ទីបំផុតស្រទាប់​នៃ​ផែនដី​ គឺត្រូវ​បានក្រុម​អ្នក​វិទ្យាសាស្ត្រយកមក​លាតត្រដាងពី​ប្រភព​ដើម​

ការចាប់ផ្តើមនៃស្រទាប់ដ៏ចម្លែកមួយនៃថ្មរលាយហើយជ្រៅ ដែលបានស្ថិតនៅផ្នែកខាងក្នុងនៃភពផែនដីនោះ ឥឡូវនេះគឺត្រូវបានក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញហើយមូលហេតុហើយ។

ស្រទាប់មួយដែលគេស្គាល់ថាជាស្រទាប់ D គឺវាស្ថិតនៅចម្ងាយប្រហែល 1,900 ម៉ាយពីក្រោមផ្ទៃផែនដី ហើយវាក៏ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រពិពណ៌នាទៀតថា វាគឺជាស្នូលខាងក្រៅដែលរាវ និងរឹង ហើយមានកម្រាស់ខុសៗគ្នា។

ស្រទាប់ D ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រនិយាយទៀតថា វាគឺជាស្រទាប់មួយដែលអាថ៌កំបាំងជាទីបំផុត ប៉ុន្តែបើយោងទៅការចុះផ្សាយពីកាសែតថ្មីមួយនៅក្នុងទស្សនាវដ្តី National Science Review បានឲ្យដឹងថា ស្រទាប់ D អាចនឹងត្រូវបានបង្កើតឡើងនៅពេលដែលមានភពមួយមានទំហំប៉ុនភពអង្គារនោះ វាក៏បានធ្លាក់មកលើផែនដីកាលពីរាប់ពាន់លានឆ្នាំមុន។

ស្រទាប់ D’ ត្រូវបានកំណត់លក្ខណៈដោយភាពខុសប្លែកគ្នាដោយអាស្រ័យទៅលើការរញ្ជួយដី ឬភាពចម្រុះជាដើម។  រលកនៃការរញ្ជួយដែលធ្វើដំណើរឆ្លងកាត់នៅក្រោមដី គឺបានបង្ហាញថា វាគឺជាការប្រែប្រួលដ៏ធំបំផុតនៃល្បឿន ដោយវាអាស្រ័យទៅលើកម្រឹតនៃសីតុណ្ហភាព សមាសភាព និងភាពរឹងនៅក្នុងស្រទាប់ដី។ ស្រទាប់ D’ វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ convection mantle និងការវិវត្តន៍កម្ដៅនៃផែនដី ដោយដើរតួជាស្រទាប់ព្រំដែនកម្ដៅ ដែលជាធាតុគីមីរវាងស្នូលក្តៅ និងភាពត្រជាក់ផងដែរ។

សម្មតិកម្មមួយដែលបានបង្ហាញថា ព្រះច័ន្ទត្រូវបានបង្កើតឡើងពីកំទេចកំទីដែលបានបញ្ចោញចូលទៅក្នុងគន្លងជុំវិញផែនដី គឺបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាង proto-Earth និងភពផ្សេងមួយទៀតដែលមានទំហំប៉ុនភពអង្គារ ហើយក្នុងនោះជារឿយៗក្រុមអ្នកវិទ្យាសាស្ត្រតែងហៅវាថា Theia ។

យ៉ាងណាមិញការប៉ះទង្គិចគ្នានោះ វាត្រូវបានគេជឿថា វាបានកើតឡើងប្រហែល 4.5 ពាន់លានឆ្នាំមុន ក្នុងកំឡុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ប្រព័ន្ធព្រះអាទិត្យ។

