ពេលវេលាដ៏លំបាកក្នុងការឆ្ពោះទៅមុខសម្រាប់ MFP និង លោក Pita

មេដឹកនាំគណឆ្ពោះទៅមុខ (MFP)លោក Pita Limjaroenrat កំពុងតែជួបផលលំបាក ក្នុងដំណើរទៅកាន់វិមានរដ្ឋាភិបាល ខណៈដែលពេលនេះ លោកត្រូវប្រឈមមុខនិងអ្នកនយោបាយជើងចាស់ដែលមានអំនាចជាច្រើន។

MFP គឺជាគណបក្សឈ្នះក្នុងការបោះឆ្នោតច្រើនជាងគេ បើគិតជាសម្លេងស្នើរនឹង 14.4 លាននាក់ បន្ទាប់ពីការបោះឆ្នោតថ្ងៃទី 14 ខែឧសភា។ ប៉ុន្តែជោគវាសនារបស់គណបក្សមួយនេះ វាហាក់ដូចជាជាប់គាំង នៅពេលដែលគណកម្មាធិការរៀបចំកោះឆ្នោតកំពុងតែស្រាវជ្រាវជុំវិញរឿងដែលជាប់ពាក់ព័ន្ធមួយចំនួនរបស់លោក Pita។

អស់រយៈពេលប្រហែលជាងពីរសប្តាហ៍បានកន្លងផុតទៅហើយ នូវតែមិនមានសញ្ញាណាមួយដែលគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) នឹងគាំទ្រលទ្ធផលបោះឆ្នោតផ្លូវការនៅឡើយនោះទេ ។ ហើយទីភ្នាក់ងារស្ទង់មតិមានពេលវេលា 60 ថ្ងៃដើម្បីដោះស្រាយវបត្តិនៃការជាប់គាំងក្នុងរឿងមួយនេះ ប៉ុន្តែបើតាមសង្កេតបាននិយាយថា វាដូចជាការពន្យាពេលក្នុងការស្វែងរកដំណោះស្រាយ ។

ក្រុមអ្នកសង្កេតការណ៍នៅពេលនេះកំពុងមានការសង្ស័យថា EC បានប្រើយុទ្ធសាស្ត្រដើម្បីពន្យាពេល ខណៈដែលលោក Pita និងគណបក្សរបស់លោក គឺនៅតែប្រឈមមុខនឹងបញ្ហាជាច្រើនមិនចេះចប់ ហើយអ្វីដែលកំពុងកើតឡើង ត្រូវបានគេពិពណ៌នាថាជាការប្រកួតប្រជែងផ្នែកនយោបាយ។

ដើម្បីឲ្យ MFP ក្លាយជាប្រធានសភា គឺតម្រូវមានការគាំទ្រពីសមាជិកព្រឹទ្ធសភាយ៉ាងតិចពី 30-40 រូប ដើម្បីទទួលបាន 376 សំឡេងនៅក្នុងសភា តាមការទាមទាដោយធម្មនុញ្ញបច្ចុប្បន្ន។ 

ចំពោះឧបសគ្គចម្បងផ្សេងទៀតពាក់ព័ន្ធនឹងការចោទប្រកាន់របស់លោក Pita ដែលមានភាគហ៊ុនចំនួន 42,000 នៅក្នុង iTV ក៏ជាករណីមួយដែលអាចឲ្យរូបលោកត្រូវបានដកហូតសិទ្ធិធ្វើជានាយករដ្ឋមន្ត្រី និងជាសមាជិកសភាផងដែរ។

