Apple៖ បានប្រកាសនៅពីមុខងារ AI ដ៏ធំរបស់ខ្លួន នៅក្នុងការធ្វើសន្និសិតប្រចាំឆ្នាំ

Apple បានចាប់ផ្តើមយុគសម័យថ្មីសម្រាប់ក្រុមហ៊ុន ជាមួយនឹងការណែនាំនូវមុខងារ AI ជំនាន់ដំបូងគេរបស់ខ្លួនសម្រាប់ទូរស័ព្ទដៃ iPhone ។

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុន Apple បានធ្វើសន្និសិទមួយដោយស្តីពីការអភិវឌ្ឍន៍របស់ទូរស័ព្ទដៃ iPhone ពោលវាគឺជាការតាំងបង្ហាញមួយដោយនិយាយពីមុខងារ AI នៅក្នុង Siri ដែលកាន់តែឆ្លាតវៃជាងមុន។

យ៉ាណាមិញ បើយោងតាមប្រភពដដែលបានឲ្យដឹងទៀតថា  បច្ចេកវិទ្យាចុងក្រោយរបស់ Iphone ដែលត្រៀមដាក់លក់នៅចុងឆ្នាំ២០២៤ នេះ គឺវាមានសមត្ថភាពអាចឆ្លើយសំណួរ អាចឆ្លើពីចម្លើយនៅក្នុងកាលវិភាគរបស់អ្នក(អ្នកបានកំណត់ទុក្ខ) ម្យ៉ាងទៀតវាក៏អាចនិយាយប្រាប់អ្នកពីអ្វីដែលមាននៅក្នុងអ៊ីមែលរបស់អ្នកថែមទៀតផង។

គួរបញ្ជាក់ថា ចំពោះគោលបំណងនៃការធ្វើសន្និសិតការសែតប្រចាំឆ្នាំ ២០២៤ នេះ ខាងក្រុមហ៊ុន Apple បានសង្កត់ធ្ងន់ថា មុខងាររបស់ Iphone គឺយើងបានផ្តោតទៅលើអ្វីដែលភាពឯកជនរបស់អ្នកប្រើប្រាស់ ព្រោះយើងបានគិតគូយ៉ាងហ្មត់ចត់លើសុវត្ថិភាពជាចម្បង។

យ៉ាងណាមិញ ប្រសិនបើយើងនិយាយអំពីគោលបំណងនៃក្រុមហ៊ុន Apple គឺក្រុមហ៊ុនចង់ជំរុញឲ្យអតិថិជនទាំងអស់យល់ច្បាស់ពី AI ព្រោះថាមុខងារនៅក្នុងកម្មវិធីមួយនេះគឺពិតជាផលប្រយោជន៍ច្រើន ជាពិសេសគឺវាអាចជួយដល់អ្នកឲ្យកាន់តែងាយស្រួលជាងមុន។

រាល់ការអភិវឌ្ឍគឺវាសុទ្ធសឹងតែត្រូវការពេលវេលា ហើយចំពោះរាល់ការដាក់ចេញប្រើប្រាស់រាល់មុខងារនីមួយៗរបស់ Iphone វិញ គឺនាយកប្រតិបត្តិ Apple លោក Tim Cook បានសិក្សាយ៉ាងលម្អិត។ លោក  Tim Cook គឺជាថ្នាក់ដឹកនាំម្នាក់ដែលតែងតែសម្លឹងរកនូវអ្វីដែលជាសមត្ថភាពថ្មី និងជាទីទុកចិត្តបំផុតទើបលោកធ្វើការអនុម័ត។

បើយោងតាមការរៀបរាប់ពីលោក លោក Tim Cook ដោយផ្ទាល់បានឲ្យដឹងថា ផលិតផលរបស់ Apple វាត្រូវតែមានវិចារណញាណ និងងាយស្រួលប្រើជាទីបំផុតសម្រាប់អ្នកប្រើប្រាស់។

លោកបានបន្ថែមទៀតថា សារៈសំខាន់នៃផលិតផល Apple គឺដោយសារតែវាត្រូវបានយើងរចនាឡើងដោយវាត្រូវតែយល់ពីអ្នក ហើយត្រូវតែមានមូលដ្ឋាននៅក្នុងបរិបទផ្ទាល់ខ្លួនរបស់អ្នក ហើយក្នុងវាគឺតែងតែដឹងនូវទម្លាប់របស់អ្នក ទំនាក់ទំនងរបស់អ្នក និងអ្វីៗជាច្រើនទៀតដែលអ្នកតែងធ្វើជាប្រចាំថ្ងៃ។

