ក្រុមហ៊ុន Emirates កំពុងតែស្វែងការដោះស្រាយពីក្រុមហ៊ុន Boeing ជុំវិញការពន្យារពេល

ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងតែមាភាពលេចធ្លោលើវិស័យហោះហើរ  តែទន្ទឹមនឹងនោះក្រុមហ៊ុនផលិតយន្តហោះ Boeing បែរជាមានភាពរអាក់រអួលក្នុងផ្គត់ផ្គង់យន្តហោះស៊េរីថ្មីរបស់ខ្លួនទៅឲ្យក្រុមហ៊ុនមួយនេះទៅវិញ នេះបើយោងតាមការចុះផ្សាយពី AGBI កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

បើយោងតាមការរាយការណ៍ពីសារព័ត៌មាន Reuters បានធ្វើការដកស្រង់សម្តីប្រធានក្រុមហ៊ុន Emirates លោក Tim Clark ថា ក្រុមហ៊ុនផលិតយន្តហោះ Boeing ហាក់ដូចជាមិនមានភាពយកចិត្តទុកដាក់ទៅលើពេលវេលាណាមួយឲ្យច្បាស់លាស់សម្រាប់ការចែកចាយយន្តហោះ 777X ថ្មីរបស់ខ្លួននោះទេ។

លោកបាននិយាយបន្តទៀតថា ក្រុមហ៊ុនBoeing គួរតែព្យាយាមដោះស្រាយរាល់បញ្ហារប្រឈមឲ្យបានសមស្របនិង ទាន់ចិត្តអ្នកប្រើប្រាស់ជាចម្បង។

គួរបញ្ជាក់ថា ទម្រាំតែក្រុមហ៊ុនអាកាសចរណ៍ Emirates បានក្លាយខ្លួនទៅជាក្រុមហ៊ុនអាកាសចរណ៍ដែលធំជាងគេបំផុតនៅ មជ្ឈិមបូពា ក្រុមហ៊ុនមួយនេះបានចំណាយពេលវេលា និងថ្លៃដើមមិនតិចនោះទេ។ ម្យ៉ាងទៀត ដើម្បីបន្តជាទំនុកចិត្តដល់អ្នកប្រើប្រាស់ ក្រុមហ៊ុន​អាកាសចរណ៍ Emirates កាលពីប៉ុន្មានឆ្នាំមុននេះ បានធ្វើ​ការ​បញ្ជា​ទិញ​យន្តហោះថ្មីៗរហូតដល់ទៅ 205 គ្រឿងឯណោះ ហើយរាល់យន្តហោះនីមួយៗគឺសុទ្ធសឹងតែជា​យន្តហោះ​ដែលធំ​បំផុតថែមទៀតផង។ ព្រោះបើយោងតាមការរៀបរាប់ពី AGBI បាននិយាយថា រាល់ការបញ្ជាទិញ វាសុទ្ធសឹងតែជាយន្តហោះស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Boeing ដោយក្នុងនោះយន្តហោះមួយគ្រឿងគឺ​អាច​ផ្ទុក​អ្នក​ដំណើរ​បានរហូតដល់ទៅ ៤០០ នាក់។

