ្នកស្រីបានបន្ថែមទៀតថា ជួនកាលទៅរាល់ការកើតឡើងនីមួយៗវាអាចជាវដ្ត តែគ្រាន់តែមនុស្សមួយចំនួននឹកស្មានមិនដល់ ហើយពេលខ្លះកាលត្រឡប់មកវិញនៃ​វដ្ដទាំងនោះវាគ្រាន់តែខុសគ្នាទៅតាមសម័យកាលតែប៉ុណ្ណោះ។

​គួរបញ្ជាក់ថា ដំបូងឡើយអ្នកស្រី  Annie Lamont គាត់គ្រាន់តែជាគ្រូបង្រៀងនៅសាលារដ្ឋម្នាក់ តែដោយសារស្ថានភាពគ្រួសារមានភាពលំបាក ទើបលោកស្រីមានគំនិតចង់បង្កើតជីវកម្មមួយដោយខ្លួនឯង។

ក្នុងរយៈពេល 14 ឆ្នាំចាប់តាំងពី អតីតគ្រូបង្រៀនសាលារដ្ឋ Merrilee Kick បានបង្កើតម៉ាកស្រាក្រឡុកមួយកន្លែង ដែលមានទទួលចែកចាយទៅលើភេសជ្ជៈ BuzzBallz ទូទាំងរដ្ឋ។ នៅក្នុងឧស្សាហកម្មគ្រឿងស្រវឹងមួយនេះផងដែរ វាបានធ្វើឲ្យអ្នកស្រីមានទ្រព្យសម្បត្តិសុទ្ធប្រមាណជា៤០០​លានដុល្លាសហរដ្ឋអាមេរិកឯណោះ។

តែបើទោះជាយ៉ាងនេះក្តី ភាពជោគជ័យមួយនេះវាមិនមែនជាក្តីស្រម៉ៃរបស់អ្នកស្រីនោះទេ បន្ថែមពីលើការចែកចាយភេសជ្ជៈខាងលើគឺអ្នកស្រីមិនមែនបន្តចែកចាយទូទាំងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ផ្ទុយទៅវិញអ្នកស្រីបានផ្គត់ផ្គង់ម៉ាកយីហោមួយនេះរហូតដល់ទៅ 29 ប្រទេស។ ចាប់តាំងពីពេលនោះមក អ្នកស្រីក៏ក្លាយទៅជាស្ត្រីដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ទស្សនាវដ្តី  Forbes តែម្តង។

គួរបញ្ជាក់ថា ក្រុមឥស្សរជនមួយក្រុមនៅកំពូលនៃ បញ្ជីមហាសេដ្ឋី របស់ទស្សនាវដ្ដី Forbes គឺពួកគេម្នាក់ៗត្រូវតែជាបុគ្គលដ៏អស្ចារ្យនិងមានសមត្ថភាពពិតប្រាកដ ជាពិសេសជាងនេះទៅទៀតនោះ ពួកគេម្នាក់ៗត្រូវតែមានទ្រព្យសម្បត្តិសុទ្ធយ៉ាងតិចក៏ ១០០ ពាន់លានដុល្លាដែរ។