គួរបញ្ជាក់សារជាថ្មីថា  Apple មិនមែនតែងតែជាអ្នកចេញនូវមុខងារថ្មីដំបូងគេជាប្រចាំក៏ពិតមែន តែប្រសិនបើយើងនិយាយពីការដាក់ចេញនូវការប្រើប្រាស់អ្វីមួយពីក្រុមមួយនេះវិញ គឺមានមហាលជនច្រើនណាស់បានទទួលស្គាល់ថា ការបញ្ចូលនូវបច្ចេកវិទ្យាដ៏រីកចម្រើន វាពិតជាបានឆ្លងកាត់នូការស្រាវជ្រាវ និងការអភិវឌ្ឍយ៉ាងល្អិតល្អន់ជាច្រើនឆ្នាំ បន្ទាប់មកធ្វើក្រុមបានសម្រេចចិត្តដាក់បញ្ចូលវាទៅក្នុងផលិតផលថ្មីៗរបស់ខ្លួន អ្វីទាំងអស់នេះហើយ វាគឺជាអ្វីដែលអ្នកប្រើប្រាស់ចង់បានជាងគេបំផុត។

រោងចក្រថាមពលបៃតងរបស់ចិន វាត្រូវបានគេចាត់ទុកថាជារោងចក្រដែលធំជាងគេនៅក្នុងពិភពលោក

ប្រទេសចិនបានសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យមួយកន្លែង ដែលត្រូវបានគេចាត់ទុកថាវាមានទំហំធំជាងគេបំផុតនៅក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានស៊ិនហួរ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៤។

បដិវត្តនៃថាមពលបៃតងនាពេលនេះគឺកំពុងតែរីកដុះដាលពាសពេញសាកល ដោយក្នុងនោះយើងសង្កេតឃើញថារាល់ការអភិវឌ្ឍគឺតែងតែមានវត្តមានរបស់ប្រទេសចិនជានិច្ច។ ខណៈពេលដែលរាជរដ្ឋាភិបាលចិនបានគិតគូរយ៉ាងម៉តចត់លើការអភិរក្សអេកូឡូស៊ី ក៏ដូចជាការចូលរួមចំនែកនៃការកាត់បន្ថយភាពក្រីក្រ ប្រធានាធិបតីចិន លោក ស៊ី ជិនពីងក៏បានប្រកាសឲ្យមានការសាងសង់ រោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតមួយកន្លែង គឺនៅលើខ្ពង់រាប Qinghai-Xizang កាលចុងខែឧសភានេះ។ យ៉ាងណាមិញ បើយោងតាមប្រភពខាងលើបានឲ្យដឹងទៀតថា គម្រោងខាងលើនេះគឺវាស្ថិតនៅក្រោមការដឹកនាំនិងត្រួតពិនិត្យដោយក្រុមហ៊ុន Huanghe Hydropower Development Co., Ltd ទីបេ ក្នុងខេត្ត Qinghai ភាគពាយ័ព្យនៃប្រទេសចិន។

គួរបញ្ជាក់ថា ចំពោះឧបករណ៍ និងសម្ភារៈដែលប្រើប្រាស់សម្រាប់រោងចក្រថាមពលបៃតងខាងលើ វាត្រូវបានក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Huanghe Hydropower Development Co., Ltd លោក Yehdor បាននិយាយប្រាប់ព័ត៌មានស៊ិនហួរថា ក្រុមការងាររបស់ខ្លួននិងមិនប្រើបន្ទះ photovoltaic ពន្លឺព្រះអាទិត្យ ឬអ្វីដែលគេហៅថា “កញ្ចក់ពណ៌ខៀវ” នោះឡើយ។

អ្នកជំនាញរូបនោះបាននិយាយបន្តថា លោកនិងប្រើបន្ទះក្តារមួយប្រភេទ ដែលអមជាមួយនឹងតង់តែប៉ុណ្ណោះ។ លោកបាននិយាយបន្តទៀតថា ចំពោះការតំឡើងបន្ទះនៅខាងក្រៅតង់ គឺយើងមានគោលបំណងឲ្យវាធ្វើប្រតិបត្តិនៅពេលថ្ងៃ គឺដើម្បីបង្កើតចរន្តអគ្គិសនីគ្រប់គ្រាន់សម្រាប់បំភ្លឺភ្លើង និងឧបករណ៍តូចៗផ្សេងទៀតពេញមួយយប់តែម្តង”។