គួររំលឹកថា ថ្វីត្បិតតែក្រុមហ៊ុនផលិតយន្តហោះ Boeing គឺជាក្រុមហ៊ុនដែលផលិតយន្តហោះធំជាងគេនៅក្នុងពិភពលោកក៏ដោយ តែបើយោងតាមការរាយការណ៍ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយថា ក្រុមហ៊ុន Boeing ត្រូវតែធ្វើ “ការកែលម្អចំនុចខ្វះខាតរបស់ខ្លួនឲ្យបានឆាប់រហ័សបំផុត ហើយជាពិសេសគឺការដោះស្រាយបញ្ហាជាច្រើនដែលបានកើតឡើងនាពេលកន្លងមក តួរយ៉ាងដូចជា បន្ទាប់ពីបន្ទះមួយបានផ្ទុះចេញពីយន្តហោះ Boeing 737 Max 9 ដែលត្រូវបានគេជឿថា គឺបណ្តាលមកពីការបាត់ប៊ូឡុងជាដើម។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ក្រុមផលិតយន្តហោះ Boeing គឺនៅតែជាក្រុមហ៊ុនជាទីទុកចិត្តរបស់ក្រុមហ៊ុន Emirates ។ ព្រោះបើយោងតាមប្រភពខាងលើដដែលបានឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ 2023 ក្រុមហ៊ុន Emirates បានប្រកាស ការបញ្ជាទិញ 52 ពាន់លានដុល្លារសម្រាប់យន្តហោះ 777X ថ្មីចំនួន 90 គ្រឿងបន្ថែមទៀត។ ហើយការបញ្ជាទិញនេះ គឺត្រូវបានរួមបញ្ចូលដោយយន្តហោះ Boeing 777-9 ប្រហែលជា ៥៥ គ្រឿង ផ្សេងទៀត ដែលនឹងត្រូវដឹកជញ្ជូនមកឌូបៃនៅឆ្នាំ 2025 ហើយចំណែកឯយន្តហោះ 35 777-8s នឹងដឹកជញ្ជូននៅឆ្នាំ 2030 ។ យ៉ាងណាមិញភាពរអាក់រអួលនៃក្រុមហ៊ុន Boeing និង Airbus វាហាក់ដូចជាមិនមែនជាបញ្ហាចោទសម្រាប់ក្រុមហ៊ុនអាកាសចរណ៍មួយនេះឡើយ។  ថ្វីត្បិតតែក្រុមហ៊ុនផលិតយន្តហោះដែលធំជាងគេបំផុតនៅក្នុងពិភពលោកមួយនេះ មានរឿងអាស្រូវជាហូហែរក៏ពិតមែន ប៉ុន្តែចំពោះក្រុមហ៊ុន Emirates នៅតែប្រកាសពីគម្រោងរបស់ខ្លួនថា ក្រុមហ៊ុននឹងបញ្ជាទិញយន្តហោះជិត 200 គ្រឿងបន្ថែមទៀត ដោយពួកគេបានបញ្ជាក់យ៉ាងច្បាស់ទៀតថា ក្នុងចំណោមយន្តហោះថ្មីៗទាំងនោះ គឺមានតែយន្តហោះ Airbus A350s និង Boeing 777X ស៊េរីថ្មីតែប៉ុណ្ណោះ ។

ការកាត់បន្ថយចំណាយរបស់ប្រជាជនចិន វានឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការធ្លាក់ចុះនៃតម្រូរបស់ប្រជាជនចិន វាក៏អាចកក្តានៃភាពរារាំងដ៏ធំសម្រាប់កំណើនសេដ្ឋកិច្ចររបស់ពិភពលោកផងដែរ នេះបើយោងតាមការចុះផ្សាយពី newsweek កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤។

រដ្ឋាភិបាលចិនកំពុងព្យាយាមជំរុញឲ្យមានតម្រូវការ និងការប្រើប្រាស់ឲ្យបានច្រើនជាងមុន  ប៉ុន្តែយុទ្ធសាស្ត្រនៃការកាត់បន្ថយការសន្សំសំចៃរបស់ប្រជាជនរបស់ខ្លួនមួយនេះ គឺវាមិនមែនជារឿងដែលងាយស្រួលនោះទេ។

បើយោងទៅតាមការរៀបរាប់ពីអ្នកស្រាវជ្រាវម្នាក់ ដែលមានមូលដ្ឋាននៅសាកលវិទ្យាល័យ Wisconsin-Madison លោក Fuxian Yi បានសរសេរនៅក្នុងឯកសារមួយថា បញ្ហាប្រឈមដែលមានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតនៃប្រជាជនជាង 1.4 ពាន់លាននោះ វាក៏ព្រោះតែការថយចុះនៃប្រាក់ចំណូល។