ការ​បុក​គ្នានាពេលនោះផងដែរ វា​ត្រូវ​បានអ្នកវិទ្យាសាស្ត្រជឿជាក់ថា វាគឺជាមូលហេតុដែល​បាន​បង្កើត​ជា magma នៅក្រោមបាតសមុទ្ររហូតដល់ពាសពេញ​ភព​ផែនដី។ វត្តមាននៃទឹកក្នុងអំឡុងពេលដែល magma កំពុងមានចលនានោះ គឺវាបានកើតឡើងដោយសារតែវាមានការលាយបញ្ចូលគ្នានៃសមាសធាតុគីមី និងរចនាសម្ព័ន្ធនៃស្រទាប់ D” ដែលមាននៅតាមព្រំដែនរវាងស្នូលខាងក្នុងនៃភពផែនដី។

បើយោងតាមការរៀបរាប់ពីលោក Jie Deng ដែលជាអ្នកស្រាវជ្រាវនៅ សាកលវិទ្យាល័យ Princeton បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លក្ខខណ្ឌដ៏ធ្ងន់ធ្ងរមួយគឺបានកើតឡើងនៅមូលដ្ឋាននៃមហាសមុទ្រ ហើយគឺជាការបង្ករឡើងដោយ magma។  នៅពេលដែលក្រោមបាតសមុទ្របានរងនូវសម្ពាធខ្ពស់ និងសីតុណ្ហភាពដែលខុសប្រក្រតី វាក៏បានជំរុញឱ្យមានប្រតិកម្មគីមីកើតឡើង គឺរវាងទឹក និងសារធាតុរ៉ែ។ ការសិក្សាបានបង្ហាញទៀតថា លក្ខខណ្ឌទាំងនេះបានអនុគ្រោះដល់ការបង្កើតដំណាក់កាលសម្បូរជាតិដែក ដោយក្នុងនោះគេបានស្គាល់ទៀតថា វាជាជាតិដែក-ម៉ាញ៉េស្យូម peroxide ។

ប្រតិបត្តិករទេសចរណ៍ថៃបានសន្យាថា ខ្លួននឹងបោសសម្អាតពាក្យថាទេសចរណ៍ផ្លូវភេទចេញពីប្រទេសរបស់ខ្លួន

ប្រតិបត្តិករទេសចរណ៍នៃទីក្រុងប៉ាតាយ៉ា ដែលគេស្គាល់ថា វាគឺជាតំបន់ឆ្នេរដ៏គួរឲ្យទាក់ទាញជាងគេបំផុតរបស់ថៃ បានប្តេជ្ញាថា ខ្លួននឹងព្យាយាមលុបបំបាត់នៅពាក្យថា ប៉ាតាយ៉ាគឺជាម​ជ្ឈមណ្ឌលទេសចរណ៍ផ្លូវភេទនោះចេញឲ្យបានឆាប់បំផុត នេះបើយោងតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ៣០ ខែឧសភា​ ឆ្នាំ២០២៤។

បើយោងទៅតាមការរៀបរាប់ពីសមាគមនៃសហព័ន្ធទេសចរណ៍ឈុនបូរី (ACTF) បានឲ្យដឹងថា ពួកគឹនឹងរៀបចំសិក្ខាសាលាទេសចរណ៍មួយនៅក្នុងសប្តាហ៍នេះ។ ហើយសិក្ខាសាលាទេសចរណ៍មួយនេះគឺពួកគេរៀបចំឡើង ដើម្បីបង្កើនភាពទាក់ទាញពីភ្ញៀវទេសចរណ៍ដែលមកពីបរទេស ម្យ៉ាងទៀតពួកគេក៏ចង់សង្កត់ធ្ងន់ទៅលើទេសដែលជាគោលដៅរបស់ថៃវិញនោះគឺរួមមាន៖ ប្រទសអាឡឺម៉ង់ រុស្ស៊ី និងប្រទេសរដ្ឋឯករាជ្យ ចិន កូរ៉េខាងត្បូង និងឥណ្ឌាជាដើម។