រដ្ឋធម្មនុញ្ញថៃបានហាមប្រាមអ្នកដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ គឺមិនអនុញ្ញាតអោយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនោះទេ។ ប៉ុន្តែនៅក្នុងរឿងចម្រូងចម្រាសដែលពាក់ព័ន្ធនិងស្ថានីយន៍ទូរទស្សន៍ iTV លោក Pita បានប្រកែកថាគាត់មិនមែនជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនព័ត៌មាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ភាគហ៊ុនត្រូវបានចុះបញ្ជីក្រោមឈ្មោះរបស់គាត់ ខណៈដែលគាត់ត្រូវបានតែងតាំងជាអ្នកប្រតិបត្តិនៃទ្រព្យសម្បត្តិរបស់ឪពុកចុង របស់   លោក។ ទោះបីជា iTV លែងផលិតព័ត៌មានក៏ដោយ ក៏នៅតែដំណើរការអាជីវកម្មដដែល ដោយសារតែក្រុមហ៊ុនកំពុងតស៊ូនឹងការប្តឹងទាមទារសំណងជាង 2 ពាន់លានបាតពីរដ្ឋាភិបាល។ លោក Pita និង MFP ជឿថា កាដាក់ញត្តិមួយនេះ គឺមានហេតុផលនយោបាយ។

សកម្មជននយោបាយលោក Ruangkrai Leekitwattana អតីតសមាជិកសភាក្នុងបញ្ជីឈ្មោះគណបក្ស Palang Pracharath (PPRP) មើលឃើញថាអ្វីៗគឺសុទ្ធតែអាចខុសគ្នា។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត លោកបានដាក់ញត្តិទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ដើម្បីស៊ើបអង្កេតថាតើការកាន់កាប់ភាគហ៊ុនរបស់ ITV មានន័យស្មើនឹងការលាក់បាំងទ្រព្យសម្បត្តិ ចាប់ពីថ្ងៃដែលលោក Pita បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាសមាជិកសភានៅឆ្នាំ ២០១៩ ដែរឬទេ។

មានមនុស្សជាច្រើនបានរំពឹងទុកយ៉ាងទូលំទូលាយថា EC នឹងដកសិទ្ធិមេដឹកនាំ MFP មុនពេលការអនុម័តលទ្ធផលបោះឆ្នោតនៅថ្ងៃទី 13 ខែកក្កដា។ ហើយពួកគេទាំងនោះជឿថា តុលាការ​អាច​នឹង​ព្យួរ​តួនាទី​របស់​លោក Pita ក្នុង​នាម​ជា​សមាជិក​សភា​ដោយ​រង់ចាំ​ការ​សម្រេចចិត្តពី EC ។ 

កាណាដា​បញ្ជូន​យោធា​ទៅ​ជួយ​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​នៅ​ Nova Scotia

ប្រទេសកាណាដាបានបញ្ជូនយោធាកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ខេត្ត Nova Scotia ភាគខាងកើតដើម្បីជួយដោះស្រាយភ្លើងឆេះព្រៃដែលបានបង្ខំមនុស្ស 18,000 នាក់ត្រូវចាកចេញពីផ្ទះរបស់ពួកគេ ខណៈដែលទីនោះមានអាកាសធាតុរាំងស្ងួត ដែលមិនធ្លាប់មានពីមុនមកនៅដើមរដូវក្តៅ​ ហើយវាបានបង្កឱ្យមានភ្លើងឆេះនៅទូទាំងប្រទេស។

Nova Scotia កំពុងប្រយុទ្ធនឹងភ្លើងឆេះចំនួន២ធំៗដែលកំពុងគំរាមកំហែងដល់សហគមន៍ដែលនៅជាយក្រុងនៃខេត្ត Halifax។

រដ្ឋមន្ត្រី​ត្រៀម​ខ្លួន​សម្រាប់​គ្រោះ​អាសន្ន​ លោក Bill Blair ​បាន​និយាយ​ថា នៅ​ទូទាំង​ប្រទេសនៅពេលនេះគឺ​មាន​ភ្លើង​ឆេះ​ព្រៃ​ចំនួន 211 កន្លែង។ ​ខេត្ត​ចំនួន​ប្រាំពីរ​ក្នុង​ចំណោម​ខេត្ត​ចំនួន 10  ​មាន​ភ្លើង​ចំនួន 82 កន្លែងដែលយើង​មិនទាន់​អាច​គ្រប់​គ្រង​បាន​។