ការលក់រាយនៃទំនិញដែលប្រើប្រាស់ប្រចាំថ្ងៃ វាគឺជាសូចនាករដ៏សំខាន់នៃតម្រូវការក្នុងស្រុក ប៉ុន្តែជាក់ស្តែងការលក់រាយក្នុងប្រទេសចិនគឺវាបានកើនឡើងប្រហែលជា 2.3 ភាគរយតែប៉ុណ្ណោះកាលពីក្នុងខែមេសា ហើយទិន្ន័យនេះគឺក្រុមការងាររបស់ newsweek បានធ្វើការដកស្រង់ចេញពីការិយាល័យស្ថិតិរបស់ប្រទេសចិនដោយផ្ទាល់តែម្តង។

បច្ចុប្បន្នអត្រាគ្មានការងាររបស់ប្រជាជនចិន គឺមានការកើនឡើងជាបន្តបន្ទាប់ ហើយការកើនឡើងនៃចំនួនប្រជាជនដែលចូលនិវត្តន៍ក៏មានខ្ពស់គួរសមដែរ។ លោក Yi បាននិយាយថា “កុមារ និងមនុស្សចាស់ គឺត្រូវបានរដ្ឋាភិបាលចិនចាត់ទុកថា ពួកគេមិនមែនជាអ្នកផលិតទេ ប៉ុន្តែពួកគេគ្រាន់តែជាអ្នកដែលត្រូវការការប្រើប្រាស់។ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ អ្វីទាំងនេះវាមិនមែនមូលហេតុចម្បងនោះឡើយ លោក Yi បានលើកឡើងទៀតថា ប្រសិនបើមេដឹកនាំទីក្រុងប៉េកាំង ពង្រឹងលើការបង្កើនប្រាក់ចំណូលដល់គ្រួសារនីមួយៗឱ្យបានគ្រប់គ្រាន់នោះ ម្ល៉េះស្ថានភាពនៃវណ្ណៈកណ្តាលចិន អាចចូលទៅជួយបង្កើនឲ្យមានតម្រូវពីក្រុមឧស្សាហកម្មបាត់ទៅហើយ ផ្ទុយទៅវិញ​ រាល់ប្រជាជនទាំងអស់នៅពេលនេះ គឺកាន់តែត្បិតត្បៀតជាងមុនទៅទៀត ម្ល៉ោះហើយទើបធ្វើឲ្យស្ថានភាពនៃការប្រើប្រាស់ក្នុងស្រុកមិនអាចត្រឡប់មកដូចពីមុនវិញបាន។

លោក​បាន​បន្តទៀត​ថា ផលប៉ះពាល់នៃសេដ្ឋកិច្ចចិនមួយដាច់ដោយឡែកទៀត វាគឺជាភាពល្អកកករនៃទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិក។ ការថយចុះនៃការនាំចេញទៅកាន់ទីផ្សាអាមេរិក វាក៏ជាកក្តាមួយដ៏ធំនៃការរួចចំណែកដល់ការធ្លាក់ចំណូលនៃប្រជាជនចិនផងដែរ។ រដ្ឋាភិបាលចិនគួរតែប៉ាន់ប្រមាណថា ប្រទេសសហរដ្ឋអាមេរិកវាគឺជាទីផ្សាដែលធំជាងគេនៅក្នុងពិភពលោក ហេតុដូច្នេះហើយរាល់វិវាទដែលបានកើតឡើង វាប្រកដជាមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ចិនមុនគេ។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ប្រសិនបើប្រធានាធិបតីចិន លោក Xi Jinping មិនដឹកនាំដោយផ្តោតលើការនាំចេញ និងលក់រាយនៅក្នុងស្រុកទៀតនោះ ពិតណាស់អាជីវកម្មក្នុងស្រុករបស់ប្រទេសមួយនេះនឹងគ្មានចំណូល ហើយប្រជាជនក៏បន្តគ្មានការងារធ្វើកាន់តែខ្ពស់។