យ៉ាងណាមិញនៅក្នុងតារាងក្រុមឥស្សរជនកំពូលនៃ បញ្ជីមហាសេដ្ឋី របស់ទស្សនាវដ្ដី Forbes ដែលនិយាយពីភាពជោគជ័យរបស់បុគ្គលឆ្នើមនៅក្នុងពិភពលោក ក្នុងនោះយើងបានសង្កេតឃើញថា ថ្វីត្បិតតែបញ្ចីទាំង១០០ របស់ Forbes ស្រ្តីគឺមានតែ 11%  ក៏ដោយ តែប្រសិនបើយើងយោងទៅតាមការសិក្សាថ្មីមួយទៀតដោយអ្នកជំនាញរបស់ Equilar និង Associated Press បានរកឃើញថា ជាមធ្យមប្រាក់ខែរបស់បុគ្គលិកនារី គឺទទួលបានច្រើនជាងបុរសទៅទៀត។ ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងការស្រាវជ្រាវរបស់ពួកគេបានរកឃើញទៀតថា ចំពោះការងារជា CEO ប្រសិនបើតួនាទីនេះជាស្ត្រីវិញ គឺពួកគេអាចរកប្រាក់ចំណូលជាមធ្យមប្រហែលជា 17.6 លានដុល្លារ តែចំណែកនាយកប្រតិបត្តិបុរស ជាមធ្យមគឺពួកគេអាចរកប្រាក់ចំណូលប្រហែល 16.3 លានដុល្លារប៉ុណ្ណោះ ។ លទ្ធផលមួយនេះ គឺធ្វើឱ្យក្រុមការងារទាំងអស់មានភាពភ្ញាក់ផ្អើលខ្លាំង ព្រោះថារាល់ការងារជាទូទៅស្ត្រីនៅតែឈានមុខជាងបុរស។

ការនិយមទទួលទានផ្លែទុរេនរបស់ជនជាតិចិន វានឹងជួយឲ្យសេដ្ឋកិច្ចរបស់ពិភពលោកមានសន្ទុះ

ការកើនឡើងនៃការនាំចេញទុរេននៃបណ្តាលប្រទសនៅក្នុងអាស៊ី គឺវាអាចឆ្លុះបញ្ចាំងពីអំណាចនៃការទិញរបស់ប្រទេសចិន ដែលជាមូលហេតុធ្វើឲ្យសេដ្ឋកិច្ចពិភពលោកហាក់ដូចជាមានសន្ទុះឡើងមកវិញ។ បើយោងតាមការរៀបរាប់ពី លោក Mohamad Sabu ដែជារដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសម៉ាឡេស៊ី បាននិយាយថា ទុរេននឹងក្លាយរបស់នាំចេញមួយដ៏ធំ ហើយវានឹងជួយឲ្យសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីមានភាពរីកចម្រើន នេះបើយោងតាមការចុះផ្សាយពីកាសែត The New York Times កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤។

​ទុរេនបានក្លាយ​ជា​ផ្លែ​ឈើ​ដ៏មានតម្លៃ ជាយូយាណាស់មកហើយ ជាពិសេសគឺនៅក្នុង​អាស៊ីអាគ្នេយ៍។ បើយោងតាមការរៀបរាប់ពីកសិកជនជាតិម៉ាឡេស៊ីម្នាក់បាននិយាយរៀបរាប់ថា ឥឡូវនេះគាត់កំពុងសម្លឹងមើលនៅចំណូលនាពេលអនាគតដែលច្រើនជាងនៅពេលបច្ចុបន្ន។ ពូជ Musang King ដែល​គាត់​ដាំដុះ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បានអ្នកទទួលទានជនជាតិចិនជាច្រើនជ្រើសរើសយកមកញាំ ហើយវាក៏ជាពូជទុរេនដែលចិន​ចូលចិត្តខ្លាំងជាងគេផងដែរ។ ប៉ុន្តែនៅពេលនេះ ប្រទេសរបស់គាត់មានតែការអនុញ្ញាតឱ្យនាំចេញទុរេនក្លាសេទៅកាន់ប្រទេសចិនតែប៉ុណ្ណោះ បើទោះបីជាអ្នកគាំទ្រទាំងនោះភាគច្រើនចង់បានទុរេនស្រស់ក៏ដោយ។