លោក Blair បាននិយាយថា កងកម្លាំងប្រដាប់អាវុធនឹងផ្តល់ឧបករណ៍ និងបុគ្គលិកដើម្បីជួយអ្នកពន្លត់អគ្គីភ័យ “ដែលពួកគេបានធ្វើការដោយមិននឿយហត់ ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីការពារសហគមន៍នៅទូទាំង Nova Scotia” ។

ខណៈពេលដែលប្រទេសកាណាដាជាញឹកញាប់ឃើញភ្លើងឆេះព្រៃនៅរដូវក្តៅ គឺគេសង្កេតឃើញថា វាកម្រកើតឡើងនៅពេលដើមឆ្នាំខ្លាំងណាស់ ។

មនុស្សប្រហែល 28,000 នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ហើយមនុស្សប្រហែល 18,000 នាក់ផ្សេងទៀតដែលរស់នៅក្នុងទីក្រុង Nova Scotia ត្រូវបានគេព្យាករណ៍ថានឹងនៅតែក្តៅ ហើយស្ងួត។

លោក Blair បានប្រាប់អ្នកយកព័ត៌មានថា “លក្ខខណ្ឌទាំងនេះនៅដើមរដូវ គឺមិនធ្លាប់មានពីមុនមកទេ”។

 “ដោយសារតែការប្រែប្រួលអាកាសធាតុ ទើបបង្ករឲ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរបែបនេះ ហើយវាអាចបន្តកើនឡើង ទូទាំងប្រទេសរបស់យើងថែមទៀតផង”។

CBC News បានរាយការណ៍ថា ខេត្តភាគខាងលិចនៃ Alberta មានភ្លើងឆេះព្រៃចំនួន 61 ដែលក្នុងនោះ មាន16 កន្លែង គឺនូវមិនអាចគ្រប់គ្រងបាននៅឡើយ ខណៈដែលខេត្ត Quebec ភាគកណ្តាលមានភ្លើងឆេះព្រៃចំនួន 13  ហើយក៏មានភ្លើងឆេះចំនួន 2 កន្លែងគឺនូវមិនទាន់អាចគ្រប់គ្រងបានដូចគ្នា។

 ទាំងនេះបើតាមសារព័ត៌មាន CBC News បានរាយការណ៍ដោយដកស្រង់ពីភ្នាក់ងារបង្ការអគ្គីភ័យរបស់ Quebec ។

CBC បានរាយការណ៍ទៀតថាមនុស្សត្រូវបានបង្ខំឱ្យចេញពីផ្ទះចំនួន 500 គ្រួសារខណៈដែលភ្លើងបានខិតជិតសហគមន៍ Chapais នៅភាគខាងជើង Quebec ។

នាយករដ្ឋមន្ត្រី Justin Trudeau បាននិយាយនៅលើ Twitter កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅក្នុងទីក្រុង Quebec ។

រដ្ឋាភិបាលសហព័ន្ធ បានបញ្ជូន យោធាទៅកាន់ Alberta កាលពីខែមុនដើម្បីជួយប្រយុទ្ធនឹងភ្លើងឆេះនៅទីនោះ ហើយកាណាដាក៏កំពុងទទួលបានជំនួយពីប្រទេសផ្សេងៗជាច្រើនទៀតផងដែរ។