បើភាពរាំងស្ទះនៃសេដ្ឋកិច្ចរបស់ចិននៅតែបន្ត តែក្នុងនាមចិនដែលជាប្រទេសមហាលអំណាចសេដ្ឋកិច្ចធំជាងគេ ២ មិនអាចដោះស្រាយបាននោះ។ ទីបំផុតវាមិននិងជះឥទ្ធិពលទៅលើបណ្តាលប្រទេសផ្សេងទៀត ដែលតែងតែពឹងផ្អែកលើការនាំចេញទៅកាន់ប្រទេសចិន ដោយជាការធ្លាក់ចំណូលដូចគ្នាដែរ។

លោក Donald Trump បានព្យាយាមបង្កើនប្រជាប្រិយភាពរបស់ខ្លួន ជាមួយនឹងការចូលរួមលេង TikTok

ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងតែប៉ុណ្ណោះចំនួននៃការចូលទៅតាមដាន គណនី TikTok របស់អតីតប្រធានាធិបតីអាមេរិក ក៏ដូចជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានកើនឡើងរហូតដល់កទៅជាងមួយលាននាក់ឯណោះកាលពីថ្ងៃអាទិត្យ។

នៅខណៈពេលដែលរាល់បេក្ខជនប្រធានាធិបតីអាមេរិកទាំងអស់ កំពុងតែរង់ចាំការ​សម្រេច​ចិត្តពីអ្នកគាំទ្រនោះ តែលោក Donald Trump ហាក់ដូចជា​មានប្រៀបលើលោក Joe Biden បន្តិច ពោលគឺបន្ទាប់ពីលោក Donald Trump បានព្យាយាមបង្កើនប្រជាប្រិយភាពរបស់ខ្លួនពីសំណាក់អ្នកលេង TikTok ជាពិសេសគឺស្របពេលដែល លោក Biden បានចុះហត្ថលេខាលើការហាមប្រាមកម្មវិធីដែលប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន 170 លាននាក់ ប្រសិនបើម្ចាស់ ByteDance របស់ចិនមិនព្រមលក់ឲ្យអាមេរិក។

គួរបញ្ជាក់ថា ByteDance កំពុងប្រឈមនៅក្នុងតុលាការចំពោះច្បាប់ដែលតម្រូវឱ្យខ្លួនលក់កម្មវិធី TikTok នៅខែមករាឆ្នាំក្រោយ។ តែបើទោះជាយ៉ាងនេះក្តីខាងក្រុមហ៊ុន TikTok បានអះអាងថា ខ្លួននឹងមិនលក់កម្មវិធីមួយនេះទៅឲ្យអាមេរិកជាដាច់ខាត ហើយម្យ៉ាងទៀតទៀត ខ្លួនក៏មិនបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកជាមួយរដ្ឋាភិបាលចិនដូចការចោទប្រកាន់របស់អាមេរិកនោះដែរ។

យ៉ាងណាមិញចំពោះការប៉ុនប៉ងរបស់លោក Trump ក្នុងការស្វែងរកសន្លឹកឆ្នោតពីប្រជាចិនដែលរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក វាក៏នៅតែមិនទាន់មានការឆ្លើយតបពីលោកនៅឡើយ។ បើយោងតាមការរៀបរាប់ពីអ្នកជំនាញរបស់ VOA បានលើកឡើងថា បច្ចុប្បន្ន លោក Trump មិនត្រឹមតែប្រឹងប្រែងលើតែបណ្តាញផ្សព្វផ្សាយនៃគណនី TikTok តែមួយមុខនោះទេ តែលោកក៏បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏សកម្មមួយផ្សេងទៀត ដែលជាក់ស្តែងគឺមានអ្នកតាមដានច្រើនជាង 87 លាននាក់ទៀតនោះ គឺជាគណី X ។ ទន្ទឹមនឹងនោះ លោក Trump ក៏មានប្រជាប្រិយភាពលើ Truth Social ផងដែរ ដោយក្នុងនោះលោកមានអ្នកចូលទៅតាមដានច្រើនជាង 7 លាននាក់ថែមទៀតផង ព្រោះថា រាល់វេទិការខាងលើនេះ លោក Trump តែងតែបង្ហោះស្ទើរជារៀងរាល់ថ្ងៃ។