 សរុបមក អ្នកនិយមពិសាទុរេនច្រើនជាងគេនៅក្នុងពិភពលោកគឺជាជនជាតិចិន ដោយក្នុងនោះក្រុមការងាររបស់ economist បានធ្វើកំណត់សម្គាល់ថា ប្រទេសចិនបានប្រមូលទិញទុរេនស្រស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រសិនបើយើងគិតជាទឹកប្រាក់គឺប្រមាណជា ៦,៧ ពាន់លានដុល្លារឯណោះកាលពីឆ្នាំមុន។ ចំពោះតួរលេខនេះផងដែរ គឺបានកើនឡើងប្រមាណពី ៤ ពាន់លានដុល្លារ បើយើងធៀបទៅនឹងឆ្នាំ ២០១៩។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា ចាប់តាំងពីពេលនេះមក ទុរេនបានវ៉ាដាច់ផ្លែឆឺរី ដែលជាការនាំចូលផ្លែឈើស្រស់ដ៏ធំបំផុតរបស់ប្រទេសចិនថែមទៀតផង។

តាមពិតទៅ ចំនួននៃការចំណាយរបស់ប្រជាជនចិន គឺវាបណ្តាលមកពីការកើនឡើង​នៃ​វណ្ណៈ​កណ្តាល​របស់​ប្រទេសមួយនេះជាចម្បង។ ហេតុដូច្នេះហើយ ទើបមានជនជាតិ​ចិនជាច្រើន​កាន់​តែមាន​លទ្ធភាពក្នុង​ទិញ​ទុរេនយកមកទទួលទាន បើទោះជាផ្លែឈើមួយនេះមានតម្លៃ​មិន​ថោកក៏ដោយ។

ប្រទេសចិនគឺជាប្រទេសមួយដែលផ្តល់អទិភាពដល់ប្រទេសជិនខាងរបស់ខ្លួនជានិច្ច ក្នុងការនាំចូលផ្លែឈើខាងលើនេះទៅកាន់ប្រទេសរបស់ខ្លួន តួរយ៉ាងដូចជា ប្រទេសថៃ វៀតណាម និងម៉ាឡេជាដើម។

ប៉ុន្តែបើទោះជាយ៉ាងណាមក៏ដោយ ទន្ទឹម​នឹង​នេះ កសិករ​ចិន​គឺមិនបានព្រងើយកន្តើយក្នុងការប្រកបរបរមួយនេះឡើយ។ បើយោងតាមការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ចិនបានចាប់ផ្តើមដាំទុរេនដំបូងតាំងពីឆ្នាំ 1958 មកម្ល៉េះ។ យ៉ាងណាមិញ កិច្ចខិតខំប្រឹងប្រែងមួយនេះ ពួគេអាចផលិតផ្លែឈើដ៏ពេញនិយមខាងលើបានក្នុងកម្រឹតមួយដែលតិចតួចបំផុត។ កសិករ​នៅ​ហៃណាន​បាន​ព្យាយាមសាកល្បងដាំទុរេន​ម្ដងហើយម្តងទៀត មិនថានៅខេត្តឬ កោះយ៉ាងណាទេ តែន្លែងមួយក្នុងចំណោមកន្លែងជាច្រើននៅក្នុងប្រទេសចិន វាហាក់ដូចជាមិនអំណោយផលដល់ការដាំដុះទុរេនទាល់តែសោះ។ ប្រភពដដែលបានឱ្យដឹងទៀតថា ទិន្នផលរបស់កសិកររបស់ប្រទេសខ្លួនដែលប្រឹងប្រឹងរហូតមកដល់ពេលនេះ គឺវាបានកើនឡើងជាបណ្តើរៗយ៉ាងក្តី តែបើទោះជាទិន្នផលបានបប្រហែលជា 200 តោននៅក្នុងឆ្នាំនេះ វាក៏មិនបំពេញបាននូវតម្រូវការនៃអ្នកទទួលទានបានឡើយ។

ការ​ពឹង​លើ​ខ្លួន​ឯង​វាគឺ​ជាការធ្វើដំណើរមួយដ៏​វែង​ឆ្ងាយទៅមុខទៀត ហេតុដូច្នេះហើយទើប ប្រទេស​ចិនអនុញ្ញាតឲ្យមានការ​នាំ​ចូល​ទុរេនប្រមាណជា ១,៤ លាន​តោន​កាល​ពី​ឆ្នាំ​មុន។ 

scroll to top