បើយោងទៅតាមការរៀបរាប់ពីប្រធាន ACTF លោក Thanet Supornsahasrungsi បាននិយាយថា ប្រតិបត្តិករទេសចរណ៍ភាគច្រើនពួកគេបានយល់ស្របថា រូបភាពជីវិតពេលរាត្រីរបស់ Pattaya គឺសម្រាប់តែបរទេសណា ដែលចង់ដឹងចង់បាននូវអ្វីដែលប្លែកនិងលេចធ្លោតែប៉ុណ្ណោះ មានន័យថា ពួកគេចង់ស្វែងរកការរួមភេទនៅក្នុងប្រទេសថៃ។

លោក​បាន​បន្ត​ថា សកម្មភាព​តម្រង់​ទិសមួយនេះ វាដូចជាមានលក្ខណៈទូលំទូលាយជ្រុលបន្តិច ហេតុដូច្នេះហើយពួកយើងត្រូវតែ​ចាំបាច់ស្វែងរកនូវការ​ផ្សព្វផ្សាយណាមួយល្អ គឺ​ដើម្បីលុបចោលនូវពាក្យទេសចរណ៍ផ្លូវភេទ។

​          នៅក្នុងខេត្ត Chon Buri វាគឺជាខេត្តមួយដែលសម្បូរទៅដោយ តំបន់ទេចរណ៍ ហើយក្នុងនោះផងដែរ ប៉ាតាយ៉ាវាគឺជាតំបន់ដែលមានភាពទាក់ទាញខ្លាំងជាងគេ ជាពិសេសគឺសម្រាប់ជនបរទេសដែលចូលនិវត្តន៍។ ប៉ាតាយ៉ាវាគឺជាតំបន់ដែលមានភាពទាក់ទាញដោយសារតែវាគឺជាតំបន់ឆ្នេរខ្សាច់ និងជាកន្លែងដែលសម្បូរទៅដោយម្ហូបអាហារចម្រុះ  និងក្លឹបរាត្រីជាច្រើនកន្លែង តែវាមិនមែនជាតំបន់ដែលពួកគេគិតថាសម្រាប់ការកំសាន្តលើផ្លូវភេទនោះដែរ។

តាមពិតទៅនៅខេត្ត Chon Buri វាគឺជាខេត្តមួយដែលតែងតែជួបបញ្ហាញឹកញាប់ខ្លាំងជាងគេនោះ គឺបញ្ហាទឹកជំនន់ ទីប្រជុំជនគឺមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ហើយចំពោះការដឹកជញ្ជូនវិញនោះគឺមិនសូវបានល្អប៉ុន្មានទេ។

យ៉ាងណាមិញចំពោះគោលបំណងចម្បងរបស់ប្រតិបត្តិករទេសចរណ៍នៃទីក្រុងប៉ាតាយ៉ា បានលើកឡើងទៀតថា វិស័យទេសចរណ៍មួយអាចរីកចម្រើនទៅបាន លុះត្រាតែយើងមានជើងហោះហើរត្រង់មួយពីកាហ្សាក់ស្ថានទៅកាន់អាកាសយានដ្ឋាន U-tapao ជាមុនសិន។​ 

លោកបាននិយាយបន្តថា រដ្ឋាភិបាលក៏ត្រូវតែវាយតម្លៃប្រទេសដែលមានអាទិភាពលើប្រទេសថៃជាមុនសិន ហេតុដូច្នេះហើយពួកយើងគួរតែមានជើងហោះហើរត្រង់ពីប្រទេសដែលនិយមមកលេងតំបន់ប៉ាតាយ៉ា ឲ្យបានកាន់តែច្រើនគឺកាន់តែល្អ។

មហាសេដ្ឋី​អាមេរិក​ម្នាក់ គ្រោងនឹង​ធ្វើ​ដំណើរ​តាម​នាវា​មុជទឹក ដើម្បីទៅទស្សនាការលិចលង់នៃ​កប៉ាល់​ទីតានិក