លោក Yehdor បានបន្ថែមថា បើទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីសិក្សាយ៉ាងល្អិតល្អន់កន្លងមក ពួកយើងបានដឹងថា គ្មានឧបករណ៍ណាមួយដែលអាចប្រៀបធៀបទៅនឹងបន្ទះមួយនេះឡើយ។ សម្រាប់បន្ទះស្រូបពន្លឺព្រះអាទិត្យដែលយើងបានជ្រើសរើស គឺវាបានរៀបចំឡើងដោយមានការឆ្លងកាត់ផ្ទៃដីវាលខ្សាច់ចំនួន 4,000 ហិចតា រួចហើយវាក៏បញ្ចេញពន្លឺដូចសមុទ្រពណ៌ខៀវស្រង៉ាត់ដោយស្ថិតនៅក្រោមព្រះអាទិត្យ។

គួររំលឹកថា កាលពីឆ្នាំ 2012 ខេត្ត Qinghai គឺធ្លាប់បានផ្តួចផ្តើមសាងសង់មូលដ្ឋានថាមពលពន្លឺព្រះអាទិត្យថ្នាក់មួយដែលមានថាមពល 10 លានគីឡូវ៉ាត់ម្តងរួចទៅហើយ។ ហេតុដូច្នេះទើបសព្វថ្ងៃនេះ ខេត្ត Qinghai មានរោងចក្រថាមពលបៃតងរហូតដល់ទៅ 609 គីឡូម៉ែត្រការ៉េ ដែលធ្វើឲ្យរដ្ឋាភិបាលចិនបានចាត់ទុកខេត្តមួយនេះថា វាជាមូលដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏សំខាន់របស់ចិន ព្រោះបើជាមធ្យមរោងចក្រមួយនេះអាចផលិតថាមពលមិនក្រោម 8,430 មេហ្គាវ៉ាត់ នោះឡើយ។ បើយោងតាមរៀបរាប់ពីលោក  ​​Qeyang អនុប្រធានគណៈកម្មាធិការគ្រប់គ្រងនៃឧទ្យានឧស្សាហកម្មថាមពលបៃតងខេត្ត Hainan បានប្រកាសទៀតថា រោងចក្រថាមពលរបស់ខ្លួនគឺជារោងចក្របៃតងដែលធំជាងគេបំផុតនៅលើពិភពលោកថែមទៀតផង ។

បច្ចុប្បន្ន ប្រសិនបើយើងនិយាយពីសមត្ថភាពផលិតថាមពលសរុបដែលបានដំឡើងនៅក្នុងទីក្រុង Qinghai គឺមានការកើនឡើងរហូតដល់ទៅ 54,970,800 គីឡូវ៉ាត់ឯណោះ ដោយក្នុងនោះគឺមានថាមពលស្អាតមានចំនួន 51,079,400 គីឡូវ៉ាត់ ឬ 93 ភាគរយនៃចំនួនសរុប។

នៅលើផ្ទៃដីដ៏ធំល្វឹងល្វើយរបស់រោងចក្រថាមពលបៃតង គឺវាហ៊ំព័ទ្ធទៅដោយស្មៅដ៏ខៀវស្រង៉ាត់ យ៉ាងណាមិញការចូលរួមចំណែកនៃការកាត់បន្ថភាពក្រីក្រ គឺបានកើតឡើងនៅពេលដែល ប្រជាជននៅក្នុងតំបន់ខាងលើ អាចចិញ្ចឹងសត្វពាហនៈ ដោយគ្មានការព្រួយបារម្មណ៍។

បើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Huanghe Hydropower Development Co., Ltd បាននិយាយថា ដើម្បីជាកិច្ចខិតខំប្រឹងប្រែងក្នុងការជៀសវាងការចំណាយលើការបាញ់ថ្នាំស្មៅ និងការកាត់ស្មៅ ខាងក្រុមហ៊ុនសូមគាំទ្រឲ្យប្រជាពលរដ្ឋច្រូតស្មៅនៅក្នុបបរិវេនរោងចក្ររបស់ខ្លួនដោយឥតគិតថ្លៃ ហេតុដូច្នេះហើយទើបរាល់អ្នក​កាត់ស្មៅសម្រាប់​ចិញ្ចឹម​ចៀម អាច​ដើរ​ហើរ​ជុំវិញ​កសិដ្ឋានដោយសេរី។