ក្រុមមន្ត្រីបាននិយាយថា អ្នកពន្លត់អគ្គីភ័យអាមេរិកប្រហែល 800 នាក់បានមកជួយពន្លត់ភ្លើងដែលភាគច្រើននៅ Alberta ជាមួយនឹង 100 នាក់ទៀតគ្រោងនឹងទៅដល់ Nova Scotia ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។                                 ក្រុមមន្ត្រីបាននិយាយទៀតថា ប្រទេសអូស្ត្រាលី និងនូវែលសេឡង់បានបញ្ជូនអ្នកពន្លត់អគ្គីភ័យចំនួន 224 នាក់ ហើយអាហ្រ្វិកខាងត្បូងកំពុងបញ្ជូនមនុស្សជាង 200 នាក់​ ដើម្បីជួយសម្រាលបន្ទុក ក្នុងគ្រាដែលប្រទេសកាណាដាមានគ្រោះអាសន្ន។

Senegal   ត្រៀម​ខ្លួន​សម្រាប់​អំពើ​ហិង្សា​បន្ថែម​ទៀត បន្ទាប់​ពី​កុប្បកម្ម​ដ៏​សាហាវ​បាន​កក្រើក​រដ្ឋធានី

Senegal បានត្រៀមខ្លួនសម្រាប់ភាពចលាចលជាថ្ងៃទីពីរ នៅក្នុងថ្ងៃសុក្របន្ទាប់ពីការកាត់ទោសដាក់ពន្ធនាគារចំពោះ មេដឹកនាំបក្សប្រឆាំងលោក Ousmane Sonko។ សុំណំរឿងមួយនេះ បានបង្ករឲ្យមានអំពើហិង្សាដ៏សាហាវបំផុតមួយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
កាលពីថ្ងៃព្រហស្បតិ៍ មនុស្ស 9 នាក់ត្រូវបានគេសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងប៉ូលីសកុប្បកម្ម និងអ្នកគាំទ្រ លោក Ousmane ។ បាតុកម្មនេះបានកើតឡើងបន្ទាប់ពីបេក្ខជនប្រធានាធិបតីត្រូវបានតុលាកាត់ទោសឱ្យជាប់គុកចំនួន 2 ឆ្នាំពីបទរំលោភសេពសន្ថវៈ។ រឿងក្តីមួយនេះ វាបានធ្វើឱ្យមនុស្សជាច្រើនមានការសង្ស័យលើឱកាសរបស់លោកក្នុងការឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំក្រោយ ហើយក្រុមប្រឆាំងបាននិយាយថាវាជាហេតុផលនយោបាយ។
សាកលវិទ្យាល័យ Cheikh Anta Diop ក្នុងរដ្ឋធានី Dakar បានក្លាយជាចំណុចកណ្តាលនៃអំពើហឹង្សា ខណៈដែលក្រុមអ្នកតវ៉ាបានដុតឡានក្រុង និងគប់ដុំថ្មទៅលើប៉ូលីសកុប្បកម្ម បន្ទាប់មកក៏មានការឆ្លើយតបដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។
នៅព្រឹកព្រលឹមថ្ងៃសុក្រ កងកម្លាំងសន្តិសុខបានដើរល្បាតតាមដងផ្លូវស្ងាត់នៃទីក្រុង Dakar បន្ទាប់ពីបាតុករបានដុតបំផ្លាញ សំបកកង់ ព្រមទាំងយកដុំថ្មគប់កញ្ចក់រថយន្ត និងលំនៅដ្ឋាន ជាពិសេសកន្លែងធ្វើអាជីវកម្មត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះផងដែរមានក្រុមបាតុករនិស្សិតមួយចំនួនធំ ត្រូវបានគេដេញចេញពីបរិវេណសាកលវិទ្យាល័យជាមួយនឹងរបស់របររបស់ពួកគេថែមទៀតផង។
ការធ្វើបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍ គឺជាបាតុកម្មចុងក្រោយដ៏បំផុតក្នុងប៉ុន្មានខែនៃការតវ៉ាដោយហិង្សាជុំវិញសំណុំរឿងរបស់មេដឹកនាំបក្សប្រឆាំង លោក Ousmane Sonko នៅក្នុងប្រទេស Senegal ហើយគេបានចាត់ទុកថាវាជាប្រទេសប្រជាធិបតេយ្យខ្លាំងបំផុតមួយនៅក្នុងអាហ្វ្រិកខាងលិច។ ទន្ទឹមគ្នានោះផងដែរលោកប្រធាប្រធានាធិបតី Macky Sall កំពុងមានការព្រួយបារម្មណ៍ក្នុងសុំណំរឿងមួយនេះ លោកបានព្យាយាមរំលងដែនកំណត់របស់ខ្លួន ដោយធ្វើយ៉ាងណាអាចបន្តដំណើររបស់លោករហូតទៅដល់ការបោះឆ្នោតអាណត្តិថ្មីក្នុងខែកុម្ភៈឆ្នាំក្រោយ។
សម្រាប់គណបក្សប្រឆាំង PASTEF របស់ Ousmane បានធ្វើសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រជាពលរដ្ឋ ដោយអំពាវនាវឱ្យពលរដ្ឋទាំងអស់ “បញ្ឈប់សកម្មភាពហឹង្សាទាំងអស់ ហើយដើរតាមផ្លូវសន្តិវិធីវិញ” ។