មហាសេដ្ឋីរបស់សហរដ្ឋអាមេរិកម្នាក់ដែលរស់នៅក្នុងរដ្ឋ Ohio ព្រមទាំងអ្នកផ្សងព្រេងទៀតបានសម្រេចចិត្តយ៉ាងប្រថុយប្រថានមួយថា ពួកគេចង់ជិៈនាវាមុជទឹក Triton ដើម្បីទៅទស្សនាការលិចកប៉ាល់នៅមហាសមុទ្រអាត្លង់ទិកខាងជើង។

តើអ្នកមាននៅចាំទេថា កាលពីឆ្នាំមុន គឺមាននាវាមុជទឹកមួយគ្រឿងដែលមានឈ្មោះថា Titan ដែលយើងបានស្គាល់ថា វាគឺជានាវាមុជទឹកមួយប្រភេទដែលបានដឹកជញ្ជូនអ្នកដំណើរឲ្យទៅទស្សនា ការលិចរបស់កប៉ាល់ ទីតានិច ជាច្រើនលើកនោះ បែរជាចុងក្រោយ នាវាមុជទឹករបស់ក្រុមហ៊ុន OceanGateមួយគ្រឿងនោះបានជួបនឹងគ្រោះថ្នាក់មួយដ៏ធ្ងន់ធ្ងរ គឺនៅពេលដែលអ្នកដំណើរទាំង ៥ នាក់ នាពេលនោះមិនអាចត្រឡប់មកវិញបានទាំងអស់។

ការមុជទឹកដើម្បីទៅទស្សនាកប៉ាល់លិចទឹកទីតានិច វាហាក់ដូចជាមានហានិភ័យខ្ពស់បន្តិច យ៉ាងណាមិញ ដើម្បីទៅដល់កន្លែងលិចលង់នៃកប៉ាល់ រាល់នាមុជទឹកទាំងអស់គឺត្រូវតែអាចចុះទៅក្នុងមហាលសមុទ្រយ៉ាងតិចក៏ជម្រៅប្រហែល 3,800m (12,467ft) ដែរ។

គួរបញ្ជាក់ថា នាវាមុជទឹកមុជទឹក Triton ដែលមហាលសេដ្ឋីរបស់សហរដ្ឋអាមេរិកមានគម្រោងជិៈទៅទស្សនាកាលិចកប៉ាល់ទីតានិច នាពេលខាងមុខនេះ គឺវាមានសមត្ថភាពអាចមុជទៅក្នុងទឹកក្នុងជម្រៅប្រហែលជា1,000 ម៉ែត្រ ឬស្មើរនឹង 3,280 ហ្វីត ។ នាវាមុជទឹកមុជទឹក Triton គឺមានសមត្ថភាព អាចផ្ទុកអ្នកបើកបរម្នាក់ និងអ្នកដំណើរចំនួនពីរនាក់។ ចំពោះផ្ទៃខាងក្នុងរបស់នាវាមុជទឹក Triton គឺត្រូវបានគេរចនាឡើងយ៉ាងប្រណិត ដែលយើងអាចនិយាយបានវាពិតជាផាសុខភាពសម្រាប់អ្នកធ្វើដំណើរ ហើយវាក៏ជាកន្លែងដែលក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកផលិតភាពយន្តឯកសារពេញចិត្តជាងគេបំផុត។

ផ្ទុយទៅវិញ ប្រសិនបើយើងក្រឡែកទៅមើលពីសមត្ថភាពរបស់នាវាមុជទឹក Titan ដែលផលិតដោយ OceanGate វិញម្តងនោះបានឲ្យដឹងថា នាវាមុជទឹក Titan គឺត្រូវបានគេសាងសង់ឡើងពីជាតិសរសៃកាបូន ហើយវាត្រូវបានបញ្ជាក់ថា វាមានសមត្ថភាពអាចមុជទឹកត្រឹមតែ 1,300 ម៉ែត្រតែប៉ុណ្ណោះ ចំពោះលទ្ធភាពមួយនេះផងដែរ វាហាក់ដូចជាខ្លីជាងជម្រៅនៃបាតសមុទ្រដែលបំណែកនៃកប៉ាល់ទីតានិកស្ថិតនៅច្រើនណាស់។