ផ្សារទំនើបធំបំផុតរបស់ពិភពលោកហៀបនឹងកាន់តែធំ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអេមីរ៉ាតអារ៉ាប់រួម Emaar Properties បានប្រកាសកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ខ្លួនកំពុងរៀបចំផែនការក្នុងពង្រីកផ្សាទំនើប Dubai Mall ឲ្យក្លាយទៅជាផ្សាទំនើបដែលធំជាងគេបង្អស់នៅក្នុងពិភពលោក។

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN​ កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងទៀតថា គម្រោងផែនការនៃការពង្រីកផ្សាទំនើប Dubai Mall អាចនឹងត្រូវចំណាយប្រមាណជា 1.5 billion dirham (408 លានដុល្លារសហរដ្ឋអាមេរិក)។

ប្រភពដដែលបាននិយាយទៀតថា នៅក្នុងផែនការពង្រីកផ្សាទំនើប Dubai Mall គឺវាត្រូវតែមានទំហំសរុបប្រមាណ 12 លានហ្វីតការ៉េ ព្រោះទំហំមួយនេះវាអាចបញ្ជាក់ឲ្យមនុស្សបានដឹថា វាគឺជា មជ្ឈមណ្ឌលផ្សារទំនើបដ៏សក្តិសមបំផុត ក្នុងនាមជាផ្សាទំនើបដែលធំជាងគេបំផុតក្នុងពិភពលោក។ យ៉ាងណាមិញ បើយោងតាមអ្នកជំនាញរបស់ CNN បានរាយការណ៍ថា តាមពិតទៅ ផ្សាទំនើប Dubai Mall វាគឺជាផ្សាទំនើបដែលធំជាងគេរួចទៅហើយ ព្រោះថាទាំងទំហំនៃផ្ទៃដីសរុប  សព្វថ្ងៃនេះនៅមិនទាន់មានប្រទេសណាមួយអាចធ្វើបានដូចឌូបៃនៅឡើយ។ ម្យ៉ាងទៀតនៅក្នុងផ្សាទំនើបមួយនេះទាំងមូល គឺមានហាងប្រណីតៗមិនតិចជាង 240 កន្លែងនោះទេ ហើយប្រសិនបើយើងនិយាយពីកន្លែងលក់អាហារថ្មីៗវិញនោះ គឺវាពិតជាផ្សាដែលមានអាហារប្លែកៗនិងសម្បូរបែបខ្លាំងជាងគេតែម្តង។

យ៉ាងណាមិញ ប្រសិនបើយើងក្រឡេកទៅមើលការរចនាប្លង់របស់ក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យអេមីរ៉ាតអារ៉ាប់រួម Emaar Properties វិញនោះលោកអ្នកប្រាកដជាងមិនស្ញើចសរសើរមិនបាន។  ប្លង់នៃផ្សាទំនើប Dubai Mall គឺវាមានទីតាំងយ៉ាងអំណោយផល។ នៅជាប់ផ្សាទំនើបគឺមានឯតទគ្គកម្មឌូបៃ Fountain និងអគារខ្ពស់ជាងគេលើពិភពលោក Burj Khalifa ដែលជាមជ្ឈមណ្ឌលលក់ទំនិញដ៏ធំទូលាយមានអាងចិញ្ចឹមត្រីដ៏ធំបំផុតរបស់ពិភពលោក បូករួមជាមួយនឹងសារមន្ទីរសិល្បៈឌីជីថលដ៏អស្ចារ្យដែលជាកន្លែងតាំងពិពណ៌នៃ គ្រោងឆ្អឹងដាយណូស័រដែលមានអាយុ 155 លានឆ្នាំ ម្យ៉ាងទៀតអាគារនោះវាគឺជាអគារដែលមាន រោងកុនខ្នាតធំ និងរោងកុន 26 អេក្រង់ដែលតំណាងឲ្យភាពអស្ចារ្យនៃឌូបៃថែមទៀតផង។

បន្ទាប់ពីទីក្រុងឌូបៃបានក្លាយទៅជាទីក្រុងដែលកំពុងតែឈានមុខគេ និងមានប្រជាប្រិយភាពជាងគេ នាពេលនេះ វាក៏ត្រូវបានស្ថាបនិករបស់ Emaar Properties លោក Mohamed Alabbar បានពណ៌នាការអភិវឌ្ឍនិងការពង្រីកខាងលើនេះថា ជាផែនការខាងលើ វាគ្រាន់តែជាការបន្ថែមដ៏ល្អមួយកម្រឹតទៀត ដើម្បីចូលទៅបំពេញអ្វីដែលជាភាពច្នៃប្រឌិត និងដើម្បីឲ្យមនុស្សនៅក្នុងពិភពលោកស្រលាញ់និងចូលចិត្ត ទីក្រុងឌូបៃកាន់តែខ្លាំង។