ប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates វាក៏ជា មូលនិធិទ្រព្យសម្បត្តិរបស់ឌូបៃដូចគ្នាដែរ

ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលគេស្គាល់ថា វាគឺជាក្រុមហ៊ុនអាកាសចរណ៍មួយប្រភេទដែលស្ថិតក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនធំៗចំនួនពីរនៃប្រទេស អារ៉ាប់រួម ដែលក្នុងនោះគឺវាក៏មានក្រុមហ៊ុនមួយទៀត គឺមានឈ្មោះថា Etihad Airways ) ។ ហើយក្រុមហ៊ុនអាកាសចរណ៍ទាំងពីរនេះ គឺវាមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុង ឌូបៃដោយផ្ទាល់តែម្តង។

បើយោងតាមការចុះផ្សាយពី AGBI កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Emirates គឺបានទទួលនូវប្រាក់ចំណេញសុទ្ធប្រមាណជា 50 ពាន់លាន AED ​​(13.7 ពាន់លានដុល្លារ)កាលពីក្នុងឆ្នាំ 2023 ចំពោះទិន្នន័យនេះ គឺវាបានកើនឡើងពី 30 ពាន់លាន AED ​​ប្រសិនបើយើងធៀបទៅនឹងឆ្នាំ 2022។

គួរបញ្ជាក់ថា សម្រាប់ប្រាក់ចំណូលប្រចាំឆ្នាំដែលបានកើនឡើងនេះផងដែរ វាត្រូវបានគេសន្មតថា វាគឺជាការកើនដោយសារតែចំនួនអ្នកធ្វើដំណើរ។ យ៉ាងណាមិញប្រសិនបើយើងនិយាយពីប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates វាក៏ត្រូវបានគេចាត់ទុកទៀតថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates វាក៏ជាប្រាក់ចំណូលរបស់រដ្ឋាភិបាលទីក្រុងឌូបៃដូចគ្នាដែរ ព្រោះបើយោងទៅតាមប្រភពខាងលើដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុន Emirates វាគឺជាបុតសម្ព័ន្ធរបស់ Emirates Group ដែលគេស្គាល់យ៉ាងច្បាស់ថា វាជាកម្មសិទ្ធិរបស់ រដ្ឋាភិបាលនៃ សាជីវកម្មវិនិយោគឌូបៃនៃទីក្រុងឌូ បៃ ។

ក្រុមហ៊ុន Emirates វាជាក្រុមហ៊ុនអាកាសចរណ៍មួយដែលធំជាងគេបំផុតនៅ មជ្ឈិមបូព៌ា ដែលជាធម្មតាក្រុមហ៊ុនមួយនេះតែងធ្វើប្រតិបត្តិការហោះហើរយ៉ាងតិចក៏ជាង 3,600 ក្នុងមួយសប្តាហ៍ផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ Emirates វាគឺជាក្រុមហ៊ុនដឹកជញ្ជូនមួយប្រភេទ ដែលហ៊ានចំណាយលើថ្លៃទិញយន្តហោះទំនើបៗច្រើនជាងគេ។ ជាគោលក្រុមហ៊ុនមួយនេះតែងតែ បញ្ជាទិញនូវយន្តថ្មីៗពីក្រុមហ៊ុន  Boeing និង Airbus ជានិច្ច។