គួររំឮកថា បន្ទាប់ពីមានគ្រោះមហន្តរាយលើនាវាមុជទឹក Titan បានកើតឡើងជាងមួយឆ្នាំក៏ដោយ តែ  ខាងឧស្សាហកម្មនាវាមុជទឹកឯកជន OceanGate ពិតជារងនៅការខាតបង់យ៉ាងច្រើនលើសលប់ ហើយក្រុមហ៊ុនក៏ពិតជាបានរងទុក្ខ និងអស់សង្ឃឹម ក្នុងការទទួលបានអ្នកធ្វើដំណើរជាមួយក្រុមហ៊ុនខ្លួនឡើងវិញណាស់។

OceanGate បានផ្អាកប្រតិបត្តិការ ហើយក៏មានការលុបចោលការបញ្ជាទិញពីអតិថិជនជាហូរហែរ ហើយការធ្លាក់ចុះនេះគឺបណ្តាលមកពីហេតុការតែមួយគត់ គឺបន្ទាប់ពីមានការផ្ទុះនាវា Titan ។

តើបេសកកម្មរបស់មហាលសេដ្ឋីរបស់សហរដ្ឋអាមេរិក នាពេលខាងមុខនេះអាចទទួលបាននូវជោគជ័យដែរឬទេ? ព្រោះបើយោងទៅតាមគេហទំព័រដោយផ្ទាល់របស់ក្រុមហ៊ុន Triton បានបញ្ជាក់យ៉ាងច្បាស់ថា Triton Submarines វាគឺត្រូវបានក្រុមហ៊ុនរបស់អាមេរិករចនា និងផលិតឡើង សម្រាប់ការស្រាវជ្រាវ ការថតខ្សែភាពយន្ត ការរុករកនៅក្នុងមហាសមុទ្រជ្រៅ និង វិស័យទេសចរណ៍ ទំនើបដែលមានលំដាប់ខ្ពស់ជាងគេបំផុត។

Triton គឺត្រូវបានគេសាងសង់យ៉ាងយកចិត្តដាក់ និងធ្វើទៅតាមលំដាប់លំដោយនៃបច្ចេកវិទ្យាជានិច្ច។ នាវាមុជទឹក Triton វាគឺជានាវាមុជទឹកមួយប្រភេទដែលតម្លៃខ្ពស់កប់ពពក គឺវាមានតម្លៃចន្លោះពីប្រាំ ទៅសែសិបលានដុល្លារអាមេរិកឯណោះ។

យ៉ាងណាមិញ ប្រសិនបើយើង យោងទៅតាមការរៀបរាប់ពីសហស្ថាបនិក Triton Submarines Patrick Lahey លោកបានធ្វើការបញ្ជាក់ថា ការធ្វើដំណើរទៅកាន់ កន្លែងលិចលង់កប៉ាល់ Titanic គឺអាចធ្វើឲ្យយើងអាចទៅដល់បានដោយសុវត្ថិភាព ព្រោះថាឧស្សាហកម្មរបស់តែងតែធ្វើឱ្យនាវាមុជទឹករបស់យើងទទួលបាននូវការអភិវឌ្ឍន៍កាន់តែប្រសើរឡើងជាងមុនទៅទៀត ពោលគឺបន្ទាប់ពីមានការបំផ្ទុះនាវារបស់ OceanGate ។ 

សត្វ​ឆ្កែ​រ៉ូបូតថ្មី ​ដែល​មានបំពាក់ដោយ​កាំភ្លើង​វែង វាមិនជាបច្ចេកវិទ្យាចុងក្រោយរបស់ ចិន នោះទេ

មានមនុស្សជាច្រើនបានលើកឡើងថា ឆ្កែរ៉ូបូតរបស់ប្រទេសចិន ប្រសិនបើយើងមើលទៅដោយភ្នែកទទេ វាហាក់ដូចជាកម្មវិធីមួយដែលគេរៀបចំឡើងសម្រាប់តែការថតភាពយន្ត ឬក៏ជាប្រភេទមនុស្សយន្តមួយប្រភេទដែលគេប្រើសម្រាប់ជាជំនួយដល់ការងារនៅក្នុងសមរភូមិនាសម័យទំនើបតែប៉ុណ្ណោះ។

បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាររបស់ CNN ដែលបានឃើញការបង្ហោះជាកម្រងរូបភាព និងវីដេអូជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជាទើបតែទទួលបាននូវា ឆ្កែរ៉ូបូតមួយប្រភេទដែលមានបំពាក់នូវកាំភ្លើងស្វ័យប្រវតិ្តនៅពីលើខ្នងរបស់វា ហើយវាក៏ជាបច្ចេកវិទ្យាចុងក្រោយគេបង្អស់របស់ប្រទសចិនផងដែរ។

បើយោងទៅតាមការរៀបរាប់ពីទាហានម្នាក់ លោក Chen Wei បាននិយាយនៅក្នុង វីដេអូមួយដែលផ្សព្វផ្សាយដោយទូរទស្សន៍រដ្ឋរបស់ចិន CCTV បានឲ្យដឹងថា” ឆ្កែរ៉ូបូត វាគឺជាសមាជិកថ្មីរបស់យើង គឺសម្រាប់ការប្រតិបត្តិការប្រយុទ្ធដោយផ្ទាល់តែម្តង ហើយវាក៏ជាជំនួយការថ្មីមួយដ៏ល្អសម្រាប់យោធារបស់យើងផងដែរ។ ឆ្កែរ៉ូបូតវាគឺជាយោធាឈ្លបយកការណ៍ដោយសម្ងាត់ ដែលក៏មានសមត្ថភាពអាចកំណត់អត្តសញ្ញាណសត្រូវ និងវាយប្រហារគោលដៅបានយ៉ាងល្អថែមទៀតផង” ។

ប្រសិនបើយើងយោងទៅតាមរយៈវីដេអូដែលបានបង្ហោះក្នុងរយៈពេលពីរនាទី ដែលបានធ្វើឡើងក្នុងអំឡុងពេលសមយុទ្ធ “នាគមាសឆ្នាំ 2024” ចិន-កម្ពុជា ក៏បង្ហាញពីឆ្កែយន្តដើរ លោត ដេក និងរំកិលថយក្រោយ ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រតិបត្តិករពីចម្ងាយរបស់ចិនយ៉ាងរលូន។

ផ្ទុយទៅវិញ បើយោងតាមអ្នកជំនាញរបស់ CNN បាននិយាយរៀបរាប់ថា ការប្រើប្រាស់យោធានៃសត្វឆ្កែមនុស្សយន្ត ឬយន្តហោះគ្មានមនុស្សបើកខ្នាតតូច ចំពោះយុគសម័យនេះវាមិនមែនជារឿងធ្វីដែលថ្មីទៀតនោះទេ។

យើងខ្ញុំសូមរំឮកថា កាលពីក្នុងឆ្នាំ 2020 កងទ័ពអាកាសរបស់សហរដ្ឋអាមេរិកបានគឺធ្លាប់បានបង្ហាញពី របៀបដែលពួកគេប្រើប្រាស់សត្វឆ្កែរ៉ូបូតម្យ៉ាង ដែលមានសមត្ថភាពតភ្ជាប់ជាមួយនឹងប្រព័ន្ធគ្រប់គ្រងសមរភូមិកម្រិតខ្ពស់ (ABMS) ដោយកាលនោះឆ្កែរ៉ូបូតមួយប្រភេទខាងលើ វាត្រូវបានគេបំពាក់ដោយប្រព័ន្ធ AI (បញ្ញាសិប្បនិម្មិត) រួចទៅហើយ។ រាល់ទិន្ន័យដែលឆ្កែរ៉ូបូតរបស់សហរដ្ឋអាមេរិកទទួលបាន វាគឺមានការវិភាគទិន្នន័យបានយ៉ាងឆាប់រហ័ស ហើយវាក៏មានលទ្ធភាពស្វែងរក ឬយកការណ៍ពីសត្រូវបានដោយខ្លួនឯង ដែលជាហេតុធ្វើឲ្យក្រុមអ្នកជំនាញជាច្រើនបានលើកឡើងថា សត្វឆ្កែរ៉ូបូត AI ដែលផលិតដោយសហរដ្ឋអាមេរិកនៅឆ្នាំ២០២០ គឺនៅមិនទាន់មានប្រទេសណាមួយអាចធ្វើបានដូចអាមេរិកនៅឡើយ។  