 គួររំឮកថា កាលពីឆ្នាំមុន ទីក្រុងឌូបៃបានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនលើសលប់​ ដោយក្នុងនោះក្រុមអ្នកអភិវឌ្ឍឌូបៃបាននិយាយប្រាប់អ្នកយកព័ត៌មានរបស់ CNN ថា ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំង 105 លាននាក់កាលដែលមកដល់ឌូបៃកាលពីឆ្នាំមុនគឺមានច្រើនជាង 80% ទៅទៀតដែលពួកគេចង់ស្គាល់ផ្សាទំនើប និង អគារខ្ពស់បំផុតរបស់យើង ម្យ៉ាងទៀតចំពោះចំនួនសរុបមួយនេះផងដែរគឺវាបានកើនឡើងប្រមាណជា 19% ប្រសិនបើយើងធៀបទៅនឹងឆ្នាំ 2022។

បើទោះជាឌូបៃ ទទួលបាននូវភាពជោគជ័យយ៉ាងនេះក្តី ប៉ុន្តែរាជរដ្ឋាភិបាលនៃអារ៉ាប់រួមទាំងមូលក៏មិនបានអលឯកក្នុងពង្រីកវិសាលភាពនៃការអភិវឌ្ឍរបស់ខ្លួននោះដែរ។ យ៉ាងណាមិញ រាល់គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលរួមគឺតែងតែសម្លឹងមើលទៅថ្ងៃខាងមុខជានិច ការពង្រីក មហោស្រពផ្សារទំនើបនៃឌូបៃ គឺធ្លាប់បានចាប់ផ្តើមចាប់តាំងពីក្នុងឆ្នាំ 1996 មកម្ល៉េះ។ តែបើទោះជាយ៉ាងនេះក្តី ការធ្វើឲ្យមានភាពរីកចម្រើន គឺមិនមែនជាការគិតតែមុខ ឬក៏មិនបញ្ចេញសកម្មភាពអ្វីនោះឡើយ។  ការបន្តកសាងនិងអភិវឌ្ឍឲ្យឌូបៃកាន់តែមានភាពល្អប្រសើ វាគឺជាមហិច្ចតារបស់មេដឹកនាំអារ៉ាប់រួម ហេតុដូច្នេះហើយ ការផ្តល់ឱ្យប្រទេសអេមីរ៉ាតមានកេរ្តិ៍ឈ្មោះល្បាញល្បីនៅក្នុងពិភពលោកវាគឺជាគំនិតរួមរបស់ប្រជាជនអារ៉ាប់ទាំងមូល។

ក្រុមហ៊ុន China Mobile របស់ប្រទេសចិន កំពុងតែជំរុញការអភិវឌ្ឍន៍ 5G ឲ្យក្លាយទៅជា 6G

តាមរយៈទីក្រុងប៉េកាំង កាលពីថ្ងៃទី 6 ខែមិថុនា ឆ្នាំ ២០២៤ បានឲ្យដឹងថា ក្នុងកំឡុងពេលនៃពិធីរំលឹកខួបលើកទី 5 នៃការចេញអាជ្ញាប័ណ្ណ 5G វាត្រូវបានគេចាត់ទុកថា វាគឺជាជំហ៊ានដំបូងនៃការអភិវឌ្ឍខាងផ្នែកណាណិជ្ជកម្មនៅក្នុងប្រទេសចិន។

បើយោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ បានលើកឡើងថា សព្វថ្ងៃនេះ ចំពោះស្ថានីយ៍មូលដ្ឋាន 5G នៅក្នុងប្រទេសចិន គឺបានចំណាយដើម្បីទុនមិនតិចជាង 3.7 លាននោះឡើយ ពោលគឺដើម្បីការដំឡើងកម្មវិធីមួយនេះឲ្យកាន់តែទូលំទូលាយទូទាំងប្រទេសតែម្តង។