លោក Ousmane Sonko វ័យ 48 ឆ្នាំត្រូវបានគេចោទប្រកាន់ពីបទរំលោភ គំរាមសម្លាប់នារីម្នាក់វ័យ 20 ឆ្នាំម្នាក់ ដែលធ្វើការនៅក្នុងហាងម៉ាស្សាកាលពីឆ្នាំ 2021។
តុលាការព្រហ្មទណ្ឌបានចេញដីការចាប់ខ្លួនលោក Ousmane ក្នុងករណីរំលោភសេពសន្ថវៈ។ ប៉ុន្តែបើតាមសារព័ត៌មួយចំនួនបាននិយាយថាលោក Ousmane ត្រូវបានរកឃើញថាគាត់មានទោសដាច់ដោយឡែកមួយទៀត ដោយបានពិពណ៌នានៅក្នុងក្រមព្រហ្មទណ្ឌថា ជាការបញ្ចេញនូវអាកប្បកិរិយាអសីលធម៌ចំពោះបុគ្គលដែលមានអាយុក្រោម 21 ឆ្នាំ។
ចំពោះលោក Ousmane Sonko សូមបដិសេដធន៍រាល់ការចោទប្រកាន់ទាំងឡាយណា ដែលជាអំពើខុសក្រម សិលធម៌ រូបលោកនិងមិនទទួលស្គាល់ជាដាច់ខាត។

ជប៉ុន​ រង​គ្រោះ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ខណៈ​ព្យុះ​ត្រូពិច​ជិត​មក​ដល់

តាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែមិថុនានេះ បានឲ្យដឹងថា ផ្នែកខ្លះនៃប្រទេសជប៉ុន ត្រូវបានរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំង ខណៈដែលព្យុះត្រូពិច Mawar បានខិតជិតមកដល់។ ក្នុងនោះផងដែរ បានជំរុញឱ្យអាជ្ញាធរណែនាំមនុស្សជាងមួយលាននាក់ ត្រូវជម្លៀសចេញជាបណ្តោះអាសន្ន បើទោះបីជាមិនមានរបាយការណ៍ណាមួយបញ្ជាក់ថាមានមានអ្នករងរបួសក៏ដោយ។

Mawar បានបក់បោក និងបង្ករគ្រោះមហន្តរាយជាច្រើននៅលើកោះ Guam នៃប្រទេសជប៉ុន កាលពីដើមសប្តាហ៍នេះ ហើយស្ថានភាពរបស់វាបានចុះខ្សោយពីព្យុះទីហ្វុងខ្លាំង ទៅជាព្យុះត្រូពិចវិញ។