យ៉ាងណាមិញ ប្រសិនបើយើងគិតចាប់តាំងពីមានការលុកលុយដោយរុស្ស៊ីលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ 2022 យន្តហោះគ្មានមនុស្សបើកទំនើបៗជាច្រើន វាបានប្រែក្លាយទៅជារឿងធម្មតានៅលើសមរភូមិទៅហើយ។ កុំថាឡើយនៅលើដី សមុទ្រ ឬផ្លូវអាកាស វាក៏នៅតែមិនអាចរត់គេចពីប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែនបានឡើយ។

សមត្ថភាពវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីគឺពិតជាខ្លាំង តែទន្ទឹមនឹងនោះ យន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿង ក៏ត្រូវរងនូវការវាយកម្ទេចដោយប្រព័ន្ធការពារទំនើបៗ ដែលអ៊ុយក្រែនទទួលបានពីសហរដ្ឋអាមេរិក និងលោកខាងលិចដដែល។

ចំពោះចំនួនអ្នកប្រើយន្តហោះគ្មានមនុស្សបើកដែលច្រើននិងញឹកញាប់ជាងគេវាគឺជាប្រទេសរុស្ស៊ី ប៉ុន្តែអ្នកជំនាញរបស់ CNN បានរកឃើញថា ប្រទេសចិនគឺជាប្រទេសនាំចេញយន្តហោះគ្មានមនុស្សបើកឈានមុខគេមួយរបស់ពិភពលោកទៅវិញ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុនក្រសួងពាណិជ្ជកម្មរបស់ចិនបានដាក់ ការត្រួតពិនិត្យការនាំចេញ លើបច្ចេកវិទ្យាដ្រូន ដោយលើកឡើងពីតម្រូវការដើម្បី “ការពារសន្តិសុខ និងផលប្រយោជន៍ជាតិ”របស់ខ្លួន។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តីអ្វីៗគឺគ្មានទេអាថ៌កំបាំង ការលេចរូបរាងជាផ្លែផ្កានៃឆ្កែរ៉ូបូតរបស់ប្រទេសចិន វាត្រូវបានគេរំពឹងទុកថា ចិនកំពុងតែសម្ញែងនូវអ្វី ដែលជាសមត្ថភាពថ្មីរបស់ខ្លួនដែលមានច្រើនជាងយន្តហោះគ្មានមនុស្សបើកទៅទៀត។ បើយោងតាមរយៈ Global Times បានដកស្រង់សម្តីអ្នកជំនាញដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា “ជាធម្មតាឧបករណ៍ថ្មីនឹងមិនត្រូវបាននាំទៅធ្វើសមយុទ្ធរួមគ្នាជាមួយប្រទេសមួយផ្សេងទៀតនោះទេ ហេតុដូច្នេះហើយចំពោះសត្វឆ្កែរ៉ូបូតដែលត្រូវាបានគេតាំងបង្ហាញកាលពីប៉ុន្មានសប្តាហ៍មុននោះ វាគ្រាន់តែឆ្កែរ៉បូតដែលមានកម្រិតនៅឡើយ ហើយចំពោះបច្ចេកទេសដែលជាក់លាក់វិញនោះគឺចិនមិនអនុញ្ញាតឲ្យតាំងបង្ហាញជាដាច់ខាត” ។

scroll to top