គួរបញ្ជាក់ថា កម្មវិធី 5G ខ្នាតធំនៅក្នុងប្រទេសចិននាឆ្នាំ២០២៤នេះ គឺគេបានរៀបចំឡើងដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍កាន់តែខ្ពស់ដល់មហាជនទូទៅ និងអាជីវកម្មឲ្យកាន់តែមានភាពងាយស្រួលជាងមុន។

យើងខ្ញុំសូមរំឮកថា កាលពីខែមេសា ឆ្នាំ 2020 ក្រុមហ៊ុន China Mobile ធ្លាប់បានបង្កើតស្ថានីយ៍មូលដ្ឋាន 5G មួយដែលមានរយៈកម្ពស់ប្រមាណ 6,500 ម៉ែត្រ នៅលើភ្នំ Qomolangma ដែលជាស្ថានីយ៍មូលដ្ឋាន 5G កម្ពស់ខ្ពស់បំផុតនៅលើពិភពលោកថែមទៀតផង។

បន្ទាប់មកនៅក្នុងខែមិថុនា ឆ្នាំ 2020 ប្រទេសចិនក៏បានបញ្ចប់ការសាងសង់បណ្តាញ 5G ក្រោមដីដំបូងគេរបស់ខ្លួននៅក្នុងខេត្ត Shanxi ដោយបានបង្កើតកំណត់ត្រាជាបណ្តាញ 5G ក្រោមដីដ៏ជ្រៅបំផុតនៅលើពិភពលោកផងដែរ។ 

បើយើងគិតមកទល់នឹងពេលនេះវិញ សម្រាប់កម្មវិធី 5G វាត្រូវបានគេបញ្ចូលទៅក្នុងប្រភេទសេដ្ឋកិច្ចសំខាន់ៗចំនួន 71 ក្នុងចំណោម 97 ប្រភេទនៅក្នុងប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះ  ចំពោះគម្រោងពាណិជ្ជកម្ម 5G ច្រើនគឺមានជាង 94,000 កន្លែងទៅទៀតដែលគេត្រៀមនឹងចាប់ផ្តើម។

 គួរបញ្ជាក់សារជាថ្មីថា ប្រទេសចិនវាគឺជាប្រទេសមួយដែលមានចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័ត 5G រហូតដល់ទៅជាង 800 លាននាក់ទៅទៀតនាពេលបច្ចុប្បន្ន ពោលគឺមានមានចំនួនស្មើនឹងជាង 52 ភាគរយនៃចំនួនសរុបទូទាំងពិភពលោកឯណោះ។

 តែបើទោះជាយ៉ាងនេះក្តី ដើម្បីបំពេញបាននូវតម្រូវការដល់អ្នកប្រើប្រាស់ ប្រទេសចិនគឺនៅតែមានបំណងសាងសង់រោងចក្រ 5G ចំនួន 10,000 កន្លែងបន្ថែមទៀតក្នុងអំឡុងពេលផែនការប្រាំឆ្នាំទី 14 (2021-2025) ។

កាលពីពីខែមីនា ឆ្នាំ 2024 ក្រុមហ៊ុន China Mobile បានបើកដំណើរការបណ្តាញ 5G-A ពាណិជ្ជកម្មដំបូងបង្អស់របស់ពិភពលោកនៅទីក្រុង Hangzhou រដ្ឋធានីនៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ជាមួយនឹងផែនការពង្រីកទៅកាន់ទីក្រុងជាង 300 នៅទូទាំងប្រទេសចិនមុនដំណាច់ឆ្នាំ។ យ៉ាងណាមិញ សម្រាប់ផែនការ 5G-A វាគឺជាជំហានដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្តូរពី 5G ទៅ 6G ដែលត្រូវបានមើលដោយអ្នកវិភាគជាច្រើនថាជាបុព្វហេតុនៃបច្ចេកវិទ្យា 6G នាពេលអនាគតរបស់ប្រទេសចិន។ បើយោងតាមអ្នកជំនាញជាច្រើនបានលើកឡើងថា ខណៈពេលដែលបញ្ហាប្រឈមនៅតែបន្តកើតមាននៅក្នុងការវិវត្តន៍ពី 5G ទៅ 6G នោះរាល់របកគំហើញបច្ចេកវិជ្ជា និងការច្នៃប្រឌិតកម្មវិធីនីមួយៗនឹងដោះសោលទ្ធភាពថ្មីៗសម្រាប់ឧស្សាហកម្មនាពេលអនាគត និងលើកកំពស់ការរំពឹងទុកនៃការរស់នៅដ៏ឆ្លាតវៃរបស់មនុស្ស។

scroll to top