គួររំឮកថា កាលពីក្នុងឆ្នាំ ២០០០ គឺជាពេលដែលកំពុងមានសង្គ្រាមកើតឡើងនៅតំបន់ឈូងសមុទ្រ តែទន្ទឹមនឹងនោះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បែរជាហ៊ានចំណាយលុយរាប់ពាន់ដុល្លាក្នុងការទិញយកយន្តហោះធំៗជាច្រើនដូចជា យន្តហោះ Boeing 777-300 និង Airbus A380 ជាដើម។ ចាប់តាំងពីពេលនោះមក Emirates ក៏បានចាប់ផ្តើមក្លាយទៅជាក្រុមហ៊ុនហោះហើរជាទីទុកចិត្តជាងគេ រហូតដល់ទទួលបានឈ្មោះថា Skywards ។

          តែបើទោះបីជាក្រុមហ៊ុនទទួលបាននូវភាពជោគជ័យដ៏ធំក៏ពិតមែន ចំពោះមហិចតារបស់ Emirates គឺមិនមែនចង់បានឈ្មោះថាជាក្រុមហ៊ុនដែលធំជាងគេនៅមជ្ឈិមបូពានោះដែរ។ បើយោងទៅតាមការចុះផ្សាយរបស់កាសែត Wall Street Journal  បានឲ្យដឹងទៀតថា កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Emirates “បានបន្តការបញ្ជាទិញយន្តហោះមួយចំនួនបន្ថែមទៀត ដែលមានឈ្មោះថា Boeing 787 Dreamliners នៅពេលនោះក្រុមហ៊ុនបានចំណាយប្រាក់ប្រមាណជា 15.1 ពាន់លានដុល្លារសហរដ្ឋអាមេរិក។

នៅឆ្នាំ 2023 ក្រុមហ៊ុន Emirates បានបន្តការទិញយន្តហោះ Boeing ក្នុងចំនួនជាទឹកប្រាក់រហូតដល់ទៅ 50 ពាន់លានដុល្លារឯណោះ។ ដោយក្នុងនោះក្រុមហ៊ុន Emirates បានសន្យាជាមួយនឹងអតិថិជនរបស់ខ្លួនទៀតថា ក្រុមហ៊ុននិងបន្តបញ្ជាទិញយន្តហោះចំនួន 90 គ្រឿងបន្ថែមទៀត ដោយរួមមានទាំងយន្តហោះស៊េរីថ្មីចុងក្រោយដែលអំណោយក្នុងការហោះហើរផ្លូវឆ្ងាយថែមទៀតផង។

ទំនុកចិត្តដែល ក្រុមហ៊ុន Emirates បានផ្តល់ជូនឲ្យអតិថិជន វាក៏បានធ្វើឲ្យទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានការកើនឡើងរហូតដល់ 1.3 ពាន់ពាន់លាន AED ​​ហើយទិន្នន័យនេះគឺយើងគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023 តែប៉ុណ្ណោះ។

បើយោងតាមការរៀបរាប់ពី លោក Mohammed Ibrahim Al Shaibani ដែលជានាយកគ្រប់គ្រងរបស់  Emirates Group បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយប្រកាសពីលទ្ធផលរបស់ខ្លួនថា “សន្ទុះសេដ្ឋកិច្ចក្នុងតំបន់ដ៏រឹងមាំ វានិងជួយបង្កើននូវការប្រកួតប្រជែងនៃអាជីវកម្មរបស់យើងកាន់តែខ្លាំង ហេតុដូច្នេះហើយ ចំពោះប្រាក់ចំណេញដ៏ខ្ពស់របស់យើង វាក៏ជាការចំណាយខ្ពស់បន្តទៀតដើម្បីជាសុវត្តិភាពរបស់អតិថិជនដូចគ្នាដែរ។

 “ភាពប្រសើរឡើងនៃប្រាក់ចំណេញ គឺកើតឡើងដោយសារគុណភាពនៃសេវាកម្មរបស់យើង ការផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់ វាគឺជាគោលការចម្បងរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates។

scroll to top