ព្យុះនេះត្រូវបានគេរំពឹងថានឹងឆ្លងកាត់ភាគខាងត្បូងនៃកោះ Honshu នៅពេលដែលវារំកិលចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។​  អ្នកព្យាករណ៍បានព្រមានថា ព្យុះនេះអាចមានហានិភ័យដល់ប្រជាជាពលរដ្ឋ ព្រោះខ្យល់សើមពីព្យុះអាចចូលទៅក្នុងភ្លៀងធ្លាក់តាមរដូវ ហើយបង្ករជាភ្លៀងធ្លាក់ខ្លាំង។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យបាននិយាយថា មនុស្សជិត 1.3 លាននាក់នៅទូទាំងប្រទេសជប៉ុនត្រូវបានគេណែនាំឱ្យជម្លៀសចេញ ក្នុងនោះផងតំបន់ដែលមានចំនួនប្រជាជនច្រើនជាងគេគឺភាគខាងលិចនៃទីក្រុង Honshu ក៏ដូចជាខេត្ត Wakayama ជាដើម។ល។

មន្ត្រីសាធារណការណ៍ និងដឹកជញ្ជូនបាននិយាយថា បើគិតត្រឹមថ្ងៃសុក្រនេះ ជើងហោះហើរប្រហែលជាង 300 ត្រូវបានលុបចោល រួមទាំងសាឡាងចំនួន 52 គ្រឿង ហើយចំណែកខ្សែរថភ្លើងមួយក្តាប់តូចក៏ត្រូវបានបិទផងដែរ។

បើតាមគំរូអាកាសធាតុស្រដៀងគ្នានេះដែរ គេបានកត់សម្គាល់ថា គ្រោះធម្មជាតិមួយនេះវាបានបង្ករឱ្យមានទឹកជំនន់ និងការរអិលបាក់ដីនាពេលកន្លងមក ជាពិសេសគឺនៅរដូវក្តៅក្នុងឆ្នាំ 2018 ហើយវាបានសម្លាប់មនុស្សនៅភាគខាងលិចនៃប្រទេសជប៉ុនប្រហែលជាង ​200 នាក់។

“អ្វីដែលបានកើតឡើងកាលពី 5 ឆ្នាំមុនគឺនៅតែច្បាស់ដូចអ្វីដែលបានកើតឡើងកាលពីម្សិលមិញ” ស្ត្រីម្នាក់នៅកោះតូចបំផុតនៃ Shikoku បាននិយាយប្រាប់ទូរទស្សន៍ NHK ដោយពន្យល់ពីមូលហេតុដែលនាងត្រូវបានគេជម្លៀសចេញ។

JMA បានចេញការព្រមានអំពីទឹកជំនន់ និងការរអិលបាក់ដីសម្រាប់ផ្នែកខាងលិចនៃកោះ Shikoku និង Honshu ដោយមានការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ក្នុងកម្រិត 350mm (13.8 អ៊ីញ) នៅតំបន់ភាគខាងលិចនៃ Honshu ក្នុងរយៈពេល 24 ម៉ោងរហូតដល់ព្រឹកថ្ងៃសៅរ៍។

ចំនែកទូរទស្សន៍ NHK បាននិយាយថា ផ្នែកខ្លះនៃ Shikoku ត្រូវបានវាយប្រហារដោយទឹកភ្លៀង 162.5mm (6.4 អ៊ីញ) ក្នុងរយៈពេលបីម៉ោង។

ទោះបីជាភ្លៀងធ្លាក់ខ្លាំងនៅរដូវក្ដៅមិនមែនជារឿងចម្លែកនៅក្នុងប្រទេសជប៉ុនក៏ដោយ ប៉ុន្តែក្នុងខែមិថុនាគឺវាពិតជាខុសពីធម្មតាសម្រាប់ព្យុះទីហ្វុងដែលចូលមកជិតកោះមួយនេះ។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ប្រទេសជប៉ុនបានជួបប្រទះនិទាឃ ដែលជារដូវក្តៅបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ 1898 មកម្ល៉េះ ។

scroll to top